មានលុយតិចតួចចង់ចូលខារ៉ាអូខេ ! ស្រាបៀរ១កេះ២០ដូល្លាហ្វី្រម្ហូបបួនមុខ ដល់ពេលគិតលុយ ម៉ែអស់……..

 ភ្នំពេញ៖ យុវជនបីនាក់បានជិៈម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវ២០០៤មកដល់KTVម៉ាន់នី​ក៏មានអ្នកហៅភ្ងៀវចេញមកស្ទះពីមុខហៅឲ្យចូលច្រៀងបានប្រាប់ថាមួយកេះ២០ដូល្លាហ្វី្រម្ហូបបួនមុខពួកគាត់ក៏យល់ព្រមចូលច្រៀង ដល់ពេលគិតលុយអស់៥៨ម៉ឺនរៀល។​ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង ៤០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះម្នាក់ដែល មានឈ្មោះ សុខ ជា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ ធ្វើសន្តិសុខ នៅពោធិ៏ចិនតុង មានស្រុកកំណើតនៅភូមិ គង់ជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំណែក ។យុវជន២នាក់ទៀតមិនបានប្រាប់ឈ្មោះទេដោយគាន់សុំលាក់ឈ្មោះគ្រាន់ថាមានមុខរបជាសន្តិសុខដូចគ្នា។

តាមសម្តីយុវជនរងគ្រោះ២នាក់បាន ប្រាប់សារព័ត៌មាន ឲ្យដឹងថាមុនដំបូងពួកគាត់ ទាំងបីនាក់​ចេញពីធ្វើការក៏នាំគ្នាជិៈម៉ូតូដើរលេង ជិះម៉ូតូម៉ាកស៊ុយសាក់គីវីវ៉ា១២៥ ពណ៌ខ្មៅមានស្លាកលេខ​ភ្នំពេញ1AC.4424ជិៈតាមបណ្តោយផ្លូវ២០០៤ទឹសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុខាងលើក៏មានយុវជនម្នាក់ពាក់អាវស ចេញមកកាក់ ពួកគាត់ឲ្យចូលច្រៀង ហើយបានប្រាប់ថាមួយកេះតំលៃ តែ២០ដូល្លា ហ្រ្វីម្ហូបបួនមុខលឺដូច្នេះ ពួកគាត់ក៏​យល់ព្រមចូលច្រៀង។

ពេលចូលច្រៀងមិនយកស្រីៗមកកំដរទេតែស្រីនោះចេះតែមកអង្គុយហើយហៅម្ហូបបន្តបន្តាប់ដោយពួកគាត់​មិនបានហៅផង។ ដល់ពេលគិតលុយអស់ចំនួន៥៨ម៉ឺន រៀល ដោយពួកគាត់មិនមានលុយឲ្យ អ្នកគ្រប់គ្រង់KTVម៉ាន់នីបានគំរាមថាចាប់យកទៅខណ្ឌនិងឃាត់ម៉ូតូទុកឲ្យមនុស្សចេញទៅរកលុយមកឲ្យគាត់។យុវជនទាំងបីនាក់ក៏តេទូរស័ព្ឌទៅសមត្ថកិច្ចឲ្យមកជួយអន្តរគមន៏ហើយក៏មានការភ្ញាក់ផ្អើលដល់សារព័ត៌មាន​និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចោមរោមសួនាំ។ ហើយអ្នកគ្រប់គ្រងKTVម៉ាន់នីបានចេញបុងលើក ទី២អស់ចំនួន២១ម៉ឺនរៀលកុំឲ្យគេថាថ្លៃ។ តែខាងជនរងគ្រោះមានតែ២០ដូល្លាតែប៉ុណ្ណុះ។

យក់ ឋិតរដ្ឋា និងស្វាមី ត្រៀមបង្ហាញស្នាដៃថ្មីរួមគ្នាចុងខែនេះ(វីដេអូ)

តារាចម្រៀងប្រចាំ​ផលិត​កម្ម ថោន អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី​លោក ឃុំ ប៉ុណ្ណាដែត ត្រៀមនឹង​បង្ហាញ​ស្នាដៃ​រួមគ្នា​ថ្មី​សន្លាង​មួយ​ក្នុងឆ្នាំ​២០១៨​នេះ គឺរឿង ”ចញ្ចៀនខ្មោច” របស់​ផលិតកម្ម LD Picture ត្រៀម​នឹងចាក់​បញ្ចាំង​ជាផ្លូវការ​នាចុងខែ ឧសភានេះ។ ការបង្ហាញ​ស្នាដៃ​ភាពយន្ត​រួម​គ្នាជាថ្មី បន្ទាប់​ពីអ្នក​ទាំងពីរ​ខកខាន​សម្ដែង​ភាពយន្ត​រួមគ្នា​យូរឆ្នាំមក​ហើយ ពោល​គឺចាប់​តាំងពី​ផលិត​កម្ម Spark Music ផ្អាក​ផលិត​ចម្រៀង​មកម្ល៉េះ។

បើទោះជាខកខាន​សម្ដែងរួមគ្នា​យូរឆ្នាំ​បន្តិច​ហើយក្ដី ក៏ប៉ុន្តែ​គូស្វាមី​ភរិយា​ល្បីឈ្មោះ​រូបនេះ បញ្ជាក់ថា​គ្មានបញ្ហាអ្វី​ចោទនោះ​ទេ​សម្រាប់​ការសម្ដែង។ ក្នុងនោះ​អ្នកទាំង​ពីរបាន​បង្ហាញ​សុទិដ្ឋិ​និយម​ថា ស្នាដៃថ្មី​រួមនេះ​នឹងអាច​ជួយលើក​ប្រជាប្រិយ​ភាព​ពួកគេ​ឡើង​វិញ។​ទាំង យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត សុទ្ធតែ​អះអាង​ព្រមគ្នា​ហើយថា​រឿង”ចិញ្ចៀនខ្មោច” គឺជាសាច់​រឿងថ្មី ប្លែកគួរ​ឱ្យចាប់​អារម្មណ៍។ ក្នុងនោះ​ទស្សនិកជន​ពិតជា​មិន​ខកបំណង​ទេ សម្រាប់​ការផលិត​របស់​ផលិត​កម្ម​ល្បីឈ្មោះ​ខាងលើ។

 

ភាពយន្តរឿង ”ចញ្ចៀនខ្មោច” នឹងចាក់​បញ្ចាំង​ជាផ្លូវការ​នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨។ នេះភាពយន្ត​ទី៤​ហើយ​សម្រាប់​អ្នក​នាង យក់ ឋិតរដ្ឋា និង​លោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃ​គូសម្ដែង​រួមគ្នា​តាំងពួក​គេមិន​ទាន់រៀប​អាហ៍ពិពាហ៍ រហូតមក​ទ​ល់​និង​ពេល​បច្ចុប្បន្ន៕

« អស់ល្បិចពេលស្នេហ៍អូន» ខេម ចេញបទថ្មី លំនាំបទចម្រៀងចិន កំពុងល្បីខ្លាំង…

លោក ខេម ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន ដែលកំពុងមានប្រជាប្រិយភាព នាបច្ចុប្បន្ននេះ។ ក្រោយពីស្ងាត់អស់មួយរយៈនោះ ពេលនេះបានមកវិញជាមួយបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា « អស់ល្បិចពេលស្នេហ៍អូន »។
យ៉ាងណាមិញ មានប្រិយមិត្តមួយចំនួន បាននិយាយថា បទនេះបានយកលំនាំពី បទកំពុងល្បីខ្លាំងរបស់ចិន ដោយមាន អ្នកពេញចិត្ត និង មិនពេញចិត្ត ផងដែរ។ ហើយក្នុងអត្ថន័យ បទនេះ ក៏បានរៀបរាប់ពីប្រុសម្នាក់ដែលធ្លាប់តែខូចខិល ក្រោយពេលបានជួប នារីដែលខ្លួនស្រលាញ់ ខ្លាំងនោះ បែបជាចេះកែប្រែចរិត ទៅវិញ៕

សូមទស្សនាវិដេអូខាក្រោម

ប៊ុត សីហា បានធ្វើរឿងមួយដែលជាក្តីសង្ឃឹមរបស់កុមារក្រីក្រដែលរស់នៅលើភ្នំគីរីរម្យ

សិល្បៈ ៖ លោក ប៊ុត សីហា អំពាវនាវសូមឲ្យមានការចូលរួមពីសំណាក់សិល្បះករសិល្បះការិនី មិត្តភ័ក្រ បងប្អូនទាំងអស់ឲ្យបានច្រើនដើម្បីជួយដល់កុមារក្រីក្រដែលរស់នៅលើភ្នំគីរីរម្យ តាមរយះការចូលរួមចំនែកក្នុងការផ្តល់ជាថវិការឬជាអាហារហូបចុកដល់កុមារទាំងអស់នោះ។
នៅលើទំព័រផ្លូវការបស់តារាចម្រៀងហើយជាម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ គឺលោក ប៊ុត សីហា បានសសេរថា ”ខ្ញុំបាទប៊ុតសីហាសូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ថាបងប្អូនអាចធ្វើដំនើរទៅជាមួយខ្ញុំបាទបានរួមជាមួយក្រុមតារាចម្រៀងជាច្រើនក្រុម។
ហើយបើពុកម៉ែបងប្អូចង់ចូលរួមចំនែកក្នុងការផ្តល់ជាថវិការឬជាអាហារដល់ក្មេងៗបងប្អូនអាចទិញរបស់ដែលអាចទុកបានយូរដូចជាត្រីខឬជាមី បងប្អូនអាចជួយបានតាមអ្វីដែលបងប្អូនចង់ជួយ ថ្ងៃធ្វើដំនើរគឺថ្ងៃ19/05/2018ជើងទី២គឺ20/05/2018វិលវិញល្ងាចលើកភ្នំគិរីរម្យ អាចទាក់ទងបានតាមរយះលេខទូរសព្ទបាន ”។

សាលាដូងនៅលើភ្នំគីរម្យ ត្រូវការកំលាំងជំនួយ ក្នុងការសម្រេចការសាងសង់សាលាបង្រៀនកុំព្យូទ័រដល់កុមារក្រីក្រដែលរស់នៅលើភ្នំតាមរយះការប្រមូល និងឆ្នៃកាកសំណល់ផ្សេងៗឲ្យក្លាយជាសាលារៀនដ៌ស្រស់ស្អាតសម្រាប់កុមារ។ អាស្រ័យហេតុនេះ អង្គការIKARE សូមអំពាវនាវសូមឲ្យមានការចូលរួមពីសំណាក់សិល្បះករសិល្បះការិនី មិត្តភ័ក្រ បងប្អូនទាំងអស់ឲ្យបានច្រើន។

សម្រាប់បងប្អូនដែលមិនមានយាន្តជំនិះ អង្គការIKARE និងសម្របសម្រួលការធ្វើដំណើរទៅមក សម្រាប់ការចូលរួមថ្ងៃសៅរ៏ ទី​១៩ រឺ ថ្ងៃអាទិត្យទី ​២០​​ខាងមុខនេះ។សូមទំនាក់ទំនងទៅកាន់លោក រក្សា បុគ្គលិកសម្របសម្រួលរបស់អង្គការIKARE នៅកម្ពុជាដើម្បីចុះឈ្មោះតាមរយះទូរស័ព្ទលេខ 098700739/070800993/077800993. ៕

ដោយ៖ សុវណ្ណ​ដេត
ប្រភព៖ ប៊ុត សីហា

ដើមគគីមួយដើមមានទំហំប៉ុនរថយន្ត និងមានប្រវែងជិត៣០ម៉ែត្រត្រូវបានប្រទះឃើញនៅ ឃុំវិហារសួគ៌

កណ្តាល)៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅរណ្តៅដីមួយកន្លែង ក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយពលរដ្ឋក្នុងភូមិ បានជីកដីត្រពាំងស្រាប់តែប៉ះចំដើមគគីមួយដើមមានទំហំប៉ុនរថយន្ត និងមានប្រវែង ជិត៣០ម៉ែត្រ។ Continue reading “ដើមគគីមួយដើមមានទំហំប៉ុនរថយន្ត និងមានប្រវែងជិត៣០ម៉ែត្រត្រូវបានប្រទះឃើញនៅ ឃុំវិហារសួគ៌”

Neymar នៅតែព្រួយបារម្ភថាខ្លួន បាត់បង់កន្លែងប្រកួត World Cup

Neymar មានការព្រួយបារម្ភថាការរងរបួសនៅតែអាចធ្វើឱ្យគាត់បាត់បង់កន្លែងប្រកួត World Cup
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រថាប្រេស៊ីលនិងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar JR. ដែលលេងឲ្យក្រុម Paris Saint-Germain បាននិយាយថាការព្យាបាលបានដំណើរការប៉ុន្តែវានៅតែមានការភ័យខ្លាចចំពោះការរងរបួសរបស់កីឡាកររូបនេះ។
នៅខណៈនោះផងដែរ Neymar បាននិយាយថាគាត់នៅតែភ័យខ្លាចចំពោះការបាត់បង់ការប្រកួត World Cup ដោយសារតែជើងស្ដាំដែលគាត់បានរងរបួសកាលពីខែមីនាកន្លងមកនេះ

Neymar ក៏បានផ្ដល់បទសម្ភាសន៍មួយនៅលើឆានែល YouTube របស់ Zico ថា “ខ្ញុំត្រូវបញ្ឈប់ការភ័យខ្លាចនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីឈានទៅកាន់ការប្រកួត World Cup ” ។ “នៅពេលដំបូងយើងមានការស្ទាក់ស្ទើរអំពីការធ្វើចលនាពេញលេញ ប៉ុន្តែយើងនៅតែព្យាយាមឲ្យអស់ពីលទ្ធភាព” ។ កីឡាករវ័យ 26 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងមានវត្តមានចាប់ផ្តើមការហ្វឹកហាត់ និង​អាចចូលរួមការប្រកួតក្នុងរដូវកាល World Cup ខាងមុខនេះ ។

អភិបាលស្រុកកែវសីមា បានជួយសង់ផ្ទះថ្មីដល់ស្ត្រីមេម៉ាយក្រខ្សត់ម្នាក់

មណ្ឌលគិរី ៖ ផ្ទះឈើប្រក់ស័ង្កសីទំហំ៥គុណ៧ម៉ែត្រ ត្រូវបានផ្តល់ជួនស្ត្រីមេម៉ាយក្រខ្សត់ម្នាក់ ពីសំណាក់សប្បុរសជនក្រោមការដឹកនាំពីអភិបាលស្រុកកែវសីមាលោកនួនសារ៉ន។
ផ្ទះឈើសង់ផុតដីកម្ពស់ជាង១ម៉ែត្រ ប្រក់ដំបូលស័ង្កសីនេះមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយគ្រាដែលក្រុមជាងកំពុងសាងសង់មិនទាន់បញ្ចប់។ ហើយផ្ទះនេះធ្វើឡើងផ្តល់ជួនស្រ្តីមេម៉ាយទីទាល់ក្រម្នាក់ឈ្មោះនៅ ម៉ុន អាយុ៦៦ឆ្នាំ រស់នៅចំណុភូមិថ្មី ភូមិស្រែព្រះឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ស្រ្តីវ័យចំណាស់ខាងលើបានសម្តែងក្តីរំភើបរកអ្វីប្រៀបផ្ទឹមមិនបាននូវទឹកចិត្ត អាណិតអាសូរពីសំណាក់អភិបាលស្រុកកែវសីមាទើបនិងចូលកាន់ដំណែងជិត១ឆ្នាំនេះ។
លោកអភិបាលស្រុក នួន សារ៉ន ថ្លែងថាដោយសម្លឹងឃើញពីការលំបាករបស់បងស្រីក្នុងជីវរស់នៅសព្វថ្ងៃ លោកបានរៃអង្គាសពីសប្បុរសជន និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីសង់ផ្ទះឱ្យគាត់តែម្តង។ ហើយការសាងសង់នេះ នៅមិនទាន់បញ្ចប់ដូចនេះនៅមិនទាន់ដឹងអំពីការចំណាយនោះទេ ៕

 

ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រព អូរតោង សម្រេចការងារបានប្រមាណ ៦៥% ហើយ

កំពង់ស្ពឺ ៖ តាមការអោយថាពីផេចក្រសួងធនធានទឹក ការសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង គឺក្នុងគោលបំណងដើម្បីស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ឱ្យការបង្កបង្កើនផលលើផ្ទៃដីជាង ១ពាន់ហិកតា និងការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ឃុំប្រាំបីមុំ ស្រុកថ្ពង ។


ក្រៅពីការផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏មានតួនាទីជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតផងដែរ ។ ការងារដែលត្រូវអនុវត្តនៅក្នុងការសាងសង់ឡើងវិញនេះ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.៦០០ ម សាងសង់ និងជួសជុលសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង ។

Lexus NX 300 ឆ្នាំ២០១៨ ដ៏ថ្មីស្រឡាង ចំណែកតំលៃវិញមិននឹកស្មានដល់

ប្រភេទរថយន្ត Luxus ជាម៉ាករថយន្តដែលមានការនិយមនិងប្រើប្រាស់ពាសពេញពិភពលោក ទន្ទឹមនិងនេះផងដែរប្រទេសកម្ពុជាយើងក៏និយមរថយន្តម៉ាកនេះផងដែរ។ ថ្ងៃនេះយើងមកស្គាល់រថយន្តកូនកាត់បែបថ្មីរបស់ Lexus ម្តងគឺម៉ាក Lexus NX 300 ឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងតែម្តង។


Lexus NX 300 2018 គឺជាឈ្មោះថ្មីដែលពីមុនគេហៅថា NX 200t វាមានភាពខុសប្លែកគ្នាតិចតួចប៉ុន្ដែ វាជាប្រភេទរថយន្តប្រណីតទំនើបមួយប្រភេទដែលមានរចនាបទ និងទម្រង់បែប mini-RX 350 ។
គួររំលឹកផងដែរថា ៖ កាលពី​ចុង​​ឆ្នាំ​ ២០១៥ ​ក្រុមហ៊ុន​ Lexus បាន​បន្ថែម​នូវ​​ត្រកូល​ RX ដែល​មាន​ប្រភេទ​ម៉ាស៊ីន​​ស៊ីឡាំង​ ៤ Turbocharged និង​​បាន​ឲ្យ​ឈ្មោះ​ថា​ RX 200t។ ប៉ុន្តែ​នៅ​សម្រាប់​ស៊េរី​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Lexus ក៏​បាន​ប្រែ​ឈ្មោះ​ RX 200t នេះ​ ទៅ​ជា​ RX 300 វិញ ពិសេសរថយន្តម៉ាក RX 300 ​ស៊េរី​ថ្មី​នេះ​ដែរ​មិន​មាន​ដាក់​លក់​នៅ​តំបន់​អាមេរិក​ខាង​ជើង​នោះ​ទេ។


ម៉ាស៊ីន​របស់​ RX 300 ស៊េរី​​ថ្មី គឺ​​ជា​ប្រភេទ​ 8AR-FTS មាន​ចំណុះ​ ២,០ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ២៣៨ សេះ និង​ចំណាយ​ពេល​ ៩,២ វិនាទី​ដើម្បី​បង្កើន​សន្ទុះ​ពី​ ០ ឡើង​ដល់ ១០០ គ.ម/ម៉។ ល្បឿន​អតិបរមា​របស់​វា​គឺ​ ២០០ គ.ម/ម៉ និង​ប្រេង​ឥន្ធនៈ​មួយ​លីត្រ​អាច​ជិះ​បាន​ចម្ងាយ​ ១២,៣៥ គីឡូម៉ែត្រ។ ធៀប​នឹង​ RX 350 ឆ្នាំ​ ២០១៨ មួយ​លីត្រ​អាច​ជិះ​បាន​ចម្ងាយ​ ១០,២ គីឡូម៉ែត្រ។
​​​​ក្រៅ​ពី​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខុស​គ្នា​ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់​ RX 300ស៊េរី​ថ្មី​ មិន​ខុស​គ្នា​ខ្លាំង​ពី​ RX 350 ប៉ុន្មាន​នោះ​ទេ។
ដោយ​សារ​មាន​ម៉ាស៊ីន​ទំហំ​តូច​ ហេតុ​នេះ​ RX 300 ស៊េរី​ថ្មី​ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ RX 350 ច្រើន ដោយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ RX 300 មាន​តម្លៃ​ប្រហាក់ប្រហែល​ ១០ ម៉ឺន​ដុល្លារ។
ចំនុចដែលគ្រប់គ្នាពេញចិត្តជាមួយ NX 300 2018 នោះគឺកន្លែងដ៏ទូលាយសំរាប់ដាក់សំភារៈ ដូចនេះអ្នកដែលនិយមធ្វើតំណើរទេសចរ បោះជុំរំ ចុះកម្មសិក្សា ពិតជាមិនខកបំណងឡើយ៕ Sing Ly

 

តាំង​ពី​ចូល​សិល្បៈ តារា​ទាំងប្រាំនាក់នេះធ្វើរឿងដែលតារាផ្សេងៗមិនធ្លាប់ធ្វើ !

តារា​ចម្រៀង​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ​ផលិតកម្ម​ជា​បន្ត​បន្ទាប់​ដើម្បី​ទី​ផ្សា​រចម្រៀង​របស់​ខ្លួន តែ​តារា​ចម្រៀង​មួយ​ចំនួន​តាំង​ពី​ប្រលូក​ក្នុង​វិស័យ​ចម្រៀង​មក ​មិន​ដែល​ផ្លាស់​ប្ដូរ​ផលិត​កម្មទាល់​តែ​សោះ​​ ដោយ​ស្មោះ​ស្ម័គ្រ​នឹង​ទ្រនំ​របស់​ខ្លួន​ខ្លាំង​ណាស់។ ​តារា​ចម្រៀង​ទាំង​នោះ​ រួម​មាន៖​​​ ​​​​​

១. ព្រាប សុវត្ថិ

តាំង​ពី​ចូល​ច្រៀង​នៅ​ផលិត​កម្ម​ហង្ស​មាស​ដំបូង​ក្នុង​ឆ្នាំ​១៩៩៧ រហូត​មក​ទល់​​ពេល​នេះ តារា​ចម្រៀង​កូន​៣ មិន​ធ្លាប់​ផ្លាស់​ប្តូរ​ផលិត​កម្ម​ម្ដង​ណា​នោះ​ឡើយ។ កាល​ពី​ប្រមាណ​៤ឆ្នាំមុន ធ្លាប់​មាន​ព័ត័មាន​រំជើបរំជួល​ថា​ តារាកំពូលរូបនេះ​គ្រោងដើរចេញ​ពី​ហង្សាមាសទៅថោន។ តែទីបំផុត ម្ចាាស់បទ “ខ្លុយស្នេហ៍ត្នោតទេរ” សម្រេចមិនចាកចោលទ្រនំរបស់ខ្លួន​ដែលបាន​សាងកេរ្តិ៍​ឈ្មោះ​អស់ជាច្រើន​ឆ្នាំ​ឡើយ។

២. មាស សាលី

គិត​មក​ទល់​ពេល​នេះ ម្ចាស់​បទ​ “អង្គ​រក្ស​បេះ​ដូង”​ បាន​ជ្រក​ក្រោម​ផលិត​កម្ម​សាន់​ដេ​ ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ។ បើ​ទោះ​​បទ​ចម្រៀង​របស់​លោក​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ និង​ធ្លាប់​លេចឮថា តារា​វ័យ​៣៦​ឆ្នាំ​ធ្លាប់​អាក់​អន់​ចិត្ត​នឹង​ផលិត​កម្ម​​ក៏​ដោយ តែ​លោក​ មាស សា​លី​ ប្រាប់​ថា មិន​ចាក​ចោល​ពី​ផលិត​កម្ម​សាន់​ដេ ​​នោះ​ទេ។

៣. ពេជ្រ សោភា

​ប្រលូកក្នុង​វិស័យ​ចម្រៀង​ដំបូង​​នៅ​ចុង​ឆ្នាំ​ ២០០៤ ក្នុង​ផលិត​កម្ម​ហង្ស​មាស​ជាមួយ​បទ​ល្បី Better Day​។ បើ​ទោះ​កន្លង​មក​ ​តារា​ចម្រៀង​មកពី​ខេត្ត​ព្រៃ​វែង​រូប​នេះ​ ​ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​ជន​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​ចង់​​ចាកចេញ​ពី​ផលិត​កម្ម​ធំ​នេះ តែ​ក្រោយ​មក​អ្នក​នាង​បាន​បង្ហោះ​សារ​ក្នុង​ Faceboook យ៉ាង​ច្បាស់​លាស់​ថា “កន្លែង​ចាស់​មិន​មែន​ជា​ស្ពាន​នោះ​ទេ​ តែ​ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​នៅ​រហូត​”។

៤. ខេម

តារា​ចម្រៀង​សំឡេង​ស្អក​​រូប​នេះ​នៅ​ទ្រ​នំ​ ថោន ប្រមាណ​៧​ឆ្នាំ​មក​ហើយ​តាំងពី​ចូល​សិល្បៈ​មក។ ​តារា​រូប​នេះ​ត្រូវ​បាន​ផលិត​កម្ម​ហង្សមាស​ចែ​ចូវ​ តែ​ម្ចាស់​បទ «ទឹក​ភ្នែក​ជន​ពាល​» ប្រាប់​ថា​​​មាន​អនុស្សាវរីយ៍​ច្រើន​ជា​មួយ​ ថោន ដូច្នេះហើយ​ខ្លួន​មិន​ទាន់​គិត​គូ​រចង់​ផ្លាស់​ប្ដូរ​ផលិត​កម្ម​នោះ​ទេ។

៥. ​​​ណុប បាយ៉ារិទ្ធ

តារា​ចម្រៀង​សាច់​ស្អាត​រូប​នេះ​បាន​ក្រាញននៀល​នៅ​ហង្ស​មាស​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​។​ កាល​ពី​អំ​ឡុង​ឆ្នាំ២០០៨ ពេល​នោះ​តារា​ចម្រៀង​កើត​ឆ្នាំ១៩៨១ មាន​ភាព​ស្ងប់​ស្ងាត់​ក្នុង​ការ​ចេញ​បទចម្រៀង និង​ថែម​ទាំង​មាន​លេចឮថា​ចង់​ចាក​ចេញ​ពី​ហង្ស​មាស​ថែម​ទៀត​ផង។ តែ​រហូត​មក​ដល់​ពេលនេះ លោក​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​ហង្សមាស និង​ថែម​ទាំង​បាន​អូសទាញ​តារាចម្រៀង នី​កូ ជា​ប្អូន​ប្រុស​មក​រួម​ផលិតកម្ម​ជាមួយ​គ្នា​​ទៀត​ផង៕​​​ ​​

ប្រភពវីដេអូ ៖ ៣០ដេលី