សូមជួយស៊ែរផង «សាលាដ៏កម្សត់នេះ នៅក្នុងស្រុកចុងកាលខេត្តឧត្តមានជ័យ»

ឧត្តមានជ័យ ៖ ស្ថិតក្នុងសភាពស្ងប់ស្ងាត់ និង កំដៅហួតហែងនាដូវប្រាំង សាលាទុរគតមួយកន្លែងស្ថិតនៅស្រុកចុងកាល ខេត្តឧត្តមានជ័យ កំពុងសំងំលាក់ខ្លួ​ន ឆ្ងាយពីការអភិវឌ្ឍន៍នានា។ មិនអាចលាក់បាំងអំពីភ្នែកមហាជនយើងបានរូបថតមួយសន្លឹកបានបង្ហោះលើបណ្តាញសង្គម ធ្វើអោយមនុស្សម្នារមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់អ្នកខ្លះលើកជាចំងល់មកថា តើមានសិស្សប៉ុន្មាននាក់ដែលសិក្សា? តើសាលានោះនៅទីណាដែរ? ហេតុអ្វីមិនមានការអភិឌ្ឍន៍អញ្ចឹង?

ទោះយ៉ាងណាទិដ្ធភាពសាលាដែលស្ថិតនៅខេត្តនាព្រំដែនថៃមួយនេះនៅរក្សាអត្ថញ្ញាណជាតិបានល្អនៅឡើយ ដោយមានបង្គោលឈោះចំនួនពីរដើម កំពស់ប្រមាណជាមួយម៉ែត្រពីដី ភ្ជាប់ដោយបន្ទះក្តា បង្ហាញទ្រង់ទ្រាយជា ខ្លោងទ្វា ក្នុងអក្សរ«សាលាបឋមសិក្សាគោគសម្រេច»។ក្នុងទីលំហនោះ ក៏បង្ហាញឲ្យឃើញពីឃៀនគោរពទង់ជាតិ និងមានទង់ជា តំណាងព្រះរាជាណាចក្រកម្ពុជាក៏ហួតឡើងផងដែរ ប៉ុន្តែសភាពហាក់ស្រងោកស្រងាត់ខ្លាំងណាស់ ពោលបើយើងមើលទៅហាក់មិនខុសគ្នាអំពីខ្ទមចាំចំការនោះទេ ដែលតំបូលប្រក់ស្បូវ ជញ្ជាំងស្លឹកដូង។ អរគុណប្រិយមិត្តដែលជួយស៊ែរអត្ថបទនេះដើម្បីជាពត៍មានដល់ក្រសួងដែលពាក់ព័ន្ធនានាផងដែរ៕

ដោយ ៖ Sing Ly
ប្រភព ៖ Facebook

អបអរសាទ ! ចិនអត់ច្បាប់ ជិត១០០នាក់ត្រូវបានបង្រាប

រាជធានីភ្នំពេញ ៖ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួម​នឹង​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឈានដល់កិច្ចបង្រាបនិងឃាត់ខ្លួនជនជាតិ​ចិនជិត ៨០ នាក់​ត្រូវ​ចាប់ខ្លួន ព្រោះ​បាន​ចូល​មក​ស្នាក់នៅនិង​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ គ្មានលិខិតឆ្លងដែន។

តាមប្រភពពីកងកម្លាំងនគរបាល​ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួម​នឹង​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបានចុះត្រួតពិនិត្យគោលដៅការដ្ឋាន សំណង់ និងកន្លែងស្នាក់នៅមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក បានអោយដឹងថា បេសកម្មនេះក្រុមការងារសំរេចបានជាវិជ្ជមាន ក្នុងនេោះឃាត់ខ្លួនជនជាតិចិន ដែលស្នាក់នៅ និងធ្វើការខុសច្បាប់ ដោយ​ក្នុង​នោះ​ឃាត់ខ្លួនជនជាតិចិនចំនួន​បាន ៧៤នាក់ ដោយ​មាន​ស្រី២នាក់៕
ដោយ ៖ Sing Ly

សមត្ថកិច្ចចំនាយពេល១យប់ទល់ភ្លឺ ទើបសំរេចការងារនេះបានក្នុងនោះមាននារីវ័យក្មេងម្នាក់នេះផងដែរ

ភ្នំពេញ ៖ យប់ថ្ងៃទី ១៦ ឈានចូលថ្ងៃ ១៧ ខែមករាឆ្នាំ២០១៨ កំលាំងនគរបាលប្រឆាំងគ្រឿងញៀនខ័ណ្ឌនានា បានលះបង់ពេលវេលាសម្រាកជាមួយក្រុមគ្រួសាររបស់ពួកគាត់ ទោះមានការប្រឈមនិងជនល្មើល និង ការលំបាកជាច្រើនយ៉ាងណាក៏មិនរាថយ នេះគោលដៅសំខាន់ដើម្បីការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ធគ្រប់ៗរូប។

កិច្ចប្រតិបត្តិការ ១យប់នេះ កម្លាំងយើងបានបង្ក្រាបមុខសញ្ញា ជួញដូរ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន ១៣នាក់ ស្រី ០២នាក់ ដកហូតថ្នាំញៀនទឹកកក ៣១កញ្ចប់ កញ្ឆាក្រៀម ៤កញ្ចប់ និងបារីមូរកញ្ឆា១២ដើម នៅតាមទីតាំងមួយចំនួនដូចតទៅ:


១/(ខណ្ឌដូនពេញ): បង្ក្រាបបាន ៣ករណី ៣ទីតាំងផ្សេងគ្នា ផ្លូវរថភ្លើង សង្កាត់ស្រះចក និងតាមផ្លូវ១៧៨ ភូមិ៣ សង្កាត់ជ័យជំនះ បានឃាត់ខ្លួន ៤នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ១៧កញ្ចប់, កញ្ឆាក្រៀម ៤កញ្ចប់ និងបារីកញ្ឆា ១២ដើម ។

២/(ខណ្ឌទួលគោក): បង្ក្រាបបាន ១ករណី ឃាត់ខ្លួន ២នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ២កញ្ចប់ នៅចំនុច ច្រកធ្យូង ភូមិ១០ សង្កាត់បឹងសាឡាង ។
៣/(ខណ្ឌច្បារអំពៅ): បង្ក្រាបបាន ២ករណី ឃាត់ខ្លូន ៤នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ២កញ្ចប់ នៅភូមិចពុះក្អែក សង្កាត់ព្រែកថ្មី និងនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ។
៤/(ខណ្ឌដង្កោ): បង្ក្រាបបាន ១ករណី ឃាត់ខ្លូន ២នាក់ ស្រីដកហូតថ្នាំញៀនប្រភេទទឹកកក ១០កញ្ចប់ នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ។
៥/(ខណ្ឌសែនសុខ): បង្ក្រាបបាន ១ករណី ឃាត់ខ្លូន ១នាក់ នៅចំនុចភូមិរោងចក្រ សង្កាត់គោកឃ្លាង ។
គួរបញ្ជាក់ផងដែរថា ៖ បើផ្អែកលើច្បាប់ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ មាត្រា៤០ បទជួញដូរ ដឹកជញ្ជូន រក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ បើភាពសុទ្ធនៃថ្នាំញៀនកាន់តែច្រើន(១៥-៨០ក្រាមឡើង )នោះការដាក់ទណ្ឌក៏កាន់តែយូរឆ្នាំដែរ។
រីឯបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាត្រា៤៥ ត្រូវផ្តន្ទាទោសពី ១ខែ ដល់៦ខែ ពិន័យពី១សែន ដល់១លានរៀល បើក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពី ៦ខែ ដល់១ឆ្នាំ ៕
ដោយ ៖ Sing Ly

គួរអោយរន្ធត់! មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនឹងម៉ូតូ០១គ្រឿងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ក្រោយបញ្ជូនទៅព្យាបាលគ្លីនិកឯកជនវាលរេញ

ស្រុកព្រៃនប់ :កាលពីម៉ោងជាង៨យប់ថ្ងៃទី១៥ខែមករាឆ្នាំ២០១៨លើផ្លូវជាតិលេខ៤ចន្លោះគីឡូ១៨០/១៨១ស្ថិតក្នុងភូមិសំរុងលើឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRx៣០០ពណ៌ស្កនឹងម៉ូតូ០១គ្រឿងម៉ាកស្មាស់ពណ៌ខ្មៅគ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ ក្រោយបញ្ជូនទៅព្យាបាលគ្លីនិកវាលរេញ៕

ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុឃើញមានបុរសជាអ្នកបើកបរម៉ូតូបានស្លាប់ក្រោយបញ្ជូនទៅព្យាបាលគ្លីនិកឯកជនវាលរេញ​ បុសរដែស្លាប់បាត់បង់ជីវិតនោះ ឈ្មោះ ឆាន់ ចនហៅចាន់ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅចំណុចកើតហេតុ ចំណែកអ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់​​​​​​​​ទោះជាយ៉ាងណាសមត្ថកិច្ចនឹងខិតខំរកមុខជនបង្ករមកទទួលទោសឲ្យទាល់តែបាន៕ បច្ចុប្បន្នវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ដើម្បីដោះស្រាយតាមនិតិវិធី៕

ដោយ : Sovann Deth

ប្រភព : Huy Bunleng

រន្ធត់ភ្ញាក់ផ្អើលទាំងព្រឹក ! បុរសជនជាតិអាល្លឺម៉ង់ម្នាក់ បានលោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួន

រាជធានីភ្នំពេញ ៖ រន្ធត់ភ្ញាក់ផ្អើលទាំងព្រឹក ដោយមានបុរសជនបរទេសម្នាក់បានលោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ១០នាទី ព្រឹកព្រលឹមថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៨ នេះ នៅម្ដុំផ្សារកណ្ដាល ចំណុចផ្ទះលេខ២៦ ជាន់ទី៣ តាមបណ្ដោយផ្លូវលេខ៥ កែងនិងផ្លូវលេខ១៣៦ ក្រុមទី៤៤ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេប្រទះឃើញបុរសជនជាតិអាល្លឺម៉ង់ម្នាក់ អាយុប្រហែលជាង ៣០ឆ្នាំ បានធ្លាក់ពីលើផ្ទះជាន់ទី៣ ស្លាប់ដោយពុំទាន់ដឹងមូលហេតុនៅឡើយ ៕

អត្ថបទទាំងស្រុង ៖ TVFB


https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F779217878949905%2F&show_text=0&width=560

គ្រោះថ្នាក់ចរាចរដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង រវាងរថយន្តនិងរថភ្លើងនៅស្រុកស្ទឹងហាវ

ស្ទឹងហាវ ៖ មានហេតុការគ្រោះថ្នាក់ចរាចរដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង កាលល្ងាចថ្ងៃអាទិត្យ ទី ១៤ ខែមករា ឆ្នាំ ២០១៨ នេះរវាងរថភ្លើងនិងរថយន្តមួយគ្រឿងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿងត្រូវរថភ្លើងបុក កាលពីម៉ោង​ជិត៥ល្ងាច ថ្ងៃ​ អាទិត្យ​ ១៣រោចខែបុស្ស​ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី១៤មករា២០១៨ នៅឃុំអូរត្រេះស្រុក​ស្ទឹងហាវ​ខេត្តព្រះសីហនុ​។
រថយន្ដ​ម៉ាក MITSUBISHI MONTERO​ ពណ៍​ស្លែ​ ផ្លាកលេខ​ ភ្នំពេញ​ 2S 3298 បើកបរដោយឈ្មោះ​ សេង​ ភ័ណ្ឌ​ ភេទ​ប្រុស​ អាយុ​ ៥៩ឆ្នាំ​ ជាមន្ត្រីយោធាស្រុកស្ទឹងហាវ មានទីលំនៅភូមិ៤​ឃុំ​ទំនប់រល​កស្រុក​ស្ទឹងហាវ​​ ខេត្ត​ព្រះសីហនុ​ ។ បើតាមសមត្ថកិច្ចអះអាងថា ហេតុការណ៍នេះ កើតឡើងនៅពេលរថយន្ដ​បើកឆ្លងផ្លូវ​រថភ្លើងដើម្បីចូលទៅទីបញ្ជាការតំបន់សឹករងស្រុក​ស្ទឹងហាវ​ ចំពេលរថភ្លើងមានទិសដៅពីខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញបើកមកដល់ រថភ្លើងក៍បុកចំពីក្រោយផ្នែកខាងស្ដាំ​រថយន្ត​បណ្ដាលអោយ​រថយន្ត​ក្រឡាប់ផ្ងាជើង​ បណ្តាលអោយមន្ត្រីយោធាជាអ្នក​បើកបរ​ រថយន្ត​រងរបួស​ត្រូវបាន​ក្រុម​គ្រួសារ​បញ្ចូន​ទៅព្យាបាល នៅមណ្ឌលសុខភាពស្រុកស្ទឹងហាវ ៕

សាហាវហួស សូម្បីសមត្ថកិច្ចហាមហើយនៅតែមិនស្តាប់ទៀត

ក្រុងព្រះសីហនុ: ព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាល
អោយមានភាពអនាធិបតេយ្យកើតឡើងយ៉ាងគំហុកទោះជាមានការហាមប្រាមពីមន្ត្រីមានសមត្ថកិច្ចយ៉ាងណាក៏ដោយ។

តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងប្រមាណជាង១១ថ្ងៃត្រង់ថ្ងៃ១៤មករា២០១៨ រវាងរថយន្តដឹកខ្សាច់២គ្រឿងនិងរថយន្តដឹកទំនិញមួយគ្រឿង ។ភ្លាមៗអភិបាលខេត្តព្រះសីហនុនិងមន្ត្រីសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ មានសេចក្តីរាយការណ៍ដែរថា ក្រោយកើតហេតុឃើញមានពលរដ្ឋមួយចំនួននាំគ្នាដណ្តើមយករបស់របរដែលធ្លាក់រាយប៉ាយលើផ្លូវ បែបអសីលធម៍បំផុត បើទោះជាសមត្ថកិច្ចអន្តរាគមន៍ហាមឃាត់យ៉ាងណាក៍ដោយ ក៏ជនឆ្លៀតឱកាសទាំងនោះបានប្រមូលយករបស់របរ និង សំភារះផ្សេងៗយកតែឈ្នះរៀងៗខ្លួន។

គ្មានប្រភពណាមួយអាចប៉ាន់ប្រមាណអំពីការបាត់បង់និងការខូចខាតនានានៅកន្លែងកើតហេតុនោះទេ តែតាមរូបភាពជាក់ស្តែងយើងឃើញថា រថយន្តធុនធំចំនួន 3គ្រឿងនិងទំនិញមួយរថយន្តធំ ត្រូវបានខូចខាតនិងបាត់បង់ស្ទើរតែទាំងស្រុង៕

ដោយ ៖ Sing Ly

ប្រភព ៖ Huy Bunleng

 

ពុទ្ធោ ប្រាប់ប្រពន្ធថាទៅរកម្ហូប តែបែរជាស្លាប់បាត់បង់ទៅវិញ នេះជាអ្វីដែលគួរដឹង

កាលពីព្រឹកថ្ងៃទី ១៤​ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ៦,៣០នាទីព្រឹក មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំនុចរោងលោកតា បឹងសន្ទៃ ឃុំប្រសាទ ស្រុកស្អាងខេត្តកណ្តាល ដោយបុរសម្នាក់បានស្លាប់ដោយសារ ការធ្វេសប្រហែសនៃការចុះទៅឆក់ត្រី។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសដែលរងគ្រោះដល់ស្លាប់នោះមានឈ្មោះថា ឆាំ​ ឆេង​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ នៅភូមិទួលក្តី​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ មុខរបរ​ នេសាទ។ ប្រភពដដែលបានបន្តថា
នៅល្ងាចថ្ងៃទី​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០១៨វេលាម៉ោងប្រហែល​ ១៦និង០០នាទី​ ល្ងាច​ ឈ្មោះ​ ឆាំ​ ឆេង បានប្រាប់ប្រពន្ធ​ ឈ្មោះ​ បិន សុខវ៉េង ថាទៅរកត្រីមកធ្វើម្ហូប​ ។ ពេលចេញទៅបានរៀបចំប្រដាប់ប្រដា​ មានអាគុយ​ ដុំឆក់ត្រី​ និងខ្សែភ្លើង​ បានចេញទៅបាត់​ មួយយប់​ មិនឃើញត្រឡប់មកផ្ទះវិញ​ ។

លុះព្រឹកឡើងថ្ងៃទី​ ១៤/០១/២០១៨​ វេលាម៉ោង០៦ព្រឹក​ ប្រពន្ធ​ និងបងប្អូន​ បានចេញពីផ្ទះទៅរកប្តី​ ក៏​ ប្រទះឃើញ​ ប្តីស្លាប់នៅក្នុងទឹកក្បែទូក​ ម្តុំ​ រោងលោកតា​ បឹងសន្ទៃ​ ឃុំប្រសាទ​ ស្រុកស្អាង​ ខេត្តកណ្តាល ទើបនាំបង​ ប្អូនលើកដាក់លើទូកដឹកយកមកផ្ទះនៅភូមិទួលក្តី​ ឃុំត្រើយស្លា​ ស្រុកស្អាង។

ក្រោយពីជំនាញ​ បច្ចេកទេស​ ស្រុកនិងប៉ុស្តិត្រួតពិនិត្យឃើញថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ស្លាប់​ ពិតប្រាកដមែន។ ចំណែកសពបានប្រគល់អោយទៅក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។

ដោយ ៖ Sing Ly
ប្រភព ៖ សម្ថកិច្ចស្រុកស្អាង

សាហាវបាត់ ! នេះបានសមជាកំពូលចោរ លីអូមែន !

ស្វាយរៀង ៖ នេះជារឿងមួយមិនគួរអោយជឿ និងបង្កាជាការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​២​នាក់​ប្តី​ប្រពន្ធ​ដែល​ថ្លើមធំ​ហ៊ាន​ចូល​លួច​កងដៃ​គេ​ដល់​ក្នុង​ផ្ទះ​គេ​ទាំង​ព្រឹក​ខណៈ​ម្ចាស់​កំពុង​ជាប់រវល់​។​ករណី​ចោរ​កម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ​២០១៧ ត្រង់ចំណុច ក្នុងផ្ទះ​របស់​ឈ្មោះ​ស៊ិន សុ​ផា ភេទ​ស្រី អាយុ​ ៤១ ​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិតក្នុង ភូមិ កំពោ​ត​ជ្រូក សង្កាត់ ព្រៃ​អង្គុ​ញ ក្រុង បាវិត ខេត្ត​ស្វាយរៀង​។​


តាម​ប្រភពពីសមត្ថកិច្ច​បាន​អោយដឹង​ថា ​៖ ​នៅ​មុនពេល​កើតហេតុ​២​នាក់​ប្តី​ប្រពន្ធ​បាន​ធ្វើ​ជា​ដូរ​ហ្គាស​ហើយ​សុំ​ជា​មើល​កងដៃ​ដែល​គេ​ដាក់តាំង​លក់​ដែលមាន​ ៥​កងខ​ណះពេលនោះ​ម្ចាស់​មក​មើល​ក្នុង​ទូរ​ឃើញតែ​៤​កង​បាត់​១​កង​ក៏​មាន​ការសង្ស័យ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ក៏​បាន​ឆែក​រកមើល​ប៉ុន្តែ​មិនឃើញ​សោះ​ទើប​អោយ​ដោះ​សំលៀកបំពាក់​ចេញ​ស្រាប់តែ​ឃើញ​ក្នុង​លី​អូ ​ជនសង្ស័យ​ជា​ប្រពន្ធ​តែ​ម្តង​។​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖​ជនសង្ស័យ​មាន​ឈ្មោះ​ ជួប ភារម្យ ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ថ្លុក​ព្រីង ឃុំ ពពែ​ត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​(​ប្រពន្ធ​) ។ ​


ទី​២/​ឈ្មោះ ញៀន សុផាត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវជា​ប្ដី ។ បានធ្វើ​សកម្មភាព​លួច​យក កងដៃ​ផ្លាក​ទីន មួយ​កង ទម្ងន់ ០,៩ជី គិត​ជា​ប្រាក់​ស្មើនឹង​ ៨៩​ដុល្លា នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ខាងលើ​។​នៅពេល​ធ្វើ​សកម្មភាព​(​លួច​) ត្រូវ​ម្ចាស់ផ្ទះ​ចាប់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​ហើយ​ក៍​បាន​រាយ​ការ​មក​សមត្ថកិច្ច ក្រោយពី​ទទួល​ពត៍​មាន​ភ្លាម សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើតហេតុ​ហើយ​នាំខ្លួន​ជនសង្ស័យ​ទាំង​2​នាក់ មក​ប៉ុស្ដិ៍​នគរបាល សង្កាត់​ព្រៃ​អង្គុញ​ដើម្បី​ធ្វើ​ការសាកសួរ​។​


ក្រោយពី​ធ្វើ​ការសាកសួរ​រួច​មក​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធក៏​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​យក​កងដៃ​ម្ចាស់ផ្ទះ​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

មិនធម្មតា ! ឡានស្លាកលេខ ខ.ម ត្រូវបានចិនជួលជិះយ៉ាងរំភើយ

ក្រុងព្រះសីហនុ- ​ទីបំផុតទៅ នៅរសៀលថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៨នេះ​ ​នគរបាល​ចរាចរណ៍​ផ្លូវ​គោកខេត្តព្រះសីហនុបាន​ឃាត់​យក​រថយន្ត​បើកបរ​ដោយ​ជនជាតិ​ចិន​ចំនួន៤គ្រឿង ដែលគ្មាន​ប័ណ្ណ​បើកបរ​ យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​ខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

ប្រតិបត្តិការក្តៅនេះ ធ្វើឡើងតាមបទបញ្ជាមិនលើកលែងពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ដែលអោយកម្លាំងនគរបាល ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ក្នុងខេត្ត។ បើតាមលោកឧត្តមសេនីយ៏ត្រី អុី សុខាស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍អោយដឹងថា ក្រៅពីឃាត់រថយន្តបើកបរដោយជនជាតិចិន៤គ្រឿងនៅថ្ងៃនេះ នគរបាលក៍បានត្រួតពិនិត្យចំពោះអ្នកបើកបរ​ និង​អ្នករួមដំណើរលើ​ម៉ូតូ​ ដែលមិន​ពាក់​មួក​សុវត្ថិភាព​ នៅ​លើផ្លូវ​វិថី​ឯករាជ្យ​ ត្រង់ចំណុច​ ស្តុប​តូតាល់​ ក្រុង​​ព្រះសីហនុ​ ជាលទ្ធផល​រកឃើញ


១-អ្នកបើកបរ​និង​អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​ ១៨៨នាក់​ នគរបាលបានពិន័យ​។ 

២-អ្នកបើកបរ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​ ២២គ្រឿង​ (ពិន័យ)​ ។
៣-អ្នកបើកបរ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប​ចំនួន​ ម្នាក់​(ពិន័យ​ )។
៤-រថយន្ត​បិទ​កញ្ចក់​ខ្មៅ​ចំនួន​ ០១គ្រឿង(​ពិន័យ​ )៕

(រូបភាពនិងដំណឹងពីនគរបាល)