ក្រសួងបរិស្ថានលើកទឹកចិត្តក្រុមហ៊ុនលើការផ្គត់ផ្គង់ទោចក្រយាន្តយន្តអគ្គីសនី រួមចំណែកជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមានលើបរិស្ថាន ព្រមទាំងមានការសន្សំសំចៃថវិកាប្រជាពលរដ្ឋ

នៅក្នុងពិធីសម្ពោធក្រុមហ៊ុនអិមស៊ីអិលអេស ស៊ីនើជី ឯ.ក នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៨ នារាជធានីភ្នំពេញ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការអបអរសាទរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគផ្គត់ផ្គង់ទោចក្រយាន្តយន្តអគ្គីសនីនៅកម្ពុជា។

ឯកឧត្តម បានសង្កត់ធ្ងន់ថា នេះជាការរួមចំណែកជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមានលើបរិស្ថាន ព្រមទាំងមានការសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញបន្តនូវ ការដឹកនាំនិងគ្រប់គ្រងកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនកម្ពុជា គ្រប់រូបនិងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រម្ពុជា។

ក្នុងន័យនេះ ការកាត់បន្ថយនូវឥទ្ធិពលអវិជ្ជមានលើបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត គឺអាទិភាពមួយនៃកិច្ចគាំពារបរិស្ថាន ក៏ដូចជាការបង្កនូវលក្ខណៈសមស្របសម្រាប់ការរស់នៅប្រកបដោយចីរភាព។

លោកស្រី ពុទ្ធ ថាលីដា អគ្គនាយក្រុមហ៊ុន MCLS Synergy បានឱ្យដឹងថា ក្រុមហ៊ុន បានសម្រេចចិត្តនាំយកម៉ូតូអគ្គិសនីTHADA មកកាន់កម្ពុជា ព្រោះជាផលិតផលតាមបច្ចេកវិទ្យាទំនើប មិនបញ្ចេញផ្សែង សម្លេងស្ងាត់ មានការធានាលើគុណភាពសម្រាប់ការប្រើប្រាស១ឆ្នាំ ពីក្រុមហ៊ុនផ្គត់ផ្គង់។ ម៉ូតូនេះសន្សំសំចៃការចំណាយលើការបញ្ជូលអាគ្គិសនី ជាងលើការប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់៩០% ហើយអាចរត់បានរហូតដល់៦០គីឡូម៉ែត្រ៕

ប្រភព៖ Ministry-of-Environment

ក្រសួងរៀបចំដែនដីដាក់ចេញវិធានការណ៍មួយទៀតសម្រាប់ខេត្តព្រះសីហនុ

ភ្នំពេញ :ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានដាក់ចេញនូវការណែនាំថ្មីមួយទៀត ដោយឲ្យអាជ្ញាធរខេត្តព្រះសីហនុ បញ្ឈប់ការអនុញ្ញាតឲ្យសាង់បណ្តើរ រត់ច្បាប់បណ្តើរ។

អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីណែនាំកាលពីថ្ងៃទី១៦ តុលាកន្លងមកថា កន្លងមកខេត្តបានអនុញ្ញាតឲ្យមានការសាងសង់បណ្តើរ រត់ច្បាប់បណ្តើរ ដើម្បីឆ្លើយតបនឹងសភាពការអភិវឌ្ឍគំហុកនៅខេត្តព្រះសីហនុ។

ការឲ្យសាងសង់បែបនេះ ក៏មានមន្ត្រីជំនាញបានចុះពិនិត្យជាក់ស្តែងនៅទីតាំង និងលក្ខណៈបច្ចេកទេសនៃសំណង់នោះដែរ។ លោកបន្តថា ដោយមានលិខិតណែនាំពីក្រសួងជំនាញបែបនេះ ទើបរដ្ឋបាលខេត្ដ អញ្ជើញអាជ្ញាធរដែនដី មន្ត្រីជំនាញ ម្ចាស់សំណង់ និងអ្នកម៉ៅការសំណង់ ជួបជុំគ្នាដើម្បីពន្យល់សាធារណៈជន ជាពិសេសម្ចាស់គម្រោងសាងសង់សំណង់ទាំងឡាយ នៅខេត្តព្រះសីហនុ ឲ្យបានយល់ពីលក្ខណៈបច្ចេកទេសនៃសំណង់ និងច្បាប់អនុញ្ញាតឲ្យសាងសង់សំណង់ តាមបទដ្ឋានបញ្ញាត្ដិច្បាប់ឲ្យបានត្រឹមត្រូវតបតាមការណែនាំរបស់ក្រសួងដែនដី។

លោកបន្តថា “ចំពោះសំណង់មានទំហំត្រឹម៣០០០ម៉ែត្រការ៉េ ចុះក្រោមជាសមត្ថកិច្ចរបស់ខេត្ត ហេតុនេះខេត្តនឹងពិនិត្យជម្រុញការរត់ច្បាប់ឲ្យបានលឿនបំផុត តែចំពោះសំណង់ណា ដែលជាសមត្ថកិច្ចរបស់ក្រសួង ឯកឧត្តម នឹងជួយជម្រុញឲ្យបានលឿនផងដែរ”។

អនុប្រធានមន្ទីររៀបចំដែនដីន គរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុលោកជិន សេងបានមានប្រសាសន៍ថា តាមបទដ្ឋានបច្ចេកទេសនៃសំណង់ អ្នកសាងសង់ត្រូវតែគោរពតាមលក្ខខណ្ឌចាំបាច់ ៥ចំណុច ដូចជា

ទី១ ធ្វើរបងព័ទ្ធការដ្ឋានសំណង់កំពស់យ៉ាងតិច២ម៉ែត្រ ពីនិវោ0នៃគម្រោង ដែលក្នុងនោះ ត្រូវរៀបជើងរបងអំពីថ្មកម្ពស់យ៉ាងតិច៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដីសំណល់រឹងនិងរាវហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ឆ្នេរសមុទ្រ សមុទ្រ ព្រែក អូរ បឹង និងទីតាំងសាធារណៈក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យសោភ័ណភាព និងបរិស្ថានសាធារណៈ។

ទី២ ត្រូវរក្សាទុកចិញ្ចើមផ្លូវឱ្យបានទូលាយយ៉ាងតិចស្មើនឹង ២ភាគ ៣ នៃប្រវែងទទឹងចិញ្ចឹមផ្លូវសម្រាប់ឲ្យអ្នកថ្មើរជើងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ទី៣រៀបចំទុកដាក់សម្ភារៈសំណង់គ្រឿងចក្រឧបករណ៍សាងសង់ការិយាល័យការងាររោងជាងកន្លែងស្នាក់នៅរបស់កម្មករក្នុងបរិវេណរបងហ៊ុព័ទ្ធការដ្ឋានសាងសង់។

ទី៤ មុនសាងសង់ ត្រូវធ្វើបង្គន់អនាម័យ និងអាងចំរោះត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ។

និងទី៥.រក្សាសុវត្ថិភាព បរិស្ថាន អនាម័យ និងគោរពអ្នកជិតខាង ដើម្បីឲ្យមានសុខដុមរម្យនា។

លោកជិន សេងបានបន្ដដោយព្រមានថា ប្រសិនបើការដ្ឋានសំណង់ណា មិនបានបំពេញគ្រប់តាមលក្ខខណ្ឌនេះទេ នឹងធ្វើកាផ្អាកសំណង់នោះជាបណ្តោះអាសន្ន។ ការផ្អាកលើកទី១ មិនស្តាប់ នឹងចេញផ្អាកលើកទី២ បើនៅតែមិនចូលរួមនឹងបិទការដ្ឋានបណ្តោះអាសន្ននិងបន្ទាប់មកកសាងសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់៕

ប្រភព៖ គណបក្សប្រជាជនកម្ពុជា-Cambodian-Peoples-Party

រន្ធត់ណាស់..! ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាតែ…(ចុចអានបន្ត)

ព័ត៍មានបឋម៖ មានករណីមនុស្សស្លាប់លើរបងដោយសាឆក់ខ្សែភ្លេីង​ជាប់ហាភីហ្សា ជិតដល់វិទ្យាល័យសាមគ្គី ខាងត្បូងស្តុបណូគៀ ហេតុកាបង្ករឲ្យមានកាភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៣៖៥៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

បើតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះបានទៅពួនប្រើប្រាស់ថ្នាំញៀនជាមួយនឹងមិត្តភក្តិ តែត្រូវសមត្ថកិច្ចដេញបានបក្សពួកម្នាក់ ហើយខ្លួនភ័យពេក រត់ធ្លាក់ប្រឡាយទឹកស្អុយគេចពីសមត្ថកិច្ច រួចក៍ឡើងទៅលើរបងប៉ៈខ្សែភ្លើងក៍ត្រូវឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

សពជនរងគ្រោះមានឈ្មោះ មុន្នី អាយុ១៤ឆ្នាំ មានទីលំនៅ នៅជិតផ្សារសំណង់១២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ សពជនរងគ្រោះរងចាំសមត្ថកិច្ចជំនាញធ្វើកោសលវិច័្ចយ រីឯម្តាយក្មេងរងគ្រោះ មកស្រែកទ្រហោយំស្រណោះកូនជាទីស្រឡាញ់របស់ខ្លួន៕

ប្រភព៖ ខ្មែរប្រជាប្រិយ TV Online,Khmer Projeaprey News

ប្រជាពលរដ្ឋនៅខណ្ឌ៧មករាស្នើអោយអាជ្ញាធររាជធានី ដោះស្រាយកង្វល់ លើបញ្ហាគ្រឿងញៀន សណ្តាប់ធ្នាប់និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន

(ភ្នំពេញ) ប្រជាពលរដ្ឋរស់ក្នុងសង្កាត់ចំនួន៨នៅ ខណ្ឌ៧មករាបានស្នើសុំ អោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវកង្វល់របស់ពួកគាត់មួយចំនួន ពិសេសលើបញ្ហាក្មេងសេពគ្រឿងញៀន ចោរកម្ម  ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលនៅក្នុងមូលដ្ឋានរបស់ពួកគាត់នៅមិនទាន់អនុវត្តអោយបានល្អប្រសើរនូវឡើយ។

ការស្នើសុំ បែបនេះរបស់បងប្អូនប្រជាពលរដ្ឋបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុង វេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានប្រារព្វ ធ្វើឡើងនៅ ក្នុងបរិវេនវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយមានវត្តមាន លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ លោក ជួប ខុន សមាជិកក្រុម ប្រឹក្សាតំណាង អោយអោយឯកឧត្តម ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា រាជធានីនៅព្រឹកនេះផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ ផ្ទាល់របស់ ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍ មូលដ្ឋាន។

មន្ត្រីដដែរ បានបញ្ជាក់ថាការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង  និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។

ក្នុងវេទិកានោះ ប្រជាពលរដ្ឋបានលើឡើងជាសំណើរនិងសំណូមពរមួយចំនួន ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៧ សង្កាត់វាលវង់ បានលើកឡើងពី បញ្ហាការទុកដាក់ និងការប្រមូលសំរាមនៅមិនទានបានល្អនិងមិនទៀងពេល បញ្ហាក្មេងៗ ប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅតាមកាំជណ្តើរអគារបុរីកីឡា ។ ការស្នើសុំអោយច្បាប់នៃការលក់ផ្ទះសំបែង បានលឿន ដើម្បីបានបង់ព័ន្ធជូនរដ្ឋ ដោយ ប្រជាជនចាំតែបង់ទេ។ ការស្នើអោយកាប់មែកឈើ និងដើមឈើងាប់ៗ ចេញ ។ការជួសជុលផ្លូវដែលខូចខាត ជាដើម។ ប្រជាពលរដ្ឋនៅភូមិ៦ សង្កាត់បឹងព្រលិត សូមការផ្តល់អាហាររូបករណ៍ដល់និស្សិតក្រីក្រ ដើម្បីអោយពួកគាត់មានឱកាសបានរៀនសូត្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសដូចគេឯង។ ប្រជាពលរដ្ឋបានលើកឡើងថា បញ្ហាសណ្តាប់ធ្នាប់នៅកែងជុំវិញវត្តព្រះពុទ្ធ និងផ្លូវ១៨២  មិនត្រឹមរំលោភយកចិញ្ចើមនោះទេ គឺមាន រហូតដល់យកទ្រូងផ្លូវជាកម្មសិទ្ធិរហូតមានការជួលទីសាធារណៈយកលុយថែមទៀត ដូច្នេះសូមអាជ្ញាធររាជធានីភ្នំពេញមានវិធានការ ។ ការស្នើអោយរៀបចំសណ្តាប់ក្នុងវត្តព្រះពុទ្ធ ដោយនៅក្នុងវត្តព្រះពុទ្ធមានប្រជាពលរដ្ឋ៣ ទៅ៤គ្រួសារ និងធ្វើអាជីវកម្មតុការនៅក្នុងវត្តថែមទៀត ។ ការផ្ញើរកង់ ម៉ូតូ យកលុយលើសសៀវភៅបន្ទុក ដែលគួរតែមានវិធានការ។

ការលើកឡើងជាសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងឱកាសនោះក៏ត្រូវបានមន្ត្រី មន្ទីរជំនាញ និងសមត្ថកិច្ច ធ្វើការបកស្រាយនិងដោះស្រាយជូនភ្លាមៗដែរ ពោលគឺបើដោះស្រាយបានភ្លាម ដោះស្រាយភ្លាម តែបើដោះមិនបានបន្តសូមការដោះស្រាយពីថ្នាក់លើបន្ថែមទៀត។

លោកជំទាវ កែវ សុខពិសី បានមានប្រសាសន៍លើកឡើងថា បញ្ហាដើមឈើ លូ ផ្លូវភ្លើង មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវឧស្សាហ៍ចុះពិនិត្យមើល ដើម្បីអោយបានដឹង ងាយនឹងអនុវត្តការងារបានភ្លាមៗជូនប្រជាពលរដ្ឋ។ បញ្ហាសំរាម លោកស្រី

អភិបាលរងបានស្នើអោយអភិបាលខណ្ឌនីមួយៗ ទទួលខុសត្រូវ ដោយសហការជាមួយក្រុមហ៊ុន ស៊ីន ទ្រី ។  ការលើកឡើងពីបញ្ហាសំរាម មានន័យថា ការទុកដាក់និងប្រមូលសំរាមរបស់យើងមិនទាន់បានល្អនូវឡើយទេដែលយើងត្រូវខំប្រឹងប្រែងបន្ថែមទៀត។

លោកជំទាវបន្តថា រាល់សំណើររបស់ប្រជាពលរដ្ឋត្រូវធ្វើរបាយការណ៍អោយបានត្រឹមត្រូវ ដើម្បីដោះស្រាយជូនពួកគាត់ ។ បើយើងដោះស្រាយមិនទាន់បានភ្លាមៗ យើងនឹងស្នើសុំទៅលើបន្ថែមទៀត ។លោកជំទាវ បញ្ជាក់ថា  ក្នុងវេទិកានោះ មានប្រជាពលរដ្ឋសរសេរជាសំណើរសំណូមពរចំនួន៤០សំណើរនិងសំណូមពរ និងការលើកឡើងដោយផ្ទាល់មាត់ចំនួន១១នាក់ ដើម្បីអោយអាជ្ញាធរជួយដោះស្រាយជូនពួកគាត់៕

មនុស្សពីនាក់បានស្លាប់ យន្តហោះចម្បាំងធុន Su-27 បានធ្លាក់នៅជិតទីក្រុង Ulaniv

(អន្តរជាតិ) យន្តហោះចម្បាំងធុន Su-27 បានធ្លាក់នៅជិតទីក្រុង Ulaniv រវាងទីក្រុង Berdychiv និង Khmil’nyk អំឡុងការហោះហើរហ្វឹកហាត់ប្រយុទ្ធ។ សកម្មភាពរុករក និងសង្គ្រោះ កំពុងត្រូវបានអនុវត្ត។ , “សេវាសារព័ត៌មានsputniknews.comនេះ បាននិយាយនៅក្នុងកំណត់ហេតុ បណ្ដាញហ្វេសប៊ុករបស់ខ្លួន។

យន្តហោះចម្បាំងធុន Su-27 បានធ្លាក់នៅជិតភូមិ Ulanov (តំបន់ Vinniitskaya) ក្នុងអំឡុងការហោះហើរហ្វឹកហាត់ប្រយុទ្ធ។ នេះបើតាមការលើកឡើង របស់មន្ត្រីយោធារបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន កាលពីថ្ងៃអង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដែលបានចេញផ្សាយ នៅលើហ្វេសប៊ុកបុគ្គលិកទូទៅ របស់អ៊ុយក្រែន បានបញ្ជាក់ថា នាវិកយន្តហោះចម្បាំង ដែលធ្លាក់នេះ រួមមាន អ្នកបើកយន្ដហោះអ៊ុយក្រែន និងអ្នកបើកយន្ដហោះ ការពារជាតិអាមេរិក។

ទន្ទឹមនឹងនេះដែរ កងអាកាសអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមាជិកម្នាក់ របស់អាមេរិក បានចូលរួមក្នុងការធ្លាក់យន្តហោះនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា “យើងបានឃើញរបាយការណ៍ ដែលអះអាងថា ជនរងគ្រោះអាមេរិកម្នាក់ និងអាចបញ្ជាក់ថា សមាជិកសហរដ្ឋអាមេរិក បានចូលរួមក្នុងឧបទ្ទវហេតុនេះ” ។ បច្ចុប្បន្ននេះវាស្ថិតនៅក្រោមការស៊ើបអង្កេត ហើយយើងនឹងបន្តផ្តល់ព័ត៌មានបន្ថែមទៀត ព្រោះវាអាចរកបាន”។

មុននេះ គេបានរាយការណ៍ថា យន្ដហោះប្រយុទ្ធអ៊ុយក្រែន Su-27 និងយន្តហោះ F-15 របស់អ៊ុយក្រែន បានធ្វើបេសកកម្មហ្វឹកហាត់មួយ នៅក្នុងសមយុទ្ធយោធា Clear Sky 2018 ៕

 

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឲ្យប្រធានអង្គការជប៉ុន JHP ដែលជាអ្នកសាងសង់ សាលារៀនឲ្យកុមារកម្ពុជាចំនួន៣៤៧ខ្នង ជួបពិភាក្សាការងារ

(ភ្នំពេញ) ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោកស្រី មីអេកុ អូសាណៃ ប្រធានអង្គការជប៉ុន JHP និងជាអ្នកដែលបានសាងសង់សាលារៀនជាច្រើនសម្រាប់កុមារកម្ពុជា ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨។

លោកស្រី​ មីអេកុ​ អូសាណៃ​ ស្ថាបនិកអង្គការជប៉ុនសាងសង់សាលារៀនឲ្យកុមារ​ JHPដែលបានសាងសង់សាលារៀន​ ៣៤៧​ ខ្នងទូទាំងប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ ដែលបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់។

សូមបញ្ជាក់ដែរថា អង្គការជប៉ុន JHP បានបង្កើតជាផ្លូវការកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៩៣ សកម្មភាពដំបូងដែលអង្គការចាប់

ផ្តើមធ្វើ គឺជួយជនភៀសខ្លួនកម្ពុចានៅតាមព្រំដែនកម្ពុជា-ថៃ ឲ្យបានវិលត្របលមកស្រុកកំណើតរបស់ខ្លួនវិញ ក្រោយពីចប់សង្គ្រាម ។

បន្ទាប់បមក៏បានស្វែងរកមូលនិធី ដើម្បីជួយកសាងអគារសាលារៀនជាច្រើនខ្នង សម្រាប់កុមារកម្ពុជា ដើម្បីបង្កើតការចេះដឹងឡើងវិញ ៕

អាជ្ញាប័ណ្ណពេទ្យខ្មែរ តែបើកអាជីវកម្មពេទ្យចិន ឥឡូវព្យាបាលខុសបច្ចេកទេសប្រតិកម្មថ្នាំ ស្លាប់ចិនម្នាក់

ភ្នំពេញ​ ៖ វេជ្ជបណ្ឌិត​ជនជាតិ​ចិនម្នាក់​ នឹង​ស្រ្តី​ជាប្រពន្ធ​បានធ្វើការព្យាបាល​ខ្វះ​ បច្ចេកទេស​ បណ្តាលឱ្យបុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ នៅក្នុង​មន្ទីរពេទ្យ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​ខ្លួន​ជាបណ្តោះ​ អាសន្ន​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ក្រុម​គ្រួសារ​ សព​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលាម៉ោង ៥នឹង​៣០នាទី​ល្ងាច​ ថ្ងៃ​ទី​ ១៥ខែ​តុលា​ឆ្នាំ​២០១៨នៅ​ មន្ទីរ​សំរាក​ព្យាបាល​និង​ សម្ភព​ ផេង​ វុទ្ធី​ ដែល​ស្ថិត​នៅ​ ផ្ទះ​លេខ​ DD.១០​ ភូមិ​ក្បាល​ដំរី​ ២សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជាការកត់សម្គាល់ គ្លីនិកជនជាតិចិន ដែលគ្រប់គ្រងដោយជនជាតិចិនភាគច្រើន ស្ថិតនៅក្រោមស្លាកអាជ្ញាបណ្ណវេជ្ជបណ្ឌិតជនជាតិខ្មែរ ។ កន្លងមកកន្លែងខ្លះ បានព្យាបាលមានអ្នកស្លាប់( ខ្មែរ ) ផងដែរ ដោយសារព្យាបាលខុសបច្ចេកទេស បង្កប្រតិកម្មថ្នាំ ។


សព​ឈ្មោះ​WANG ZHIQIANG អាយុ​ ៤៩ឆ្នាំ​មុខរបរ​ លក់គ្រឿង​ខ្លែម​ នៅ​កំបូល​ ជាជនជាតិ​ ចិន​ ស្នាក់នៅ​ផ្ទះ​សំណាក់​មិត្ត​ភាព​ភូមិ​កើតហេតុ​ខាងលើ​។ រីឯវេជ្ជបណ្ឌិត​ ជនជាតិ​ចិន​ជា​ម្ចាស់​ ពេទ្យ​ឈ្មោះ​ LI XIA OYONG ភេទ​ប្រុស​អាយុ​៣៩ឆ្នាំ​ជា​ វេជ្ជបណ្ឌិត​ មាន​សញ្ញាប័ត្រ​ត្រឹមត្រូវនៅប្រទេសចិន​ ​។

តាម​ប្រភព​ព័ត៌មាន​ពី​គ្រូ​ពេទ្យ​ ខាង​លើ​ បាន​និយាយ​ប្រាប់​ថា​ នៅមុនពេលកើតហេតុ​ដោយ​ឃើញ ជនរងគ្រោះ(សព)​ បាន​ជិះ​រ៉ឺម៉ក​កង់​បី​ មក​មន្ទីរពេទ្យ​របស់​គាត់​ ដោយ​ជនរងគ្រោះ​ មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង​ ឈឺ​សន្លាក់​ដៃ​ សន្លាក់​ជើង​ ។ ភ្លាមៗ​នោះគ្រូពេទ្យ​ខាងលើ​បាន​ពិនិត្យ​ជន​រងគ្រោះ​ រួចបានយល់ថា ជន​រងគ្រោះ​មានជំងឺ​ គ្រុនឈាម​ បន្ទាប់​មក​ បាន​ដាក់​ សឺរ៉ូម​មួយប្លោក​ ជន​រងគ្រោះ​មាន​អាការៈ​ធម្មតា​ ហើយ​បាន​ដាក់​ សឺរ៉ូម​មួយ​ទៀត​ ជា​ប្រភេទ​ថ្នាំ​ផ្សេង​ តែព្យាបាលដដែល បាន​ពាក់​កណ្តាល​ ជន​រងគ្រោះ​ ខាង​លើ​ ស្រាប់​តែ​មាន​ មុខអាការៈ​ខុស​ប្លែក​ពី​ ធម្មតា​ ស្លេក​ស្លាំង​ ហើយ​គ្រូពេទ្យ​និង​ប្រពន្ធ​ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ជូល​ខ្យល់អុកស៊ីហ្ស៊ែន ហើយ​ធ្វើ​ចលនា​ ដើមទ្រូង​ លុះមួយ​ សន្ទុះ​ក្រោយ​មក​ ជន​រងគ្រោះ​ខាង​លើ​ បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។


ហើយ​បើ​តាម​ ស្រ្តី​ ម្នាក់​ជា​អ្នក​បកប្រែ​បាន​អោយ​ដឹង​ថា​ ជន​រងគ្រោះ​(សព)ដោយ​ដឹង​ថា​ ឈឺ​ហើយ​មក​ មន្ទីរពេទ្យ​ព្រម​ទាំង​ ម្ចាស់​ផ្ទះ​ សំណាក់​ខាងលើ​ បាន​នាំ​គ្នា​មក​មើល​ ជន​រងគ្រោះនៅ​មន្ទីរពេទ្យ​ខាងលើ​​ តែ​មក​ដល់​ ជនរងគ្រោះ​ បាន​ស្លាប់​បាត់​ជីវិតទៅ​ហើយ​ ហើយ​បាន​ទាក់ទង​ទៅ​ កូន​ប្រុស​របស់​ សព​ ដែល​មាន​ឈ្មោះ​wang gi long វ៉ងជីឡុង​ ភេទ​ប្រុស ​អាយុ​ ២៦​ ឆ្នាំ​មុខរបរ​ជួយលក់គ្រឿង​ក្លែម​ឪពុក​នៅម្តុំ​​កំបូល​ ខណ្ឌ​ពោធិ៍​សែនជ័យ​ អោយ​មក​កន្លែង​កើតហេតុ​ ហើយ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ផងដែរ​ ។

បើតាម​សម្តី សមត្ថកិច្ច​នឹងមន្រ្តី​សុខា​ភិ​បាល​បាន​អោយ​ដឹង​ថា​ សម្ភព​ នឹង​សំរាក​ព្យាបាល​ ផេង​ វុទ្ធី​ ខាងលើ​ ដោយ​មិន​មាន​ផាសុកភាព​និង​ខ្វះ​ អនាម័យ​យ៉ាង​ខ្លាំង​ ព្រោះ​នៅ​ក្នុង​ បន្ទប់​ពិនិត្យ​និង​ពិសោធន៍​ សំបូរ​ទៅ​ដោយ​ កន្ទុយ​បារី​ ដោយ​មិន​មាន​អនាម័យ​ផងដែរ​ ។ ចម្ងល់អ្នកនៅទីនោះឆ្ងល់ថា ជំនាញសុខាភិបាល ដែលមានតួនាទីត្រួតពិនិត្យ ហេតុអ្វីបានបណ្តោយឱ្យមានមន្ទីរពេទ្យបែបនេះបាន ? ។ ឬមិនដែលចុះត្រួតពិនិត្យសោះ ឬចុះដែរតែចុះមកយកលុយ ? នៅភ្នំពេញ ពេទ្យបែបបនេះមានប៉ុន្មានកន្លែងទៀត ?

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យ និងប្រពន្ធយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍រង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់។ ចំណែកសាកសពខាងកុសល្យវិច័យបានយកទៅក្លាស្សេទុក នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ប្រភពFb

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់…(ចុចអានបន្ត)

បន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០២ និង ៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចបរវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ ដោយទទួលបានព័ត៌មានអំពីករណីក្មេងទំនើងបង្កការអុកឡុកនៅចំណុចបរវេណកាស៊ីណូផ្កាយប្រាំ លោកបានធ្វើសេចក្តីរាយការណ៍ទៅលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំវិធានការអនុវត្តន៍ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក៖

១.ឈ្មោះ មាស សុភ័ក្ត្រ (ហៅ ចិន) ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

២.ឈ្មោះ ចិន ស័ក្ត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

៣.ឈ្មោះ ញ៉ ឆារ៉ាន់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

និងរឹបអូសវត្ថុតាងរួមមាន ៖ កាំភ្លើងខ្លីប្រើហ្គាស ០១ដើម -កាំបិតផ្គាក់ដងឈើ ០១ដើម -អង្រែបុកគ្រឿង ០១ដើម -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០២កូនថង់តូច ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ៖ នៅវេលាម៉ោងប្រមាណ ០២ និង ០០នាទី ក្រុមខ្លួនមានគ្នាប្រមាណ ០៤នាក់ បាននាំគ្នាដើរលេង លុះទៅដល់ចំណុចផ្សាររ៉ា ស្រាប់តែមានក្មេង ០១ក្រុមផ្សេងទៀតមកសំឡុត និងដេញវ៉ៃក្រុមខ្លួន ហើយក្រុមខ្លួនមានកំហឹងជាខ្លាំងបាននាំគ្នាទៅផ្ទះនិងយកអាវុធរៀងៗខ្លួន ដើម្បីមកសងសឹកជាមួយពួកក្មេងដែលដេញវ៉ៃពួកខ្លួននោះ លុះមកដល់ចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ក៏បានជួបក្រុមក្មេងដែលដេញវ៉ៃក្រុមខ្លួន ហើយក្រុមខ្លួនក៏បានដកកាំភ្លើងភ្ជង់និយកកាំបិតដេញកាប់ក្មេងទាំងនោះ តែមិនបានបង្កអោយមានរបួសស្នាមឡើយ ពេលកំពុងដេញកាប់គ្នា ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថមកចាប់ឃាត់ខ្លួនតែម្តង ចំណែកគ្រឿងញៀន គឺក្រុមខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះ ដើម្បីយកមកប្រើប្រាស់ ។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

ប្រភព៖ FB

ឃាត់នារីសង្ស័យ២នាក់ ធ្វើសកម្មភាព ឆ្គឹះសោរបន្ទប់ជួល…(ចុចអានបន្ត)

ភ្នំពេញ៖ ដោយមានការសហការជាមួយប្រជាពលរដ្ធ ល្អក្នុងមូលដ្ឋាន បានរាយការណ៍មកសមត្ថកិច្ចនគរ បាលប៉ុស្តិ៍ចោមចៅទី១ ថាមាននារីសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាព ឆ្គឹះសោរបន្ទប់ជួល របស់កម្មកររោងចក្រ ភ្លាមនោះសមត្ថកិច្ចនគរបាល ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់បានជន
សង្ស័យ២នាក់ នារីម្នាក់និងម្នាក់ទៀតនារីតែងធ្វើប្រុស ។

ហេតុការណ៍ នៅវេលាម៉ោង១៤និង០នាទី ថ្ងៃទី ១៧ តុលា ២០១៨ នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ជូន ចាន់ណាភេទស្រីអាយុ២៥ មានទីលំនៅ ភូមិត្បូងភ្នំ ឃុំតាក្រាំងស្រុកបាធាយខេត្តកំពង់ចាមមានមុខរបរមិនពិតប្រាកដ។
ជនស្ស័យទី២ ឈ្មោះ ឃុត ប៊ុណ្ណា ភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅ ភូមិ រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានមុខរបរមិនពិតប្រាកដ។

ជនសង្ស័យទាំង២ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅ១នាំខ្លួនមកសួរនាំនិងកសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តតិនិវិធី។

ប្រភព៖ FB

កញ្ញាធី សុវណ្ណថា ចេញសារព្រមានធ្ងន់ៗទុកពេល ២៤ ម៉ោង ទៅ Heng Yin (ហៅ ចំប៉ីខ្មៅ)​ ទទួលកំហុស និងសុំទោសខ្មែរជាបន្ទាន់ ករណីប្រមាថឈុត ឦសាន​បុរៈ​ របស់ខ្មែរ

មុននេះបន្តិចកញ្ញាធី សុវណ្ណថា បានបង្ហោះសារព្រមានធ្ងន់ៗថា៖ សារព្រមាន​ ២៤ម៉ោង ករណីប្រមាថ​ឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ” សូមព្រមានលោក​ Heng Yin (ចំប៉ីខ្មៅ)​ ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ” ឦសាន​បុរៈ​ ជាពាក្យតំណាង​ ឈុតវប្បធម៌ជាតិ​ខ្មែរ​ ជាឈ្មោះទីក្រុង​បុរាណខ្មែរ​ និងជាឈ្មោះនៃអតីត:ព្រះមហាក្សត្រខ្មែរ​ “ព្រះបាទឦសាន​វរ្ម័ន​ ទី១” នៅសតវត្ស​ ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ។

 

យោងតាម ​Video Live និង Post របស់លោក​ ពីម្សិលមិញ បានថា​ “ឦសាន​បុរៈ​ ឈុតគ្មានអត្តសញ្ញាណជាតិ”និងបានភ្ជាប់ដោយរូប​ សើបចំអក់​ ជាច្រើន​.. ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍​ លើសម្បត្តិ៍​វប្បធម៌ជាតិ​ខ្មែរ និងជាកាបការប្រមាថ លើឈ្មោះអតីត​ព្រះមហាក្សត្រខ្មែរ​ នាងខ្ញុំ​ ផ្តល់ឱកាសឲ្យលោក​ ២៤ម៉ោង ដើម្បីទទួលកំហុស​ “លុបការផុសប្រមាថ” និងសុំទោសជនជាតិខ្មែរ​ ជាបន្ទាន់​។

បើលោកនៅតែបំពាន​ ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ ប្តឹងលោក​ ពីបទបរិហាកេរ្តិ៍​ និងបទប្រមាថអតីត:ព្រះមហាក្សត្រ​ ទៅក្រសួងព្រះបរមរាជវាំង
ក្រសួងវប្បធម៌​ វិចិត្យសិល្ប​: សាលាដំបូង​ភ្នំពេញ​ និងអភិបាលខេត្តកំពង់ធំ​… នាងខ្ញុំ​ ក៏បានឃើញមានការប្រមាថ​ លើសម្បត្តិវប្បធម៌ខ្មែរ​ ពីជនជាតិបរទេសខ្លះ នាងខ្ញុំ​ កំពុងសិក្សានិតិវិធី​ ច្បាប់អន្តរជាតិ​។

បណ្តាសារ​ “ជនណា​បំផ្លាញ​ ក្លោញ​ តម្រតេងព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ)​ ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ​ ចាទុកជាប់សិលាចារិកប្រាសាទ ត្រពាំងរពាក់​ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ​ ត្រូវបានបោះពុម្ភ​ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ​ ។ ប្រភព ធី​ សុវណ្ណថា