កណ្តាលតារាង Terengganu បំបាក់ Pahang ១-០ក្រោយចែកផ្លូវជាមួយវឌ្ឍនាកា

កីឡា ៖ ក្រោយពីមានការចាកចេញរបស់កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ពីក្លឹប Pahang FA រួចមកក្លឹបនេះហាក់មានយីអ៊ុនដាក់តែម្តងដោយត្រូវអាម៉ាស់ក្នុងទឹកដីខ្លួនឯងហើយបានភ្លាត់ចាញ់ក្រុមកណ្តាលតារាង Terengganu ១ទល់និង០ ដែលធ្វើបានសំរេចដោយកីឡាករ Faiz Nasir នៅនាទីទី ៦២ ដោយគ្មានវត្តមានវឌ្ឍនាកានៅជួយដូចប្រកួតមុនៗ។


កាលប៉ះគ្នាជើងទី១ ដែលវឌ្ឍនាកានៅលេង នៅក្រៅផ្ទះ Pahang បានឈ្នះ៣ទល់និង១។ ប៉ុន្តែជើងទី២នេះ ក្រុមជើងឯករងរដូវកាលមុន បានជួបភាពអាម៉ាស់ដោយចាញ់ក្នុងដីខ្លួនឯង។
ការរបុត៣ពិន្ទុនេះ ធ្វើឲ្យ Pahang កាន់តែពិបាកដេញ Johor ត្បិតបច្ចុប្បន្នមានត្រឹម១៨ពិន្ទុ ខណៈ Johor មាន២៤ពិន្ទុ និង Perak មាន១៩ពិន្ទុ​ តែសល់មួយប្រកួតទៀតក្នុងដៃ។៕

 

ពិតជាមិនធម្មតាមែន ! កីឡាករអាយុ១០កម្ពុជា ចាន់ ឧត្តម ឈ្នះមេដាយមាសពីរម្នាក់ឯង !

ម៉ុងហ្គោលី ៖ កីឡាករកម្ពុជាដែលមានវ័យត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ គឺកីឡាករ សុភ័ក្រ ចាន់ឧត្តម ទទួលបានមេដាយមាសមួយទៀតហើយពីការប្រកួតតេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) ។


អ្វីដែលអស្ចារ្យនោះគឺ កីឡាករវ័យ១០ឆ្នាំរូបនេះតែម្នាក់ឯងមានសមត្ថភាពនិងថ្វីដៃដ៏ល្អដែលអាចឈ្នះមេដាយមាសរហូតទៅ ២ គ្រឿង និង មេដាយប្រាក់ ១គ្រឿង ពីការប្រកួតសម្តែងក្បាច់គុណជាក្រុមមានគ្នារហូតដល់ ៦នាក់។ ក្នុងកម្មវិធីប្រកួតនោះផងដែរកីឡាកម្ពុជាមួយរូបទៀតគឺកីឡាការនី រស់ ស្រីនិច ក៏ដណ្តើមបានមេដាយប្រាក់ ១គ្រឿង និង កីឡាករ សុខ មាន និង គន លីរតនៈ ដណ្តើមបានមេដាយសំរឹទ្ធម្នាក់មួយផងដែរ។


មកដល់ពេលនេះកម្ពុជាយើងដណ្តើមបានមេដាយ ៧គ្រឿងហើយពីការប្រកួតក្នុងក្របខ័ណ្ណ តេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) នៅប្រទេសម៉ុងហ្គោលី ក្នុងនោះមាន មាស ៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង៕

 

ក្លិប Pahang FA បានចែកផ្លូវជាមួយនឹង ចាន់ វឌ្ឍនាកា និងជំនួសរូបគេដោយខ្សែប្រយុទ្ធ Issey Nakajima…

ក្លិប Pahang FA បានចែកផ្លូវជាមួយនឹង ចាន់ វឌ្ឍនាកា និងជំនួសរូបគេដោយខ្សែប្រយុទ្ធ Issey Nakajima ស្របពេលដែល Austin Amutu នឹងវិលទៅកាន់កន្លែងរបស់គេវិញដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Francis Forkey Doe ដែលមានបញ្ហារបួស។

តារាឆ្នើមអន្តរជាតិកម្ពុជា វឌ្ឍនាកា ត្រូវបានអនុញ្ញាតឲ្យចាកចេញកាលពីថ្ងៃអង្គារ ដោយក្លិប Pahang FA ដែលបាននាំយកខ្សែប្រយុទ្ធកាណាដា Issey Nakajima-Farran មកជំនួសវិញភ្លាមៗ ដើម្បីពង្រឹងក្រុមនេះ និងដើម្បីប្រជែងយកពានក្របខ័ណ្ឌម៉ាឡេស៊ី Super League។

លោក Dollah Salleh គ្រូបង្វឹករបស់ក្រុម Pahang បានឲ្យដឹងថា៖ «យើងសង្ឃឹមថា វត្តមានកីឡាករទាំង២នេះ នឹងបង្កើនគុណភាពក្នុងក្រុមរបស់យើង។ Amutu អាចនឹងមានបញ្ហាមួយចំនួនក្នុងការសម្របខ្លួនក្នុងក្រុមនេះ ប៉ុន្តែ ខ្ញុំប្រាកដចិត្តថា បទពិសោធរបស់គេនឹងជួយដល់យើង»។

ការចាកចេញរបស់វឌ្ឍនា ត្រូវបានរំពឹងទុកជាមុនទៅហើយ ក្រោយពីខ្សែបម្រើស្លាបរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យទាក់ទាញតិចតួចបំផុតក្នុងការចំណាយពេលដ៏ខ្លីរបស់គេជាមួយនឹង Pahang។

លោក Dollah បានប្រាប់បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោកចង់ឲ្យមានការបង្ហាញពីទម្រង់លេងកាន់តែល្អប្រសើរជាងមុនពី វឌ្ឍនាកា ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Kuala Lumpur FA កាលពីថ្ងៃទី១៥ ខែមេសា។

ប៉ុន្តែ ទោះបីជាយ៉ាងណា វឌ្ឍនាកា មិនបានរកគ្រាប់បាល់បញ្ចូលទីឡើយ ក្នុងការបង្ហាញខ្លួន ១០លើករបស់គេ បើទោះបីបានជួយឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ដ៏ច្រើនក៏ដោយ៕

បុត្រីស្តេចប្រដាល់ត្រកូលអេ ត្រូវបានភ្ជាប់ពាក្យ? បុរសសង្ហាចេញមុខបកស្រាយ

ភ្នំពេញ ៖ កន្លងទៅថ្មីៗ កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ នេះមានបណ្តាញសារពត៍មាន ក៏ដូចជាពាក្យចរចាមអារ៉ាមមួយបានចែកចាយបន្តយ៉ាងផុសផុលដែលថា ៖ បុត្រីត្រកូលស្តេចប្រដាល់ក្រកូល អេ គឺកញ្ញា អេ យ៉ានុត ត្រូវបានភ្ជាប់ពាក្យហើយ ពិសេសកូនកំលោះជាបុរសរូបសង្ហា និង ជាបុគ្គលិកបំរើការនៅស្ថានីយ៍ទូរទស្សន៍ CTN មានឈ្មោះថា អ៊ិន សុខហៃទៀតផង។

ពត័មាននេះមហាជនមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានការចែករំលែកយ៉ាងផុសផុល ហើយបានលេចលឺដល់សាមីខ្លួន ហើយគាត់បានចេញមុខបកស្រាយតបថា ៖

សួស្តីពុកម៉ែបងផ្អូនអ៊ុំពូមីងអ៊ុំប្រុសអ៊ុំស្រី ពិសេសអ្នកដែលស្រលាញ់គាំទ្រវិស័យកីឡារទាំងអស់អោយបានជ្រាបថា ខ្ញុំបាទសុំធ្វេីការកែប្រែទៅលេីបណ្តាសារព៏តមានមួយចំនួនដែលបានចុះផ្សាយលេចលឺថា កាលពីម្សិលមិញ ថ្ងៃទី 25-04-2018 បានលេចលឺ ខ្ញុំបាទ និង មិត្តស្រីរបស់ខ្ញុំដែលបងផ្អូនគ្រប់ៗគ្នាប្រហែលជាធ្លាប់ស្គាល់គាត់ហេីយ កញ្ញា អេ យ៉ានុត ត្រូវបានខាងប្រុសចូលទៅស្តីដណ្តឹង ឬក៏ បណ្តាព៏តមាននៅអង្គភាពផ្សេងៗទៀត បានសរសេររហូតធ្លោយដល់មានពិធីភ្ជាប់ពាក្យកេីតឡេីងទៀតផងនុះ ! ខ្ញុំបាទជាសមីខ្លួន សូមធ្វេីការអះអាងថា នេះពុំមែនជាព៏តមានពិតប្រាកដដែលគ្រប់ជ្រុងគ្រប់ជ្រោយនៅឡេីយទេ ពួកយេីងពុំទាន់ឈានដល់ដំណាក់កាលភ្ជាប់ពាក្យទេ សូមពុកម៉ែបងផ្អូនកុំយយល់ច្រឡំ ផ្ទុយទៅវិញគ្រាន់តែជាឱកាសដែលចាស់ទុំទាំងសងខាងបានជួបជុំនិងពិសារអាហាររួមគ្នាដេីម្បីពួកគាត់បានស្គាល់គ្នានិងជជែកគ្នាលេងបែបធម្មតាប៉ុណ្ណោះ អាចនឹងរឿងទុកដាក់កូនចៅនាពេលខាងមុខ…ល.! #សូមជម្រាបថា ប្រសិនបេីមានពិធីចូលស្តីដណ្តឹងឬក៍ភ្ជាប់ពាក្យជាដេីម រវាងខ្ញុំនិងមិត្តស្រី ច្បាស់ណាស់ គឺត្រូវតែមានការចូលរួមចំណែកពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងយ៉ាងច្រេីន និងមានការដឹងលឺជាសាធារណៈដោយបេីកចំហផងដែរ ពុំមែនចេះតែធ្វេីបានទៅដោយស្ងាត់ៗបែបកាត់ៗដោយគ្មានការដឹងលឺពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងឬក៍មហាជនបាននោះទេ ព្រោះសម្រាប់បុគ្គលគ្រប់ៗរូប អ្វីដែលសំខាន់បំផុតនោះគឺ កេរ្ត៍ឈ្មោះ និង កិត្តយល ជាចម្បង ដូចជាពេលនេះអញ្ចឹង រូបប៉ុន្មានសន្លឹកនេះហេីយដែលធ្វេីអោយពុកម៉ែបងផ្អូនភាគច្រេីនមានការភាន់ច្រឡំថា ខ្ញុំនិង មិត្តស្រីរបស់ខ្ញុំបានភ្ជាប់ពាក្យនិងគ្នារួចទៅហេីយ សូមបញ្ជាក់ថាមិនទាន់ទេ ជាចុងក្រោយក៏សូមអគុណអ្នកទាំងអស់គ្នាដែលតែងតែស្រលាញ់នឹងគាំទ្រពួកខ្ញុំទាំងពីនាពេលកន្លងមក ៕”

ដោយ ៖ Sing Ly

 

Liverpool កាច់បំបាក់​ Roma ៥-២ ជើងទី១ វគ្គ​៤ក្រុម UCL

កីឡា ៖ Liverpool បង្ហាញភាពល្អឥតខ្ចោះក្នុងការសហការនិងការលេងពេលប៉ះជាមួយ AS Roma ក្នុងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៅកីឡដ្ឋាន Anfield ក្នុងក្របខ័ណ្ឌ UCL ដែលធ្វើការប្រកួតនៅរាត្រីថ្ងៃទី ២៤ ខែមេសាកន្លងទៅនេះ។

ទោះជាមានរបាំងការពារដែកដែលក្រុម Roma បានរៀបចំហើយក្តីក៏មិនអាចទប់ជាប់ទៅនិងលំនឹង និងល្បឿនព្រមទាំងយុទ្ធសាស្រ្តរបស់ក្រុម Liverpool នោះទេ ហើយជាលទ្ធផលដ៏កក្រើក និង មិនគួរអោយជឿដោយធ្វើបានត្រឹមនាទី ៦៨ តែប៉ុណ្ណោះបានរហូដដល់ ៥គ្រាប់។

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតនេះ កីឡាកដែលគេមើលឃើញថាជា វីរះបុរសក្នុងទីលានដែលអាចជួយអោយ Liverpool មានជ័យជំនះនោះគឺគីឡាករ Mohamed Salah ជាកីឡាការអតីតក្រុម Roma នេះតែម្តង សរុបគ្រាប់បាល់នេះទៀតគាត់អាចរកបានរហូតដល់ 43គ្រាប់ហើយ។

យើងរងចាំតាមដានជើងទី២នឹងធ្វើឡើងនៅថ្ងៃទី០២ ឧសភា នាកីឡដ្ឋានអូឡាំពិក​ ក្រុង Rome ប្រទេសអ៊ីតាលី៕

យំក៍យំមិនចេញ!!! ក្រុមរបស់ Barcelona មិនអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឡើយ…( មានវិដេអូ )

កាលពីយប់មិញនេះ ជំនួបរវាងជើងខ្លាំងទាំងពីឈានចូលដល់ជើងទី២គឺក្រុម Roma vs Barcelona ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់និងអ្នកគាំទ្ររវាងក្រុមទាំងពីទន្ទឹងរងចាំមើលថាតើក្រុមរបស់ Roam អាចរកគ្រាប់បាល់យកជ័យជំនះឲ្យក្រុមខ្លួនអាចឡើងបន្តដល់វក្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬក៍យ៉ាងណា ?

សឹងតែមិនគួរឲ្យជឿរ ដែលហ្វេនរបស់ក្លឹបអ្នកមានបុណ្យ Barcelona សង្ឃឹមថាក្លឹបដែលខ្លួនគាំទ្រអាចបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែផ្ទុយទៅអ្វីៗខុសពីកាគិតរបស់ពួកគេ ។

យើងទាំងគ្នាបានដឹងហើយថា កាលពីជើងទី១ ក្រុម Barcelona ពិតជាធ្វើបានល្អដោយរកគ្រាប់បាល់បានដល់ទៅ៤គ្រាប់ រហូតដល់ចប់ការប្រគួត ក្រុម Barcelona 4-Roma1 ។

តែមកដល់ជើងទីពីនេះក្រុម Barcelona ធ្វើមិនបានល្អដោយឲ្យក្រុមរបស់ Roma បើកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន០៣គ្រាប់ដែលធ្វើឲ្យក្រុមរបស់ Barcelona មិនអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឡើយ ៕

 

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ

កម្ពុជារីករាយ ស្វាគមន៍ អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ Manchester United លោក Ruud van Nistelrooy បានមកទស្សនាកំសាន្តរាជធានីភ្នំពេញនិងប្រាសាទអង្គរវត្ត…( មានវិដេអូ )

អតីតកំពូលជើងឯកបាល់ទាត់ដែលមានតំណែងជាខ្សែប្រយុទ្ធរបស់ក្លឹប Manchester United លោក Ruud van Nistelrooy បានមកទស្សនាកំសាន្តរាជធានីភ្នំពេញនិងប្រាសាទអង្គរវត្ត ។

កាលពីព្រឹកថ្ងៃទី ០២​ ខែមេសា​ ឆ្នាំ២០១៨​ នេះយើងឃើញវត្តមានអតីតកំពូលជើងឯកបាល់ទាត់ដែលមានតំណែងជាខ្សែប្រយុទ្ធរបស់ក្លឹប Manchester United លោក Ruud van Nistelrooy បានមកទស្សនាកំសាន្តរាជធានីភ្នំពេញនិងប្រាសាទអង្គរវត្ត ។

ការមានវត្តមានរបស់គាត់ធ្វើឲ្យមហាជនជាច្រើនមានការរីករាយសប្បាយចិត្ត ថែមទាំងបញ្ចេញអារម្មណ៍ស្វាគមន៍ ដូចាជា រីករាយនូវការទទួលបានការកោតសរសើ​ និងទទួលស្គាល់ពីបណ្តាប្រទេសនានាលើពិភពលោក​។

សូមស្វាគមន៍ Mr. Ruud! ប្រទេសមានសន្តិភាព គឺយើងមានអ្វីៗទាំងអស់ ពីព្រោះសន្តិភាព នាំអោយមានការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ជាពិសេសគឺវិស័យទេសចរ គឺជាចំណែកមួយរកប្រភពចំណូលយ៉ាងសំខាន់សម្រាប់ជាតិយើងផងដែរ។

ប្រទេសកម្ពុជាសូមស្វាគមន៍ និងអញ្ចើញភ្ញៀវទេសចរបរទេស នៅលើសកលលោក មកទស្សនា កំសាន្ត នៅលើទឹកដីដ៏អច្ឆរិយ: ថ្លៃថ្លា ដែលជាកេរ្ត៍ដំណែលដូនតា នៃយើង។ កម្ពុជារីករាយ ស្វាគមន៍ អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ Manchester United ។

វិដេអូកាលគាត់នៅលេងជាកីឡាករដ៍ឆ្នើមមួយរូប

ប្រភព៖ Kroko ក្រគរ ជួយ ក្រគរ

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅជើងទី១គឺរវាងក្រុម liverpool vs Manchester city ដោយលទ្ធផលយើងបានឃើយហើយថាក្រុម liverpool ៣ vs Manchester city ០ …(​មានវិដេអូ )

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានចូលមកដល់ហើយ ដូច្នេះយើងទៅតាមដានមើលថាតើក្រុមណាដែលអាចរកគ្រាប់បាល់ដើម្បីឡើងទៅដល់វគ្គផ្តាច់ព្រ័ត្របាន ។

កាលពីយប់មិញនេះនៅវេលាម៉ោង ១៖៤៥នាទី ( ម៉ោងក្នុងស្រុក ) ជំនួបរវាងជើងខ្លាំងទាំងពីនៅជើងទី១គឺក្រុម liverpool vs Manchester city  អ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់និងអ្នកគាំទ្ររវាងក្រុមទាំងពីទន្ទឹងរងចាំមើលថាតើក្រុមណាអាចស៊ុតបញ្ចូលទី​​និងអាចរកគ្រាប់បាល់បានមុននោះ ។

យើងឃើញថាការប្រកួតដ៍ស្វាត់ស្វាញយប់មិញនោះធ្វើអ្នកគាំទ្រទាំងសងខាងមានការភ័យផង អផង ដែលការប្រកួតនេះមានការសម្រុកគ្នាទៅវិញទៅមក លុះមកដល់ត្រឹមនាទី ទី១២ គឺកីឡាករ​ Mohamed Salah រកគ្រាប់បាល់ឲ្យក្រុម liverpool របស់ខ្លួននាំមុខក្រុម Manchester city  ១-០ ។

លុះមិនទាន់បាន៨នាទី ស្រួលបួលផងកីឡាករខ្សែកាពារ Alex Oxlade-Chamberlain បានស៊ុតបញ្ចូលទី នៅនាទី​ ទី២០ដែលធ្វើឲ្យក្រុម liverpool នាំមុខក្រុម Manchester city ២-០ ។

ហើយការប្រកួតនេះបានអូសបន្លាយមកដល់នាទី ទី៣១ ធ្វើឲ្យក្រុម liverpool អាចរកគ្រាប់បាល់បន្ថែមជាគ្រាប់ទី៣ ឲ្យក្រុមរបស់ខ្លួនគឺដោយកីឡាករ Sadio Mané ។

លុះមកដល់នាទី ទី៩០​ អាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅជើងទី១ ដែលលទ្ធផលយើងបានឃើយហើយថាក្រុម liverpool ៣ vs Manchester city ០ ៕

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

ដោយ៖​SVD

 

 

 

 

 

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅជើងទី១គឺរវាងក្រុម Barcelona vs Roma ដោយលទ្ធផលយើងបានឃើយហើយថាក្រុម Barcelon៤-Roma១….(​មានវិដេអូ )

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានចូលមកដល់ហើយ ដូច្នេះយើងទៅតាមដានមើលថាតើក្រុមណាដែលអាចរកគ្រាប់បាល់ដើម្បីឡើងទៅដល់វគ្គផ្តាច់ព្រ័ត្របាន ។

កាលពីយប់មិញនេះ ជំនួបរវាងជើងខ្លាំងទាំងពីនៅជើងទី១គឺក្រុម Barcelona vs Roma ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់និងអ្នកគាំទ្ររវាងក្រុមទាំងពីទន្ទឹងរងចាំមើលថាតើក្រុមណាអាចស៊ុតបញ្ចូលទីនិងអាចរកគ្រាប់បាល់បានមុននោះ ។

យើងឃើញថាការប្រកួតដ៍ស្វាត់ស្វាញយប់មិញនោះធ្វើអ្នកគាំទ្រទាំងសងខាងមានការភ័យផង អផង ដែលការប្រកួតនេះមានការសម្រុកគ្នាទៅវិញទៅមក លុះមកដល់ត្រឹមនាទី ទី៣៨ គឺកីឡាករ Daniele De Rossi របស់ក្រុម Roma មានភ្លាត់ធ្វើចូលទីខ្លួនឯង ដែលធ្វើឲ្យក្រុមអ្នកមានបុណ្យ Barcelona អាចរកគ្រាប់បាល់នាំមុខក្រុម Roma ១-០ ។

លុះមកដល់នាទី ទី៥៥ កីឡាករ Kostas Manolas របស់ក្រុម Roma ដដែលបានធ្វើឲ្យភ្លាត់ម្តងទៀត ដែលធ្វើឲ្យក្រុម Barcelona អាចរកគ្រាប់បាល់ ទី២ ដើម្បីនាំមុខក្រុម Roma ២-០ ។

លុះមិនទាន់បាន៤នាទី ស្រួលបួលផងកីឡាករខ្សែកាពារ Gerard Pique បានស៊ុតបញ្ចូលទី នៅនាទី​ ទី៥៩ ដែលធ្វើឲ្យក្រុម Barcelona នាំមុខក្រុម Roma ៣-០ ។

ហើយការប្រកួតនេះបានអូសបន្លាយមកដល់នាទី ទី៨០ ក្រុម Roma ក៍អាចរកគ្រាប់ទី១ ជូនក្រុមរបស់ខ្លួនដោយកីឡាករ Edin Dzeko ដែលធ្វើឲ្យក្រុម Roma រៀងសប្បាយចិត្តបន្តិចដោយ Barcelon ៣ Roma ១។

ប៉ុន្តែការសប្បាយរបស់ក្រុម Roma មិនទាន់បានប៉ុន្មានផងកីឡាករខ្សែរប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម Barcelona គឺកីឡាករ Luis Suarez បានរកគ្រាប់បាល់បន្ថែមក៍អាចថាជាគ្រាប់បាល់ជ័យជំនះផងដែរ ។

លុះមកដល់នាទី ទី៩០​ អាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅជើងទី១ ដែលលទ្ធផលយើងបានឃើយហើយថាក្រុម Barcelon៤-Roma១ ៕

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

ដោយ៖ SVD

 

 

 

មួយគ្រាប់ដ៍អស្ចារ្យ របស់កីឡាករ Cristiano Ronaldo គឺដោយបាល់ (​ Bicycle Kick ) ធ្វើឲ្យផ្អើលអស់ពិភពបាល់ទាត់…..( មានវិដេអូ )

កាលយប់មិញកាប្រកួតរវាង Juventus vs Real Madrid នៅវេលាម៉ោង ១៖៤៥ នាទីដែលកាប្រកួតនេះធ្វើឲ្យមានកាជក់ចិត្តយ៉ាងខ្លាំងរវាងអ្នកគាំទ្រទាំងសងខាងផងដែរ ។

ជាកាពិតណាស់យើងឃើញថា ការប្រកួតយប់មិញនេះកីឡាកររបស់ក្លិប Real Madrid បានរកគ្រាប់បាល់ឲ្យក្លឹបរបស់ខ្លូនជាគ្រាប់ដំបូងនៅនាទី ទី០៣ គឺកីឡាករ Cristiano Ronaldo   ហើយអ្វីដែលអស្ចារ្យជាងនេះទៀតនោះគឺមកដល់តង់ទី ២ នៅនាទី ទី៦៣ កីឡាករូបនេះដដែលបានស៊ុតបាល់បញ្ចូលទីដ៍អស្ចារ្យ គឺដោយបាល់ (​ Bicycle Kick ) ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រមទាំងគ្រូបង្វឹកផ្ទាល់របស់ក្លឹប Real Madrid គឺ​ លោក Zinedine Zizou Zidane មានស្រៀវជាខ្លាំងនឹកស្មានមិនដល់ចំពោះគ្រាប់បាល់ដ៍អស្ចារ្យមួយនេះ ។

ហើយកាប្រកួតដ៍ជក់ចិត្តនេះបានបន្តមកដល់ត្រឹមនាទី ៧១ ក៍បានបើកការស៊ុតរកគ្រាប់ទី៣​ ដោយខ្សែរបំរើរបស់​ Real Madrid គឺកីឡាករ Marcelo ដែលជួយឲ្យក្លឹបរបស់ខ្លូន នាំមុខក្លឹប Juventus 3-0 ។

ការប្រគួតនេះអូសបន្លាយរហូតដល់ចប់តង់ ៩០នាទី ហើយលទ្ធផលសំរេចជាផ្លូវការ​ Real Madrid ៣ – Juventus ០​ ៕

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

ដោយ ៖ SVD

Cr៖ You Tube