ប្រពន្ធ​យំបោកខ្លួនខណៈប្ដីជា កងអង្គរក្សស័ក្ត័៤កន្លះ ត្រូវ…(ចុចអានបន្ត)

(ភ្នំពេញ) ៖ គ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ដោយសារជិៈម៉ូតូត្រូវរថយន្តស្ទូចបុក ហើយកិនពាក់កណ្តាលខ្លួន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើដងផ្លូវបេតុងព្រៃស(ចំការដូង) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពេជ្រ សុខ អាយុ ៣៥ឆ្នាំ ជាមន្រ្តីយោធាកងអង្គរក្ស (ក្រាំងចេក) មានឋានន្តរស័ក្ត វរៈសេនីយ៍ទោ មានភរិយាទើបមានផ្ទៃពោះប្រហែល៥ទៅ៦ខែ និងមានទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជាអ្នកបើកម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-5257 ។ ចំណែករថយន្តប្រភេទស្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3B-6408 ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច រីរថយន្តបង្កធ្វើដំណើរពីព្រៃសខាងជើងទៅព្រៃសខាងកើត ក៏បុកជាមួយម៉ូតូរងគ្រោះរួចកិនទាំងម៉ូតូ និងមនុស្សនៅក្រោមឡាន បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។
តៃកុងរថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ក្រោយកើតហេតុ មិត្តភក្ដិនិងក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ រីឯរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

ប្រភព៖ FB

បាញ់ស្លាប់ទាំងព្រឹកព្រលឹម! បុរសអូសបន្លែម្នាក់បានស្លាប់ ដោយខ្មាន់កាំភ្លើង បាញ់៣គ្រាប់ នៅផ្សារនាគមាស

(ភ្នំពេញ) ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចខាងជើងផ្សារនាគមាស ទល់មុខផ្ទះសំណាក់ A5 លើផ្លូវ២៣៤ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារចំនួន៣គ្រាប់ ទៅលើបុរស​ម្នាក់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមការរាយការណ៍សម្ថតកិច្ចឲ្យដឹងថា ព័ត៌មានបឋមដែលយើងទទួលបាន គឺបុរសអ្នកអូសបន្លែម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៣គ្រាប់ បណ្ដាលឲ្យដេកផ្កាប់មុខស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុនៅឡើយទេ។ ភ្លាមៗ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីករណីបាញ់ប្រហារនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះធ្វើកោសល្យវិច័យ ហើយរកឃើញសម្បកគ្រាប់ចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ។

យ៉ាងណា សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីករណីបាញ់សម្លាប់មនុស្សខាងលើឡើយ ដោយបានត្រឹមតែអះអាងយ៉ាងខ្លីថា រង់ចាំធ្វើការស៊ើបអង្កេតជាមុនសិន។ រហូតមកទល់ម៉ោងជាង៧៖៣០នាទីព្រឹកនេះ សមត្ថកិច្ចបានដឹកសាកសពជនរងគ្រោះយកទៅរក្សាទុក និងបើកការស្រាវជ្រាវភ្លាមៗផងដែរ៕ប្រភពFB

នេះជាឈ្មោះបេក្ខជនប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សម្រាប់ឆ្នាំ២០១៨ សម័យប្រឡង់ថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨

បញ្ជីរាយនាមបេក្ខជនប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សម្រាប់ឆ្នាំ២០១៨ សម័យប្រឡង់ថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨(មណ្ឌលប្រឡង វិទ្យាល័យទួលទំពូង)

សូមអានរកមើលឈ្មោះនៅតារាងខាងក្រោម៖

 

 

 

 

 

ពលរដ្ឋមួយគ្រួសារស្រែកថា រងភាពអយុត្ដិធម៌ ពីគ្រួសារអ្នកមានលុយ បានរំលោភយកដី និងចាប់ប្ដីរបស់គាត់ដាក់គុកថែមទៀត

(ព្រះសីហនុ) អ្នកស្រី យឹម វណ្ណីតា ដែលបានស្រែកថា រងភាពអយុត្ដិធម៌ ពីគ្រួសារលោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា  និងបក្សពួក ដែលអ្នកមានលុយ បានរំលោភយកដី និងចាប់ប្ដីរបស់គាត់ដាក់កុកចំនួន២ឆ្នាំថែមទៀត បើទោះបីជា ពួកគាត់បានដាក់លិខិតសើ្នសុំកិច្ចអន្តរាគមន៍នៅថ្នាក់ភូមិឃុំ-ស្រុក-ខេត្តអស់ហើយ នៅតែមិនអាចទទួលបាននូវដំណោះស្រាយ នឹងយុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះនៅឡើយនោះទេ។

 

អ្នកស្រី យឹម វណ្ណីតា អាយុ៣១ឆ្នាំ ដែលជាជនរងគ្រោះ បានលើកឡើងថា ផ្ទះ និងដី ដែលមានទំហំសរុប ៥០ម X ៧០ម ដែលកំពុងរស់នៅសព្វថ្ងៃនេះ ដែលស្ថិតនៅត្រង់ចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគ្រួសារលោកស្រីបានកាន់កាប់នឹងរស់នៅតាំងពីឆ្នាំ ១៩៩៧ រហូតមក ពុំមានបញ្ហានោះទេ ហើយអាជ្ញាធរភូមិឃុំក៏បានចេញលិខិតទទួលស្គាល់លើសុំកាន់កាប់ នឹងប្រើប្រាស់ដីធ្លីនេះផងដែរ ។

លុះនៅក្នុងដើមឆ្នាំ២០១៧ កន្លងមកនេះ ក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួកបានចូលមកធ្វើសកម្មភាពវាយទំលុះ របងផ្ទះរបស់លោកស្រីទាំងកំរោល ហើយបានបំពានយកដី និងធ្វើការសាងសង់សំណង់ និងរានទេវតាជាប់នឹងសរសផ្ទះ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនខ្លាចច្បាប់បន្តិចណាឡើយ ។ ហើយចាប់តាំងពីពេលមានទំនាស់នោះ រហូតដល់បច្ចុប្បន្ននេះ ពួកគាត់បានដាក់លិខិតកិច្ចអន្តរាគមន៍នៅថ្នាក់ភូមិ-ឃុំ-ស្រុក-ខេត្តអស់ហើយ នៅតែមិនអាចទទួលបាននូវដំណោះស្រាយ នឹងយុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះនៅឡើយនោះទេ ។ ម្យ៉ាងវិញទៀត ទង្វើរបស់ក្រុមគ្រួសារលោក គិត ប៊ុន នឹងបក្សពួក និងភូមិឃុំ-ស្រុក-ខេត្ត តុលាការខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនបានធ្វើឲ្យគ្រួសារពួកគាត់រងនូវភាពអយុត្តិធម៌ រងនូវភាពឈឺចាប់ជាខ្លាំង និងអស់ជំនឿទៅលើអាជ្ញាធរថ្នាកក្រោមជាតិហើយ។

ខណៈទង្វើរបស់អាជ្ញាធរនេះ ហាក់ដូចជាលើកទឹកចិត្តឲ្យក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួក ដើរបង្ករព្យុះភ្លៀងចំពោះប្រជាជនដ៏ទៃទៀត ដោយសារទង្វើលអាជ្ញាធរបានកាត់ក្ដីមានភាពមិនត្រឹមត្រូវ និងមិនមានភាពយុត្ដិធម៌ជូនពលរដ្ឋទន់ខ្សោយ និងក្រីក្រ។

អ្នកស្រីបន្ដថា ទង្វើរបស់អាជ្ញាធរថ្នាក់ក្រោមនេះ បានធ្វើអោយប្រជាពលរដ្ឋមួយចំនួន ស្អប់ប្រមុខរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ពីសុខទុកប្រជាពលរដ្ឋ និងខិតខំអភិវឌ្ឍន៍ប្រជាទេសជាតិអោយមានការរីកចម្រើនគ្រប់វិស័យ មានដូចជា សំណង់ អគារ  ផ្លូវថ្នល់ ឧស្សាហកម្ម  ពាណិជ្ជកម្ម  កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

អ្នកស្រី បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយ រកយុត្តិធម៌ និងចាត់ក្រុមការងារនឹងមន្ត្រីជំនាញចុះពិនិត្យ លើបញ្ហាដីធ្លីទំហំ ៥០ម x ៧០ម ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  ដែលត្រូវបានក្រុមគ្រួសារ លោក គិត ប៊ុន និងបក្សពួកមួយចំនួនទៀត បានមកវាយទំលុះ របងផ្ទះរបស់លោកស្រីទាំងកំរោល ហើយបានបំពានយកដី និងបានធ្វើគ្រោងសាងសង់រៀនទេវតាជាប់នឹងសរសផ្ទះគ្រួសារគាត់ ដែលមានពាក្យកាន់កាប់នឹងប្រើប្រាស់ដីធ្លី ដែលមានការទទួលស្គាល់ពីអាជ្ញាធរ រួចជាស្រេចហើយនោះ នឹងសុំឲ្យកាត់ប្រគល់ដីចេញប័ណ្ណកម្មសិទ្ធិ ចំនួនផ្ទៃដីខាងលើឲ្យមកគ្រួសាររបស់គាត់ បានកាន់កាប់ប្រើប្រាស់ដូចដើមវិញ ដើម្បីកុំឲ្យអ្នកមានលុយ មានអំណាច ចេះតែដើរគៀបសង្កត់យកដីធ្លី ពីប្រជាពលរដ្ឋស្លូតត្រង់ និងទន់ខ្យោយ ។ជាពិសេស ជួយអន្តរគមន៍ ដោះលែង ប្តីរបស់គាត់ឈ្មោះ ពេជ្រ រក្សា ដែលត្រូវបានលោក គិត ប៊ុន និងតុលាការខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ដោយកាត់ក្តីកំបាំងមុខឲ្យជាប់ពន្ធធនាគារយៈពេល២ឆ្នាំ ដោយចោទថា បានវាយបំផ្លាញទ្រព្យសម្បត្តិ ( រានទេវតា ដែលសាងសង់ជាប់សរសផ្ទះរបស់គាត់ ) របស់លោក គិត ប៊ុន ។

ជាមួយគ្នានេះអ្នកស្រី រស្មី  អ្នកស្រី សុខ ហុង លោកយាន់ សុផានី ប្រជាពលរដ្ឋដែលរស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា   ផ្ទះ និងដី ដែលមានទំហំសរុប ៥០ម X ៧០ម ដែលកំពុងរស់នៅសព្វថ្ងៃនេះ គឺពិតជាដីរបស់គ្រួសារ ឈ្មោះលោក ពេជ្រ រក្សា ពិតមែន ខណៈដែលកន្លងលោកពេជ្រ រក្សារស់នៅប្រកបមុខរប រកស៊ីចិញ្ចឹមជីវិតរហូតមក ដោយមិនមានអ្នកណាមួយមករស់នៅ និងកាន់កាប់លើដីនេះឡើយ។ ប៉ុន្ដែថ្មីៗនេះ ទើបតែមាន បុគ្គលម្នាក់បានមករំលោភ និងសាងសង់នៅលើដីរបស់គាត់ ដែលឈានដល់ការចាប់ខ្លួនលោកពេជ្រ រក្សាដាក់ពន្ធធានាគាបន្ថែមទៀត ដោយធ្វើអោយលោកពេជ្រ រក្សា ទទួលរងភាពអយុត្ដិធម៌ពីគ្រួសារអ្នកមានលុយ ដែលឃុបឃិតជាមួយអាជ្ញាធរកាត់ក្ដីមិនត្រឹមត្រូវឡើយ។

អ្នកស្រីបានបញ្ជាក់ថា ការស្នើរសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយ រកយុត្តិធម៌ឲ្យកាត់ប្រគល់ដីចេញប័ណ្ណកម្មសិទ្ធិ ចំនួនផ្ទៃដីខាងលើឲ្យមកគ្រួសាររបស់គាត់ បានកាន់កាប់ប្រើប្រាស់ដូចដើមវិញ ដើម្បីអោយពួកគាត់យកដីនេះមកប្របកមុខរបចិញ្ចឹមជីវិត ផ្គត់ផ្គង់គ្រួសារ និងមិនខាតពេលវេលាក្នុងការជាប់ពាក់ព័ន្ធរឿង នេះបន្ដទៀតផងដែរ៕

 

 

រថយន្តបែនដឹកដី បុករៈរថយន្ត ៥គ្រឿង ម៉ូតូ៣គ្រឿង បណ្តាលឲ្យ……..

(ក្រុងព្រះសីហនុ​)មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះនៅក្រុងព្រះសីហនុ កាលពីម៉ោងជាង១០ព្រឹកថ្ងៃ២២កញ្ញា២០១៨ តាមរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រីអ៊ី សុខាស្នងការរងនគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង លើផ្លូវ​វិថី​ផែ​ ត្រង់ចំណុច​ កែងរ៉ា​ ស្ថិតនៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​​ បង្កឡើងដោយ​ រថយន្ត​បែន​ដឹក​ខ្សាច់​៥តោន​ ០១គ្រឿង​ម៉ាក​ NISSAN ពណ៌ ស គ្មានផ្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ វ៉ុន​ ធឿន​ ភេទ​ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរបើកបររថយន្ត​ មានទីលំនៅ​ភូមិ​ជន្លង់ម្លូរ​ ឃុំ​ព្រៃរដួល​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ វៀន​ ខ្មៅ​ ភេទ​ ប្រុស​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅ​ភូមិ​វាលធំ​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានទិសដៅ​ចូលក្រុងព្រះសីហនុ ពេលមកដល់​ចំណុចខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត រថយន្ត​មានល្បឿនលឿន​ ហ្រ្វាំង​មិន​ស៊ី​ ក៍បានជ្រុល​ទៅ​បុក​នឹង​រថយន្ត​ចំនួន​ ០៥គ្រឿង​ និង​ ម៉ូតូ​ចំនួន​ ០២គ្រឿង​ផ្សេងទៀតរួមមាន៖

១-រថយន្ត​ក្រុង២៥កៅអី​ម៉ាក​ HYUNDAI ពណ៌​ទឹក​ដោះគោ​ ពាក់ផ្លាកលេខ​ភ្នំពេញ​3D-4876 ។

២-ម៉ូតូ​ម៉ាក​ HONDA​ WAVE​ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ​ព្រះសីហនុ​1G-3444 ជិះ​គ្នា​ចំនួន​ ០២នាក់​ស្រី​ ០១នាក់​ ។

៣-រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីន​ភ្លើង​ ម៉ាក​ HYUNDAI​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-9386 ។

៤-រថយន្ត​ម៉ាក​ ម៉ាស៊ឺដេស​ ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-0858 ។

៥-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ទឹកមាស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2C-9963 ។

៦-រថយន្ត​ម៉ាក​ Starex ពណ៌ ស គ្មានផ្លាកលេខ​ ។

៧-ម៉ូតូ​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​1CT-1983​ បើកបរ​ដោយ​ឈ្មោះ​ ទិត្យ​ ពៅ​ ភេទ​ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​ កម្មករ​ មានទីលំនៅ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​​ ។

+គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ៖

១-​ស្លាប់​​មនុស្ស​ចំនួន​ ០២នាក់​ ស្រី​ ០១នាក់​​ នៅ​នឹង​កន្លែង​កើត​ហេតុ​ (មិន​ទាន់ស្គាល់​អត្តសញ្ញាណ​ ទាំងអ្នកបើកបរ និង​អ្នករួម​ដំណើរ​លើ​ម៉ូតូ​HONDA WAVE )។

២-​ រងរបួស​មនុស្ស​ចំនួន​ ០១នាក់​​ ឈ្មោះ​ ទិត្យ​ ពៅ​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេតេ​។

+ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​ វ៉ុន​ ធឿន​ បានឃាត់​ខ្លួន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​។

+ចំណែក​រថយន្ត​ចំនួន​ ០៣គ្រឿង​ មិន​បាន​ប្តឹង​ផ្តល់​ទេ​ សុំ​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួន​ឯង​ មានដូចខាងក្រោម​៖

១-រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីន​ភ្លើង​ ម៉ាក​ HYUNDAI​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-9386​ ។

២-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ទឹកមាស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2C-9963 ។

៣-រថយន្ត​ម៉ាក​ Starex ពណ៌ ស គ្មានផ្លាកលេខ​ ។

រីឯវត្ថុតាង​ រថយន្ត​ចំនួន​ ០៣គ្រឿង​​ និង​ ម៉ូតូ​ ចំនួន​ ០២គ្រឿង​​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីបន្តនិតិវិធី៕

អាណិតណាស់​ កំពុងតែឈរសម្រួលចរាចរជូនប្រជាពលរដ្ឋតាមផ្លូវស្រាប់តែ​ខ្យល់​គ​ដួលស្លាប់ភ្លាមមួយរំពេច…(មានវិដេអូ)

ដំណឹងបឋម៖ មន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី១ ខណ្ឌ​ពោធិ៍​សែនជ័យ​ ម្នាក់​បាន​ ខ្យល់គងងឹងមុខដួលស្លាប់មួយរំពេច ខណៈកំពុងតែបំពេញ​ភារកិច្ច​ ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវសហព័ន្ធ​រុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២២​ខែកញ្ញា ឆ្នាំ២០១៨ នេះ​ ។​ ព័ត៍មានលំអិត និងបញ្ជាក់ជូននៅពេលបន្តិចទៀតនេះ ។

សូមវិញ្ញាណក្ខន្តលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2114090025574486%2F&show_text=0&width=560

ប្រភព៖ Pheng Vannak News

ប៉ូលិសបញ្ជូនបុរសជនជាតិឡាវម្នាក់ និងខ្មែរម្នាក់ ទៅតុលាការ​ករណីដឹកជញ្ជូនគ្រឿងញៀនជាង​២គីឡូចូលដីខ្មែរ

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យ​នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ​កសាងសំណុំរឿងបញ្ជូនបុរសជនជាតិឡាវម្នាក់ និងខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីចាប់ខ្លួនកាលពីយប់ថ្ងៃទី២០ កញ្ញា នៅចំណុចលើផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណៈពួកគេ កំពុងដឹកជញ្ជូនថ្នាំញៀនជាង២គីឡូក្រាម ឆ្លងកាត់ពីរបណ្តាលខេត្ត ចូលមកជួញដូរនៅក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡោ សុគន្ធា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំអាង ឃុំ សំអាង ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងម្នាក់ទៀតឈ្មោះ ស៊ីងធីន អ៊ូថង ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

សេចក្តីរាយការណ៍​ បាន​ឲ្យដឹងថា ការឆក់ចាប់ក្រុមជួញដូរគ្រឿងញៀនមកពីប្រទេសឡាវនេះ ដឹកនាំដោយលោកវរសេនីឯក យិន បញ្ញារិទ្ធ នាយការិយាល័យទី៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ ព្រមទាំងដកហូតថ្នាំញៀនប្រមាណជាង២គីឡូក្រាម និងទូរស័ព្ទចំនួន២គ្រឿង៕

រថយន្តCamryបាឡែនបើកលឿន ជ្រុលទៅបុករ៉ឺម៉ក(កង់)លក់​ការ៉េម បើុងធ្លាក់ផ្លូវ បណ្តាលអោយបុរស​ម្នាក់ ស្លាប់​ភ្លាមៗ

ឧ​ត្ត​រ​មានជ័យ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះកើតឡើងក្នុងទិស ដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជើង នៅលើ​ផ្លូវជាតិ​លេខ៦៨ ចន្លោះ​បង្គោល​គីឡូ​មែត្រ លេខ៧៧-៧៨ ស្ថិតនៅ​ភូមិ​ពុរ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ កាលពី​រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។

រថយន្ត​បង្ករម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​។

ចំណែក​អ្នកជិះ​រ៉ឺម៉ក​កា​រ៉ែ​ម​ឈ្មោះ ប៉ាន់ វ៉ាន់ ភេទ​ប្រុស អាយុ៥២ឆ្នាំ មុខរបរ​លក់​កា​រ៉ែ​ម រស់នៅ​ភូមិ ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (ស្លាប់​នៅ​កន្លែងកើតហេតុ)ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។

កម្លាំង​ជំនាញ​អធិការដ្ឋាន​ក្រុង​សំរោង​បានធ្វើកា​វាស់វែង​រួចហើយ​បាន​យក​វត្ថុតាង​ទាំងសងខាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ក្រុង​សំរោង។

មូលហេតុ រថយន្ត​បើក​ល្បឿន​លឿន​ត្រង់​ផ្លូវ​កោង។ សាកសព​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ FB

ការិយាល័យប្រឆាំងគ្រឿងញៀនរតនគិរីបានចុៈបង្រ្កាប០២ករណី ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៨នាក់

ខេត្តរតនគីរី៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៤និង០០នាទី កំលាំងជំនាញបានចុះបង្រ្កាប ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចបន្ទប់ម៉ូតែលកាឡាក់ស៊ី២(បន្ទប់លេខ១ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ស្រី០២នាក់មានឈ្មោះដូចថាក្រោម៖

១.ឈ្មោះធី ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ

២.ឈ្មោះផែន ចាន់វី ភេទស្រី អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ

៣.គង់ ដាលីន ភេទស្រី អាយុ១៧ ជនជាតិខ្មែរ

៤.ឡាច សុភី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៤នាក់។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ធំល្មម ទម្ងន់០.៦៨ក្រាមទាំងសំបកថង់ទូរសព្ទ័ ០២គ្រឿងសម្ភារៈសេពមួយចំនួន
វេលាម៉ោង១១និង៣០នាទីកំលាំងជំនាញបានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រោយហាងពន្លឺថ្មី(ហាងតាទ្រី)ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។


១.ឈ្មោៈ កែវ តារាវិឆ័យ ភេទប្រុស ជនជាតិខ្មែរ

២.ឈ្មោៈ គីតាំ ភេទប្រុស ជនជាតិខ្មែរ

៣.ខេន វិរៈ ភេទប្រុស ជនជាតិខ្មែរ

៤.ឈ្មោៈ អឿន មនោរី ភេទប្រុសជនជាតិខ្មែរក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៤នាក់។


វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់(តូច០៤កញ្ចប់ធំ១កញ្ចប់) ទម្ងន់១.០៧ក្រាមទាំងសំបកថង់
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត ៕

ប្រភព៖ ការិយាល័យប្រឆាំងគ្រឿងញៀន

ជនជាតិចិន បើករថយន្តបុករបាំងថ្មក្រឡាប់ផ្ងារជើង ​របួសធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ក្នុង​សង្កាត់​កា​កាប​ទី១ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី២២ខែកញ្ញា​ឆ្នាំ២០១៨។

មុន​កើតហេតុ​គេ​ឃើញបុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​BMWព​ណ៏​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ2S0883ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿនមកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់១កង់​រថយន្ត​ក្រឡាប់​ចំណែក​ម្ចាស់​រថយន្ត​បង្ក​រងរបួស​ធ្ងន់។ ​ក្រោយកើតហេតុ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះភ្លាម៕

ប្រភព៖ FB