កត្តាមួយចំនួនដែលធ្វើអោយជីវិតគូរឈានដល់ភាពបែកបាក់

ចង់ដឹងខ្លាំងណាស់ថាពេលមានស្នេហា មានក្តីសុខប៉ុនណ្ណា? តើវាខុសប្លែកពីពេលដែលមិនដែលមានស្នេហា ខ្លាំងប់ុនណ្ណា?
ជីវិតគូរ បើស្តាប់ទៅវាពិតជាមានក្តីសុខណាស់ ពោរពេញដោយភាពផ្អែម ភាពកក់ក្តៅ​នឹងសុភមង្គល ពេលដែលមនុស្សពីរនាក់រស់នៅជាមួយគ្នា បានមើលថែគ្នា មានរឿងអ្វីក៏ដោយអាចមានមនុស្សម្នាក់ដែលព្រមស្តាប់ គ្រប់រឿងក្នុងចិត្ត ជាទីប្រឹក្សា ជាគ្រូពេទ្យ។ ជីវិតគូរខ្លះក៏ទទួលបានជោគជ័យឈានដល់ថ្ងៃរៀបមង្គលការ ជីវិតគូរ ខ្លះទៀតក៏មិនបានជោគជ័យ។     ជីវិតគូរពិតប្រាកដជាការស្រលាញ់ចេញពីចិត្ត ទាំងពីរនាក់ ដោយគ្មានការបង្ខិតបង្ខំពីនរណាម្នាក់ ជាការលះបង់គ្រប់យ៉ាងដើម្បីជីវិតគូរមួយនេៈទទួលបានសុភមង្គល។
តើតក្តាអ្វីខ្លះដែលធ្វើអោយជីវិតគូរមិនបានជោគជ័យឈានដល់ថ្ងៃរៀបមង្គលការ?

១. មិនចាស់ទុុំក្នុងរឿងស្នេហា

មានតែការ ចង់ឈ្នះ ខឹង ឈ្លោះ ប្រកែក ស្រែក គំហកដាក់គ្នា ដោយគ្មានមូលហេតុច្បាស់លាស់ ប្រកាន់គោលជំហយកត្រូវរៀងខ្លួន មិនយកហេតុផលមកជជែកគ្នា។ លើសពីនេៈទៀត មិនដោះស្រាយបែរជាបន្ថែមរឿង ធ្វើរឿងតូចអោយក្លាយជារឿងធំ។

២.មិនទុកចិត្តគ្នា

ទំនុចចិត្តជារឿងសំខាន់បំផុតសម្រាប់ជីវិតគូូ បើមិនទុកចិត្តគ្នា គ្រប់យ៉ាងមិនអាចគ្រប់គ្រងបាន​នោះទេ ទំនុកចិត្តមិនងាយនឹងសាងឡើង ក៏ប៉ុន្តែងាយនឹងបាត់បង់ទៅវិញ ពេលនោះហើយដែលធ្វើអោយជីវិតគូរមួយនេៈ កើតមានតែការសង្ស័យគ្រប់ពេលវេលា មិនមានភាព ទុកចិត្ត នឹងជឿជាក់ដូចកាលពីមុន។

 

 

៣. មិនខ្វល់ខ្វាយ

ជីវិតធ្លាប់តែស្និតស្នាល ផ្អែមល្ហែម បែរជាប្រែជាអង្គើយ មិនយកចិត្តទុកដាក់ មិនខល ផ្ញើរសារ ឆាត មានលេស មានហេតុផលមិនចេះចប់ចេះហើយ រវល់រហូត គ្មាននរណាម្នាក់គេ ទំនេរនោះទេ តែគេឆ្លៀតពេលខ្លះសម្រាប់មនុស្សដែលគេស្រលាញ់ គ្មាននរណាម្នាក់ចង់បានបែបនេៈទេ វាពិតជាហត់ខ្លាំងណាស់ដែលម្នាក់មិនខ្វលហើយម្នាក់ទៀត ព្យាយាមខ្វល់ខ្វាយតែម្នាក់ឯងនោះ។

៤. រនាំងវណ្ណៈ

គ្រួសារបងមិនពេញចិត្តអូនទេ ព្រោះគ្រួសារយើងខុសគ្នា គាត់ថា សេដ្ឋកិច្ចគ្រួសារអូនមិនទាន់រឹងមាំ បងស្រលាញ់អូន តែបងមិនអាចជំទាស់ ចិត្តប៉ាម៉ាក់បងបានទេ អោយបងសុំទោស ដោយសារមាសប្រាក់ បុណ្យស័ក្តិ ធ្វើអោយមនុស្សមួយចំនួន ទទួលយកសុភមង្គលក្លែងក្លាយ។ ពេលស្តាប់ភ្លាម គ្រប់គ្នា ប្រាកដជាអស់សំណើចជាក់ជាមិនខាន ថាសម័យនេៈហើយនៅមានការប្រកាន់វណ្ណៈទៀត រឿងពិត វានៅតែមានប្រកាន់រឿងមាន ក្រ​ អ្នកស្រុកស្រែ អ្នកទីក្រុង មានគូរស្នេហ៍ជាច្រើនដែលបែកគ្នា​ដោយសាររឿងនេៈ។

. ការផិតក្បត់

ជាដៃគូរនឹងបើចាប់ផ្តើមមានអ្នកទីបីចូលមក គ្រប់យ៉ាងនឹងចាប់ផ្តើមប្រែប្រួល គេលែងផ្តល់តម្លៃ  គេឈប់មកឈឺក្បាលនឹង​ សុខទុក្ខអ្នកទៀតហើយ ទោះអ្នកស្លាប់ក៏ដោយ ក៏គេមិនខ្វល់ដែរ  ព្រោះគេរវល់ទៅខ្វល់ខ្វាយជាមួយនឹងអ្នកថ្មីរបស់គេ​ មិនយូរមិនឆាប់​នឹងត្រូវបែកគ្នា ។ ម៉ាដាម ហ្វុងឌូ

មិត្រល្អចេះជួយគ្នាក្នុងគ្រាអាសន្ន អានអត្ថបទនេះហើយទើបដឹងថាជីវិតមិនអាចគ្មានការរាប់អានបានទេ !

កើត​មក​ជា​មនុស្ស​បន្ទាប់​ពី​ខ្លួន​ឯង​ និង​គ្រួសារ​មក​មាន​តែ​មិត្តភ័ក្ដិ​នេះ​ហើយ ដែល​ជា​ទី​ពឹង​ពាក់​បាន​ ៤​ចំណុច​នេះគឺ​ជា​ចំណុច​ដែល​បង្ហាញ​ថា ពួក​គេ​ជា​មិត្ត​ល្អក្នុង​ជីវិត​តើ​អ្នកបាន​ជួប​ពួក​គេ​ហើយ​ឬ​នៅ​?
១) ពេល​អ្នក​មាន​បញ្ហា​ «ម្នាក់​នោះ​តែង​បង្ហាញ​ថា​អ្នក​មិន​នៅ​ម្នាក់​ឯង​ឡើយ​» ៖ មនុស្ស​យើង​ម្នាក់​ៗ គឺ​មាន​ ចំណុច​ពិបាក​មួយ​គ្រប់​ៗ គ្នា​។ វា​តែង​តែ​មាន​អ្វី​មួយ​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​នឹង​វា ហើយ​អ្នក​ចង់​ចែករំលែក​ជាមួយ​នរណា​ម្នាក់​តែ​អ្នក មិន​ហ៊ាន​ ព្រោះ​​ខ្លាច​គេ​សើច​ចំអក​។ ហេតុនេះ​ហើយ​បាន​ជា​អ្នក ត្រូវ​ការ​មិត្ត​ល្អ មួយ ដែល​យល់​ពី​ចិត្ត​អ្នក ហើយ​ផ្ដល់​ភាព​កក់​ក្ដៅ​ថា​អ្នក​មិន​នៅ​​ម្នាក់​ឯង​ឡើយ។


២) ពេល​អ្នក​កើត​ទុក្ខ​« ម្នាក់​នោះ តែង​នាំ​អ្នក​សប្បាយ​ជានិច្ច​»​៖ ជីវិត​គឺ​តានតឹង​ណាស់ ហើយ​អ្នក​ក៏​មិន​អាច​សប្បាយ​បាន​ដោយ​ខ្លួន​ឯង កើត​ដែរ បើ​គ្មាន​អ្នកណា​នាំ​មុន​នោះ​។ តែ​មិត្ត​ល្អ គឺ​ជា​មិត្ត​ដែល​យល់​ថា​អ្នក​កំពុង​កើតទុក្ខ ហើយ​សុខ​ចិត្ត​ធ្វើ​ឆ្កួត​លីលា គ្រប់​បែបយ៉ាង ក៏​ដោយ​សារ​តែ​ចង់​ឃើញ​ស្នាម​ញញឹម​អ្នក​​ឡើង​វិញ​ដែរ។


៣) ពេល​អ្នក​គិត​អី​មិន ចេញ​«​ម្នាក់​នោះ តែង​ផ្ដល់​ជា​ពន្លឺ​ដល់​អ្នក​​» ៖ គ្មាន​នរណា​ដែល​ល្អឥតខ្ចោះ​ទេ។ គង់​មាន​​ពេល​មួយ​ដែល​អ្នក​ សុញ​គំនិត គិត​អ្វី​ក៏​លែង​ចេញ​។ តែ​មិត្ត​ល្អ គឺ​ មិន​ដែល​ខ្វះ​​គំនិត​ឲ្យ​អ្នក​ទេ គឺ​ពួក​គេ​ផ្ដល់​យោបល់ សួរ​ជា​សំណួរ​ដើម្បី​ឲ្យ​អ្នក ដោះស្រាយ​ហើយ​រក​ផ្លូវ​ដើរ​ទាល់​តែ​ចេញ​។


៤) ពេល​អ្នក​ខ្វះ​ជំនួយ​«ម្នាក់​នោះ​តែង​ចេញ​មក​ជួយ​បញ្ចប់​ការងារ​អ្នក​ឲ្យ​រួចរាល់​»​៖ ការងារ​បើ​ធ្វើ​តែ​ម្នាក់​ឯង គឺ​វា​មិន​ងាយ​ហើយ​ទេ។ ហេតុនេះ​អ្នក​ពិត​ជា​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ពេល​ណា​មួយ​មិន​ខាន​​។ មិត្ត​ល្អ តែង​ស្វះស្វែង​ជួយ​អ្នក សម្រាល​ការងារ​ដើម្បី​ឲ្យ​ឆាប់​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន​៕

 

ពិតជាមិនធម្មតាមែន ! កីឡាករអាយុ១០កម្ពុជា ចាន់ ឧត្តម ឈ្នះមេដាយមាសពីរម្នាក់ឯង !

ម៉ុងហ្គោលី ៖ កីឡាករកម្ពុជាដែលមានវ័យត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ គឺកីឡាករ សុភ័ក្រ ចាន់ឧត្តម ទទួលបានមេដាយមាសមួយទៀតហើយពីការប្រកួតតេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) ។


អ្វីដែលអស្ចារ្យនោះគឺ កីឡាករវ័យ១០ឆ្នាំរូបនេះតែម្នាក់ឯងមានសមត្ថភាពនិងថ្វីដៃដ៏ល្អដែលអាចឈ្នះមេដាយមាសរហូតទៅ ២ គ្រឿង និង មេដាយប្រាក់ ១គ្រឿង ពីការប្រកួតសម្តែងក្បាច់គុណជាក្រុមមានគ្នារហូតដល់ ៦នាក់។ ក្នុងកម្មវិធីប្រកួតនោះផងដែរកីឡាកម្ពុជាមួយរូបទៀតគឺកីឡាការនី រស់ ស្រីនិច ក៏ដណ្តើមបានមេដាយប្រាក់ ១គ្រឿង និង កីឡាករ សុខ មាន និង គន លីរតនៈ ដណ្តើមបានមេដាយសំរឹទ្ធម្នាក់មួយផងដែរ។


មកដល់ពេលនេះកម្ពុជាយើងដណ្តើមបានមេដាយ ៧គ្រឿងហើយពីការប្រកួតក្នុងក្របខ័ណ្ណ តេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) នៅប្រទេសម៉ុងហ្គោលី ក្នុងនោះមាន មាស ៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង៕

 

​យោធា​មួយ​ក្រុម ​ដែលផឹកស៊ី​ស្រវឹង​បាញ់​ជិត​៥០​គ្រាប់ ត្រូវសមត្ថកិច្ចអាវុធហត្ថ តាមប្រមាញ់ចាប់​ឃាត់ខ្លួន​ជនសង្សយ័បាន​ម្នាក់​ហើយ

កំពត ៖ មន្ត្រី​យោធា​មួយ​ក្រុម ដែល​ផឹកស៊ី​ស្រវឹង​ចង់​បង្ហាញ​ឥទ្ធិពល​ថា ខ្លួន​ជា​អ្នក​ខ្លាំង​បាន​ទាញ​កាំភ្លើង​វែង​-​ខ្លី បាញ់​អស់​៤៨​គ្រាប់ នៅ​ចំណុច​ដីចម្ការ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អាវុធហត្ថ​ខេត្តកំពត ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ក្នុង​ចំណោម​ជិត​១០​នាក់ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នេះ ។
ប្រភពពីលោក ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ នៅ​ចំណុច​មុខ​ហាង យីហោ​«​មី​ហឺរ ៧​កំរិត​» ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។

Image may contain: 1 person, standing

លោក បន្ត​ថា ជនសង្ស័យ​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នោះ ជា​ថៅកែ​ហាង សាខា​កំពត ​«​មី​ហឹរ​៧​កំរិត​» មានឈ្មោះ ឡាយ ពិ​សិទ្ធិ ហៅ​ទុំ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
ប្រភពដដែល បន្ថែម​ថា ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​ម្នាក់ ក្នុង​ចំណោម​មុខសញ្ញា​ប្រមាណ​ជិត​១០​នាក់ ដែល​បាន​បាញ់បោះ​សេរី​ជិត​៥០​គ្រាប់​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ។
ប៉ុន្តែនៅ​​ព្រឹកថ្ងៃ​ទី៧​ ឧសភានេះ ជនសង្ស័យមិន​ទាន់​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​នោះ​ឡើយទេ ហើយ​ហាក់ដូចជាលាក់បាំង​នូវ​គូកន​របស់​ខ្លួន​ថែម​ទៀត​ផង ។
គួរ​រម្លឹក​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ដល់​ប្រជាពលរដ្ឋ ខណៈ​មាន​កម្លាំងយោធា​មួយ​ក្រុម​មក​ផឹកស៊ី​ស្រវឹង បាញ់បោះ​សេរី កាលពី​ម៉ោង ៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​បាក់​ចំការ ឈ្មោះ មឿ​ន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។
ក្នុង​នោះ​ដែរ សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូបាន​បញ្ជាក់​ថា មាន​កម្លាំងយោធា​មួយ​ក្រុម​ប្រមាណ​១០​នាក់ មធ្យោបាយ​ធ្វើ​ដំណើរ​រថយន្ត​ធុន​តូច​៤​គ្រឿង មក​ស៊ីផឹក​នៅ​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើ​សកម្មភាព បាញ់បោះ​អានា​ធិ​ប​តេ​យ្យ​ចំនួន​៤៨​គ្រាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ មានការ​ភ្ញាក់ផ្អើល ​។ ក្រោយ​ពី​បាញ់បោះ​រួច​ហើយ ក្រុម​យោធា​ទាំង​អស់នោះ ក៏​បាន​ចាក​ចេញពី​កន្លែង​ស៊ីផឹក​បាត់​អស់ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ រហូត​ដល់​ម៉ោង​ជិត​៧​ល្ងាច​ថ្ងៃ​ដដែល ទើប​មាន​ព័ត៌មាន​ថា ការ​បាញ់បោះ​នោះ មាន​គ្រាប់​ទៅ​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សំ អ៊ូញ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត រង​របួស​បៀម​គ្រាប់​នៅ​កែងជើង​ខាងឆ្វេង ។ ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ជំនាញ​ថ្នាក់លើ ចុះ​ដល់​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​សំបក​គ្រាប់​ដែល​បាញ់​នោះ ជាក់ស្តែង​ចំនួន​៤៨​គ្រាប់ (​ប្រភេទ​អាកា ចំនួន​១១​គ្រាប់ និង​គ្រា​ប់ឡក់ ចំនួន​៣៧​គ្រាប់​) ៕

ទីបំផុត យិត មាសឧស្សាហ៍ ធ្វើបានសំរេចក្នុងកម្មវិធី Asia Model Star Award 2018 នៅកូរ៉េខាងត្បូង

សិល្បះ ៖ លោក យិត មាសឧស្សាហ៍ ដែលជាតំណាងកម្ពុជា បានឈ្នះពាននៅក្នុងកម្មវិធី Asia Model Star Award 2018 ដែលប្រព្រឹត្តទៅនៅប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ ដោយកម្មវិធីនេះត្រូវបានតារាល្បីៗ មានទាំងសមត្ថភាពនិងរូបសម្រស់តំណាងអោយប្រទេសជាច្រើនបានចូលរួមក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ជាពិសេសពានរង្វាន់ Asia Model Star Award 2018 នេះក៏ជាសក្ខីភាពមួយបង្ហាញពីសមត្ថភាពសំដែងនិងការរីកចំរើនលើវិស័យសីល្បះរបស់ខ្មែរយើងផងដែរ។

ឆ្លើយតបទៅនឹងចំណាប់អារម្មណ័របស់លោក យិត មាសឧហ្សាហ៍ ពេលទទួលពាន លោកបានសម្ដែងក្ដីត្រេកអរ និងថ្លែងអំណរគុណដល់ហ្វេនកម្ពុជា និងមនុស្សជុំវិញខ្លួនលោកទាំងអស់ដែលបានគាំទ្រលោក។ ជាពិសេសនៅលើបណ្តាញសង្គមលោកបានសរសេរបន្ថែមទៀតថា ៖ «ពិតជាមានមោទនភាពណាស់ដែលបានចូលរួមក្នុងកម្មវិធី Asia Model Star Award 2018 នៅក្នុងប្រទេសកូរ៉េ សូមអរគុណដល់ KMA (Korea Model Association) ដែលបានផ្តល់កិត្តិយស ចំពោះវត្តមានខ្ញុុំបាទ អ្វីដែលខ្ញុំទទួលបាន គឺជាអ្វីដែលអ្នកគ្រប់គ្នាទទួលបានដូចគ្នា គ្រប់យ៉ាងសូមអរគុណដល់ប៉ា និងម៉ាក់ ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសអ្នកគ្រប់គ្រង និងពីសំណាក់ក្រុមការងារទាំងអស់ ក៏អរគុណដល់មិត្តភក្តិ និងពុកម៉ែបងប្អូន ហេីយនិងពីសំណាក់មិត្តៗយុវវ័យដែលស្រលាញ់ និងចូលចិត្តខ្ញុំតាំងពីដេីមរហូតមក បេីមិនមានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ ជោគជ័យនេះជារបស់យេីងទាំងអស់គ្នា»

គួរបញ្ជាក់ផងដែរថា លោក យិត មាសឧស្សាហ៍ ចាប់ផ្តើមប្រឡូកសិល្បះឆ្នាំ 2013 ជាតារាបង្ហាញម៉ូតនៅក្នុងក្រុម sun super model ហើយលោកក៏បានទទួលជ័យលាភីពាន ៣រូចមកហើយផងដែរ រួមមាន ៖

1.Mr. Smiley Award in Mister Asia contest ,
22- 9 – 2014 in Hong kong City លោកបានឈ្នះពានរង្វាន់ញញឹមស្រស់ជាងគេនៅក្នុងការប្រកួត Mister Asia Contest 22- 9 -2014 នៅទីក្រុងហុងកុង
2. Mr. Winner in Mr. Angkor Compet , 15 – 8 -15 in cambodia.លោកបានឈ្នះការប្រកួតបុរសឯកអង្គរ នៅថ្ងៃ 15 – 8 -2015 នៅប្រទេសកម្ពុជា
3.The Favorite in Mr.. Universal Ambassador, 10 -12 -2015 in indonesia city គាត់បានឈ្នះពានរង្វាន់ប្រជាប្រិយជាងគេ in Mr. Universal Ambassador នៅថ្ងៃទី 10 – 12 -2015 នៅប្រទេសឥណ្ឌូនេស៊ីដែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដែរមានការចូលរួមពី19ប្រទេសនៅលើពិភពលោក៕

រ៉ាំបូនៅភូមា រន្ធត់ជាន់លើសាហាវដែលអ្នកទស្សនាមិនអាចរំលងបាន

ភាពយន្ត ៖ ខ្សែភាពយន្តដែលឆ្លុះបង្ហាញពីវិបត្តិរបស់ភូមានៅឆ្នាំ ២០០៧ ធ្វើអោយមហាជន ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លះ ពិសេសរឿងមួយនេះបានឆ្លុះបញ្ចាំងពីរបបគ្រប់គ្រងរបស់លោក ណាន់ មីន ដែលប្រកាន់ជំហរតឹងរឹងនិងទប់ឆ្កាត់ បង្រ្កាបយ៉ាងខ្លាំងទៅនឹងចលនាប្រជាធិបតេយ្យរបស់ប្រទេស។

ប្រិយមិត្តពិតជាបានទស្សនានិងដឹងអំពីតួរអង្គ រ៉ាំបូ ដែលលោកដើរតួរសំខាន់ក្នុងរឿងនោះ ដែលលោកតំរូវជាតួរអង្គ Jonh Rambo លោកជាតួអង្គ ទាហានអាមេរិករស់នៅក្នុងទឹកដីថៃក្នុងភូមិមួយក្បែរព្រំដែន ភូមា ដោយលោកប្រកបរបរសាមញ្ញគឺចាប់ពស់សំរាប់លក់ និង ដឹកអ្នកទេសចរកំសាន្តតាមដងទន្លេ តែគាត់ត្រូវក្រុមចោរតាមដងទន្លេស្នាក់ប្លន់ ដោយទប់និងការប៉ុនប៉ងរំលោភស្រ្តីទេសចរពីសំណាក់ចោរទាំងនោះទើបគាត់បញ្ចេញថ្វីដៃតែម្តង។ តែអ្វីដែលអាចនាំអោយគាត់ឈានជើងចូលក្នុងសង្គ្រាមនៅភូមានេះបានគឺការបញ្ចុះបញ្ចូលរបស់លោក Sara Miller ដើម្បីអោយលោកប្រតិបត្តការរំដោះចំណាប់ខ្មាំង។

ឆុតឆាកសង្គ្រាមទាំងនោះមានគ្រប់រស់ជាតិ និង ស្តែងៗខ្លាំងណាស់ដែលធ្វើអោយអ្នកទស្សនាមានភាពរន្ធត់ ព្រឺរព្រួចយ៉ាងខ្លាំងផងដែរ ហើយចុងបញ្ចប់នៃសាច់រឿងគឺចំណាត់ខ្មាំងត្រូវបានរំដោះ និង មេទ័ពរបស់សត្រូវត្រូវបានសំលាប់ដោយដៃរ៉ាំបូផ្ទាល់៕ Sing Ly

 

កញ្ញា តូតា មិនទាន់ច្បាស់ថ្ងៃរៀបការ ជាមួយម្ចាស់ផលិតកម្ម Angkor Picture

សិល្បះខ្មែរ ៖ តារាម៉ូដែលនិងតារាសំដែងកញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា នៅតែរារែកចិត្តនៅមិនទាន់ច្បាស់នូវថ្ងៃរៀបអាពាហ៍ពិពាហ៍ពិតប្រាកដជាមួយលោក ប៉ិល វិបុល ហៅ នីត ចាងហ្វាងម្ចាស់ផលិតកម្ម Angkor Picture បើទោះបីម្ចាស់ផលិតកម្មរូបនេះហាក់ចំនាយលើសលប់និងយកចិត្តទុកដាក់មកលើនាងយ៉ាងណាក្តី។
ការរារែកដែលមិនទាន់ផ្តល់ដំណឹងពិតប្រាកដនៃពិធីមង្គលការព្រោះតែតារារូបនេះចង់ក្តោបទីផ្សាសិល្បះអោយបានច្រើនជាងមុន ជាពិសេសតំណើរការអាជីវកម្មថ្មីរបស់ខ្លួនជាមួយ​និងគោលដៅដែលខ្លួនចង់បាន។ កញ្ញា ម៉ាក សែនសូនីតា បានបន្តថា ៖ កញ្ញាចង់ទុករឿងរៀបការមួយឡែកសិន ដោយផ្តោតខ្លាំងទៅលើការមើលខុសត្រូវអាជីវកម្មថ្មីគឺហាង ផែសមុទ្រ ដែលបានបើកសាខាថ្មីជាបន្តបន្ទាប់ បើសិនជារបរនេះទទួលបានផ្លែផ្កាឆាបរហ័សពិតមែន ប្រាកដមែន ដំណឹងរៀបការរបស់ខ្លួននិងកើតឡើងឆាប់ៗ។

ទោះជាយ៉ាងណាក៏ដោយបើយោងតាមប្រភពពីតារាសំដែងម្នាក់បានអោយដឹងថា ៖ លោក ប៉ិល វិបុល ជាគូរស្នេហ៍ចង់រៀបចំកម្មវិធីពិសេសនេះអោយបានឆាប់ ប៉ុន្តែខាងស្រីហាក់បដិសេធន៍ដោយមិនចង់ធ្វើភ្លាមៗនោះទេ។ ទាំងនេះក៏ព្រោះតែកញ្ញាគិតថាការរៀបអាពាហ៍ពិពាហ៍ អាចអោយទីផ្សាររបស់នាងធ្លាក់ចុះជាងមុន។
តារាសំដែងកញ្ញា ម៉ាក សែនសូនីតា និង លោក ប៉ិល វិបុល ជាគូរស្នេហ៍ដែលបានផ្តើមស្នេហ៍តំបូងនៅពេលដែលកញ្ញាថតរឿងតំបូងអោយផលិតកម្ម Angkor Picture កាលពីពេលថ្មីៗ ស្នេហាអ្នកទាំងពីរកាន់តែស៊ីជំរៅ និងបើកចំហរបន្ទាប់ពីមានការបើកអាជីវកម្មថ្មីរួមគ្នាគឺហាង ផែសមុទ្រ ដែលរហូតមកដល់ពេលនេះពង្រីកបាន៤សាខាហើយ ដែលគំរោងរបស់អ្នកទាំងពីរនឹងបើកអោយបាន ១២សាខាក្នុងពេលឆាប់ៗ៕

ប្រភពវីដេអូ ៖ ៣០ដេលី

ប្រុងប្រយ័ត្ន!! ពស់វែកដាច់ក្បាលក៍អាចសម្លាប់មនុស្សបាន…

ជាការពិតណាស់សត្វពស់គឺជាសត្វមានពិសមួយប្រភេទខុសពីសត្វមានពិសដទៃទៀតដូច្នេះហើយត្រូវមានកាប្រុងប្រយ័ត្តទាំងអស់គ្នាបើទោះបីជាវាដាច់ក្បាលចេញពីខ្លួនហើយក្តីនៅក្នុងរយះពេលមួួយម៉ោងវាក៍អាចសំលាប់មនុស្សបានដូចនេះអ្នកពិសោធជនជាតិចិនម្នាក់បានកាត់ក្បាលពស់វែកចេញពីខ្លូនទោះបីវាដាច់ក្បាលចេញពីខ្លូនពិតមែនក៍វានៅមានចលនាអាចហាមាត់ខាំរបស់ផ្សេងៗដែលយើងយកទៅប៉ះវាឬយកទៅរុកមាត់វា។

ជាទូទៅអ្នកដឹងហើយថាសត្វពស់វែកគឺជាសត្វអសិរពិសដែលប្រជាជនទូទាំងពិភពបានស្គាល់ហើយបានដឹងពីសត្វនេះកាលណាមនុស្សដែលត្រូវវាចឹកឬខាំហើយបើមិនបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យទាន់ពេលវេលាទេនោះនឹងត្រូវបាត់បង់អាយុជីវិតជាក់ជាពុំខានដូច្នេះគួរយើងត្រូវប្រុងប្រយ័ត្តទាំងអស់គ្នាកាលណាឃើញវាហើយយើងគួរតែគេចចេញឲ្យឆ្ងាយជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។

ចំណាំ៖ នៅពេលណាដែលមានពស់ចឹកយើងត្រូវយកក្រណាត់ទៅរុំលើមុខរបួសដើម្បីឃាត់ពិសតាមឈាម និងត្រូវនាំជនរងគ្រោះទៅកាន់មន្ទីពេទ្យឲ្យបានលឿនបំផុតដែលយើងអាចធ្វើទៅបាន។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphumkhmergroup%2Fvideos%2F1268187153282068%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

បទពិសោធន៍រាប់សិបឆ្នាំតែ ទេព រិនដារ៉ូ នៅបារម្ភស្នាដៃបុរាណមួយ

កំសាន្ត៖ បើទោះជាមានបទពិសោធសម្តែងរាប់មិនអស់ ហើយត្រូវទស្សនិកជនណនិងមិត្តក្នុងសិល្បះចាត់ទុកជាតារារាមច្បងគួរឲ្យគោរពនិងយកតម្រាប់តាមបុន្តែ លោក ទេពរិដារ៉ូ នៅតែបង្ហាញកាព្រួយបារម្មណ៍ចំពោះស្នាដៃបុរាណថ្មីមួយដែល គឺរឿង សព្វសិទ្ធិ ដែលត្រូវច្នៃផលិតជាខ្សែរភាពយន្តភាគដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្ស PNN នៅពេលខាងមុខ ។


លោក ទេពរិនដារ៉ូ និយាយថារឿងសព្វសិទ្ធិ​ គឺជាស្នាដៃមួយមានភាពល្បីល្បាញ ហើយកាសម្តែងរបស់តួអង្គក្នុងរឿងនេះនាពេលកន្លងទៅតួសម្តែងមានកាគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង ដូច្នេះហើយទើបលោកគិតថាស្នាដៃថ្មីពីរឿងដុំមកបន្លាយជារៀងភាគបែបនេះគឺជារឿងមួយដែលធ្វើឲ្យពីបាកខ្លាំងណាស់សម្រាប់លោក ។
ទាំងពាក្យពេជ្រកាយវិកានិងសាច់រឿងទាំងមូលគឺជាអ្វីដែលតារាជើងចាស់រូបនេះគិតថាពិបាកធ្វើបាន ព្រោះតែជាសាច់រឿងបុរាណមួយដែលប្លែកពីរឿងបុរាណមុនៗដែលលោកធា្លប់សម្តែង លោកមានអារម្មណ៍ថាលេងមិនដល់ដែលធ្វើឲ្យទស្សនិកជនទទួលយកមិនសូវបាន ហើយក៍ជាក្តីបារម្មណ៍មួយទៀតផងដែរ ។

បើទោះជាយ៉ាងណាតារាជើងចាស់រូបនេះបានបង្ហាញការជឿជាក់លើក្រុមបញ្ចេកទេសនិងអ្នកដឹកនាំរឿង សព្វសិទ្ធ ហើយនិងអាចជួយលោកបានច្រើនដើម្បីធ្វើយ៉ាងណាឲ្យខ្សែរភាពយន្តនេះឲ្យល្អដូចជាតារាមុនៗធ្លាប់សម្តែង លោក ទេព រិនដារ៉ូ សង្កត់ធ្ងន់ថា ខ្សែរភាពយន្តមួយនេះអាចឲ្យលោកយកចិត្តទុកដាក់ខ្ពស់ និងឈឺក្បាលជាងមុនប្រើសិនចង់ឲ្យអ្នកទស្សនាមិនរិះគន់ការសម្តែងរបស់ខ្លួន តែយ៉ាងណាតារាសម្តែងរាមច្បងរូបនេះបង្ហាញកាជឿជាក់ថាស្នាដៃបុរាណមានភាពល្បីល្បាញខាងលើនិងទទួលកាគាំទ្រខ្លាំងពីទស្សនិកជនហើយអាចជាស្នាដៃប្លែកភ្នែកមួយទៀតសម្រាប់អ្នកទស្សនាជាពិសេសភ្ញៀវថ្មីដែលមិនទាន់ដឹងនិងយល់ច្បាស់ពីសាច់រឿងមួយនេះ ។

តារាសម្តែងលោក ទេព រិនដារ៉ូ និងដើតួសម្តែងជាព្រះបិតា នាងបុទុមកេសរ ដែលសម្តែងដោយកញ្ញា ម៉ាក់ សែនសូនីតា ហើយតួអង្គ​សព្វសិទ្ធនេះសម្តែងដោយលោក អែត​វីន ខ្សែរភាពយន្តភាគមួយនេះនិងប្រើពេលផលិតកន្លះឆ្នាំមុនចាប់ចាក់បញ្ចាំងជាផ្លូវកានៅPNN នាដើមឆ្នាំ២០១៩ ៕

(សូមទស្សនាវិដេអូខាងក្រោម) 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2034669130121160%2F&show_text=0&width=476

បក្រភព៖ ៣០ដេលី

ឈុតឆាកខ្លីៗក្នុងរឿង “បុព្វេសន្និវាស”

ប្រទេសថៃ៖ តារាសម្តែងថៃដែលមានសម្រស់ស្រស់ស្អាតគឺនាង Prang Kannarun ដែលបងប្អូនទាំងអស់បានស្គាល់ថាជាតួស្រីក្នុងរឿង “បុព្វេសន្និវាស” ដែលភាគច្រើនគេស្គាល់ថាជា  ( ម៉ែយីងចាន់វ៉ាត) ដែលរឿងភាគថៃមួយនេះកំពុងតែការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជននាពេលបច្ចុប្បន្ន ។

 

Prang Kannarun ជា​តារា​ស្រី​ដែល​មហាជន​រាប់​បញ្ចូល​ក្នុង​ចំណោម​តារា​ស្រី​ដែលមានសម្រស់​ស្អាតម្នាក់កនុងចំនោមតារាផ្សេងៗ​ទៀត​ប្រចាំ​ប្រទេស​ថៃ។

តោះបើចង់ដឹងថានាង Prang Kannarun មានសម្រស់ស្រស់ស្អាតនិងច្រៀងពិរោះយ៉ាងណានោះសូមទស្សនាវិដេអូទាំងស់គ្នា ៕

(មានវិដេអូខាងក្រោម)