មិនធម្មតា ដួងមួយដើមលក់បានពាន់ៗដុល្លា (មានវីដេអូ)

វៀតណាម ៖ ពិតជាមិនគួរអោយជឿ និងជារឿងមួយដែលគ្រប់គ្នាគួរស្វែងយល់អោយបានច្បាស់ផងដែរ ផ្លែដួងមួយដើមមានតំលៃរហូតដល់ខ្ទង់ពាន់ដុល្លា ដែលជាចំណូលដ៏ល្អរបស់កសិករម្នាក់នេះ។

ថ្មីៗនេះតាមប្រភពពី V T V News របស់វៀតណាមបានអោយដឹងថា កសិករជនជាតិវៀតណាមម្នាក់មានគំនិតឆ្នៃប្រឌិតខ្ពស់បានរកវិធីកែរលំអរផ្លែដូង និងរចនាអោយមានរូបរាងប្លែកពីសភាពធម្មតា ដែលមើលទៅដូចផ្លែឃ្លោកផងដែរ ហើយលក់ក្នុងតំលៃយ៉ាងថ្លៃ ខ្ទង់ប្រហែល ៤០,០០០៛ បើធៀបជាលុយរៀល។ ប្រភពដដែលបានបង្ហាញថា គាត់បានយកកងទៅកៀបផ្លែដូងពេលនៅតូច អោយចេញជារូបរាង្គតាមត្រូវការ សំរាប់លក់អោយអតិថិជនរបស់គាត់ទិញយកទៅ ” សែនព្រេន ឬ តាំងលំអរ ” ដោយផ្លែដូងនោះមានរូបរាង្គដូចផ្លែឃ្លោក មើលទៅទាក់ទាញមែនទេ។ ទោះយ៉ាងណាគ្មានប្រភពណាមួយបង្ហាញអំពីចំនូលដែលគាត់ទទួលបានពីគំនិតឆ្នៃប្រឌិតនេះនៅឡើយទេ គ្រាន់តែគេប៉ាន់ត្រួសៗថា មិនក្រោម ១០០០$ នោះទេក្នុងដួងមួយដើម៕

 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnynak077666299%2Fvideos%2F1598509436930260%2F&show_text=0&width=560

ដោយ ៖ Sing Ly

យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​120​នាក់ដោយ​គ្រោះ​ធម្មជាតិ ក្នុង​នោះ​រន្ទះបាញ់​ច្រើន​ជាងគេ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​ឆ្នាំ​២០១៧ បាន​សម្លាប់​មនុស្ស​ចំនួន​១២០​នាក់ ដែល​ក្នុង​នោះ ស្លាប់​ដោយសារ​ទឹកជំនន់​ចំនួន​១៧​នាក់ ស្លាប់​ដោយសារ​រន្ទះបាញ់​ចំនួន​៨០​នាក់ ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៦​នាក់ ស្លាប់​ដោយសារ​អគ្គិភ័យ​ចំនួន​១៧​នាក់ និង​រង​របួសធ្ងន់​ស្រាល​ជិត​២០០​នាក់ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ​បាន​ប៉ះពាល់​រាជធានី​-​ខេត្ត​ចំនួន​១៦ នឹង​ខូចខាត​ផ្ទះ​លិច​ទឹក​មាន​ចំនួន​១៤.១៤១​ខ្នង និង​ប្រជាពលរដ្ឋ​ត្រូវ​បាន​ជំលៀស​មាន​ចំនួន ១៧៣៤ គ្រួសារ​, លិច​សាលារៀន​ចំនួន ១០៤​កន្លែង​,​វត្ត​១២​កន្លែង​,​ជំលៀស​សត្វពាហណៈ​៥៩៣៨​ក្បាល​,​ប៉ះ​ពាល់​សន្ទូង​ព​ង្គ្រោះ​២២.០៦៧​ហិ​កតា​ខូច​៣៤៥៦​ហិ​កតា ដំណាំ​រួម​ផ្សំ​២៨៨៧​ហិ​កតា​ខូច​៣៥៥​ហិ​កតា ។

ការ​ប៉ះពាល់​និង​ខូចខាត​មានការ​ថយ​ចុះ​ប្រមាណ​៥០%​ហើយ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​នៅ​តែ​ជា​កន្លែង​ដែល​ទទួល​រង​គ្រោះ​ច្រើន​ជាងគេ ។ ការ​ទទួល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុង​ឆ្នាំ​២០១៧ កើតឡើង​១៧៤​លើក​នៅ​រាជធានី​-​ខេត្ត​ចំនួន​២៣ លើកលែង​ខេត្តស្ទឹងត្រែង​និង​ខេត្តមណ្ឌលគិរី ។

ចំណែកឯ​ការ​ខូចខាត​វិញ​គឺ​រួម​មាន​-​ផ្ទះ​រលំ​និង​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៥៧៨​ខ្នង​,​ផ្ទះ​របើក​ដំបូល​និង​ខូចខាត​មធ្យម​៤.០២៧​ខ្នង​,​សាលារៀន​របើក​ដំបូល​៤០​អគារ​និង​ខូចខាត​អគារ​ផ្សេង​ៗ២៨​អគារ​,​ខូចខាត​ដើម​កៅស៊ូ​ប្រមាណ​៤៦០០​ដើម (​កំពង់ធំ ព្រះ​សីហ​នុ​),​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ស្លាប់​៦​នាក់​និង​របួស​៥៥​នាក់ សម្រាប់​ការ​ទទួល​រង​គ្រោះ​ដោយសារ​រន្ទះបាញ់ គឺ​កើត​មាន​ចំនួន​១២១​លើក នៅ​រាជធានី​-​ខេត្ត​ចំនួន​២៤ ប្រជាពលរដ្ឋ​រង​គ្រោះ​ស្លាប់​៨០​នាក់​(​ស្រី​១៧​នាក់​) របួស​៦៤​នាក់​,​ងាប់​សត្វពាហនៈ​៧៤​ក្បាល ខូចខាត​ផ្ទះ​១០​ខ្នង ។

ក្នុង​ឆ្នាំ​២០១៧​អគ្គិភ័យ​កើតឡើង​២២​ករណី​ក្នុង​នោះ​រួម​មាន ឆេះ​ស្ថានីយ​ប្រេង​ឥន្ទ​នះ​៦​ករណី​,​ឆេះ​រោងចក្រ​៦​ករណី​(​ធ្ងន់ធ្ងរ​១),​រោង​ម៉ាស៊ីនកិនស្រូវ​១​ករណី​,​កាស៊ីណូ​មាន​១​ករណី​,​សិប្បកម្ម​៨​ករណី​,​តូប​លក់ដូរ​២៥៤​តូប​និង​អគារ​រដ្ឋបាល​៦​អគារ ។ ចំណែក​ការ​ខូចខាត​មាន​ដូច​ជា ចំការ​ប្រង​ខ្យល់​៣៣​ហិ​កតា​,​ចំការ​ស្វាយចន្ទីរ​១០​ហិ​កតា​,​ចំការ​អំពៅ​២៧៩​ហិ​កតា​,​ឆេះ​ព្រៃឈើ​២៦​ហិ​កតា​,​យានយន្ត​៨​គ្រឿង​ម៉ូតូ​៦៩​គ្រឿង​និង​ស្រូវ​២៨​តោន។

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​១​ឆ្នាំ​កើតឡើង​៣៥៣១​ករណី ក្នុង​នោះ​ស្លាប់​ចំនួន​១៧៨០​នាក់ រង​របួស​៥៥៣៩​នាក់ ដែល​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ស្លាប់​៤,៩​នាក់ និង​អ្នក​របួស​១៥,២​នាក់ ។ ក្នុង​យុទ្ធនាការ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៧ បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​បាន​៨.១៥១​ករណី ឃាត់ខ្លួន​មនុស្ស​១៧.៨៧៧​នាក់ (​ស្រី​១.៥៨២​នាក់​)​និង​រឹបអូស​បាន​គ្រឿងញៀន​គ្រប់​ប្រភេទ មធ្យោបាយ​ប្រើប្រាស់​រួម​ទាំង​អាវុធ​វែង ខ្លី​មួយ​ចំនួន​ក្នុង​នោះ​អ្នក​ញៀន​ថ្នាំ​មួយ​ចំនួន​ធំ​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​នានា​ទូ​ទាំង​ប្រទេស ៕

សូមប្រុងប្រយ័ត្ន ! បុរសម្នាក់បានស្លាប់ភ្លាមដោយសារឆ្លងចរន្តអគ្គីសនី

ស្រុខ្សាច់កណ្តាល៖ មានករណីបុរសម្នាក់បានឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់បានយកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់ ។

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៧:៣០នាទី មានករណីបុរសម្នាក់បានស្លាប់ដោយសាឆក់ខ្សែភ្លើងម៉ូទ័របូមទឹក ហើយករណីនេះបានកើតឡើងនៅក្នុងភូមិភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌ ជនរងគ្រោះ‌ឈ្មោះ‌​អ៊ូ ង៉ែត ភេទ‌​ប្រុសអាយុ ​៥៨ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​កសិករ មានមានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន ប្រពន្ធឈ្មោះហេង ថោ អាយុ ៦០ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិឃុំជាមួយគ្នា។

 

តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ រៀងរាល់ថ្ងៃជនរងគ្រោះឈ្មោះអ៊ូ ង៉ែតនៅភូមិឃុំកើតហេតុ តែងតែយកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់នៅឯក្រោយផ្ទះដូចថ្ងៃធម្មតា។ ចំណែកគាត់ (ប្រពន្ធ) បោសសំអាតផ្ទះ លុះបានបន្តិចក្រោយមកស្រាប់តែឮ សំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ឮដូច្នេះឈ្មោះ ហេង ថោ ជាប្រពន្ធបានរត់ទៅសំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ឮដូច្នេះឈ្មោះ ហេង ថោ ជាប្រពន្ធបានរត់ទៅក្រោយផ្ទះមើល ពេលទៅដល់ឃើញជនរងគ្រោះដេកលើដីក្បែរម៉ូទ័រ ហើយដៃស្តាំកាន់ព្រីខ្សែភ្លើងជាប់ឃើញដូចនេះឈ្មោះ ហេង ថោ បានយកឈើឬស្សីមកផ្ទាត់ខ្សែភ្លើងចេញហើយប្រពន្ធជនរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយតែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

បន្ទាប់មកកម្លាំងជំនាញសហការជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យពិនិត្យឃើញថា៖ ជនរងគ្រោះមានស្នាមដាច់រលាត់ស្បែកម្រាមដៃខាងស្តាំមួយកន្លែងក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ ដូចនេះសមត្ថកិច្ចបានសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។

បញ្ជាក់៖ សពបានប្រគល់ជូនអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ដោយ៖ Vann Deth

 

 

គ្រួសារសពដែលស្លាប់ដោយឧបទវហេតុ ក្នុងការបង្រ្កាបល្បែងស៊ីសងត្រូវបានយកចិត្តទុកដាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ លោក វរសេនីយ៍ឯកយឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ រួមដំណើរជាមួយមន្រ្តីក្រោមឱវាទ បានអញ្ជើញទៅចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រមដល់ជនរងគ្រោះម្នាក់ បានស្លាប់ក្នុង ក្នុងករណីផ្ទុះអាវុធ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងមាន់ជល់ និងបៀរអប៉ោង មួយកន្លែង ខាងក្រោយផ្សារកាណាសុីធី ភូមិ
ចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យកាលពីព្រឹកថ្ងៃទី២១ ខែមករា ម្សិលមុិញ ។

ជនរងគ្រោះ មានឈ្មោះ ឈៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ណុប ផាន្នី អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា ។

ជាទុក្ខក្រៀមក្រំសម្រាប់គ្រួសារខាងលើ ក្រោយពីជនរងគ្រោះ បានស្លាប់ បន្ទាប់ពី ផ្ទុះអាវុធក្នុងកិច្ចបង្ក្រាបនៅទីតាំងខាងលើ ក្នុងនាមជាសមត្ថកិច្ច ខណ្ឌពោធិសែនជ័យ មានការសោកស្តាយនិងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ។ ឆ្លៀតក្នុងឱកាសនេះ នគរបាលខណ្ឌពោធិសែនជ័យ បានពាំនាំយកបច្ច័យសំណង និងបច្ច័យចូលបុណ្យមួយចំនួនធំ។

 

(ចំពោះពត៍មានបន្ថែមផ្សេងៗក្រុមការងារយើងខ្ញុំនិងផ្សាយបន្តរនៅពេលក្រោយ )

ដោយ ៖  Sing Ly

មុននេះបន្តិច ឃាត់ខ្លួនស្រីម្នាក់រួមនិងម្សៅក្រាមសរថ្លា សង្ស័យជាគ្រឿងញៀន

រាជធានីភ្នំពេញ ៖ មុននេះបន្តិច វេលាម៉ោង ១៨,៣០ នាទីល្ងាចថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ កំលាំងប៉ុស្តិ៍នគរបាលរដ្ធបាលស្រះចកនៃធិការដ្ធាន នគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំនុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងករណីបង្រ្កាបនោះផងដែរ ជនសង្ស័យឈ្មោះ ម៉ែន ចាន់ធឿន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ លេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយដកហូតបានម្សៅក្រាម សរថ្លាមួយកញ្ចប់ធំដោយសង្ស័យជាគ្រឿងញៀន រួមនិងម៉ូតូមួយគ្រឿងម៉ាក Today ស្លាកលេខ 1cj.5892 ពណ៍ស ប្រអប់ក្រដាសមួយ និងថង់ដៃយួរមួយ។

ទាំងជនសង្ស័យ និងវត្តុតាងត្រូវបានបញ្ជូនទៅអធិការដ្ធានដើម្បីធ្វើតេស្តនិងកសាងសំណុំរឿងបន្តទៀតសំរាប់ចាត់ការតាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែរថា តំបន់ផ្លូវរថភ្លើង ជិតក្តាន់២ជាតំបន់ក្តៅសំរាប់ការចរាចរថ្នាំញៀនរ ហើយជាតំបន់កំពុងល្បីផងដែរ។

ដោយ ៖ Sing Ly

 

ក្តៅក្តៅ ! ប៉ូលីសជួញគ្រឿងញៀន ត្រូវប៉េអឹមបង្រ្កាប

ក្រុងតាខ្មៅ ៖ ថ្មីៗនេះកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ មានការបង្រ្កាបករណីគ្រឿងញៀនមួយករណី ដែលជាលទ្ធផលចាប់បានជនសង្ស័យ ៥នាក់ក្នុងនោះមានម្នាក់ជាមន្ត្រីប៉ូលីសប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ក្រោមការដឹកនាំដោយវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការ កងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការបញ្ជាពីសំណាក់ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាវអាវុធហត្ថ ខេត្តកណ្តាល សម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះ ប្រតិបត្តិការណ៍ឃាត់ខ្លួន និងឆែរឆេរទីតាំងផ្ទះរបស់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងបក្ខពួក បានគ្រឿងញៀនជិត១០កញ្ចប់ មានធំ មានតូច និងវត្ថុតាងមួយចំនួនទៀត។

ដោយ ៖ Sing Ly

 

គួរអោយសង្វែគ! ឃើញហើយសឹងតែទប់ទឹកភ្នែកមិនបាន…. (មានVideos)

នៅលើលោកយើងនេះគ្មានអ្នកណាចង់ដើរសុំទានគេនោះទេដោយសារតែពួកគេគ្មានសាច់ញាតិ គ្មានកាយសម្បទាគ្រប់គ្រាន់សំរាប់បំពេញការងារនឹងគ្មានកន្លែងដែលផ្តល់ការងារដល់ជនពិការធ្វើនោះទេដូចនេះមានតែបង្ខំចិត្តដើរសុំទានគេសំរាប់រស់មួយគ្រាៗនោះឡើយ។

ប្រទេសចិន៖ដូចជាករណីមានបុរសនឹងស្រ្តីចំណាស់ពីនាក់ដែរបុរសនោះខំប្រមៀលខ្លូនអូសស្រ្តីដែលខំច្រៀងនៅលើរទះរបស់ពួកគាត់ដើម្បីអោយគេអាណិតអាសូនឹងដាកើថវិកាបន្តិចបន្តួចគ្រាន់ចញ្ចឹមក្រពះដើម្បីរស់បន្តទៅមុខទៀត។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkaoclipdan%2Fvideos%2F166499927315226%2F&show_text=0&width=357

ដោយ៖​ vann deth

ប្រភព៖ Facebook

អាសូរណាស់ ប្រពន្ធរងចាំនៅឯផ្ទះមិនបានដឹងនោះទេ

កណ្តាល ៖ មានហេតុការណ៍ដ៏សង្វេកមួយបានកើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ ដោយគេបានប្រទះឃើញសាកសពបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្បែរចិញ្ចើមផ្លូវ ស្ថិតនៅភូមិបឹងគ្រំក្រោម ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពពិសម្ថកិច្ចបានអោយដឹងថា ៖ មុនពេលកើតហេតុនៅ ថ្ងៃទី២០/០១/២០១៨ ជនរងគ្រោះចូលរួមហូបអាហារក្នុងពិធីមង្គលការនៅ ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល រហូតដល់ វេលាម៉ោង ២២ និង០០ នាទី ហើយបានចូលលេងផ្ទះ ឪពុក ម្តាយបង្កើត នៅជិតរោងការនោះ លុះដល់ វេលាម៉ោង ២៤ និង០០ នាទី ជនរងគ្រោះចេញពីផ្ទះឪពុកជិះម៉ូតូម៉ាក C125 សេរី2017 ទៅផ្ទះខ្លួននៅភូមិល្វាសរលើ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។

លុះព្រឹកថ្ងៃទី២១/០១/២០១៨ វេលាម៉ោង ០៤ និង ៣០ នាទីទើបមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់ក្រោមចិញ្ចើមផ្លូវ និង ម៉ូតូដួលនៅលើ ចិញ្ចើមផ្លូវ។ បើតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញថា នៅលើដងខ្លួនជនរងគ្រោះ មិនមានស្លាកស្នាមអ្វីឡើយ មុខមានស្នាមជាំខ្មៅ ទើបបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរដោយខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សាកសពជូនឈ្មោះ ទៀង សុខ ត្រូវជាឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ Sing Ly

 

គ្រប់គ្នាត្រូវតែដឹង ទើបអាចគេចផុសពីការផាកពិន័យរបស់ប៉ូលីស

រាជធានីភ្នំពេញ ៖ ថ្មីៗក្រោយពីមានការដាក់អោយអនុវត្ថន៍ច្បាប់ចរាចរនានា រួមនិងការចាប់ផ្តើមផាកពិន័យនិងប្រើធម៍ក្តៅចំពោះអ្នកជិះបញ្ជ្រាស់ អ្នកមិនគោរពច្បាប់ អ្នកមិនពាក់មួកសុវត្តិភាពជាដើម។
ក្រោយពីផ្តើមអនុវត្តិន៍មួយរយះពេលកន្លងមកនេះ មានមតិខ្លះគាំទ្រ មតិខ្លះបានរិះគន់ផងដែរ ដើម្បីជាការឆ្លើយតប ក៏ដូចជាចែកជូនពត៏មាននានាដល់ប្រជាពលរដ្ធគ្រប់ៗអោយបានដឹងកាន់តែច្បាស់ ក្រសួងសាធារណះការ និងដឹកជញ្ជូនបានចេះសេចក្តីណែនាំ និងឆ្លើយតបរាល់សំណួរនានារបស់សាធារណះជនតាមរយះ កម្មវិធីទំនើរនៅលើទូរស័ព្ទដៃផងដែរ។

អត្ថបទទាំងស្រុង ៖ ចូលរួមបង្កើនចំណេះដឹងផ្នែកទ្រឹស្តីនៃច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយការសាកល្បងស្ទង់សមត្ថភាពឆ្លើយ សំណួរតាមរយៈកម្មវិធី Cambodia Driving Rules របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

::: ទាញយក និងតម្លើងកម្មវិធីនេះដោយអត់គិតថ្លៃ (FREE Download) ក្នុងការរៀនទ្រឹស្តីនៃការបើកបរ៖
– App Store (iOS): http://dr.mpwt.gov.kh/ios
– Play Store (Android): http://dr.mpwt.gov.kh/android

::: #សំណួរចម្លើយប្រចាំសប្តាហ៍ (មានផ្តល់ជូនរៀងរាល់ថ្ងៃអាទិត្យ)

ដូចបានជំរាបខាងលើសូមសាធារណះជនមេត្តាចែករំលែក និង ចូលរួមសិក្សាស្វែងយល់អោយបានគ្រប់ៗគ្នា ជៀសវាងមតិយល់ច្រឡំ និងការបកស្រាយណាមួយផ្ទុយពីការពិត៕

ដោយ ៖ Sing Ly
ប្រភព ៖ ក្រសួងសាធារណះការ និង ដឹងជញ្ជូន

 

អាសូរលោកតាអាយុ ៨២ឆ្នាំ ស្លាប់ភ្លាមៗដោយសារគ្រោះថ្នាក់ចរាចរ

កំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរ​មួយកើតឡើងរវាង​រថយន្ត និង ម៉ូតូមួយបានកើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវលេខ ២៧០ ម្តុំគល់ស្ពានភូមិថ្មី ស្ថិតក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស​ ខេត្តកំពង់ចាម​ បណ្តាលអោយបុរសម្នាក់បានស្លាប់និងនារីម្នាក់ រងរបួសធ្ងន់។

តាមប្រភពពីការិយាល័យនគរបាលសណ្តាប់ធ្នាប់បានអោយដឹងថា ៖ គ្រោះថ្នាកចរាចរនេះបង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស ស្លាកលេខកំពង់ចាម 3A-2420 បើកបរដោយឈ្មោះសុន វុត្ថា ភេទប្រុស អាយុ28ឆ្នាំមានទីលំនៅភូមិអណ្តូងតាពេជ្រ​ ឃុំថ្មពូន​ ស្រុកព្រៃឈរ ខេត្កំពង់ចាម បានបុកជាមួយ​ម៉ូតូម៉ាកហុងC១២៥ ពណ៌ខ្មៅ សេរី២០០៨ ស្លាកលេខ បាត់ដំបង 1J-1864 បើកបរដោយឈ្មោះ តា បួន ភេទប្រុស អាយុ82ឆ្នាំ មានទីលំនៅ ភូមិតានង់ទី៣ ឃុំតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ប្រភពដដែលបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះដោយសារ អ្នកបើកបរម៉ូតូធ្វេសប្រហែសមិនគោរពសិទ្ធអាទិភាព។

ក្នុងគ្រោះថ្នាក់នោះដែរ បណ្តាលអោយអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមនិងអ្នកធ្វើតំណើរជាមួយរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ សព្វថ្ងៃទាំងរថយន្តនិងម៉ូតូត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ ៖ Sing Ly
រូបភាពៈអធិការដ្ឋាននគរបាលស្រុកកងមាស