លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវយកចិត្តទុកដាក់ថែទាំ និងព្យាបាលជូនអ្នកជំងឺដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព​ និងតម្លាភាព

(ស្វាយរៀង) ព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជម្ងឺ គ-ថ្លង់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដែលមានអ្នកជំងឺបានទទួលការព្យាបាលប្រមាណ ១.២០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំ ដោយលោក ជេក ម៉េងលី រួមជាមួយ ទី១ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ ទី២ អង្គការ Eye care Foundation ទី៣ អង្គការCHC ទី៤ អង្គការដើមត្នោត និង Marie Stop ទី៥ អង្គការ Operation Smile និង ទី៦ អង្គការJICA ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងគម្រោងនេះដោយ ឥតគិតថ្លៃ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត ។

លោកជំទាវរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល និងសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែងដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន(អូស្រ្តាលី) នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលមានអ្នកជំងឺមកពិនិត្យ និងព្យាបាលជាង៣,០០០នាក់ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ, អ្នកជម្ងឺ និងក្រុមគ្រួសារអ្នកជំងឺទាំងអស់។ លោកស្រី ក៏បានកោតសរសើរ អរគុណដល់គម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលសកម្មភាពដ៏ថ្លៃថ្លានេះ ជាការចូលរួមចំណែកដ៏សំខាន់ណាស់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត។

ទន្ទឹមនឹងនោះលោកជំទាវ ក៏បានថ្លែងអំណរគុណដល់បណ្ដាកិច្ចសហប្រតិបត្តិការនានា ជាមួយដៃគូអភិវឌ្ឍន៍ និងការជួយគាំទ្រពីអង្គការដៃគូរផ្សេងៗទៀតដូចជា៖

*ទី១៖ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ អង្គការ Eye care Foundation បង់ជួសអ្នកជម្ងឺក្រីក្រ វះកាត់ភ្នែកឡើងបាយ

*ទី២៖ អង្គការCHC ជួយដល់ផ្នែកជម្ងឺរបេង-អេដស៍

*ទី៣៖ អង្គការដើមត្នោត និងMarie Stop ជួយកម្មវិធីពន្យាកំណើត

*ទី៤៖ អង្គការ Operation Smile ជួយវះកាត់មាត់ឆែបក្រអូមមាត់ឆែប

*ទី៥៖ អង្គការJICA បានធ្វើការសាងសង់អគារ ១ខ្នង កំពស់៣ជាន់ចំណាយថវិកាជាង៩លានដុល្លារអាមេរិក និងបានជួយផ្នែកថែទាំសុខភាពមាតា និងការជួយសង្រ្គោះទារក និងកុមារ ការបណ្តុះបណ្តាលមួយចំនួន

*៦៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យខេត្តរៀងរាល់៣ខែម្តង។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាប្រចាំ ប្រកបដោយគុណភាព និងត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះ ត្រូវពង្រឹងការគោរពក្រមសីលធម៍វិជ្ជាជីវៈឱ្យបានល្អប្រសើរ និងមានឥរិយាបទរាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព​ និងតម្លាភាព។

ម្យ៉ាងទៀត ត្រូវពង្រឹងការងារអប់រំសុខភាព ជាពិសេសពន្យល់ និងណែនាំអ្នកជំងឺឱ្យបានច្បាស់លាស់ក្នុងពេលថែទាំ និងព្យាបាលជំងឺ ព្រមទាំងពង្រឹងបន្ថែមការធ្វើអនាម័យ នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ការត្រួតពិនិត្យការចំលងរោគនៅគ្រប់មូលដ្ឋាន សុខាភិបាលដែលជាបញ្ហាសំខាន់មួយផងដែរក្នុងវិស័យសុខាភិបាល៕

រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិអោយសមាគម គ្រូបង្រៀនកម្ពុជាហែរក្បួន ដាក់ញាតិ ក្នុងឱកាស អបអរ ទិវាគ្រូបង្រៀនពិភពលោកនោះទេ

(ភ្នំពេញ) ឆ្លើយតបនឹងសមាគម គ្រូបង្រៀនកម្ពុជា ដែលគ្រោងនឹងជួបជុំគ្នានៅសួនច្បារវត្តភ្នំ និងបន្ត

ហែរក្បួន ដាក់ញ្ញាត្តិ ជូនក្រសួង អប់រំ យុវជន និង កីឡា និង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីលើកឡើងពីស្ថានភាព គ្រូ បង្រៀន និង គុណភាព គ្រូ បង្រៀន នៅ ក្នុង ប្រទេស កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតិ ឲ្យមានការជួបជុំ និងហែរក្បួននេះឡើយ ។

នេះបើតាមការបញ្ជាក់អោយដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ ដោយម៉េត មាសភក្តី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គឺមិនបានអនុញ្ញាតិ ទៅតាមអ្វី ដែលមាននៅក្នុង លិខិតស្នើសុំ របស់សមាគមគ្រូបង្រៀនកម្ពុជានោះទេ ។ ពួកគាត់ អាចជួបជុំគ្នាបានតែនៅទីលានប្រជាធិបតេយ្យ តែចំពោះ

ការហែរក្បួន គឺមិនអនុញ្ញាតិនោះទេ ដោយវាធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរ ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឡើយ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា ទាក់ទងនឹងការហែរក្បួន ដាក់ញ្ញាតិនេះ រដ្ឋបាលរាជធានី មិនអនុញ្ញតិជូននោះទេ រួមទាំងការងារជួបជុំ នៅសួនច្បារវត្តភ្នំ ព្រោះថាទីតាំងសួនច្បារនេះ មិនមែនជាកន្លែងដែលសម្តែងមតិនោះទេ ។ដោយឡែក ការងារហែក្បួន ដើម្បីដាក់ញ្ញាតិនេះ ក៏មិនអនុញ្ញាតិជូនដែរ ព្រោះវាប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កើនការកក់ស្ទះ ។ ដូច្នេះការហែក្បួន មិនត្រូវអនុញ្ញាតិជូនទេ ប៉ុន្តែពួកគេអាចចាត់តំណាង របស់គាត់ប៉ុន្មាននាក់ យកញ្ញាតិ ទៅដាក់នៅតាមទីតាំង ដែលគាត់ចង់ដាក់បាន ហើយសម្រាប់ទីតាំង ដែលយើងអាច អនុញ្ញាតិឲ្យជួបជុំ គឺយើងអាចប្រើទីលានប្រជាធិបតេយ្យ ព្រោះនេះ ត្រូវបានកំណត់ដោយច្បាប់ ថាជាកន្លែងទុកសម្រាប់ បងប្អូនយើងសម្តែងមតិ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ការឆ្លើយតបនេះ គឺជាជំហររបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពញ។

គួររំលឹកថា យោងតាមព័ត៌មាន របស់វិទ្យុបារាំងអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី២៣ កញ្ញា បានលើកឡើងថា “ក្នុង ឱកាសអបអរសាទរទិវាគ្រូបង្រៀន ដែលអាចមាន អ្នកចូលរួមប្រមាណ ១៥០ នាក់នោះ ក៏ មាន ការដង្ហែ ក្បួនចេញពីសួន ច្បារ វត្ត ភ្នំ ដើម្បី ដាក់ ញ្ញត្តិ ជូន ក្រសួង អប់រំ យុវជន និងកីឡា និង ខុទ្ទកាល័យ នាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ ។ លោក ស្រី អ៊ុក ឆាយ៉ាវី ប្រធាន សមាគម គ្រូ បង្រៀន កម្ពុជា ឯករាជ្យ បាន អះអាង ប្រាប់ វិទ្យុបារាំងអន្តរជាតិថា ក្នុងញ្ញតិ្ត នោះមានគោលបំណង ទាមរជាថ្មីម្តងទៀតឲ្យ ក្រសួង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់ប្រាក់ខែគោល ដល់លោកគ្រូអ្នកគ្រូយ៉ាងតិច ២ លានរៀលក្នុងមួយខែ”៕ ដោយ សុខជា

ចោរថ្លើមធំ ហ៊ានចូលលួចរថយន្តប្រធានមន្ទីរមុខងារសាធារណៈ ខណៈ……

(ពោធិ៍សាត់) រថយន្តប្រភេទCamry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ត្រូវបានចោរលួចយកចេញ ពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព ខណៈម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់ទ្វារបងខាងមុខត្រឹមត្រូវ រួចក៏ចូលសម្រាកនៅក្នុងផ្ទះ។ លុះព្រឹកឡើង គាត់ក៏បានភ្ញាក់ពីដំណេក ទើបដឹងថាបាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្ត។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យដែលទៅលួចរថយន្តនោះ បានធ្វើសកម្មភាពកាត់សោរចូល ក្នុងអំឡុងពេលម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាមកចាត់ការតាមច្បាប់៕ប្រភពFB

 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននាំយកតេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តចិនតំដែក ដែលត្រូវជាវេនបិណ្ឌទី១

(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយ ឯឧ រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ អគ្គនាយក អគ្គនាយករង ព្រមទាំមន្រ្តីក្រោមឪវាទក្រសួងព័ត៌មាន បាននាំយកតេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តចិនតំដែក ដែលត្រូវជាវេនបិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយះពេល១៥ថ្ងៃ ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕

 

 

សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលម្លេះ

(ភ្នំពេញ) បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំ

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោច សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកប្រេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកប្រេតជនទាំងអស់នោះ ដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកប្រេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។

ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ។

សូមបញ្ជាក់ដែថា នៅថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គឺជាថ្ងៃកាន់បិណ្ឌទី១ ក៏បញ្ជាក់ថារដូវភ្ជុំបិណ្ឌបានចូលមកដល់ហើយ៕

 

សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងដំឡើងខ្សែក្រវាត់ និងបំពាក់ខ្សែក្រវាត់ដល់កីឡាកររបស់ខ្លួនចំនួន ៤៤នាក់

(ភ្នំពេញ) សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងដំឡើងខ្សែក្រវាត់ និងបំពាក់ខ្សែក្រវាត់ដល់កីឡាកររបស់ខ្លួនចំនួន ៤៤នាក់នៅមជ្ឈមណ្ឌលហាប់គីដូក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រៅពីនេះគឺដំឡើងខ្សែក្រវាត់ពណ៌បៃតងឡើងឆ្នូតចំនួន ៧នាក់ខ្សែក្រវាត់ពណ៌ឡើងបៃតងចំនួន៨នាក់ ខ្សែក្រវាត់ពណ៌ឡើងទឹកក្រូចចំនួន១២នាក់ និងខ្សែក្រវ៉ាត់ពណ៌ឡើងសឆ្នូតចំនួន១០នាក់ ។ លោកអគ្គលេខាធិការ បានចូលរួមអបអរកីឡាករ-កីឡាការនីទាំងអស់ដែលបានខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការប្រឡងលើកម្រិតខ្សែក្រវាត់របស់ខ្លួន ។

។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានមានប្រសាសន៍ថា ការប្រឡងខ្សែក្រវាត់លើកនេះមានកីឡាករ-កីឡាការិនីចំនួន៤៤នាក់ក្នុងនោះមានខ្សែក្រវ៉ាត់ពណ៌ត្នោត៣នាក់ ខ្សែក្រវាត់ពណ៌ក្រហម៤នាក់ ៕ ប្រភពCAMSPORT

ប្រទេសរុស្ស៊ី អាចចាត់វិធានការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុបន្ថែមទៀត ដែលពាក់ព័ន្ធនឹងយន្តហោះកងទ័ពអាកាសរបស់អ៊ីស្រាអែល

(អន្តរជាតិ) ប្រទេសរុស្ស៊ី អាចចាត់វិធានការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុបន្ថែមទៀត ដែលពាក់ព័ន្ធនឹងយន្តហោះកងទ័ពអាកាសរបស់អ៊ីស្រាអែល និងមានសមត្ថភាព ដើម្បីបិទលំហអាកាសរបស់ស៊ីរី ដល់យន្តហោះយោធារបស់អ៊ីស្រាអែល ប្រសិនបើចាំបាច់នោះ។ នេះបើតាមសមាជិកនៃគណៈកម្មាធិការការពារជាតិជាន់ខ្ពស់ របស់សភារុស្ស៊ី លោក Frances Klintsevich , បានប្រាប់ Sputnik នៅថ្ងៃអាទិត្យ។

“ខ្លឹមសារនិងអត្ថន័យ នៃការឆ្លើយតបរបស់យើង គឺដើម្បីលុបបំបាត់លទ្ធភាព នៃឧប្បត្តិហេតុបែបនេះ ក្នុងពេលអនាគត។ ឧទាហរណ៍យើងមានធនធានចាំបាច់ទាំងអស់ ដើម្បីបិទលំហអាកាសដែនសមុទ្រស៊ីរី សម្រាប់អ៊ីស្រាអែលទាំងស្រុង ហើយនេះគ្រាន់តែជាជម្រើសមួយប៉ុណ្ណោះ” ។ Klintsevich បាននិយាយ។

ឃ្លាំមើល 3D នៃការកសាងឡើងវិញ Il-20 Downing នៅក្នុងប្រទេសស៊ីរី បានចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ីសមាជិកសភា បានសង្កត់ធ្ងន់ថា ភស្តុតាងដែលបានចេញផ្សាយ ដោយក្រសួងការពារប្រទេសរុស្ស៊ី អំពីកាលៈទេសៈនៃការទម្លាក់គ្រាប់មីនអ៊ីល 20 បានសង្ស័យថា កងទ័ពអាកាសរបស់អ៊ីស្រាអ៊ែល ត្រូវស្តីបន្ទោសចំពោះសោកនាដកម្មនេះ។ លោកបានបន្ថែមថា វាមិនអាចទៅរួចទេ ក្នុងការសាកល្បងនេះ ” ការវិភាគពីការពិតជាច្រើននាទី។

យោងតាមលោក Klintsevich បញ្ជីនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នៃកិច្ចព្រមព្រៀងគ្នា ទៅវិញទៅមក ដែលប្រព្រឹត្តដោយពួកអាកាសយានិកអ៊ីស្រាអែល បានកាន់កាប់ច្រើនជាងមួយទំព័រ ហើយក្រសួងបានចង្អុលបង្ហាញ អំពីពួកគេម្នាក់ៗ។

ជាទូទៅ Klintsevich ជឿថាច្រើននឹងអាស្រ័យ លើប្រតិកម្មរបស់អ៊ីស្រាអែល ចំពោះការសន្និដ្ឋាន របស់ក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងអាកាសអ៊ីស្រាអែល ទទួលខុសត្រូវចំពោះនៃការទម្លាក់យន្តហោះ I-20 ។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ជាថ្មីម្តងទៀត នៅក្នុងអំឡុងពេល នៃសន្និសីទ ស្តីពីស្ថានភាព នៃការទម្លាក់យន្តហោះI-20 នៅរុស្ស៊ី កាលពីថ្ងៃទី 17 ខែកញ្ញា នៅប្រទេសស៊ីរីថា កងទ័ពអាកាសរបស់អ៊ីស្រាអែល ត្រូវស្តីបន្ទោសចំពោះហេតុការណ៍នេះ។ យោងតាមក្រសួងការងារ របស់អាកាសយានិក IAF ដែលនាំទៅដល់ការស្លាប់ របស់ទាហានរុស្ស៊ីចំនួន 15 នាក់ ខ្វះវិជ្ជាជីវៈ ឬជាទង្វើព្រហ្មទណ្ឌ។

បន្ទាប់ពីឧបទ្ទវហេតុនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីនណេតាន់យ៉ាហ៊ូ បានប្រាប់លោកប្រធានាធិបតី រុស្ស៊ីវ្លាឌីមៀរពូទីន ថា គាត់ត្រៀមខ្លួនផ្តល់ឱ្យប្រទេសរុស្ស៊ី នូវព័ត៌មានទាំងអស់ ដែលចាំបាច់ ដើម្បីស៊ើបអង្កេត ពីគ្រោះមហន្តរាយអ៊ីល 20 ។ យ៉ាងណាក៏ដោយ លោកបានដាក់ការទទួលខុសត្រូវ ចំពោះការទម្លាក់យន្តហោះរុស្ស៊ី ទៅលើប្រទេសស៊ីរី៕

អស្ចារ្យមែន!!! សក្ដានុពលទេសចរណ៍ដ៏គួរឲ្យចង់គយគន់ មាននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោត នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានដើរល្បាត ហើយបានជួបប្រទះនឹងទេសភាពដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ និងលម្ហែកាយ ហើយត្រូវបានប្រជាសហគមន៍រស់នៅតំបន់នោះបានប្រសិទ្ធីនាមទឹកជ្រោះនេះថា «ទឹកធ្លាក់៧ជាន់»។

លោកវុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឲ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ សម្បូរដោយតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសត្វព្រៃ ជាពិសេសថ្មភ្នំណាមលៀរដែលផុសនៅចំកណ្ដាលព្រៃព្រឹក្សា និងទឹកជ្រោះដែលទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាយ៉ាងច្រើនកុះករ។ លោកបន្ថែមថា ថ្មីៗនេះមន្រ្តីឧទ្យានុរក្សបានដើរល្បាតក្នុងភូមិសាស្រ្ត ហើយបានប្រទះឃើញទឹកជ្រោះដ៏ស្រស់ស្អាតនេះ ដែលមានចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីស្នាក់ការការអភិរក្សអូរពោត។

លោកនាយកដែន ក៏បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ចូលរួមអភិរក្ស ហើយចូលមកទស្សនាតំបន់ទឹកធ្លាក់ដ៏មានសក្ដានុពលនេះ និងចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដោយកុំចោលសំរាមរប៉ាត់រប៉ាយ បណ្ដាលឲ្យបាត់បង់សោភណភាពដ៏ស្រស់ស្អាតនេះ។

សូមរម្លឹកជូនថា ភ្នំណាមលៀរ ស្ថិត​ក្នុងភូមិទី ១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ​នៃដែនជម្រកសត្វ្រៃភ្នំណាមលៀរ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ ឋិតនៅ​ភាគខាង​ជើង​ក្រុង​សែនមនោរម្យ​​នៃទីប្រជុំជន​ខេត្ត​មណ្ឌលគិរី ​ជាប់​នឹងព្រំ​ប្រទល់​ប្រទេស​វៀតណាម ស្វាគមន៍​ភ្ញៀវ​​ទេសចរ​ជាតិ និង​​អន្ដរជាតិ​ជារៀងរាល់​ថ្ងៃ​ ជាពិសេសររដូវ​បុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕ ប្រភពFB

គ្រោះថ្នាក់ចរាចរណ៍ ផ្លូវដែក រថភ្លើងបុករថយន្តស្ទួច បណ្តាល….

(បន្ទាយមានជយ័)  ​ហេតុការណ៍នេះបានកើតឡើងកាលពី​​​​​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​​​ចំណុច​​​បុរី​​​​ក្នុងភូមិ​​​អូរ​​​ជ្រៅ សង្កាត់​​​ប៉ោយប៉ែត ក្រុង​​​ប៉ោយប៉ែត ។

តាមប្រភព​នគរបាល​ចរាចរ​​​ក្រុង​​​ប៉ោយប៉ែត​​​បានអះអាងថា​ករណីនេះ ពុំមាន​​​អ្នករងគ្រោះ​​​ធ្ងន់ធ្ងរទេ ដោយសារ​​​រថភ្លើង​​​បើក​​​យឺត​​​ហើយ​​​រថយន្តស្ទូច​​​បានត្រឹមតែ​​​ផ្អៀង​​​បន្តិច ព្រោះ​​​រថយន្ត​​​ឆ្លង​​​ជិត​​​ផុត​​​ទៅហើយ ។

ដើម្បី​​​បញ្ចៀស​​​បញ្ហា​​​កុំ​​​ឲ្យ​​​កើតមានដដែលៗតទៅទៀត ពេលនេះ​អាជ្ញាធរ​បានស្នើ​សុំ​ឲ្យ​ម្ចាស់​បុរីនីមួយៗ ត្រូវដាក់​សន្តិសុខ​យាម​តាម​ចំណុច​ផ្លូវ​ចូល​ដើម្បី​ធ្វើចរាចរ ឬ​ហាមឃាត់​អ្នកធ្វើដំណើរ​ពេល​មាន​រថភ្លើង​ឆ្លងកាត់ ។

ករណី​​​នេះដែរ លោក​ឈឿន ប៊ុន​ថា អធិការ​ង​ទួល​បន្ទុក​ចរាចរណ៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​រថយន្ត ដែល​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​នោះ​ជា​របស់​ក្រុមហ៊ុន​កាស៊ីណូ ។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ គឺ​បុរស​ចំណាស់​វ័យ៧២ឆ្នាំ ម្នាក់​កំពុង​ដើរ​រើស​អេតចាយ តាម​ដងផ្លូវ​រថភ្លើង​ពី​ទិសខាងកើត​ត្រូវ​រថភ្លើង ដែល​បើកបរ​ស្រប​ទិស​មកពី​កើត​ទូរថ​ភ្លើង​​​កៀរ​​​ដួល​​​របួស​​​ក្បាល​​​មុខ​​​បុរី​​​ធី​​​ធី ។ ជនរងគ្រោះ​ឈ្មោះ ឈួន អាយុ៧២ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ២ សង្កាត់​ប៉ោយប៉ែត មុខរបរ​រើស​អេតចាយ ។ ប្រភព​ថា ជនរងគ្រោះ​ជា​មនុស្ស​ថ្លង់ ទើបស្តាប់មិនឮស្នូររថភ្លើង ឬសម្លេងស៊ីញ៉ូពីចម្ងាយ ៕ប្រភពFB

ហេតុអ្វីចង់ស្លាប់!!! ស្រ្តីម៉ាស្សាម្នាក់ ប៉ងបញ្ចប់ជីវិត មកលោតសម្លាប់ខ្លួន ដោយមិនដឹងមូលេហតុ

(បាត់ដំបង) នៅ​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​២៤​ កញ្ញា នេះ​  ស្ត្រី​ម្នាក់​បាន​ព្យាយាម​មកលោត​ទឹក​​សម្លាប់​ខ្លួនលើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ នៅ​ត្រង់​ចំណុច​លើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ក្នុងភូមិ​រត​នៈ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង។

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់​ដំបង និង​ប្រជាពលរដ្ឋ​ជួយ​អន្តរា​គម​ន៍​​សង្គ្រោះ​ទាន់​​ពេល​ ប៉ុន្តែស្រ្តីរូបនេះ មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យនាងមកលោតទឹកនោះទេ។ ស្ត្រី​ដែល​ប៉ុនប៉ង​លោត​ទឹក​​​សម្លាប់​ខ្លួន​នេះ​ ឈ្មោះ​គឹ​ម ស្រី​នូ ហៅណា ​អាយុ​២០​ឆ្នាំ មុខរប​រ​ម៉ាស្សា រស់នៅ​ភូមិ​ស្មាច់ ឃុំ​ស្មាច់ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។ ស្ត្រី​រូប​នេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​ដើរទៅ​លើ​ស្ពាន ហើយ​បាន​ព្យាយាម​លោតទឹក​ស្ទឹង​សង្កែ ទើបត្រូវ​កន្លង​កង​រាជអាវុធហត្ថ​ក្រុង និង​ពលរដ្ឋ​ជួយ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​កម្លាំង​សមត្ថកិច្ចបាន​សាកសួរ​នាំ​ស្ត្រី​រូប​អំពី​រឿង​រ៉ាវនេ តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​៕