រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិអោយសមាគម គ្រូបង្រៀនកម្ពុជាហែរក្បួន ដាក់ញាតិ ក្នុងឱកាស អបអរ ទិវាគ្រូបង្រៀនពិភពលោកនោះទេ

(ភ្នំពេញ) ឆ្លើយតបនឹងសមាគម គ្រូបង្រៀនកម្ពុជា ដែលគ្រោងនឹងជួបជុំគ្នានៅសួនច្បារវត្តភ្នំ និងបន្ត

ហែរក្បួន ដាក់ញ្ញាត្តិ ជូនក្រសួង អប់រំ យុវជន និង កីឡា និង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីលើកឡើងពីស្ថានភាព គ្រូ បង្រៀន និង គុណភាព គ្រូ បង្រៀន នៅ ក្នុង ប្រទេស កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតិ ឲ្យមានការជួបជុំ និងហែរក្បួននេះឡើយ ។

នេះបើតាមការបញ្ជាក់អោយដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ ដោយម៉េត មាសភក្តី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គឺមិនបានអនុញ្ញាតិ ទៅតាមអ្វី ដែលមាននៅក្នុង លិខិតស្នើសុំ របស់សមាគមគ្រូបង្រៀនកម្ពុជានោះទេ ។ ពួកគាត់ អាចជួបជុំគ្នាបានតែនៅទីលានប្រជាធិបតេយ្យ តែចំពោះ

ការហែរក្បួន គឺមិនអនុញ្ញាតិនោះទេ ដោយវាធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរ ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឡើយ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា ទាក់ទងនឹងការហែរក្បួន ដាក់ញ្ញាតិនេះ រដ្ឋបាលរាជធានី មិនអនុញ្ញតិជូននោះទេ រួមទាំងការងារជួបជុំ នៅសួនច្បារវត្តភ្នំ ព្រោះថាទីតាំងសួនច្បារនេះ មិនមែនជាកន្លែងដែលសម្តែងមតិនោះទេ ។ដោយឡែក ការងារហែក្បួន ដើម្បីដាក់ញ្ញាតិនេះ ក៏មិនអនុញ្ញាតិជូនដែរ ព្រោះវាប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កើនការកក់ស្ទះ ។ ដូច្នេះការហែក្បួន មិនត្រូវអនុញ្ញាតិជូនទេ ប៉ុន្តែពួកគេអាចចាត់តំណាង របស់គាត់ប៉ុន្មាននាក់ យកញ្ញាតិ ទៅដាក់នៅតាមទីតាំង ដែលគាត់ចង់ដាក់បាន ហើយសម្រាប់ទីតាំង ដែលយើងអាច អនុញ្ញាតិឲ្យជួបជុំ គឺយើងអាចប្រើទីលានប្រជាធិបតេយ្យ ព្រោះនេះ ត្រូវបានកំណត់ដោយច្បាប់ ថាជាកន្លែងទុកសម្រាប់ បងប្អូនយើងសម្តែងមតិ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ការឆ្លើយតបនេះ គឺជាជំហររបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពញ។

គួររំលឹកថា យោងតាមព័ត៌មាន របស់វិទ្យុបារាំងអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី២៣ កញ្ញា បានលើកឡើងថា “ក្នុង ឱកាសអបអរសាទរទិវាគ្រូបង្រៀន ដែលអាចមាន អ្នកចូលរួមប្រមាណ ១៥០ នាក់នោះ ក៏ មាន ការដង្ហែ ក្បួនចេញពីសួន ច្បារ វត្ត ភ្នំ ដើម្បី ដាក់ ញ្ញត្តិ ជូន ក្រសួង អប់រំ យុវជន និងកីឡា និង ខុទ្ទកាល័យ នាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ ។ លោក ស្រី អ៊ុក ឆាយ៉ាវី ប្រធាន សមាគម គ្រូ បង្រៀន កម្ពុជា ឯករាជ្យ បាន អះអាង ប្រាប់ វិទ្យុបារាំងអន្តរជាតិថា ក្នុងញ្ញតិ្ត នោះមានគោលបំណង ទាមរជាថ្មីម្តងទៀតឲ្យ ក្រសួង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់ប្រាក់ខែគោល ដល់លោកគ្រូអ្នកគ្រូយ៉ាងតិច ២ លានរៀលក្នុងមួយខែ”៕ ដោយ សុខជា

ចោរថ្លើមធំ ហ៊ានចូលលួចរថយន្តប្រធានមន្ទីរមុខងារសាធារណៈ ខណៈ……

(ពោធិ៍សាត់) រថយន្តប្រភេទCamry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ត្រូវបានចោរលួចយកចេញ ពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព ខណៈម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់ទ្វារបងខាងមុខត្រឹមត្រូវ រួចក៏ចូលសម្រាកនៅក្នុងផ្ទះ។ លុះព្រឹកឡើង គាត់ក៏បានភ្ញាក់ពីដំណេក ទើបដឹងថាបាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្ត។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យដែលទៅលួចរថយន្តនោះ បានធ្វើសកម្មភាពកាត់សោរចូល ក្នុងអំឡុងពេលម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាមកចាត់ការតាមច្បាប់៕ប្រភពFB

 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននាំយកតេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តចិនតំដែក ដែលត្រូវជាវេនបិណ្ឌទី១

(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយ ឯឧ រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ អគ្គនាយក អគ្គនាយករង ព្រមទាំមន្រ្តីក្រោមឪវាទក្រសួងព័ត៌មាន បាននាំយកតេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តចិនតំដែក ដែលត្រូវជាវេនបិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយះពេល១៥ថ្ងៃ ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕

 

 

អស្ចារ្យមែន!!! សក្ដានុពលទេសចរណ៍ដ៏គួរឲ្យចង់គយគន់ មាននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោត នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានដើរល្បាត ហើយបានជួបប្រទះនឹងទេសភាពដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ និងលម្ហែកាយ ហើយត្រូវបានប្រជាសហគមន៍រស់នៅតំបន់នោះបានប្រសិទ្ធីនាមទឹកជ្រោះនេះថា «ទឹកធ្លាក់៧ជាន់»។

លោកវុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឲ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ សម្បូរដោយតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសត្វព្រៃ ជាពិសេសថ្មភ្នំណាមលៀរដែលផុសនៅចំកណ្ដាលព្រៃព្រឹក្សា និងទឹកជ្រោះដែលទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាយ៉ាងច្រើនកុះករ។ លោកបន្ថែមថា ថ្មីៗនេះមន្រ្តីឧទ្យានុរក្សបានដើរល្បាតក្នុងភូមិសាស្រ្ត ហើយបានប្រទះឃើញទឹកជ្រោះដ៏ស្រស់ស្អាតនេះ ដែលមានចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីស្នាក់ការការអភិរក្សអូរពោត។

លោកនាយកដែន ក៏បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ចូលរួមអភិរក្ស ហើយចូលមកទស្សនាតំបន់ទឹកធ្លាក់ដ៏មានសក្ដានុពលនេះ និងចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដោយកុំចោលសំរាមរប៉ាត់រប៉ាយ បណ្ដាលឲ្យបាត់បង់សោភណភាពដ៏ស្រស់ស្អាតនេះ។

សូមរម្លឹកជូនថា ភ្នំណាមលៀរ ស្ថិត​ក្នុងភូមិទី ១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ​នៃដែនជម្រកសត្វ្រៃភ្នំណាមលៀរ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ឋិតនៅ​ភាគខាង​ជើង​ក្រុង​សែនមនោរម្យ​​នៃទីប្រជុំជន​ខេត្ត​មណ្ឌលគិរី ​ជាប់​នឹងព្រំ​ប្រទល់​ប្រទេស​វៀតណាម ស្វាគមន៍​ភ្ញៀវ​​ទេសចរ​ជាតិ និង​​អន្ដរជាតិ​ជារៀងរាល់​ថ្ងៃ​ ជាពិសេសររដូវ​បុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕ ប្រភពFB

គ្រោះថ្នាក់ចរាចរណ៍ ផ្លូវដែក រថភ្លើងបុករថយន្តស្ទួច បណ្តាល….

(បន្ទាយមានជយ័)  ​ហេតុការណ៍នេះបានកើតឡើងកាលពី​​​​​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​​​ចំណុច​​​បុរី​​​​ក្នុងភូមិ​​​អូរ​​​ជ្រៅ សង្កាត់​​​ប៉ោយប៉ែត ក្រុង​​​ប៉ោយប៉ែត ។

តាមប្រភព​នគរបាល​ចរាចរ​​​ក្រុង​​​ប៉ោយប៉ែត​​​បានអះអាងថា​ករណីនេះ ពុំមាន​​​អ្នករងគ្រោះ​​​ធ្ងន់ធ្ងរទេ ដោយសារ​​​រថភ្លើង​​​បើក​​​យឺត​​​ហើយ​​​រថយន្តស្ទូច​​​បានត្រឹមតែ​​​ផ្អៀង​​​បន្តិច ព្រោះ​​​រថយន្ត​​​ឆ្លង​​​ជិត​​​ផុត​​​ទៅហើយ ។

ដើម្បី​​​បញ្ចៀស​​​បញ្ហា​​​កុំ​​​ឲ្យ​​​កើតមានដដែលៗតទៅទៀត ពេលនេះ​អាជ្ញាធរ​បានស្នើ​សុំ​ឲ្យ​ម្ចាស់​បុរីនីមួយៗ ត្រូវដាក់​សន្តិសុខ​យាម​តាម​ចំណុច​ផ្លូវ​ចូល​ដើម្បី​ធ្វើចរាចរ ឬ​ហាមឃាត់​អ្នកធ្វើដំណើរ​ពេល​មាន​រថភ្លើង​ឆ្លងកាត់ ។

ករណី​​​នេះដែរ លោក​ឈឿន ប៊ុន​ថា អធិការ​ង​ទួល​បន្ទុក​ចរាចរណ៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​រថយន្ត ដែល​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​នោះ​ជា​របស់​ក្រុមហ៊ុន​កាស៊ីណូ ។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ គឺ​បុរស​ចំណាស់​វ័យ៧២ឆ្នាំ ម្នាក់​កំពុង​ដើរ​រើស​អេតចាយ តាម​ដងផ្លូវ​រថភ្លើង​ពី​ទិសខាងកើត​ត្រូវ​រថភ្លើង ដែល​បើកបរ​ស្រប​ទិស​មកពី​កើត​ទូរថ​ភ្លើង​​​កៀរ​​​ដួល​​​របួស​​​ក្បាល​​​មុខ​​​បុរី​​​ធី​​​ធី ។ ជនរងគ្រោះ​ឈ្មោះ ឈួន អាយុ៧២ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ២ សង្កាត់​ប៉ោយប៉ែត មុខរបរ​រើស​អេតចាយ ។ ប្រភព​ថា ជនរងគ្រោះ​ជា​មនុស្ស​ថ្លង់ ទើបស្តាប់មិនឮស្នូររថភ្លើង ឬសម្លេងស៊ីញ៉ូពីចម្ងាយ ៕ប្រភពFB

ហេតុអ្វីចង់ស្លាប់!!! ស្រ្តីម៉ាស្សាម្នាក់ ប៉ងបញ្ចប់ជីវិត មកលោតសម្លាប់ខ្លួន ដោយមិនដឹងមូលេហតុ

(បាត់ដំបង) នៅ​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​២៤​ កញ្ញា នេះ​  ស្ត្រី​ម្នាក់​បាន​ព្យាយាម​មកលោត​ទឹក​​សម្លាប់​ខ្លួនលើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ នៅ​ត្រង់​ចំណុច​លើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ក្នុងភូមិ​រត​នៈ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង។

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់​ដំបង និង​ប្រជាពលរដ្ឋ​ជួយ​អន្តរា​គម​ន៍​​សង្គ្រោះ​ទាន់​​ពេល​ ប៉ុន្តែស្រ្តីរូបនេះ មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យនាងមកលោតទឹកនោះទេ។ ស្ត្រី​ដែល​ប៉ុនប៉ង​លោត​ទឹក​​​សម្លាប់​ខ្លួន​នេះ​ ឈ្មោះ​គឹ​ម ស្រី​នូ ហៅណា ​អាយុ​២០​ឆ្នាំ មុខរប​រ​ម៉ាស្សា រស់នៅ​ភូមិ​ស្មាច់ ឃុំ​ស្មាច់ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។ ស្ត្រី​រូប​នេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​ដើរទៅ​លើ​ស្ពាន ហើយ​បាន​ព្យាយាម​លោតទឹក​ស្ទឹង​សង្កែ ទើបត្រូវ​កន្លង​កង​រាជអាវុធហត្ថ​ក្រុង និង​ពលរដ្ឋ​ជួយ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​កម្លាំង​សមត្ថកិច្ចបាន​សាកសួរ​នាំ​ស្ត្រី​រូប​អំពី​រឿង​រ៉ាវនេ តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​៕

ដេកស្លាប់មិនដឹងមូលហេតុនៅក្បែរបងផ្ទះប្រជាពលរដ្ឋ តែសង្ស័យ…………………

(ភ្នំពេញ) យ៉ាងហោចណាស់មានសពយុវជនម្នាក់ប្រជាពលរដ្ឋត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែរ របងផ្ទះប្រជាពលរដ្ឋមួយកន្លែងដោយសង្ស័យថាអាចនឹងឡើងទៅលួចចូលផ្ទះគេ ហើយសំណាងអាក្រក់ប៉ះខ្សែរភ្លើងឆក់ស្លាប់តែម្តង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ យុវជនខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយស្លៀកពាក់ខោក្រណាត់ជើងវែងពណ៍លឿង ពាក់អាវយឺតដៃវែង ពណ៍ឈាមជ្រូក វ័យប្រហែលជាង២០ឆ្នាំ។

តាមប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា មុនពេលកើតហេតុកម្មករសំណង់ដែលធ្វើការនៅទីនោះមកធ្វើការស្រាប់តែប្រទះឃើញយុវជនខាងលើដេកខណះទៅអង្រួនមើលក៏ដងខ្លួនរឹងទាំងអស់ស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពីនិត្យជាក់ស្តែង។

ក្រោយពីការសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីដោយសង្ស័យថាជននោះអាចនៅឡើងផ្ទះប្រជាពលរដ្ឋហើយបានប៉ះនិងខ្សែរភ្លើងទើបឆក់ស្លាប់បែបនេះ។ បច្ចុប្បន្នសពយុវជនខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា ចេញលិខិតអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» កំពុងដំណើរការសាងសង់ដោយស្របច្បាប់

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា សូមជម្រាបជូនសាធារណជនថា ផ្អែកតាមសំណើររបស់ប្រជាពលរដ្ឋចំនួន ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ ១៩៨៦ មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ ២០១៦​រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារជាកម្មសិទ្ធិ។

លើសពីនោះមក ការកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងការកែសម្អឆ្នេរថ្ម ឲ្យទៅជាឆ្នេរខ្សាច់ដែលអាចឲ្យសារធាណៈ និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផ្ទុយពីព័ត៌មានអវិជ្ជមាននាពេលថ្មីៗនេះ ដែលផ្សព្វផ្សាយថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅពយកំពេញ ។

 

ទន្ទឹងនេះ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យ ២០៣០ សំដៅធានាការអភិវឌ្ឍនខេត្តព្រះសីហនុ ។

នេះជាប្រវត្តិរបស់ «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។

«ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុតស្រួច។ ជាពិសេសមានរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ព្រមទាំងងាយនឹងមានគ្រោះថ្នាក់ថែមទៀតផង។

បើទោះបីតំបន់នេះមិនមានឆ្នេរខ្សាច់យ៉ាងណាក្តី តែសម្រស់ទេសសភាពនៅទីនេះមានភាពស្រស់ស្អាត ហើយទឹកសមុទ្រក៏ថ្លាផងដែរ។ ដោយមើលឃើញពីស្រស់ស្អាតទាំងនេះ ទើបមានក្រុមហ៊ុនមួយដែលទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធបានធ្វើការកែប្រែ និងអភិវឌ្ឍតំបន់នេះឲ្យស្រស់បំព្រងឡើង និងគួរជាទីទាក់ទាញសម្រាប់អ្នកទេសចរណ៍ថែមទៀតផង។

យោងតាមទំព័រ Facebook ដែលមានឈ្មោះថា «Coral of Kompenh SHV Cambodia» បានគូសបញ្ជាក់ថា តំបន់ «ពយកំពេញ» ត្រូវបានសិក្សា និងកែច្នៃលម្អ ធ្វើឆ្នេរខ្សាច់ស និងសួនបៃតងសម្រាប់ដើរលេងកម្សាន្ត ទៅតាមស្ថានភាពទីតាំងជាក់ស្តែង ដូចជា៖ រៀបថ្មធម្មជាតិធ្វើជារបាំងការពាររលក និងខ្សាច់កុំឲ្យហូរ ដើម្បីរក្សាខ្សាច់ឲ្យនៅជាឆ្នេរសម្រាប់លេងទឹកបាន, កែលម្អទីតាំងដែលត្រូវរលកធំៗបក់បោកធ្វើឲ្យបាក់ច្រាំង ច្រោះដីជាឆ្នេរថ្ម និងរៀបចំធ្វើសួនបៃតងសម្រាប់ដើរលេងកម្សាន្ត។

បច្ចុប្បន្នការកែច្នៃលម្អឆ្នេរខ្សាច់ និងឆ្នេរថ្មរួមទាំងសួនបៃតងនេះ កន្លែងខ្លះបានធ្វើរួចរាល់ កន្លែងខ្លះកំពុងរៀបចំ និងទីតាំងមួយចំនួនទៀតមិនទាន់បានធ្វើរួចរាល់នោះទេដោយសារអាកាសធាតុភ្លៀង ខ្យល់ ព្យុះជាច្រើនខែមកហើយ។

ទំព័រ Facebook ដដែលនេះ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នៅ «ពយកំពេញ» នេះមានការសិក្សាធ្វើឲ្យក្លាយជារមណីដ្ឋានបែបប្រណិត និងទំនើបមានអគារពាណិជ្ជកម្ម និងសណ្ឋាគារខ្នាតអន្តរជាតិ ដោយមានការរចនាបែបខ្មែរបូរាណ អេកូទេសចរណ៍ ដើម្បីធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង៕  ប្រភពFB ដោយ សុខជា

សូមជួយពិចារណាទាំងអស់គ្នា! ស្ត្រីជើងខ្លាំងម្នាក់ ជិះម៉ូតូដោយមិនបានពាក់មួកសុវត្តិភាព អត់ស្លាកលេខ បញ្ច្រាស់ផ្លូវ ហើយបុកប៉ូលិសចរាចណ៍កំពុងអនុត្តច្បាប់ទៀត…(មានវិដេអូ)

ផ្អើលពេញម្ដុំផ្សារចាស់ ក្រុងសៀមរាប ស្ត្រីម្នាក់បើកម៉ូតូបញ្ចាស់ផ្លូវ ហើយបុកប៉ូលិសចរាចណ៍កំពុងអនុត្តច្បាប់ទៀត។

ប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានលួចបង្ហើបប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថាពួកគាត់បានឃើញស្ត្រីខាងលើ
គាត់ជិះបញ្ចាស់ស្លាកសញ្ញានៅកៀនផ្សារចាស់(ស្លាកសញ្ញាហាមចូល) ស្លាកសញ្ញានឹងជិត៨ឆ្នាំហេីយដែលគេមិនអនុញាត អោយជិះ ។

គាត់ជិះពីជេីងទៅត្បូង ពេលគាត់ជិះរហូតទៅដល់ចុងបញ្ចប់ប៉ូលីសឃេីញក៍ផ្លុំកញ្ចែអាចគោលបំណងចុះណែនាំអប់រំ តែគាត់បកក្រោយមកវិញពេលឃេីញប៉ូលីសផ្លុំហៅគាត់ ហេីយគាត់ងាកក្រោយជេប៉ូលីសទាំងដែលគាត់អត់បានបញ្ឈប់ម៉ូតូនិយាយជាមួយប៉ូលីស ដល់ពេលគាត់បកក្រោយមកក៍ជួបប៉ូលិសឈរនៅជិតស្លាកសញ្ញា គាត់បេីកបុករះតាំងពីអ្នកទី១ដល់អ្នកទី៣។

ហេតុការបានកើតឡើងនៅល្ងាចថ្ងៃទី23ខែកញ្ញាឆ្នាំ2018នេះ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsrpostnews%2Fvideos%2F1343847392417481%2F&show_text=0&width=264

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsrpostnews%2Fvideos%2F1115512068597485%2F&show_text=0&width=264

ប្រភព៖ Vannak Pheng

អគ្គីភយ័កំពុងឆេះក្លឹបកំសាន្តរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ENTERTAIMNENT CLUB ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ (មានវីដេអូ)

(ព្រះសីហនុ) ដំណឹងជាបឋម សមត្ថកិច្ចប្រាប់ថាមានអគ្គីភយ័កំពុងឆេះក្លឹបកំសាន្តរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ENTERTAIMNENT CLUB នៅក្នុងជិនរង្វង់តោ២ ស្ថិតនៅក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃ២៣  ខែ កញ្ញា ឆ្នាំ២០១៨នេះ ដោយ ក្លឹបនេះមិនទាន់បកផ្លាកនៅឡើយ ។

បើតាមសមត្ថកិច្ចផ្នែកពន្លត់អគ្គីភយ័ដែលចុះអន្តរាគមន៍ថ្លែងថា មានស្ត្រីជាបុគ្គលិកក្នុងក្លឹបនេះមួយចំនួនកំពុងជាប់នៅខាងក្នុង ហើយសមត្ថកិច្ចនិងក្រុមជួយសង្គ្រោះកំពុងអន្តរាគមន៍ជួយតាមបច្ចេកទេស។ ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុ អគ្គីភយ័នេះនៅឡើយ៕ ប្រភពBTV កែសំរួល សុខជា

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmernews.net%2Fvideos%2F306000520184475%2F&show_text=0&width=560