រដ្ឋបាលរាជធានីជូនដំណឹង ក្នុងឳកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ខាងមុខនេះ

ឆ្នាំនេះក៏ដូចឆ្នាំមុនៗ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំតុបតែងលម្អតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍បងប្អូនដែលអញ្ជើញមកទទួលភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក។ ដោយឡែកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់បងប្អូនអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសប្អូនៗនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួន នូវម៉ូតខ្លោងដែលមានសោភណភាពស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ។ ខ្លោងដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការចុច Like នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដាក់តម្លើងនៅតាមទីតាំងដែលបានត្រៀមទុកជាស្រេច។

-ខ្លឹមសារអក្សរ ៖ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក, ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។


-៤ទីតាំង រួមមាន៖ របារកាត់ទទឹងមហាវិថីព្រះនរោត្តមមុខវិមានឯករាជ្យ, របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ, របារកាត់ទទឹងវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្ដេចជួនណាត និងរបារកាត់ទទឹងតិរវិថីព្រះស៉ីសុវត្ថិចំណុចសួនព្រះគន្លុង។
-ការទទួលរូបចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

មានសង្ឃឹមវិញហើយខេត្តព្រះសីហនុ!!! ឯឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា មិនឱ្យកំពង់សោមក្លាយជាម៉ាកាវ បាលី ឬឡាំងកាវី

កាល់ពីពេលថ្មិៗនេះប្រភពព័តមានមួយបានចុះផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត បាន​បញ្ជាក់ពីជំហររបស់លោកយ៉ាងច្បាស់​ថា ឯកឧត្តម​មិនព្រមជាដាច់ខាត និង​ឯកភាព​ឱ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​កម្ពុជា(កំពង់សោម) ​ក្លាយ​ទៅ​ជា​ម៉ាកាវ បាលី ​ឬ​ឡាំង​កា​វី ដូចទៅនឹងអ្វីដេលគេបាយចុះផ្សាយនោះ​ទេ ព្រោះ​វា​ជា​របស់​ខ្មែរ ក្រុង​ព្រះ​សីហនុ​នៅ​តែ​ក្រុង​ព្រះ​សីហនុ។

ជាមួយគ្នានេះដែរនៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សណ្ឋាគារ ជី​ង​កាន ក្នុង​ខេត្ត​ព្រះសីហនុ ​ នាយរង​សេវា​ធិ​ការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា​ខេត្ត​ព្រះ​សីហនុ ​មិន​អាច​បាត់​បង់​អត្តសញ្ញាណ​របស់​ខ្លួន​បាន​ឡើយ ​បើ​ទោះ​ជា​មាន​ការ​បង្កើន​សក្តានុពល​អភិវឌ្ឍ​យ៉ាង​ណា​ក៏​ដោយ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម​យល់​ស្រប​​ថា​ការ​យក​គំរូ​ល្អ​ៗ​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ម៉ាកាវ ​ឬ​កោះ​បាលី ដើម្បីបង្កើនបន្ថែមទៅលើលសេដ្ឋកិច្ចរបស់របស់កម្ពុជា ​គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​បំបាត់​អត្តសញ្ញាណ​របស់​ខេត្ត​ខ្មែរ​មួយ​នេះ​ទេ។

យ៉ាងណាមិញសម្រាប់តម្លៃ​ខេត្ត​ព្រះ​សីហនុ ​ពិត​ជា​ខ្ពស់​ខ្លាំង​សម្រាប់​កម្ពុជា។ ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​មាន​លក្ខណៈ​ពិសេស​ស្រាប់ ​ទៅ​ថ្ងៃ​អនាគត​វា​នឹង​ផ្ដល់​សេដ្ឋកិច្ច​ខ្លាំង​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ៕ ដោយ សុខជា

ដឹងខុសចេះកែទើបល្អ.! អ្នកចោលសំរាមកាលពីថ្ងៃមុននោះ ពេលនេះចេញមុខសំទោសជាសាធារណៈហើយ…(មានវិដេអូ)

បន្ទាប់ពីផ្ទុះការិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលនេះអ្នកចោលសំរាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានចេញមុខសុំទោសជាសាធារណៈហើយ ដោយដឹងខ្លួនហើយព្រមទទួលកំហុស ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មានបុរសម្នាក់ត្រូវបានអ្នកលេងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថតបាននៅសកម្មភាព ដែលគាត់បានយកសំរាមទៅបោះចោលក្នុងដងព្រែកដ៏ល្អស្អាតនៅក្នុងខេត្ត កោះកុង ។

ដោយមានអ្នកលេងនៅក្នុងបណ្តាញសង្គមម្នាក់បានលើកឡើងថា៖ “ខ្ញុំសូមអរគុណបងបងដែលបានផ្តល់ឯកសារនេះ ខ្ញុំបានរកឃើញកម្មករម្នាក់នេះហើយ ។ ដោយសាម៉ូតូគាត់ខូច ទើបថ្ងៃស្អែកខ្ញុំនឹងអញ្ជើញគាត់មកសាលាស្រុកហើយ។
សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងមិនយកគំរូតាមគាត់ទេ ” ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F1963103087091027%2F&show_text=0&width=560

ប្រភព៖ FB

ឃាត់ខ្លួនបានហើយ..! មន្ត្រីនគរបាលនៃអធិការក្រុងកំពតដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរ…(មានវិដេអូ)

ឃាត់ខ្លួនបានហើយមន្ត្រីនគរបាលនៃអធិការក្រុងកំពតដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃ នៅចំណុចផ្លូវចូលទឹលឈូរ ខេត្តកំពត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា មន្ត្រីដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃនោះបានឃាត់ខ្លួនមកកាន់ស្នងការនគរបាលខេត្តកំពតហើយ កម្លាំងជំនាញកំពុងសាកសួរ និងចាត់ការអនុវត្តន៍ពិន័យកងកម្លាំង។

មន្ត្រីនោះឈ្មោះ ម៉េង ដា ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F504782113198449%2Fvideos%2F340894983145116%2F&show_text=0&width=266

ប្រភព៖ KhmerHot

ខ្លាំងបាត់..! អាងមានកាំភ្លើង ដកភ្ជង់គំរាមគេឯងយ៉ាងសាហាវ…! មិនដឹងគាត់ជាមន្ត្រីកងកម្លាំង ឬជនសុីវិល…?

កាលពីថ្មីនេះ មានវិដេអូមួយដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីករណីដែលបុរសម្នាក់ មានកាំភ្លើងកាន់នៅក្នុងដៃមកគំរាមគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត ដែលមានខ្លឹមសារដូចខាងក្រោម៖

ទៀតហើយ…!អាងមានកាំភ្លើង ដកភ្ជង់គំរាមគេឯងយ៉ាងសាហាវ…! មិនដឹងគាត់ជាមន្ត្រីកងកម្លាំង ឬជនសុីវិល…???
បុុរសម្នាក់បានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃ នៅចំណុចផ្លូវចូលទឹលឈូរ ខេត្តកំពត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨

ពលរដ្ឋដែលត្រូវបុរសយកកាំភ្លើងគំរាមនោះបានសំណូមពរទៅលោកស្នងការខេត្តកំពត មេត្តាជួយវែកជនជននេះផង។ លេខទូរសព្ឌជនរងគ្រោះ 015 266 037
Cr: កញ្ចក់ ទិព្វ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យបន្ទាន់ មើលស្ថានីយបូមទឹកកង្វក់ ស្ថានីយចម្រោះទឹកកង្វក់ និងស្ថានីយបូមបង្វែរទឹកកង្វក់ ចូលសមុទ្រខេត្តព្រះសីហនុ

(ព្រះសីហនុ) នាថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមអមដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្ត មន្ទីដនសស ខេត្តព្រះសីហនុ រួមនឹងមន្ទី អង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលស្ថានីយបូមទឹកកង្វក់ ស្ថានីីចម្រោះទឹកកង្វក់ និងស្ថានីយបូមបង្វែរទឹកកង្វក់ ដើម្បីចាត់វិធានការជាបន្ទាន់ និងរកដំណោះស្រាយភ្លាមៗចំពោះបញ្ហាប្រឈមមួយនេះ កុំឲ្យហូរធ្លាក់ចូលសមុទ្រផ្ទាល់។

តាមការឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ដែលបានអមដំណេីរដោយរដ្ឋមន្ដ្រី និងអាជ្ញាធរខេត្តព្រះសីហនុ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះទៅពិនិត្យទីតាំងស្ថានីយ៍បូមទឹកកង្វក់ និងអាងប្រព្រឹត្តកម្មទឹកកង្វក់មួយចំនួន តាមបណ្ដោយឆ្នេរសុខា ឆ្នេរអូឈើទាល រហូតដល់ស្ថានីយ៍ច្រោះសំអាតទឹកកាក់សំណល់ ទំហំ១៦ហិចតា នៅក្រុងព្រះសីហនុ ។

មន្ដ្រីរូបនេះបានបន្ថែមទៀតថា ថ្នាក់ដឹកនាំបានពិភាក្សាគ្នា ដើម្បីរកវិធានការដោះ ស្រាយបញ្ហាប្រឈមមួយនេះ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងព្រះសីហនុទេសចរណ៍ ជាប់មាត់សមុទ្រមួយនេះឲ្យបានល្អ។

សូមបញ្ជាក់ផងដែរ ថាជាលទ្ធផល ១.បានស្ដារស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ចំនួន ១៦ហិកតា នៅតំបន់ឆ្នេរអូរឈើទាល ២.រៀបចំអាងស្ដុក ស្ថានីយបូមទឹកកង្វក់ នៅចំណុចអូរចំណា អូរឆ្នេរ៧ជាន់ និងស្ដារនៅតាមតំបន់មាត់សមុទ្របន្ថែមទៀត និង ៣. រៀបចំធ្វើអាងចម្រោះទឹកកង្វក់តាមអូរ ដោយចាប់ផ្ដើមដំបូងពីអូរម៉ារីយូ។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឧបត្ថម្ភរថយន្តសំអាតតាមឆ្នេរសមុទ្រ ចំនួន ២គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ផងដែរ៕

ឃាត់ខ្លួនជនសង្ស័យ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះ និង បទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន

(ព្រះសីហនុ​)​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ ថ្ងៃទី​ ១១​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង23:00នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ​ សហការណ៏ជាមួយកម្លាំងជំនាញ​នៃ​ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាន​នគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅប៊ីភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់ និង បទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ​ ។

សូមបញ្ចាក់ថា:ឈ្មោះ ចាន់ រដ្ឋា ហៅប៊ី​គឺ​ជាមុខសញ្ញាចាស់បាន ប្រព្រឹត្តិអំពើហិង្សាជា ច្រើនលើក កន្លងមកដូចជា​ ប្រើប្រាស់អាវុធកែធ្នៃបាញ់ ត្រូវក្រោមចុង ដង្ហើមប្រពន្ធ របស់ខ្លួនកាលពីថ្ងែទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ វេលាម៉ោង14:30នាទី នៅក្នុងបន្ទប់ ជួលក្រុមទី46 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម ។

វត្ថុតាងរួមមាន:

១-កាំភ្លើង ម៉ាក K59 ១ ដើម មានគ្រាប់ ៦ គ្រាប់

២-កាំភ្លើងបាញ់សត្វ ១ ដើម

៣-កាំភ្លើងកែឆ្នៃ ២ ដើម

៤-អាយកូម ១ គ្រឿង ម៉ាកម៉ូតូរូឡា

៥-ម្សៅក្រាមព៍ណសថ្លា សង្ស័យសាធាតុញៀន ១ កញ្ចប់

៦-ជញ្ជីងថ្លឹង ១ គ្រឿង

៧-ថង់សម្រាប់វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀន​ ។

ជនសង្ស័យ​ និង​ វត្ថុ​តាង​ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ៕ ប្រភពFB

ភ្លៀងយ៉ាងខ្លាំងវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

ពួកអាជ្ញាធរថ្នាក់តំបន់បានប្រកាសពីថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់២នាក់ បាន ស្លាប់នៅពេលដែលភ្លៀង និងទឹកជំនន់យ៉ាងខ្លាំងបានវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ កាលពីយប់ ថ្ងៃពុធ ។

គេបាននិយាយបន្ថែមថា សាកសពពីរនាក់ត្រូវបានគេប្រទះឃើញនៅក្នុងរថយន្តមួយគ្រឿង ដែលទឹកជំនន់យ៉ាងខ្លាំងបានហូរនាំយកទៅនៅ Sainte-Maxime ហើយអាណាខេត្ត Var បានបញ្ជាក់អះអាងថា ពិតចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនេះ ។ ជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមអាណាខេត្តនោះឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបានដំណើរការទៅហើយ ដើម្បីស្វែងរក រថយន្ត៤គ្រឿងទៀត ដែលហ៊ុំព័ទ្ធដោយទឹកដែលកើនឡើងនៅក្នុងសហគមន៍ភាគអាគ្នេយ៍នេះ ។ វានៅមិនទាន់ច្បាស់នៅឡើយទេថា តើពួកអ្នកដំណើរបានជិះនៅលើរថយន្តនោះដែរឬយ៉ាងណានោះ ។

ភ្លៀងយ៉ាងខ្លាំងបានវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ កាលពីយប់ថ្ងៃពុធជាមួយនឹងទឹកភ្លៀង ដែលគេរាយការណ៍ថា មានកម្ពស់ ២១០មិលី្លម៉ែត្រនៅ Sainte-Maxime និង១២៩មិលី្លម៉ែត្រ នៅArcs ដែលបង្កឱ្យមានការជម្លៀសមនុស្ស៧៥០នាក់ ចេញពីកន្លែងបោះជំរំពីរនៅ Frejus ។ សកម្មភាពកីឡាត្រូវបានគេផ្អាកផងដែរនៅក្នុងតំបន់ ដែលមានជាប់ពាក់ព័ន្ធ ។

ពួកអ្នកជួយសង្គ្រោះប្រហែល១៤០នាក់បានទៅដល់កន្លែងនោះ ដើម្បីរុករកពួកអ្នកនៅរស់ ព្រមទាំងជួយដល់ប្រជាជនដែលមានការប៉ះពាល់ ៕ ប្រភពAKP

កីឡាករឆ្នើមរបស់កម្ពុជា ដណ្ដើមបានមេដាយប្រាក់ ជើងឯកពិភពលោកនៅរដ្ឋអារីហ្សូណាសហរដ្ឋអាមេរិក

(ភ្នំពេញ) នៅថ្ងៃទី១២កញ្ញាកីឡាករឆ្នើមរូបនេះបានមកដល់កម្ពុជាក្រោមការស្វាគមន៍ពីសំនាក់លោកណុះ ស្លេះរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការ និងលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

បន្ទាប់ពីដណ្ដើមបានមេដាយមាសលើប្រភេទកីឡាម៉ូតូទឹក(Jet Sky)មកនោះសាលី អ៊ូម៉ើតដែលជា

កីឡាករឆ្នើមរបស់កម្ពុជាបានទៅចូលរួមប្រកួតដណ្ដើមជើងឯកពិភពលោកនៅរដ្ឋអារីហ្សូណាសហរដ្ឋអាមេរិកទៀតដោយដណ្ដើមបានមេដាយប្រាក់ ។

​បើតាមការឲ្យដឹងពីលោកណុះ ស្លេះនោះថាព្រឹត្តិការណ៍នេះគេប្រសិទ្ធិនាមថាBlowsion Lake Havazu

World Finals Arizona USA ដោយសារតែការប្រកួតនេះធ្វើនៅក្នុងបឹងBlowsion ។ក្នុងការប្រកួតដំបូងមានប្រ

តេសចំនួនតែ៥៣ប៉ុណ្ណោះចូលរួមតែនៅថ្ងៃបន្ទាប់ចំនួនប្រទេសដែលចូលរួមកើនចំនួនដល់៦៣ប្រទេស ។

កីឡាករ សាលី អ៊ូមើត ប្រកួតលើវិញ្ញាសា Ski Modified ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករមកពី ៦៣ប្រទេសលើពិភពលោក។កីឡាកររូបនេះបានបង្ហាញការខកចិត្តនិងសោកស្តាយចំពោះលទ្ធផលដែលរូបគេទទួលបាន ដោយបានអះអាងថា គោលដៅរបស់ខ្លួនគឺមេដាយមាសដើម្បីជាកិត្តិយសជូនជាតិមាតុភូមិ ។

អ៊ូមើតបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យរូបគេមិនទទួលបានមេដាយមាសដោយ ត្រូវធ្លាក់ទៅកណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះ អាមេរិកបែបនេះព្រោះកម្លាំងម៉ូតូទឹក របស់គេមានកម្លាំងខ្សោយជាងកម្លាំងម៉ូតូរបស់កីឡាករអាមេរិកដែលធ្វើការកែម៉ាស៊ីន និងប្រើឧបករណ៍ពិសេសធ្វើឲ្យម៉ូតូរបស់គេមានល្បឿនលឿនទ្វេដង។

​លោកប៉ុន សុខបានអះអាងថាអ៊ូម៉ើតនឹងបានទទួលប្រាក់រង្វាន់ ចំនួន១៦.០០០.០០០រៀល តាមសេច ក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី៧ កក្កដាឆ្នាំ២០១៥ ។ ក្នុងសេចក្ដីប្រកាសអន្តរក្រសួងនេះ មេដាយមាសបាន ទទួល២០ . ០០០.០០០រៀល មេដាយប្រាក់១៦.០០០.០០០រៀល និងមេដាយសំរិទ្ធ១៣.០០០.០០០រៀល ៕

អបអរសាទ!! កម្ពុជានឹងទទួលបានវិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល ពីរដ្ឋាភិបាលកូរ៉េ ចំនួនទឹកប្រាក់ជាង 66 លានដុល្លារ

(ភ្នំពេញ) សេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១១តុលានេះថា រដ្ឋាភិបាលកូរ៉េកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលកូរ៉េបានសម្រេចចិត្តលើការសន្យា របស់រដ្ឋាភិបាលថា នឹងផ្តល់ប្រាក់កម្ចី EDCF ចំនួន 66,57 លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការបង្កើត វិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យកម្ពុជា។

រដ្ឋាភិបាលកូរ៉េ សន្យាផ្តល់កម្ចី EDCF 66,57 លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យកម្ពុជា (UHS)។

មូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកូរ៉េក្នុងឆ្នាំ 1987 ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវឧស្សាហូបនីយកម្ម និងស្ថិរភាពសេដ្ឋកិច្ចតាមរយៈការផ្តល់ឥណទានរយៈពេលវែង និងការប្រាក់ទាប។ បច្ចុប្បន្ននេះធនាគារកូរ៉េ Eximbank គ្រប់គ្រងមូលនិធិនេះ ជាអ្នកទទួលខុសត្រូវ។

គម្រោងនេះមានគោលបំណង ចិញ្ចឹមបីបាច់បុគ្គលិក សុខាភិបាលប្រកបដោយវិជ្ជាជីវៈ ដែលមានគុណភាពអប់រំខ្ពស់ ព្រមទាំងផ្តល់សេវាសុខភាពស្តង់ដារខ្ពស់ ដោយបង្កើតមន្ទីរពេទ្យបង្រៀន មាន គ្រែ 200 គ្រែ ជាមួយនឹងឧបករណ៍វេជ្ជសាស្រ្ត និងប្រព័ន្ធព័ត៌មានសុខាភិបាលល្អ ៗ ។

រដ្ឋាភិបាលកូរ៉េ បានផ្តល់ប្រាក់កម្ចីសរុបចំនួន 766 លានដុល្លារអាមេរិក ក្នុងកម្ចី EDCF ដើម្បីគាំទ្រដល់គម្រោងនៅប្រទេសកម្ពុជា ចំនួន 22 ចាប់តាំងពីឆ្នាំ 2001 ។

កង្វះមន្ទីរពេទ្យបង្រៀន ត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា បានបង្កើតជាលំដាប់ នូវតម្រូវការសម្រាប់កម្មវិធីសិក្សាគ្លីនីក ដែលមានលក្ខណៈជាប្រព័ន្ធស្របច្បាប់ និងរួមបញ្ចូលគ្នា និងផ្តល់នូវបទពិសោធន៍ព្យាបាលបន្ថែមទៀត ជាមួយអ្នកជំងឺកាន់តែច្រើនសម្រាប់គ្រូពេទ្យ ក្នុងការបណ្តុះបណ្តាល ក៏ដូចជានិស្សិតពេទ្យ។

នៅពេលមន្ទីរពេទ្យបង្រៀន UHS ត្រូវបានបង្កើតឡើង ជាមួយនឹងការគាំទ្រពី EDCF វានឹងអាចអភិវឌ្ឍអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ តាមរបៀបជាប្រព័ន្ធ។

គេរំពឹងថាប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ ពីសេវាវេជ្ជសាស្ត្រទំនើប តាមរយៈការផ្គត់ផ្គង់ និងការដំឡើងឧបករណ៍ពេទ្យទំនើប និងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ៕