ឈាមស្រែក ស្បែកហៅ!!! ឃាតករដែលសំលាប់យុវជនម្នាក់ នៅវាលស្មៅនៅក្រុងសិរីសោភណ័ សមត្ថកិច្ចចាប់ខ្លួនបានហើយ រឿងទំនាស់…………..

(បន្ទាយមានជ័យ) ហេតុការណ៍​នេះ​កើតឡើងកាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ​នៅ​ចំណុច​ផ្លូវជាតិ​លេខ៥ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ។

មូលហេតុ​នៃ​ការសម្លាប់​គ្នា គឺ​បណ្តាលមកពី​ទំនាស់​រឿង​ស្នេហា​ត្រីកោណ និង​ទំនាស់​រឿង​រកស៊ី​គ្រឿងញៀន​កិបកេង​ប្រាក់ ហើយ​ក្រោយពី​បង្កហេតុ ជនសង្ស័យ​ត្រូវបាន លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ និង​កំរិត​ស្រាល និង​នគរបាល​ក្រុង​សិរីសោភ័ណ ឃាត់ខ្លួន​បានតែ​ម្តង៕ប្រភពFB

តើនៅអាណិតចោរទៀតដែររឺទេ..? នារីម្នាក់ត្រូវចោរឆក់កាបូបដួលម៉ូតូរងរបួសធ្ងន់…(ចុចអានបន្ត)

ភ្នំពេញ​៖​ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោ៣ទៀបភ្លឺ​ ថ្ងៃទី១៧​ ខែតុលា ​ឆ្នាំ២០១៨​ នៅចំណុចមុខវត្តស្ទឹងមានជ័យតាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពញ 1CT 7407 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូប បានសម្រេចបណ្តាលឲ្យនារីរងគ្រោះដួលអូសម៉ូតូជាង១០ម៉ែត្ររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកទៅរក្សាទុករង់ចាំបងប្អូនមកយកវិញ ៕

ប្រភព៖ FB

បាញ់៦គ្រាប់ បណ្ដាលឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោរ សន្លប់២នាក់…(ចុចអានបន្ត)

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ តាមប្រមាញ់មុខសញ្ញាផ្ទុះអាវុធ៦គ្រាប់ផ្ទួនៗគ្នា បណ្ដាលឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោរ សន្លប់២នាក់
នៅសង្កាត់ព្រែកប្រា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ប្រមាណ៩យប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា​ ខណ្ឌច្បាអំពៅរាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ថា​ នៅមុនពេលកើតហេតុ​ គេឃើញនារីជនជាតិវៀតណាមម្នាក់ បានដើរចូលមកក្នុងភូមិកើតហេតុខាងលើ មួយសន្ទុះក្រោយមក ស្រាប់តែ​មានកម្លាំងសមត្ថកិច្ច​ចម្រុះមួយក្រុម​ ស្លៀកពាក់ស៊ីវិល​ ពាក់មួកសុវត្ថិភាពបាំងមុខជិត មានទាំងរថយន្ត​មានទាំងម៉ូតូ មិនដឹងថា តាមនារីជនជាតិវៀតណាមខាងលើ​ មកពីណាទេ ក៏ឆ្មក់ចូលមកតាមក្រោយ​។

ចំណែកឯនារីជនជាតិវៀតណាមរូបនោះ បានរត់ឡើងផ្ទះប្រជាពលរដ្ឋ​ ទើបកម្លាំងសមត្ថកិច្ចចម្រុះ ​រត់ដេញតាមចាប់ទាំង​ មនុស្សស្រីម្នាក់​ និងយុវជនម្នាក់ទៀត​ ដាក់ខ្នោះជាប់គ្នា រួចបម្រុង​នាំខ្លួនចេញក្រៅ ស្រាប់តែប្រជាពលរដ្ឋនៅក្បែរនោះ ឃើញទាន់​ ក៏ស្រែក​ឆោឡោ​ឡើងបង្កការភ្ញាក់​ពេញមួយភូមិ​ នាំគ្នារត់មក​រារាំង​សមត្ថកិច្ច​ មិនឲ្យនាំខ្លួនចេញទៅទេ​។

ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើនពេក​ ព្យាយាម​រារាំង​មិនឲ្យសមត្ថកិច្ចនាំមុខជនប្រុសស្រីទាំង២នាក់នោះចេញ​ ទើបសមត្ថកិច្ចផ្ទុះអាវុធ​បាញ់ឡើងលើ​៣គ្រាប់ ដើម្បីបំបែក​ហ្វូងប្រជាពលរដ្ឋ តែនៅមិនអាចបំបែកបាន ទើបសមត្ថកិច្ច​បន្ត​បាញ់ឡើងលើ​៣គ្រាប់​ផ្ទួនៗគ្នាទៀត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​មានការភិតភ័យ នាំគ្នា​ស្រែក​ឆោឡោ​ឡើង ទើបសមត្ថកិច្ច​ចម្រុះទាំងនោះ​ នាំគ្នា​ដកខ្លួនចេញបាត់អស់ពីកន្លែងកើតហេតុ​ ដោយបន្សល់ទុកក្មេងស្រីម្នាក់ និងមនុស្សចាស់ម្នាក់ ដែលប្រជាពលរដ្ឋខ្មែរឥស្លាម​ ភិតភ័យ​ញ័រខ្លួន​ សន្លប់បាត់ស្មារតី នៅកន្លែងកើតហេតុ​ ។

ប្រភពបន្ថែម​ទៀតថា​ ក្រោយពីសមត្ថកិច្ច​ស្លៀកពាក់ស៊ីវិល​ទាំងនោះ ចេញបាត់អស់ទៅ​ គេឃើញមាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌច្បារអំពៅ​ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា​ ចុះមកសាកសួរដំណើររឿងហេតុ និងជួយទាក់ទងហៅ​រថយន្ត​សង្គ្រោះ​ឲ្យមកយក​អ្នកដែលសន្លប់​យកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យផងដែរ ។

ទោះយ៉ាងណា ​ពាក់ព័ន្ធ​នឹងករណី​ផ្ទុះអាវុធ​ខាងលើនេះ​ លោក​នាយប៉ុស្តិ៍នគរបាលព្រែកប្រា​ បានឲ្យដឹងបឋមថា ខណៈកម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ និងកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ កំពុងតែ​សាកសួរជនប្រុសស្រី ដែល​សមត្ថកិច្ចស៊ីវិលចាប់ដាក់ខ្នោះនោះ​។ ចំពោះអត្តសញ្ញាណ​សមត្ថកិច្ចក៏​មិនទាន់​អាច​បង្ហាញប្រាប់​ឲ្យដឹងនៅឡើយទេ៕

ប្រភព៖ FB

នៅក្មេងសោះហ៊ានណាស់ យុវជនម្នាក់ប្លន់អ្នករត់ហាត់ប្រាណ នៅលើខ្នងភ្នំក្រោម តែ……..

(សៀមរាប)៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៨ នៅវេលាម៉ោង ០៧ នឹង ២៧នាទីព្រឹក នៅត្រូងចំណុច សាលាឆកទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោម។

តាមការបញ្ចាក់របស់លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ បានអោយដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សុខ ខៀន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ ភូមិពោធិ៍ក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរត់ហាត់ប្រាណជាប្រចាំនៅលើខ្នងភ្នំក្រោម រីឯជនសង្ស័យមានឈ្មោះ​ នុត សំ ហៅ ឃ្លោក អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប មានម្ដាយឈ្មោះ ឡម លៀង និងឪពុក ឈ្មោះ នុត សុំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅពេលជនរងគ្រោះរត់ហាត់ប្រានមកដល់ចំនុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉ាងតោ មកគំរាម សំឡុតយកប្រាក់ និងខ្សែរដៃ ហើយមានការប្រតាយប្រតប់គ្នា បណ្តាលអោយជនរងគ្រោះរបួសដៃទាំងពីរ (ស្រាល) ជនរងគ្រោះបានរត់ចុះមកក្រោមដើម្បី ប្តឹងសមត្តិកិច្ចដែលនៅប្រចាំការនៅគោលដៅនោះ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កំលាំងនគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយ ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានឡើងល្បាតតាម ទៅលើភ្នំ តែមិនឃើញ….! ប៉ុន្តែដោយជនរងគ្រោះ ធ្លាប់អោយប្រាក់ និងបានស្គាល់ជនសង្ស័យច្បាស់ ទើបបានឈានទៅការចាប់ជនសង្ស័យបាននៅផ្ទះរបស់ខ្លួនផ្ទាល់ ។ ហើយជនសង្ស័យបានយកកាំបិតទៅលាក់ទុកនៅ ចំណុចខាងលិចជ្រុងខាងជើងខឿនប្រាសាទ លើខ្នងភ្នំក្រោម ។

ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ
ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប យកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕

ពិតជាមិនសរសើរមិនបានមែន!!! ឈុត “ទេពីស្រីសួគ៌បវរឦសានបុរៈ”នាសម័យចេនឡា

(ភ្នំពេញ) ឈុត “ទេពីស្រីសួគ៌បវរឦសានបុរៈ”នាសម័យចេនឡាឲ្យកញ្ញា ឌី លីកា គ្រងដើម្បីចូលរួមប្រកួត Miss Grand International 2018នេះ។ ក្នុងគោលបំណងរំលឹកគុណបុព្វបុរសខ្មែរដែលលោក បានលះបង់ និងការពារថែរក្សាព្រះនគរខ្មែរ ឲ្យមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យពិសេសពិសេសគឺអរិយធម៌ និងវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ។

កម្មវីធីប្រឡង សម្រស់កញ្ញាឯក Miss Grand International 2018 បានមកដល់ហើយ ក្នុងនោះក៏មានវត្តមាន បេក្ខនារីដ៏ស្រស់ស្អាត និងពោពេញដោយចំណេះដឹង គឺ ​កញ្ញា ឌី លីកា ​កំពុងតែដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ា ដោយមានការចូលរួមប្រកួតពីបេក្ខនារីមកពីគ្រប់ប្រទេស និងឆ្លងកាត់វគ្គជម្រុះជាច្រើន។

មកដល់ខណៈនេះ ក៏មានការប្រកួតប្រជែងជ្រើសរើសយកឈុតតំណាងជាតិចំនួន២០ ដែលស្រស់ស្អាតជាងគេផងដែរ ក្នុងនោះបវរកញ្ញាកម្ពុជាកញ្ញា ឌី លីកា បានគ្រងឈុត“ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ” ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

យោងតាមគណនីហ្វេសប៊ុក Miss Cambodia ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​យក​ឈុត​​ “ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ”​នា​សម័យ​ចេនឡា​ឲ្យ​កញ្ញា​ ឌី លីកា គ្រង​ដើម្បី​ចូល​រួម​ប្រកួត​ Miss Grand International 2018នេះ។ ក្នុង​គោល​បំណង​រំលឹក​គុណ​បុព្វបុរស​ខ្មែរ​ដែល​លោក បាន​លះ​បង់​ និង​ការពារ​ថែ​រក្សា​ព្រះ​នគរ​ខ្មែរ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​រុង​រឿង​លើ​គ្រប់​វិស័យ​ពិសេស​ពិសេស​គឺ​អរិយធម៌​ និង​វប្បធម៌​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរ៕ ប្រភព ហ្វេសប៊ុក Miss Cambodia

ប្រជាពលរដ្ឋប្រទះឃើញសាកសពស្ត្រីវិកលចរិតមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹក នៅស្រុកស្ទោង

(កំពង់ធំ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០និង២៥ នាទី​ សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលទៅនេសាទត្រីនៅចំណុចត្រពាំងញត ស្ថិតក្នុងភូមិប្រគាប ឃំុម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានឃើញសពអណ្តែតទឹក។


ក្រោយទទួលបានព័ត៌មាន​ភ្លាមកម្លាំងជំនាញស្រុក រួមនិងកម្លាំងប៉ុស្តិ៍ សហការជាមួយមេឃំុ កម្លាំងប្រជាការពារ ចុះទៅពិនិត្យសព ÷
– សពជាមនុស្សស្រី អាយុ​ ប្រហែល ៤៨ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានកំពង់ ១៥៥ ស.ម​ សបុរខ្មៅស្រអែម សក់រួញក្រឡឹឹងករ ស្លាប់ក្នុងស្ថានភាពអណែ្ដតផ្ងារពោះ ដៃទាំងពីរកន្ធែក ម្រាមដៃក្ដាប់ ជើងទាំងពីរកន្លែក ពោះហើមប៉ោងធំ មានឈាមលាយទឹកហូរចេញតាមមាត់ និង ច្រមុះ សពពាក់អាវសាច់ក្រណាត់ដៃវែង មានផ្កាក្រហម និង ផ្កាលឿង ស្លៀកខោសាច់ក្រណាត់ជើងវែង ចង្កេះកៅស៊ូ ពណ៌ក្រម៉ៅមានផ្កាពណ៌ស​ ល្អិតៗ ។ ការពិនិត្យលើដងខ្លួន ស្បែកពោះរបកដោយសារត្រូវកំដៅថ្ងៃ ក្រៅពីនោះពំុមានស្លាកស្នាមអ្វីឡើយ។

តាមការបញ្ជាក់របស់លោកនាយប៉ុស្ដិ៍ម្សាក្រង និង ប្រជាពលរដ្ឋ សពជនរងគ្រោះជាមនុស្សវិកលចរិកធ្លាប់មកដេកនៅក្នុងវត្តស្ពឺត្បូង ហើយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានឃើញ ស្រ្ដីដែលមានភិនភាគដូចសាកសពដើរលុយទឹកនៅចំណុចអូរចកស្ថិតក្នុងភូមិប្រគាបមានចម្ងាយជាងមួយគីឡូម៉ែត្រ ពីកន្លែងប្រទះឃើញសពអណ្តែតទឹក ។


តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ : សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕ប្រភពFB

 

ដំបៅមិនឈឺយកឈើរុក ឥលូវយកទុក្ខដាក់ខ្លួន.! បុរស​ម្នាក់​ដែល​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​បរិហារកេរ្តិ៍​លោកស្នងការ​ខេត្តបាត់ដំបង ឃាត់ខ្លួន​បាន​ហើយ…(ចុចអានបន្ត)

បាត់ដំបង៖ យោងតាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ (តាម​ប្រហារ​ពួក​អា​នៅ​បួន​ជួរ​និង​អា​ចិន្តា​លុះ​ក្ស័យ) បាន​បង្ហោះ​ខ្លឹមសារ​ដោយ​ភ្ជាប់​រូបភាព​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង គឺ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ដែល​ខ្លឹមសារ​ទាំងនេះ​គឺជា​រឿង (មិន​ពិត) ។

ហើយ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់​ផ្តើមចេញពី​បញ្ហា​នេះ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​ចាត់វិធានការ​បញ្ជា​ដល់​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន ក្រុមការងារ​បណ្តាញ​សង្គម ចូលរួម​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល-កម្រិតធ្ងន់

កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន កម្លាំង​ន​របាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ស្រុក​សង្កែ និង​ស្រុក​មោង​ឬ​ស្សី​ដឹកនាំ ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​គ្រប់​វិធានការ​ជំនាញ និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​រហូតដល់​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៨បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ធារ: ហៅ​ណុល កញ្ញា​ឬ បញ្ញា​ភេទ​ប្រុស អាយុ ២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។

តាមរយ:ភស្តុតាង​ដែល​សមត្ថកិច្ច​ប្រមូលបាន​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ(តាម​ប្រហារ​ពួក​អា​នៅ​បួន​ជួរ​និង​អា​ចិន្តា​លុះ​ក្ស័យ)ហើយ​យក​រូបអ្នក​ផ្សេង​ដែល​ខ្លួន​មាន(គំនំ​ជាមួយ)មក​ដាក់​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ធ្វើជា​ម្ច​ស់​គណនី ហើយ​បង្ហោះ​ខ្លឹមសារ​និង​រូបភាព​បរិហារកេរ្តិ៍​ចំពោះ​ឧ​ត្ត​សេនីយ៍​ទោ អ៊ុច សុខុន ដើម្បី​ទម្លាក់កំហុស​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ​តែប៉ុណ្ណោះ ប៉ុន្តែ​ទីបំផុត​សកម្មភាព​ប្រឌិត​រឿង​ដើម្បី​ទម្លាក់កំហុស​ទៅ​អ្នក​ដ៏​ទៃ​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បំបែកសំណុំរឿង​វែកមុខ​ឃើញ​ហើយ។

ជនសង្ស័យ​រូបនេះ​និង​ភស្តុតាង​នានា​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាមផ្លូវ​ច្បាប់៕

ប្រភព៖ កូន ខ្លាតូច

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៨នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅម៉ោង១៤:០០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៤កញ្ចប់(ប្រភេទម៉ាទឹកកក)។ ពួកគេទាំង ០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិសាស្រ្តខណ្ឌរៀងៗ នៃរាជធានីភ្នំពេញ។

ប្រុសស្រីទាំង ០៨នាក់នេះ រួមមាន៖ ១.ឈ្មោះ សុខ ស៊ាង ភេទប្រុស អាយុ ២៥ឆ្នាំ ២.ឈ្មោះ អ៊ី ជីឃាង ភេទប្រុស អាយុ ១៩ឆ្នាំ ៣.ឈ្មោះ មាន ផាន់ណេត ភេទប្រុស អាយុ ២៨ឆ្នាំ ៤.ឈ្មោះ ពូន ស្រីឡែន ភេទស្រី អាយុ ២៧ឆ្នាំ ៥.ឈ្មោះ វ៉ាន់ ផល្លី ភេទប្រុស អាយុ ២៨ឆ្នាំ ៦.ឈ្មោះ ឡៃ ចាន់ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ៧.ឈ្មោះ ហែល ស្រីតី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១:៣០នាទី ចំណុច បន្ទប់ជួលលេខ២B ជាន់ទី១ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

៨.ឈ្មោះ ជួប ចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១:២០នាទី ចំណុច ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៨នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបាន កសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនពួកគេ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

ប្រភព៖ Phnom Penh Gendarmerie

រថយន្តពីរគ្រឿង បុកគ្នា​ពេញទំហឹង បណ្តាលឲ្យ​មនុស្សប្រុសស្រី ​ចំនួន​៩នាក់ រងរបួសធ្ងន់ស្រាល នៅផ្លូវជាតិលេខ…(ចុចអានបន្ត)

ខេត្តកណ្តាល ​៖ ហេតុការណ៍គ្រោះថ្នាកើចរាចរណ៍ដ៍រន្ឋត់នេះបានកើតឡើងនៅវេលាម៉ោង ១០ៈ៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ​។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ​រថយន្តតាក់ស៊ីម៉ាកសុំាយ៉ុង ពាក់ស្លាកលេខភ្នំពេញ2M-7680 ធ្វើដំណើរពីទិសដៅកើតទៅលិច ចំណែករថយន្តម៉ាកគៀ ពាក់ស្លាក​លេខភ្នំពេញ 2AU-7202 ជាប្រភេទរថយន្តដឹកទំនិញ បើកបរ​ពីលិចទៅកើត ក្នុងទិសដៅពីភ្នំពេញ អ្នកលឿង បានបុកគ្នាពេញទំហឹងជាមួយរថយន្តសុំាយ៉ុង ​បណ្តាលឲ្យរថយន្តម៉ាកគៀ ក្រឡាប់គៀបជាប់អ្នកបើកក្នុងរថយន្ត ចំណែករថយន្តសុំាយ៉ុងវិញ​​​​អ្នកបើកបរគៀបជាប់ក្នុងរថយន្តដូចគ្នា រីឯអ្នកដំណើររងរបួសធ្ងន់ស្រាល។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុរថយន្តសុំាយ៉ុង បើកជែកចូលផ្លូវអាទិភាព ទើបបណ្តាលឲ្យបុកគ្នា តែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងអស់៕

ប្រភព៖ FB

ប្រទះឃើញសាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកត្រពាំងស្រុកស្ទោង ជួយស៊ែរឆាប់រកឃើញសាច់ញាតិគាត់ផង..(ចុចអានបន្ត)

ខេត្តកំពង់ធំ៖ ប្រទះឃើញសាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតទឹកត្រពាំងស្រុកស្ទោង ហេតុការណ៍នេះ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចត្រពាំងញត ស្ថិតក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចជំនាញរួមនឹងកម្លាំងប៉ុស្តិ៍ សហការជាមួយមេឃុំ កម្លាំងប្រជាការពារ ចុះទៅពិនិត្យសព៖
សពជាមនុស្សស្រី អាយុ​ ប្រហែល ៤៨ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានកម្ពស់ ១.៥៥ម៉ែត្រ​ សម្បុរខ្មៅស្រអែម សក់រួញក្រឡឹងក ស្លាប់ក្នុងស្ថានភាពអណែ្ដតផ្ងារ ពោះ ដៃទាំងពីរកន្ធែក ម្រាមដៃក្ដាប់ ជើងទាំងពីរកន្ធែក ពោះហើមប៉ោងធំ មានឈាមលាយទឹកហូរចេញតាមមាត់ និង ច្រមុះ សព ពាក់អាវសាច់ក្រណាត់ដៃវែង មានផ្កាក្រហម និង ផ្កាលឿង ស្លៀកខោសាច់ ក្រណាត់ជើងវែង ចង្កេះកៅស៊ូ ពណ៌ក្រម៉ៅ មានផ្កាពណ៌ស​ ល្អិតៗ ។

ការពិនិត្យលើដងខ្លួន ស្បែកពោះរបកដោយសារត្រូវកំដៅថ្ងៃ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីឡើយ។

តាមការបញ្ជាក់របស់លោកនាយប៉ុស្ដិ៍ម្សាក្រង និង ប្រជាពលរដ្ឋ សពជនរងគ្រោះជាមនុស្សវិកលចរឹក ធ្លាប់មកដេកនៅក្នុងវត្តស្ពឺត្បូង ហើយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានឃើញ ស្រ្ដីដែលមានភិនភាគដូចសាកសពដើរលុយទឹក នៅចំណុចអូរចក ស្ថិតក្នុងភូមិប្រគាប មានចម្ងាយជាងមួយគីឡូម៉ែត្រ ពីកន្លែងប្រទះឃើញសពអណ្តែតទឹក ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕

ប្រភព៖​FB