គួរឲ្យសង្វែគ..! ពលករខ្មែរម្នាក់​ត្រូវ​ឆក់​អគ្គិសនី​បែក​ចេញ​ជា​ផ្កា​ភ្លើង​គួរ​ឱ្យ​រន្ធត់​…(មានវិដេអូ)

បើ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់​គណនី Facebook ឈ្មោះ ពលករ​ស្មោះ​ស្នេហ៍ បាន​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ ឈឿរ ជំនោរ ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​ខ្លួន បាន​ឆក់​អគ្គិសនី​ស្លាប់​លើ​បង្គោល​ភ្លើង អំឡុង​ពេល​កំពុង​ការងារ​ដ៏​គ្រោះ​ថ្នាក់​មួយ​នេះ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន។ ពេល​នេះ អាជ្ញាធរ​ថៃ​កំពុង​ទាក់​ទង​រក​សាច់​ញាតិ​បង​ប្អូន ដើម្បី​ទទួល​យក​សាក​សព​មក​ធ្វើ​បុណ្យ​វិញ ។

បើ​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ប្អូន​ប្រុស​របស់​ខ្លួន មាន​ឈ្មោះ ឈឿរ ជំនោរ មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្កូវ ឃុំ​ក្លាំង​ហាយ ស្រុក​ស្រី​ស្នំ ខេត្ត​សៀមរាប។ រូប​គេ​បំពេញ​ការងារ​តាម​បង្គោល​ភ្លើង​បែប​នេះ​អស់​ពេល​ជា​យូរ​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ស្រាប់​តែ​ជួប​ហេតុការណ​ដ៏​សង្វេគ ដោយ​ត្រូវ​ឆក់​អគ្គិសនី​បែក​ចេញ​ជា​ផ្កា​ភ្លើង​គួរ​ឱ្យ​រន្ធត់​ចិត្ត។ ជន​រង​គ្រោះ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ឡើយ។

បើ​តាម​អ្នក​ដែល​បាន​ស្គាល់​ពលករ​ខ្មែរ​រូប​នេះ បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​គេ​មាន​ឈ្មោះ ហៀត ចំណែក​ម្ដាយ​មាន​ឈ្មោះ រត់ ដែល​ជា​អ្នក​ភូមិ​ថ្កូវ ឃុំ​ក្លាំង​ហាយ ស្រុក​ស្រី​ស្នំ ខេត្ត​សៀមរាប ដូច​គ្នា។ ចំណែក​ហេតុការណ៍​ខាង​លើ បាន​កើត​ឡើង​នៅ​ស្រុក​ផាណាត់ និខុម ប្រទេស​ថៃ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។បើ​តាម​ប្រភព​ពី​ពលករ​ខ្មែរ​នៅ​ទី​នោះ បាន​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​កំពុង​ធ្វើ​កោសល្យវិច័យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​មិន​ទាន់​ដឹង​ថា​ត្រូវ​បញ្ជូន​សព​មក​កម្ពុជា​ឆាប់​ៗ​នេះ ឬ​យ៉ាង​ណា​នោះ​ទេ។

ទោះ​បែប​នេះ​ក្ដី អាជ្ញាធរ​ថៃ កំពុង​ព្យាយាម​ទាក់​ទង​រក​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ដ៏​កម្សត់​នេះ ដើម្បី​ពិចារណា​ថា គួរ​ចាត់ចែង​យ៉ាង​ណា​បន្ត​ទៀត ទៅ​លើ​សព​របស់​ជន​រង​គ្រោះ។

បើ​តាម​វីដេអូ​ដែល​បង្ហោះ​ដោយ​ទំព័រ​របស់​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​បាន​ឆក់​ផ្ទុះ​បែក​ផ្កា​ភ្លើង​នៅ​លើ​បង្គោល​រហូត​ដល់​ស្លាប់។ ក្រោយ​មក ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​ប្រទេស​ថៃ បាន​ប្រើ​រថយន្ត​ស្ទូច ដើម្បី​ឡើង​ទៅ​យក​សាក​សព​មក​វិញ និង​មាន​រថយន្ត​ពេទ្យ ចាំ​ទទួល​ដឹក​សាកសព​ផង​ដែរ។ នៅ​ខាង​ក្រោម មាន​ប្រជាជន​ថៃ​ជា​ច្រើន​នាក់ នាំ​គ្នា​ឈរ​មើល​ហេតុការណ៍​រន្ធត់​នេះ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100009198992555%2Fvideos%2F2107072132942733%2F&show_text=0&width=560

ប្រភព៖ FB

រន្ធត់.! រថយន្តតាកូម៉ា បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ចូលទៅផ្លូវបញ្ច្រាស ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់មនុស្ស៣នាក់..(មានវិដេអូ)

ភ្នំពេញ ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ កើតឡើងដោយរថយន្តតាកូម៉ា បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ចូលទៅផ្លូវបញ្ច្រាស ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់ជនរងគ្រោះ៣នាក់ ស្រី២នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ឧប្បត្តិហេតុខាងលើ ខណៈដែលគៀបជាប់ជនរងគ្រោះ៣នាក់ក្នុងកាប៊ីនរថយន្តកូរ៉េ ភ្លាមៗត្រូវបានក្រុងសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនរថយន្តបំពាក់ទៅដោយ សម្ភារៈ ឧបករណ៍ សម្រាប់ ពុះ កាត់ និងរថយន្តសង្រ្គោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ក្រុមសង្រ្គោះប្រតិត្តការ កាត់ វះ រថយន្តដើម្បីយកជនរងគ្រោះ ចំនួន៣នាក់ ប្រុសម្នាក់ ស្រី២នាក់ចេញពីក្នុងរថយន្តកូរ៉េ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះអាយុជីវិត ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបងកម៉ាក តាកុមា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តក៉រ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ីន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ។

ទោះជាយ៉ាងណាក្តី ជនរងគ្រោះទាំង៣នាក់ដែលគៀបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយះអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F2156355467916468%2F&show_text=0&width=560

ប្រភព៖ FB

ឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា បន្តចុះពិនិត្យមើលសំណង់តាមបណ្តោយឆ្នេរឯករាជ្យ នៅខេត្តព្រះសីហនុ

នារសៀលថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាការងារ សិក្សាអាងចម្រោះទឹកកខ្វក់  ស្ថានីយបូមបង្វែទឹកកខ្វក់កុំឲ្យហូរចូលសមុទ្រផ្ទាល់រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតចុះពិនិត្យការដ្ឋានសំណង់នៅតាមបណ្តោយឆ្នេរឯករាជ្យ និងបានកោះហៅអាជ្ញាធរខេត្ត រួមនិងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនសាកសួរ និងណែនាំការអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព ទៅលើបញ្ហានានាដែលកំពុងប្រឈម ៕

 

យុវជនម្នាក់ត្រូវចាប់ខ្លួន ពីបទបង្ករហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ..

កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែតុលា ២០១៨ នៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឡើងដោយជនសង្ស័យឈ្មោះឈួន ធារិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានយកដំបងវាយគំទេចម៉ូតូមួយគ្រឿង និងសម្ភារះនៅក្នុងផ្ទះមួយចំនួនទៀត ហើយបន្តយកទំពួករនាស់ និងដំថ្មមកវាយបង្អួចទ្វាព្រះវិហាយាស៊ូ និងគប់កញ្ចក់រថយខាងមុខនិងខាងក្រោយ បណ្តាលអោយខូចខាតទាំងស្រុង ។

មូលហេតុមកពីជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ហើយបានទំនាស់ពាក្យសំដីជាមួយឪពុកពីរឿងមិនព្រមទិញទូរស័ព្ទអោយ ។

ពេលកំពុងធ្វើសកម្មភាព ត្រូវបានកំលាំងស្នាក់ការសន្តិសុខសហការជាមួយកំលាំងការពារភូមិឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងបញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

រដ្ឋបាលរាជធានីភ្នំពេញនឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង ដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦

ភ្នំពេញ៖ សម្រាប់ការ ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ  ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ រួមនឹងការលាបកំបោរគល់ឈើ និងលាបខឿនសួនច្បារ ផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថានៅរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៨កន្លងមកនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងជំរុញការងារវិមាននយោបាយឈ្នះឈ្នះដែលសម្តេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តការងាររួមមាន ការតម្លើងបង្គោលភ្លើងសួនច្បារ តម្លើងបង្គោលភ្លើងហ្វា ដាក់បណ្តាញលូ បើកច្រកកាត់សួនច្បារនៅមហាវិថីឈ្នះឈ្នះ តុបតែងលំអភ្លើងដើមច័ន្ទគីរីនៅមហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែរបានបញ្ជាក់ថា សម្រាប់ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំង និងដាក់ស្លាកឈ្មោះមហាវិថី ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ លាបកំបោរគល់ឈើ និងលាបខឿនសួនច្បារផងដែរ៕

 

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ!

ភ្នំពេញ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីផ្តន្ទាទោសតាមច្បាប់។

ប្រុសស្រីទាំង ១១នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀននៅពីរចំណុចផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

ប្រុសស្រីទាំង ១១នាក់នេះរួមមាន៖

១ឈ្មោះ កែវ ចរិយ៉ា ភេទស្រី អាយុ ២៣ឆ្នាំ

២ឈ្មោះ ថា សីហា ភេទប្រុស អាយុ ២៣ឆ្នាំ

៣ឈ្មោះ ងួន ចាន់ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ

៤ឈ្មោះ ឃីម វាសនា ភេទប្រុ អាយុ ១៨ឆ្នាំ

៥ឈ្មោះ អ៊ុំ ដាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ

៦ឈ្មោះ អឿន រឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៣៥នាទី ចំណុច ផ្ទះសំណង់មិនរៀបរយ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧ឈ្មោះ ឈឿន សុភ័ស្រ ភេទប្រុស អាយុ ៣២ឆ្នាំ

៨ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ

៩ឈ្មោះ សា គឹមសៃ ភេទប្រុស អាយុ ២៥ឆ្នាំ

១០ឈ្មោះ ហ៊ឹម រ៉ាយុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ

១១ឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២១:៤៥នាទី នៅចំណុច ផ្ទះសង់ថ្មី ផ្លូវលំ ភូមិដីថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១១នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថ បានកសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

ប្រភព៖ Phnom Penh Gendarmerie

ស្ត្រីមេម៉ាយ​ម្នាក់ ចង់បញ្ចប់ជីវិតខ្លួនឯងព្រោះតែគ្មានដំណោះស្រាយ !!!

ភ្នំពេញ៖ ស្ត្រីមេម៉ាយ​ម្នាក់ មានជំងឺប្រចាំកាយ បានធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារតែមិនបានសំរេច ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី ១៣ខែតុលា ឆ្នាំ ២០១៨ នៅលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិតនៅក្នុង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ស្ត្រី​នេះ មានឈ្មោះ យិ​ម អឿន អាយុ៤២ ឆ្នាំមាន​លំនៅ​សង្កាត់​អូរ​ឬ​ស្សី១ ខណ្ឌ៧មករា ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី រូបនោះ បានធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ឡើង​ស្ពាន ក្នុងទិសដៅ​ពី​លិចទៅ​កើត ដល់​ចំណុចកណ្តាល​ស្ពាន ស្រាប់តែ​ស្ត្រី​រូបនោះ តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ចុះទៅ​ក្នុង​ទន្លេ​សម្លាប់ខ្លួន ខណ:នោះ​ជនជាតិ​កូរ៉េ រួមទាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ ឃើញ​ក៏បាន​នាំគ្នា ឃាត់​ទាន់ រួច​បានប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​គិត​ខ្លី ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ។ ស្ត្រី​រូបនោះ បាន​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា នាង​ជា​ស្ត្រី​មេម៉ាយ យូរ​ឆ្នាំ​មកហើយ​មានកូន​ចំនួន ៣នាក់ ស្រី​ម្នាក់ ប្រុស២នាក់ ហើយ​គាត់​មាន​ជំងឺ​រយ:ពេល​ប្រមាណ៤ទៅ៥ខែ​ហើយ គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​បេះដូង​រីក ហើយ​ត្រូវបាន​ក្រុមគ្រួសារ កូន នាំទៅ​ព្យាបាល មិនបាន​ធូរស្រាល​សោះ ។

ដោយសារតែ​ព្យាបាល​អស់ប្រាក់ នាំ​លំបាក​ដល់​កូន ក៏បាន​គិត​ខ្លី ហៅ​ឌុប​ជិះ​មក​លោតទឹក​សម្លាប់ខ្លួន តែម្តង ៕

ប្រភព៖​ FB

ភ្ញាក់ផ្អើលទាំងព្រលឹម.! ខណៈមានរថយន្តហាយឡិនឌរ័ ​បុក​ម៉ូតូPCX ផ្ទប់​នឹង​បង្គោល​ភ្លើងបណ្តាល អោយបុរសម្នាក់ ស្លាប់ភ្លាមៗ នៅជិត…(វិដេអូ)

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈពេលមុននេះមានករណីរថយន្ត​ហាយឡែ​នឌ័របុកម៉ូតូ p​cx ខ្ទប់ នឹ​ងបង្គោលភ្លើង ក្បែរផ្ទះសំណាក់ ណាយ ប​ណ្ដា​លអោយ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ០០​ នាទី នាថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៨​ នៅតាមបណ្តោយផ្លូវ ១០៧​ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ថៃ ហួរ នៅ​ខេត្តព្រៃវែង ។

ចំពោះអ្នកបើកបរបា​នរត់​គេចខ្លួនបាត់ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F1965466130199828%2F&show_text=0&width=560

ប្រភព៖ FB

យុវជនវ័យក្មេងបានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីបរទេសម្នាក់បានសម្រេច តែត្រូវ…(មានវិដេអូ)

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី កម្លាំងល្បាតការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម បូរ៉ាផានិត ហៅនិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ទៅលេីស្រ្តីជនជាតិអ៊ុនគ្រែន។

សំភារៈដែលសមត្ថកិច្ចដកហូតពីជនសង្ស័យ ទូរសព្ទ័ដៃ១គ្រឿងម៉ាក IPhone X

បច្ចុប្បន្នទូរសព្ទ័ដៃត្រូវបានប្រគល់អោយជនរងគ្រោះវិញ ចំណែកឯជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmerlive.news%2Fvideos%2F1930368190599751%2F&show_text=0&width=269

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

អគ្គីភ័យឆាបឆេះក្លិបកំសាន្តមួយកន្លែងសាងសង់រួច បណ្តាលឲ្យស្លាប់មនុស្សម្នាក់…(មានវិដេអូ)

ស្រុកពញាឮ៖ នៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៨ ម៉ោងប្រហែល២ៈ៤៥នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង  ស្រុកពញាឭ ខេត្តកណ្តាល មានអគ្គីភ័យឆាបឆេះក្លិបកំសាន្តមួយកន្លែងសាងសង់រួចតែមិនទាន់ដំណើរការ ទំហំ៣០មx៥០ម ធ្វើអំពីដែកប្រក់ស័ង្កសី បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះដែលស្លាប់ក្នុងករណីឆេះក្លឹបកំសាន្តនេះមានឈ្មោះ ឈ្មោះ អាត សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅ ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពេលតម៉ាស៊ីនត្រជាក់ តែមកដល់ត្រឹមវេលាម៉ោង ១៥ៈ៣០នាទី ករណីអគ្គីភ័យនេះត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានហើយ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ១២គ្រឿង៖


១-រថយន្តខេត្តកំពង់ឆ្នាំង០២គ្រឿង

២- រថយន្តខេត្តកំពង់ស្ពឺ០១គ្រឿង

៣- រថយន្តរាជធានីភ្នំពេញ០២គ្រឿង

៤- រថយន្តរោងចក្រថៃយ៉ា០២គ្រឿង

៥-នាយកដ្ឋានបង្ការពន្លត់អគ្គីភ័យ០៣គ្រឿង

៦- ខេត្តកណ្តាលចំនួន០៣គ្រឿង

របាយការណ៍លម្អិតរាយការជូនជ្រាបតាមក្រោយ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkandalpolice%2Fvideos%2F2048483521876478%2F&show_text=0&width=560

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province