កម្មករ​នៅ​ក្នុងរោង​ចក្រ វីងស្តារស៊ូរ ផលិត​ស្បែក​ជើង​ ដែល​បានដួល​សន្លប់​ ដោយសារ…(ចុចអានបន្ត)

កងកម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ​ បានចុះធ្វើការ​សម្រប​សម្រួល​ជួយសង្គ្រោះ​ កម្មករ​នៅ​ក្នុងរោង​ចក្រ វីងស្តារស៊ូរ ផលិត​ស្បែក​ជើង​ ដែល​បានដួល​សន្លប់​កាលពីព្រឹកថ្ងៃ​ទី១៩​ ខែតុលា​ ឆ្នាំ​២០១​៨​ នៅតាមបណ្ដោយផ្លូវជាតិ​លេខ ៣ ស្ថិតនៅ​ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ។

កំពង់ស្ពឺ​ ៖​ ខណៈពេល​នេះ​ កម្មករ កម្មការិនី ប្រមា​ណ​ជិត​ ១០០​ នាក់​ /​ ១០,០០០​ នាក់​ មាន​អាការៈ​ភិ​តភ័យដោយតែមានបងប្អូន​កម្មករ​ កម្មការិនី​ ម្នាក់​​ឈ្មោះ​ យ៉េង សុីឌីម ភេទស្រី​ អាយុ​ ៣៤​ ឆ្នាំ​ អត្ត​លេខ​ Q201890570​ ធ្វើ​ការនៅក្រុម​ H8 ទើបតែនិងចូលធ្វើការថ្មី​ កាលពីថ្ងៃ​ 25,09,​20​18​ សង្ស័យ​ថាគាត់មានជំងឺ​ប្រចាំកាយ​បានធ្វើ​ការ​ស្រែកឡូ​ឡា​ខ្លាំង​ៗ​ បណ្ដាលឲ្យ​កម្មករ​ដទៃ​ទៀត​ ដែល​នៅក្បែរ​បាន​ឃើញ​និងឮ​ ក៏មានអារម្មណ៍ភិត​ភ័យ​ ​អ្នកខ្លះ​ក៏បានរត់ចេញ​មកក្រៅ​ អ្នកខ្លះ​ មានអាការៈស្ទើរខ្យល់​ស្ទើរ​វិលមុខ​ក៏បានទន់​ ដៃទន់ជើង​ ដួលសន្លប់​ងងឹត​មុខ​។

ក្នុង​នោះ​ត្រូវ​បា​ន​ការជួយសម្របសម្រួលជួយសង្រ្គោះបឋមពី​ក្រុមការងារ​សន្ដិសុខ​យាមក្រុមហ៊ុន​ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ ស្រុក​ និងមានមន្រ្ដីអាជ្ញាធរពាក់​ព័ន្ធជាច្រើនបានជួយបញ្ជូនបងប្អូនកម្មករ​ទៅកាន់​គ្លីនិក​ឯកជន​ និងមួយចំនួនទៀតបានបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុកគងពិសី​ តាមការបញ្ជាក់​ ពី​លោកវរសេនីយឯក​ ឃឹម​ សុផាន់រ៉ា​ អធិការ​ស្រុក​គងពិសី​ ថាកម្មករដែល​បានញ្ជូនចេញទៅមន្ទីរ​ពេទ្យ​បង្អែក​និងគ្លីនិកឯកជន​ គឺមានចំនួនប្រមាណជិត​ ១០០​នាក់​ ប៉ុន្តែ​ក្នុង​នោះ​មានអ្នកខ្លះក៏ជាអ្នក​ជួ​យគ្រាគេ​ អ្នកដែលមានអាការៈ​ ធ្ងន់​ ស្រាល​ ទៅ​ដល់ពេទ្យខ្លួនក៏រៀង​វិលមុខ​ក៏សំរាកនៅពេទ្យតែ​ម្ដង​ ​ទើបឃើញមានចំនួនច្រើន។

បច្ចុប្បន្ន​កម្មករ​ទាំងអស់មានអាការៈ​ ធូស្រាល​វិញហើយ​ មិនបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អាយុជីវិតនោះទេ៕

ប្រភព៖ FB

នៅរាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បត់បែនបែកខ្នែង ដូចអន្ទង់អាំង នឹងមានប្រវែងសរុប៤៧,៦គីឡូម៉ែត្រ សាងសង់នៅពេលឆាប់ៗខាងមុខ

(ភ្នំពេញ) គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ មានស្ថានភាពបត់បែន បែកខ្នែងដូចអន្ទង់អាំង នឹងមានប្រវែងសរុប៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ តម្លៃសរុប ២៥៩លានដុល្លារអាមេរិក គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ ផ្លូវក្រវាត់ទីក្រុងទី៣នេះ រត់កាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់នៅផ្លូវជាតិលេខ១។

មន្ត្រីជំនាញបានឱ្យដឹងថា៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ ២៥៩លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងសាងសង់ឆាប់ៗនេះហើយ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។ ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ក្រុមហ៊ុនសំណង់សៀងហៃចិន ជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ និងដោយមានការត្រួតពិនិត្យបច្ចកទេស ពីក្រុមហ៊ុនក្វាងចូវវ៉ាន់អាន មកពីប្រទេសចិន។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានប្រវែងសរុប៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។

ផ្លូវក្រវាត់ទីក្រុងទី៣នេះ ផ្លូវរថយន្តមាន៤គន្លង ដែលមួយគន្លង មានទទឹង៣,៥០ម៉ែត្រ ចំណែកផ្លូវទោចក្រយានយន្ត២គន្លង មួយគន្លងមានទទឹង២,២៥ម៉ែត្រ។ ផ្លូវនេះនឹងត្រូវសាងសង់ ចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥.៣៧៥ម៉ែត្រ។

តាមរយៈគម្រោងសាងសង់ផ្លូវក្រវាត់ទីក្រុងទី៣នេះ សម្រាប់វិស័យអចលនទ្រព្យ ការពង្រីកផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ គឺបានបញ្ជាក់ថា វិស័យអចលនទ្រព្យ កំពុងតែមានកំណើនខ្លាំងក្លា ដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀត ដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះ នឹងជម្រុញទាំងចំនួន និងតម្លៃអចលនទ្រព្យ នៅក្នុងតំបន់នោះ ឲ្យកើនឡើងផងដែរ៕

 

ខេត្តក្រចេះទៀតហើយ ពុលស្រាស ស្លាប់៣នាក់ បញ្ជូនទៅមន្ទីរពេទ្យជាង៣០នាក់

(ក្រចេះ) ករណីមួយបានកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ  ខេត្តក្រចេះ បណ្តាលឲ្យស្ត្រីម្នាក់ និងបុរស២នាក់ បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីពួកគាត់ទទួលទានស្រាស ដែលបិទនៅក្នុងភូមិ។ ។

តាមកាឲ្យដឹងពីសមត្ថកិច្ចថា ករណីពុលនេះ កើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨ ខែតុលា ហើយបាននាំគ្នាផឹកស្រាស។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

សម្រាប់ហេតុការណ៍ការស្លាប់របស់អ្នកភូមិ ដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ អាជ្ញាធរបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិឃុំកើតហេតុ ដើម្បីសាកសួរផងដែរ ដើម្បីធ្វើកំហេតុ ដើម្បីស្រាជ្រាវបន្តទៀត ៕

បុរសបីនាក់ទៅឃ្វាលគោនៅតាមវាលស្រែ ស្រាប់តែមេឃភ្លៀងក៍រត់ទៅជ្រកក្នុងខ្ទមស្រែត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុក ភ្នំស្រុកចំងាយ ២គីឡូម៉ែត្រ មម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសទាំងបីនាក់តែងតែទៅឃ្វាលគោជុំគ្នាជារៀងរាល់ថ្ងៃស្រាប់ តែដល់ថ្ងៃកើតហេតុ មានភ្លៀងធ្លាក់ខ្លាំងបានរត់ទៅជ្រកក្នុងខ្ទមស្រែ។
មិនតែប៉ុណ្ណេះព្រមទាំងមានខ្យល់កន្ត្រាក់ផ្គរលាន់ និងរន្ទះបាញ់ បណ្តាលមនុស្សបីនាក់ស្លាប់យ៉ាងអណោចអាណោចអាធម័។

ប្រភពបន្តទៀតថា ជនរងគ្រោះឈ្មោះ១,ឈ្មោះ ម៉ក់ យឿយ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក 2,ឈ្មោះ ព្រឺល ឆេង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិជាមួយ 3,ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក

ដោយឡែកផ្ទះ​ប្រជា​ពលរដ្ឋ ១០ខ្នង នៅភូមិគោកតាសុខ ឃុំពន្លៃ រងការខូចខាតផងដែរ៕ប្រភពFB

សាហាវព្រៃផ្សៃណាស់ឃាតកម្ម រំលោភសម្លាប់ក្មេងស្រី ២នាក់បងប្អូនបង្កើតត្រូវស្លាប់យ៉ាងអាណោចអធ័ម នៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង) ភ្ញាក់ផ្អើលនៅថ្ងៃទី១៧ តុលា ឆ្នាំ២០១៨ ក្មេងស្រី២នាក់ត្រូវ បានជនពុំស្គាល់មុខវាយសម្លាប់រួចញាត់ចូលក្នុងកេសឈើដាក់ចោលលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍។ ប្រភពពីមន្ត្រីនគរបាលថា ក្មេងស្រីទាំង ២នាក់ត្រូវបានស្គាល់ ម្នាក់ឈ្មោះ អុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជន នី អាយុ ៧ឆ្នាំ ទាំង ២នាក់មានឪពុកឈ្មោះ ប្រាក់ ជា អាយុ ៣៤ឆ្នាំ ម្តាយឈ្មោះ ជន នីតា អាយុ ៣៤ឆ្នាំ។

ប្រភពដដែលបន្តថា ឪពុកម្តាយក្មេងស្រីទាំងពីរនាក់ មិននៅផ្ទះជាមួយកូនទេ ដោយម្តាយទៅធ្វើការនៅភ្នំពេញ រីឯឪពុកទៅធ្វើការនៅប្រទេសថៃ។​

ប្រភពបន្តទៀតថា កាលពី៣ ទៅ៤ថ្ងៃ មុនពេលកើតហេតុ បានទុកកូននៅតែ ២នាក់នៅផ្ទះ តែបានផ្ញើមីងមានៅជិតនោះឱ្យជួយមើលដែរ។ លុះនៅថ្ងៃកើតហេតុ គឺគ្មានអ្នកណាបានដឹងថា មានរឿងអ្វីកើតឡើងតាំងពីពេលណាទេ។ ករណីនេះ ត្រូវសមត្ថកិច្ចសង្ស័យថា គឺកើតឡើងតាំងពីយប់ថ្ងៃទី១៧ តុលា។

លុះមកទល់ម៉ោងជាង ១១ថ្ងៃដដែលនេះ ត្រូវបានឪពុកមាក្មេងស្រីទាំង ២នាក់ ឈ្មោះ ភី វុទ្ឋី បាត់ក្មួយមិនឃើញ ក៏ដើរមកមើលនៅផ្ទះ ក៏មិនឃើញដែរ។ តែបានឃើញហិបឈើមួយ ក៏បើកមើល ស្រាប់តែឃើញក្មួយទាំង២ (ក្មេងរងគ្រោះ) ស្លាប់នៅក្នុងកេសឈើនោះយ៉ាងអាណោចអធ័មបំផុត។ សមត្ថកិច្ចកំពុងដាក់ការសង្ស័យថា អាចជាករណីរំលោភសម្លាប់បំបិទមាត់ ។ សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវក្នុងរឿងនេះ ដើម្បីវែកមុខឃាតករ ៕

ពេលនេះ!!! ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតសំរាប់អ្នកក្រុងព្រះសីហនុ ប្រើប្រាស់ទៀតហើយ

(ខេត្តព្រះសីហនុ) តាមប្រភពរដ្ឋបាលខេត្តព្រះសីហនុ មុននេះ តាមការចេញផ្សាយថា ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយ ចំណែកសំរាប់ ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតសំរាប់កែលម្អរអោយទៅជាសួនរមនីយដ្ឋានទេសចរណ៍ ។

នៅក្នុងគម្រោងដែលបានគ្រោងទុក ក៏មានសាងសង់នូវផ្លូវកាត់ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀប ចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ ។

ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈ បច្ចេកទេសខ្ពស់ ព្រមទាំងអោយក្លាយទៅជារមនីយ៍ដ្ឋានទេសចរណ៍ កំសាន្តដែលមានភាពទាក់ទាញ សំរាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ។

ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់អោយការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ​ ត្រូវ បានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់ លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់​ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព ៕ ប្រភពFB

Video ថ្ងៃនេះ នាងខ្ញុំទទួលជូប​ Heng yin (ចំប៉ីខ្មៅ)​ ដែលបានចូលខ្លួនសារភាព​ ទទួលស្គាល់កំហុស​ លើកម្រាមដៃ១០​ សុំអធ្យាស្រ័យ​ជាសាធារណៈ…(មានវិដេអូ)​

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះសារព្រមានប្តឹង ចំបុីខ្មៅ ក្រោយពីបានធ្វើការប្រមាថ​ឈុត​ “ទេពីស្រីសួគ៌​ឦសាន​បុរៈ”។

កញ្ញា ធី សុវណ្ណថា  បានទុកពេលឲ្យចំបុីខ្មៅ ចេញមុខសុំទោសជាសាធារណៈ និងលុបវីដេអូប្រមាថនោះចេញ ក្នុងរយៈពេល២៤ម៉ោង ក្នុងករណី ចំបុីខ្មៅ មិនចេញមុខសុំទោសជាសាធារណៈទេនោះ កញ្ញា ធី​ សុវណ្ណថា នឹងចាត់ការប្តឹង ចំបុីខ្មៅ តាមនីតិវិធី។

យ៉ាងណាមិញនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីបានដឹងកំហុស លោក​ Heng yin ហៅ ចំប៉ីខ្មៅ បានធ្វើកម្រងផ្កាជូនដល់ ធី​ សុវណ្ណថា ទុកជាការដឹងខុស និងសំុអភ័យទោសរាល់ការប្រមាថមើលងាយរបស់ខ្លួនចំពោះឈុតតំណាងជាតិ ​។

ដោយ កញ្ញា ធី សុវណ្ណថា បានសរសេររៀបរាប់ថា៖ “Video ថ្ងៃនេះ នាងខ្ញុំទទួលជូប​ Heng yin (ចំប៉ីខ្មៅ)​ ដែលបានចូលខ្លួនសារភាព​ ទទួលស្គាល់កំហុស​
លើកម្រាមដៃ១០​ សុំអធ្យាស្រ័យ​ជាសាធារណៈ​ ចំពោះការប្រើពាក្យសម្តីឆ្គាំឆ្គង​ លើវប្បធម៌ជាតិថ្ងៃស្អែក​ Heng yin​ នឹងជួប​ជាមួយមន្ត្រីជំនាញវប្បធម៌អាជ្ញាធរ​ និងសមាគមន៍សិល្បៈ​ មានចំណាត់ការយ៉ាងណានោះ​ ខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត​…​”៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsovanthathy.official%2Fvideos%2F257450151625410%2F&show_text=0&width=560

ប្រភព៖ Sovantha Thy

ឡានដឹកអង្ករចុះពីលើស្ពានគីហ្សូណាដាច់ហ្វ្រាំង បានទៅឡានដឹកដំឡូង ឡានតាកូម៉ា និងម៉ូតូ១គ្រឿង បណ្តាលឲ្យ…(មានវិដេអូ)

កំពង់ចាម៖ មានគ្រោះថ្នាក់ចរាចរ បង្កឡើងដោយឡានដឹកអង្ករចុះពីលើស្ពានគីហ្សូណាដាច់ហ្វ្រាំង ប្រលះជាមួយឡានដឹកដំឡូង ឡានតាកូម៉ា និងម៉ូតូ១គ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ហេតុការនេះដែរកើតឡើងនៅវេលាម៉ោងប្រមាណជិត ១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ នៅចំនុចរង្វង់មូលស្ពានគីហ្សុណា ឡានដឹកអង្ករម៉ាក hyundai ២តោនកន្លះ ជិះគ្នា២នាក់ ទិសដៅពីកើតមកលិច ចុះពីលើស្ពានគីហ្សូណា បានដាច់ហ្វ្រាំង រេចង្កូតទៅបុកគូទឡានតាកូម៉ា រួចបន្តទៅបុកចំពីមុខពេញទំហឹង ជាមួយ ឡានV1 ប្រាំភ្លៅ ជិះគ្នា២នាក់ ដឹកដំឡូងពេញ ដែលមានទិសដៅពីលិចទៅកើត និងម៉ូតូឌ្រីមសង់០១៨មួយគ្រឿងទៀត បណ្តាលឲ្យ មានមនុស្សរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកវត្ថុតាងទាំងបួនគ្រឿងរងការខូចខាតយ៉ាងដំណំ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F281555479359230%2F&show_text=0&width=560

ប្រភព៖ FB

ហួសចិត្ត.! បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុករថយន្តចតស្ងៀម រួចបើករត់ ត្រូវសមត្ថកិច្ចឃាត់បាន រកវាយសមត្ថកិច្ច និងអ្នកព័ត៌មានទៀត

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុករថយន្តចតស្ងៀម រួចបើករត់ ត្រូវសមត្ថកិច្ចឃាត់បាន រកវាយសមត្ថកិច្ច និងអ្នកព័ត៌មានទៀត ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសម្តីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក HILUX-REVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6748 មកឈប់នៅចំណុចកើតហេតុ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX-460Lពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បើកមកពីក្រោយស្របទិសដៅគ្នាបម្រុងបត់ត្រឡប់ក្រោយដោយបួងចង្កូតមិនផុត ជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួច។

បន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេ បែរជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អ៊ីប៉ូល ) ដែលមានទីតាំងនៅផ្លូវបេតុលេខ៩៩ ខាងត្បូងសួនកម្សាន្តចំការព្រីង ប្រមាណជា៥០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បានមកវិញ ស្រាប់តែម្ចាស់រថយន្តបង្កចេញពីរថយន្តមកបានស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាង និងលោតមកវាយសមត្ថកិច្ចនិងអ្នកសារព័ត៌មាន ដែលចុះទៅផ្តិតយករូបភាពបណ្តាលរត់ចែកជើងគ្នាតែមិនបង្កឲ្យមានរបួសស្នាមទេ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្ត និងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងដោះស្រាយគ្នានៅពេលក្រោយ ៕

ប្រភព៖ FB

អភិបាលរាជធានី ជំរុញអោយសមត្ថកិច្ចទាំងអស់ ទប់ស្កាត់បទល្មើស បញ្ហាសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេស្សន៍រស់នៅតាមដងទន្លេសាប ខណ្ឌឫស្សីកែវ

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពិសេស អាជ្ញាធរខណ្ឌឬស្សីកែវ ត្រូវបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការរៀបចំសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេស្សន៍ដែលរស់នៅតាមដងទន្លេសាប រួមនិងការថែរក្សាបរិស្ថានទន្លេអោយបានល្អប្រសើរ។

ការថ្លែងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ តុលាក្នុងពិធីសំណេៈសំណាលជាមួយមន្ត្រីរាជការចុះអោយរដ្ឋបាលខណ្ឌឬស្សីកែវ នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានអនុញ្ញាតិអោយ មន្ត្រីរដ្ឋបាល ខណ្ឌឬស្សីកែវលើកឡើងពីកង្វល់និងបញ្ហាប្រឈមខ្វះ ចន្លោះដើម្បីរិះរកវិធីបំរើប្រជាពលរដ្ឋអោយ កាន់តែល្អប្រសើរជាងមុន ហើយក្នុងឱកាសនោះ លោក លោកស្រីជាចៅសង្កាត់ ចៅសង្លាត់រងក៏ បានលើក ឡើងពីបញ្ហាកង្វល់មួយចំនួនផងដែរ ដើម្បីអោយ អាជ្ញាធររាជធានីជួយសម្រួល ដោយមានទាំងបញ្ហា ការផ្តល់សេវាជូនប្រជាពលរដ្ឋ លូ សំរាម ការកសាងស្នាក់ការប៉ុស្តី៍ សង្កាត់ទើបបង្កើតថ្មីជាដើម។

ឯកឧត្តមបានមានប្រសាសន៍ថា គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ ខណ្ឌឬស្សីកែវនៅពេលនេះ គឺដើម្បីសួរសុខទុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុច ណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋអោយរឹងរិតតែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌឬស្សីកែវ រួមទាំងកម្លាំងមាន សមត្ថកិច្ច ទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់ សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។ ប៉ុន្តែទន្ទឹមនឹងភាព ល្អប្រសើរហើយនោះ ខណ្ឌឬស្សីកែវក៏មានបញ្ហាប្រឈម  ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមាន បញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុង ជ្រោយជាដើម។

ឯកឧត្តម បញ្ជាក់ថា នៅភ្នំពេញមានកន្លែងសប្បាយភាព២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌឬស្សីកែវក៏ មានក្លឹបកំសាន្តកន្លែងសប្បាយភាពច្រើនដែរ ដែលអាជ្ញាធរត្រូវណែនាំអោយម្ចាស់ក្លឹបកំសាន្តទាំងអស់នោះ បំពេញបែបបទច្បាប់អោយបានត្រឹមត្រូវ ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បើទីតាំងណាមានបទល្មើស គ្រឿងញៀន ទីតាំងនោះត្រូវតែបិទចោល ហើយម្ចាស់ទីតាំងក៏ត្រូវប្រឈមនឹងការមានទោសទណ្ឌថែម ទៀត។

ក្រៅពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយមានការបង្គារទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះសន្តិសុខនេះ ជាតម្រូវការចាំ បាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង នូវបានដាក់ចេញ ជាផែនការចំនួន១៣ចំណុចបន្ថែមដើម្បី អោយអាជ្ញាធរខណ្ឌឬស្សីកែវអនុវត្តបន្ត ក្នុងនោះ មានទាំងមិនអនុញ្ញាតិអោយផ្លូវជាតិលេខ៥ ចតយាន យន្តនៅលើទ្រូវផ្លូវធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងធ្វើអោយកកស្ទះចារចារ។ ការរិតបណ្តឹងច្បាប់ ចរាចរណ៍ ដោយត្រូវកោះហៅអ្នកពាក់ព័ន្ធមកប្រជុំ ដើម្បីមានវិធានការលើបញ្ហានេះ ។ យកចិត្តទុកដាក់លើបញ្ហា លូស្ទះ និងបញ្ហាកកស្ទះសំរាម។

ឯកឧត្តមបញ្ជាក់ថា ដាច់ខែនេះយើងនឹងបើកយុទ្ធនាការជួសជុលផ្លូវខូចខាតហើយ ដែលដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះមើលហើយ ក្នុងមូលដ្ឋានរបស់យើងមានផ្លូវប៉ុន្មានខូច  និងខូចមានទំហំណា។ ក្រៅណីនេះក៏ ត្រូវចុះពិនិត្យមើលចំពោះការសាងសង់រោងបុណ្យរោងការនៅលើទ្រូងផ្លូវ គឺអាចអោយ ធ្វើតែលើចិញ្ចើមផ្លូវ និងលើទ្រូវផ្លូវតែមួយប្រឡោះបានហើយ មិនអោយបិទផ្លូវជាដាច់ខាត ដែលការងារ នេះអាជ្ញាធរខណ្ឌសង្កាត់ត្រូវធ្វើការណែនាំ។ បញ្ហានេះវាមានហានិភ័យច្រើន ក្រៅពីធ្វើអោយកកស្ទះ ចរាចរណ៍គេជេរ ហើយនៅ វាក៏នឹងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ បើអ្នកបើកបរខ្វះ ការប្រុងប្រយ័ត្នតែបន្តិច។ ការងារពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែធ្វើ ទោះជាក្នុងបុរីក៏ដោយនិងត្រូវបន្លាសគោលដៅជានិច្ចកុំនៅមួយកន្លែង។

ឯកឧត្តមបន្តថា បញ្ហាអន្តោប្រវេស្សន៍នៅតាមដងទន្លេសាប ពិសេស ការចិញ្ចឹមត្រី ដែលធ្វើអោយខូចបរិស្ថាន និងបានធ្វើអោយខូចខាតដល់វិស័យទេសចរណ៍នោះ យើងត្រូវសហការ ជាមួយសមាគមន៍ជនជាតិវៀតណាម ឥស្លាមជាដើម ដើម្បីរិតបណ្តឹងច្បាប់អន្តោប្រវេស្សន៍ ថាតើពួកគាត់មានច្បាប់រស់នៅនិងរកស៊ីនៅស្រុកខ្មែរត្រឹមត្រូវឬទេ ។ យើងត្រូវរួមគ្នាធ្វើការងារនេះ ទាំងអស់គ្នាដើម្បីបំរើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ៕