រដ្ឋមន្ត្រីការបរទេសកាតាបានឆ្លើយតបទៅនឹងការគំរាមកំហែងនៃសកម្មភាពយោធាពីអារ៉ាប់ប៊ីសាអូឌីត

រដ្ឋមន្ត្រីការបរទេសកាតា បានឆ្លើយតបទៅនឹងការគំរាមកំហែងនៃសកម្មភាពយោធាពីអារ៉ាប់ប៊ីសាអូឌីតដោយបានព្រមានថា ទង្វើនេះរំលោភលើច្បាប់អន្តរជាតិនិងធម្មនុញ្ញកិច្ចសហប្រតិបត្តិការឈូងសមុទ្រ។ លោក Mohammed bin Abdulrahman Al Thani បានធ្វើអត្ថាធិប្បាយ កាលពីថ្ងៃចន្ទ នៅក្នុងបទសម្ភាសន៍ អង្គុយជាមួយសារព័ត៌មាន Al Jazeera ដែលមានមូលដ្ឋាននៅទីក្រុងដូហា។

រីយ៉ាដ បានគំរាមសកម្មភាពយោធាប្រឆាំងនឹងកាតា ដែលជាប្រទេសជិតខាងបើប្រទេសនេះទទួលបានប្រព័ន្ធមីស៊ីលការពារអាកាសខ្យល់ S-400 របស់ប្រទេសរុស្ស៊ី។ លោក Sheikh Mohammed បាននិយាយថា “ការទិញឧបករណ៍យោធាណាមួយ គឺជាការសម្រេចចិត្ត អធិបតេយ្យមួយ ដែលគ្មានប្រទេសណា ត្រូវធ្វើជាមួយទេ” ។

“កាតានឹងព្យាបាលវិធីនេះដូចគ្នានឹងយើងបានចាត់ចែងការរាំងស្ទះខុសច្បាប់ដែរយើងនឹងបញ្ចុះបញ្ចូលរាល់វេទិកាអន្តរជាតិទាំងអស់ដើម្បីធានាថាអាកប្បកិរិយានេះមិនត្រូវបានធ្វើម្តងទៀតនោះទេ”។ “យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារប្រទេសរបស់យើង”។

អ្នកការទូតជាន់ខ្ពស់ បានបន្ថែមថា ការគំរាមកំហែងដែលបានរាយការណ៍បានរំលោភលើធម្មនុញ្ញនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រដែលចែងថាបណ្តាប្រទេសជាសមាជិកមិនអាចវាយប្រហារគ្នា។

សេចក្តីអត្ថាធិប្បាយនេះបានកើតឡើងនៅខួបលើកទី1នៃការបែកបាក់គ្នាផ្នែកការទូតរវាងប្រទេសឈីតានិងកាតានិងបណ្តាប្រទេសអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។ នៅថ្ងៃទី 5 ខែមិថុនាឆ្នាំ 2017 សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត រួមមានអារ៉ាប់អេមីរ៉ាត អារ៉ាប់ប៊ីរ៉េន និងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនង ជាមួយកាតា ដោយចោទប្រកាន់ថា វាគាំទ្រដល់ភេរវកម្មនិងអ៊ីរ៉ង់។

កាតាបានរកឃើញព្រំដែនតែមួយគត់របស់ខ្លួនដែលបិទដោយអារ៉ាប៊ីសាអូឌីតហើយក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ខ្លួនបានរារាំងមិនឱ្យប្រើដែនអាកាសរបស់ប្រទេសជិតខាងនិងប្រជាជនដែលត្រូវបានបណ្តេញចេញពីប្រទេសបួន។

ទោះបីក្តីសង្ឃឹមថាការបែកបាក់គ្នារវាងអតីតសម្ព័ន្ធមិត្តដែលរួមបញ្ចូលបណ្តាប្រទេសអ្នកមានបំផុតនៅលើពិភពលោកនឹងត្រូវបានដោះស្រាយឱ្យបានឆាប់រហ័សវិបត្តិបានស៊ូទ្រាំ។ កាតាអះអាងថាជម្លោះនេះគឺជាការវាយប្រហារលើអធិបតេយ្យភាពនិងការដាក់ទណ្ឌកម្មរបស់ខ្លួនចំពោះការបន្តគោលនយោបាយឯករាជ្យ។ កិច្ចប្រឹងប្រែងខាងការទូតដែលដឹកនាំដោយគុយវែតនិងសហរដ្ឋអាមេរិករហូតមកដល់ពេលនេះបានបញ្ឈប់។ ប្រទេសកាតាដែលជាប្រទេសនាំចេញឧស្ម័នធម្មជាតិលំដាប់លេខ 1 នៅលើពិភពលោកបានទប់ទល់ឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយនៃវិបត្តិ៕

ព្រោះតែចង់សងគុណឪពុកម្តាយលោក ជា ខេវិន ជិះយន្តហោះពីអូស្ត្រាលីមក , , ,

វាជារឿងមួយក្នុងពុទ្ធសាសនា ការសាងផ្នួស ឫបួសជាព្រះសង្ឃ គឺជាករសងគុណឪពុកម្តាយដ៏ធំ ដែលមានតាំងពិបុរាណកាលមក ហើយនេះក៏ជាជំនឿរបស់សាសនាព្រះពុទ្ធផងដែរ ។ បែនេះហើយទើបធ្វើឲ្យ អតីតតារា​សម្ដែង សាច់សរទម្រង់មុខកូនកាត់ចិន លោក ជា ខេវិន ដែល​បាន​ចាកចេញពីកម្ពុជាទៅរស់នៅ​ប្រទេស​អូស្ត្រាលី​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ លោកបានវិលត្រឡប់មកស្រុកខ្មែរជាថ្មី និងបានធ្វើការសាងផ្នួសសងគុណឪពុកម្តាយក្នុងរយៈពេលខ្លី។ ដោយនៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ ក្រុមគ្រួសារ និងមិត្តជិតស្និទ្ធរបស់អតីតតារា​សម្ដែងរូបនេះ បានចូលរួមក្នុងពិធីបំបួស ដែលធ្វើឡើងនៅក្នុងវត្តអង្គតាមិញ។ គូសបញ្ជាក់ដែរថា អតីតតារា​សម្ដែង ជា ខេវិន បានចូលសិល្បៈជាលើកដំបូងនៅក្នុង​ឆ្នាំ​២០០៦ និងបានបង្ហាញមុខក្នុងចម្រៀងកាយវិការ និងរឿងភាគជាច្រើន ប៉ុន្តែប៉ុនា្មនឆ្នាំចុងក្រោយលោកក៏បានចាកចេញពីសិល្បៈទៅរស់នៅយ៉ាងសោយសុខក្នុងប្រទេសអូស្ត្រាលី៕

កញ្ញា មាន សូនីតា បង្ហាញក្នុងឈុតបុរាណខ្មែរ ស្អាតអស់ទាស់..

លោកអ្នកប្រកដជាបានស្គាល់ហើយថា តារាសម្តែងដែលមានរហ័សនាមរាជនីក្រក្រម៉ាគឺ កញ្ញា មាន សូនីតា កំពុងតែមានឈ្មោះល្បីល្បាញ និងទទួលប្រជាប្រិយភាពជាខ្លាំងពីសំណាក់មហាជន មិនថាក្នុងស្រុករឺក្រៅស្រុកឡើយ។

ដោយតារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យខាងសិល្បៈនោះទេ ក៏វិវឌ្ឍន៍ខ្លួនយ៉ាងជោគជ័យក្លាយជាថៅកែស្រីទាំងវ័យក្មេង ដែលមានហាងលក់សម្លៀកបំពាក់ច្នៃពីក្រម៉ា មានឈ្មោះថា ផ្ទះស្រលាញ់ និងឧស្សាហ៍នាំចេញទៅក្រៅប្រទេសក្នុងពិធីតាំងពិពណ៌ផ្សេងៗទៀតផង។

យ៉ាងណាមិញថ្មីៗនេះ មាន សូនីតា បានបង្ហាញខ្លួនដោយគ្រងឈុតទេវតាទ្រង់គ្រឿង ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងកោតសរសើរថាពិតជាស្អាតខ្លាំង នៅពេលដែរ មាន សូនីតា គ្រងឈុតបុរាណបែបនេះ ជាពិសេសរូបភាពដែលបានបង្ហោះត្រូវបានអ្នកគាំទ្រចែករំលែករាប់ពាន់ដងឯណោះនៅក្នុងបណ្តាញសង្គម៕

ដោយ៖​ សុវណ្ណ ដេត

ចាប់ឃាតករ២នាក់ សម្លាប់ជាងកាត់សក់ នៅខេត្តបន្ទាយមានជ័យ និង២នាក់កំពុងគេចខ្លួន

បន្ទាយមានជ័យ៖ សំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់រហូតដល់សពឡើងស្អុយរលូយនោះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ បានសហការជាមួយនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យជាឃាតករ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ។ កម្លាំងនគរបាលការិយាល័យជំនាញ បាននាំជនសង្ស័យទាំង២នាក់ ទៅធ្វើត្រាប់ឡើងវិញអំពីសកម្មភាពជនសង្ស័យ និងបក្ខពួក ដែលបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ។

ប្រតិបត្តិការស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករ សមត្ថកិច្ចចំណាយពេលមួយសប្តាហ៍ស្រាវជ្រាវ ស៊ើបអង្កេត ទើបឈានទៅរកកំណត់មុខសញ្ញាជនសង្ស័យ និងចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មាន៖ ១៖ ឈ្មោះ លុញ សុគា ហៅខ្មៅ ប្រកបមុខរបរ ដើរវាយសារ៉ាស្បែកជើង និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន រស់នៅភូមិសូភី ស្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ២៖ ឈ្មោះ ស៊ុន សុះ ក្លែងជាស្រ្តី អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ជនរងគ្រោះមានឈ្មោះ ឈ្មោះ ភឿន ស៊ីមឿន ក្លែងខ្លួនជាស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ចំណែកបក្ខពួក២នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ។ ក្រុមឃាតករ បាននាំជនរងគ្រោះ ចេញពីកន្លែងផឹកស៊ី ម្តុំវេទិកាខេត្ត (សួនមានជ័យ) ជិះម៉ូតូ២គ្រឿង សរុបគ្នា៥នាក់ (ក្នុងនោះ មានម៉ូតូជនរងគ្រោះ១គ្រឿងម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០០៤) ដើម្បីល្បួងជនរងគ្រោះទៅជក់គ្រឿងញៀន ផឹកស្រា និងរួមភេទប្រុសដូចគ្នា នៅចំណុចកើតហេតុខាងលើ (ទីកន្លែងពួកគេធ្លាប់ទៅជក់គ្រឿងញៀន) ដើម្បីប្លន់យកម៉ូតូជនរងគ្រោះ។ លោកស្នងការរង បានឱ្យដឹងទៀតថា បន្ទាប់ពីទៅដល់កន្លែងកើតហេតុ ជនសង្ស័យឈ្មោះ ស៊ុន សុះ ប្រុសក្លែងជាស្រី បានរួមភេទ (តាមមាត់) ខណៈនោះស្រាប់តែជនសង្ស័យឈ្មោះ លុញ សុគា បានយកដបស្រាវាយក្បាលជនរងគ្រោះពីក្រោយ ហើយយកដបស្រាចាក់ចំមុខជនរងគ្រោះ។ នៅពេលនោះ បក្ខពួក២នាក់ទៀត ក៏យកដុំថ្មវាយទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់តែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ពួកគេទាំង៤នាក់ ក៏រត់គេចខ្លួនបាត់ យកទាំងម៉ូតូជនរងគ្រោះទៅជាមួយផងដែរ។

 

ករណីឃាតកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយវិទ្យាល័យខ្លាកូន ប្រហែល៧០០ម៉ែត្រ ជើងភ្នំខ្លាកូន ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ក្រោយពីកើតហេតុនោះហើយ រំលងដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ទើបកម្មករធ្វើសាលារៀន នៃវិទ្យាល័យខ្លា កូនប្រទះឃើញសពជនរងគ្រោះ មានភាពហើមស្អុយ អាក្រាតកាយខាងក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះ ដោយប្រើវិធី ល្បួងទៅផឹកស្រា និងជក់គ្រឿងញៀន ហើយនាំរួមភេទ ដើម្បីប្លន់យកម៉ូតូ។ ម៉ូតូរបស់ជនរងគ្រោះនោះ ត្រូវបានបក្ខពួកគេ២នាក់ទៀត ជិះយកទៅបាត់ហើយ។

 

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យរងការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន បើតុលាការរកឃើញមានកំហុស អាចនឹងប្រឈមជាប់ពន្ធនាគារអស់មូយជីវិត។ ចំណែកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត ក៏បានផ្តល់ប្រាក់​ចំនួន៥០០ដុល្លារ ជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាល ដែលបានបង្ក្រាបករណីឃាតកម្មនេះ៕

សម្តេចតេជោ ហ៊ុន សែន ៖ អតីតយុទ្ធជនកម្ពុជា បានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងកិច្ចការពារជាតិមាតុភូមិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ៖ ខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នាពេលនេះ គឺជាទិវាដ៏សំខាន់ ដើម្បីបង្ហាញពីការដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលកន្លងមក បានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងកិច្ចការពារជាតិមាតុភូមិ។

នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងនៅឆ្នាំ២០០៧ដើម្បីរំលឹកនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូ និងធ្វើពលីកម្មដ៏អង់អាចក្លាហានដើម្បីជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ជាប្រធាន គឺបានធ្វើសកម្មភាពដោះស្រាយបញ្ហា និងជួយលើកកម្ពស់ជីវភាព របស់អតីតយុទ្ធជន ឲ្យបានកាន់តែល្អប្រសើរ ជាបន្តបន្ទាប់។

 

សម្តេចតេជោ បានរំលឹកពីសោកនាដកម្មដែលកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមដែលបានបំផ្លាញអ្វីៗស្ទើរទាំងស្រុង រួមទាំងអាយុជិវិតមនុស្សដែលបច្ចុប្បន្នបានបន្សល់ចំនួនអតីតយុទ្ធជន ជនពិការជាច្រើនផងដែរ។

ក្រោយជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ៧មករាន១៩៧៩និងតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតជោ គឺបានប្រែក្លាយប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព និងអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។

ចំពោះអតីតយុទ្ធជនកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់ផ្នែកជីវភាពរស់នៅនិងតម្រូវការផ្សេងៗជាច្រើនទៀត។

នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវសកម្មភាព នៃការសាងសង់ផ្ទះបន្ថែម ឲ្យបានច្រើនថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជន ដែលក្នុងនោះ សម្តេចបានសម្រេចដកថវិកា ពីមូលនិធិអតីតយុទ្ធជនកម្ពុជា ចំនួន១លានដុល្លារអាមេរិក ដើម្បីយកមកធ្វើផ្ទះជូនបងប្អូនអតីតយុទ្ធជន។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់សាច់ប្រាក់ ដល់ស្ត្រីជាពលរដ្ឋក្រីក្រ ក្នុងពេលមានផ្ទៃពោះ និងពេលម្រាលកូន គឺចាប់ពីឆ្នាំ២០១៩ ទៅប្រជាពលរដ្ឋក្រីក្រ ពេលមានផ្ទៃពោះ និងសម្រាលកូន នឹងទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីរដ្ឋក្នុងពេលអំឡុងមានផ្ទៃពោះ ទទួលបានសាច់ប្រាក់៤ដង ដោយក្នុង១ដង គឺនឹងទទួលបាន៤ម៉ឺនរៀល។ នៅពេលឆ្លងទន្លេគឺទទួលបានសាច់ប្រាក់ ២០ម៉ឺនរៀល និងក្រោយពេលសម្រាលកូនទទួលបាន១០ដង ដោយក្នុង១ដងទទួលបានសាច់ប្រាក់៤ម៉ឺនរៀល។

នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលខាងមុនចំពោះស្ត្រីដែលជាមន្ត្រីរាជការពេលសម្រាលកូនគឺទទួលបានសាច់ប្រាក់៨០ម៉ឺនរៀល និង ស្ត្រីជាកម្មការនីទទួលបាន ៤០ម៉ឺនរៀល៕
ដោយ៖ វុន សុខជា

ពិតជាមានជំនាញមែន ! មានដងខ្លួនមួយ តែក្បាលពីរ អាចធ្វើជាគ្រូបង្រៀនបានទៀត (មានវីដេអូ)

(កំសាន្ត) នៅលើពិភពលោកយើងនេះ កាកើតមកវាមិនល្អទាំងអស់ ជួនកាល ខ្វះដៃ ខ្វះជើង ប៉ុន្តែចំឡែកតែកូភ្លោះនេះ កើតមកមានដងខ្លួនតែមួយចំនួនក្បាល់ពី ដែលធ្វើមានការពិបាកក្នុងការធ្វើអ្វីៗ ។កូនភ្លោះស្រីមួយគូឈ្មោះ Abby និង Brittany ប្រហែលជាមនុស្សដែលត្រូវបានគេស្គាល់ច្រើន និងចាប់អារម្មណ៍បំផុតក្នុងពិភពលោក ដោយសារអ្នកទាំងពីរមានដងខ្លួនជាប់គ្នាជាមនុស្សតែមួយប៉ុន្តែមានក្បាល សួត ពោះ និងឆ្អឹងខ្នងផ្សេងគ្នា។ កូនភ្លោះមួយចំនួន មានចំណង់ចូលចិត្ត និងអត្ថចរឹតប្រហាក់ប្រហែលគ្នា ប៉ុន្តែកូនភ្លោះមួយគូ ដែលមានដងខ្លួនជាប់គ្នានេះ មានភាពដូចគ្នាលើសពីកូនភ្លោះផ្សេងៗទៀត។


ពួកគេជាមនុស្សពីរនាក់ ប៉ុន្តែខ្លួនតែមួយ ហើយដោយសាររាងកាយបែបនេះហើយ ទើបធ្វើឲ្យពួកគេជួបបញ្ហាប្រឈមជាច្រើនក្នុងជីវិត ប៉ុន្តែស្ត្រីពីរនាក់នេះ មានក្តីសុបិន្តដូចគ្នាសំរាប់ថ្ងៃអនាគត់ នោះគឺពួកគេទាំងពីរនាក់ ចង់ក្លាយជាគ្រូបង្រៀនដូចគ្នា។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០០៨ Abby និង Brittany បានសិក្សាមុខជំនាញផ្នែកអប់រំ នៅមហាវិទ្យាល័យ Bethel University ក្នុងសហរដ្ឋអាមេរិច។ ក្រោយពេលបញ្ចក់ការសិក្សាពួកគេបានធ្វើជាគ្រូបង្រៀនបឋមក្រៅម៉ោងភ្លាមៗតែម្តង៕


ប្រភពCEN

សម្តេចក្រឡាហោម ស ខេង លទ្ធិប្រជាធិបតេយ្យកើតឡើងមិនមែនយកអាវុធទល់នឹងអាវុធ ! មានតែការសាមគ្គីខ្មែរនិងខ្មែរប៉ុណ្ណោះ

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡា​ហោ​ម​ ស​ ខេង បាន​បញ្ជាក់​ច្បាស់ថា​​ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​កើត​ឡើង ​មិន​មែន​យក​អាវុធ​ទល់​នឹង​អាវុធ​ សម្លាប់​គ្នា​ទៅវិញ​ទៅ​មក​នោះ​ឡើយ​ មាន​តែ​ការ​សាមគ្គី​ខ្មែរ​និង​ខ្មែរ​ប៉ុណ្ណោះ​​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​​ បាន​សេចក្ដី​សុខ​ ប្រជាពលរដ្ឋ​រស់​នៅ​មាន​ជីវភាព​ធូរធារ​ ដែលយើង​បាន​ឃើញ​ច្បាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​ ទល់​បច្ចុប្បន្ន​​ ប្រជាពលរដ្ឋ​ខ្មែរ​ជ្រកក្រោម​ដំបូល​ឆត្រតែ​មួយ​ ឯកភាព​ជាតិ​តែ​មួយ​ ជាតិ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ អាស្រ័យ​រដ្ឋធម្មនុញ្ញ។


សម្ដេច​ក្រឡា​ហោ​ម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាសាលមហោស្រព​ស្ទឹង​សង្កែ​ នាព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា ​ឆ្នាំ​២០១៨ ក្នុងពិធី​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន បានរំលឹកឡើងវិញអំពី​​ប្រវត្តិសាស្ត្រ​កន្លង​ផុត​ទៅ​ ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ ទៅ​កាន់​យុវជនខេត្តបាត់ដំបង​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​។ ក្នុង​នោះ​សម្តេច​បាន​រំលឹក​អនុស្សាវរីយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលបានជួប​ប្រទះនូវរបប​មហា​ប្រល័យ​ពូជសាសន៍​កាប់​សម្លាប់​ប្រជាជន​ជាតិ​ខ្លួន​ឯង​ជាង​៣លាន​នាក់​ បង្ខំ​ឲ្យ​ប្រជាជន​ធ្វើ​ការ​ជាទម្ងន់​ ការ​ហូបចុក​ប្រចាំថ្ងៃ​មិន​គ្រប់គ្រាន់​។ប៉ុន្តែ​ចាប់​ផ្ដើម​ពី​ព្រឹត្តិការណ៍​ទី​ក្រុង​ប៉ារីស​ ២៣ តុលា  ឆ្នាំ​១៩៩១មក​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ការ​បែក​បាក់​ខ្មែរ​និង​ខ្មែរ​ចូលមក​រួមរស់​ក្នុង​សង្គម​ជាតិ​តែ​មួយ​។

យើង​បាន​ឃើញ​ច្បាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​ ទល់​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់  សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ជ្រកក្រោម​ដំបូល​ឆ័ត្រតែ​មួយ​ ឯកភាព​ជាតិ​តែ​មួយ​ ជាតិ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ អាស្រ័យ​រដ្ឋធម្មនុញ្ញ។ សម្តេច​ក្រឡា​ហោ​ម​ ស​ ខេង​ បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត​ ប្រធាន​យុវជន​សភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត​ និង​ក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ ​បម្រើ​ប្រជាពលរដ្ឋ​ ប្រកប​ដោយ​ចីរភាព​ និងបាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យុវជន​យុវនារី​សិស្សានុសិស្ស​ទាំង​អស់​ មេត្តា​អញ្ជើញ​ចូលរួម​ បំពេញកា​តព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បក្ស​នយោបាយ​មួយ​ដែល​ខ្លួន​ស្រឡាញ់​៕

 

 

ក្តៅៗ ឯកឧត្តមឧត្ដមសេនីយ៍ទោ ជួន ណារិន បញ្ជារអោយហៅ ប្រធានគណនីកាស៊ីណូ Queenco មកសុំទោសម្ដាយបុគ្គលិកកាសីណូ

ព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដែលមានប្រជាប្រិយភាពនោះ​ នៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​បានអោយ​ដឹងថា​ បន្ទាប់ពីលោកបានមើលឃើញវីដេអូ​ ប្រធានគណនី​ កាស៊ីណូ​ នៅកំពង់សោម​ ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស​ លោកឧត្ដមសេនីយ៍ទោ​ស្នងការ​បានបញ្ជាអោយ​ស្នងការរងទទួលបន្ទុក​ព្រហ្មទណ្ឌកោះហៅ​ប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​  និង​ បុគ្គលិក​ សណ្ឋាគារ​ និង​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហុន​ មកដោះស្រាយ​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ។​

 លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានអោយដឹងទៀតថា​ ករណី​នេះត្រូវតែអោយលោក​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ​ ។​ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន​ ឬ​ មានកំហុសឆ្គងចំពោះលោក​ ខេន​ ដារិន​ ត្រូវសុំទោសលោក​ ខេន​ ដារិន​ វិញដែរ​ ។​

 ការរិះគន់យ៉ាងកក្រើក​ Facebook បានកើតឡើងបន្ទាប់ពីលោក​ ខេន​ ដារិន​ ប្រធានគណនី​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហនុ​ បានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួនហើយរាលដាលដល់​ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង​ ។​ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ​ គឺ​ លោក​ ខេន​ ដារិន​ ដែលជេរម្ដាយគេហើយ​ អោយគេសុំទោសខ្លួនថែមទៀត​ ចំពោះទង្វើរបស់លោក​ ខេន​ ដារិន​ ជេរម្ដាយបុគ្គលិក​ លោក​ ខេន​ ដារិន​ មិនបានសុំទោសនោះទេ​ ។​

 ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជូន​ ណារិន​ បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ​កោះហៅ​ ភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយឡើងវិញ​ ។​ ជាពិសេសត្រូវតែអោយលោក​ ខេន​ ដារិន​ សុំទោសម្ដាយបុគ្គលិកនោះតាមរយះ​វីដេអូ​ មួយផ្សាយជាសាធារណៈដើម្បីផ្ដល់កិត្តិយសជូនលោកស្រីជាម្ដាយរបស់បុគ្គលិករូបនោះវិញ​ ។​

 សូមគាំទ្រនូវចំណាត់ការរបស់លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ដែលបានរកយុត្តិធម៌អោយម្ដាយបុគ្គលិកដែលរងការជេរប្រមាថពី​ឈ្មោះ​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco នៅកំពុងសោម​ ៕ ប្រភព ផេង វណ្ណះ

អិនស៊ីអិនដេលី (NCNDIALY) អបអរសាទរលោក ខៀវ កាញារីទ្ធ និងលោកស្រី ទទួលពានរង្វាន់សន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងពិភពលោក

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតកម្ពុជា (AKP) លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី បានទទួលពានរង្វាន់ សន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងពិភពលោកពីសម្តេចសង្ឃឥណ្ឌា នៃសមាគមអ្នកប្រតិបត្តិព្រះសិវៈព្រះនាម១០០៨ ក្នុងឱកាស 5th Sanatan Dham Establishment Festivalគួរបញ្ជាក់ថា៖ការប្រារព្ធពិធី 5th Sanatan Dham Establishment Festival បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕

 

អស្ចារ្យណាស់! កូនប្រុស ព្រាប សុវត្ថិ ទាំង៣ ពេលឃើញអ្នកគាំទ្រស្ទុះទៅថតជាមួយ ឱបគ្នាដូចបងប្អូនដោយមិនប្រកាន់ ឫក៏អាចថាគឺមិនឫក (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីនេះៗ ក្នុងពិធីបើកមហាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ២ នៅទីលានពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី ២៥ ខែ ឧសភា រហូតដល់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០១៨ បានរៀបចំធ្វើឡើងយ៉ាងអស្ចារ្យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនទូទៅ ជាពិសេសក្រោមអធិបតីភាព សម្តេចតេជោ និងសម្តេចកិត្តិព្រឹក្តិបណ្ឌិត និងយុវជនស័គ្រចិត្ត ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។

នៅក្នុងនោះផងដែរ គេក៏ឃើញមានវត្តមានកំពូលតារាចម្រៀងជាច្រើនរូប ក្នុងគឺលោក ព្រាប សុវត្ថិ និងកូនប្រុសរូបសង្ហាទាំង ៣ រូប ក៏បានចូលរួមនៅក្នុងកម្មវិធីនេះ ពោរពេញទៅដោយក្តីសោមនរីករាយផងដែរ។

ហើយមិនតែប៉ុណ្ណោះ គ្រាន់តែចេញមកជួបជាមួយអ្នកគាំទ្រភ្លាម កូនប្រុសរបស់លោក ព្រាប សុវត្ថិ ទាំង៣នាក់ ក៏បានរត់ស្ទុះមកថតជាមួយនឹងអ្នកគាំទ្រខ្លួនជាច្រើននាក់ដែលឈររង់ចាំដោយសេចក្តីស្រលាញ់ពេញចិត្ត និងរាប់អានគ្នាចាត់ទុកដូចជាបងប្អូននឹងគ្នាផងដែរ។
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSovathMonivannOfficial%2Fvideos%2F1880063135348615%2F&show_text=0&width=560

ធ្លាប់តែលឺពាក្យគេថា ឱ្យតែបានធ្វើជាតារាល្បីភ្លាម ក៏ចាប់ផ្តើមលេងឫកពារហើយ ក្រអើតក្រទមដាក់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែកូនប្រុសលោក ព្រាប សុវត្ថិ ក៏ដូចជាលោក ព្រាប សុវត្ថិ ផ្ទាល់ បែរជាមិនចេះលេងឫកពា លើកតម្កើងខ្លួនចំពោះអ្នកដទៃនោះទេ គឺមានតែរត់ទៅរកអ្នកគាំទ្រឱ្យថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាទៅវិញ គួរឱ្យស្រលាញ់ណាស់។ ទាងនេះហើយ បញ្ជាក់ក្តីស្រឡាញ់ចំពោះ យុវជនកម្ពុជា និងប្រជាជាតិខ្លួនឯង ដោយមិនប្រកាន់វណ្ណះ ៕

ប្រភព ៖ KhmerLoad