ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីណែនាំស្តីពីការរៀបចំការរដ្ឋានសាងសង់សំណង់អគារគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីណែនាំស្តីពីការរៀបចំការរដ្ឋានសាងសង់សំណង់អគារគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ដូចខាងក្រោម៖

១-ធ្វើរបងហ៊ុំព័ទ្ធការរដ្ឋានសំណង់កម្ពស់យ៉ាងតិច ២ (ពីរ ម៉ែត្រ ពីនីរ៉ូ ០ (សូន្យ) នៃគម្រោង ដែលក្នុងនេះត្រូវរៀបជើងរបងអំពីថ្មកម្ពស់យ៉ាងតិច ៨០ (ប៉ែតសិប) សង់ទីម៉ែត្រ ដើម្បីកុំឲ្យដី សំណល់ រឹងនិងរាវ ហៀរចេញពីការរដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរសមុទ្រ សមុទ្រ ព្រែក អូរ បឹង និងទីតាំងសាធារណៈ ក្នុងគោលដៅធានាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថានសាធារណៈ ។

២- រក្សាទុកចញ្ចើមផ្លូវឲ្យបានទូលាយយ៉ាងតិចស្មើនឹងពីរភាគបីនៃប្រវែងទទឹងចិញ្ចើមផ្លូវ សម្រាប់ឲ្យ អ្នកថ្មើរជើងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។

៣- រៀបចំទុកដាក់សំភារៈសំណង់ គ្រឿងចក្រ ឧបករណ៍សាងសង់ ការិយាល័យការងារ រោងជាង កន្លែងស្នាក់នៅរបស់កម្មករ ក្នុងបរិវេណរបងហ៊ុំព័ទ្ធការរដ្ឋានសាងសង់ ៕

 

ជនជាតិចិនបើករថយន្ត បុកម៉ូតូពីក្រោយ រួចព្យាយាមរត់គេច ចុងក្រោយក្រាបសំពះសំទោសខ្លាចពលរដ្ឋព្រួតគ្នាវ៉ៃ

(ភ្នំពេញ)៖ បុរសជាជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានក្រាបសំពះពលរដ្ឋកុំឲ្យវ៉ៃខ្លួន បន្ទាប់ពីរូបគេបើករថយន្តបុកម៉ូតូ បណ្ដាលឲ្យរបួសប្ដីប្រពន្ធនិងកូនតូច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តោយផ្លូវហសពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌​មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនពីរ​នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកToyota aldhard ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ2AD-8668ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1DC-0883 ដែលនៅពីមុខនិងមានទិសស្របគ្នា។


បើកដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធនិងតូចប្រុសអាយុទើបនិង៧ខែ ម្នាក់ទៀត យ៉ាងពេញទំហឹងបណ្តោលកូនតូចរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកុមារ​ជាតិភ្លាមៗ ចំណែកឪពុកនិងម្តាយរងរបួសស្រាល។​

ដោយ​ឡែក​រថយន្តបង្កបានព្យាយាមបើករត់ប្រមាណជា១គីឡីម៉ែត្រមកដល់ចំណុចស្តុបវត្តនាគវន្ត័ ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋជិៈម៉ូតូដេញតាមចាប់ផងដែរ។​


បន្ទាប់មក​ម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តលុតជង្គុង​ថ្វាយ​បង្គំតែបានប្រពលរដ្ឋបានប្រគល់ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ឃាត់ជនជាតិចិនយកមកសួរនាំ រីឯរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ៕ផ្កាយព្រឹក

ប្រភព៖ ដើមរាំង-Dermrang

ជនសង្ស័យ ១០នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ទៅតុលាការ ពាក់ព័ន្ធ…(ចុចអានបន្ត)

ភ្នំពេញ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រួម និងក្រាមពណ៍សថ្លា ១៦កញ្ចប់(ប្រភេទម៉ាទឹកកក)។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១០នាក់នេះបានសារភាពថា គឺពិតជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ក្នុងនោះរួមមាន៖


១.ឈ្មោះ ចាន់ តុលា ហៅតុលា ភេទប្រុស អាយុ ១៨ឆ្នាំ

២.ឈ្មោះ ចាន់ សារី ហៅម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ

៣.ឈ្មោះ នួន វិទូ ហៅទូ ភេទប្រុស អាយុ ១៨ឆ្នាំ

៤.ឈ្មោះ កែម ដារ៉ាវុធ ហៅបារាំង ភេទប្រុស ២៨ឆ្នាំ

៥.ឈ្មោះ សូត្រ សុវណ្ណារ័ត្ន ហៅគួក ភេទប្រុស អាយុ ២៨ឆ្នាំ

៦.ឈ្មោះ ឯម វីន ភេទប្រុស អាយុ ១៨ឆ្នាំ

៧.ឈ្មោះ ផាត ភីលីប ភេទប្រុស អាយុ ១៨ឆ្នាំ

៨.ឈ្មោះ រ៉ស់ រ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ

៩.ឈ្មោះ យួន សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំវ

១០.ឈ្មោះ ហម សុខហៀង ភេទប្រុស អាយុ ៣៩ឆ្នាំ

គូសបញ្ជាក់ផងដែរថា ពួកគេទាំង ១០នាក់ ខាងលើនេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាននៅចន្លោះម៉ោង០៩:៣០នាទី ដល់ម៉ោង១០:៣០នាទី នៅចំណុច មុខផ្ទះចាស់ពីដើម ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងចំណុច ផ្ទះលេខ៧៥៨ សំណង់មិនរៀបរយ ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ប្រភព៖ Phnom Penh Gendarmerie

ចង់ចំណេញ ដាច់ចំណង.! ចូលគុក ព្រោះផ្សំគំនិតទទូលទិញម៉ូតូរបស់ចោរ…(ចុចអានបន្ត)

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ឈ្មោះ ហុង សារ៉ាត់ ហៅភ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ទទូលទិញម៉ូតូរបស់ចោរ។

រឿងហេតុនេះ កើតឡើង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៤:០០នាទី ទៀបភ្លឺ នៅចំណុច ក្បែរគល់ស្ពានកោះពេជ្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់ម៉ូតមានឈ្មោះ ហ៊ី វិបុល ភេទប្រុស អាយុ ២៨ឆ្នាំ បានបាត់ម៉ូតូ ០១គ្រឿង ម៉ាក BEAT ពណ៍ក្រហមលាយស ស្លាកលេខ តាកែវ 1O-1686 នៅចំណុចកើតហេតុខាងលើ។

ក្រោយពេលដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងភ្លាមៗផងដែរ នៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម អាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ តាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើ បាននៅវេលាម៉ោងប្រហែល១២:០០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ម្តុំផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ យកមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រោមវិធានការជំនាញ នៃការសាកសួររបស់មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា ម៉ូតូ ម៉ាក BEAT ពណ៍ក្រហមលាយស ដែលរូបគេជិះនេះ គឺរូបគេបានទិញពីឈ្មោះ សិត តម្លៃ១០៥០ដុល្លា អាមេរិក នៅផ្សារបឹងកេងកង ដោយគ្មានស្លាកលេខ និងលិខិតស្នាមអីនោះទេ ហើយរូបគេនិងឈ្មោះ សិត នោះ ស្គាល់គ្នារយៈពេល ០១ខែមកហើយ នៅសួនច្បារណាហ្កាវើល។

រូបគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន រយៈពេលប្រហែល ០៥ខែមកហើយ រហូតដល់បច្ចុប្បន្ន ក៏រូបគេនៅបន្តប្រើប្រាស់គ្រឿងញៀន ម្តងម្កាលដែល៕

ប្រភព៖ Phnom Penh Gendarmerie

សូមជួយពិចារណាទាំងអស់គ្នា! ស្ត្រីជាម្តាយនឹងកូនជើងខ្លាំងពីនាក់ ជិះម៉ូតូដោយមិនបានពាក់មួកសុវត្តិភាព ក៏ត្រូវសមត្ថកិច្ចឃាត់ដើម្បីធ្វើការផាកពិន័យតាម ស្រាប់តែ…(មានវិដេអូ)

ភ្នំពេញ៖ កក្រើកពេញFacebook ខណៈស្ត្រីជាម្តាយនឹងកូនជើងខ្លាំងពីនាក់ បានជិះម៉ូតូដោយមិនបានពាក់មួកសុវត្តិភាព ក៏ត្រូវសមត្ថកិច្ចឃាត់ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្តនោះ កូនប្រុសរបស់ស្រ្តីនោះ មិនព្រមចុះពីលើម៉ូតូទេ ហើយថែមទាំងប្រើពាក្យគំរោះគំរើយទៀតផង ខណៈដែលសមត្ថកិច្ចជាច្រើននាក់បានស្លៀកកពាក់ឯកសណ្ឋានយ៉ាងត្រឹមត្រូវ។

សូមសសើរសមត្ថកិច្ច ដែលមានភាពអត់ធ្មត់ និង គោរពវិន័យក្នុងនាមជាកងកំលាំងនគរបាល។

សូមទស្សនាវីដេអូរទាំងស្រុងដូចខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsidy.sok%2Fvideos%2F1569588606519693%2F&show_text=0&width=269

ប្រភព៖ Sidy sok

វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨ ចាប់ផ្តើមវគ្គប្រកួតដំបូង

ក្រសួងបរិស្ថានបានរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨ដែលជាព្រឹត្តិការណ៍ប្រកួតពិភាក្សាទ្រង់ទ្រាយធំសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យចំនួន១៦គ្រឹះស្ថាន ទាំងក្នុងរាជធានីភ្នំពេញ និងខេត្ត ដើម្បីជជែកពិភាក្សាគ្នាអំពីបញ្ហាបរិស្ថាន ដោយផ្តោតលើវិស័យកិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

គោលបំណងនៃកិច្ចផ្តួចផ្តើមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យុវជន ក្នុងការជជែកវែកញែកនិងស្វែងរកលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗ អំពីបញ្ហាបរិស្ថានដែលជាគុណតម្លៃដល់ការចែករំលែកចំណេះដឹងនិងព័ត៌មានដល់សាធារណជន។

ពិធីបើកនៃការប្រកួតវគ្គដំបូង បានប្រព្រឹត្តទៅនាព្រឹកអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមាននិស្សិតនិងស្ថាប័នដៃគូពាក់ព័ន្ធចូលរួមប្រមាណជាង១៥០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC)។

ប្រធានបទនៃការជជែកពិភាក្សាក្នុងវគ្គដំបូងនេះមានចំនួន៨គឺ

១.ការប្រើប្រាស់បច្ចេកវិទ្យា ដែលធន់នឹងអាកាសធាតុក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធអាចឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា

២.កម្ពុជាគួរពង្រឹងការចាត់វិធានការបញ្ឈប់ការដុតសំណល់នៅទីចំហរ

៣.ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាឧបសគ្គរារាំងដល់ការអភិវឌ្ឍ

៤.ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិជាកត្តាសំខាន់រួមចំណែកដល់កិច្ចការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា

៥.ការចូលរួមពីសហគមន៍មូលដ្ឋានជាកត្តាចាំបាច់បំផុត ដើម្បីធានានិរន្តរភាពទេសចរណ៍ធម្មជាតិ

៦.ការការពារនិងអភិរក្សធនធានព្រៃឈើប្រឈមនឹងការអភិវឌ្ឍ

៧.សកលលោកនឹងមិនអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង១៧បានទេនៅឆ្នាំ២០៣០និង

៨.ធនធានព្រៃឈើ និងសត្វព្រៃមិនអាចលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានបានទេ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា វេទិកានេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់ឱ្យនិស្សិតបានបញ្ចេញនូវមតិទស្សនៈ និងយោបល់ទាក់ទងនឹងវិស័យបរិស្ថាន។

ការចូលរួមចំណែករបស់ប្អូនៗនិស្សិត មានភាពចាំបាច់ណាស់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីធ្វើអោយប្រទេសជាតិទាំងមូលទទួលបាននូវបរិស្ថានស្អាត។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងឱ្យដឹងពីភាពចាំបាច់នៃការងារអប់រំបរិស្ថានសម្រាប់ជីវិតមនុស្សគ្រប់គ្នា ហើយក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែគាំទ្រក្រសួងបរិស្ថាន និងពង្រឹងគុណភាពបរិស្ថាននៅក្នុងក្របខណ្ឌសាលារៀនទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងនឹងធ្វើការចងក្រងសហគមន៍អាស៊ាន និងធ្វើការសិក្សាចងក្រងតាមបែបសហគមន៍ ដើម្បីបណ្តុះបំណិនជីវិតពាក់ព័ន្ធនឹងការការពារបរិស្ថាន៕

ប្រភព៖ Ministry of Environment

ដោយ៖ SVD

ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យបន្ទាន់នូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង

(ព្រះសីហនុ) បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខថ្នាក់ដឹកនាំកំពូលភ្លាម ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីមើលស្ថានភាព និងផលប៉ះពាល់នានា អំពីការចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចព្រែកត្រែង នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ នៅទីតាំងស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម គណអភិបាលខេត្ត លោកប្រធានមន្ទីរដនសស ខេត្តព្រះសីហនុ ព្រមទាំងអស់លោកតំណាងមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

 

ចំពោះវិធានការច្បាប់ដែលប៉ះពាល់ គឺអាចឈានដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះតែម្តងដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម។

សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានដោះស្រាយបញ្ហាធំៗជូនប្រជាពលរដ្ឋ មានករណីទំនាស់ដីធ្លី ការរៀបចំនគរូបនីយកម្ម ការពង្រឹងលើការគ្រប់គ្រងការសាងសង់សំណង់អគារ ការងារបណ្តុះបណ្តាលយុវជនជាដើម។ លោកត្រូវបានមហាជន និងមន្ត្រីរាជការគាំទ្រយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា ៕ ដោយ សុខជា

បុរសម្នាក់ ចូលទៅម៉ាស្សាក្នុងស្ថានភាពស្រវឹង ដោយមានអារម្មណ៍ចង់រួមរ័ក្ស តែខាងស្រីមិនព្រមក៏បង្កជាអំពេីហឹង្សារតែ…(មានវិដេអូ)

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីងទាំងកណ្ដាលយប់ ខណៈដែរមានបុរសម្នាក់ចូលមកម៉ាស្សាក្នុងស្ថានភាពស្រវឹង ដោយមានអារម្មណ៍ចង់រួមរ័ក្ស តែខាងស្រីមិនព្រមក៏បង្កជាអំពេីហឹង្សារតែម្ដង។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងកន្លែងម៉ាស្សាមួយកន្លែងដែរមានយីហោ ណាណាស្បា និង ម៉ាស្សា។

តាមសម្ដីរបស់នារីរងគ្រោះបានអោយដឹងថា មុនកេីតហេតុ គឺបុរសខាងលេីបានចូលមកម៉ាស្សា ក្រោយម៉ាស្សារួច បុរសខាងលេីបានបបួលនារីរងគ្រោះរួមរ័ក្សជាមួយ តែនារីរងគ្រោះបានឆ្លេីយបដិសេដ្ឋធ្វេីអោយបុរសនោះខឹង ក៏វាយទៅលេីនារីរងគ្រោះចំនួនកំភ្លៀង ទេីបបង្កការផ្ញាក់ផ្អេីលដល់សមត្ថកិច្ច ។

ជនរងគ្រោះបន្តទៀតថា បុរសខាងលេីនេះធ្លាប់ចូលមកកន្លែងម៉ាស្សានេះជារេីយៗ ហេីយតែងតែបង្កបញ្ហាជាញឹកញាប់ផងដែរ ដោយនារីជាអ្នកបំរេីការនៅក្នុងហាងនេះមានការខ្លាចញញេីតនឹងបុរសរូបនេះណាស់។

ក្រោយកេីតហេតុ ទេីបនារីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសម្ថតកិច្ចប៉ុសិ៍នគរបាលរដ្ឋបាលឫស្សីកែវ បច្ចប្បន្នបុរសជាជនដៃដល់ ត្រូវបានសម្ថតកិច្ចនាំខ្លួនទៅកាន់ប៉ុសិ៍ដេីម្បីសួរនាំនឹងដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F265862117592909%2F&show_text=0&width=560

ប្រភព៖ សារព័ត៍មានជួយសង្គម

សកម្មភាពវិដេអូ ដែលចោររត់ចេញពីពន្ធធានាគារ ធ្វើឲ្យប៉ូលិសដេញចាប់ម៉ាបែកញើស…(មានវិដេអូ)

រឿងមួយដែលបានកើតឡើងនៅបរទេស ហើយក៍ជាមេរៀនមួយដែរ គួរតែបងៗប៉ូលិសយាមនៅក្នុងពន្ធធានាគារ គួរតែប្រយ័ត្ន ចំពោះអ្នកទោសខ្លាចមានករណីដូចនៅក្នុងវិដេអូនេះ ។

បើយើងនៅក្នុងវិដេអូយើងឃើញថា មានអ្នកទោសមួយក្រុមកំពុងតែអង្គុយចាំលេខរៀង ស្រាប់តែមានអ្នកទោសពីនាក់បានរត់សម្រុកចេញក្រៅ ធ្វើឲ្យសមត្ថកិច្ចដែលយាមកាមនៅក្នុងនោះ មានការដេញចាប់ប្រថាប់ប្រធីង ផ្អើលឆោឡោ យ៉ាងខ្លាំង ។

យ៉ាងណាមិញ យើងមិនអាចបញ្ជាក់បានទេថា ចោរពីនាក់ដែលលួចរត់ចេញនោះត្រូវប៉ូលិសចាប់បានយកមកវិញរឺក៍យ៉ាងណានោះទេ ដូច្នេះបើចង់ជ្រាប់កាន់តែច្បាស់សូមទៅទស្សនាវិដេអូទាំងអស់គ្នា ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcoughoncam%2Fvideos%2F1520482411411478%2F&show_text=0&width=560

ដោយ៖ SVD

លោកឧកញ៉ា គិត ម៉េង ជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម មហាសេដ្ឋីទាំង១០នៅក្នុងតំបន់អាស៊ាន

(ភ្នំពេញ) គេហទំព័រ prospects បានចុះផ្សាយពីមហាសេដ្ឋីចំនួន១០ មកពីតំបន់អាស៊ាន ដែលមានទ្រព្យសម្បត្តិមហាសាល។ តើនណាខ្លះជាមហាសេដ្ឋីនៅក្នុងតំបន់អាស៊ាននេះ ? ប្រភពចំណូលបានមកពីណាខ្លះ? ។

តំបន់អាស៊ាន គឹជាកំពុងតែងមានសេដ្ឋកិច្ចរីកលូតលាសខ្លាំង ហើយមានមហាសេដ្ឋី១០២រូបមកពីប្រទេធំៗចំនួន៦។ បច្ចុប្បន្ននេះតំបន់អាស៊ាន ក្លាយជាតំបន់​ដែ​លទាក់ទាញបំផុត មិនត្រឹមតែសម្រាប់ទេសចរណ៍ តែសម្រាប់វិនិយោគិននិងពាណិជ្ជកម្ម​។

 

១/ មហាសេដ្ឋី ស្តេច Sultan Hassanal Bolkiah ជនជាតិ Brunei

ស្តេចSultan Hassanal Bolkiah មានអាយុ៦៣ឆ្នាំ មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ស្តេចរូបនេះត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី នៃប្រទេ​សប្រុយណេ និងជាប្រទេសដែលនាំប្រេងទៅកាន់ពិភពលោក។

ទី២/ មហាសេដ្ឋី Henry Sy ជនជាតិហ្វីលីពីន

មហាសេដ្ឋី Henry Sy មានអាយុ ៩៣ ឆ្នាំ មានទ្រព្យសម្បត្តិ ២០ ពាន់លានដុល្លារ ជាអ្នកវិនិយោគ ទៅលើវិស័យជាច្រើន រួមមាន ឧស្សាហកម្ម អចលនទ្រព្យ បដិសណ្ឋារកិច្ច ធនាគារ រ៉ែ អប់រំ និង មន្ទីរពេទ្យជាដើម។

ទី៣/ មហាសេដ្ឋី Charoen Sirivadhanabhakdi ជនជាតិថៃ

មហាសេដ្ឋី Charoen Sirivadhanabhakdi មានអាយុ៦៥ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៧.៩ពាន់លានដុល្លារ។មហាសេដ្ឋីរូបនេះ វិយោគទៅលើចំណីអាហារ និងអចលនទ្រព្យ។ ថ្មីៗនេះ មហាសេដ្ឋីរូបនេះ បានគ្រប់គ្រងទៅលើដី១០៨,០០០ហិកតា នៅក្នុងប្រទេសថៃ និងជាម្ចាស់សណ្ឋាគារជាង៥០កន្លែង នៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និង នៅក្នុងតំបន់អាស៊ីជាច្រើនផ្សេងទៀត។

ទី៤/ មហាសេដ្ឋី Robert Budi Hartono ជនជាតិឥណ្ឌូនេស៊ី

មហាសេដ្ឋី Robert Budi Hartonoមានអាយុ៦៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ១៧.៤ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិនិយោគទៅលើធនាគារ និងថ្នាំជក់។

ទី៥/ មហាសេដ្ឋី Robert Kuok ជនជាតិម៉ាឡេស៊ី

មហាសេដ្ឋី Robert Kuok មានអាយុ៩៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៤.៨ ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិយោគទៅលើប្រេង ដឹកជញ្ជូនតាមកាប៉ាល់ សណ្ឋាគារ ចណីសត្វ ស្ករអំពៅ និង អចលនទ្រព្យជាដើម។

ទី៦/ មហាសេដ្ឋី Rober & Philip Ng ជនជាតិសឹង្ហបុរី

មហាសេដ្ឋី Rober & Philip Ng មានទ្រព្យសម្បត្តិ ចំនួន៨.៧ ពាន់លានដុល្លារ  ដែលវិនិយោគទៅលើវិស័យចលនទ្រព្យ ដោយបានកាន់កាប់ក្រុមហ៊ុនធំៗជាច្រើន ដូចជា Sino Group ជាដើម។

ទី៧/ មហាសេដ្ឋី Pham Nhat Vuong ជនជាតិវៀតណាម

មហាសេដ្ឋី Pham Nhat Vuong មានអាយុ៤៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ៦.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ មហាសេដ្ឋីរូបនេះមានក្រុមហ៊ុនឈ្មោះ Vinggroup វិនិយោគទៅលើអលនទ្រព្យ ការិយាល័យជួល សុខាភិបាល និងវិស័យផ្សេងៗទៀតជាច្រើន។

ទី៨/ មហាសេដ្ឋីគិត ម៉េង ជនជាតិកម្ពុជា

មហាសេដ្ឋីគិត ម៉េងមានអាយុ៥០ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.៦ ពាន់លានដុល្លារ គឺជាប្រធានក្រុមហ៊ុន The Royal Group ដោយវិនិយោគទៅវិស័យធនាគារ រថភ្លើង ទូរគមនាគមន៍ និងទូរទស្សន៍ជាដើម។

ទី៩/ មហាសេដ្ឋី Tay Za ជនជាតិមីយ៉ាន់ម៉ា

មហាសេដ្ឋីTay Za មានអាយុ៥៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.២ ពាន់លានដុល្លារ ជាប្រធានក្រុមហ៊ុនHTOO Group  វិនិយោគទៅលើវិស័យជាច្រើនប្រទេភេទ ។ មហាសេដ្ឋីរូបនេះ មានរឿងអាស្រូវជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានខ្សែស្រឡាយជាប់នឹងមន្ត្រីធំៗ ដូជា លោក Than Shwe អតិតមេដឹកនាំមីយ៉ាន់ម៉ាជាដើម។

ទី១០/ មហាសេដ្ឋី Khamtai Siphandone ជនជាតិឡាវ

មហាសេដ្ឋី Khamtai Siphandone មានអាយុ៩៤ឆ្នាំ មានទ្រពុ្យសម្បត្តិចំនួន ៨០០លានដុល្លារជាង។ មហាសេដ្ឋីរូបនេះជាអតិអ្នកនយោបាយ ដោយធ្លាប់ធ្វើជាប្រធានធិបតីរបស់ប្រទេសឡាវ  និងជាសមាជិកកណ្តាលរបស់គណបក្សបដិវដ្តឡាវ នៅក្នុងឆ្នាំ ១៩៥៦៕ ប្រភព propertyarea