ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាព​វាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយ ជាង២លានរៀល​ បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ​ ត្រូវបានកម្លាំងសមត្ថកិច្ច ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ភ្លាមៗ..(មានវិដេអូ)

រាជធានីភ្នំពេញ៖ មុននេះបន្តិច បុរសម្នាក់បែកក្បាលហូរឈាមជោគខ្លួន​ បណ្ដាលឲ្យ​សន្លប់ស្ដូកស្ដឹង ក្រោយក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយដុំថ្ម​ បានធ្វើសកម្មភាព​វាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយ ជាង២លានរៀល​ បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ វាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍​ភ្លាមៗតែម្ដង​ ខណៈដែលបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍វាយប្លន់បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក​ ថ្ងៃពុធ ទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា​ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចលោកឃាត់ខ្លួនបានមានឈ្មោះ​ អ៊ុយ​ សុវណ្ណ​ ហៅ​ “ម៉ាប់” ភេទប្រុស​ អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់​បែកក្បាលដេរ​ ។

បច្ចុប្បន្ន​ជនសង្ស័យដែលឃាត់ខ្លួនបាននោះ​ កំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ​ រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ធ្វើការសាកសួរ​ ដើម្បី​ស្រាវជ្រាវ​រកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន​ យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2116313588685463%2F&show_text=0&width=560

ប្រភព៖FB

គួរឲ្យរន្ធត់.! មីងអនាម័យម្នាក់ បានធ្លាក់​ពីលើ​ដំបូល​អាគារ​ បណ្ដាលឲ្យ​អោយស្លាប់ភ្លាមៗនៅនឹងកន្លែង..(មានវិដេអូ)

ភ្នំពេញ៖ នៅមុននេះបន្តិច មានមីងអនាម័យម្នាក់ បានធ្លាក់​ពីលើ​ដំបូល​អាគារ​ បណ្ដាលឲ្យ​អោយស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុកើតឡើងនៅព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅអាគារធនាគារ​ តៃវ៉ាន់​ ខូអបភើរេ​ធីវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីអ្នកនៅក្បែរនោះបានប្រាប់ថា ខណៈពេលគាត់ឡើងទៅបោស​សម្អាតពីដានខាងលើអាគារ ដោយមិនដឹងថាពិដានធ្វើពីកម្ទេចឈើ​ ក៏បានឡើងទៅបោស​សម្អាតលើពិដាន​នោះ​ ស្រាប់តែបាក់ស្រុត​ពិដាន​ធ្លាក់ទាំងគាត់ចុះមក​ បណ្ដាលឲ្យ​អោយស្លាប់ភ្លាមៗ​ គួរឲ្យ​អាសូរ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2116284442021711%2F&show_text=0&width=560

ប្រភព៖ឱផ្សែង បា រី

សូមបងប្អូនប្រុងប្រយ័ត្ន.! ថតបានសកម្មភាព ចោរឆក់កាបូបស្តែងៗ (មានវិដេអូ)

វិដេអូ៖ ជាកាពិតណាស់ ករណីចោរឆក់កាបូបមានស្ទើតែរាល់ថ្ងៃ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ជៀសវាងខាតបង់លុយកាក់ មាសប្រាក់ ដូចនៅក្នុងវិដេអូខាងក្រោមនេះជាដើម ។

ជាក់ស្តែងនៅក្នុងវិដេអូនេះ ថតបានសកម្មភាពចោរបានឆក់កាបូបនារីម្នាក់ដែលចុះពីលើឡានសេរីទំនើបមួយគ្រឿង បានដោយសុវត្តិភាព ហើយចោរដែលធ្វើសកម្មភាពឆក់នោះ ជិះម៉តូម៉ាក Suzuki Let ពណ៍ស ។

យ៉ាងណាមិញ បើតាមគេហទំព័រមួយបានសសេរថា “ចោរនេះសាហាវណាស់ ! សូមបងៗស្រីៗប្រយ័ត្នផង ពេលចុះពីលើឡាន! សូម Share អោយប្រពន្ធបងៗបានឃើញផង! ដើម្បីអោយគាត់បានប្រុងប្រយ័ត្ន! នេះជាវិដេអូដែលថតចេញពីកាមេរ៉ានៅក្នុងរថយន្ត បង្ហាញឲ្យឃើញពីសកម្មភាពរបស់ចោររងចាំឆក់កាបូបពីបងស្រីម្នាក់ដែលចុះពីលើឡាន ឆក់យកទៅបាត់យ៉ាងស្រួល តែសំណាង ម្ចាស់របស់មិនមានរងរបួស”៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphrasenews%2Fvideos%2F327293237833843%2F&show_text=0&width=560

ប្រភព៖ FB

ដោយ៖ SVD

ផ្អើលបុរីលឹមឈាងហាក់ ករណីប្រពន្ធតាមទាន់ប្ដីផ្កាយពីរ មានស្រីថ្មី ផ្ទុះកំហឹងវ៉ៃឡាន៥៧០ មួយគ្រឿងបែកកញ្ចក់ខ្ទេច !!!

(ភ្នំពេញ) លោក​ឧ​ត្ត​ម​សេនី​យ៏ (​ផ្កាយ​២) ​ម្នាក់​មាន​ប្រពន្ធ​លួចលាក់​ត្រូវបាន​ប្រពន្ធដើម​តាម​ទាន់​ក៏​ផ្ទុះ​ហឹ​ង្សា​រ​វាយ​យ​បំបែក​ក​ញ្ចា​ក់​រថយន្ត​និង​កញ្ចក់​ទ្វារផ្ទះ​រង​ការខូចខាត​យ៉ាងដំណំ ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​ដល់​ប្រជាពលរដ្ឋ​ចេញមក​មើល ព្រមទាំង​សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ​មក​ព្រោង​ព្រៀត នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទីទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខផ្ទះ​លេខ​៦R ផ្លូវលេខ​៥ ក្នុង​បុរី​លឹម​ឈាង​ហាក់ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បុរសជាស្វាមីឈ្មោះ ឡុង ទិ​ត្យ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរមន្រ្ដីយោធា​ នៃកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឋា​ន្ត​រស​ក្តិ ឧ​ត្ត​ម​សេនី​យ៏ទោ (​ផ្កាយ​២) ។

​តាម​សម្ដីស្រ្ដីជា​ប្រពន្ធដើម ​បាន​ប្រាប់​សារពត៌មាន​យើង​ឲ្យដឹងថា ​គាត់​បាន​ចាប់ដៃគ្នា​ជាមួយនឹង​ស្វាមី​របស់គាត់​អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ​ មានកូន​ដល់​ទៅ​បីនាក់​ក្នុងបន្ទុក ។ ក្នុង​រយៈពេល​កន្លងមក​គាត់​រកស៊ីទិញ​ដី​លក់​ដីកាន់តែ​ឡើងទៅ​មាន​ទៅ​មាន​ទៅ​រហូតដល់​មានផ្ទះ​វីឡា​ មានមុខ​របរ​លក់​ឡាន​ទិញ​ឡាន ​និង​ស្វាមីបានធ្វើការ​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឋា​ន្ត​រស​ក្តិ ឧ​ត្ត​ម​សេនី​យ៏ទោ (​ផ្កាយ​២) ។

ស្រ្ដីរូបនេះ បានបន្ដថា មួយរយៈ​ពេលនេះ​ប្ដី​របស់គាត់​មាន​ចរិត​ប្លែក ចេះ​ដើរ​បាត់​ពី​ផ្ទះ​និង​វ៉ៃ​ប្រពន្ធជាំមុខ​ជាំ​មាត់ទៀត ។

លុះ​មកដល់​ថ្ងៃ​កើត ហេតុ​ខាងលើ ប្រពន្ធ​របស់គាត់​បាន​តាម​ទាន់​ឃើញ​ស្វាមី​របស់គាត់​បានមក​ឈប់​រថយន្ត​នៅមុខ​ផ្ទះមួយ​ទៅផ្ទះ​លេខ6R​ផ្លូវ​លេខ5 ក្នុង​បូរី​លឹម​ឈាង​ហាក់​ចំកា​ដូង​ ដោយសារតែ​ខឹង​ពេក​គាត់​បាន​យក​ដុំថ្ម​វាយ​កញ្ចក់​ឡាន លុ​ច្ស​ស៊ី​ស៥៧០ (Lexus 570) ពាក់ស្លាកលេខភ្នំពេញ​ 2AY-8787 ដែលប្ដីជិះ ខាងក្រោយ និង​ខាង​ចំហៀង ​ព្រមទាំងបំ​បែក​កញ្ចក់​ផ្ទះ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​។

 

​ចំណែក​ភាគី​ខាង​ស្វាមី​ព្រមទាំង​ប្រពន្ធចុង​ មិនឃើញ​នៅក្នុង​ផ្ទះ​ប្រហែល​សម្ងំ​ឬក៏​ចេញ​តាម​ទ្វារក្រោយ​បាត់​ក៏​មិនដឹង មិន​ហ៊ាន​ចេញមក​តតាំង​ឡើយ​។​

​ក្រោយមក​ខាង​ប្រពន្ធដើម​បានចេញ​ទៅ​ព្យាបាល​របួស​ជើង ​ហើយក៏​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ដង្កោ ​ដើម្បី​បញ្ជូន​សារ​ណុំ​រឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕

នេះហើយ មនុស្សយើងបានឡើងទ្រើងតិចតួចភ្លេចកំនើតមនុស្សបែបនេះគ្មានកំនើតទេប្តីខ្លះពេលនៅផ្ទះជួលក្ររហេមរហាមជិះម៉ូតូកញ្ចាស់ចេះស្រលាញ់ប្រពន្ធកូនពេលឡើងស័ក្ត តិចតួច ប្តូស៊េរី តិចតួច ចាប់ផ្តើមក្បត់ប្រពន្ធ កូនមានស្រី ពិតជាគ្មានកំនើតមែន ?
ក្មេងឃ្វាលគោបានធ្វើធំក្បត់ប្រពន្ធកូន ៕

ក្រុមក្មេងទំនើងគ្មានមួកសុវត្តិភាពហើយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យលើផ្លូវ ព្រះមុនីវង្ស ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិច…(មានវិដេអូ)

កាលពីកន្លងទៅថ្មីៗនេះ វិដេអូក្រុមក្មេងស្ទាវមួយក្រុម បាននាំគ្នាបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្ករឲ្យមានកាព្រួយបារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវផងដែរ ។

បើយើងនៅក្នុងវិដេអូយើងឃើញថា៖ “មានក្រុមក្មេងទំនើងគ្មានមួកសុវត្តិភាពហើយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យលើផ្លូវ ព្រះមុនីវង្ស ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ ខ្ញុំសង្ឃឹមថាបងៗសមត្ថកិច្ចជួយស្វែងរកជនទាំងនេះនាំយកទៅដុសក្អែលចេញផងចុះ ដើម្បីសុវត្តិភាពប្រជាជនដែលបើកបរលើផ្លូវសាធារណះមួយនេះ” ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsroeuy.voeurm%2Fvideos%2F489769438194979%2F&show_text=0&width=560

ប្រភព៖ FB

ក្រសួងរៀបចំដែនដី ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូត៍ខ្យល់ ឬលក់ដីឡូត៍ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងរៀបចំដែនដី

(ភ្នំពេញ) ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បា​នថ្លែងក្នុងអញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ប្រកាសស្ដីពីការអភិវឌ្ឍដី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

បន្ទាប់ពីការពុះដីឡូត៍លក់យ៉ាងអនាធិបតេយ្យ និងមិនត្រឹត្រូវតាមច្បាប់ ពីក្រុមអ្នករកស៊ីអចលនទ្រព្យ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូត៍ទាំងឡាយ ដែលលក់ដីឡូត៍ខ្យល់ ឬលក់ដីឡូត៍ ដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងរៀបចំដែនដី។

ឯកឧត្តម ប៉ែន សុផល បានថ្លែងថា ក្រសួងរៀបចំដែនដី បានអនុម័តប្រកាសការអភិវឌ្ឍដីនេះហើយ ហើយប្រកាសនេះ ក៏ត្រូវបានដាក់ឲ្យអនុវត្ត បន្ទាប់ពីប្រកាសនេះ​ត្រូវបានអនុវត្ត ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូត៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ក៏ត្រូវតែសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំ។​ “នៅក្នុងប្រកាសហើយនឹងបទដ្ឋានគតិយុត្តិជាច្រើនទៀត របស់ក្រសួង ទីមួយវាជាបទដ្ឋានគតិយុត្ត ទាក់ទងទាំងអស់ ទាំងវិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់ទាំងសាធារណៈ និងឯកជន ត្រូវតែគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន។ ក្នុងករណី ដែលយើងមិនគោរពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម” លោកប៉ែន សុផល បញ្ជាក់បន្ថែមយ៉ាងនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវ ឲ្យអ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ថា ដីដែលខ្លួនត្រូវទិញនោះ ជាដីដែលមានការចុះបញ្ជីច្បាស់លាស់ និងមិនមែនជាដី ដែលបានលក់រួចហើយ។ “អ៊ីចឹងហើយ បានជាក្រសួង សូមអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាទូទៅច្បាប់ភូមិបាលបានកំណត់ច្បាស់លាស់។ ជាគោលការណ៍ច្បាប់ភូមិបាល បានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបាន រៀបចំប្រព័ន្ធចុះបញ្ជី ទីមួយមានការចុះបញ្ជីជាប្រព័ន្ធ បន្ទាប់មកគោលដៅអនុវត្ត នូវទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយទីពីរ ការចុះបញ្ជីដាច់ដោយឡែក។

អ៊ីចឹងប្រជាពលរដ្ឋទាំងអស់ ត្រូវតែពិនិត្យមើលមុននឹងទិញ ថាដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវ ហើយជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់ ។ ជាទូទៅតាមច្បាប់ អ្នកដែលយកដីខ្លួន ទៅលក់ឲ្យអ្នកនេះ ហើយលក់ឲ្យអ្នកនោះទៀត ត្រូវមានទោស ទាំងច្បាប់ភូមិបាល ហើយនឹងក្រុមព្រហ្មទណ្ឌក៏មានចែងដែរ។ អ៊ីចឹង នេះជាការអនុវត្តតាមច្បាប់ អ្នកដែលទៅទិញត្រូវ មើលឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស ទាំងអស់” នេះបើតាមប្រសាសន៍ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី៕

ផ្អើលពេញភូមិ!!! ប្រជាពលរដ្ឋនៅស្ទឹងមេទឹក បានដាក់មងរកត្រី​ ជាប់ក្រពើទម្ងន់ជាង១០០គីឡូក្រាម​

ភាពភ្ញាក់មួយបានកើតឡើង ធ្វើឲ្យផ្អើលពេញភូមិ គឺមានប្រជាពលរដ្ឋ​ឈ្មោះ​ មឿន​ មីន​ ភេទប្រុស​ បានដាក់មងរកត្រី​ ជាប់ក្រពើទម្ងន់ជាង១០០គីឡូក្រាម​ នៅស្ទឹងមេទឹក​ការភ្នាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ​២០១៨​ ខណៈពលរដ្ឋរូបនោះងើបទៅដោះមង។

បច្ចុប្បន្ន​សត្វក្រពើនេះ​ ត្រូវបានដឹកយកមករក្សាទុក​ នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥​ រងចាំបញ្ជាពីថ្នាក់លើ៕ ប្រភពFB

រកឃើញហើយសពដែលលេងទឹករួចលង់ស្លាប់ កាលពីថ្ងៃមុន (មានវីដេអូ)

ប្អូនប្រុសសម្បត្ត បញ្ញា ហៅ ចិន ចាវ 24 ឆ្នាំធ្វេីការនៅអង្ការផ្ដល់ប្រាក់កម្ចីព្រះអាទិត្យ ដែលហូរតាមទឹកថ្ងៃអាទិត្យ ត្រូវបានបងៗប៉ូលីសនឹងបងៗទាហាន នៅភូមិសាស្រ្ត ប៉ុស្តស៍ តាតៃ នឹងបងប្អូននៃសព្វ រកឃេីញអណ្ដែតនៅចំណុចកេីតហេតុហេីយ គ្រួសារសព មានភាពខ្វះខាត ជាខ្លាំង សូមបងប្អូនដែលមានសទ្ធាចង់ចូលបុណ្យសពប្អូនប្រុស អាចមកចូលបុណ្យផ្ទាល់អាចមកបាន ភូមិ03 ស្មាច់មានជ័យ ផ្លូលចូលទុលមុខសម្អាងការឆាយនី ក្រោយផ្ទះសំណាក់ ថាន់តាយ ៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2115789252071230%2F&show_text=0&width=267

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីក តំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្តខេត្តកែប

(ភ្នំពេញ) ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​​ ត្រូវនឹងថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តី ពីការ រៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរខេត្តកែប អគ្គនាយកដ្ឋាន និងនាយកដ្ឋាន ពាក់ព័ន្ធ ដើម្បីពង្រឹង ធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅ ដោយសក្តានុពលដ៏សម្បូរបែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់ នេះទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋ នៅភូមិសាស្រ្ត ខេត្តកែប ឱ្យមាននិរន្តរភាព។

នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ ដល់ថ្នាក់ដឹកនាំទទួលបន្ទុក ការងារខាងលើ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទាក់ទងការអនុវត្ត ការវិនិយោគសេវាកម្ម ទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរអំពីបរិស្ថាន ធម្មជាតិ និងការរស់នៅរបស់ប្រជាពល រដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើក ឡើងដែរ ចំពោះការប្រគល់តួនាទីនៅក្នុងការគ្រប់គ្រង ក្នុងការងាយស្រួលដល់ការអនុវត្តការងារនៅ ក្នុង ឧទ្យានជាតិកែប ដោយគិតគូរទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសង់អាគារ រីសត ត្រូវចូលរួមនៅក្នុងការ បង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យបរិស្ថាន ពីព្រោះក្នុងភូមិសាស្រ្តខេត្តកែបនេះមាន សក្តានុពលស្រាប់ហើយដូចជា សមុទ្រ កោះ និងឧទ្យានជាតិកែប ដែលជាកន្លែងទេសចរណ៍នៅជាប់ក្រុង ដើម្បីថែរក្សា អភិរក្សឱ្យបាននូវធនធានធម្មជាតិ និងប្រែក្លាយតំបន់នេះទៅជាតំបន់ដែលមានសក្តានុពល បន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ទៅលំហែរកំសាន្តដ៏មានប្រជាប្រិយភាព៕ ដោយ វុន សុខជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវយកចិត្តទុកដាក់ថែទាំ និងព្យាបាលជូនអ្នកជំងឺដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព​ និងតម្លាភាព

(ស្វាយរៀង) ព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជម្ងឺ គ-ថ្លង់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដែលមានអ្នកជំងឺបានទទួលការព្យាបាលប្រមាណ ១.២០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំ ដោយលោក ជេក ម៉េងលី រួមជាមួយ ទី១ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ ទី២ អង្គការ Eye care Foundation ទី៣ អង្គការCHC ទី៤ អង្គការដើមត្នោត និង Marie Stop ទី៥ អង្គការ Operation Smile និង ទី៦ អង្គការJICA ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងគម្រោងនេះដោយ ឥតគិតថ្លៃ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត ។

លោកជំទាវរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល និងសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែងដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន(អូស្រ្តាលី) នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលមានអ្នកជំងឺមកពិនិត្យ និងព្យាបាលជាង៣,០០០នាក់ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ, អ្នកជម្ងឺ និងក្រុមគ្រួសារអ្នកជំងឺទាំងអស់។ លោកស្រី ក៏បានកោតសរសើរ អរគុណដល់គម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលសកម្មភាពដ៏ថ្លៃថ្លានេះ ជាការចូលរួមចំណែកដ៏សំខាន់ណាស់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត។

ទន្ទឹមនឹងនោះលោកជំទាវ ក៏បានថ្លែងអំណរគុណដល់បណ្ដាកិច្ចសហប្រតិបត្តិការនានា ជាមួយដៃគូអភិវឌ្ឍន៍ និងការជួយគាំទ្រពីអង្គការដៃគូរផ្សេងៗទៀតដូចជា៖

*ទី១៖ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ អង្គការ Eye care Foundation បង់ជួសអ្នកជម្ងឺក្រីក្រ វះកាត់ភ្នែកឡើងបាយ

*ទី២៖ អង្គការCHC ជួយដល់ផ្នែកជម្ងឺរបេង-អេដស៍

*ទី៣៖ អង្គការដើមត្នោត និងMarie Stop ជួយកម្មវិធីពន្យាកំណើត

*ទី៤៖ អង្គការ Operation Smile ជួយវះកាត់មាត់ឆែបក្រអូមមាត់ឆែប

*ទី៥៖ អង្គការJICA បានធ្វើការសាងសង់អគារ ១ខ្នង កំពស់៣ជាន់ចំណាយថវិកាជាង៩លានដុល្លារអាមេរិក និងបានជួយផ្នែកថែទាំសុខភាពមាតា និងការជួយសង្រ្គោះទារក និងកុមារ ការបណ្តុះបណ្តាលមួយចំនួន

*៦៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យខេត្តរៀងរាល់៣ខែម្តង។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាប្រចាំ ប្រកបដោយគុណភាព និងត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះ ត្រូវពង្រឹងការគោរពក្រមសីលធម៍វិជ្ជាជីវៈឱ្យបានល្អប្រសើរ និងមានឥរិយាបទរាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព​ និងតម្លាភាព។

ម្យ៉ាងទៀត ត្រូវពង្រឹងការងារអប់រំសុខភាព ជាពិសេសពន្យល់ និងណែនាំអ្នកជំងឺឱ្យបានច្បាស់លាស់ក្នុងពេលថែទាំ និងព្យាបាលជំងឺ ព្រមទាំងពង្រឹងបន្ថែមការធ្វើអនាម័យ នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ការត្រួតពិនិត្យការចំលងរោគនៅគ្រប់មូលដ្ឋាន សុខាភិបាលដែលជាបញ្ហាសំខាន់មួយផងដែរក្នុងវិស័យសុខាភិបាល៕