យប់នេះជាយប់សែននំព្រះខែ, ហើយយប់នេះ យប់ពិសេសសំរាប់គ្រួសារនីមួយៗដែលជាប់ខ្សែរចិន

​(ភ្នំពេញ) នៅយប់ថ្ងៃច័ន្ទនេះ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រះខែពេញបូណ៌មី   ជាថ្ងៃ «សែននំព្រះខែ» អ្នកជាប់ខ្សែចិន។

យោងតាមឯកសារបានរៀបរាប់ថា៖ នៅ​ចុង​សតវត្សរ៍​ទី​១៤ ប្រទេស​ចិន ត្រូវបាន​​ក្តោប​ក្តាប់ និង​ឈ្លានពានដោយ​ពួក​ម៉ុង​ហ្គោល ដែល​បាន​ផ្តួល​រលំ​រាជវង្ស​សុង ហើយ​បង្កើតបាន​រាជ​វ​ង្ស​មួយ ដោយ​ខ្លួនឯងដែលមាន​ឈ្មោះថា រាជវង្ស​យាន​។ ក្រោម​ការត្រួតត្រា​របស់​រាជវង្ស យាន ប្រជាជន​ចិនដែលជា​ជនជាតិ​ហាន រស់​ក្រោម​ការភ័យខ្លាច និង​មិនមាន​សេចក្តីសុខ​ឡើយ ព្រោះ​រស់​ក្រោម​ការ​ធ្វើទុក្ខបុកម្នេញ ដោយសារតែ​ការប្រកាន់​ពូជសាសន៍រវាង​រាជវង្ស សុង និង រាជវង្ស យាន​។​

​ក្រោម​ការគ្រប់គ្រងដោយ​រាជវង្សយាន បានធ្វើ​ឲ្យ​ប្រជាជន​ចិន ដែលជា​ជនជាតិ​សុង រស់​រង​ទុក្ខ​នោះ ក៏បាន​ប្រែក្លាយជា​ការបះបោ​រ ព្រោះតែ​ការគៀបសង្កត់​របស់​រា​ជ​វង្ស​យាន​។ ក្នុងការ​បះបោរ​នោះមាន​មេដឹកនាំ​មួយ ឈ្មោះថា «ជូ​យានចាង​» ដើម្បី​ធ្វើការ​ប្រឆាំង និង​បះបោ​ជាមួយរាជការ​យាន។ គាត់​បានធ្វើ​ការប្រមូល​កម្លាំង​គ្រប់ទិសទី ក៏ប៉ុន្តែ​រាជវង្ស​យាន ធ្វើការ​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ «ជូយានចាង​» ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​ប្រជាជន ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​គ្រប់ទិសទី ដូច្នេះ​វា​មានការ​លំបាក​ខ្លាំង​។​

​ក្រោយមកដោយសារតែ​ការ​រឹតបន្តឹង ​នៃ​ការផ្តល់​ព័ត៌មាន​បែបនេះ «ជូ​យាន ចាង​» មាន​គ្រូ​របស់គាត់​មួយទៀត ដែល​តែងតែ​ផ្តល់នូវ​ដំបូន្មាន​។ លោកគ្រូ​នោះ ឈ្មោះ «​លៀវ ប៉​កវិន​» បានផ្តល់​មធ្យោបាយ​មួយ​ថា «​បើ​អ​ញ្ជឹ​ង​យើង​ត្រូវតែ​ជ្រើស​យក​ថ្ងៃ​សែន នំ​ព្រះ​ខែ​» ដោយ​យក​សំបុត្រ​ទាំងនោះ​ដាក់ចូល​ក្នុង​នំ​សែន​ព្រះ​ខែ ដើម្បី​ធ្វើការ​ចែកជូន ​ដល់​អ្នក​ដែល​បះបោរ​ទាំងអស់ ដោយសារតែ​នំ​ព្រះ​ខែ​នេះហើយ បានធ្វើ​ឲ្យ​អ្នកបះបោរ​ទាំងអស់ បានមក​ជួបជុំគ្នាដោយ​កំណត់​យក ថ្ងៃ​១៥​កើត ខែ​៨ ដើម្បី​ធ្វើការ​ប្រឆាំង​បះបោរ​ជាមួយ​កងទ័ព​រាជការ​យាន ។

​ដោយសារតែ​នំ​ព្រះ​ខែ​នេះហើយ បានធ្វើ​ពួក​អ្នកបះបោរ មក​ជុំគ្នាលើក​ជា​ទ័ព ប្រឆាំង​ជាមួយនឹង​រាជវង្ស​យាន​។ ទីបំផុត «​ជូយានចាង​» បានទទួល​ជោគជ័យ​នៅថ្ងៃនោះ​មែន ដែលជា​ថ្ងៃ​រំដោះខ្លួន​ពី​ពួក​ឈ្លានពាន​ម៉ុង​ហ្គោល ក៏ដូចជា​ការ​ការ​ផ្តួល​រលំ​រាជការ​យាន​។​

​បន្ទាប់ពី​ការ​ផ្តួល​រលំ​រាជការ​យាន បានសម្រេច «ជូយានចាង​» បាន​បង្កើត​រាជវង្ស​ថ្មី ដែលមាន​ឈ្មោះថា «រាជវង្ស​ម៉េង​» ដើម្បី​ជាការ​រំលឹក​នៃ​ជ័យជំនះ «ជូយានចាង​» បាន​រំលឹក​ដល់​ថ្ងៃ​សែន​នំ​ព្រះ​ខែ​។ ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​សែន​នំ​ព្រះ​ខែ «ជូយានចាង​» តែងតែ​ធ្វើ​នំ​សែន​ព្រះ​ខែ​នេះ ចែកជូន​ដល់​មន្ត្រីឲ្យ​បាន​ទទួលទាន​នំ​សែន​ព្រះ​ខែ​ទាំងអស់គ្នា ដើម្បី​បាន​សេចក្តីសុខ​សេចក្តីចម្រើន ហើយក៏​បង្កើតបានជា​ទម្លាប់​នៃ​ប្រពៃណី​ជនជាតិ​ចិន ដែល​ទម្លាប់​សែន​នំ​ព្រះ​ខែ ហើយ​គេ​តែងតែ​យកនំ​នេះ ចែកជូន​បងប្អូន ឬ​មិត្ត​ភ័​ក្រ្ត ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​វា​ក៏​ក្លាយជា​ទម្លាប់​មួយ​ដ៏​ល្អ​ រហូតមកដល់​សព្វថ្ងៃ​នេះ​។

សូមជូនដល់ក្រុមគ្រួសារ ខ្មែរ និងអ្នកដែលជាប់ខ្សែរចិន អោយទទួលទានមានបាន សុខសាន្ត រស់នៅដោយមានសុភមង្គលជានិរន្ត នៅយប់ព្រះខែពេលបូណ៌មី ៕  ប្រភព FN

ដេកស្លាប់មិនដឹងមូលហេតុនៅក្បែរបងផ្ទះប្រជាពលរដ្ឋ តែសង្ស័យ…………………

(ភ្នំពេញ) យ៉ាងហោចណាស់មានសពយុវជនម្នាក់ប្រជាពលរដ្ឋត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែរ របងផ្ទះប្រជាពលរដ្ឋមួយកន្លែងដោយសង្ស័យថាអាចនឹងឡើងទៅលួចចូលផ្ទះគេ ហើយសំណាងអាក្រក់ប៉ះខ្សែរភ្លើងឆក់ស្លាប់តែម្តង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ យុវជនខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយស្លៀកពាក់ខោក្រណាត់ជើងវែងពណ៍លឿង ពាក់អាវយឺតដៃវែង ពណ៍ឈាមជ្រូក វ័យប្រហែលជាង២០ឆ្នាំ។

តាមប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា មុនពេលកើតហេតុកម្មករសំណង់ដែលធ្វើការនៅទីនោះមកធ្វើការស្រាប់តែប្រទះឃើញយុវជនខាងលើដេកខណះទៅអង្រួនមើលក៏ដងខ្លួនរឹងទាំងអស់ស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពីនិត្យជាក់ស្តែង។

ក្រោយពីការសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីដោយសង្ស័យថាជននោះអាចនៅឡើងផ្ទះប្រជាពលរដ្ឋហើយបានប៉ះនិងខ្សែរភ្លើងទើបឆក់ស្លាប់បែបនេះ។ បច្ចុប្បន្នសពយុវជនខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា ចេញលិខិតអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» កំពុងដំណើរការសាងសង់ដោយស្របច្បាប់

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា សូមជម្រាបជូនសាធារណជនថា ផ្អែកតាមសំណើររបស់ប្រជាពលរដ្ឋចំនួន ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ ១៩៨៦ មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ ២០១៦​រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារជាកម្មសិទ្ធិ។

លើសពីនោះមក ការកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងការកែសម្អឆ្នេរថ្ម ឲ្យទៅជាឆ្នេរខ្សាច់ដែលអាចឲ្យសារធាណៈ និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផ្ទុយពីព័ត៌មានអវិជ្ជមាននាពេលថ្មីៗនេះ ដែលផ្សព្វផ្សាយថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅពយកំពេញ ។

 

ទន្ទឹងនេះ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យ ២០៣០ សំដៅធានាការអភិវឌ្ឍនខេត្តព្រះសីហនុ ។

នេះជាប្រវត្តិរបស់ «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។

«ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុតស្រួច។ ជាពិសេសមានរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ព្រមទាំងងាយនឹងមានគ្រោះថ្នាក់ថែមទៀតផង។

បើទោះបីតំបន់នេះមិនមានឆ្នេរខ្សាច់យ៉ាងណាក្តី តែសម្រស់ទេសសភាពនៅទីនេះមានភាពស្រស់ស្អាត ហើយទឹកសមុទ្រក៏ថ្លាផងដែរ។ ដោយមើលឃើញពីស្រស់ស្អាតទាំងនេះ ទើបមានក្រុមហ៊ុនមួយដែលទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធបានធ្វើការកែប្រែ និងអភិវឌ្ឍតំបន់នេះឲ្យស្រស់បំព្រងឡើង និងគួរជាទីទាក់ទាញសម្រាប់អ្នកទេសចរណ៍ថែមទៀតផង។

យោងតាមទំព័រ Facebook ដែលមានឈ្មោះថា «Coral of Kompenh SHV Cambodia» បានគូសបញ្ជាក់ថា តំបន់ «ពយកំពេញ» ត្រូវបានសិក្សា និងកែច្នៃលម្អ ធ្វើឆ្នេរខ្សាច់ស និងសួនបៃតងសម្រាប់ដើរលេងកម្សាន្ត ទៅតាមស្ថានភាពទីតាំងជាក់ស្តែង ដូចជា៖ រៀបថ្មធម្មជាតិធ្វើជារបាំងការពាររលក និងខ្សាច់កុំឲ្យហូរ ដើម្បីរក្សាខ្សាច់ឲ្យនៅជាឆ្នេរសម្រាប់លេងទឹកបាន, កែលម្អទីតាំងដែលត្រូវរលកធំៗបក់បោកធ្វើឲ្យបាក់ច្រាំង ច្រោះដីជាឆ្នេរថ្ម និងរៀបចំធ្វើសួនបៃតងសម្រាប់ដើរលេងកម្សាន្ត។

បច្ចុប្បន្នការកែច្នៃលម្អឆ្នេរខ្សាច់ និងឆ្នេរថ្មរួមទាំងសួនបៃតងនេះ កន្លែងខ្លះបានធ្វើរួចរាល់ កន្លែងខ្លះកំពុងរៀបចំ និងទីតាំងមួយចំនួនទៀតមិនទាន់បានធ្វើរួចរាល់នោះទេដោយសារអាកាសធាតុភ្លៀង ខ្យល់ ព្យុះជាច្រើនខែមកហើយ។

ទំព័រ Facebook ដដែលនេះ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នៅ «ពយកំពេញ» នេះមានការសិក្សាធ្វើឲ្យក្លាយជារមណីដ្ឋានបែបប្រណិត និងទំនើបមានអគារពាណិជ្ជកម្ម និងសណ្ឋាគារខ្នាតអន្តរជាតិ ដោយមានការរចនាបែបខ្មែរបូរាណ អេកូទេសចរណ៍ ដើម្បីធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង៕  ប្រភពFB ដោយ សុខជា

សូមជួយពិចារណាទាំងអស់គ្នា! ស្ត្រីជើងខ្លាំងម្នាក់ ជិះម៉ូតូដោយមិនបានពាក់មួកសុវត្តិភាព អត់ស្លាកលេខ បញ្ច្រាស់ផ្លូវ ហើយបុកប៉ូលិសចរាចណ៍កំពុងអនុត្តច្បាប់ទៀត…(មានវិដេអូ)

ផ្អើលពេញម្ដុំផ្សារចាស់ ក្រុងសៀមរាប ស្ត្រីម្នាក់បើកម៉ូតូបញ្ចាស់ផ្លូវ ហើយបុកប៉ូលិសចរាចណ៍កំពុងអនុត្តច្បាប់ទៀត។

ប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានលួចបង្ហើបប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថាពួកគាត់បានឃើញស្ត្រីខាងលើ
គាត់ជិះបញ្ចាស់ស្លាកសញ្ញានៅកៀនផ្សារចាស់(ស្លាកសញ្ញាហាមចូល) ស្លាកសញ្ញានឹងជិត៨ឆ្នាំហេីយដែលគេមិនអនុញាត អោយជិះ ។

គាត់ជិះពីជេីងទៅត្បូង ពេលគាត់ជិះរហូតទៅដល់ចុងបញ្ចប់ប៉ូលីសឃេីញក៍ផ្លុំកញ្ចែអាចគោលបំណងចុះណែនាំអប់រំ តែគាត់បកក្រោយមកវិញពេលឃេីញប៉ូលីសផ្លុំហៅគាត់ ហេីយគាត់ងាកក្រោយជេប៉ូលីសទាំងដែលគាត់អត់បានបញ្ឈប់ម៉ូតូនិយាយជាមួយប៉ូលីស ដល់ពេលគាត់បកក្រោយមកក៍ជួបប៉ូលិសឈរនៅជិតស្លាកសញ្ញា គាត់បេីកបុករះតាំងពីអ្នកទី១ដល់អ្នកទី៣។

ហេតុការបានកើតឡើងនៅល្ងាចថ្ងៃទី23ខែកញ្ញាឆ្នាំ2018នេះ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsrpostnews%2Fvideos%2F1343847392417481%2F&show_text=0&width=264

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsrpostnews%2Fvideos%2F1115512068597485%2F&show_text=0&width=264

ប្រភព៖ Vannak Pheng

អគ្គីភយ័កំពុងឆេះក្លឹបកំសាន្តរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ENTERTAIMNENT CLUB ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ (មានវីដេអូ)

(ព្រះសីហនុ) ដំណឹងជាបឋម សមត្ថកិច្ចប្រាប់ថាមានអគ្គីភយ័កំពុងឆេះក្លឹបកំសាន្តរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ENTERTAIMNENT CLUB នៅក្នុងជិនរង្វង់តោ២ ស្ថិតនៅក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃ២៣  ខែ កញ្ញា ឆ្នាំ២០១៨នេះ ដោយ ក្លឹបនេះមិនទាន់បកផ្លាកនៅឡើយ ។

បើតាមសមត្ថកិច្ចផ្នែកពន្លត់អគ្គីភយ័ដែលចុះអន្តរាគមន៍ថ្លែងថា មានស្ត្រីជាបុគ្គលិកក្នុងក្លឹបនេះមួយចំនួនកំពុងជាប់នៅខាងក្នុង ហើយសមត្ថកិច្ចនិងក្រុមជួយសង្គ្រោះកំពុងអន្តរាគមន៍ជួយតាមបច្ចេកទេស។ ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុ អគ្គីភយ័នេះនៅឡើយ៕ ប្រភពBTV កែសំរួល សុខជា

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmernews.net%2Fvideos%2F306000520184475%2F&show_text=0&width=560

វិដេអូបាញ់ស្តែងៗ កាលពីម្សិលមិញ មានកាបាញ់ប្រហារ លើ​ក្បួន​ព្យុហយាត្រា​អ៊ីរ៉ង់…(មានវិដេអូ)

អ៊ីរ៉ង់៖ ហេតុការណ៍​ដ៏​រន្ធត់​ចិត្ត​មួយ បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ីរ៉ង់​ បណ្ដាល​ឱ្យ​មនុស្ស ៩​នាក់​បាត់​បង់​ជីវិត និង​ជាង ២០​នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង បន្ទាប់​ពី​ក្រុម​សកម្មជន​អនាមិក បើក​ការ​បាញ់​រះ​មក​ល​ក្បួន​ព្យុហយាត្រា ​នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ង់។ សកម្មភាព​នៃ​ការ​បាញ់​ប្រហារ​គ្នា​នេះ ត្រូវ​ថត​បាន​ដោយ​ទាហាន​អ៊ីរ៉ង់ ដែល​មើល​ទៅ​គ្រោះ​ថ្នាក់​បំផុត។

បើ​តាម​ប្រភព​ព័តមាន​នានា បាន​ឱ្យ​ដឹង​ថា ការ​បាញ់​ប្រហារ​នេះ ធ្វើ​ឡើង​ដោយ​ជន​ដៃដល់ ៤​នាក់ ដែល​ក្នុង​នោះ​ដែរ សកម្មជន ២​នាក់ ត្រូវ​បាន​កង​កម្លាំង​បាញ់​សម្លាប់​នៅ​នឹង​កន្លែង ឯ ២នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​បាញ់​ត​ដៃ​គ្នា​មួយ​សន្ទុះ​ធំ។ ហេតុការណ៍​ដ៏​គ្រោះ​ថ្នាក់​នេះ បាន​បណ្ដាល​ឱ្យ​កង​កម្លាំង​ការពារ​បដិវត្តន​របស់​ប្រទេស​​អ៊ីរ៉ង់ ៩​នាក់ បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង។

ចំពោះ​អ្នក​រង​របួស​ជាង ២០​នាក់​ផ្សេង​ទៀត ក៏​មាន​ស្ត្រី និង​កុមារ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​ព្យុហយាត្រា​នោះ​ផង​ដែរ។ នៅ​មិន​ទាន់​មាន​ក្រុម​ណា អះ​អាង​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​​មួយ​នេះ​ទេ។

ទោះ​បែប​នេះ​ក្ដី អាជ្ញាធរ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ក្រុម​ជ្រុល​និយម​មួយ​ចំនួន​ដូច​ជា Ahwazi និង Takifiri ជា​ដើម ដែល​ធ្លាប់​បង្ក​ហេតុ​ច្រើន​លើក​រួច​មក​ហើយ។

​​គួរ​បញ្ជាក់​ដែរ​ថា ព្យុហយាត្រា​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង ដោយ​មាន​ការ​ចូល​រួម​ពី​កម្លាំង​យោធា​ជា​ច្រើន​នាក់។ កម្មវិធី​បាន​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីក្រុង​នានា រួម​ទាំង​រដ្ឋធានី​តេអីរ៉ង់​ផងដែរ ដើម្បី​ជា​ការ​រំលឹក​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់ ដែល​អូស​បន្លាយ​ពេល​ចាប់​ពី​ឆ្នាំ ១៩៨០ រហូត​ដល់​ឆ្នាំ ១៩៨៨។ ជា​អកុសល នៅ​ថ្ងៃ​នេះ ស្រាប់​តែ​មាន​ហេតុការណ៍​ដ៏​រន្ធត់​កើត​ឡើង បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​បែប​នេះ​តែ​ម្ដង៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fthefewthefearless%2Fvideos%2F999911196836348%2F&show_text=0&width=269

ប្រភព៖ FB

ប្រពន្ធ​យំបោកខ្លួនខណៈប្ដីជា កងអង្គរក្សស័ក្ត័៤កន្លះ ត្រូវ…(ចុចអានបន្ត)

(ភ្នំពេញ) ៖ គ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ដោយសារជិៈម៉ូតូត្រូវរថយន្តស្ទូចបុក ហើយកិនពាក់កណ្តាលខ្លួន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើដងផ្លូវបេតុងព្រៃស(ចំការដូង) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពេជ្រ សុខ អាយុ ៣៥ឆ្នាំ ជាមន្រ្តីយោធាកងអង្គរក្ស (ក្រាំងចេក) មានឋានន្តរស័ក្ត វរៈសេនីយ៍ទោ មានភរិយាទើបមានផ្ទៃពោះប្រហែល៥ទៅ៦ខែ និងមានទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជាអ្នកបើកម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-5257 ។ ចំណែករថយន្តប្រភេទស្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3B-6408 ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច រីរថយន្តបង្កធ្វើដំណើរពីព្រៃសខាងជើងទៅព្រៃសខាងកើត ក៏បុកជាមួយម៉ូតូរងគ្រោះរួចកិនទាំងម៉ូតូ និងមនុស្សនៅក្រោមឡាន បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។
តៃកុងរថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ។

ក្រោយកើតហេតុ មិត្តភក្ដិនិងក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ រីឯរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

ប្រភព៖ FB

បាញ់ស្លាប់ទាំងព្រឹកព្រលឹម! បុរសអូសបន្លែម្នាក់បានស្លាប់ ដោយខ្មាន់កាំភ្លើង បាញ់៣គ្រាប់ នៅផ្សារនាគមាស

(ភ្នំពេញ) ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចខាងជើងផ្សារនាគមាស ទល់មុខផ្ទះសំណាក់ A5 លើផ្លូវ២៣៤ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារចំនួន៣គ្រាប់ ទៅលើបុរស​ម្នាក់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមការរាយការណ៍សម្ថតកិច្ចឲ្យដឹងថា ព័ត៌មានបឋមដែលយើងទទួលបាន គឺបុរសអ្នកអូសបន្លែម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៣គ្រាប់ បណ្ដាលឲ្យដេកផ្កាប់មុខស្លាប់ក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុនៅឡើយទេ។ ភ្លាមៗ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីករណីបាញ់ប្រហារនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះធ្វើកោសល្យវិច័យ ហើយរកឃើញសម្បកគ្រាប់ចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ។

យ៉ាងណា សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីករណីបាញ់សម្លាប់មនុស្សខាងលើឡើយ ដោយបានត្រឹមតែអះអាងយ៉ាងខ្លីថា រង់ចាំធ្វើការស៊ើបអង្កេតជាមុនសិន។ រហូតមកទល់ម៉ោងជាង៧៖៣០នាទីព្រឹកនេះ សមត្ថកិច្ចបានដឹកសាកសពជនរងគ្រោះយកទៅរក្សាទុក និងបើកការស្រាវជ្រាវភ្លាមៗផងដែរ៕ប្រភពFB

ស្រណោះណាស់ អ្នកម្តាយវេចនំអន្សម ខែភ្ជុំបិណ្ឌ មើលហើយ នឹកឃើញអតីតកាលគ្រប់ពេល

ពេលវេលាមួយកាលនៅពេលបុណ្យភ្ជុំបិណ្ឌ ស្រណោះណាស់ នៅពេលម៉ែគាត់វេចអន្សម ខ្ញុំតែងតែនឹកដល់រូបគាត់គ្រប់ពេល គិតថាពេលវេលាដើរលឿនមែន ព្រោះថាពេលនេះ គាត់បានទៅឆ្ងាយហើយ ។

អ្វីៗគ្រប់យ៉ាងត្រូវបានហួសពេលអស់ហើយ មានម៉ែមានន័យមែន ដល់ថ្ងៃភ្ជុំបិណ្ឌនឹកអ្នកម្តាយរហូត  ។ បុណ្យភ្ជុំជាបុណ្យដែលមានតាំងពីបុរាណមក តកូនតចៅ  ខាងក្រោមនេះរាយរាប់ពីបុណ្យភ្ជុំបិណ្ឌ ។

បុណ្យភ្ជុំបិណ្ឌពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជពិធីទា្វរទសមាសប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក(ពុំដឹងពីពេលណាច្បាស់លាស់)តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយគឺចាប់ពីថៃ្ង ១រោច …ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ” ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

 

ពាក្យថា”ភ្ជុំបិណ្ឌ”មកពីពាក្យ”ភ្ជុំ”រួមគ្នាជាមួយពាក្យ”បិណ្ឌ”ដែលមានន័យថា:ភ្ជុំគឺការប្រមូលផ្តុំឬប្រជុំបិណ្ឌ(មកពីភាសាបាឡី)”ដុំបាយ”ដូចេ្នះយើងអាចសម្គាល់ពាក្យតាមវិធីងាយបានថាគឺជា”ការប្រជុំឬប្រមូលផ្តុំដុំបាយ”(ការពូតដុំបាយជាដុំៗដែលយើងហៅថា”បាយបិណ្ឌ”)។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង៕ ដោយ វុន សុខជា

នេះជាឈ្មោះបេក្ខជនប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សម្រាប់ឆ្នាំ២០១៨ សម័យប្រឡង់ថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨

បញ្ជីរាយនាមបេក្ខជនប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សម្រាប់ឆ្នាំ២០១៨ សម័យប្រឡង់ថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ២០១៨(មណ្ឌលប្រឡង វិទ្យាល័យទួលទំពូង)

សូមអានរកមើលឈ្មោះនៅតារាងខាងក្រោម៖