ថ្ងៃ ២០ ឧសភា ត្រូវកំណត់ជាទិវាជាតិនៃការ ចងចាំ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ធិសដល់ជនរងគ្រោះ និង ជាថ្ងៃឈប់សម្រាករបស់សាធារណៈជន

ភ្នំពេញ : នៅ ព្រឹក ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ២០១៨ មន្ត្រីរាជការ អាជ្ញាធរ ដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណ ជា ១.០០០ នាក់ បាន នាំ គ្នា ធ្វើ ពិធី បង្សុកូល រាប់ បាត ព្រះសង្ឃជាច្រើនអង្គ នៅ មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក ដើម្បី ឧទ្ទិស កុសល ដល់ ប្រជាពលរដ្ឋ ដែល បាន ស្លាប់ ក្នុង របប ខ្មែរក្រហម ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកម៉ប់ សារិន អ នុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ។

យោងតាមអនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចថា ត្រូវបានកំណត់យកថ្ងៃទី២០ខែឧសភា ជារៀងរាល់ឆ្នាំ ជា ទិវាជាតិនៃការចងចាំ ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បី ៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ធិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី។

ទោះយ៉ាងណាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្ដល់ឱកាស ឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោលបំណងឧទ្ធិសវិញ្ញាណក្ខន្ធជូនជនរងគ្រោះ។ ថ្ងៃ ២០ ឧសភា ជា ទិវា ចង ចាំ មិន អាច បំភ្លេច បាន នូវ សោកនាដកម្ម ខ្លោចផ្សា ក្នុង របប ខ្មែរក្រហម ដែល បាន សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ ជិត ៣ លាន នាក់ ក្នុង រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ។ ក្នុង ឱកាស ប្រារព្ធ ពិធី បង្សុកូល រាប់បាត្រ ប្រគេន ព្រះសង្ឃ នៅ មជ្ឈមណ្ឌល ប្រល័យ ពូជសាសន៍ ជើងឯក ថ្ងៃ ២០ ឧសភា ជា ប្រវត្តិសាស្ត្រ ដែល ប្រជាជន កម្ពុជា យើង នៅ តែ ចង ចាំ ទុក មិន អាច បំភ្លេច បាន ឡើយ នូវ សម័យកាល នរកអវិចី ដែល បាន កើតឡើង យ៉ាង ស្រស់ ៗ នៅ លើ ទឹកដី នៃ មាតុភូមិ កម្ពុជា អស់ រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ នោះ គឺ របប កម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ។ ការ ជួបជុំ គ្នា របស់ យើង នៅ ទី នេះ គឺ ដើម្បី រំលឹក នូវ គុណូបការៈ របស់ បញ្ញវ័ន្ត អ្នក ស្នេហា ជាតិ និង ប្រារព្ធ ពិធី បង្សុកូល រាប់បាត្រ ប្រគេន ព្រះសង្ឃ ឧទ្ទិស មហាកុសល ជូន ដល់ ដួងវិញ្ញាណ របស់ លោក អ្នក ទាំងនោះ នៅ ទី នេះ ក៏ ដូច ជា នៅ ទូ ទាំង ប្រទេស ។ សូម ដួងវិញ្ញាណ លោក អ្នក ទាំងនោះ អនុមោទនា ទទួលយក និង សូមបា ស្ថិតនៅ ក្នុង សុគតិភព ជា រៀង រហូត តទៅ ។ តាម សក្ខីកម្ម ជាក់ស្តែង បាន បញ្ជាក់ ថា ក្រុម ជន ដែល បាន ធ្វើការ ប្រទូស្ត រាយ នឹង ព្រះ ត្រៃសរណគមន៍ ពេល ស្លាប់ វិញ មិន បាន ទទួល កិត្តិយស ទេ មាន ជា អាទិ៍ ខ្មោច ប៉ុ ល ពត សុ ន សេន តា ម៉ុ ក អៀង សារី ជាដើម ។

ចំំ ណែ ក មេដឹកនាំ ជាន់ ខ្ពស់ របស់ ពួក គេ ទោះបី មាន វ័យចាស់ ជរា យ៉ាងណា ក្តី ក៏ ត្រូវ រង នូវ អកុសល ពិបាក កើតជា សត្វ ប្រែ ត សត្វ នរក ក្នុង អបាយភូមិ យ៉ាង លំបាក វេទនា ទាំង ក្នុង ជាតិ នេះ និង បណ្តា ជាតិ ត ៗ ទៅ មុខ ទៀត ។ កន្លង មក តុលាការ ខ្មែរក្រហម បាន បញ្ចប់ សំណុំរឿង លេខ ០០១ ដែល ទណ្ឌិត កាំ ង ហ្គេ ច អ៊ា វ ហៅ ឌុ ច ត្រូវ បាន ផ្តន្ទាទោស ដាក់គុក អស់ មួយ ជីវិត ។ ប ច្ចុ ប្បុ ន្ន សាលាក្តី បាន បញ្ចប់ កិច្ច ដំណើរការ នីតិវិធី លើ សំណុំរឿង លេខ ០០២ -០១ ដែល ចេញ សាលក្រម ដោយ អង្គ ជំនុំជម្រះ សាលាដំបូង ហើយ កំពុង រៀង ចំ ដំណើរការ ដើម្បី ជំនុំជម្រះ ក្នុង សំណុំរឿង ០០២-០២ ប្រឆាំង នឹង ជនជាប់ចោទ ពីរ រូប គឺ នួន ជា និង ខៀវ សំ ផ ន ជា បន្ត ទៀត ។ មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក គឺជា ទិវា ចង ចាំ មិន អាច បំភ្លេច បាន នៃ របប ប៉ុ ល ពត ដែល បាន សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ យ៉ាង សាហាវឃោរឃៅ ។ តាម រយៈ ការ សម្តែង សិល្បៈ បង្ហាញ ពី ទិដ្ឋភាព ខ្លោចផ្សា នៃ ការ កាប់សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ ក្នុង របប ខ្មែរក្រហម គឺ ដូច គ្នា ទៅ នឹង អ្វី ដែល កើតឡើង នៅ ក្នុង របប ប៉ុ ល ពត យើង មិន អាច បំភ្លេច បាន ថ្ងៃ ២០ ឧសភា នោះ ទេ យើង ចង់អោយ អ្នក ទាំងអស់ គ្នា ទាំង ប្រជាពលរដ្ឋ កម្ពុជា និង បរទេស បានឃើញ នូវ ទុក្ខ សោក ខ្លោចផ្សា ដែល ប្រជាពលរដ្ឋ បាន ឆ្លងកាត់ កន្លង មក ។ នៅ ក្នុង ឱកាស នេះ ដែរ សារ ជា ច្រើន បាន សម្តែង ចេញពី ទឹកចិត្ត ប្រជាពលរដ្ឋ ដោយ ស្នើ សុំ អោយ អន្តរជាតិ ទាំងអស់ មេត្តា ផ្តល់ យុត្តិធម៌ ដល់ ប្រជាជន កម្ពុជា ទាំងមូល មាន ន័យ ថា សុំ ឲ្យ ព ន្លឿ ន តុលាការអន្តរជាតិ ដែល កំពុង ដំណើរការ បច្ចុប្បន្ន នេះ ក្នុង ប្រទេស កម្ពុជា ដើម្បី កាត់ទោស ពួក អតីត មេដឹកនាំ ខ្មែរក្រហម អោយ បាន ចប់ ឆាប់ ៗ និង ដើម្បី ជា មេរៀន ទុក ឲ្យ មនុស្ស ជំនាន់ ក្រោយ ដោយ មិន ត្រូវ អោយ របប បែប នេះ កើតឡើង សារ ជា ថ្មី ទេ ។ សូម បញ្ជាក់ ថា នៅ ព្រឹក ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ២០១៨ នៅ មជ្ឈមណ្ឌល ប្រល័យ ពូជ សាសន៍ ជើងឯក នោះ មានការ សម្តែង ល្ខោន បង្ហាញ ពី ការ ចូល កាន់កាប់ អំណាច នៃ របប កម្ពុជា ប្រជាធិបតេយ្យ ដែល ពួក កងទ័ព អាវ ខ្មៅ បាន ជម្លៀស ប្រជាពលរដ្ឋ ចេញពី ទីក្រុង ភ្នំពេញ កាលពី ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ និង បាន កាន់កាប់ របប វាល ពិឃាដ អស់ រយៈ ពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ហើយ បាន កាប់សម្លាប់ ប្រជាពលរដ្ឋ ជិត ២ លាន នាក់ ។

ផ្ទាំងទស្សនីយភាព នោះ បាន បង្ហាញ ពី ការ ដួល រលំ ទៅ វិញ នៃ របប ខ្មែរក្រហម នា ថ្ងៃ ទី ៧ ខែមករា ឆ្នាំ ១៩៧៩ ព្រមទាំង ចាប់ អតីត មេដឹកនាំ ខ្មែរ ក្រហម យក ទៅ កាត់ទោស តាម ច្បាប់ ផង ដែរ ។ លោកយាយ ម្នាក់ ដែល ជា អ្នក ធ្លាប់ រង គ្រោះ ក្នុង របប ខ្មែរក្រហម ដែល បាន មក ចូលរួម ក្នុង ទិវា ចង ចាំ មិន អាច បំភ្លេច បាន ២០ ឧសភា បាន មាន ប្រសាសន៍ សម្តែង នូវ ទុក្ខវេទនា ក្នុង របប ខ្មែរក្រហម ថា និង គាំទ្រ ការ អភិវឌ្ឍ ប្រទេស មាន ការ រីក ចម្រើន ដែល ដឹកនាំ ដោយ សម្តេច អគ្គ មហា ទាំង បី និង គាំទ្រ ការ កាត់ទោស ពួក អតីត មេដឹកនាំ ខ្មែរក្រហម ។ របាយការណ៍ បូក សរុប អំពី ឧក្រិដ្ឋកម្ម នៃ របប ប្រល័យពូជសាសន៍ ប៉ុ ល ពត អៀង សារី ខៀវ សំ ផ ន ក្នុង ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ១៩៩១ បាន សរសេរ ថា សភាជាតិ “ នៃ របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ” បាន អនុម័ត ក្នុង សម័យប្រជុំ លើក ទី ៥ នីតិកាល ទី ១ ថ្ងៃ ទី ១៥ ដល់ ១៨ ខែសីហា ឆ្នាំ ១៩៨៣ យក ថ្ងៃ ២០ ឧសភា ជា “ ទិវា ចងកំហឹង ” ចំពោះ បន ប្រល័យ ពូជ សាសន៍ ប៉ុ ល ពត អៀង សារី ខៀវ សំ ផ ន និង ជា ថ្ងៃ ដែល បន ប្រល័យ ពូជ សាសន៍ បាន ចាប់ផ្តើម អនុវត្ត គោលការណ៍ ប្រល័យពូជសាសន៍ យ៉ាង ចំហ និង យ៉ាង ឃោរឃៅ ព្រៃផ្សៃ ចំពោះ ប្រជាជន ទូ ទាំង ប្រទេស ។ ក្នុង នោះ របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា បាន ចេញ សេចក្តី ប្រកាស ជា ផ្លូវការ ថា ប្រជាជន ទូ ទាំង ប្រទេស ប្រមាណ ៣.៣១៤.៧៦៨ នាក់ ត្រូវ បាន បាត់បង់ ជីវិត ក្រោម របប ដ៏ សាហាវឃោរឃៅ ជាទី បំផុត ក្នុង ចុង សតវត្សរ៍ ទី ២០ ។ របាយការណ៍ បូក សរុប នោះ ក៏ បាន សរសេរ ថា “ ឧក្រិដ្ឋកម្ម ដ៏ ធ្ងន់ធ្ងរ និង សោកនាដកម្ម ដែល ប្រជាជន កម្ពុជា ទទួល រង គ្រោះ ជាង ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ក្រោម របប ប្រល័យពូជសាសន៍ ជា ទុក្ខ លំបាក របស់ ប្រជាជន កម្ពុជា គ្មាន អ្នកនិពន្ធ ជាតិ និង អន្តរជាតិ ណា អាច សរសេរ រៀបរាប់ បានឱ្យ អស់ ឡើយ ” ។

ការ អនុម័ត ដោយ រដ្ឋសភា ក្នុង ឆ្នាំ ១៩៨៣ បាន កំណត់ យក ថ្ងៃ ២០ ឧសភា ជា “ ទិវា ចងកំហឹង ” ពួក កុ ម្មុ យ និ ស្ត ខ្មែរ ក្រហម បាន កំណត់ យក ថ្ងៃនេះ ជា ថ្ងៃ អបអរ កំណើត សហករណ៍ ដែល មិន ធ្លាប់ មាន ពី មុន មក នៅ ក្នុង សង្គម កម្ពុជា ។ សៀវភៅ ថ្នាក់ ទី ២ បោះពុម្ពផ្សាយ លើក ទី ១ ដោយ របប កម្ពុជា ប្រជាធិបតេយ្យ ដែល បោះពុម្ពផ្សាយ ក្នុង ឆ្នាំ ១៩៧៦ បាន សរសេរ ថា “ សហករណ៍ យើង បាន ចាប់កំណើត នៅ ថ្ងៃ ទី ២០ ខែឧសភា ឆ្នាំ ១៩៧៣ ក្នុង ភ្លើងសង្គ្រាម បដិវត្តន៍ ដ៏ សន្ធោរ សន្ធៅ ប្រជាជន យើង បាន វាយ ឈ្នះ ចក្រពត្តិ អា មេ រិ ក និង ពួក អា ក្បត់ជាតិ ហើយ បាន ជីក រំលើង ឫសគល់ វណ្ណៈ សក្តិភូមិ ម្ចាស់ ដី និង នាយទុន រំដោះទឹកដី និង ប្រជាជន ទាំងស្រុង នៅ ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥” ។ ចន្លោះ ខែសីហា ឆ្នាំ ១៩៨៣ ដល់ ខែធ្នូ ឆ្នាំ ១៩៨៥ ប្រជាជន ដែល រួច ពី ស្លាប់ ចំនួន ១.១៦៦.៣០៧ នាក់ ក្នុង ខេត្ត ចំនួន ១៥ បាន ធ្វើ ញត្តិ រួម គ្នា ចំនួន ១.២៥០ ដែល ក្នុង ញត្តិ ទាំងនោះ បាន រ៉ាយរ៉ាប់ ពី ចំនួន សមាជិក ដែល បាន ស្លាប់ ក្រោម របប ខ្មែរក្រហម ។ ថ្វី ដ្បិតតែ ញត្តិ ទាំងនោះ មាន សណ្ឋាន ដូច ៗ គ្នា “ ដែល ស្តែង បញ្ជាក់ ពី ការ រៀបចំ ឡើង ដោយ របប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ” ដើម្បី គាំទ្រ សេចក្តីសម្រេច របស់ សម័យប្រជុំ សភា លើក ទី ៥ នីតិកាល និង ស្នើ សុំ ឱ្យ អង្គការសហប្រជាជាតិ បណ្តេញ បន ប៉ុ ល ពត អៀង សារី ចេញពី កៅអី អង្គការសហប្រជាជាតិ យ៉ាងណា ក៏ ដោយ ការ ពិតជា សំខាន់ ស្ថិត នៅ ត្រង់ ថា ប្រជាជន ជាង មួយ លាន នាក់ ដែល តំណាង ឱ្យ ជន រង គ្រោះ ទូ ទាំង ប្រទេស ដែល បាន ចាក ផុត ពី សេចក្តីស្លាប់ ក្រោម របប ប្រល័យពូជសាសន៍ បាន អំពាវនាវ ដល់ អន្តរជាតិ ថា របប ខ្មែរក្រហម បាន ប្រព្រឹត្ត អំពើ ឃោរឃៅ ព្រៃផ្សៃ មក លើ ប្រជាជាតិ កម្ពុជា ទាំងមូល ហើយ ទាមទារ ឱ្យ មានការ ស្វែងរក យុត្តិធម៌ ពិត ប្រាកដ មួយ ដល់ កម្ពុជា ។

ជា អកុសល ញត្តិ ទាំង អស់នេះ ពុំ ត្រូវ បាន ផ្ញើ ជូន ទៅ ដល់ អង្គការសហប្រជាជាតិ ទេ ហើយ ការ ទាមទារ រក យុត្តិធម៌ ពុំ ត្រូវ បាន អើពើ សោះឡើយ ។ ផ្ទុយ ទៅ វិញ របប ខ្មែរក្រហម បន្ត ទទួល ជោគជ័យ នៅ ក្នុង យុទ្ធនាការ អំពាវនាវ ឱ្យ បណ្តា ប្រទេស ជា ច្រើន លើ ឆាក អន្តរជាតិ ឱ្យ គាំទ្រ ដល់ រដ្ឋាភិបាល របស់ ខ្លួន ដោយ ឈរ លើ ហេតុផល ថា ប្រទេស កម្ពុជា នា ពេល នោះ ត្រូវ បាន ឈ្លានពាន ដោយ ប្រទេស វៀតណាម ។ ទោះបីជា ទិវា ២០ ឧសភា និង ញត្តិ ទាំងនោះ ត្រូវ បាន អ្នកវិភាគ បស្ចិមប្រទេស យល់ ថា ជា ការ រៀបចំ ឡើង ដោយ របប ថ្មី ( សាធារណរដ្ឋ ប្រជាមានិត កម្ពុជា និង រដ្ឋ កម្ពុជា ) ដើម្បី បម្រើ នយោបាយ របស់ ខ្លួន ក៏ ដោយ ក៏ ការ ពិត មួយ ដ៏ សំខាន់ ដែល ពុំ អាច ប្រកែក បាន មក ទល់ ពេល នេះ គឺថា ប្រជាជន កម្ពុជា បាន បន្ត ការ ពុះពារ ស្រែក ប្រាប់ ពិភពលោក រហូត ដល់ ថ្ងៃ ដែល មាន កិច្ចព្រមព្រៀង ទី ក្រុងប៉ារីស ខែតុលា ឆ្នាំ ១៩៩១ ថា របប ខ្មែរក្រហម បាន ប្រព្រឹត្ត ឧក្រិដ្ឋកម្ម ដ៏ ព្រៃផ្សៃ បំផុត នៅ ក្នុង សតវត្សរ៍ ទី ២០ កន្លង មកនេះ ហើយ ក្រាញននៀល ក្នុង ការ ទាមទារ រក យុត្តិធម៌ ជូន គ្រួសារ និង ញាតិ សន្តាន របស់ ខ្លួន និង ក្រើនរំលឹក ប្រាប់ ប្រជាជន កម្ពុជា ឱ្យ ចង ចាំ អតីតកាល ដ៏ ឈឺចាប់ នេះ និង ទប់ស្កាត់ ឱ្យ បាន កុំឱ្យ របប បែប នេះ កើតឡើង សា ជា ថ្មី តាម រយៈ ទិវា ចងកំហឹង ថ្ងៃ ២០ ឧសភា នេះ ។ ចាប់តាំងពី ឆ្នាំ ១៩៩២ មក មក ទល់ នឹង ពេល នេះ ការ ប្រារឰ ទិវា “ ចងកំហឹង ” នេះ ត្រូវ បាន បាត់ រូបភាព ជា សាធារណៈ ឬ មាន កម្រិត តូច ហើយ ភាគច្រើន ប្រារឰ ឡើង ដោយ ស្ងៀមស្ងាត់ នៅ ក្នុង រង្វង់ គណបក្ស ប្រជាជន តែ ប៉ុណ្ណោះ ។

នេះ ទំនងជា ដោយសារ ការ ផ្លាស់ ប្តូរ នយោបាយ ចំពោះ របប ខ្មែរក្រហម ដែល ពេល នោះ បាន ក្លាយជា ភាគី នយោបាយ ស្របច្បាប់ នៃ កិច្ចព្រមព្រៀង ក្រុងប៉ារីស ហើយ ថ្មី ៗ នេះ ទៀត សក្តានុពល នយោបាយ និង យោធា ខ្មែរក្រហម បាន ចុះ ខ្សោយ ក៏ ប៉ុន្តែ ការ អះអាង ថា ការ ថមថយ ចុះ នៃ ទំហំ នៃ ទិវា នេះ បញ្ជាក់ ថា ប្រជាជន កម្ពុជា បាន បំភ្លេច នូវ ការ ឈឺចាប់ ដោយសារ របប នេះ ពុំ មែន ជា ការ ត្រឹមត្រូវ ឡើយ ។ ថ្វី ដ្បិតតែ ប្រជាជន កម្ពុជា គ្រប់ រូប មមាញឹក នឹង កិច្ចការ ឬ ប្រកប របរ ចិញ្ចឹមជីវិត ជា ធម្មតា ក៏ ប៉ុន្តែ ភាព ព្រៃផ្សៃ របស់ ពួក ខ្មែរក្រហម ដែល បាន ប្រព្រឹត្ត លើ ក្រុម គ្រួសារ ខ្លួន នៅ តែ ដក់ ជាប់ នៅ ក្នុង ជម្រៅ ចិត្តជា និច្ច ។ ភស្តុ តាង ជាក់ស្តែង ដូច ជា គុក មន្ទីរ សន្តិសុខ រណ្តៅ សាកសព ពុំ ទាន់ បាត់ ស្លាកស្នាម ពី ភូមិដ្ឋាន របស់ ជន រង គ្រោះ នៅឡើយ ទេ ។ ប្រជាជន កម្ពុជា នឹង បន្ត រស់នៅ តែ រូប កាយ ក៏ ប៉ុន្តែ វិញ្ញាណ របស់ ខ្លួន នឹង ជាប់ ឃុំឃាំង ក្នុង អតីតកាល ជា រៀង រហូត ប្រសិនបើ ពុំ បាន ផ្តល់ យុត្តិធម៌ ពិតប្រាកដ មួយ ។ បូជនីយដ្ឋាន តម្កល់ អដ្ឋិធាតុ មាននៅ ស្ទើរ គ្រប់ ស្រុក ទាំងអស់ ទូ ទាំង ព្រះរាជាណាចក្រ កម្ពុជា កំពុង បញ្ជាក់ ប្រាប់ ថា ជន រង គ្រោះ នៅ តែ ចង់បាន ” យុត្តិធម៌ ” ។ សំណួរ ភាគច្រើន ដែល មីង មា អ៊ំ ស្រី អ៊ំ ប្រុស លោកតា លោក យាយ ជា ច្រើន ដែល មិន អាច រៀបរាប់ ឈ្មោះ អស់ ដែល បាន ធ្លាប់ ជួប សំណេះសំណាល នៅ តាម បណ្តា ភូមិ ស្រុក តែង សួរ ស្ទើរតែ ដូច ៗ គ្នា ថា “ ខ្ញុំ ចង់ឱ្យ ពួក “ មេដឹកនាំ ” ខ្មែរក្រហម ឆ្លើយ ប្រាប់ ថា ហេតុ អ្វី បាន ជា សម្លាប់ មនុស្ស រាប់ លាន នាក់ ដូច្នេះឬហេតុ អ្វីបានជាខ្មែរក្រហមសម្លាប់ប្តីខ្ញុំឬកូនខ្ញុំ”៕

សប្តាហ៍ក្រោយ ប្រធានាធិបតិកូរ៉េខាងត្បូង នឹងជួបជាមួយលោក ត្រាំ ពិភាក្សាគ្នាទៅលើកិច្ចប្រជុំកំពូល

Seoul ៖ លោក ម៉ូន ជេអ៊ីន ប្រធានាធិបតិកូរ៉េខាងត្បូង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីជួបប្រជុំគ្នាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរឿងជួយដល់កិច្ចប្រជុំកំពូល ដែលនឹ ងកើតឡើងនៅពេលខាងមុខរវាងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK) និងសហរដ្ឋអាមេរិកឲ្យទទួលបានជោគជ័យ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃសុក្រនេះ។

លោក Nam Gwan-pyo  អនុប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួនថា លោក ម៉ូន នឹងបំពេញទស្សនកិច្ចជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក ត្រាំ ដើម្បីពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន)។

គាត់បានថ្លែងថា កិច្ចប្រជុំកំពូលរវាងលោក ត្រំាំ និងលោក ម៉ូន ដើម្បីរក្សាស្ពានមួយនាំឲ្យឈានទៅរកភាពជោគជ័យទាំងស្រុងសម្រាប់កិច្ចប្រជុំកំពូល DPRK-U.S ។
គេបានមើលឃើញថា នៅមុនកិច្ចប្រជុំកំពូលមកដល់រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលគ្រោង នឹងធ្វើឡើងនៅឯប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនោះ ពេលថ្មីៗនេះមានការប្រឆាំងពីកូរ៉េខាងជើងដែលគំរាមដកខ្លួនចេញពីកិច្ចប្រជុំកំពូល ដោយសំអាងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរួមគ្នាធ្វើលំហាត់សមយុទ្ធបង្កហេតុនៅឧបទ្វីបកូរ៉េ ៕

អនិច្ចា ! រោងល្ខោនខោលខ្មែរគ្មានអ្នកទស្សនា ហើយសំណូមពរឲ្យមានការគាំទ្រដល់សិល្បៈបុរាណល្ខោនខោលឲ្យរស់រានមានជីវិតផង , , ,

សមាគមសិល្បសុវណ្ណភូមិនឹងសម្តែងល្ខោនស្បែកធំ និង​ ល្ខោនខោល ជាការសម្តែងដែលលោកគ្រូ ម៉ាន កុសល បានខិតខំច្នៃការសម្តែងឲ្យកាន់តែប្លែក និងទាក់ទាញ តែងតែសម្តែងនៅរៀងរាល់ថ្ងៃសុក្រ និង សៅរ៍ ។ ប៉ុន្តែបែរជាមិនមានអ្នកចូលរួមទស្សនាទៅវិញ អ្វីដែលកាន់តែកាន់ពិបាកនោះគឺ នៅសប្តាហ៍នេះ គ្មានមានអ្នកមកចូលរួមទស្សនាទាល់តែសោះ រហូតដល់សមាគមសិល្បសុវណ្ណភូមិ បានលុបចោលការសម្តែង។

មូលហេតុដែលការសម្តែងត្រូវបានលុបចោលបែបនេះធ្វើឲ្យសិល្បករបុរាណល្ខោនខោល និងហ្វេសប៊ុកផេករបស់ខ្លួន Srolanh Lakhoan-ស្រលាញ់ល្ខោន បានបង្ហោះរូបភាព រួមទាំងបង្ហាញអារម្មណ៍អស់កម្លាំងចិត្ត ដោយក្រោយពេលគ្មានអ្នកមកទស្សនា ព្រមទាំងសំណូមពរឲ្យមានការគាំទ្រដល់សិល្បៈបុរាណល្ខោនខោលឲ្យរស់រានមានជីវិតផង។

សូមបញ្ជាក់ថា ដែរសមាគមសិល្បៈ​សុវណ្ណភូមិតែងតែធ្វើការសម្តែងរៀងរាល់ថ្ងៃសុក្រ និងសៅរ៍ វេលាម៉ោង៧ល្ងាច សំបុត្រតម្លៃ : ២០០០០​រៀល សិស្ស-និស្សត (មាន​កាតសិស្ស) : ១០០០០រៀល បរទេស:៤០០០០រៀល  ចំណែកទីតាំង សមាគមសិល្បៈ​សុវណ្ណភូមិ ទីតាំងផ្ទះលេខ ១៦៦ ផ្លូវ ៩៩ កែងផ្លូវ ៤៨៤ សង្កាត់ បឹង​ត្របែក ខណ្ឌ ចំការមន​ រាជធានីភ្នពេញ ៕

 

 

ដេនីក្វាន់ បង្ហាញដើមទ្រូង ដ៏ស៊ិចស៊ី ពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា

សិល្បះ ៖ កញ្ញា ដេនីក្វាន់ នៅតែទទួលបានស្នេហាកក់ក្តៅជាមួយម្ចាស់ស្នេហ៍ ដោយនាងនិងបុរសជាម្ចាស់ចិត្តកាន់តែផ្អែមល្ហែម ហើយកាន់តែពង្រីកមុខជំនួញ។ ភាពចាក់ឫសក្នុងចំណងស្នេហ៍ដ៏ល្អនេះ តែ ដេនីក្វាន់ ប្រាប់ថា មិនទាន់ឆ្លងដល់ពិធីមង្គលការនៅឡើយទេ។

កាលពីយប់មិញនេះ ដេនីក្វាន់ នៅតែសម្ញែងភាពសិចស៊ីចំហរដើមទ្រូងសខ្ចីនាឱកាសចូលរួមពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា ដោយឈុតសំលៀកបំពាក់ ដែលនាងគ្រងមានអ្នកតាមមើលពិសេសក្រុមអ្នកសារព័ត៌មានតាមថតផ្តិតយកគ្រប់គ្នា។ ដេនីក្វាន់ ក៏បានបណ្តើរគូស្នេហ៍ទៅជាមួយ ហើយថែមទាំងផ្តល់ការថតរូបជាសាធារណៈផងដែរ។

ដេនីក្វាន់ បានឲ្យដឹងថា បើទោះជានាងមានសម្ពាធផ្លូវចិត្តក្នុងរឿងស្នេហា គឺល្អ១០០%មែន តែឱកាសចូលរោងការនៅទុកពេលសិន រង់ចាំដល់ពេលវេលាមួយនឹងសម្រេចតែម្តង។ នាងថា ប្រការមួយទៀតមកពីមមាញឹកក្នុងដៃច្រើនរឿង បើកមុខរបរទាំងថ្មីទាំងចាស់កកើតរហូត ទើបជាការបង្អាក់ពន្លឺរៀបការ។ នាងអះអាងទៀតថា មិនព្រួយបារម្ភចំណងស្នេហ៍ទៅជាល្អក់កករទេ ក្រោយពេលភាពជឿជាក់កាន់តែមានដាក់គ្នាទៅវិញទៅ។ ប្រែប្រួល ឬមិនប្រែប្រួលអាស្រ័យលើការទុកចិត្តគ្នា បើហួងហែងពេក ក៏ជារឿងមិនល្អដែរ។ ដូចនេះ បើមិនទាន់ការក៏ចិត្តមិនបារម្ភឡើយ។

ពាក់ព័ន្ឋការវិលចូលសិល្បៈវិញ ក្រោយពីក្រសួងវប្បធម៌លែងដាក់បម្រាមហាមឡើងឆាកដេនីក្វាន់ ក៏នៅមិនទាន់គិតងាកមកសម្តែង ព្រោះផ្អែកលើការរវល់បង្កើនមុខរបររកស៊ីមិនទាន់ដកឃ្លាបាន៕

តារាបង្ហាញម៉ូដ​ សាច់ដុំដ៏ល្បី Sinon Loresca ពេលមកដល់កម្ពុជាភ្លាម ស្រាប់តែបានធ្វើរឿងដ៍ភ្ញាក់ផ្អើលមួយ…

ភ្នំពេញ៖  Sinon Loresca  គឺជាតារាបង្ហាញម៉ូដ​ សាច់ដុំដ៏ល្បីប្រចាំភីលីពីនពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ ពេលលោកចុះពីលើយន្តហោះមានអ្នកហ្វេនលោកជាច្រើនបានមកទទួលស្វាគមន៍ថែមទាំងបានថតរូបទុកជាអនុស្សាវរីយថែមទៀតផង ។

តារាបង្ហាញម៉ូដ​ សាច់ដុំដ៏ល្បី Sinon Loresca ប្រចាំភីលីពីន​ មកដល់កម្ពុជាភ្លាមពាក់ស្បែកជើងកែងភ្លែតដើរបង្ហាញម៉ូដនៅព្រលានយន្តហោះ​ ៕

(សូមទស្សនាវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkohsantepheapdara%2Fvideos%2F594055924294891%2F&show_text=0&width=267

ដោយ៖ សុវណ្ណ ដេត

ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីកដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារនេះជាលើកទី៣។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថានៅទីនេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្សប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសំរាប់ធ្វើសិក្សាស្រាវជ្រាវផងដែរព្រោះជាតំបន់នេះជាកេរមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់នេះបន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីកដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សំរាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាលបានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើអោយកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំអោយពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញអោយគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចអោយពលរដ្ឋ

រស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រងព្រៃឈើអោយបានត្រឹមត្រូវ ជាពិសេសមិនត្រូវ អោយក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រានព្រៃឈើខុសច្បាប់ណាមួយឡើយ។

ពលរដ្ឋជាង៣០០គ្រួសារ ដែលមកពីខេត្តកោះកុង សុំអន្តរាគមន៍ពីសម្តេចតេជោ ក្រោយផ្ទុះជម្លោះជាមួយក្រុមហ៊ុនស្ករស ឧកញ៉ា លី យ៉ុងផាត់

ភ្នំពេញៈ ពលរដ្ឋរាប់រយគ្រួសារ​ បន្ទាប់ពី​ដេកត្រាំត្រែងអស់រយៈពេលជាច្រើនថ្ងៃនៅក្រុងភ្នំពេហើយនោះ ពួកគាត់បាន​សម្រេច​ចិត្តដង្ហែក្បួន​ទៅ​ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីសុំការអន្តរាគមន៍ ពីរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករស ភ្នំពេញសូហ្គឺររបស់លោកឧកញ៉ា លី យ៉ុងផាត់។

ក្បួន​ដង្ហែ​របស់ពលរដ្ឋជាង៣០០គ្រួសារ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ មិនត្រូវបានអាជ្ញាធរហាមឃាត់ឡើយ​ ពោលគ្រាន់តែ​សម្រួលឲ្យ​មានរបៀបរៀបរយប៉ុណ្ណោះ ជៀសវាង​បង្កការកកស្ទះ​ ឬ​បាត់បង់សណ្ដាប់ធ្នាប់នៅក្នុងក្រុង។ ទោះជាបែបណានៅក្នុងហេតុការណ៍ហែក្បួននោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់បានដាក់ពង្រាយ និងឃ្លាំមើលគ្រប់វិនាទី ក្នុងនោះ​ក៏មានការ​រារាំងខ្លះៗដែរ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ពលរដ្ឋជាង៣០០គ្រួសារ​មកពីខេត្តកោះកុង ដែលដេកសម្រាកនៅក្នុងវត្តសាមគ្គីរង្សី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដង្ហែក្បួនចេញពីវត្តឆ្ពោះទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីដោយការថ្មើរជើង ក្រៅពីនោះពួកគាត់ក៏គ្រោងយកញត្តិទៅដាក់តាមស្ថាប័នជាតិមួយចំនួនឯទៀតផងដែរ ដើម្បីសុំការអន្តរាគមន៍ និងឲ្យអាជ្ញាធរពន្លឿនក្នុងការដោះស្រាយសំណងជូនពួកគាត់ ដោយក្នុង១គ្រួសារទាមទារដី៣ហិកតា និងលុយ២៥០០ដុល្លារ៕

ស្នាមញញឹមនៃប្រពន្ធជាជោគជ័យនៃបុរសជាប្តី ! នៅចាំថ្ងៃដែលស្គាល់គ្នាតំបូងទេ?

ការចែករំលែកអំពីសុភមង្គលគ្រួសារ ៖ ថ្ងៃនេះ Madam សុំចែករឿងមួយទៅអ្នកទាំងអស់គ្នា ធនាថា អ្នកទាំងអស់គ្នាប្រាកដជា យកពួកគាត់ទាំងពីរធ្វើជាគំរូរ។ មានគ្រួសារបងស្រីម្នាក់ រស់់នៅទីក្រុងភ្នំពេញ បងស្រីគាត់ពិត ស្រស់ស្អាតបែបជាតិ ហើយគាត់ញញឹមស្រស់ណាស់ ឯសម្លេងផ្អែមពិរោះ ។ ​Madam ចូលចិត្តគាត់ណាស់ គាត់ឈ្មោះSovanny បងស្រីមានសម្បុរស្រអែម តែបើសម្លឹងមើលមុខគាត់យូរទៅកាន់តែស្អាតទ្វេដង មើលមុខយ៉ាងណាក៏មិនធុញដែរ។  អ្វីដែលពិសេសជាងនេៈទៅទៀតនោះ អ្នកទាំងអស់គ្នាចឹងដឹងទេ?

បងស្រីមានស្វាមីដ៏ប្រពៃ និងកូនស្រីដ៏ឆ្លាត នាងគួរក្នាញ់ណាស់ ខ្លួនតូចតាមួយទេ តែចេះណាស់ មនុស្សធំល្មមៗ​​ ឆ្លាតមិនស្មើរគាត់ទេ។ បងស្រីជាមិត្តក្នុង Facebook ហើយនឹង  Pag Madam Sneha  ការពិតទៅ Madam សង្កេតឃើញគាត់យូរហើយ ពេលដែលគាត់ Post រូបម្តងៗ គឺពោរពេញដោយស្នាមញញឹមពិតប្រាកដ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ថ្មីៗនេៈ Madam បានឃើញបងស្រី Post នូវរូបភាពពីរសន្លឹក ដែលមានរូបគាត់  នឹងស្វាមី នៅលើផ្លូវរថភ្លើង នៅជិតជើងភ្នំនាទឹកនៃដីខេត្តកំពត  រួមជាមួយពាក្យពេជន៍ ដ៏មានអត្ថន័យថា៖
(ភ្នំខ្ពស់យ៉ាងណាក៏គង់នៅទាបជាងស្មៅ​ “មេឃខ្ពស់​ ដីធំ”​ មានជីវិតត្រូវតែមានសង្ឃឹម)

ឯរូបភាពមួយសន្លឹកទៀត មានអត្ថន័យថា៖
(សាងស្នេហ៍ក្បែរជើងភ្នំ​ “នៅខាងមុនបង គឺមានអូន​ចាំផ្តល់កំលាំងចិត្ត​ នៅខាងក្រោយខ្នងបងគឺមានភ្នំដ៏សក្កិសិ្នទិចាំបាំងខ្យល់ព្យុះភ្លៀង​ ហើយនៅចំកណ្តាលនៃផ្លូវជីវិតដ៏វែងឆ្ងាយរបស់ពួកយើងគឺមានកូនស្រីជាទីស្រលាញ់ គ្រួសារយើងត្រូ​វបន្តដំណើរឆ្ពោះទៅមុខ ជាមួយស្នាមញញឹម ដែលពោរពេញដោយភាពជឿជាក់)

មនុស្សម្នាក់ៗតែងតែចង់បាន ស្នាមញញឺមពិតប្រាកដបែបនេៈ មែនទេ?
មូលហេតុដែលធ្វើអោយគាត់ទទួលបានស្នាមញញឺមបែបនេៈ  Madamបានទាក់ទងទៅគាត់ផ្ទាល់ សាកសួរគាត់អំពីរឿងនេៈហើយ បងស្រីចិត្តទូរលាយណាស់ គាត់ពេញចិត្តនឹងចែករំលែករឿងនេៈទៅកាន់អ្នកទាំងអស់គ្នា។  បងស្រីបានមានប្រសាន៍ថា
(តាមពិតទៅណាអូន ជីវិតគូរ ទោះបីគូរណាក៏ដូចគូរណាដែរអូន អ្វីដែលសំខាន់គឺយើងចេះសម្របខ្លួន  បើថាអោយមានសុមង្គលពេញទំហឹងហ្មង  វាមិនអាចល្អរហូតទេ ធម្មតាតែងតែមានបញ្ហាតិចតួច តែសម្រាប់បង និងស្វាមីបង ពួកយើងចេះសម្របចិត្ត លើសពីនេៈ ពួកយើងចេះស្រលាញ់ និងថែរក្សានូវអ្វិដែលយើងមាន បើកចិត្តអោយទូរលាយទទួលយកចំនុចខ្វះខាតរវាងគ្នា និងគ្នា ហើយចេះកែតម្រូវគ្នា។  គាត់បានមានប្រសាន៍បន្តទៀតថា សម្រាប់ស្វាមីបងគាត់ល្អខ្លាំងណាស់ គាត់មានស្នេហាដ៏បរិសុទ្ធ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងសាច់ញាតិទាំងសងខាង គាត់ជាស្វាមីល្អ ជាប៉ាល្អរបស់កូន ហើយគាត់អប់រំកូនស្រីរបស់បងបានល្អណាស់។    បងមានមតនៈភាពណាាស់  ដែលបានស្វាមីដូចជាគាត់ អ្វីដែល បងមិិនអាចបំភ្លេចបាន ក្នុងមួយជីវិតនេៈ គឺគាត់បានបង្កើតនូវពេលវេលាដ៏អស្ចារ្យាយ៉ាងច្រើនសម្រាប់បង ទោះគាត់រវល់ និងការងារយ៉ាងណាក៏ដោយ។
មនុស្សដាច់ខាតកុំទទួលយកសុភមង្គលក្លែងក្លាយអោយសោះ ព្រោះការទទួលយកសុភមង្គលបែបនេៈ ជាការដាក់ទណ្ឌកម្មសំរាប់ខ្លួនឯង។ សូមជូនពរអោយបងប្អូនខ្មែរយើង ទទួលបានស្នាមញញឹមដ៏ពិតប្រាកដដូចជាគ្រួសារនាងខ្ញុំ។ 

 

 

យ៉ាងម៉េចហើយ អ្នកកំពុងតែអានអត្ថបទនេៈ គិតថាចង់យកគ្រួសារបង Sovanny ជាគំរូដែរទេ?  គ្រួសារគាត់ផ្អែមណាស់ សម្បី Madam ក៏លួចច្រណែនបងស្រីដែរ។
សាកល្បងទៅណា អ្នកនឹងទទួលបានស្នាមញញឹមដ៏ពិតប្រាកដដូចជាពួកគាត់៕ សូមអរគុណបងស្រីសម្រាប់ការចែករំលែក។

សំរាប់សំនូមពរផ្សេងៗ សូមទៅកាន់ FB Madam Sneha
អត្ថបទដោយ ៖ ម៉ាដាម ហ្វុងឌូ
Ms. Pich Sovanny

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលចរាចរនិងរំដោះការលិចលង់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលចរាចរនិងរំដោះការលិចលង់ជូនប្រជាពលរដ្ឋ ខណៈពេលដែលតំបន់នេះ ពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ការដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋមិនទាន់បានល្អប្រសើរឡើយ។

ការដាក់ចេញជាគម្រោងថ្មីទៀតនេះ បានបង្ហាញអោយដឹង កាលពីព្រឹកថ្ងៃទី១៨ ឧសភា ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញនិងអាជ្ញាធរ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរិះរកវិធីថ្មីៗទៀត ក្នុងការដោះស្រាយបញ្ហាចរាចរនិងការលិចលង់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ខណ្ឌមានជ័យ ពិសេសនៅក្នុងសង្កាត់ស្ទឹង

មានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣មាន

ប្រជាពលរដ្ឋរស់នៅច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់មានគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវឡើយទេ ពិសេសប្រព័ន្ធលូ និងផ្លូវ នាំអោយពិបាកក្នុងការធ្វើដំណើរនិងប្រឈមនឹងការលិច ។ឯកឧត្តមបន្តថា ទោះបីជាយ៉ាងណាក្តីតំបន់នេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាលូមេ មួយចំនួន ហើយដើម្បីដោះស្រាយលើបញ្ហាលិចលង់នេះ។

គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ

មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ដោយគម្រោងនេះ បែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ។

គួរបញ្ជាក់ទៀតថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ

ចិញ្ចើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

 

បងថ្លៃម្ចាស់ចិត្ត . . !

រឿងខ្លី ៖ នាថជាកូនស្រីពៅ នៅក្នុងគ្រួសារធូរធាមួយនៅក្រុងសៀមរាម នាងមានបងប្អួនបីនាក់ បងប្រុសរបស់នាងបានរៀបការរួចទៅរស់នៅ សហរដ្ឋអាមេរិច ប៉ាម៉ាក់របស់នាងក៏បានទៅរស់នៅជាមួយបងប្រុសរបស់នាងដែរ ចំណែកនាថ នៅស្រុកខ្មែរជាមួយបងស្រីទីពីរ នាងនឹងបងនាងជាមើលខុសត្រូវភោជនីដ្ឋានជំនួសប៉ាម៉ាក់នាង។ ពេលដែលនាថប្រលងបាក់ឌុប បងស្រីនាងបានរៀបការជាមួយបុរសម្នាក់ដែលជាដុកទ័រនៅមន្ទីពេទ្យឯកជនធំមួយ​។បងស្រីនាងមានចរិកខុសពីនាងដាច់ស្រឡះ មិនសូវនៅផ្ទះប៉ុន្មានទេ មានមិត្តច្រើន មិនសូវខ្វល់ ជាមួយនាងនោះទេ ពេលរៀបការរួចភ្លាម បងនាងដូចជាត្រឹមត្រូវណាស់ មិនបានប៉ុន្មានផង បងនាងក៏វិលត្រឡប់ទៅរកភាពដើមវិញ ពេលនាថ និងស្វាមីទៅធ្វើការបាត់ បងនាងតែងតែលួចទៅដើរលេង មិននឹកនាមើលថែភោជនីដ្ឋាននោះទេ​ នាថទៅរៀនបន្តផង ទៅមើលខុសត្រូវភោជនីដ្ឋានផង​។​

ថ្ងៃមួយបងថ្លៃនាងបានទៅទស្សនកិច្ចនៅឯប្រទេស​បារាំង ចំនួន២សប្តាហ៍។ ពេលបងថ្លៃនាងទៅបាត់បានមួយថ្ងៃ បងស្រីនាងបានដើរលេងដាច់យប់ស្ទើររាល់យប់ថ្ងៃទី៣ បងស្រីត្រឡប់មកវិញស្រវឹងជោគខ្លន បាននាំបុរសម្នាក់មកគេង ជាមួយនៅផ្ទះ​។​  នាថ​ និង​បងស្រីបានឈ្លោះប្រកែងគ្នាយ៉ាងខ្លាំង រហូតបងស្រីនាងបានទះកំផ្លៀង រួចរុញនាងដួលបោកក្បាលជាមួយទូរទៀតផង នាងបានហាមមិនអោយនាថចេះដឹងរឿងរបស់នាង ។​  នាថមានអារម្ម​ណ៍ថា អាណិតបងថ្លៃនាងណាស់ដឹងតែពីធ្វើការសន្សំលុយ ស្រលាញ់ថ្នាក់ថ្នមប្រពន្ធ​  ការងារផ្ទះ​មិនដែលប្រកាន់នោះទេ​ សម្បីសម្លៀកបំពាក់របស់ប្រពន្ធក៏ហ៊ានបោកអោយដែរ។​  នាងខកចិត្តណាស់ដែលបងស្រីនាងធ្វើបែបនេៈ មិនហ៊ានប្រាប់គ្រួសារនៅអាមេរិច ក៏មិនហ៊ានប្រាប់បងថ្លៃបារម្ម​ណ៍ ក្លាចមានបញ្ហា បានត្រឹមតែលួចយំកើតទុកម្នាក់ឯង។ ដល់ថ្ងៃដែលបងថ្លៃនាងត្រឡប់មកវិញ ឯបងស្រីនាងបាត់ពីផ្ទះតាំងពីព្រឹកបន្ទាប់ពីរឿងរួច។  ពេលនៅតាមផ្លូវកំពុងបើកឡាន នាថពិតជាឆ្ងល់ថា តើបងស្រីនាង និងបងថ្លៃនាងដែលនិយាយគ្នា រឺផ្អែមល្ហែមដូចជា គូរស្នេហ៍ដទៃទៀត​ រឺក៏អត់ ព្រោះមើលទៅពួកគាត់ដូចជាធម្មតា។

ពេលនាថទៅដល់ប្រលានយន្តហោះ នាងគិតថា ប្រហែលជាបងស្រីទៅដល់មុនបាត់ទៅហើយ  ពេលទៅដល់មិនឃើញបងនាងនោះទេ  នាងឈររងចាំ  ពេលបងថ្លៃនាងមកដល់ភ្លាមមើលទៅបងថ្លៃនាង គាត់សប្បាយចិត្តណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលគាត់សួរនាងថា​ បងស្រីនៅឯណា នាងគាំងអស់ មិនដឹងថា ត្រូវនិយាយថាម៉េច។​  បងថ្លៃនាងនិយាយថា បងស្រីនាងប្រាប់គាត់ថា ឈឺហើយទូរស័ព្ទខូចមិនទាន់បានទៅទិញថ្មី ពុទ្ធាអើយការពិតបងស្រីនាង កុហស ប្តីរបស់ខ្លួន។ នៅក្នុងចិត្តនាងអាណិតបងថ្លៃនាងណាស់។ ពេលជិះឡានត្រឡប់ទៅផ្ទះវិញ នាងសង្កេតមើលបងថ្លៃនាង គាត់មិនសប្បាយចិត្តសោះ​ តែគាត់ព្យាយាមសួរនាំនាងពីរឿងហាង   នឹងរឿងរៀនសូត្ររបស់នាង ។ ពេលទៅដល់ផ្ទះ នាងភ្ងាក់ផ្អើលណាស់ ពេលឃើញបងស្រីនាង គេងព្យួរសារ៉ូមនៅផ្ទះ​បងថ្លៃនាងឃើញបែបនេៈ រត់ទៅរកប្រពន្ធភ្លាម ព្រះអើយបងស្រីនាងកំពុងតែលង់ខ្លួនជ្រៅទៅៗ នាងឆ្អែតចិត្តខ្លាំងណាស់ មិនចង់ឃើញមុខ បងស្រីនាងទៀតទេ នាងចាប់ផ្តើមបារម្ម ពីបងថ្លៃនាង ស្ទើរគ្រប់ពេល មិនដឹងថាបងស្រី គិតនឹងមានចេតនាធ្វើអីអោយពិតប្រាកដ។​ បងស្រីនាងនៅតែបន្តសម្តែងឆាកល្ខានបន្លំភ្នែកបងថ្លៃ គ្រប់ពេល នាងស្អប់បងថ្លៃនាង​ ហេតុអីក៏ល្ងង់យ៉ាងនេៈ  ប្រពន្ធកុហសក៏នៅតែជឿទៀត​។   លើកទីមួយក្នុងឆាកជីវតរបស់នាងហើយ ដែលជួបមនុស្សល្អដូចជាបងថ្លៃនាងបែបនេៈ គាត់ល្អពេកហើយនាងសម្រេចចិត្តថា មិនដឹងលឺរឿងពួកគាត់ទាំងពីរទៀតទេ។​ ថ្ងៃមួយនាងកំពុងធ្វើម្ហូប បងថ្លៃនាងដើរចូលមកប្រាប់នាងថា បងស្រីនាងមានផ្ទៃពោះ នាងរបូតកែវចេះពីដៃបែកមុតជើង ឡើងហូរឈាម នាងស្ទះរើសអំបែងកែវ តែមិនដឹងសោះ រវល់តែគិត ពីកូនក្នុងផ្ទៃជាបងស្រីនាងជាកូនរបស់អ្នកណា? បងថ្លៃស្រែកប្រាប់ថា ជើងនាងហូរឈាមច្រើនណាស់ នាងភ្ងាក់ព្រឺត គាត់មកហូសដៃនាងទៅលាងរបួស។ គាត់សួរនាងថា កើតអីបានជា គ្មានព្រលឹងក្នុងខ្លួនបែបនេៈ។  (នៅមានវគ្គបន្ត)