កីឡាករ​ Iniesta និយាយទាំងអួលដើមកនៅពេលប្រកាសជាសាធារណះថា…

កាលពីថ្មីៗកន្លងមកនេះកីឡាករ​​ Andres Iniesta  ដែលជាខ្សែបម្រើកណ្ដាលកំពូលរបស់ក្លឹប Barcelona បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីរូបលោកបានចាកចេញពីក្លឹបកំពូល Barcelona ដោយលោកត្រូវចូលនិវត្តន៍ក្នុង​វ័យ 34ឆ្នាំ កាលពីថ្ងៃទី21 ខែឧសភា ឆ្នាំ2018 ។

ជាការពិតណាស់កីឡាករ Iniesta បានលេងឱ្យក្រុមអេស្ប៉ាញនៅអាយុក្រោម 16 ឆ្នាំក្រោមអាយុ 19 និង 21 ឆ្នាំមុនពេលគាត់ក្លាយជាកីឡាករជំរើសជាតិនៅឆ្នាំ 2006 ។ Iniesta ក៏ជាសមាជិកសំខាន់នៃក្រុមអេស្ប៉ាញដែលទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2010 ។

បន្ទាប់ពីការចាកចេញពីក្លឹប Barcelona លោកត្រូវបានគេគិតថាត្រៀមរួចរាល់ក្នុងការផ្តល់ឱ្យគាត់នូវតួនាទីជាគ្រូបង្វឹកម្នាក់នៅក្លិប Manchester City ។

 

ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង ដែលត្រូវមន្រ្តីប៉ូលិសម្នាក់នេះ ចាប់វាយខ្នោះ នឹងវាយធ្វើបាប ជនរងគ្រោះ ដោយពុំដឹងមូលហេតុច្បាស់លាស់

ភ្នំពេញ ៖ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង ដែលត្រូវមន្រ្តីប៉ូលិសម្នាក់នេះ ចាប់វាយខ្នោះ នឹងវាយធ្វើបាប ជនរងគ្រោះ ដោយពុំដឹងមូលហេតុច្បាស់លាស់ រួចហើយចាប់ដាក់ខ្នោះអូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃហើយ ។
ជនដៃដល់នោះ ត្រូវបានសាច់ញាតិយុវជនរងគ្រោះបញ្ជាក់អះអាងថា ឈ្មោះសុន ពិសាល មានឋានន្តរស័ក្កិព្រិន្ទបាល ពីមុនជាមន្រ្តីនគរបាលនៅការិយាល័យពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែនៅថ្ងៃកើតហេតុនោះ បានអះអាងប្រាប់គេឯងថាខ្លួនជាមន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ ។


ខណៈនេះដែរ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយចាត់ការចំពោះមន្រ្តីនគរបាលឈ្មោះសុន ពិសាល និងបក្ខពួកមួយចំនួន ទៀតតាមផ្លូវច្បាប់ ដោយអនុគ្រោះផង ព្រោះក្រុមប៉ូលិសទាំងនេះ វាយជនរងគ្រោះរួច យកទៅដាក់ចោលក្នុងក្រសួងមហាផ្ទៃ តែម្ដង ។
គួររម្លឹកថា កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មានសមត្ថកិច្ចមួយក្រុមធ្វើសកម្មភាពចាប់ និងវាយយុវជនម្នាក់ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កឲ្យភ្ញាក់ផ្អើល ។

ជនរងគ្រោះដែលត្រូវសមត្ថកិច្ច


សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក ត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។
សាក្សីបន្តថា ពេលនោះសមត្ថកិច្ចទាំងនោះបានធ្វើសកម្មភាព ចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់ដាក់ខ្នោះអូសឡើងលើម៉ូតូកង់បី និងបានយកទៅទំលាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ ដោយមិនមានហេតុផលអ្វីច្បាស់លាស់បន្តិចសោះ ហើយត្រូវបានសាច់ញាតិនាំគ្នាមកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕

 

 

សូមសរសើរជំទាវ ចំណាន ជានារីម្នាក់ដែលពូកែស្ទើរតែគ្រប់រឿង ទោះបីជាស៊ិចស៊ី នៅតែបង្កប់ភាពថ្លៃថ្នូរ

រាជធានីភ្នពេញអ្នកទាំងអស់គ្នាដឹងហើយថាអតីតតារាស្រីអ្នកនាង ស្រីតូច ចំណាន ពេលនេះមានងារជាលោកជំទាវ ម៉ៅ ចំណាន ព្រោះជាភរិយាពេញច្បាប់របស់លោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងបានកាន់កាប់ក្រុមហ៊ុនជាច្រើនទៀតនៅក្នុងដៃ។

ហើយគិតមកដល់បច្ចុប្បន្ននេះ ជំទាវស្រីតូច ចំណាន ក៏បានក្លាយទៅជាស្រ្តីក្នុងត្រកូលអភិជនម្នាក់ ដែលមានអ្នកស្រលាញ់រាប់អានច្រើន ដោយសារតែចិត្តភាពល្អរបស់ខ្លួន ចេះជួយដល់អ្នកក្រខ្សត់។

ហើយមិនតែប៉ុណ្ណោះក្រៅពីមានទឹកចិត្តល្អហើយ ជំទាវស្រីតូច ចំណាន ក៏ជានារីម្នាក់ដែលមានរូបសម្បត្តិដ៏ស្រស់ស្អាតយ៉ាងខ្លាំង គួរជាទីពេញចិត្តពីសំណាក់មហាជនទូទៅ។

បើក្រឡេកទៅមើលពីការតុបតែងខ្លួនរបស់លោកជំទាវវិញ ក៏មានភាពស្រស់ស្អាត និងមានភាពលេចធ្លោជាងគេទោះបីជាពេលធ្វើខ្លួននៅក្នុងសម្លៀកបំពាក់ធម្មតាៗក៏ដោយ។ 

ដូចដែលឃើញ ពេលចេញទៅខាងក្រៅដើរមើលមុខជំនួញនៅលើកោះរ៉ុងលោកជំទាវ ស្រីតូច ចំណាន បានតុបតែងខ្លួនយ៉ាងសមជាមួយនឹងអាវបញ្ចេញដើមទ្រូងតិចៗ មិនស៊ិចស៊ីជ្រុលហួសហេតុពេកនោះទេ ទោះបីជាអាវនេះមានម៉ូតរាងស៊ិចស៊ីបន្តិចមែនក៏ដោយ។

ហើយព្រមជាមួយនឹងចរិយាសម្បតិ្ត សូមសរសើរជំទាវ ចំណាន ជានារីម្នាក់ដែលពូកែស្ទើរតែគ្រប់រឿង តាំងពីរឿងតុបតែងខ្លួនពេលចេញមកខាងក្រៅ រឿងជួយសម្រាលបន្ទុកការងាររបស់ស្វាមី និងរឿងសប្បុរសធម៌ជួយជនក្រីក្រជាដើមផងដែរ។

 

តារាសម្តែង វ៉ាន់ ម៉ូនិច បង្ហាញសម្រស់ ជាមួយនឹង ឈុតប៊ីគីនី លើកោះម៉ាឌីវ

កោះម៉ាឌីវ ៖ បើទោះបីជា ពេលនេះ តារាសម្តែងស្រី ម៉ូនិច ឈប់ប្រឡូកក្នុងសិល្បៈក៏ដោយ ក៏រូបនាង នៅតែមានប្រជាប្រិយភាព នៅក្នុងបណ្តាញសង្គម។

កាលពីថ្មីនេះ តារាដ៏ស្រស់សោភានេះ ក៏បានទៅលេងកោះម៉ាឌីវបាត់ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយសារតែ ការចំណាយលើថ្លៃដើរលេងនេះ អស់ច្រើនបំផុត។

ប៉ុន្តែសម្រាប់ការចំណាយ វ៉ាន់ ម៉ូនិច មិនបានខ្វល់ខ្វាយនោះទេ សំខាន់ នាងបានទៅដើរលេង ស្គាល់កន្លែងស្អាតៗ ដូចជាតារាបរទេសផ្សេងៗដែរ។ អ្វីដែលជាពិសេសជាងនេះទៅទៀតនោះ គឺនាងក៏មិនភ្លេចបង្ហោះរូបថតស៊ិចស៊ី ជាមួយនឹង ឈុតប៊ីគីនី ផងដែរ ដោយនាងបានអង្គុយថត នៅលើអាងទឹក យ៉ាងស៊ីអារម្មណ៍បំផុត

ដោយ វុន សុខជា

ប្រភពខ្មែរឡោដ

ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល សូមជូនដំណឹងចំពោះ មូលហេតុដែលបណ្តាលអោយពលរដ្ឋ១៣នាក់ស្លាប់ និងច្រើននាក់រងគ្រោះ

(ភ្នំពេញ ) ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល សូមជូនដំណឹងចំពោះ មូលហេតុដែលបណ្តាលអោយពលរដ្ឋ១៣នាក់ស្លាប់ និងច្រើននាក់រងគ្រោះ អោយបានជ្រាបថា ៖

  • ការពុលនៅភូមិស្រែនន និង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ​ខេត្តក្រចេះ បណ្តាលមកពីផឹកស្រា ស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ធាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមីមានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសំលាប់សត្វល្អិត។
  • ក្រសួងឧហ្សាហកម្ម និង សិប្បកម្ម ក្រសួងរ៉ែ និង ថាមពល និង ក្រសួងសុខាភិបាលបន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ ។

 

 

សម្តេចតេជោ ហ៊ុន សែន បន្តជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដោយផ្ទាល់

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ គោលបំណងសំខាន់ នៃការអញ្ជើញចុះជួប សំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ របស់បងប្អូនកូនក្មួយកម្មករ កម្មការិនី ដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនីសរុប ១៩៩៤៩នាក់ មកពីរោងចក្រសហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ។

 សម្តេចតេជោអរគុណជាខ្លាំងចំពោះ ការទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីកូនក្មួយកម្មករកម្មការិនី។ ទន្ទឹមនឹង នេះដែរ សម្តេចតេជោបានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករកម្មការិនីបានជួបជុំគ្នានិងឈប់សម្រាកនៅល្ងាចថ្ងៃនេះដោយទទួលបានប្រាក់ឈ្នួលពេញ។

 នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីការវិវឌ្ឍរីកចម្រើននៃខេត្តកំពង់ស្ពឺ ដែលបានប្រែក្លាយពីខេត្តដែលធ្លាប់ទទួលរងនូវការខូចខាតខ្ទេចខ្ទាំដោយសង្គ្រាម ដូចជានៅតំបន់ឱរាល់ជាកន្លែងខ្មែរក្រហមដែលមានការប្រយុទ្ធគ្នាខ្លាំង។ តាមរយៈនយោបាយឈ្នះ-ឈ្នះ គឺបានធ្វើឲ្យតំបន់នេះទៅជាតំបន់សន្តិភាពស្ថិរភាពរហូតមកដល់បច្ចុប្បន្ន។

 សម្តេចតេជោនាយករដ្ឋមន្រ្តី មានមោទនភាពចំពោះខេត្តកំពង់ស្ពឺដែលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសកើនឡើងចំនួន ២២៥ ដែលមានកម្មករនិយោជិត ប្រមាណ ៩៨២១៣នាក់ ដែលបានផ្តល់ប្រាក់ឈ្នួលប្រមាណ ២២០លានដុល្លារក្នុង១ឆ្នាំ។

 សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បន្ទាប់ពីមានការពង្រាយសាលារៀនឲ្យដល់កូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រហើយនោះ គឺពេលនេះត្រូវបែមកពង្រាយនិងពង្រីករោងចក្រឲ្យបានគ្រប់ទីកន្លែងដើម្បីផ្តល់ឱកាសការងារដល់កូនចៅប្រជាពលរដ្ឋមានការងារធ្វើគ្រប់ទីកន្លែង។

 សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ ហើយនឹងបានចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ពួកគាត់ផងដែរ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ។ សម្តេចតេជោ បានស្នើសុំកុំឲ្យមានគ្រឿងញៀន និងបងតូចបងធំ (ជើងកាង)នៅតាមរោងចក្រអោយសោះ ដែលបង្កបញ្ហាផ្សេងៗដល់កម្មករយើង។ កូនក្មួយកម្មករកម្មការិនីត្រូវរួមគ្នារក្សាការងាររបស់ខ្លួនឲ្យបានល្អ និងត្រូវគោរពគ្នាទៅវិញទៅមករវាងម្ចាស់រោងចក្រ និងកម្មករ។

 នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមការឲ្យដឹងពីក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថានភាពជំអឺអេដស៍ ហាក់បីដូចជាមានសន្ទុះងើបឡើងវិញបន្តិច។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ពិសេសយុវជនមានការប្រុងប្រយ័ត្នទាំងអស់គ្នា កុំមានការធ្វេប្រហែសឲ្យសោះ ជាពិសេសត្រូវមានដៃគូរស្នេហារមួយនិងមួយទើបមិនព្រួយឆ្លងជំងឺអេដស៍។

 សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់អ្នកដែលមានលទ្ធភាពយកកម្មករទៅបម្រើកាងារ តាមផ្ទះ សូមមេត្តាគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខកម្មករឲ្យបានត្រឹមត្រូវ ពីព្រោះកម្មករដែលបម្រើការងារតាមផ្ទះ ត្រូវទទួលបន្ទុកការងារច្រើនជាងកម្មករនៅតាមបណ្តារោងចក្រ។ ដូចនេះ សូមកុំត្រូវធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់៕

សុភាពបុរសដែលជោគជ័យរឿងស្នេហា មិនចោលទេ ៣ក្បាច់នេះ

ប្រសិនបើអ្នកមាននរណាម្នាក់ពិសេសនៅក្នុងជីវិតរបស់អ្នក ហើយអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះនាងនោះ យើងសូមអបអរសាទរ ! ទាំងនេះ!
ប្រសិនបើអ្នកមាននរណាម្នាក់ពិសេសនៅក្នុងជីវិតរបស់អ្នក ហើយអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះនាងនោះ យើងសូមផ្តល់កំលាំងចិត្តអោយអ្នកសារភាពចេញមកតែម្តង ទោះបីជាវាជាឃ្លាដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលនិយាយថាពាក្យបីម៉ាត់តូចៗក៏ដោយ វាជាមធ្យោបាយដ៏ល្អដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកហើយបង្កើតទំនាក់ទំនងកាន់តែខ្លាំងថែមទៀត។
ខាងក្រោមនេះជាការរៀបចំខ្លួនសំរាប់ការសារភាពក្តីស្រលាញ់របស់អ្នក

១-ត្រៀមគ្រប់ពេលសំរាប់អនុវត្តន៍ពាក្យថាស្រលាញ់

ពាក្យថាស្រលាញ់បើអ្នកដើរចូលទៅនិយាយចំៗនោះវាហាក់គួរអោយខ្លាចណាស់ ហើយជាលទ្ធផលគឺបរាជ័យ១០០% ប៉ុន្តែអ្នកត្រូវត្រៀមគ្រប់ពេលសំរាប់ការស្រលាញ់ដោយកាយវិការ មើលថែ យកចិត្តទុកដាក់ ធ្វើខ្លួនអោយជាទីពឹងពាក់ និង ផ្តល់ភាពកក់ក្តៅដល់ដៃគូរគ្រប់ពេលដែលជាភាសាដ៏សាមញ្ញសំរាប់សារភាពក្តីស្រលាញ់ដល់ដៃគូរ។ គ្រប់ពេលដែលចង់បង្ហាញការស្រលាញ់តែមិននិយាយពាក្យថាស្រលាញ់ តែត្រូវនិយាយដោយភាសារអារម្មណ៍ជាអ្វីដែលមានភាពរ៉ូមែនទិច និង ស៊ីវីល័យយ៉ាងខ្លាំង ហើយចំណុចនេះទៀតសោតក្នុងរឿងភាគគេនិយមណាស់ ចំណុចល្អបំផុតនៃពាក្យនេះគឺអ្នកអាចទំលុះបេះដូងរបស់ដៃគូរអ្នកបាន ហើយជាជោគជ័យតំបូងក្នុងរឿងស្នេហារបស់អ្នកផងដែរ។

២-រកពេលវេលា និង ទីកន្លែងសមរម្យត្រឹមត្រូវ

ពិតណាស់បើចង់ប្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់គឺជាកិច្ចការពិសេសផ្ទាល់ខ្លួន គ្រប់គ្នាតែងតែអ្នកចង់ឱ្យពេលវេលាល្អឥតខ្ចោះ ហើយចង់អោយដៃគូរស្តាប់លឺគ្រប់សំដីដែលអ្នកវាចារចេញទៅ ដូចនេះបរិយាកាសពិតជាមានអត្ថន័យចំពោះទំនាក់ទំនងរបស់អ្នក ក្នុងចំណោមមិត្តៗ ឬ ទីកន្លែងដែលអ៊ូរអរ ភ្លេងកងរំពង ពិតជាមិនសាកសមសំរាប់ការសារភាពរបស់អ្នកនោះទេ វាអាចធ្វើអោយនាងអៀន ហើយរត់គេចពីអ្នកតែម្តង។

៣-កុំទាន់សប្បាយចិត្តឬ សន្មតថានាងស្រលាញ់អ្នកផងដែរ

 បើទោះជាអ្នកជាអ្នករៀបផែនការល្អឥតខ្ចោះ និង មានរូបរាងសង្ហាយ៉ាងណាក៏ដោយបរាជ័យអាចធ្លាក់មកដល់ភ្លាមៗបើសិនអ្នកមើលរំលងចំនុចនេះ ព្រោះការសារភាពរបស់អ្នកដែលទទួលបានការយល់ព្រមមិនមែនមានន័យថានាងឈប់ពិនិត្យមើលលក្ខណះសម្បតិ្តរបស់អ្នកនោះទេ ពោលគ្រប់ទង្វើរបស់អ្នកនៅតែជាផ្ទាំងស៊ីប នៅតែជាគោលដៅដដែល ព្រោះនាងពេញចិត្តនឹងទង្វើរបស់អ្នកនៅចំនុច (១) ហើយបើអ្នកទទួលបានភ្លើងខៀវហើយបោលមិនគិតនាងនោះ ពិតណាស់អ្នកប្រាកដជាទឹកភ្នែកមិនខាន៕

 

ការបរាជ័យក្នុងរឿងស្នេហា មិនមែនជាការបាត់បង់អ្វីគ្រប់យ៉ាងនោះទេ តែវាការចំណេញដ៏ច្រើនលើសលប់ដែលអ្នករាល់គ្នាមិនបានដឹង

មានមិត្តខ្ញុំម្នាក់និយាយថា ការបរាជ័យក្នុងរឿងស្នេហា មិនមែនជាការបាត់បង់អ្វីគ្រប់យ៉ាងនោះទេ តែវាការចំណេញដ៏ច្រើនលើសលប់ដែលអ្នករាល់គ្នាមិនបានដឹង៖
១. ពេលវេលា ៖ មិនចាំបាច់ខ្ជះខ្ជាយពេលវេលា មិនចាំបាច់ទៅណាមកណា រឺចេញក្រៅរាល់ថ្ងៃ មិនចាំបាច់ចំណាយពេលនិយាយទូរស័ព្ទ​ច្រើន
២. លុយកាក់ ៖ វាជារឿងខាតបង់ណាស់ ដែលត្រូវរៀបចំការណាត់ជួបញាំអី ទិញរបស់របរផ្គាប់ចិត្តគ្នា និងការចាយវាយអត់ប្រយោជន៍តាមតែអារម្មណ៏ ច្រើនទៀត


៣. មិនគិតច្រើន ៖ ជាការពិត ការឈ្លោះគ្នាគឺជៀសមិនផុតឡើយ ហេតុនេះពេលនៅម្នាក់ឯង មិនបាច់ក្រែងចិត្តអ្នកណា ហើយអត់មានរឿងត្រូវឈឺក្បាលទៀត ដែលធ្វើអោយគេងមិនលក់
៤. មានគោលការណ៏ផ្ទាល់ខ្លួន ៖ ការធ្វើអ្វីៗជាច្រើនដើម្បី ផ្គាប់ចិត្តអ្នកដ៏ទៃជារឿងដែលពិបាក ព្រោះថាមនុស្សយើង សូម្បីផ្គាប់ចិត្តខ្លួនឯងពិបាកផង ចុះទម្រាំទៅផ្គាប់អ្នកដ៏ទៃ
៥. អាថ៌កំបាំងផ្ទាល់ខ្លួន ៖ រឿងអ្វីក៏ដោយមិនមែនសុទ្ឋតែអាច បញ្ចេញឫ បង្ហាញអោយដៃគូអស់ពេកទេ ព្រោះថា យើងមិនបានដឹងមុនថាមានថ្ងៃណាមួយគេអាចនិងបែកពីយើងដោយកត្តាណាមួយមិនខាន។ សំខាន់យើងអាចរក្សា អ្វីដែលយើងគួរអោយមានជារបស់ផ្ទាល់ខ្លួន ទៅវាប្រសើរជាងផ្ញើរ ក្តីសង្ឃឹមគ្រប់យ៉ាងទៅលើដៃគូ។
សរុបមក ការបែកបាក់គ្នាពិតជាមានប្រយោជន៏ តែការនៅលីវយូរពេកក៏មិនល្អដែរ។

 

លោកប្រមុខស៊ី អំពាវនាវឱ្យមានការទប់ស្កាត់ការបំពុលនិងការអភិវឌ្ឍន៍អេកូឡូស៊ី

ប្រទេសចិន ៖ ប្រធានាធិបតីចិនលោកស៊ីជីនភីង បានអំពាវនាវឱ្យឈ្នះការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស និងការលើកកម្ពស់ការសាងសង់អរិយធម៌អេកូឡូស៊ីមួយកម្រិតថ្មី។
លោកស៊ីក៏ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានធ្វើការកត់សម្គាល់នេះនៅឯសន្និសីទជាតិលើកទី 8 ស្តីពីការការពារបរិស្ថាននៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 19 ខែឧសភា។
លោកស៊ីបាននិយាយថាប្រទេសចិននឹងបញ្ជូនថាមពលកាន់តែច្រើនឡើងក្នុងការលើកកម្ពស់អរិយធម៌អេកូឡូស៊ីនិងដោះស្រាយបញ្ហាបរិស្ថានដែលគាំទ្រដោយផលប្រយោជន៍នយោបាយនៃភាពជាអ្នកដឹកនាំមជ្ឈការនិងបង្រួបបង្រួមរបស់ CPC និងប្រព័ន្ធសង្គមនិយមក៏ដូចជាសមិទ្ធផលដែលបានធ្វើឡើងក្នុងកំឡុងពេលកំណែទម្រង់និងការបើក 40 ឆ្នាំ ឡើង។


លោកលីកេឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ក៏បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនោះ។ លោកលីគឺជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC ។ ក្នុងកិច្ចប្រជុំនោះក៏មានសមាជិកមួយចំនួននៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរក្នុងនោះមានលោកវ៉ាងយ៉ាងប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនលោកវ៉ានហួងដែលជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិម CPC និង Zhao Leji អគ្គលេខាធិការនៃគណៈកម្មការមជ្ឈិម CPC សម្រាប់ការត្រួតពិនិត្យវិន័យ។
ឧបនាយករដ្ឋមន្ត្រីចិនហាន់ចេងបានធ្វើសុន្ទរកថាចុងក្រោយ។ ហានក៏ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយរបស់គណៈកម្មាធិការមជ្ឈិម CPC ។
សន្និសីទនេះត្រូវបានប្រារព្ធរៀងរាល់ 5 ទៅ 7 ឆ្នាំ។ វាត្រូវបានគេប្រារព្ធឡើង កាលពីខែធ្នូ ឆ្នាំ 2011 នៅក្នុងទីក្រុងប៉េកាំង។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានអំពាវនាវដល់ជនរួមជាតិ ក្នុងសង្គមជាតិខ្មែរ ចេះរួបរួមគ្នា ថែរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍជាតិ

(ត្បូងឃ្មុំ) នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភានិងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅវត្តក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


 នៅក្នុងពិធីនេះសម្តេចអគ្គមហាពញាចក្រីហេងសំ រិនបានអញ្ជើញដាក់កំរងផ្កាគោរពដួងវិញ្ញាណក្ខន្ធនិងធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី បញ្ញាវន្ត អ្នកស្នេហាជាតិ និងជនរងគ្រោះ ដែលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងទិវាជាតិនៃការចងចំានេះ សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានអំពាវនាវដល់ជនរួមជាតិយើងចងចាំ និងដកស្រង់នូវបទពិសោធន៍ដ៏មហាសោកនាដកម្ម ដែលធ្លាប់បាន កើតមានក្នុងសង្គមជាតិខ្មែរ ចេះរួបរួមគ្នា ថែរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍជាតិ ដែលមិនធ្លាប់មានក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា របស់យើង ឱ្យបន្តគង់វង្ស គឺដើម្បីអនាគតដ៏រុងរឿង សម្រាប់ប្រជាជាតិរបស់យើង។

 នៅក្នុងឳកាសនោះដែរសម្តេចសូមជនរួមជាតិជឿជាក់ថា គឺមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះ ភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេស ឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខ សន្តិភាពជូនប្រទេសជាតិ៕