មានកាភ្ញាក់យ៉ាងខ្លាំងនៅតាមដងផ្លូវមួយកន្លែងនៅក្នុងប្រទេសថៃ ដោយមានរថយន្តមួយគ្រឿង បានបើកល្បឿនយ៉ាងលឿន ហើយបានបើកទៅបុករថយន្តដទៃ ជាច្រើនគ្រឿង…(មានវិដេអូ)

ប្រទេសថៃ៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៍រន្ធត់ ហើយមានកាភ្ញាក់យ៉ាងខ្លាំងនៅតាមដងផ្លូវមួយកន្លែងនៅក្នុងប្រទេសថៃ ដោយមានរថយន្តមួយគ្រឿង បានបើកល្បឿនយ៉ាងលឿន ហើយបានបើកទៅបុករថយន្តដទៃ ជាច្រើនគ្រឿង ដែលធ្វើដំណើរស្របផ្លូវតែមួយ។

បើយើងនៅក្នុងវិដេអូយើងឃើញថា ប៉ូលិសបានបើកឡានដេញតាមចាប់ជនល្មើស ដែលបានបើកឡាន បុករះឡានដែលបើកតាមផ្លូវ មិនក្រោម៣០ ទៅ៤០ឡាននោះទេ ។

ប៉ូលិសបានដេញតាមពីក្រោយ ឡានជនល្មើសពីក្រោយរហូត ហើយជនល្មើសភ័យពេក ក៏បើកឡានរត់ បុករះឡានដែលបើកស្របទិសគ្នាជាច្រើនគ្រឿង រហូតដល់ឡើងសួន រេចង្កូតទៅផ្លូវផ្សេងទៀត បុករថយន្ត១គ្រឿងទៀត ពេញទំហឹងបណ្តាលឲ្យខ្ទេចស្ទើតែទាំងស្រុង៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fake.monker%2Fvideos%2F1351142905005260%2F&show_text=0&width=560

ប្រភព៖ FB

ដោយ៖ SVD

ផ្អើលបុរីលឹមឈាងហាក់ ករណីប្រពន្ធតាមទាន់ប្ដីផ្កាយពីរ មានស្រីថ្មី ផ្ទុះកំហឹងវ៉ៃឡាន៥៧០ មួយគ្រឿងបែកកញ្ចក់ខ្ទេច !!!

(ភ្នំពេញ) លោក​ឧ​ត្ត​ម​សេនី​យ៏ (​ផ្កាយ​២) ​ម្នាក់​មាន​ប្រពន្ធ​លួចលាក់​ត្រូវបាន​ប្រពន្ធដើម​តាម​ទាន់​ក៏​ផ្ទុះ​ហឹ​ង្សា​រ​វាយ​យ​បំបែក​ក​ញ្ចា​ក់​រថយន្ត​និង​កញ្ចក់​ទ្វារផ្ទះ​រង​ការខូចខាត​យ៉ាងដំណំ ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​ដល់​ប្រជាពលរដ្ឋ​ចេញមក​មើល ព្រមទាំង​សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ​មក​ព្រោង​ព្រៀត នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទីទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខផ្ទះ​លេខ​៦R ផ្លូវលេខ​៥ ក្នុង​បុរី​លឹម​ឈាង​ហាក់ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បុរសជាស្វាមីឈ្មោះ ឡុង ទិ​ត្យ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរមន្រ្ដីយោធា​ នៃកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឋា​ន្ត​រស​ក្តិ ឧ​ត្ត​ម​សេនី​យ៏ទោ (​ផ្កាយ​២) ។

​តាម​សម្ដីស្រ្ដីជា​ប្រពន្ធដើម ​បាន​ប្រាប់​សារពត៌មាន​យើង​ឲ្យដឹងថា ​គាត់​បាន​ចាប់ដៃគ្នា​ជាមួយនឹង​ស្វាមី​របស់គាត់​អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ​ មានកូន​ដល់​ទៅ​បីនាក់​ក្នុងបន្ទុក ។ ក្នុង​រយៈពេល​កន្លងមក​គាត់​រកស៊ីទិញ​ដី​លក់​ដីកាន់តែ​ឡើងទៅ​មាន​ទៅ​មាន​ទៅ​រហូតដល់​មានផ្ទះ​វីឡា​ មានមុខ​របរ​លក់​ឡាន​ទិញ​ឡាន ​និង​ស្វាមីបានធ្វើការ​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឋា​ន្ត​រស​ក្តិ ឧ​ត្ត​ម​សេនី​យ៏ទោ (​ផ្កាយ​២) ។

ស្រ្ដីរូបនេះ បានបន្ដថា មួយរយៈ​ពេលនេះ​ប្ដី​របស់គាត់​មាន​ចរិត​ប្លែក ចេះ​ដើរ​បាត់​ពី​ផ្ទះ​និង​វ៉ៃ​ប្រពន្ធជាំមុខ​ជាំ​មាត់ទៀត ។

លុះ​មកដល់​ថ្ងៃ​កើត ហេតុ​ខាងលើ ប្រពន្ធ​របស់គាត់​បាន​តាម​ទាន់​ឃើញ​ស្វាមី​របស់គាត់​បានមក​ឈប់​រថយន្ត​នៅមុខ​ផ្ទះមួយ​ទៅផ្ទះ​លេខ6R​ផ្លូវ​លេខ5 ក្នុង​បូរី​លឹម​ឈាង​ហាក់​ចំកា​ដូង​ ដោយសារតែ​ខឹង​ពេក​គាត់​បាន​យក​ដុំថ្ម​វាយ​កញ្ចក់​ឡាន លុ​ច្ស​ស៊ី​ស៥៧០ (Lexus 570) ពាក់ស្លាកលេខភ្នំពេញ​ 2AY-8787 ដែលប្ដីជិះ ខាងក្រោយ និង​ខាង​ចំហៀង ​ព្រមទាំងបំ​បែក​កញ្ចក់​ផ្ទះ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​។

 

​ចំណែក​ភាគី​ខាង​ស្វាមី​ព្រមទាំង​ប្រពន្ធចុង​ មិនឃើញ​នៅក្នុង​ផ្ទះ​ប្រហែល​សម្ងំ​ឬក៏​ចេញ​តាម​ទ្វារក្រោយ​បាត់​ក៏​មិនដឹង មិន​ហ៊ាន​ចេញមក​តតាំង​ឡើយ​។​

​ក្រោយមក​ខាង​ប្រពន្ធដើម​បានចេញ​ទៅ​ព្យាបាល​របួស​ជើង ​ហើយក៏​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ដង្កោ ​ដើម្បី​បញ្ជូន​សារ​ណុំ​រឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕

នេះហើយ មនុស្សយើងបានឡើងទ្រើងតិចតួចភ្លេចកំនើតមនុស្សបែបនេះគ្មានកំនើតទេប្តីខ្លះពេលនៅផ្ទះជួលក្ររហេមរហាមជិះម៉ូតូកញ្ចាស់ចេះស្រលាញ់ប្រពន្ធកូនពេលឡើងស័ក្ត តិចតួច ប្តូស៊េរី តិចតួច ចាប់ផ្តើមក្បត់ប្រពន្ធ កូនមានស្រី ពិតជាគ្មានកំនើតមែន ?
ក្មេងឃ្វាលគោបានធ្វើធំក្បត់ប្រពន្ធកូន ៕

ក្រុមក្មេងទំនើងគ្មានមួកសុវត្តិភាពហើយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យលើផ្លូវ ព្រះមុនីវង្ស ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិច…(មានវិដេអូ)

កាលពីកន្លងទៅថ្មីៗនេះ វិដេអូក្រុមក្មេងស្ទាវមួយក្រុម បាននាំគ្នាបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្ករឲ្យមានកាព្រួយបារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវផងដែរ ។

បើយើងនៅក្នុងវិដេអូយើងឃើញថា៖ “មានក្រុមក្មេងទំនើងគ្មានមួកសុវត្តិភាពហើយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យលើផ្លូវ ព្រះមុនីវង្ស ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ ខ្ញុំសង្ឃឹមថាបងៗសមត្ថកិច្ចជួយស្វែងរកជនទាំងនេះនាំយកទៅដុសក្អែលចេញផងចុះ ដើម្បីសុវត្តិភាពប្រជាជនដែលបើកបរលើផ្លូវសាធារណះមួយនេះ” ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsroeuy.voeurm%2Fvideos%2F489769438194979%2F&show_text=0&width=560

ប្រភព៖ FB

គួឲ្យរន្ធត់.! ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានបើកបុកម៉ូតូពីក្រោយខ្ទាតជាច្រើនម៉ែត…(មានវិដេអូ)

ប្រទេសថៃ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុងប្រទេសថៃ បង្ករដោយរថយន្តមួយគ្រឿង បានបើកបុកម៉ូតូពីក្រោយដែលជិះស្របទិសគ្នា បណ្តាលឲ្យម៉ូតូព្រមទាំងមនុស្សខ្ទាត ហោះជាច្រើនម៉ែត ។

ហេតុការណ៍នេះដែរ ត្រូវគេថតបានដោយកាម៉េរ៉ាដែលនៅតាមផ្លូវមួយកន្លែងនៅក្នុងប្រទេសថៃ បើយើងតាមកាមម៉េរ៉ានោះយើងឃើញថា មានរថយន្តមួយគ្រឿងបានបើកបរជាធម្មតា ស្រាប់តែរំពេចនោះ មិនដឹងថាមកពីហេតុអ្វីស្រាប់តែរថយន្តមួយគ្រឿងនោះ បានទៅបុកម៉ូតូដែលជិះស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យទាំងមនុស្សទាំងម៉ូតូខ្ទាតហោះជាច្រើនម៉ែតសន្លប់ស្តូកស្តឹងតែម្តង។

ស្រាប់តែប៉ុន្មាននាទីក្រោយមក ក៍មានមនុស្សប្រុសស្រី៣នាក់បានមកដល់កន្លែងកើតហេតុ ហើយថែមទាំងនាំគ្នាស្រវ៉េស្រវ៉ា ដកទូរស័ព្ទដើម្បីតេទៅឡានពេទ្យដើម្បីជួយសង្រ្គោះជនរងគ្រោះទាំងពីនាក់នេះផងដែរ ។

យ៉ាងណាមិញ យើងមិនអាចបញ្ជាក់បានទេថា ជនរងគ្រោះទាំងពីនាក់នោះរងរបួសធ្ងន់ធ្ងរ រឺអាចឈានដល់អាយុជីវិតយ៉ាងណានោះឡើយ តែយើងសង្ឃឹមថា ពួកគេមិនអីទៅចុះ ៕

ដោយ៖ SVD

ក្រសួងរៀបចំដែនដី ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូត៍ខ្យល់ ឬលក់ដីឡូត៍ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងរៀបចំដែនដី

(ភ្នំពេញ) ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បា​នថ្លែងក្នុងអញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ប្រកាសស្ដីពីការអភិវឌ្ឍដី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

បន្ទាប់ពីការពុះដីឡូត៍លក់យ៉ាងអនាធិបតេយ្យ និងមិនត្រឹត្រូវតាមច្បាប់ ពីក្រុមអ្នករកស៊ីអចលនទ្រព្យ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូត៍ទាំងឡាយ ដែលលក់ដីឡូត៍ខ្យល់ ឬលក់ដីឡូត៍ ដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងរៀបចំដែនដី។

ឯកឧត្តម ប៉ែន សុផល បានថ្លែងថា ក្រសួងរៀបចំដែនដី បានអនុម័តប្រកាសការអភិវឌ្ឍដីនេះហើយ ហើយប្រកាសនេះ ក៏ត្រូវបានដាក់ឲ្យអនុវត្ត បន្ទាប់ពីប្រកាសនេះ​ត្រូវបានអនុវត្ត ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូត៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ក៏ត្រូវតែសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំ។​ “នៅក្នុងប្រកាសហើយនឹងបទដ្ឋានគតិយុត្តិជាច្រើនទៀត របស់ក្រសួង ទីមួយវាជាបទដ្ឋានគតិយុត្ត ទាក់ទងទាំងអស់ ទាំងវិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់ទាំងសាធារណៈ និងឯកជន ត្រូវតែគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន។ ក្នុងករណី ដែលយើងមិនគោរពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម” លោកប៉ែន សុផល បញ្ជាក់បន្ថែមយ៉ាងនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវ ឲ្យអ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ថា ដីដែលខ្លួនត្រូវទិញនោះ ជាដីដែលមានការចុះបញ្ជីច្បាស់លាស់ និងមិនមែនជាដី ដែលបានលក់រួចហើយ។ “អ៊ីចឹងហើយ បានជាក្រសួង សូមអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាទូទៅច្បាប់ភូមិបាលបានកំណត់ច្បាស់លាស់។ ជាគោលការណ៍ច្បាប់ភូមិបាល បានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបាន រៀបចំប្រព័ន្ធចុះបញ្ជី ទីមួយមានការចុះបញ្ជីជាប្រព័ន្ធ បន្ទាប់មកគោលដៅអនុវត្ត នូវទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយទីពីរ ការចុះបញ្ជីដាច់ដោយឡែក។

អ៊ីចឹងប្រជាពលរដ្ឋទាំងអស់ ត្រូវតែពិនិត្យមើលមុននឹងទិញ ថាដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវ ហើយជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់ ។ ជាទូទៅតាមច្បាប់ អ្នកដែលយកដីខ្លួន ទៅលក់ឲ្យអ្នកនេះ ហើយលក់ឲ្យអ្នកនោះទៀត ត្រូវមានទោស ទាំងច្បាប់ភូមិបាល ហើយនឹងក្រុមព្រហ្មទណ្ឌក៏មានចែងដែរ។ អ៊ីចឹង នេះជាការអនុវត្តតាមច្បាប់ អ្នកដែលទៅទិញត្រូវ មើលឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស ទាំងអស់” នេះបើតាមប្រសាសន៍ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី៕

កំពូលគុនខ្មែរ ២រូបតំណាងកម្ពុជា ចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC): Heartless Tiger

(ភ្នំពេញ) អ្នកប្រដាល់គុនខ្មែរពីររូបដែលមានកីឡាករ រឿង សោភ័ណ្ឌ និង កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជូនទៅចូលរួមប្រកួតកីឡាប្រដាល់សេរីនៅប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC): Heartless Tiger នាចុងខែកញ្ញានេះដើម្បីដណ្ដើមកិត្តិយសមកជូនជាតិកម្ពុជា ។ អ្នកប្រដាល់ទាំងពីររូបនេះនឹងចេញដំណើរយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមប្រកួតថ្ងៃទី២៩ ខែកញ្ញា ខាងមុខ ។

 

សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយនឹងកីឡាករម្ចាស់ស្រុក Yang Naing Tun ក្នុងទម្ងន់ ៦៧គីឡូក្រោម ខណៈដែលកីឡាករ ម្ទេសខ្មាំង នឹងជួបជាមួយនឹងកីឡាករម្ចាស់ស្រុកម្នាក់ទៀតគឺ Mite Yine ក្នុងទម្ងន់៦០គីឡូក្រោម ។ កីឡាករដ៏ឆ្នើមរបស់កម្ពុជាទាំង ២ មានជំនាញប្រើកណ្តាប់ដៃល្អដូចគ្នា ប៉ុន្តែសម្រាប់ការប្រកួតនេះ រឿង សោភ័ណ្ឌ បានអះអាងថា៖ «ខ្ញុំចង់ដឹង និងត្រូវសាកមើលសិនតើរសជាតិនៃការប្រកួតបែបនេះយើងធ្វើបានកម្រិតណា? យើងមានប្រៀបផ្នែកកណ្តាប់ដៃ ហើយបើមានឱកាសវ៉ៃចូលគោលដៅល្អ ក៏ធ្វើឲ្យដៃគូសន្លប់បានដែរ គឺ ១ ចានទឹក ១ ចានគោក»។

ប្រតិភូដឹកនាំការប្រកួតនេះ លោកហ៊ុន ចាន់រាជ បានឱ្យដឹងថា៖ «កីឡាករកម្ពុជាយើងទាំង ២ នាក់បានតម្លៃខ្លួនប្រកួតដូចគ្នានៅក្រៅស្រុកនាលើកនេះ គឺចាញ់នឹងទទួលបានប្រាក់ ១០០០ ដុល្លារ ឈ្នះពិន្ទុទទួលបាន ១៥០០ ដុល្លារ និងឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ទទួលបាន ២០០០ ដុល្លារដោយមិនទាន់កាតពន្ធប្រទេសគេនៅឡើយ»។ លោកបានបន្តថា៖ «នេះជាការប្រកួតក្នុងវគ្គមួយទំនងដូចជាជម្រុះដែរ ពីព្រោះបើលើកនេះកីឡាករកម្ពុជាឈ្នះទាំង២នោះ យើងនឹងមានឱកាសចូលរួមជាលើកទី ២ ដែលមានតម្លៃខ្លួនប្រកួតពី ៥០០០ ដុល្លារ ដល់ ៧០០០ ដុល្លារឯណោះ»៕ប្រភពCamsport

លោក Trump ឈរតែម្នាក់ឯង ខណៈដែលការប្រមូលផ្តុំគ្នានៅលើភពផែនដី

(អន្តរជាតិ) លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Donald Trump បានអំពាវនាវដល់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីគូសបញ្ជាក់អំពីប្រធានបទសំខាន់ៗនៃរដ្ឋបាល Trump: សហរដ្ឋអាមេរិកឈរនៅលើខ្លួនវាផ្ទាល់។

លោក Bolton បានគ្រវីច្បាប់ចម្លងរដ្ឋធម្មនុញ្ញដែលជាកូនសៀវភៅតូចមួយដែលមានន័យថាជានិមិត្តរូបនៃអធិបតេយ្យភាព។ មន្រ្តីអាមេរិកនឹងវាយលុកផ្ទះក្នុងអំឡុងពេលប្រមូលផ្តុំដ៏ធំបំផុតនៃមេដឹកនាំពិភពលោក។ “អ្នករាល់គ្នាទទួលបានច្បាប់ចម្លងមែនទេ?” លោកបានសួរអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទមុនពេលថ្លែងចក្ខុវិស័យរបស់លោកថា “ការរំលោភលើអធិបតេយ្យភាពរបស់យើងគឺ … ការរំលោភលើប្រជាពលរដ្ឋខ្លួនឯង” ។

លោក Bolton និងមន្ត្រីដទៃទៀតកំពុងពិនិត្យមើលប្រធានបទមួយដែលលោក Trump នឹងធ្វើកូដកម្មកាលពីថ្ងៃអង្គារនៅពេលគាត់ត្រូវបានគេរំពឹងថានឹងប្រើប្រាស់អាសយដ្ឋានអ។ ស។ ប។ ទីពីររបស់គាត់ដើម្បីបញ្ជាក់ពីគោលបំណងរបស់រដ្ឋបាលរបស់គាត់ក្នុងការដកខ្លួនចេញពីក្រុមអន្ដរជាតិនិងកិច្ចព្រមព្រៀងដែលអាមេរិកបានទទួលពីមុន។ ទោះបីជាលោក Trump និងក្រុមមន្រ្តីជាន់ខ្ពស់របស់លោកមិនបានបើកផ្លូវសារនេះយ៉ាងច្បាស់ក៏ដោយចម្ងាយដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាប្រពៃណីរបស់ខ្លួនជាពិសេសនៅក្នុងទ្វីបអឺរ៉ុបនឹងត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងអំឡុងពេលមួយសប្តាហ៍ដែលត្រូវបានគេស្គាល់ថាជា Super Bowl នៃ ការទូត៕

ផ្អើលពេញភូមិ!!! ប្រជាពលរដ្ឋនៅស្ទឹងមេទឹក បានដាក់មងរកត្រី​ ជាប់ក្រពើទម្ងន់ជាង១០០គីឡូក្រាម​

ភាពភ្ញាក់មួយបានកើតឡើង ធ្វើឲ្យផ្អើលពេញភូមិ គឺមានប្រជាពលរដ្ឋ​ឈ្មោះ​ មឿន​ មីន​ ភេទប្រុស​ បានដាក់មងរកត្រី​ ជាប់ក្រពើទម្ងន់ជាង១០០គីឡូក្រាម​ នៅស្ទឹងមេទឹក​ការភ្នាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ​២០១៨​ ខណៈពលរដ្ឋរូបនោះងើបទៅដោះមង។

បច្ចុប្បន្ន​សត្វក្រពើនេះ​ ត្រូវបានដឹកយកមករក្សាទុក​ នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥​ រងចាំបញ្ជាពីថ្នាក់លើ៕ ប្រភពFB

រកឃើញហើយសពដែលលេងទឹករួចលង់ស្លាប់ កាលពីថ្ងៃមុន (មានវីដេអូ)

ប្អូនប្រុសសម្បត្ត បញ្ញា ហៅ ចិន ចាវ 24 ឆ្នាំធ្វេីការនៅអង្ការផ្ដល់ប្រាក់កម្ចីព្រះអាទិត្យ ដែលហូរតាមទឹកថ្ងៃអាទិត្យ ត្រូវបានបងៗប៉ូលីសនឹងបងៗទាហាន នៅភូមិសាស្រ្ត ប៉ុស្តស៍ តាតៃ នឹងបងប្អូននៃសព្វ រកឃេីញអណ្ដែតនៅចំណុចកេីតហេតុហេីយ គ្រួសារសព មានភាពខ្វះខាត ជាខ្លាំង សូមបងប្អូនដែលមានសទ្ធាចង់ចូលបុណ្យសពប្អូនប្រុស អាចមកចូលបុណ្យផ្ទាល់អាចមកបាន ភូមិ03 ស្មាច់មានជ័យ ផ្លូលចូលទុលមុខសម្អាងការឆាយនី ក្រោយផ្ទះសំណាក់ ថាន់តាយ ៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2115789252071230%2F&show_text=0&width=267

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីក តំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្តខេត្តកែប

(ភ្នំពេញ) ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​​ ត្រូវនឹងថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តី ពីការ រៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរខេត្តកែប អគ្គនាយកដ្ឋាន និងនាយកដ្ឋាន ពាក់ព័ន្ធ ដើម្បីពង្រឹង ធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅ ដោយសក្តានុពលដ៏សម្បូរបែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់ នេះទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋ នៅភូមិសាស្រ្ត ខេត្តកែប ឱ្យមាននិរន្តរភាព។

នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ ដល់ថ្នាក់ដឹកនាំទទួលបន្ទុក ការងារខាងលើ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទាក់ទងការអនុវត្ត ការវិនិយោគសេវាកម្ម ទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរអំពីបរិស្ថាន ធម្មជាតិ និងការរស់នៅរបស់ប្រជាពល រដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើក ឡើងដែរ ចំពោះការប្រគល់តួនាទីនៅក្នុងការគ្រប់គ្រង ក្នុងការងាយស្រួលដល់ការអនុវត្តការងារនៅ ក្នុង ឧទ្យានជាតិកែប ដោយគិតគូរទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសង់អាគារ រីសត ត្រូវចូលរួមនៅក្នុងការ បង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យបរិស្ថាន ពីព្រោះក្នុងភូមិសាស្រ្តខេត្តកែបនេះមាន សក្តានុពលស្រាប់ហើយដូចជា សមុទ្រ កោះ និងឧទ្យានជាតិកែប ដែលជាកន្លែងទេសចរណ៍នៅជាប់ក្រុង ដើម្បីថែរក្សា អភិរក្សឱ្យបាននូវធនធានធម្មជាតិ និងប្រែក្លាយតំបន់នេះទៅជាតំបន់ដែលមានសក្តានុពល បន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ទៅលំហែរកំសាន្តដ៏មានប្រជាប្រិយភាព៕ ដោយ វុន សុខជា