សិល្បករ និងក្រុមការងារ ចំណាយថវិការផ្ទាល់ខ្លួន ទៅលើកទឹកចិត្តលោកបេន ជនជាតិអាមេរិក ដែលចំណាយពេល២៦ឆ្នាំ ការពារអភិរក្សព្រៃឈើកម្ពុជា

យោងតាមគណនីហ្វេសប៊ូក របស់លោក តាន់ គឹមសួរ បង្ហោះមុននេះបន្តិច បានសរសេរថា វត្តមានរបស់កំពូលតារាកំប្លែង ពែកមី និងតារាសម្តែងលោក ប៉ែន ចំរ៉ុង ប្អូនស្រី ស្រមោចខ្មៅ និងតារាចម្រៀងម្ចាស់បទ អតីត គឺលោក Pao Ploy បានរួមគ្នា ជាមួយក្រុមការងារ ដែលមាន អាចារ្យធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និងកញ្ញា Ping Ing ចូលរួមសំណេះសំណាល អំពីការអភិរក្សព្រៃឈើ របស់ Sharyn Davis ជាជនជាតិបរទេស ដែលចំណាយពេល26ឆ្នាំ រស់នៅលើទឹកដីកម្ពុជា និងសាងភាពសប្បាយរីករាយ ដល់ប្រជាជនក្នុងភូមិ នៅតំបន់ភ្នំត្នោត។

វត្តមានរបស់អ្នកទាំងអស់គ្នាខាងលើនេះ ជាពិសេសក្រុមការងារដែលមាន អាចារ្យធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និងកញ្ញា Ping Ing បានចំណាយពេលវេលា សំណេះសំណាលពីការអភិរក្សព្រៃឈើ របស់លោក Sharyn Davis (ហៅ បេន) ជាជនជាតិបរទេស ដែលបានចំណាយពេលអស់រយៈពេល២៦ឆ្នាំ រស់នៅលើទឹកដីនៃប្រទេសកម្ពុជា ហើយបានសាងភាពសប្បាយរីករាយ ជាពិសេសភាពកក់ក្តៅ ដល់ប្រជាជនក្នុងភូមិទាំងអស់ នៅតំបន់ភ្នំត្នោតនេះ ។

ទោះជាយ៉ាងណា វត្តមានរបស់អ្នកទាំងអស់គ្នា បានធ្វើឲ្យលោកបេន និងក្រុមគ្រួសាររបស់លោក មានភាពសប្បាយរីករាយឥតឧបមា ដោយពួកគាត់មានកម្លាំងចិត្ត និងគិតថា ពួកគាត់លែងឯការទៀតហើយ។ ចំណែកឯប្រជាជននៅក្នុងភូមិ មួយចំនួនដែលមិនពេញចិត្ត ជាមួយលោកបេននោះ ពួកគេមានការគិតសារជាថ្មីឡើងវិញ អំពីការអភិរក្ស របស់ក្រុមគ្រួសារលោកបេនផងដែរ ។

វត្តមានរបស់អ្នកទាំងអស់គ្នាខាងលើ បានធ្វើឲ្យប្រជាជនមានការគោរពកោតស្ញប់ស្ញែង និងកាត់បន្ថយការស្អប់លោកបេន និងគ្រួសាររបស់គាត់ និងបានចូលរួមចំណែកយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរការគិតមិនល្អ របស់ប្រជាជនក្នុងភូមិចំពោះលោកបេន និងគ្រួសារ ។

ជាមួយគ្នានោះដែរ លោកតាន់ គឹមសួរ បាននិយាយថា “អ្នកទាំងអស់គ្នា នឹងអាចចូលរួមជាមួយការងារ ដែលមិនទទួលបានផលកម្រៃ ហើយថែមទាំងត្រូវចំណាយ ថវិកាផ្ទាល់ខ្លួននេះឡើយ ព្រោះថាអ្នកទាំងអស់គ្នា គឺរវល់ខ្លាំងណាស់។ នេះហើយជាអ្វីដែលល្អសម្រាប់ សិល្បករដទៃទៀតយកជាគំរូ។ ទឹកចិត្តរបស់អ្នកទាំងអស់គ្នា ចំពោះបេននិងក្រុមគ្រួសារ ពិតជាមានទំហំធំធេងណាស់។ សូមទទួលយកការគោរពពីពួកយើងផង” ៕

ទូរសព្ទបែក

ស្ថិតក្នុងសភាពស្តាយក្រោយនៃទង្វើរបស់ខ្លួន បុរសដែលជាអ្នកជោគជ័យគ្រប់ការងារតែបរាជ័យរឿងជីវិត បានរំលឹកអនុស្សាវរីយ៍របស់ខ្លួនទាំងសោកស្តាយនៅចំពោះកូនប្រុស ហើយបានចងក្រងនូវសំណេរទុកជាបទពិសោធន៍ជីវិតសំរាប់ប្រិយមិតអ្នកអានគ្រប់ៗគ្នា. . .

នាមជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយដែលឈរជើងយ៉ាងរឹងមាំក្នុងបណ្តារក្រុមហ៊ុនល្បីៗនានា ភាពជាម្ចាស់របស់គាត់បានធ្វើអោយគាត់មានមុខមាត់ និងកិត្តិយសយ៉ាងសុះសាយ តែអ្វីៗមិនគាប់ចិត្តទាំងអស់នោះទេក្រោយពេលបាត់បង់ប្រពន្ធជាទីស្រលាញ់ គ្រួសារដែលធ្លាប់តែអ៊ូរអរត្រូវស្ថិតក្នុងភាពស្ងប់ស្ងាត់ វីឡាដែលមានតំលៃរាប់លានដុល្លារបស់គាត់បានត្រឹមធ្វើអោយបំរើនៅតែប៉ុណ្ណោះ
មរតកនៃស្នេហារបស់គាត់ដែលខំរាប់ឆ្នាំសល់ត្រឹមកូនប្រុសម្នាក់វ័យ៦ឆ្នាំដែលត្រូវកំដរគាត់ក្នុងភាពឯកាលើគំនរទ្រពសម្បតិ្តតែខ្វះសុភមង្គល។ ពិសេសរឿងដែលគ្រប់គ្នាមានចំងល់បំផុតថា << តើហេតុអ្វីបានជាភរិយារបស់គាត់ត្រូវចុះចោលគាត់ដែលជាសេដ្ឋី ហើយទៅផ្តើមស្នេហាជាមួយបុរសសាមញ្ញក្រីក្រម្នាក់ទៅវិញ? ថ្ងៃមួយពេលគាត់ចូលងូតទឹក កូនប្រុសរបស់គាត់បានចូលក្នុងបន្ទប់ធ្វើការរបស់គាត់ ហើយបានកាន់ទូរស័ព្ទរបស់គាត់លេង នឹងបានស៊ករបស់តូចមួយទៅក្នុងស្រោមទូរស័ព្ទនោះតែភ្លាមៗគាត់ក៏មកទាន់ គាត់បានស្រែកយ៉ាងខ្លាំងដាក់កូនរបស់គាត់ ដោយសភាពភ្ញាក់ផងភ័យផង ទូរស័ព្ទក៏របូតចេញពីដៃធ្លាក់ទៅលើកំរាល ដោយសេចក្តីក្រោធនិងកំហឹង គាត់បានទះកំផ្លៀងកូនគាត់មួយដៃដោយមិនបានតាំងចិត្តនោះទេ តែជាអកុសលទង្វើរនេះបានធ្វើអោយប៉ះពាល់ដល់ត្រចៀកនិងភ្នែកជាខ្លាំងនាំអោយកូនតូចត្រូវងងឹតភ្នែកមួយរំពេច។


ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យអូនតូចត្រូវទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់  តែអ្វីដែលគាត់ក្តុកក្តួលក្នុងចិត្តបំផុតនៅពេលគាត់លឺសំនួរមួយឃ្លាររបស់កូនគាត់ដែលសួរថា << ប៉ាហេតុអ្វីបិទភ្លើងចឹង? ហើយប៉ានៅណាម៉េចអត់និយាយរកកូន? >> គាត់បានត្រឹមលុតជង្គង់សំរក់ទឹកភ្នែកនៅក្បែរកូនគាត់ ដោយមិននិយាយអ្វីទាំងអស់។ ការធ្វេសប្រហែសធ្វើទង្វើរណាមួយដោយកំហឹងធ្វើអោយបុរសម្នាក់នេះសោកស្តាយអស់មួយជីវិត ហើយកូនគាត់ត្រូវពិការទាំងវ័យក្មេងថែមទៀត . .
អ្នកបំរើបានយកទូរស័ព្ទដែលធ្វើហើយអោយគាត់វិញហើយភ្ជាប់ជាមួយសំបុត្រតូចមួយដែលជាងបានឃើញដែលបានសរសេរថា ៖ កូននឹកម៉ាក់ណាស់ថ្ងៃនេៈជាថ្ងៃខួបកំណើតកូន កូនចង់អោបប៉ា ចង់បានទិញពេលវេលាពីប៉ា កូនចង់អោយប៉ាស្រលាញ់កូនដូចកូនស្រលាញ់ប៉ា ចង់លឺប៉ានិយាយថាស្រលាញ់កូន កូនចង់លេងសួនសត្វនៅព្រឹកស្អែកនេៈ កូនចង់ឃើញសត្វខ្លា សង្ឃឹមថាប៉ាជូនកូនទៅ កូនស្រលាញ់ប៉ា។ . . .

ដោយការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យធ្វើអោយអូនតូចអាចស្តាប់លឺ នឹងមើលឃើញដូចមុនជាពិសេសគាត់បានចំនាយទឹកប្រាក់យ៉ាងច្រើនធ្វើខូបកំណើតអោយកូនគាត់នៅមន្ទីពេទ្យតែម្តង ហើយបាននិយាយទៅកាន់កូនប្រុសជាសាធារណៈ ប៉ាសូមទោសកូននិងម្តាយកូនផង តាមពិតប៉ាស្រលាញ់អ្នកទាំងអស់គ្នាណាស់ តែប៉ាខុសមួយពេលព្រោះប៉ាគិតថាលុយអាចធ្វើអោយគ្រួសារយើងសុខដុមទើបប្រឹងតែរឿងការងារមិនគិតដល់សុខទុក្ខអ្នកទាំងអស់គ្នា ពេលនេះប៉ាយល់ហើយ។ និយាយមិនទាន់ចប់ផងប្រពន្ធគាត់នៅក្បែរនោះបានរត់ចេញមកហើយយំអោបប្តីនឹងកូនភ្លាមផងដែរ តាមពិតប្រពន្ធគាត់មិនបានរត់តាមប្រុសឬមានចិត្តបែកបែរពីគាត់នោះទេតែគាត់ចង់អោយប្តីគាត់យល់ពីជីវិតគ្រួសារតែប៉ុណ្ណោះ. . . !
កុំរវល់ពេកភ្លេចគ្រួសារអ្នក កុំយកសម្ភារៈនិយមមានតម្លៃជាងមនុស្សនៅជុំវិញខ្លួនអ្នក ត្រូវចេះបង្កើតភាពរីករាយនឹងផ្តល់ក្តីស្រលាញ់សម្រាប់មនុស្សជុំវិញខ្លួន កុំធ្វើអោយជីវិតមានវិប្បដិសារី៕

រក្សាសិទ្ធដោយ ៖ ncndaily
អត្ថបទដោយ ៖ Madam ស្នេហា

Yura សមាជិក​ក្រុម Girl’s Day ត្រូវ​បាន​ជ្រើសជា​ពិធី​ការនី​​​សម្រាប់​​កម្មវិធី​បវរ​កញ្ញា​ឯក​កូរ៉េ​ឆ្នាំ​​ ២០១៨

ផលិត​កម្ម Dream T Entertainment បាន​បង្ហើបថា Yura ត្រូវ​បាន​ជ្រើសរើស​ជា​ពិធី​ការនី​​ក្នុង​កម្មវិធី បវរ​កញ្ញា​ឯក​កូរ៉េ​ឆ្នាំ​ ២០១៨ នេះ​។ Hankook Ilbo E & B ដែល​ជា​ម្ចាស់​​ឧបត្ថម្ភ​ធំ​នៃ​ព្រឹត្តិការណ៍​នេះ​ក៏​បាន​សម្តែង​​នូវ​ការ​រីក​រាយ​ចំពោះ​ការ​ចូល​រួម​របស់ Yura ផង​ដែរ។ អ្នក​តំណាង​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​នេះ​បាន​បញ្ជា​ក់ថា ៖ “​យើង​ជឿ​ជាក់​លើស​ម្រស់ ភាពឈ្លាសវៃ និង​សមត្ថភាព​របស់ ​Yura នាង​នឹង​ធ្វើ​បាន​ល្អ​ក្នុង​កំឡុង​ពេល​កម្មវិធី​ដំណើរ​ការ ។ ក្នុង​ពេល​សម្ភាសន៍​ជា​មួយ​អ្នក​កាសែត Yura បាន​និយាយ​ថា ៖ “​ខ្ញុំ​ធ្លាប់​មាន​ក្ដីស្រម៉ៃ​ចង់​ធ្វើ​ជា​ពិធី​ការនី​ក្នុង​កម្មវិធី​បវរ​កញ្ញា​ឯក​កូរ៉េ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ។ ពេល​នេះ​ក្ដីស្រម៉ៃ​របស់​ខ្ញុំ​បាន​ក្លាយជា​ការ​ពិត​ហើយ ខ្ញុំ​ពិត​ជា​មាន​មោទនភាព និង​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ដ៍​ល្បីល្បាញ ដែល​ពោរ​ពេញ​ទៅ​ដោយ​បេក្ខជន​មាន​រូបសម្រស់​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្ពស់​”។ កម្មវិធី​បវរ​កញ្ញា​ឯក​កូរ៉េ​ ២០១៨ នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ០៤ ខែ​កក្កដា​ វេលា​ម៉ោង ៧ យប់​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្ត៍ KST និង​តាម​វេបសាយ MBC Every1 និង MBC Music។

Minho របស់​ SHINee ​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​អាយុ​ដែល​ខ្លួន​ចង់​បង្កើត​គ្រួសារ

នៅ​ថ្ងៃ​ទី ២១ ខែមិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ សមាជិក ​២​ រូប​របស់​ក្រុម SHINee គឺ​លោក Minho និង Taemin ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី KBS CoolMusic Show ។ ក្នុង​អំឡុង​ពេល​កម្មវិធី​ដំណើរ​ការ អ្នក​គាំទ្រ​ម្នាក់​បាន​សួរសំណួរ​មួយ​ថា “តើ​អ្វី​ទៅ​ជា​របស់​ថ្មី​បំផុត​ដែល​អ្នក​បាន​ទិញ?” Taemin បាន​ឆ្លើយថា ៖ “​ខ្ញុំ​បាន​ទិញ​ក្រែមសំរាប់លាបរាងកាយ ព្រោះ​ស្បែក​​របស់​ខ្ញុំ​បាន​ស្ងួត​យ៉ាង​ខ្លាំង​នៅ​ពេល​ខ្ញុំ​ហាត់រាំជា​ច្រើន​ម៉ោង​ក្នុង​បន្ទប់​ម៉ា​ស៊ី​នត្រ​ជាក់។ បន្ទាប់​មកជាវេន​របស់ ​Minho ​ហើយ​គាត់​បាន​ឆ្លើយថា ៖ “​ខ្ញុំ​បាន​ទិញ​ក្លឹប​វាយ​កូន​ហ្គោល​មួយ។ ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​រៀន​លេង​កីឡា​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ទម្លាប់​អាក្រក់​មួយ​គឺ ខ្ញុំ​ចូល​ចិត្ត​បោះ​ដង​កូន​ហ្គោល​ចោល​នៅ​ពេល​ដែល​ខ្ញុំ​វាយ​មិន​ចូល។ នៅ​ពេល​សួរ​អំពី​ផែនការ​របស់​ពួក​គេ​នៅ​អាយុ ៣០ ឆ្នាំ Minho បាន​និយាយ​ថា ៖ “​ខ្ញុំ​ចង់​ចាប់​ផ្តើម​គ្រួសារ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ ៣០ ឆ្នាំ​”។ គួរ​បញ្ជា​ក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ តារា​ចម្រៀង​ម្ចាស់​បទ Ring Ding Dong រូប​នេះ មាន​អាយុ​ ២៧ ឆ្នាំ​ហើយ។

កូនស្រីតារាកំប្លែងរបស់នាយកុយ មានសម្រស់ស្រស់ស្អាតមិនចាញ់តារាទេ (សូមទស្សនារូប)

តារាកំប្លែងជើចាស់ គឺនាយកុយ ដែលជាតារាកំប្លែងដ៏ល្អ និងមានភាពប៉ិនប្រសព្វក្នុងអាជិបជាអ្នកកំប្លែងដ៏ល្បីមួយរូប។ ហើយកាលពីពេលថ្មីៗនេះ ក្នុងបុណ្យទិវាឪពុកអន្តរជាតិ ដោយនៅក្នុងនោះមានមនុស្សជាច្រើនបានធ្វើការបង្ហាញសេចក្តីស្រឡាញ់ចំពោះឪពុក តាមរយៈការបង្ហោះរូបភាព ញុំអាហារជួបជុំគ្រួសារ ក៏ដូចជាផ្តល់កាដូជូនលោកឪពុកផងដែរ។

ទន្ទឹងនឹងនោះដែរ តារាកំប្លែងដ៏ល្បីឈ្មោះ លោក នាយកុយ ក៏ទទួលបានការជូនពរ និងការបង្ហោះរូបភាពបង្ហាញពីក្តីស្រឡាញ់ ពីកូនស្រីជាទីស្រលាញ់នៅក្នុងបណ្តាញសង្គមផងដែរ។ កូនក៏បានការបង្ហោះរូបភាពបង្ហាញពីក្តីស្រឡាញ់ របស់ខ្លួន ទៅលោកឪពុក អ្នកគាំទ្រគ្រប់គ្នាបានចាប់អារម្មណ៍ឃើញថា សម្រស់របស់កូនស្រី នាយកុយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មិនចាញ់តារាផ្សេងៗនោះទេ ជាមួយនឹងកាតុបតែខ្លួនរបស់នាង ៕

អុញនោះ!! ក្រសួងវប្បធម៏ នឹងហៅតារាសម្តែងកញ្ញា វ៉ាន់ វលក្ខណ៍ និងអ្នកដឹកនាំបទចម្រៀង ”ស្រីមុខលុយ”ទៅ……

ភ្នំពេញ ៖ ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែល បង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំច្ចៃមាត់ពីសំណាក់ មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា ៖ ក្រសួងវប្បធម៏ ត្រៀមកោះហៅសិល្បករ និងផលិតករ នៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឲ្យបញ្ចប់ការ សម្តែងបទចម្រៀងបែបស្រើបស្រាយនោះ។

​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង”ស្រី​មុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករផលិតកម្ម សាស្ដា បានធ្វើឲ្យលេចចេញការរិះគន់ ខ្លាំងរហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែ ឈុតឆាកជាច្រើនបង្ហាពីការឱបថើប លូកស្ទាប ស្ទើគ្មានសល់លើរូបរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថាជាបទចម្រៀងដែលមានតែឱប ថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹក បែបនេះ ? ។

ធ្វើអ៊ីចឹងទៅទើបល្បី ? ការក្បត់ឧត្ដមកិតិ្ដ វាអាច មានច្រើន រូបភាពមិនចាំបាច់តែមានលុយច្រើន បានគេហៅក្បត់ឧត្ដមកិត្ដិ ទេ ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង ? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស ។ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោសបើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួង វប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ »។

តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថាសំណើរនៃការក្រុមការងារបានធ្វើរួចរាល់ហើយគឺនៅតែការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។ មន្រ្ដីវប្បធម៏ បាន បញ្ជាក់ថា៖ ប្រសិនបើសំណើរនេះទទួល បានការឯកភាព នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការប្រមាន ពីមន្ត្រីក្រសួងវប្បធម៏ ដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកអំពីការផលិតបែបសិល្បៈនោះ។

ការព្រមាននេះក៏ជាគំរូ ដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃ ទៀត ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេនី ក្វាន់កន្លងមកនោះទេ ៕

អីយ៉ា!! ទៅដល់ប្រទេសអូស្ត្រាលីភ្លាម កញ្ញា មាស សុខសោភា ចេញវិដេអូភ្លាម…

(តារា)៖ ប្អូនប្រកដជាបានស្គាល់ហើយថា តា​រាចម្រៀង​​សំនៀង​ស្រទន់ គឺកញ្ញា មាស សុខសោភា មានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ នៅពេលនេះដែល កញ្ញាបានទៅដល់ប្រទេសអូស្រា្តលីដោយសុវត្ថិភាព ហើយក៏បានចេញខ្លីបវិដេអូ ការនឹករលឹក ដល់អ្នកគាំទ្រ និងបាននិយាយរៀបរាប់ពីស្ថានភាពនៅទីនោះ គឺមានភាពត្រជាក់យ៉ាងខ្លាំង  ។ បន្ទាប់ពីនេះទៀតនោះ កញ្ញាបានផ្ញើក្តីនឹករលឹកដល់អ្នកគាំទ្រ និងអ្នករស់នៅប្រទេសកម្ពុជាទៀតផង៕


តោះកុំឲ្យខាតពេលយូសូមទស្សនាវិដេអូទាំងអស់គ្នា៖
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMeasSoksopheaOfficial%2Fvideos%2F10160359538150231%2F&show_text=0&width=267

ដោយ៖ សុវណ្ណ ដេត

នារីដ៏ស្រស់ស្អាត់ ទើបតែអាយុ១៦ឆ្នាំសោះ ធ្វើឲ្យមានការចាប់អារម្មណជាខ្លាំង នៅក្នុងបណ្តាញសង្គម

ហ្វីលីពីន៖ ចំពោះនារីម្នាក់នេះ គឺមានឈ្មោះថា Romica Lyan ជនជាតិហ្វីលីពីន អាយុទើបតែ​១៦ឆ្នាំតែប៉ុណ្ណោះ សព្វថ្ងៃនេះ នាងជាតារាចំណូលថ្មី ដោយភាគច្រើន នាង តែង​ថតស្ពត និង វីដេអូចម្រៀងផ្សេងៗ បែបយុវវ័យផងដែរ។

 

ជាពិសេស បើងាកទៅចាប់អារម្មណ៍ លើរូបសម្រស់របស់នាង គឺគួរឲ្យស្រលាញ់មិនធម្មតា ជាមួយនឹងទម្រង់មុខ និងច្រមុះស្រួច ដូចកូនកាត់។
នៅក្នុងសង្គមហ្វេសប៊ុក កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាស៊ែរ រូបថតនារីវ័យក្មេងម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត គួរជាទីបេតី បើទោះបីជា នាងមានរូបរាងមានសាច់បន្តិចក៏ដោយ។


ប៉ុន្តែក្នុងនោះ ក៏មានមនុស្សភាគច្រើន បាននិយាយថា នាងទើបតែអាយុ១៦ឆ្នាំ តែនាង ធ្វើខ្លួនស៊ិចស៊ីជ្រុល លើសពីអាយុរបស់នាង ព្រោះមើលទៅ មិនសូវសមនឹងនាង ប៉ុន្មានទេ រហូតមានការរិះគន់ លើការតែងខ្លួនរបស់នាងទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា Romica Lyan នៅតែបន្តបង្ហោះរូបថតស៊ីអារម្មណ៍ ជាមួយនឹងឈុតប៊ីគីនី នៅក្នុងគណនីអ៊ីនស្តារក្រាម ជាបន្តបន្ទាប់ ដោយមិនខ្វល់ ពីការថាស្តី ពីអ្នកគាំទ្រ ទាក់ទងនឹង ការធ្វើខ្លួនជ្រុលរបស់នាង៕

កម្ពុជាអំពាវនាវរកជំនួយកាគាំទ្រ ការប្រែប្រួលអាកាសធាតុ…

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ខ្លាំងឱ្យចូលរួមផ្តល់ថវិកាគាំទ្រសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ ។

ថ្លែងក្នុងសន្និសីទស្តីពី«ការធ្វើសមាហរណកម្មផែនការនៃការចូលរួមចំណែករបស់រដ្ឋភាគី ក្នុងការអនុវត្តអនុញ្ញាតក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ» ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាត្រូវការទាំងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់អនុវត្តនៅក្នុងគម្រោងបន្ស៊ាំការប្រែប្រួលអាកាសធាតុ កម្មវិធីអប់រំ បណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹងដែលឈានទៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនៅតែត្រូវការដៃគូដើម្បីបង្កើនការគាំទ្រដល់ផ្នែកហិរញ្ញប្បទាន សម្រាប់គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

លោក និក បេរិសហ្វត(Nick Beresford) នាយកប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានបង្ហាញពីជំហរចូលរួមផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញប្បទាន ដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងពន្លឿនវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ អំពីម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨នេះ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ធ្លាក់ចុះបើសិនជាគ្មានការទប់ស្កាត់ទាន់ពេលវេលា៕

 

Update: ការផ្ទុះភ្នំភ្លើងនៅហ្គាតេម៉ាឡាបានកើតឡើងចំនួនបីថ្ងៃហើយនិងចំនួននាក់ស្លាប់បានកើនឡើងដលើ​ ៧៥នាក់ និងបាត់ខ្លួន២០០នាក់

(អន្តរជាតិ) ការផ្ទុះបានកំពុងកើនឡើងខ្លាំងនៅភ្នំភ្លើងហ្វូគូហ្គូរបស់ហ្គីតេម៉ាឡា ខណៈដែលក្រុមអ្នកសង្គ្រោះបន្ទាន់បន្តការស្វែងរកនៅថ្ងៃពុធសម្រាប់មនុស្សជិត 200 នាក់បានបាត់ខ្លួន។

មានលំហូរពពកច្រើនដែលបណ្តាលមកពីផេះថ្មនិងឧស្ម័នដែលអាចបង្ករគ្រោះថ្នាក់ជាងកំដៅព្រះអាទិត្យ។ វាកំពុងគំរាមកំហែងដល់ភូមិនានានៅភាគអាគ្នេយ៍នៃភ្នំភ្លើងនេះ។

អគ្គនាយកទីភ្នាក់ងារនេះលោក Eddy Sanchez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយកាលពីថ្ងៃអង្គារថា “លក្ខខណ្ឌគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ” ។

ប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះត្រូវបានផ្អាកជាបណ្ដោះអាសន្ន កាលពីថ្ងៃអង្គារនៅពេលអ្នកជួយសង្គ្រោះមន្រ្តីប៉ូលីសនិងអ្នកស្ម័គ្រចិត្តត្រូវបង្ខំឱ្យជម្លៀសខណៈការផ្ទុះយ៉ាងខ្លាំងនៅភ្នំភ្លើងបានចាប់ផ្ដើម។

យោងតាមលោក Insivumeh បានឱ្យដឹងថាការផ្ទុះខ្លះបានបាចសូន្យទៅលើមេឃ 16,405 ហ្វីត។

ភ្នំភ្លើងនេះមានចម្ងាយប្រហែល 25 ម៉ាយល៍ភាគនិរតីនៃរដ្ឋធានីហ្គាតេម៉ាឡានិងនៅក្បែរទីក្រុងអាលីពីហ្គូ។

បីថ្ងៃបន្ទាប់ពីភ្នំភ្លើងហ្វូគូវ៉ូបានផ្ទុះ ទីក្រុងមួយចំនួននៅតែគ្របដណ្តប់នៅក្នុងផេះក្រាស់ហើយអ្នកជួយសង្គ្រោះបានព្យាយាមរុករកកម្ទេចកម្ទី។

យ៉ាងហោចណាស់ មានមនុស្ស 192 នាក់កំពុងបាត់ខ្លួនហើយយ៉ាងហោចណាស់ 75 នាក់បានស្លាប់យោងតាមលោក Sergio Cabañaលេខាធិការប្រតិបត្តិនៃសម្របសម្រួលជាតិកាត់បន្ថយគ្រោះមហន្តរាយរបស់ហ្គាតេម៉ាឡា។

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រពិការវិទ្យាកាណាដា (INACIF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមានតែជនរងគ្រោះ 23 នាក់ប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណរួមទាំងក្មេងស្រី 2 នាក់ដែលមានអាយុ 3 និង 6 ឆ្នាំ។ CabañAបាននិយាយថាវាមិនច្បាស់ទេថាតើមនុស្សមួយចំនួនដែលបាត់ខ្លួនគឺជាសាកសពដែលគេមិនស្គាល់ឬយ៉ាងណា។ លោក Jimmy Morales ប្រធានហ្គាតេម៉ាឡាបាននិយាយថា: «យើងមិនត្រឹមតែនិយាយអំពីអ្វីដែលត្រូវបានគេចាត់ទុកថាជាការផ្ទុះដ៏ធំបំផុតរបស់ភ្នំភ្លើងចាប់តាំងពីឆ្នាំ 1974 មកនោះទេ។ យើងកំពុងនិយាយអំពីសោកនាដកម្មមួយដែលជាការកាន់ទុក្ខថ្នាក់ជាតិ»។