អាសូរលោកតាអាយុ ៨២ឆ្នាំ ស្លាប់ភ្លាមៗដោយសារគ្រោះថ្នាក់ចរាចរ

កំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរ​មួយកើតឡើងរវាង​រថយន្ត និង ម៉ូតូមួយបានកើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវលេខ ២៧០ ម្តុំគល់ស្ពានភូមិថ្មី ស្ថិតក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស​ ខេត្តកំពង់ចាម​ បណ្តាលអោយបុរសម្នាក់បានស្លាប់និងនារីម្នាក់ រងរបួសធ្ងន់។

តាមប្រភពពីការិយាល័យនគរបាលសណ្តាប់ធ្នាប់បានអោយដឹងថា ៖ គ្រោះថ្នាកចរាចរនេះបង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស ស្លាកលេខកំពង់ចាម 3A-2420 បើកបរដោយឈ្មោះសុន វុត្ថា ភេទប្រុស អាយុ28ឆ្នាំមានទីលំនៅភូមិអណ្តូងតាពេជ្រ​ ឃុំថ្មពូន​ ស្រុកព្រៃឈរ ខេត្កំពង់ចាម បានបុកជាមួយ​ម៉ូតូម៉ាកហុងC១២៥ ពណ៌ខ្មៅ សេរី២០០៨ ស្លាកលេខ បាត់ដំបង 1J-1864 បើកបរដោយឈ្មោះ តា បួន ភេទប្រុស អាយុ82ឆ្នាំ មានទីលំនៅ ភូមិតានង់ទី៣ ឃុំតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ប្រភពដដែលបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះដោយសារ អ្នកបើកបរម៉ូតូធ្វេសប្រហែសមិនគោរពសិទ្ធអាទិភាព។

ក្នុងគ្រោះថ្នាក់នោះដែរ បណ្តាលអោយអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមនិងអ្នកធ្វើតំណើរជាមួយរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ សព្វថ្ងៃទាំងរថយន្តនិងម៉ូតូត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ ៖ Sing Ly
រូបភាពៈអធិការដ្ឋាននគរបាលស្រុកកងមាស

 

សង្ស័យមានអាវុធជាតិផ្ទុះ ដឹងអីអ្នកជួញគ្រឿងញៀនសោះ

ខេត្តត្បូងឃ្មុំ ៖ មានការបង្រ្កាបករណីគ្រឿងញៀនមួយបានធ្វើឡើងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៦ : ៣០ នាទីព្រឹកនៅចំណុចភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមប្រភពពីកំលាំងសម្ថកិច្ចបានអោយដឹងដា ៖ ជនសង្ស័យដែលកម្លាំងយើងបានធ្វើការឃាត់ខ្លួននោះមានឈ្មោះ ​រ៉ន រ៉ាវី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម រស់នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពដដែលបានបន្តថា ខណៈពេលកម្លាំងយើងចុះល្បាតត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចព្រៃកៅស៊ូ ខាងលិចភូមិស្រែពោល ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រទះជនសង្ស័យក៏ហៅសួរនាំនិងត្រួតពិនិត្យ ដោយឆែករកឃើញ និងដកហូតបានម្សៅក្រាមពណ៌សសង្ស័យជា​ថ្នាំញៀន (ម៉ាទឹកកក) ​សរុបចំនួន ១៥ កញ្ចប់​ (ក្នុងនោះមានធំ ០១ កញ្ចប់ និងធុនកណ្តាល ០១ កញ្ចប់) សម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនថែមទៀតផងដែរ។

​បច្ចុប្បន្នជនសង្ស័យ ​រួម​នឹង​វត្ថុតាង​ខាងលើ​ ត្រូវបាន​​​កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿនញៀន នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​នៃ​ច្បាប់ ៕​

ដោយ ៖ Sing Ly
រូបភាព ៖ សូរិយា09

តើត្រូវបន្តអោយមានការស្តាយដល់ពេលណាទៀត?

គ្មានការជួបជុំណាមួយត្រូវបានរាំងខ្ទប់អោយនៅគង់វង្សបាននោះទេ ហើយជីវិតមានស្លាប់មានកើតជាច្បាប់ធម្មជាតិ មិនថាកើតស្លាប់នោះទេបើតម្រូវតាមធម្មជាតិនោះពិតជាល្អណាស់ តែនេះហាក់នៅស្រស់ៗពេកហើយ តើជាកំហុសអ្នកណា?

សាកសពជនរងគ្រោះ

ជាការពិតណាស់គ្រោះថ្នាក់នានាគ្មាននរណាម្នាក់ចង់អោយកើតឡើងនោះទេ ហើយក៏មិនអាចហាមឃាត់បានដែរ អ្វីដែលគ្រប់គ្នាអាចធ្វើបានគឺរកវិធីបង្កាអោយវាកើតមានតិចបំផុត។ កន្លងទៅថ្មីៗ មិនទាន់បានធ្វើបុណ្យ ៧ថ្ងៃផង ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅវេលាម៉ោង ៨ៈ៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​រថយន្តបែកដឹកដី ពណ៌ស បានបើកមកចតស្ងៀមនៅចិញ្ចើមផ្លូវ ដើម្បីចូលហូបគុយទាវ ។ចំណែកជនរងគ្រោះទាំង៣នាក់ រួមមានមីង ក្មួយ និងក្មេងអាយុ៣ឆ្នាំ ជាអ្នករស់នៅក្នុងភូមិខាងលើក្បែរ​នឹងកន្លែងកើតហេតុ បានជិះម៉ូតូមកទិញគុយទាវ នៅហាងកើតហេតុខាងលើ ដោយបានអង្គុយ​ចាំលើម៉ូតូ​ដើម្បីទិញខ្ចប់យកទៅផ្ទះ ខណៈនោះស្រាប់តែរថយន្តបង្ក ប្រភេទបែន ពណ៌ផ្កាឈូក ដឹកកម្ទេចថ្ម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ជាន់គ្មានប្រណី លឿនដូចហោះ មករេចង្កូតបុកស្លាកប៉ាន់ណូ ស្រាបៀរហ្គេនស្បឺគ ប៉ើងជាប់រថយន្តប្រហែល១០០ម៉ែត្រ រួចរថយន្តបង្ក បានរេចង្កូតមកបុកនឹងរថយន្តបែនដឹកដី ពណ៌ស ដែលកំពុងចតស្ងៀមពេញទំហឹង រុញផ្ទប់ អូសប្រហែល១០ម៉ែត្រ​មកខាងក្រោយ បន្តមកបុករះនឹងម៉ូតូ៥គ្រឿង ដែលចតនៅខាងមុខហាង ទាំងកំរោល បណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ដែលអង្គុយចាំគុយទាវ នៅលើម៉ូតូ ស្លាប់ម្តាយមីងនិងក្មួយយ៉ាងរន្ធត់បំផុត ចំណែកក្មេងអាយុ៣ឆ្នាំវិញ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។​ ដោយឡែក រថយន្តបង្កមិនទាន់អស់ល្បឿន បានបន្តផ្លោងមកបុករះនឹងដើមមៀន នៅខាងមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់និងក្រឡាប់រថយន្តផ្ងារជើងតែម្តង។ ចំណែកតៃកុងរថយន្តបង្ក ភ្លាមៗបានព្យាយាមរត់គេចដែរ តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ខ្លួនបានមកវិញ បញ្ជូនទៅកាន់ប៉ុស្តិ៍ព្រែកថ្មី ដើម្បីសាកសួរបន្ត។

តៃកុងឡាន

ក្រោយហេតុការណ៍ដ៏រន្ធត់នេះកើតមានឡើង ដែលបណ្តាលអោយមនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រួមមានមីង ក្មួយ និងក្មេងអាយុ៣ឆ្នាំ ជាអ្នករស់នៅក្នុងភូមិខាងលើ នេះមកប្រជាពលរដ្ធគ្រប់ៗមានការភ័យខ្លាច និងខឹងសប្បារយ៉ាងខ្លាំងចំពោះជនបង្ករ និងអ្នកកំពុងបង្ករជាច្រើនទៀត។ ពួកគាត់និយាយព្រមៗគ្នាថា សូមថ្នាក់លើមេត្តាយកចិត្តទុកដាក់ផង សព្វថ្ងៃនេះរថយន្តដឹកដី ដឹកខ្សាច់ រថយន្តទំនើបៗ រថយន្តធុនធំនានា បើកបរលឿនៗណាស់ ហើយគ្មានកោតក្រែងទេ រហូតដល់ពេលខ្លះក្នុងវង់ផឹកស៊ីតៃកុងឡានខ្លះនិយាយចេញត្រង់ៗថា << ខ្លាចអីហ្អា ឡានអញមានធានារ៉ាប់រងមានរឿងអីទុកអោយគេដោះស្រាយទៅ >>  សួរថាជិវិតមានលក់ទេ? អ្នកណាម្នាក់ចេញមុខលក់ជីវិត?

រឿងទាំងអស់នេះស្តែងបញ្ជាក់ថាមន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍ច្បាប់ ថ្នាក់លើខិតខំបំពេញការងារ ខិតខំរិះរកចែងច្បាប់ដើម្បីបម្រើរាស្រ្តតែអ្នកដែលមានតួនាទី មានមុខងារបែរជាយកការងារ យកនាទីមកបូមយកតែ លុយ ការងារមិនធ្វើដឹងតែពីលុយ លុយ តើគួរបន្ទោសអ្នកណា? ជាសំនូមពរប្រជាពលរដ្ធដែលនៅកន្លែងកើតហេតុផ្ទាល់គាត់បាននិយាយថា ៖ សូមសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បើកភ្នែកមើលផង ក្រែងថ្ងៃណាមួយរឿងនេះកើតឡើងលើក្រុមគ្រួសារ ប្រពន្ធកូនរបស់អស់លោក ! ! !

ដោយ ៖ Sing Ly

រូបភាពឡានដែលបង្ករ

សូមប្រយ័ត្ន ! ឆ្កែប្រភេទនេះគ្រោះថ្នាក់ណាស់ ! អត្ថបទគួរដឹង

ប៉ៃលិន ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានរឿងហេតុការណ៍គួរអោយរន្ធត់មួយបានកើតឡើងដោយសត្វឆ្កែចិញ្ចឹមមួយក្បាលបានខំម្ចាស់ខ្លួនឯងរងរបួសយ៉ាងដំណំ។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុខាងលើបាននិយាយថា ៖ ឆ្កែនេះគាត់បានចិញ្ចឹមជាតាំងពីតូចមកម្លេះ ហើយមិនដែលខាំនរណាម្នាក់នោះទេ វាមានរូបរាង្គនិងសោភ័យភាពគួរអោយស្រលាញ់  ហើយពេលម្ចាស់ចេញដើរទៅណា តែងតែដើរតាមជារៀងរហូត ។ តែមុនពេលកើតហេតុ ស្រ្តីរងគ្រោះដើរចេញពីផ្ទះ បម្រុងនឹងទៅផ្សារទិញម្ហូប ពេលនោះប្តីរបស់គាត់បានទាញទ្វាររបងបិទ ដើម្បីកុំឱ្យឆ្កែមួយក្បាលនោះទៅតាមប្រពន្ធរបស់ខ្លួនដូចសព្វមួយ ដង ស្រាប់តែបិទទៅគាបសត្វឆ្កែនោះជាប់ លុះវារើបម្រះរួច ក៏ស្ទុះទៅខាំស្រ្តីជាប្រពន្ធ ដោយមុតជាច្រើនចង្កូម ។ ពេលនោះប្តីខំប្រឹងចូលទៅបេះយ៉ាងណាក៏មិនចេញ ហើយបានប្រជាពលរដ្ឋរស់នៅ ក្នុងភូមិឃើញសភាពបែបនេះ ក៏នាំគ្នាចូលទៅវាយបំបែករហូតដល់ងាប់តែម្តង ។

យោងតាមប្រភពពីអ្នកជំនាញសត្វសុនខ​បានអោយដឹងថា ឆ្កែប្រភេទនេះឈ្មោះថា Pitbull ជាប្រភេទឆ្កែដែលកាចសាហាវខ្លាំងក្លា កាលណាវាខាំហើយមិនលែងនោះទេ ឆ្កែប្រភេទនេះមានតែប៉ូលីសទេដែលចិញ្ចឹម ព្រោះងាយស្រួលបញ្ជារអោយចាប់ជនល្មើស។ ស្រី្តរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផង ដើម្បីព្យាបាល និងចាក់ថ្នាំបង្កាជំងឺឆ្កែឆ្កួតផងដែរ៕

ឆ្កែចិញ្ចឹមដែលខាំម្ចាស់

អំបូរឆ្កែ Pitbull ដែលកាចសាហាវបំផុត និង កប្បីជៀសវៀងអោយបាន

ដោយ ៖ Sing Ly

ក្រុមសាម៉ូរៃ ល្បីខាងកាប់ និង ប្រើប្រាស់គ្រឿងញៀនត្រូវបានបង្រ្កាប

រាជធានីភ្នំពេញ ៖ ដើម្បីសុខសុវត្តិភាពរបស់ប្រជាពលរដ្ធ នៅយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៨ នេះកំលាំងនគរបាលអធិការដ្ធានខណ្ឌពោធី សែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍កន្ទោកបង្ក្រាបចាប់ខ្លួនបាន៤នាក់ ស្រីម្នាក់ រួមជាមួយថ្នាំញៀន៩កញ្ចប់ ដាវចំនួន២ដើម ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖
ក្រុមអ្នកលេង បងតូចបងធំប្រចាំភូមិទាំង៤នាក់ ស្រីម្នាក់ខាងលើ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ តែងតែបង្កអសន្តិសុខក្នុងមូលដ្ឋាន ប្រមូលផ្តុំពពាក់ពពូនប្រើប្រាស់ ជួញដូរថ្នាំញៀន ហើយក្រោយពីមានសេចក្តី រាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាលអធិការដ្ឋានខណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍ ល្បាតក្នុងមូលដ្ឋានប្រទះជួបក្រុមអ្នកលេងខាងលើ ឃាត់ត្រួតពិនិត្យ រកឃើញដាវចំនួន២ដើម និងថ្នាំញៀនចំនួន៩កញ្ចប់ ដែលជនសង្ស័យលាក់ទុកនឹងខ្លួន ទើបឈានដល់ឃាត់ខ្លួនតែម្តង ។

តែបើតាមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ ទាំងយប់ទាំងថ្ងៃ ឃើញតែប្រមូលផ្តុំគ្នា ប្រើប្រាស់ ជួញដូរថ្នាំញៀន បង្កអសន្តិសុខក្នុងមូលដ្ឋាន រហូតមកដល់យប់ថ្ងៃកើតហេតុនេះ ពលរដ្ឋសាទររាល់ចំណាត់ការ បង្ក្រាបរបស់សមត្ថកិច្ច ។

ក្រោយពីឃាត់ខ្លួន ឆែកឆេររកឃើញថ្នាំញៀន រួមទាំងដាវសាំម៉ូរ៉ៃផងនោះ ជនសង្ស័យត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋាន ទៅតាមនីតិវិធី ៕
ដោយ ៖ Sing Ly

ពុទ្ធោ! ចាប់បានមុខសញ្ញាធំម្នាក់និងដកហូតបានថ្នាំញៀនជាង១គីឡូក្រាម…..

ខេត្តក្រចេះ ៖ ដើម្បីរក្សានៅសុវត្តិភាពជូនប្រជាពលរដ្ឋគ្មានចោរកម្ម គ្មានគ្រឿងញៀននោះសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍បង្រ្កាបមុខសញ្ញាជួនដូរគ្រឿងញៀនធំម្នាក់និងដកហូតបានគ្រឿងញៀនមានទំងន់ជាង១គីឡូក្រាម។

បើតាមសម្តីសមត្ថកិច្ចបានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យដែលនគរបាលបានសើបអង្កេតអស់រយះពេលជាយូរខែទៅហើយនោះ ទើបឈានដល់ការចាប់ខ្លួន​ ជនស្ស័យដែលបានត្រូវសមត្ថកិច្ចចាប់ខ្លួននោះមានឈ្មោះ ខាន់ វុទ្ឋី (ហៅឆក) អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដនិងមានទីលំនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយជនសង្ស័យខាងលើនោះក៏ជាមុខសញ្ញាចាស់ដែលធ្លាប់បានឃាត់ខ្លួនពាក់ព័ន្ឋនិងករណីគ្រឿងញៀនកន្លងមកផងដែរ។៕

លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានមានប្រសាសន៍ថាជនសង្ស័យខាងលើកំពុងដឹកជញ្ជូនគ្រឿងញៀនមួយចំនួនដែលរូបគេដាក់ក្នុងការបូបស្ពាយនិងមូយចំនួនទៀតគឺបានឆែរកឃើញនៅផ្ទះរបស់គេតែម្តង  គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាននោះសរុបចំនួន១០កញ្ចប់ មាន៣កញ្ចប់ធំនិងមធ្យមព្រមទាំង៧កញ្ចប់តូចសរុបទំងន់ជាង១គីឡូក្រាម (១០០៩,១គីឡូក្រាម)។

បញ្ជាក់៖បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកសាងសុំណុំរឿងរួចបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់។

 

សមត្ថកិច្ចចុះបង្រ្កាប នាងបក់នាងបោយតាមដងផ្លូវ មានខ្លះយកលាក់ក្នុងបន្ទប់ម៉ាស្សា

រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗ នៅយប់ថ្ងៃទី ១៧ ម៉ោង ប្រមាណ ៨យប់ អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​ចុះ​ធ្វើ​ការត្រួតពិនិត្តយនិងឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ឈរ​ហៅ​ម៉ូយ​នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ​បានចំនួន១១នាក់ នៅចំណុចរង្វង់មូលវត្តភ្នំ។

បើយោងតាមប្រភពរបស់អាជ្ញាធរបានអោយដឹងថា ៖ នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ មាន​ស្រី្ត​រកស៊ី​ផ្លូវភេទ​ឈរ​ហៅ​ម៉ូយ​យ៉ាង​រញ៉េរញ៉ៃ​តាម​ផ្លូវ​សាធារណៈ ទើប​លោក​អភិបាល​ខណ្ឌដូនពេញ​ឱ្យ​គណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ប្រមូល​ស្ត្រី​ទាំងនោះ​ដែល​ឈរ​ហៅ​ម៉ូយ​គ្មាន​សណ្តាប់ធ្នាប់ និង​តែងតែ​បន្លំ​លួច​យក​របស់របរ​ភ្ញៀវ​ណា​ដែល​ស្រវឹងស្រា​មក​រក​សេវា​ផ្លូវភេទ​ទៀត​ផង យក​ទៅ​អប់រំ កុំឱ្យ​មាន​ទៀត ។

នារីរកស៊ីផ្លូវភេទទាំងនោះត្រូវបានអាជ្ញាធរខណ្ឌដូនពេញ​បញ្ជូន​ទៅ​អប់រំ​នៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ឱ្យ​ពួក​គេ​កែខ្លួន​ឡើង​វិញ ៕

សូមប្រុងប្រយ័ត្នគ្រប់គ្នា អាជ្ញាធរប្រកាសបិទផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ការងារ​ជួសជុល និង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់ បាន​ដំណើរការ​ដល់​ដំណាក់កាល​គល់​ស្ពាន​ផ្នែក​ខាងលិច ដែល​ចាំបាច់​ត្រូវ​ធ្វើការ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​គល់​ស្ពាន និង​តម្រូវ​ឲ្យ​ធ្វើ​ចរាចរ​ឯកទិស​នៅ​ក្បែរ​ការ​រ​ដ្ឋា​ន​នោះ​ជា​បណ្ដោះអាសន្ន​សិន ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹង​ថា គម្រោង​ជួសជុល និង​ស្ដារ​ឡើង​វិញ នៃ​ស្ពាន​មិត្ដភាព​-​ជប៉ុន ឈាន​ដល់​ដំណាក់​កាលដែល​តម្រូវ​ឲ្យ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងក្រោម​ស្ពាន ជា​បណ្ដោះអាសន្ន ។

សេចក្ដីជូនដំណឹង​ដដែល​នោះ បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​អនុវត្ដ​ការងារ​ជួសជុល​ស្ពាន​មិត្ដភាព កម្ពុជា​-​ជប៉ុន បាន​ទាន់​ពេលវេលា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ក្រោម​ស្ពាន​មិត្ដភាព​កម្ពុជា​-​ជប៉ុន សូម​បង្វែរ​មក​ប្រើប្រាស់​ផ្លូវ​វាង (​ផ្លូវ​ឯកទិស​) ជា​បណ្ដោះអាសន្ន​នៅ​ក្បែរ​ការដ្ឋាន​ស្ពាន​ជ្រោយចង្វារ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​អំពី​ការ​បើក​ឲ្យ​ប្រើប្រាស់​ជា​ធម្មតា​ឡើង​វិញ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ពាន​ជ្រោយចង្វារ​មិត្តភាព កម្ពុជា​-​ជប៉ុន បើក​ដំណើរការ​ជួសជុល​កែ​លម្អ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ មាន​រយៈពេល​២​ឆ្នាំ ដែល​គ្រោង​ចំណាយ​ថវិកា​រហូត​ដល់​ជាង​៣៣​លាន​ដុល្លារ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ។

គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ នឹង​ត្រូវធ្វើ​ឡើង​តាម​រូបភាព​ស្ថាបនា​ថ្មី​នៅ​គល់​ស្ពាន​ទាំង​សងខាង​ដែល​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ប៉ុន្តែ​សម្រាប់​ផ្នែក​កណ្តាល​ស្ពាន​គ្រាន់តែ​ធ្វើការ​ជួសជុល ឡើង​វិញ​តិចតួច​ប៉ុណ្ណោះ ដោយសារ​បង្គំ​ដែក​សម្រាប់​ភ្ជាប់​ស្ពាន​នៅ​មាន​ភាពល្អ ។

គួរ​រំឭក​ថា គម្រោង​ជួសជុល​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​នេះ ប្រើ​រយៈពេល​ជាង​២២​ខែ ឬ​២​ឆ្នាំ ដែល​ចំណាយ​ថវិការ​ប្រមាណ​ជាង​៣៣​លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ។ ស្ពាន​នេះ​មាន​បណ្ដោយ​៧០៩​ម៉ែត្រ កសាង​ឡើង​នៅ​សម័យ​សង្គមរាស្ត្រនិយម ក្នុង​ឆ្នាំ​១៩៦៦ ក្រោយមក​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧២ ដោយសារ​ការ​ដាក់​បង្កៃគ្រាប់​មីន​នៅ​ក្នុង​រថយន្ត បន្ទាប់​មក​ទៀត​បាន​ជួសជុល​ឡើង​វិញ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើស​ប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៤ ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន រ​ហួត​មក​ដល់​ពេល​នេះ ៕

មន្ត្រីជំនាញចុះធ្វើការ ឧកញ៉ាកាង បាញ់រត់ជាន់ជើងគ្នា !

ខេត្តកណ្ដាល ៖ ឧកញ៉ា ពៅ ថៅកែ​រណ្ដៅ​ដី​ជា​ច្រើន​កន្លែង​នៅ​ស្រុក​ស្អាង កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន ក្រោយ​បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់ ។ មន្ត្រី​បង្ហើប​ឱ្យ​ដឹង​ថា នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ដែល​បង្ក​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល​ពុំ​អាច​លើកលែង​បាន​ឡើយ ។

ការ​បាញ់បោះ​សេរី​នេះ គឺ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ខណៈ​ដែល​ការ​បាញ់​នេះ ត្រូវ​បាន​នគរបាល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា​ដោយសារ​ខឹង​នឹង​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​រណ្ដៅ​ដី​គ្មាន​ច្បាប់​អនុញ្ញាតិ​របស់​ឧកញ៉ា ពៅ ។

ឧកញ៉ា ពៅ ដែល​មាន​ទីលំនៅ​នៅ​ក្រុង​តា​ខ្មៅ ពេល​នេះ​សមត្ថកិច្ច​កំពុង​សុំ​គោលការណ៍​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ឃាត់ខ្លួន​យក​មក​សាកសួរ​តាម​នីតិវិធី ។

នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​១៩ ខែមករា នេះ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ដោយ​រក​ឃើញ​សម្បក​ក​ន្ទុះ​ជា​ច្រើន​គ្រាប់ ដែល​ឧកញ៉ា ពៅ បាន​បាញ់​គំរាម​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល ។

សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ថា ឧកញ៉ា ពៅ ជា​ថៅកែ​រណ្តៅ​ដី​ជើង​ខ្លាំង មិន​ត្រឹម​ព្រហើន​បាញ់​អស់​មួយ​បង់​រារាំង​បាញ់​គំរាម​មន្ត្រីរាជការ​សាធារណៈ​នោះ​ទេ គេ​ថែម​ទាំង​មាន​កាំភ្លើង​៣​ដើម មិនដឹង​ថា​មាន​លិខិតអនុញ្ញាត ឬ​យ៉ាងណា​នោះ​ឡើយ ៕

ប្រភព ៖ កោះសន្តិភាព

ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ដង្ហោយរកជំនួយ សូមជួយស៊ែរផង

Facebook ៖ ស្ថិតក្នុងស្ថានភាពខ្វះខាតសំភារះប្រើប្រាស់ ក្រុមរចនាពុម្ពអក្សរខ្មែរ លោក Chhoy Bun Sok Heng បានចេញជាវីដេអូក្លីបមួយ សំរាប់ស្វែងរកជំនួយក្នុងការទិញ កំព្យូរទ័រមួយគ្រឿងសំរាប់ប្រើប្រាស់ក្នុងការរចនាពុម្ពអក្សរខ្មែរផ្សេងៗ ដែលនៅសល់ ពិសេសពុម្ពអក្សរខ្មែរ ត្រកូល iKampuchea ដែលនៅសល់ជាង ១០+ មិនទាន់ធ្វើរួចរាល់។

ហេតុដូចនេះសូម សប្បុរសជន ក្រុមហ៊ុន អង្គភាព អង្គការនានា សូមមេត្តាជួយផ្តល់ជាសំភារះ ក៏ដូចជាថវិការ សំរាប់ជួយសំរួលដល់ការងាររបស់ពួកគាត់ផង៕

 

https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fchhoybunsokheng%2Fposts%2F10156313592654050&width=500