តួឯកស្រីសាន់ឆាយ ជំនាន់​ថ្មី​ត្រូវ​គេសរសើរថា​មុខ​ស្អាត តែ​ជើង​អាក្រក់​ជាង​គេ​ក្នុង​ប្រវត្តិ​រឿង F4

តារា​សម្ដែង​ទើប​នឹង​រះ Shen Yue ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាជាតួឯកស្រី​រឿង​F4​ជំនាន់​ថ្មី ទោះ​បីជា​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​ត្រូវ​រងការ​រិះគន់​ដោយ​សារតែ​មាន​ជើង​ខ្លី មិន​ស្រឡូន។ មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្សែ​ភាពយន្តភាគ​ដែល​ត្រូវ​យកមក​ផលិត​ឡើង​វិញ​រឿង “ស្នេហាបួនដួង” ជំនាន់​ថ្មី កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ខណៈ​ជិត​ដល់​ពេល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ និង​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​ផ្សេងៗ។ ទន្ទឹមជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ទាក់​ទាញ​ទស្សនិកជន​អោយ​បាន​កាន់​តែ​ច្រើន ក្រុម​ការ​ងារ​របស់​រឿង “ស្នេហាបួនដួង” ថ្មី ក៏​បាន​​ធ្វើ​សន្និសីទ​កាសែត ផ្សព្វ​​ផ្សាយ​ពីរឿង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី៩ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ។ សន្និសីទ​នេះ​គឺជា​បង្ហាញ​មុខ​របស់​ប្រុស​សង្ហារ​ទាំង​៤រូប​របស់​ក្រុម F4 និង​សាន់ឆាយ​ជំនាន់​ថ្មី ដែល​សម្ដែង​ដោយ​តារាស្រី Shen Yue។ ស្រី​ស្អាត​វ័យ​២១ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គេអត់​នឹង​មិន​សរសើរ​មិន​បាន​ជា​មួយ​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង។ យ៉ាង​ណាក្ដី ដោយ​សារតែ​ស្លៀក​ខ្លី នាង​បាន​អចេតនា​បង្ហាញ​ជើង​ខ្លី សាច់​ដុំ និង​មិន​ស្រឡូន​របស់​ខ្លួន។ ទស្សនិកជន​បាន​លាន់មាត់ថា ក្នុង​ចំណោម​សាន់ឆាយគ្រប់​ជំនាន់​ទាំង​អស់​អាច​និយាយ​បាន​ថា ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៧រូប​នេះ មាន​ជើង​អាក្រក់​ជាង​គេ៕

 

ក្ដៅៗ : BTS នឹង​ត្រឡប់មក​វិញ​ជា​មួយ​នឹង​អាល់ប៊ុម​ថ្មី​ក្នុង​ខែ​សីហា​នេះ​

ថ្មីៗ​នេះ​តាម​របាយការណ៍​ក្នុង​ប្រទេស​កូរ៉េ​បាន​បញ្ជា​ក់ថា BTS នឹង​ចេញ​អាល់ប៊ុម​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា “Love Yourself” នៅ​ខែ​សីហា​! នេះ​មាន​ន័យថាការ​ត្រឡប់​មក​វិញ​របស់ BTS នឹង​កើត​ឡើង​ត្រឹម​តែ ៣ ខែប៉ុណ្នោះ​បន្ទាប់​ពី​ចេញ​អាល់ប៊ុមទី ៣ របស់​ពួក​គេ​កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។ សមាជិក​ទាំង​អស់​ត្រូវ​បាន​រាយការណ៍​ថាស្ថិត​នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ផលិត​អាល់ប៊ុម​ថ្មី ហើយ​បាន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បន្ថែម​អ្វី​ថ្មីៗ ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ។ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់ BTS ថា​នឹង​វាយ​លុកទីផ្សាជា​ថ្មី​ម្តង​ទៀត​នូវ​តារាង Billboard ក៏​ដូចជា​កំណត់​ត្រា​ផ្សេងៗជា​ច្រើន​ទៀត ជា​មួយ​នឹង​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ខាង​ផលិត​កម្ម BigHit Entertainment បាន​ឆ្លើយតបថា សេចក្តី​រាយការណ៍​ខាង​លើ​មិន​ទាន់​ច្បាស់​លាស់អាចយក​ជាការ​បាន​ទេ ព្រោះ​ថា​ពួក​យើង​មិន​ទាន់​អាច​កំណត់​បាន​ទេ​នូវ​ថ្ងែ ខែ​ពិត​ប្រាក​ដ​ដែល​​ពួក​គេ (BTS) នឹង​ចេញ​បទ​ចម្រៀង​ថ្មី​នេះ៕

ដំណឹង​ល្អ : សមាជិក ​BTOB ​ទាំង​អស់​យល់​ព្រម​បន្ត​កិច្ចសន្យា​ជា​មួយ​ផលិត​កម្មCube Entertainment

កាលពី​ពេល​ថ្មីៗ​នេះ សារពត័​មាន​ក្នុង​ប្រទេស​កូរ៉េ​បាន​ផ្សាយ​ថា ក្រុម​តារា​ចម្រៀង​បុរស BTOB បាន​យល់​ព្រម​បន្ត​កិច្ចសន្យា​របស់​ពួក​គេជា​មួយ​ផលិត​កម្ម Cube Entertainment ។ គួរ​បញ្ជាក់​ផង​ដែរ​ថា BTOB គឺជា​ក្រុម​ចម្រៀង​បុរស​មាន​សមាជិក​៧​នាក់ ដែល​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១២ ហើយ​បាន​ទទួល​ភាពជោគ​ជ័យ​ក្នុង​វិស័យ K-Pop រយៈ​ពេល ៦ ឆ្នាំ​ហើយ។ យោង​តាម​របាយការណ៍​របស់​ផលិត​កម្ម Cube Entertainment​ ​បាន​បញ្ជាក់​ថា សមាជិក​ទាំង​អស់​របស់​ក្រុម BTOB បាន​យល់​ព្រម​បន្ត​កិច្ចសន្យា នឹង​នៅ​ជា​មួយ​គ្នា​ហើយ​នេះគឺ​ជាការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​រក្សា​ពាក្យ​សន្យា​ដែល​ពួក​គេ​បាន​សន្យាជា​មួយ​អ្នក​គាំទ្រ​របស់​ពួក​គេ (ថា​ពួក​គេ​នឹង​នៅ​ជា​មួយ​គ្នា​ជារៀង​រហូត) ដែល​នេះ​ជាការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​ពួក​គេ។ “​សមាជិក BTOB ទាំង​អស់​បាន​យល់​ព្រម​ស្នាក់​នៅ​ជា​មួយ​គ្នា​ជារៀង​រហូត ហើយ​ហេតុ​ផល​ធំ​បំផុត​គឺ​ត្រូវ​រក្សា​ការសន្យា​ដែល​ពួក​គេ​បាន​សន្យាជា​មួយ​អ្នក​គាំទ្រ​” ផលិត​កម្ម Cube Entertainment​បន្ថែម។ សូម​ចូល​រួម​អបអរសាទរ​ដល់​អ្នក​គាំទ្រ BTOB ទាំង​អស់ សំរាប់​ដំណឹង​ល្អ​មួយ​នេះ៕

ប្លែកម្យ៉ាង!! ទេវតា ជិះសុីក្លូ លំហែកាយក្នុងទីក្រុងភ្នំពេញ…(ចុចអានបន្ត)

ភ្នំពេញៈ កញ្ញា ស៊ូ ដាណេ សាងការភ្ញាក់ផ្អើលខ្លាំង ក្រោយជិះស៊ីក្លូ តែងតួទេវតាចូលរួមកម្មវិធីសិល្បៈប្រចាំឆ្នាំ ដើម្បីចូលរួមលើកកម្ពស់តម្លៃសិល្បៈបុរាណ ដែលតម្រូវឲ្យ​សិល្បកររំលេចអ្វីជាទម្រង់សិល្បៈបុរាណកញ្ញា ស៊ូ ដាណេ តារាចម្រៀងសំឡេងស្រដៀងអ្នកស្រី ប៉ែន រ៉ន បានជិះស៊ីក្លូដោយតុបតែងកាយជាឈុតទេវតាស្រីផ្អើលតាមផ្លូវ និងមហាជននៅទីនោះ ព្រោះជាការប្លែកភ្នែកចំពោះគំនិតច្នៃប្រឌិតមួយនេះ។

កញ្ញាបានចួលរួមប្រារព្ធ​កម្មវិធីខួបគម្រប់២ឆ្នាំនៃការបង្កើត “គ្រួសារតារាកម្ពុជា” ហើយរាត្រីនោះក្រៅពីមានអ្នកមុខអ្នកមាត់ឃើញសរសើរ សូម្បីតែសិល្បករមួយចំនួនក៏បាននិយាយពីចំណុចល្អៗរបស់តារាសិល្បៈបច្ចុប្បន្នចេះរួមគ្នាជួយសង្គម និងការងារសប្បុរសធម៌។

កញ្ញា ស៊ូ ដាណេ ដែលមានជំនាញសិល្បៈពេញខ្លួនដូចជា អាចរាំរបាំបុរាណ និងប្រពៃណី ច្រៀងបាសាក់ មហោរី និងសម័យ បាននិយាយថា មិនត្រឹមតែនាងម្នាក់ទេ ដែលគ្រងឈុតបែបបុរាណ សូម្បីតែបងប្អូនសិល្បករទាំងមូលក៏នាំគ្នាចូលរួមលើកតម្លៃដូចគ្នា ធ្វើឲ្យ​សប្បាយចិត្ត។ ដើម្បីឲ្យ​ប្លែកនាងបានព្យាយាមរិះរកអ្វី ដែលប្លែកហើយនឹកឃើញស៊ីក្លូក៏រកជួលមកចូលរួមតែម្តង។

ស៊ូ ដាណេ ឧស្សាហ៍ឡើងច្រៀងតាមទូរទស្សន៍មួយចំនួនដូចជា បាយ័ន និងស៊ីធីអិនជាងដើម។ នាងមានជំនាញសិល្បៈច្រើនណាស់ ជា​ញឹកញាប់នាង​បានចេញទៅសម្តែងនៅក្រៅប្រទេស ដូចជា អាមេរិក បារាំង និងប្រទេសមួយចំនួនទៀត៕

ប្រភព៖ Heng Ly

Song Hye Kyo និង Park Bo Gum នឹង​រួម​គ្នា​សម្ដែង​រឿង​ភាគ​ថ្មី​មាន​ចំណង​ជើង​ថា “Boyfriend”

ថ្មីៗ​នេះ​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo និង​តារា​សម្ដែង​វ័យ​ក្មេង​លោក Park Bo Gum បាន​ព្រម​ព្រៀង​និង​ចុះ​កិច្ចសន្យា​សម្ដែង​រឿង​ភាគ​ថ្មី​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើង​ថា “Boyfriend”។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ទាក់​ទង​អោយ​សម្ដែង​ខ្សែ​ភាពយន្ត​នេះ ហើយ​ឥឡូវ​ពួក​គេ​ត្រូវ​បាន​អោយ​សម្ដែង​ជាតួឯក។ Song Hye Kyo នឹង​ត្រូវ​ដើរ​តួជាស្រីម្នាក់​ឈ្មោះ Cha Soo Hyun ដែល​ធ្លាប់​ជា​កូន​ប្រសារ​របស់​គ្រួសារ​ស្ដុកស្ដម្ភ​មួយ។ ចំណែក​ឯ Park Bo gum នឹង​ត្រូវ​ដើរ​តួជា​បុរស​សាមញ្ញ​មម្នាក់​ឈ្មោះ​ថា Kim Jin Hyuk ដែល​ជា​មនុស្ស​ស្ងៀមស្ងាត់ ប៉ុន្តែ​ស្វាហាប់ និង​ពូកែ​ដោះ​ស្រាយ​គ្រប់​បញ្ហា។ “Boyfriend” គឺជា​រឿង​ភាគ​បែប​មនោសញ្ចេតនា ដែល​រៀបរាប់​ពីរឿងរ៉ាវ​របស់​នារី​ម្នាក់​ដែល​នាង​ហាក់​ដូចជា​មាន​អ្វីៗគ្រប់​យ៉ាង តែមក​មាន​ទំនាក់​​ទំនង​ស្នេហាជា​បុរស​ធម្ម​តាម្នាក់​ដែល​មិន​មាន​អ្វី​ទាំង​អស់។ រឿង​នេះ​ផង​ដែរ​ត្រូវ​បាន​សរសេរ​ដោយ​លោក Yoo Young Ah ដែល​ជា​អ្នក​និពន្ធ​រឿង “My Annoying Brother” និង “No Threat”។ ខ្សែ​ភាពយន្ត​នេះ​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុស្ដន៍ TVN ដែល​នឹង​មាន​គម្រោង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ៕

កម្លោះសង្ហា​ទាំង​ ៥ រូប​នេះ​សុទ្ធ​តែ​ធ្លាប់​ជួប​​ស្នេហ៍​​បរាជ័យ​​​មុន​​ពេល​បាន​ក្លាយជា​តារាល្បី

មនុស្ស​គ្រប់​រូប​ដែល​កើត​​មក​​នៅ​លើ​ផែនដី​នេះ​គឺ​តែង​តែ​​ប្រាថ្នា​ចង់​​​​សាង​ស្នេហា​មួយ​ដែល​ស្មោះ​ និង​គង់​វង្ស​យូរ​អង្វែង​​ គ្មាន​នរណា​ចង់​បាន​ស្នេហា​ដែល​បរាជ័យ​នោះ​ទេ​​ ប៉ុន្តែ​បើ​ជួប​នឹង​ស្នេហ៍​ដែល​មិន​សម​បំណង​ហើយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​​មួយ​ថា​លែង​ចង់​មាន​ស្នេហា​។ ​​តួយ៉ាង​​​តារា​ចម្រៀង​កូរ៉េ​​​ល្បីៗ​ចំនួន​ ៥ រូប​ខាង​ក្រោម​នេះ​​​​​ស្ទើរតែរាងចាល​នឹង​ស្នេហា ព្រោះ​ធ្លាប់​ភ្លក់​រស​ជាតិ​ល្វីងជូរចត់​នៃ​ស្នេហ៍​គ្រា​ដំបូង​របស់​ពួក​គេ ៖

១. តារា​ចម្រៀង Sunggyu សមាជិក​ក្រុម INFINITE

ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ចម្រៀង​រូប​នេះ គឺជា​សមាជិក​ក្រុម​តន្ត្រី​ប្រចាំ​សាលា​របស់​លោក។ កាល​នោះ តារា​ចម្រៀង Sunggyu បាន​ចាប់​ផ្ដើម​ចេញ​ពី​មិត្ត​ភាព រហូត​ដល់​លង់​ស្រលាញ់​ភាគី​ខាង​ស្រីដក​ចិត្ត​មិន​រួច។ រឹតតែ​ពិសេស តារា​ក្នុង​ក្រុម INFINITE រូប​នេះ ក៏​បាន​សារភាព​ស្នេហ៍​តាម​រយៈបទ​ចម្រៀង Dream of a Doll ទៀត​ផង។ ទោះ​ខំ​ប្រឹង​យ៉ាង​ណា ក៏​ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ប្រុស​សង្ហា​នេះ មិន​បាន​ឋិតថេរ​ដែរ។

២. តារា​ចម្រៀង Hoya

តារារូប​នេះ ស្គាល់​ស្នេហ៍​គ្រា​ដំបូង​នៅ​ក្នុង​ថ្នាក់​​បញ្ចប់​មធ្យម​សិក្សា។ លោក Hoya បាន​នាំ​មនុស្ស​ដែល​លោក​ស្រលាញ់​ទៅ​លេង​សមុទ្រ ដើម្បីឆ្លៀត​ឱកាស​សារភាព​ស្នេហ៍។ យ៉ាង​ណាមិញ គូ​ស្នេហ៍​នេះ ទី​បំផុត​ក៏​នៅ​តែ​ចែក​ផ្លូវ​គ្នា។

៣.តារា​ចម្រៀង Minhyuk សមាជិក​ក្រុម BTOB

តារា​ចម្រៀង Minhyuk ធ្លាប់​លួច​ស្រលាញ់​នារី​ម្នាក់​​អស់​រយៈ​ពេល​៤ឆ្នាំ ហើយ​ក៏​បាន​សេពគប់​គ្នា​មែន។ តែទី​បំផុត លោក​ក៏​ដាច់​ចិត្ត​សុំ​បែក​គ្នា ព្រោះ​វាជាស្នេហា​ដែល​ស្រលាញ់​តែម្ខាង។

៤. តារា​ចម្រៀង Henry សមាជិក​ក្រុម Super Junior M

តារា​ប្រុស​សង្ហា Henry ធ្លាប់​ស្រលាញ់ និង​សេពគប់ជា​មួយ​នារី​សញ្ជាតិ​កាណាដា​កាលពី​៧ឆ្នាំ​មុន តែ​នារី​ម្នាក់​​នោះ​បែរជាក្បត់​លោក ដោយ​ទៅ​សេពគប់ជា​មួយ​មិត្ត​សម្លាញ់​របស់​លោក​ទៅ​វិញ។

៥.តារា​ចម្រៀង Chanyeol សមាជិក​ក្រុម EXO

តារា​ក្នុង​ក្រុម EXO រូប​នេះ បាន​ស្រលាញ់​នារី​នៅ​ឯ​ព្រះ​វិហារ​ម្នាក់​។ ហើយ​បើ​ទោះ​ជាតារាសង្ហា Chanyeol មាន​ចរិត​លេង​ច្រើន រួសរាយ​រាក់ទាក់​ ប៉ុន្តែ​​​គាត់​បែរ​ជា​ខ្វះ​ភាព​​​ក្លាហាន​​ក្នុង​ការ​សារភាព​ស្នេហ៍​​ប្រាប់​នាង​​។ ទី​បំផុត​​​គាត់​បាន​ត្រឹម​តែ​លួច​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​​(Crush)។

អ្នកស្រែចម្ការដ៏សិចស៊ី កញ្ញា សួង សុខារ៉ានីត ចោមពុងសារុងសាច់ទ្រូងសខ្ចី អ្នកគាំទ្រក្តៅខ្លួនគ្រប់គ្នា!

(ភ្នំពេញ) ជារឿយៗនៅលើបណ្ដាញសង្គមរបស់តារាសម្តែងស្រី សួង សុខារ៉ានីត ដែលជាតារាស៊ិចស៊ីតែងតែបង្ហោះរូបបង្ហាញសម្រស់ដើមទ្រូង និងសាច់ខ្ចីរបស់នាងជានិច្ច។ បើគន់មើលលើរូបភាពរបស់តារាសម្តែងកាចឆ្នាស់ សួង សុខារ៉ានីត គឺបង្ហាញរូបភាពត្រពាំងបឹងឈូករបស់អ្នកស្រែចម្ការ។ ប៉ុន្តែស្ទីលចោមពុងសារ៉ុងរបស់នាងពិតជាសម្ញែងគល់ទ្រូងធំស្បឹងរបស់នាងសាហាវតែម្តង ក្រោយមួយរយៈធំ សុខារ៉ានីត ស្ងាត់យូរមកហើយរឿងលេងស្ទីលសិចស៊ីថតរូបបង្ហាញជាសាធារណៈបែបនេះ។

តារាសម្តែងស្រីដែលមហាជនស្គាល់នាង ហើយ​ឃើញចេញមុខតួសម្តែងឆ្នាស់ឆ្នើម ឬតួស្រីអ្នកមាន រាល់ដងលើកញ្ចក់ទូរទស្សន៍នានានោះ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងសភាពចុះលេងស្រះផ្កាឈូក ដោយចោមពុងបញ្ចេញសាច់ដើមទ្រូងយ៉ាងសខ្ចី ក្នុងសភាពសប្បាយចិត្ត បង្កឱ្យអ្នកគាំទ្រ ជាពិសេសបុរសៗពេញចិត្តយ៉ាងខ្លាំងនាំគ្នាចុច Like និង Share ចំពោះ កញ្ញា សួង សាខារ៉ានីត។

រូបភាពរបស់នាងបង្ហាញទាំងដុលស្ទើររបូតចេញបង្ហាញសាច់ធម្មជាតិ នោះពិតជាធ្វើឲ្យ​ប្រុសៗទាំងឡាយសប្បាយមើលជញ្ជក់មាត់ណាស់ហើយ ខ្លះស្រួលមិនស្រួលអាចបាត់បង់អារម្មណ៍ស្មុគស្មាញផងក៏ថាបាន ក្រោយតារាសម្តែងស្រីរូបនេះចិត្តល្អកាដូជូន។

កញ្ញា សួង សាខារ៉ានីត ហៅ “ភីងភីងរូស” ត្រូវបានមហាជនស្គាល់នាងនិងល្បី ដោយសារនាងពូកែដើរឆ្នាស់ឆ្នើម តួកាច និងកាន់តែចាំច្បាស់សម្រាប់រូបនោះគឺ នៅពេលដើរតួជាម្តាយ ឬ តួជាជំទាវ។ តារាសម្តែងសិចស៊ីរូបនេះនៅតែទទួលការគាំទ្រ និង ការសរសើរចំពោះរូបសម្រស់របស់នាង ខណៈនាងនៅតែឈរជាតារាស្រីមានសម្រស់ឆើតឆាយជាមួយការបញ្ចេញភាពសិចស៊ី៕

 

Jaehyun របស់​ក្រុម ​Golden Child​ និយាយ​ថា V គឺជា​តារាគំរូ​ក្នុង​ចិត្ត​ខ្លួន​

កាលពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​វ័យ​ក្មេង Jaehyun សមាជិក​ក្រុម GoldenChild បាន​សម្តែង​ការកោតសរសើរ​ចំពោះ​តារារៀមច្បងV​របស់​ក្រុម BTS ។ Jaehyun ​និង​ Bomin ដែល​ជា​សមាជិក​រួម​ក្រុម​ចម្រៀង​បុរស​វ័យ​ក្មេង​ GoldenChild ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​ផលិត​កម្ម Woollim Entertainment បាន​បង្ហាញ​ពីភាព​ទាក់​ទាញ​​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​ពួក​គេ​នៅ​ក្នុង​រូបភាព​ផ្ទាំង​​ពាណិជ្ជកម្ម Ceci ។ នៅ​ក្នុង កិច្ច​សម្ភាសន៍​សមាជិក​ទាំង​ពីរ​ត្រូវ​បាន​គេសួរ​អំពី​ក្ដីស្រម៉ៃ ដែល​ពួក​គេចង​បាន​បំផុត​តាំង​ពី​ក្មេង​មកទល់​ពេល​នេះ។ Bomin បាន​ឆ្លើយតប​ថា “ក្ដីស្រម៉ៃ​របស់​ខ្ញុំ​គឺឺ​ចង់​ក្លាយជា Maknae (សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម) ហើយ​ថ្ងៃ​នេះ​ផង​ដែរ​វា​បាន​ក្លាយជា​ការ​ពិត​ហើយ។ បន្ទាប់​មក Jaehyun បាន​និយាយ​ពីក្ដីស្រម៉ៃ​របស់​ខ្លួន​គឺ​ចង់​ក្លាយជា​អ្នក​លេង​ច្នៃ​ម៉ូតសម្លៀក​បំពាក់​ដ៏​ជំនាញ​ម្នាក់។ Jaehyun​ បាន​ថ្លែង​ថា V គឺជា​តារា​មួយ​រូប​ដែល​ជាគំរូ​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ “​ពេល​ដែល​ខ្ញុំ​ឃើញ​ការតុប​តែង​ខ្លួន​របស់​គាត់​(V) នៅ​អាកាស​យានដ្ឋាន គាត់​មើល​ទៅ​ទាន់​សម័យ​ខ្លាំង​ណាស់ ប្រៀប​ដូចជា​អ្នក​ជំនាញ​ខាង​ច្នៃ​ម៉ូតអញ្ចឹង។ ខ្ញុំ​បាន​សម្លឹង​មើល និង​ថតរូប​គាត់​ទុក ហើយ​ខ្ញុំ​គិត​ថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​តុប​តែង​ខ្លួន​ដូច​គាត់​ដែរ​”៕

V នៃ​ក្រុម​ BTS

 

តើ Liam Payne ​របស់​ក្រុម One Direction ​និយាយ​អ្វី​ខ្លះ​ពី BTS?

កាលពី​ប​ពេល​ថ្មីៗ​នេះ Liam Payne​ សមាជិក​របស់​ក្រុម​ចម្រៀង​អាមេរិក One Direction បាន​ចូល​រួម​កម្មវិធី Ask Anything Chat របស់​ប៉ុស្តន៍​វិទ្យុ iHeartRadio ហើយ​ត្រូវ​បាន​គេសួរពីសំណួរ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ចម្រៀង​កូរ៉េ​ BTS ដែល​ធ្វើ​អោយ​លោក​នឹក​ដល់​ពេល​វេលា​របស់​លោក​ជា​មួយ One Direction ដែល​បាន​រំសាយ​ក្រុម​ក្នុង​ឆ្នាំ 2016 ។ លោក​ Liam Payne បាន​និយាយ​ថា “​ខ្ញុំ​មិន​អាចប្រៀប​ធៀប​រវាង​ BTS និង One Direction បាន​ទេ ព្រោះ​ក្រុម​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា និង​មាន​លក្ខណៈ​​ពិសេស​រៀងៗ​ខ្លួន ប៉ុន្តែ​ពេល​ដែល​និយាយ​ដល់​ពួក​គេ(BTS) វា​ពិត​ជា​ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​អតីត​កាល​ខ្លាំង​ណាស់​”។ លោក​បាន​ថ្លែង​ថា “​ជាការ​ពិត​ណាស់ BTS ​គឺជា​ក្រុម​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​នា​ពេល​បច្ចុប្បន្ន។ ពួក​គេ​មាន​បទ​ចម្រៀង​ពិរោះៗ ស្តាយ៍​ប្លែកៗ ជា​ពិសេស​ក្បាច់រាំ​ដ៏​រស់​រវើក និង​ស្វិតស្វាញ”។ បន្ទាប់មក​លោក​បាន​បង្ហើបថា លោក​ពិត​ជា​ចង់​សហការ​ជា​មួយ​ពួក​គេ ប៉ុន្ដែលោក​ប្រហែល​គ្មាន​ឪកាសទេ។ “​ខ្ញុំ​គិត​ថា​ពួក​គេ​ពិត​ជាអស្ចារ្យ​ណាស់។ ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​អ្វី​មួយ​ជា​មួយ​នឹង​ពួក​គេ ប៉ុន្តែ​ខ្ញុំ​ប្រហែល​ជា​គ្មាន​ឪកាស​នោះ​ទេ ទោះ​យ៉ាង​ណា​ក៏​ខ្ញុំ​នៅ​តែជា​អ្នក​គាំទ្រ​ម្នាក់​របស់​ពួក​គេ​ដែរ​” លោក Liam Payne បន្ថែម៕

Yugyeom ក្រុម GOT7 ភ្លាត់ស្នៀតដួលបោក​ក្បាល​យ៉ាង​ដំណំ​ពេល​សម្ដែង​លើឆាក​

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​តារា​ចម្រៀង​កូរ៉េ GOT7 បាន​ប្រារព្ធ​ធ្វើ​កម្មវិធី Tour Concert ដែល​មាន​ឈ្មោះ​ថា Eyes On You នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ក្នុង​ខណៈ​ពេល​ដែល​កម្មវិធី​​កំពុង​ដំណើរ​ការ ស្រាប់តែ​មាន​សមាជិក​ម្នាក់​ឈ្មោះ Yugyeom បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​តារា​ចម្រៀង​រូប​នេះ រាំភ្លាត់ស្នៀត ដួលបោក​ក្បាល​មួយ​ទំហឹង នៅ​លើឆាក​ខណៈ​ពេល​កំពុង​រាំម្នាក់​ឯង។ គេ​សន្និដ្ឋាន​ថា​អំឡុង​ពេល​ដួល​នោះ អាច​នឹង​ធ្វើ​ឲ្យ Yugyeom ប៉ះទង្គិច​ក្បាល​យ៉ាង​ខ្លាំង ព្រោះ​ថា​លោក​បាន​ចំណាយ​ពេល ៥ ទៅ ១០វិ​នាទី ទម្រាំអាចងើប​ក្រោកឈរ​រាំ​ម្តង​ទៀត​បាន។ ទោះ​ជា​យ៉ាង​ណាក្តី បន្ទាប់ពី​ធ្វើ​ការសម្តែង​លើឆាក​រួច​មក Yugyeom ដែល​ជា​សមាជិក​ក្មេង​ជាង​គេ​នៅ​ក្នុង​ក្រុម GOT7រូប​នេះ ក៏​បាន​ផ្ញើសារ​សុំទោស​ដល់​អ្នក​គាំទ្រ​របស់​ខ្លូន ផង​ដែរ​ថា៖ “​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​មិន​ល្អ​នោះ​ទេ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​មាន​កំហុស​លើឆាក​បែប​នេះ។ ខ្ញុំ​គ្រាន់​តែ​ចង់​សម្តែង​ឲ្យ​ល្អ​ខ្លាំង​តែ​ប៉ុណ្ណោះ។ សុំទោស​ដែល​ខ្ញុំ​ធ្វើ​វា​មិន​បាន​ល្អ​”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខាង​ផលិត​កម្ម JYP ក៏​បាន​ចេញ​មុខ​បញ្ជាក់​បន្ថែម ដើម្បី​​ឲ្យ​អ្នក​គាំទ្រ​អស់​ក្តី​បារម្ភ​ថា នៅ​ពេល​នេះ Yugyeom មិន​មាន​បញ្ហា​អ្វី​នោះ​ទេ គឺគេអាច​សម្ដែង និង​អាច​ចូល​រួម​ដំណើរ Tour Concert បន្ត​ទៀត​បាន៕