នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ៦នាក់ ករណី​លួច​ម៉ូតូ​និង​ទទួលផល​ចោរកម្ម

ភ្នំពេញ: កាលពី​ថ្ងៃទី១៧ខែកញ្ញា​ឆ្នាំ៣០១៨ នៅ​ការិយាល័យ​នគរបាល​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ន​សង្ស័យ​ចំនួន៦នាក់​នៅ​ចំណុច​ផ្ទះ​លេខ៧៤ផ្លូវ៣៧៤ក្រុម១សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោករាជាធានីភ្នំពេញ ។​

​ជនសង្ស័យដែល​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​ដូច​មានឈ្មោះ​ខាងក្រោម ៖
ជនសង្ស័យ​ទី១ឈ្មោះ​ត្រ​មុជ ស៊ី​នោ ភេទ​ប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ២០០៤ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​មិនពិតប្រាកដ ប្រើប្រាស់​គ្រឿងញៀន​វិជ្ជមាន។

ទី២ឈ្មោះ លឹម​ភារ​ម្យ ភេទ​ប្រុស អាយុ២៨ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៤៤ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​ជាងផ្សារដែក ប្រើប្រាស់​គ្រឿងញៀន​វិជ្ជមាន។

ទី៣ឈ្មោះ ភ័​ក្រ ពន្លឺ ភេទ​ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​លេខ៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​មិន​ពិតប្រាកដ ប្រើប្រាស់​គ្រឿងញៀន​វិជ្ជមាន
អ្នក​ទាំង៣នាក់​ខាងលើ​ករណី​លួច​ម៉ូតូ។

ជនសង្ស័យ​ទទួលផល​ចោរកម្ម​ចំនួន២នាក់​គឺ ទី១ឈ្មោះ ម៉ុង ឡុង ភេទ​ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ​តូប​លេខ៣២៣ សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​ជាង​បិត​តែម​ម៉ូតូ ប្រើប្រាស់​គ្រឿងញៀន​អវិជ្ជមាន។ និង​ទី២ឈ្មោះ ហួត រស្មី ហៅ​សូន ភេទ​ប្រុស អាយុ២៩ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ១១អា ផ្លូវ៣៣៦ ក្រុម៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មុខរបរ​មិន​ពិតប្រាកដ ប្រើប្រាស់​គ្រឿងញៀន​អវិជ្ជមាន។

ជនសង្ស័យ​ម្នាក់​អ្នកផ្តល់​ទីតាំង​និង​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ឈ្មោះ​តោ ដា​រ៉ូ ភេទ​ប្រុស អាយុ៣៤ឆ្នាំ ស្នាក់​នៅផ្ទះ​ល​រខ៥៩ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ​ប្រើប្រាស់​គ្រឿងញៀន វិជ្ជមាន។

ស្ថិតក្នុង​រង្វង់​ប្រតិ​ប​ត្ត​ការ​សម្ភារ:ដកហូត​មាន១ម៉ូតូ​ម៉ាក​ហុង​ប៊ិច ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ​1GV 5665ភ្នំពេញ របស់​ជនរងគ្រោះ​ឈ្មោះ​ម៉ន សារី​ន។
ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុយ​គី​និ​ច ពណ៌​ប្រផេះ ស្លាក​លេខ​តាកែវ​1Q 5660 ។
ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​គ្មាន។ម៉ូតូ​ម៉ាក​puslha ពណ៌​ក្រហម​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1CY 0229។ម៉ូតូ​ម៉ាក​EXCITER ពណ៌​ក្រហម​ស ស្លាក​លេខ នប1-1264 ។
ម៉ូតូ​ម៉ាក​SL ពណ៌​ទឹកប្រាក់ ស្លាក​លេខ​គ្មាន។
ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុយ​គី​វីវ៉ា ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1BK 8630 ។ម៉ូតូ​ម៉ាក​Today ពណ៌​ខ្មៅ​ក្រហម ស្លាក​លេខ​ភ្នំពេញ​1BR 7260 ។ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខគ្មាន។
ម៉ូតូម៉ាកGIORMO ពណ៌ស្វាយ ស្លាកលេខគ្មាន។ម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BV 1929របស់ជនសង្ស័យ។
ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CK 6698របស់ជនសង្ស័យធ្វើសកម្មភាព។
ស្លាកលេខម៉ូតូចំនួន៩បន្ទះ ភ្នំពេញ1M 8555,ភ្នំពេញ1D 0502,ភ្នំពេញ1BV 8588,ភ្នំពេញ1AY 7726,ភ្នំពេញ1AH 4720,ភ្នំពេញ1AE 4666,កណ្តាល1Z 6030,កណ្តាក1H 1032,តាកែវ1B 1922។
១៤,ប័ណ្ណសំគាល់យានយន្តចំនួន៥ប័ណ្ណ និងឧបករណ៍សោនិងសម្ភារ: សម្រាប់កែច្នៃមួយចំនួនគ្រឿងបន្លាស់មួយចំនួនដែកសម្រាប់កាច់សោម៉ូតូចំនួន២និងរថយន្ត២គ្រឿង៕

ប្រភព៖ Fb

វីវហើយ ចាំមើលទៅជាយ៉ាងណា ក្រសួងបីហើយ ចេញមុខចាត់វិធានការ លើយាយ ភូ ដែលព្រហើនលុបឆ្នេរព្រែកត្រែង

(ភ្នំពេញ )ណៈកម្មការ​​គ្រប់គ្រង​​​ឆ្នេរ ដែល​មានឯកឧត្តមឧប​​​​​​​​នាយករដ្ឋម​​​​​​​​​ន្ដ្រី ជា សុផារ៉ា ​​​​​​​​​ជា​ប្រធាន​​​​​​​​​ កំពុង​​​​​​​​​តែ​ពិ​​​​​​​​​​​​​​​​​​​​​​និត្យ និង​ចាត់វិ​​​​​​​​ធានការ ចំ​​​​​​​​​ពោះ​ក្រុមហ៊ុន​ខ្មែ​​​​​​​​​ដែល​បាន​ចាក់​​​​​​​​​ដី​លុប​ឆ្នេរ​ព្រែ​​​​​​​​កត្រែង នៅ​​​​​​​​​​ខេត្ត​ព្រះ​​​​​​​​​សីហនុ​។​​​​​​​​​ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​បាន​ចាក់ដី​​​​​​​​​លុប​ឆ្នេរ​ព្រែក​​​​​​​​ត្រែង នៅ​ខេត្ត​ព្រះ​​​​​​​​​សីហនុ គឺជា​ក្រុ​​​​​​​​​​មហ៊ុន​រប​​​​​​​​​​ស់ លោក​​​​​​​​ជំទាវ​ឧកញ៉ា​​​​​​​​​​ ជឹង ​​​​​​​​សុភាព​​​​​​​​​​​ ហៅ ​​​​​​​​​​​យា​​​​​​​​​​​​​​​​​​​​​​​​យ​ភូ​។​

​ឯកឧត្តម ថោង​​​​​​​​​ ខុន រដ្ឋមន្ដ្រី​​​​​​​​​ក្រសួង​ទេស​​​​​​​​​​​​​​​​​​​ចរណ៍ និង​ជា​អនុប្រ​​​​​​​​ធាន​អចិន្ត្រៃយ៍​​​​​​​​​​គណៈកម្មការ​​​​​​​​​​គ្រប់គ្រង​ឆ្នេ​​​​​​​​​​​​​​​​​​រ បាន​ថ្លែង​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​​​​​​​​​​២០១៨​នេះ​​​​​​​​​​ថា ក្រុម​​​​​​​​​​​​​​​​​ហ៊ុន​ដែល​កំពុង​អ​​​​​​​​ភិវឌ្ឍន៍​នៅ​តំប​​​​​​​​​ន់ឆ្នេរ​ព្រែក​​​​​​​​​​ត្រែង កំពុ​​​​​​​​​​​​​​​​​​ង​តែ​បំពាន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឆ្នេរ ​​​​​​​​​ដែល​ចេញ​​​​​​​​​​ដោយ​រាជរដ្ឋា​​​​​​​​​ភិបាល និង​គណៈកម្មការ​គ្រប់​គ្រង​ឆ្នេរ ដោយ​អ​​​​​​​​​​​​​​នុញ្ញាត​ឲ្យ​រា់​គម្រោង​អភិវឌ្ឍន៍​​​​​​​​​​នៅ​តំបន់ឆ្នេរ ត្រូ​​​​​​​​វ​មាន​ចម្ងា​​​​​​​​យ​យ៉ាង​ហោច​ណា​​​​​​​​​ស់​១០០​ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ​ឆ្ងាយ​ជាង​នេះ​។

គណៈកម្មការ​គ្រប់គ្រ​ង​ឆ្នេរ កំពុង​តែ​ពិនិត្យ​អំពី​ទិដ្ឋ​​​​​​​​​ភាព​ច្បាប់​ជុំ​​​​​​​​វិញ​ករណី​នេះ​​​​​​​​​​ ហើយ​អាច​ឈាន​ទៅ​កំ​ណត់​ឲ្យ​​​​​​​​​ក្រុមហ៊ុន​ខាងលើ កាយ​ដី​ចេញ​​​​​​​​​ពី​តំបន់​ដែល​​​​​​​​​​បាន​ចាក់​លុប​​​​​​​​​ ឬ​អនុវត្ត​វិ​​​​​​​​​ធានការ​​​​​​​​​​ច្បាប់​ជា​បន្ដ​​​​​​​​បន្ទាប់ ព្រោះ​​​​​​​​​​​រាជរ​​​​​​​​​​​​​​​​ដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នោះ បំផ្លា​​​​​​​​​ញ​ឆ្នេរ​ដ៏​ស្រ​​​​​​​​​ស់ស្អា​​​​​​​​​​​ត និ​​​​​​​​ង​កំពុង​ទា​​​​​​​​​​​​​​​​​ក់ទាញ​ភ្ញៀវទេស​​​​​​​​​​ចរ​នោះ​​​​​​​​​​​​ទេ​។ តាម​​​​​​​​​​​​​​គោលការណ៍​ណែនាំ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ពិសេស​ស្ថិត​ក្នុង​គ​​​​​​​​​​ម្រោង​ធនាគារ អភិវ​​​​​​​​​ឌ្ឍន៍អាស៊ី ADB កំពុង​តែ​រៀបចំ​ធ្វើ​ផ្លូវ​នៅតាម​តំប​​​​ន់ឆ្នេរ​បន្ថែមទៀ​​​​​​​​ត ដើម្បី​ផ្ដល់​ភាពងាយស្រួ​​​​​​​​​ល​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ដ ពី​សំណាក់​ភ្ញៀវទេ​​​​​​​​​​​​​សចរ​ផង​ដែរ​។​

​មន្ត្រីជាន់ខ្ពស់​ខេត្ត​​​​​​​ព្រះសីហនុ បាន​អះ​​​​​​​​​អាង​ថា ក្រុមហ៊ុ​​​​​​​​​ន​ដែល​បាន​ចាក់ដី​លុ​​​​​​​​​ប​ឆ្នេរ​ព្រែកត្រែ​​​​​​​​​ង រហូត​ធ្វើ​​​​​​​​​​​​​​​​​​​​​​ឲ្យ​ផ្ទុះ​ការរិះគន់​ពី​​​​​​​​​​ប្រជាពលរដ្ឋ​នេះ​​​​​​​​​ មិនមែន​ជា​ក្រុ​​​​​​​​​មហ៊ុន របស់​ចិ​​​​​​​​​ន​នោះទេ​​​​​​​​​ គឺ​ក្រុមហ៊ុ​​​​​​​​​ន​អភិវឌ្ឍន៍​រ​​​​​​​​​​បស់​ខ្មែ​​​​​​​​​រ ដែល​​​​​​​​​​​​​​​​​មាន​លោក​​​​​​​​​​​​​​​​​​ស្រី​ឧកញ៉ា​​​​​​​​​ម្នាក់​ក៏​មាន​ឥទ្ធិពល គឺ​យាយ​ភូ​។​

​មហាជន​រង់​​​​​​​​​ចាំ​មើល​តើ លោ​​​​​​​​​ក​ឧបនា​​​​​​​​​​​​​​​យករដ្ឋមន្ត្រី ជា សុផា​​​​​​​​​​រ៉ា និង​លោក​​​​​​​​​​ថោង ខុន មាន​​​​​​​​​​វិធានការ បែ​​​​​​​​​​បណា​​​​​​​​​​​​​​​​​ ចំពោះ​ក្រុមហ៊ុន​របស់ លោកស្រី​​​​​​​​​ ជឹង សុភាព​​​​​​​​​ ហៅ ​​​​​​​​យាយ ភូ ឬ​​​​​​​​​​​​​​​​​​មួយ​គ្រាន់​​​​​​​​​​តែ ជាការ​គំ​​​​​​​​​រាម​តែប៉ុ​​​​​​​​​ណ្ណោះ ​​​​​​​​​​ព្រោះ យា​​​​​​​​​​​​យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូ ក៏​មិនមែន​​ជា​ម​​​នុស្ស​ធម្ម​ដែ​​​​​​​​​រ ហើយ​ជា​​​​​​​​​​មនុស្ស​ម្នាក់​ស្និ​​​​​​​​​ទ្ធ​នឹង​អ្នកមា​​​​​​​​​នអំណា​​​​​​​​ច​មួយ​ចំ​​​​​​នួន​ដែរ​។​

​ក្រោយពី មានប្រតិក​​​​​​ម្ម នៅលើ​បណ្តា​​​​​​​​ញ សង្គម​ហ្វេ​​​​​​​​​​​​​​​​​​​ក​ប៊ុក ជុំវិញ ​​​​​​​​​ករណី ដង្ខៅ​​​​​​​​​​ដី​បឹងកក់ ​​​​​​​​​ដែល​គេ​ស្គា​​​​​​​​​​ល់​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​យាយ ភូ ចាក់ដី លុប ឆ្នេរ​ព្រែក​​​​​​​​​ត្រែង នៅ​ខេត្ត​ព្រះ​​​​​​​​​​សីហនុ លោ​​​​​​​​ក William ​​​​​​​​​Guang ដែ​​​​​​​​​ល​ជា​ប្រធា​​​​​​​​​​ន​គណបក្ស​​​​​​​​​​​​​​​ខ្មែរ​ក្រោក និង​ជា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​​​​​​​​ពិគ្រោះ និង​ផ្តល់​​​​​​​​​​យោបល់ ដែល​មា​​​​​​​​​ន​ឋានៈ​ស្នើ​នឹង​ទេស​រដ្ឋមន្ត្រី​នោះ ​នឹង​​​​​​​​​​​​​​​​ចុះ​សិក្សា​ការចាក់​ដី​លើ​សមុទ្រ ខុសច្បា​​​​​​​​​ប់ នៅ​ក្រុង​​​​​​​​​ព្រះសីហនុ តំ​​​​​​​​បន់​ព្រែក​​​​​​​​​​​ត្រែង​។

 

លោក Willia​m Guang បាន​ប​​​​​ញ្ជាក់​ក្នុងផេក​ហ្វេស​​​​​​​​​​ប៊ុ​កថា “​នា​ថ្ងៃ​អង្គារ ទី​១៨ ខែ​កញ្ញា ខាង​មុខ​​នេះ ​​​​​​​​​​​​​​​​​ក្រុមការងារ​យើងខ្ញុំ និង​ចុះ​​​​​​​​​​​សិស្សា​ស្រាវជ្រា​​​​​​​​វ​លម្អិត​រ​​​​​​​​ក​អំពើ​ឃុបឃិ​​​​​​​​​​​​​​​​​​ត ឬ​តម្រុយ​ពុ​​​​​​​​​ករលួយ​​​​​​​​​​ណាមួយ រប​​​​​​​​​ស់​អាជ្ញា​​​​​​​​​​ធរ​ពា​​​​​​​​​​​​​​​​​​​​ក់ព័ន្ធ ដែល​អនុញ្ញាត​ឲ្យ​ជំទាវ​ម្នាក់ ​​​​​​​​​ដែល​មាន​ប្ដី​​​​​​​​​ជា​សមា​​​​​​​​​​​​​​​​​​ជិក​ព្រឹទ្ធសភា ​​​​​​​​​ចាក់​ដីក្រហ​​​​​​​​​ម រំលោភ​​​​​​​​​​ច្បាប់ អ​​​​​​​​នុក្រឹត្យ​​​​​​​​​​​លេខ ​​​​០១ សរ​ណន ស្ដីពី​ការអភិវឌ្ឍន៍​តំបន់​​​​​ឆ្នេរ​ក​​​​​​​​​​ម្ពុ​​​​​​​​​​​ជា​​​​​​​​​​។

 

សូម​ឯកឧត្តម ​យន្ត មីន មេត្តា​ពិនិត្យ​មើ​​​​​​​​​​​​​​​​​​​​​​​ល​អនុក្រឹត្យ និង រាល់​បទ​​​​​​​​​ដ្ឋាន​គតិយុត្ត ឲ្យ​​​​​​​​បាន​គ្រប់​ជ្រុ​​​​​​​​​ងជ្រោ​​​​​​​​​​​​​​​​​យ មុន​អនុម័ត​លើ​អាជ្ញាប័ណ្ណ​វិនិយោគ ឬ​ធ្វើ​សេចក្តី​ថ្លៃ​ង​ការ ឬ​ផ្តល់​​បទសម្ភាសន៍​ដ​​ល់​អ្នកសារព័​​​​​​​​​​​ត៌មាន​ថា ​​​​​​​​​​​​​ការចាក់​ដី​លុប​សមុទ្រ​នេះ ជា​ការអភិវឌ្ឍន៍​ស្របច្បាប់ ទង្វើ​របស់​ពួក​អស់លោក​បាន​ចូលរួម បំផ្លាញ​ជាតិ បំផ្លាញ​​ទ្រព្យស​​​​​​​​​​​​​​​​​​​​​​​ម្បត្តិ​របស់​រួម បំពុលសង្គម​តាមរយៈ បំផ្លា​​​​​​​​​ញ​ផលប្រ​​​​​​​​​​យោជ​​​​​​​​ន៍​រួម​រប​​​​​​​​​ស់​ប្រជា​​​​​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋ ​​​​​​​​​ដើម្បី​ផលប្រ​​​​​​​​​យោជន៍​ដ៏​អា​​​​​​​​​ត្មានិ​​​​​​​​​​​យម ពុករលួយ​គ្មាន​អៀនខ្មា​​​​​​​​​ស ដែល​មិន​សក្តិ​​​​​​​​​សម​ជា​មន្ត្រី​​​​​​​​​ ដែល​ត្រូវបាន​​​​​​​​​ប្រជាពលរដ្ឋ​គោ​​​​​​​​​​រព និង​ទុកចិ​​​​​​​ត្ត​នោះទេ​។​​​​​​​​​​​​​​​​​ យើង​ចាត់ទុក​ថា នេះ​ជា​ការ​​​​​​​​លោភច្បាប់​ជា​ប្រព័ន្ធ​​​​​​​​​ និង​ធ្វើ​សេ​​​​​​​​ចក្ដីថ្លែងការណ៍ ​​​​​​​​ការពារ​ការរំ​​​​​​​​​លោភច្បាប់​​​​​​​ទៀតផង​”៕ ​ប្រភពCEN

 

នឹកអើយសែននឹក រដូវនេះ ជារដូវធ្វើស្រែ ម៉ែនិងឪពុកធ្វើស្រែដើម្បីកូន នេះជារូបភាពដ៏កម្រនៅពេលពុកម៉ែធ្វើស្រែចំការ

នៅពេលដែលរដូវវស្សាចូលដល់ ប្រជាកសិករ​ តែងណាំគ្នាម្នីម្នា កាប់គាស់ ភ្ជួររាស់ដី ដើម្បីប្រកការធ្វើស្រែចំការ ទាន់រដូវវស្សា ។ នឹកឃើញឪពុកនិងម្តាយខ្ញុំជាអ្នកស្រែ ខំធ្វើស្រែចំការ ដើម្បីឲ្យខ្ញុំបន្តការសិក្សានៅក្រុងភ្នំពេញ ដើម្បីឲ្យរួចផុតពីការលំបាកដូចពួកគាត់ ។ ខ្ញុំអ្វីក្រៅពីការអរគុណ និងសន្យាថានឹងតបស្នងសង់គុណលោកទាំងពីរវិញជាមិនខាន តែពេលនេះកូនសុំជូនកំណាព្យពីបីឃ្លាំជូនអ្នកមានគុណ និងឪពុកម្តាយទូទៅ។

 

 

😘ពុកម៉ែប្រឹងថែស្រែចម្ការ 😘 នឿយហត់យ៉ាងណាមិនហាស្ដី😬

ព្រោះខ្វល់បារម្មណ៍កូនប្រុសស្រី 👫មិនថាយប់ថ្ងៃគេងគិតគូ។💏

កូនធំៗហើយគួរចេះគិត ប្រឹងប្រែងកាយចិត្តចេះតស៊ូ💪💪

ជួយកិច្ចការគាត់ឲ្យបានធូរ👌 លោកហ្នឹងគិតគូផលដល់យើង។👏👏

កុំធ្វើបាបចិត្តអ្នកមានគុណ😿 បំផ្លាញទ្រព្យធនគាត់សាងឡើង🙀

គួរជួយខិតខំលើកតម្កើង👍 គ្រួសាររុងរឿងទៅមុខបាន។ 👏👏

🙏បើសិនជាមានកំហុសឆ្គងដោយអចេតនា ត្រង់កន្លែងណា សូមមេត្តាអធ្យាស្រ័យ និងជួយកែលម្អផង ព្រោះខ្ញុំមិនសូវចេះតែង កំណាព្យទេ🙏

កែសំរួល ដោយ វុន សុខជា ប្រភពFB Phy Tochkay

អាថ៌កំបាំងជីវិតពេលឈានចូលវ័យចំណាស់

* មុនអ្នកឈានចូលនិវត្តន៍ សូមកុំខ្លាចអ្វីឲ្យសោះ …កុំស្ដាយកម្លាំង… ធ្វើអ្វីៗទាន់នៅពេញម្លាំង ហើយក្រោយអ្នកចូលនិវត្តន៍ហើយ សូមកុំស្ដាយស្រណោះអ្វីទាំងអស់ ព្រោះអ្វីដែលអ្នកត្រូវធ្វើ អ្នកបានធ្វើហើយទេតើ នៅចាំតែទេវតាទេ ជាសម្រេចនោះ ។

* សូមរីករាយនឹងជីវិតរបស់អ្នកដូចជាដើរកម្សាន្តទេសចរណ៍ ទាន់អ្នកមានឱកាស ហើយកុំចាំរហូតអ្នកដើរលែងរួចទើបស្ដាយក្រោយនោះ ព្រោះថាយើងត្រូវចេះស្វែងយល់ពីដង្ហើម ចុងក្រោយរបស់សំរាប់រស់នៅឲ្យមានអត្ថន័យក្នុងវ័យមួយដ៏សមរម្យ។

* បើមានពេល សូមជួបញាតិមិត្តចាស់ៗរបស់អ្នកឲ្យញឹកញាប់ ហើយការជួបជុំនេះមិនសំដៅទៅលើការស៊ីផឹកនោះទេ គឺមានន័យថា អ្នកដឹងថា អ្នកនៅសល់ពេលកាន់តែតិចហើយ ដឹងទេ វាជាឳកាសសំរាប់យើងជួបមិត្តចាស់ៗ ដើម្បីរំលឹករឿងចាស់ៗខ្លះ និងដើម្បីបន្តការរស់នៅជាវ័យចំនាស់មួយ អង្គុយផឹកតែពិតជាមានន័យណាស់សំរាប់មនុស្ស ។

* សូមចងចាំថា ប្រាក់ដែលអ្នកទុកក្នុងធនាគារមិនប្រាកដថាជារបស់អ្នកទេ ត្រូវចាយ …ចាយទៅ …ត្រូវដើរកំសាន្តដើទៅ ចាយដើម្បីឲ្យអ្នកសប្បាយចិត្ត ព្រោះក្នុងជិវិតយើងស្វែងរកវាអស់ជាច្រើនពេល នេះជាពេលចុងក្រោយសំរាប់ប្រើវាទៅ ។

* អ្នកចង់ញ៉ាំអ្វី ញ៉ាំទៅ សំខាន់ឲ្យតែវាធ្វើឲ្យអ្នកសប្បាយចិត្ត ហើយបើញ៉ាំទៅធ្វើឲ្យសុខភាពល្អ ញ៉ាំឲ្យញឹកញាប់ចុះ …តែបើញ៉ាំទៅប៉ះពាល់សុខភាពដូចជាស្រា ញ៉ាំតិចៗចុះ ហើយកុំតមឲ្យសោះណា ប្រយ័ត្នស្ដាយក្រោយអស់មួយជិវិត។

* បើឈឺ ត្រូវប្រញាប់ព្យាបាល ទោះបីជាមានឬក្រក៏ដោយ ហើយត្រូវដោះស្រាយបញ្ហាសំខាន់ៗដូចជាបណ្ដាំកេរមរតកឲ្យរួចរាល់ ព្រមទាំងកុំព្រួយបារម្ភពេកនៅពេលដែលឈឺ ព្រោះជីវិតយើងគឺ កើត ចាស់ ឈឺ ស្លាប់ ចៀសមិនផុតទេ។

* ឥឡូវយើងគិតឡើងវិញ បើព្រួយបារម្ភទៅជាសះស្បើយ ព្រួយបារម្ភទៅ!

 

* បើព្រួយបារម្ភហើយ រស់បន្តទៀតបាន ព្រួយបារម្ភទៀតទៅ!

 

* បើព្រួយបារម្ភហើយធ្វើឲ្យអ្នកសប្បាយចិត្ត អញ្ជើញព្រួយបារម្ភទៀតទៅ!

 

* ណ្ហើយ! កូនៗរបស់យើងចេះស្វែងរកអនាគតរបស់គេដោយខ្លួនគេហើយ!

 

* ណ្ហើយយកចិត្តទុកដាក់មើលរាងកាយដ៏ចាស់របស់អ្នកទៅ! ប្រាក់ដែលអ្នករកបាន ទុកចាយពេលអ្នកចាស់ទៅ!

* មើលថែទាំប្ដីឬប្រពន្ធរបស់អ្នកឲ្យបានល្អទៅ ព្រោះអ្នកមិនដឹងថា តើនរណាដែលត្រូវស្លាប់មុននោះទេ! ឆ្លៀតទៅលេងមិត្តចាស់ផងទៅ បើឆ្លៀតបាន ព្រោះអ្នកអស់ពេលហើយ!

* ឥឡូវនេះទាន់នៅដកដង្ហើម សូមអ្នកញញឹមនិងសើចមួយទៅមើល សូមធ្វើឲ្យជិវិតរបស់ឲ្យមានន័យ ក្នុងឆាកវិតរបស់អ្នកគ្រប់ៗគ្នា ។ ដោយ វុន សុខជា ប្រភពFB Bo Tuth

មិនទាន់ចប់ទៀត រឿងចោរស្រីម្នាក់ នៅផ្សារព្រៃទា តោះមកស្តាប់ការពន្យល់ប្អូនស្រីទាក់ទង់រឿង ចោរ និងអ្នកប្រើហិង្សាលើចោរ (មានវីដេអូ)

មានរឿងកើតឡើងរហូត ចំពោះប្រពលរដ្ឋ និងចោរតែងតែមានការវាយតបគ្នា ពេលខ្លះរហូតដល់មានការស្លាប់ទៀតផង ។ កាលពីពេលថ្មីៗទៅនេះមានការជជែកវែកញែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីមានការផ្ទុះរឿងរ៉ាវក្រុមអាជីវករនៅផ្សារព្រៃទាត្រូវសមត្ថកិច្ចហៅទៅសួរនាំរឿងប្រើប្រាស់អំពើហង្សារនិងចាប់កោសក់ចោរស្រីម្នាក់នៅម្តុំផ្សារព្រៃទា។

មានមហាជនខ្លះបានបង្ហាញក្តីអាណិតអាសូរដល់ចោរស្រី ចំណែកអ្នកខ្លះទៀតវិញបានសម្តែងការអាណិតអាសូរដកក្រុមអាជីវកដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយពួកគេគិតថាការប្រើប្រាស់អំពើរហង្សារលើចោរមិនទាស់ខុសអ្វីនោះទេ។

ការជជែកវែកញែកទាំងនេះក៏បានបង្កើតជាចម្ងល់មួយថា«តើបុគ្គលដែលប្រើប្រាស់អំពើរហិង្សាលើចោរមានទោសដែរឬទេ?

គួរបញ្ជាក់ផងដែរថាក្រុមអាជីវករផ្សារព្រៃទាដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រូវបានសមត្ថកិច្ចដោះលែងវិញហើយដោយគ្រាន់តែយកទៅអប់រំពីការអនុវត្តច្បាប់តែប៉ុណ្ណោះ។

ខាងក្រោមនេះជាវីឌេអូសម្តែងខ្លីៗដែលពន្យល់ពីការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ចនិងតុលាការប្រជាជន៖

ទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fdaranewstv%2Fvideos%2F326537784769931%2F&show_text=0&width=560

កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ )

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ


ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ០០ នាទី។

ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនគរបាលស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សម្ភារៈបាត់បង់អាវុធខ្លីម៉ាកGLOCK១៩ពណ៌ខ្មៅលេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើមបង់អាវុធខ្លី ចំនួន ០១ គ្រាប់ចំនួន ១៥ គ្រាប់ទូរសព្ទ័ដៃម៉ាកSamsungGalaxyS9 ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៧៨៧៧៨៨៨១ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២AC- ៨៧៩៨ប័ណ្ណបើកបរ ចំនួន ០១អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១កាតATM ចំនួន ០៤ សន្លឹកប្រាក់រៀល ចំនួន ៤ លានរៀល និងប្រាក់ដុល្លារ ២០ ដុល្លារអាមេរិក

ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ម៉ន សំនៀង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ

វត្ថុតាងចាប់យកបានអាវុធខ្លីម៉ាកGLOCK១៩ ពណ៌ខ្មៅ លេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើម បង់អាវុធខ្លី ចំនួន ០១ គ្រាប់ចំនួន ០៤ គ្រាប់ ជារបស់ជនរងគ្រោះ ឈ្មោះ ម៉េង វិមានតារា

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

ប្រភព៖ FB

កីឡាករល្បីនៅកម្ពុជា វង្ស ណយ មានជីវភាពខ្វះខាតខ្លាំង ឥលូវ……

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ អង្គរក្ស បេះដូង បានឱ្យដឹងយ៉ាងដូច្នេហថា «កំពូលកីឡាប្រដាល់ស្ដេចកែង ប្រចាំស្រុកខ្មែរ ( វង្ស ណយ ) មានជីវភាពមិនធូរធា ដូចគេនោះទេ. ហើយត្រូវម្ដាយមានជំងឺ ឈឺរ៉ាំរ៉ៃ និង ឥលូវធ្ងន់ធ្ងរ យ៉ាងខ្លាំងថែមទៀតផងនោះ. ទើបធ្វើអោយ វង្ស ណយ មានការពិបាកជាខ្លាំង ដូចនេះ ។

ដូចដែលយើងបានជ្រាបហើយថា ជីវិត ឬជីវភាពកីឡាករប្រដាល់របស់កម្ពុជាពុំសូវជាធូរធារប៉ុន្មានឡើយ ហើយមានកីឡាករខ្លះថ្វីបើមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក្ដី ក៏នៅតែមានជីវភាពខ្វះមុខក្រោយ ជាក់ស្ដែងដូចជា កីឡាករ វង្ស ណយ ជាដើម ដែលជាកីឡាករមួយរូបដ៏ល្បីល្បាញ បែជាមានជីវភាពក្រីក្រ ហើយក៏ធ្លាប់ទទួលបានការសន្ដោសប្រណីពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

ទាក់ទងជាមួយគ្នានេះដែរ ស្រាប់តែពេលនេះទទួលបានព័ត៌មានថ្មីមួយទៀតគឺ ខណៈពេលនេះ ម្ដាយរបស់កីឡាករ វង្ស ណយ កំពុងមានជំងឹរ៉ាំរ៉ៃ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយស្របពេលពុំមានប្រាក់គ្រប់គ្រាន់ផងនោះ ទើបធ្វើឱ្យ វង្ស ណយ ពិបាកចិត្តយ៉ាងខ្លាំង ។

សូមបងប្អូន សប្បុរសធម៌. ទាំងអស់ដែលស្រលាញ់ ខ្មែរដូចគ្នា ជួយដល់គាត់ផង» ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិននុញ្ញាតឱ្យប្រទេសជាសត្រូវទទួលបានអាវុធទំនើប

(អន្តរជាតិ) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ( Benjamin Nayanyahu ) បាននិយាយ ពីថ្ងៃអាទិត្យនេះថា ប្រទេសរបស់លោកបានតាំងចិត្ត ការពារបណ្តាប្រទេសជាសត្រូវមិនឱ្យទទួលបានគ្រឿងសព្វាវុធដែលច្បាស់លាស់ ។

លោកបាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍មួយថា អ៊ីស្រាអែលកំពុងធ្ចើការងារ យ៉ាងខ្ជាប់ខ្ជួន ដើម្បីរារាំងសត្រូវរបស់យើង មិនឱ្យបំពាក់ខ្លួនឯងបានជាមួយគ្រឿងសព្វាវុធទំនើប ។

លោកបាននិយាយបន្ថែមថា ខ្សែបន្ទាត់ក្រហមរបស់យើង គឺខ្លាំងដែលមិនធ្លាប់មានពីមុនមក ហើយការ តាំងចិត្តរបស់យើងដើម្បីពង្រឹងនូវខ្សែបន្ទាត់ក្រហមនេះ គឺខ្លាំងជាងដែលមិនធ្លាប់មានពីមុនមក ។ ការកត់សម្គាល់របស់លោកធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើ ព្រលានយន្តហោះទីក្រុងដាម៉ាស់ រដ្ឋធានីប្រទេសស៊ីរី កាលពីយប់ថ្ងៃសៅរ៍ដែលគេរាយការណ៍ថា បានវាយ ប្រហារយន្តហោះអ៊ីរ៉ង់មួយគ្រឿង ដែលដឹកគ្រឿងសព្វាវុធ សម្រាប់កងកម្លាំងអ៊ីរ៉ង់ស្និទ្ធប្រធានាធិបតីលោក បាសារ-អាល់-អាសាដ ក្នុងប្រទេសស៊ីរី ។

ប្រទេសអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការ ស្តីពីការវាយប្រហារនេះ ឬបញ្ជាក់អះអាងពី ការចូលរួមរបស់ខ្លួននោះឡើយ ។ អ៊ីស្រាអែលចាត់ទុកអ៊ីរ៉ង់ថា ជាការគំរាមកំហែងយ៉ាងសំខាន់មួយ ព្រមទាំងបានធ្វើការវាយប្រហារពី អាកាសរាប់សឹបលើកទៅលើគោលដៅអ៊ីរ៉ង់ ហើយនឹងក្បួនរថយន្តដឹកគ្រឿងសព្វវុធនៅក្នុងប្រទេសស៊ីរី ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ៕ប្រភពAKP

រឿងប្រលោមលោកខ្នាតខ្លីពីជិវិតការរវើរវាយរបស់ស្រីមេម៉ាយម្នាក់ “ភាគទី១”

នាងគឺជាស្រីម្នាក់ដែលមានមុខមាត់ស្រស់ស្អាត ប៉ុន្តែខ្ញុំមើលឃើញនូវស្នាមញញឹមបែរជាសោះកក្រោះ បង្កប់ក្នុងកែវនេត្រាដ៏ស្រងូតស្រងាត់នូវទុក្ខកង្វល់ជាច្រើនដែលនាងខំលាក់បាំង ហើយនាងខិតខំបង្ហាញថា នាងរឹងមាំណាស់ …ហើយវាមិនមានបញ្ហាអ្វីក្នុងជីវិតរបស់នាងឡើយ។

ខ្ញុំផ្ចិតផ្ចង់អារម្មណ៍ត្រងត្រាប់ស្ដាប់សម្ដីរបស់នាងដែលនិយាយដោយសំឡេងស្រួយស្រែស ហាក់ដូចជាចង់បង្ហាញប្រាប់ថា ដំណើរជីវិតរបស់នាងរៀបរយល្អណាស់ ផ្ទុយទៅវិញ ក្រោយសំឡេងនោះ ខ្ញុំបែរជាឮនូវសំឡេងច្រវាក់នៃខ្នោះឃ្នាងដែលភ្ជាប់នឹងដៃជើងរបស់នាង អូសលើកម្រាលឥដ្ឋ លាន់ច្រាកៗ ស្ទើរសង្កៀរត្រចៀកទៅវិញ..

នាងរស់នៅក្នុងបន្ទប់នៃផ្ទះដ៏តូចចង្អៀតមួយ តែបើយើងហៅថា “ប្រអប់” ដូចជាត្រឹមត្រូវជាង។ ជីវិតរបស់នាងហាក់បីស្ថិតក្នុងសភាពទុគ៌តប្រកបដោយទុក្ខ ដោយហេតុថា នាងបានប្រគល់ខ្សែជីវិតរបស់នាងឲ្យទៅបុរសម្នាក់ដែលឥតមានសតិសម្បជញៈ… ឥតមានឧត្តមគតិនិងមនសិកា… ឥតមានបេះដូង… គ្រប់គ្រងថែរក្សា។

តាមពិត នៅពីក្រោយស្នាមញញឹម… នៅពីក្រោយសំឡេងដ៏ស្រួយស្រែស… នៅពីក្រោយកាយវិការដ៏ស្វាហាប់ ខ្ញុំបានឃើញនូវកូនសោមួយ ដែលនាងអាចយកមកចាក់ដោះច្រវាក់ខ្នោះឃ្នាងបាន… តែហេតុម្ដេចបានជានាងមិនចាក់ដោះវត្ថុដ៏សែនចង្រៃនោះចោល?

ពិតប្រាកដណាស់ នាងបានបាត់បង់អ្វីៗសព្វបែបយ៉ាងទៅហើយ… នាងបានបោះបង់នូវអាជីពដែលនាងស្រឡាញ់ចូលចិត្ត ដើម្បីផ្គាប់ចិត្តបុរសម្នាក់… នាងបានបោះបង់ចោលនូវចំណេះវិជ្ជាដែលនាងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខមួយប្រចាំមហាវិទ្យាល័យ ដើម្បីគ្រួសារដ៏តូចមួយ… អ្វីដែលសំខាន់នោះ គឺនាងបាត់បង់ខ្លួននាងផ្ទាល់តែម្ដង… រហូតដល់ថ្នាក់នាងលែងដឹងថា ខ្លួនជាអ្វី… ខ្លួនត្រូវធ្វើអ្វីដើម្បីស្ដារឲ្យបាននូវស្ថានការណ៍ដ៏អណោចអធ័មនេះឲ្យផុតចាកពីអន្លង់កម្មនេះ…

តើត្រូវធ្វើដូចម្ដេចទើបនាងភ្ញាក់ចេញពីសុបិនដ៏អាក្រក់នេះបាន? សេចក្ដីសោកសៅនិងទុក្ខកង្វល់បានធ្វើឲ្យខួរក្បាលដ៏រវៀសរវៃនិងភ្លឺស្វាងប្រែជាស្ទក់និងអាប់ប្រាជ្ញាទៅហើយ។

នាងធ្លាប់នៅនឹកឃើញនូវសម្រស់ដ៏ស្អាតផូរផង់ដែលធម្មជាតិបានដាក់ទានដល់រូបនាង ក៏ប៉ុន្តែអំពើដ៏សាហាវឃោរឃៅនិងយង់ឃ្នងរបស់បុរសម្នាក់ បានរុញច្រាននាងឲ្យធ្លាក់ក្នុងសមុទ្រនៃក្ដីអស់សង្ឃឹម… វាធ្វើឲ្យនាងលែងយកចិត្តទុកដាក់ថែទាំប្រាណ… បណ្ដោយឲ្យវារសាត់ទៅតាមពេលវេលាដែលកន្លងទៅ… ហើយអ្វីដែលនាងនៅចងចាំ និងគិតដល់នោះ គឺមានតែកូនប្រុសតែម្នាក់គត់របស់នា់ងតែប៉ុណ្ណោះ…

” នៅមានត”

ប្រភពFB Bo Tuth

ដោយ សុខជា

បង្ក្រាបបទល្មើសគ្រឿងញៀន នៅខារ៉ាអូខេ «PRO» ក្នុងខណ្ឌចំការមន, សមត្ថកិច្ចឃាត់មនុស្ស២០នាក់ និងថ្នាំញៀនមួយចំនួន

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀននៅក្នុងខារ៉ាអូខេ «PRO» ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កម្លាំងសមត្ថកិច្ចបានឃាត់មនុស្សចំនួន២០នាក់ ក្នុងនោះស្រី៥នាក់។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ ប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់នៅទីតាំងខារ៉ាអូខេ ឈ្មោះ PRO កាលពីសប្តាហ៍មុន កម្លាំងជំនាញ «ក៣» របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ២០នាក់ (ស្រី៥), ថ្នាំញៀនប្រភេទខេតាមីន៣០គ្រាប់ និងម៉េតំហ្វេតាមីន ICEចំនួន១៨កញ្ចប់តូច។

នាយឧត្តមសេនីយ៍បានបន្តថា តាមការសួរចម្លើយករណីនេះពាក់ព័ន្ធបទល្មើសជួញដូរ២នាក់ និងលទ្ធផលធ្វើតេស្តមានផ្ទុកសារធាតុញៀន១៥នាក់ (ស្រី៣) និងគ្មានផ្ទុកសារធាតុញៀន៣នាក់ (ស្រី២)។ សម្រាប់ជនសង្ស័យទាំងនេះ សមត្ថកិច្ចជំនាញបានចាត់កាតតាមផ្លូវច្បាប់៕

ប្រភព៖ FB