គិតខ្លីម្ល៉េះ.! ភ្ញាក់ផ្អើលទាំងព្រឹក ខណៈមានបុរសម្នាក់ ឈ្លោះជាមួយប្រពន្ធ ធ្វើអត្តឃាត រត់ចូលរថយន្តធំ កិនស្លាប់បង្កឲ្យ…(ចុចអានបន្ត)

ភ្នំពេញ៖ ឈ្លោះគ្នាជាមួយប្រពន្ធ ធ្វើអត្តឃាត រត់ចូលរថយន្តធំ កិនស្លាប់ទាំងព្រឹកនៅស្រុកស្វាយអន្ទរ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៦ៈ១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។

ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានរត់កាត់ទទឹងផ្លូវ ពីលិច​ទៅកើត ក៏ត្រូវរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខកំពង់ធំ 3A-0988 បើក​បុកបណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ ស្រមោល។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិខ្លាំងជាមួយប្រពន្ធ ទើបសម្រេចចិត្ត បែបបនេះ ។

​បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯរថយន្ត បង្ក យកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ ៕

ប្រភព៖ FB

ជិវិតមនុស្សពិតជាមិនទៀង…! បុរស​ម្នាក់​​ចូលបន្ទប់ទឹក ​រអិល​ជើង​ដួលបោកក្បាលស្លាប់ភ្លាម…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧នឹង ២០នាទី​យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែរ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរចូល​ក្នុង​បន្ទប់ទឹក​ប្រហែលមួយសន្ទុះ​ធំ​ ក្រោយមក​ស្រាប់​ឮ​សម្លេង​ដកចង្កាមាន់ ទើប​ប្រពន្ធ​ស្ទុះ​ទៅ​មើល​ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ហូរឈាម​តាម​មាត់ ដក​ចង្ការ​មាន់​ស្លាប់ភ្លាមៗនៅក្នុង​បន្ទប់ទឹក​ទើប​បង្ក​ការភ្ញាក់ផ្អើល ។

ប្រភព​ដ​ដែរ​បន្តទៀតថា រូបគាត់​នឹង​ប្ដី​របស់គាត់​ទើបតែ​ចាក​ចេញពី​ស្រុក មក​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើនេះ​បាន​រយៈពេល៣ថ្ងៃ​ប៉ុណ្ណោះ តែ​អ​កុស​ល្យ​បុរស​ជា​ប្ដី​ត្រូវបាន​ជួប​គ្រោះថ្នាក់​ស្លាប់ចោល​ប្រពន្ធ​យ៉ាង​អ​ណោ​ច​អ​ធ័​ម ។

ជនរងគ្រោះ(សព)មានឈ្មោះ សុន ធូ ភេ​ទ្រ​ប្រុស អាយុ៤២ឆ្នាំ មុខរបរ​អ្នក​ភ្លេងសម័យ មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃ​ត្បេះ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

ប្រពន្ធ​ឈ្មោះ ធី រ័ត្ន​ដ្ឋា អាយុ៤៥ឆ្នាំ មុខរបរ​អ្នកចម្រៀង ស្នាក់នៅ​ផ្ទះជួល​ជាមួយ​ប្ដី ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ក្រោយពេល​កើតហេតុ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ FB

ភ្ជង់ប្លន់ជន​ជាតិ​ចិនដល់ក្នុងហាង​ ​យកលុយអស់ជាង​៣ម៉ឺន​ដុល្លារ​ នៅមុខផ្សារទំនើប​…(ចុចអានបន្ត)

ភ្នំពេញ ៖ ​ជនសង្ស័យ​២នាក់ ប្រដាប់ដោយកាំបិត​ បានធ្វើសកម្មភាព ចូល​ដល់ក្នុងហាងលក់​ភេសជ្ជៈ​មួយកន្លែង​ ភ្ជង់ប្លន់ ជន​ជាតិ​ចិន​យកលុយអស់ ​ចំនួន​ប្រមាណ​ជាង​៣ម៉ឺន​ដុល្លារ ​រួចគេចខ្លួនបាត់ នៅវេលាម៉ោងជាង​១១យប់​ ថ្ងៃចន្ទ​ ខែតុលា​ ឆ្នាំ២០១៨​ ផ្ទះលេខ២០Eo យីហោ​ “ឈិន​ ស៊ិន​”​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើប​សូរិយា ​ស្ថិតក្នុងសង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

ជនជាតិចិន​រងគ្រោះ​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គាត់មិនដឹងថាជនសង្ស័យទាំង២នាក់នោះ តាមជនរងគ្រោះមកពីណានោះទេ គាត់ដឹងត្រឹមតែឃើញ​ជនសង្ស័យ​២នាក់ បានចូលទៅក្នុងហាងកើតហេតុខាងលើ ហើយមួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំង២នោះ ចេញមកវិញ​ ដោយប្រញ៉ាប់ប្រញ៉ាល់ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់ ទើបឃើញជនជាតិចិន(រងគ្រោះ) ស្រែក​ឆោឡោ​ឡើងថា ជាករណីប្លន់ យកលុយពួកគាត់អស់ចំនួន​ប្រមាណ​ជាង​៣ម៉ឺន​ដុល្លារ ​ទើប​បង្កការភ្ញាក់ផ្អើលដល់​សមត្ថកិច្ចចុះ​មកកន្លែងកើតហេតុ​តែម្ដង ។

ពាក់ព័ន្ធ​នឹងករណីនេះ លោកអធិការរងនគរបាលខណ្ឌដូនពេញ​ម្នាក់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា​ ចំពោះករណីប្លន់ជនជាតិចិន​ យកលុយ អស់​ជាង៣ម៉ឺនដុល្លារ​ខាងលើនេះ ពិតជាមានប្រាកដមែន ខណៈពេលនេះសមត្ថកិច្ចបាននាំ​ជនជាតិចិន​រងគ្រោះ​ មកធ្វើការសាកសួរប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១ ៕

( ដោយ ៖ ធ្នូជ័យ )

ប្រភព៖ FB

ធ្វេសប្រហែសណាស់..! ដាំបាយក្បែរកានសាំង ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យ…(ចុចអានបន្ត)

ភ្នំពេញ៖ ដាំបាយក្បែរកានសាំង ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឆាបឆេះ ខូចខាត ម៉ូតូ១គ្រឿង ករណីនេះបានកើតឡើងនៅវេលាម៉ោង១០:៤០នាទីនាទីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៨ នៅកំពង់ផែទេសចរ ទីតានិច ផ្លូវស៊ីសុវត្ថិ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីអគ្គីភ័យ។

បើតាមសមត្ថកិច្ចបានអោយដឹងថា ករណីឆាបឆេះខាងលើនេះបាន ប្រើប្រាស់ទឹកអស់ ០២ម៉ូតូកង់បី និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ដឹកទឹករបស់សាលាខណ្ឌ ទើប រលត់ទៅវិញវេលាម៉ោង១០ព្រឹកថ្ងៃដដែល។

ជនបង្ករឈ្មោះអុង តាក់ភេទប្រុសអាយុ៥០ឆ្មាំ មុខរបរកម្មករកំពង់ផែ មូលហេតុផ្ទុះកំប៉ុងហ្គាស់ ខូចខាតឆេះម៉ូតូចំនួន០២គ្រឿង(ម៉ាកHONDA C125ពត៍ខ្មៅឆ្នាំ២០១៧ , ZUSAKY Smaseខ្មៅឆ្នាំ២០១៣)។

រោឯជនគ្រោះថ្នាក់ ០១នាក់នោះ ឈ្មោះធូ ចែមភេទប្រុសអាយុ២៧ឆ្នាំ៕

ប្រភព៖ FB

ពុទ្ធោអីក៍ច្រើនម្ល៉េះ.! ប៉ូលិស​ថៃ​រឹបអូស​បាន​ថ្នាំញៀន​ជាង២២លាន​គ្រាប់..(ចុចអានបន្ត)

(បាងកក)៖ ប៉ូលិស​ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ បានឱ្យដឹងថា​ពួកគេ​បាន​រឹបអូស​ថ្នាំញៀន​ប្រភេទ methamphetamine រហូតដល់​ទៅ ២២លាន​គ្រាប់ រួមទាំង​ម៉ា​ទឹកកក១០០គីឡូក្រាម និង​កញ្ឆា១៨០០គីឡូក្រាម នៅក្នុង​ប្រតិ​ប​តិ្ត​ការបង្ក្រាប​គ្រឿងញៀន​ចំនួន ០៧លើក ដាច់ដោយឡែក​ពីគ្នា ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍​មកនេះ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន The Nation នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១។

យោងតាម​តាម​ប៉ូលិស​ថៃ ប្រតិបត្តិការ​ទាំង០៧ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ១០ ដល់​ថ្ងៃទី១៤ ខែតុលា​នៅក្នុង ខេត្ត​ឈៀង​រ៉ៃ, ខេត្ត Nakhon Ratchasima, ខេត្ត Lop Buri, ខេត្ត Songkhla, ខេត្ត Kanchanaburi, និង​ស្រុក Mae Lao នៃ​ខេត្ត​ឈៀង​រ៉ៃ។

គួរ​បញ្ជាក់ថា បើតាម​ប៉ូលិស​ថៃ ជនសង្ស័យ១៤នាក់ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ហើយ​ជនសង្ស័យ​ទាំងនេះ​ត្រូវគេ​ជឿជាក់ ថា​ចង់​ប្រើប្រាស់​ថ្ងៃ​ឈប់សម្រាក​រយៈពេល​វែង ដើម្បី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ព្រំដែន។ ប៉ុន្តែ​ត្រូវ​ប៉ូលិស​ស៊ើបការណ៍ សំងាត់​ថៃ​បង្ក្រាប​ទាន់ពេលវេលា៕

ប្រភប៖ កូន ខ្លាតូច

ភ្ញាក់ផ្អើលទាំងព្រឹក..! បាត់ខ្លួន៧ថ្ងៃប្រទះឃើញសពស្លាប់អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយ..(ចុចអានបន្ត)

ភ្នំពេញ៖បុរសម្នាក់ដែលគេងតែឃើញពិសាស្រាជាប្រចាំបាត់ពីផ្ទះ៧ថ្ងៃត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយអូវែងមានសភាពស្អុយរលួយបង្ករការផ្អើល​​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧:៣០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចំណុចក្នុងទឹកប្រឡាយអូវែងផ្លូវបេតុងវត្តទួល ក្រុមទី១៣ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​​​ សពឈ្មោះ ចិន រតន: ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ​ ស្នាក់នៅផ្លូវបេតុងវត្តទួល ក្រុមទី១១ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបុរសខាងលើបានបាត់ខ្លួនតាំងពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៨មកម្លេះតែម្តាយដើររកមិនឃើញទើបនៅថ្ងៃទី១៣ខែដដែលបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ហើយរហូតដល់ព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨ទើបរកឃើញនៅកន្លែងកើតហេតុ។

តាមប្រភពពីសាច់ញាតិសពជនរងគ្រោះបានឱ្យដឹងថាគាត់ជាបុរសពោះម៉ាយបែកបាក់គ្រួសារជាយូឆ្នាំមកហើយគ្មានកូននោះទេ។

ប្រភពដដែលបន្តថា តាំពីថ្ងៃបាត់ខ្លួនមក ក្រុមគ្រួសារដើររកដែរតែរកមិនឃើញ ទើបតែនៅព្រឹកនេះមានប្រជាពលរដ្ឋភ្ញាក់ផ្អើលថា ឃើញសពមនុស្សទើបគាត់មកមើលតែម្តង ប្រភពដដែលបន្តថាកាលគាត់នៅរស់តែងតែពិសាស្រានិងត្នោតជូជាប្រចាំ។

ក្រោយពេលមានការណ៍ភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញចុះពិនិត្យក្រោយពីពិនិត្យសាកសពរួច ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងពេទ្យតុលាបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសារលង់ទឹក។

បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ប្រភព៖ FB

សមត្ថកិច្ចជិះល្បាត ក៍រត់ពេលនោះកម្លាំងល្បាតមានការសង្ស័យដេញតាមនឹងធ្វើការឃាត់ខ្លួនរួចក៏បន្តឆែកឆេរ

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៣០នាទីករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កំលាំងជំនាញបានជិះល្បាតនៅចំណុចសាលា ហេងលាងស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។

បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា កំលាំងជំនាញបានជិះល្បាតនៅចំណុចសាលា ហេងលាង ឃើញជនសង្ស័យចំនួន០១នាក់ ជាមុខសញ្ញាចាស់ ពេលនោះជនសង្ស័យក៏បានរត់កម្លាំងជំនាញសង្ស័យដេញតាមនឹងធ្វើការឃាត់ខ្លួនរួចក៏បន្តឆែកឆេរផ្ទះជួល០៤ទីតាំងរបស់ជនសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតការឆែកឆេរផ្ទះជួល០៤ទីតាំងកម្លាំងជំនាញរកមិនឃើញថ្នាំញៀននោះទេ តែរកឃើញកាំបិត០១ដើមសម្ភារៈសេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ហេង រិទ្ធា ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ បទ្ទមព្រហ្ម សីហតារាវឌ្ឍន៍ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០២នាក់។


វត្ថុតាងដកហូតរួមមាន៖កាំបិត០១ដើមសម្ភារៈសេពមួយចំនួនបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត៕

ប្រភព៖ ការិយាល័យប្រឆាំងគ្រឿងញៀន.

ឈាមស្រែកស្បែកហៅ..! បំបែកសំណុំរឿង​ឃាតកម្ម ដ៏​សាហាវ រយៈពេល៧ថ្ងៃ នៅ​ត្បូងឃ្មុំ…(ចុចអានបន្ត)

ខេត្ត​ត្បូងឃ្មុំ ៖​ គួររំលឹកថា កាលពី​យប់​ថ្ងៃ​សៅរ៍ ១២រោច ខែភទ្របទ​ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី៦ ខែតុលា​ឆ្នាំ២០១៨ វេលា​ម៉ោង២០និង ៣០នាទី មាន​កររ​ណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ត្រង់ចំណុច​ឡូត៍​កៅស៊ូ លេខ ៨១៧ A.ស្ថិតនៅ​ភូមិ៦.១៦ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន២នាក់​ខាងលើនេះ។

ជនសង្ស័យ​ទាំង២នាក់​ដែល​ត្រូវ​ឃាត់ខ្លួន១.ឈ្មោះ​ឡី ស្នែ ភេទ​ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម នៅ​ភូមិ​វាល​ឃ្មុំ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ទី២.ឈ្មោះ​លី ម៉ា​ហុង ភេទ​ប្រុស​អាយុ ២៩ឆ្នាំ​ជាតិខ្មែរ​ឥស្លាម​នៅ​ភូមិ​វាល​ទឹក​ចេញ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ក្រោម​ការស្រាវជ្រាវ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ​បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ការិយាល័យ​ជំនាញ​បើក​ការស្រាវជ្រាវ​រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក២នាក់​ដែល​បានសម្លាប់​បុរស​ម្នាក់​កាលពី៧ថ្ងៃមុន​ត្រង់ចំណុច​ឡូត៍​កៅស៊ូ លេខ ៨១៧A។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៊ិន ម៉េង​ស៊ា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិ​គោល ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ ឆ្មាំ​ការពារ​ចំការកៅស៊ូ។

មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​បងប្អូន​ត្រលប់​ទៅផ្ទះ​ខ្លួន​វិញ នៅតាម​ផ្លូវ​ចំការកៅស៊ូ​ក៏បាន​ពើបប្រទះ​ជនសង្ស័យ​ចំនួន០២នាក់​គួរ​ឲ្យ​សង្ស័យ​ក៏បាន​ឈប់​ម៉ូតូ​បំរុង​ចុះទៅ​សាកសួរ​ក៏ត្រូវ​ជន​ទាំងពីរ​ខាងលើ​កាប់ និង​អា​រក​សំលាប់​តែម្តង ។ ដោយ​បាត់​ជនរងគ្រោះ​យូរពេក ប្រពន្ធ​ក៏បាន​សាកសួរ​បងប្អូន និង​នាំគ្នា​ដើររក​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ។

សារភាព​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខ្លួន​ទាំង០២នាក់​បាន​នឹង​កំពុង​ជក់​ថ្នាំ​នៅ​ផ្លូវ​ចំការកៅស៊ូ ក៏បាន​លឺ​សំលេង​ម៉ូតូ រួច​ក៏​ឃើញ​ជនរងគ្រោះ​ឈប់​ម៉ូតូ​បម្រុង​មក​ចាប់ខ្លួន ក៏​សម្រេចចិត្ត​កាប់សម្លាប់​តែម្តង។

ផ្អែក​តាម​ចំលើយសារភាព​នេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ខាងលើ​ទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ FB

រថយន្តតាកូម៉ាបើកលឿនជ្រុលទៅបុករថយន្តកូរ៉េ ចំពីមុខពេញទំហឹង បណ្តាលអោយ គៀបមនុស្សជាប់ក្នុងកាប៊ីនរថយន្ត ចំនួន៣នាក់

(ភ្នំពេញ) ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក តាកូម៉ា​ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ិន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ក្រៅពីនោះនៅមានសាច់ញាតិជិះនៅខាងក្រោយ ច្រើននាក់ទៀតមិនមានរងរបួសឡើយ ។

ជនរងគ្រោះទាំង៣នាក់ ដែលគៀបជាប់ក្នុងកាប៊ិន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ ប្រភពFB

ចាប់បញ្ជួនជនជាតិ ចិន ប្រុស~ស្រី ចំនួន៩១នាក់ ឲ្យទៅប៉ូលីស ចិនវិញដើម្បីចាត់ការ ពីបទជំរិតទាប្រាក់ តាមអ៊ិនធើណេត

(ភ្នំពេញ) លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៥ ខែតុលា នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រគល់ជន ជាតិចិនចំនួន ៩១នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (VOIP) ទៅឲ្យប៉ូលិសចិនដើម្បីយកពួកគេទៅអនុវត្តច្បាប់នៅប្រទេសចិន៕