សូមសរសើរដោយចិត្តស្មោះ ជប៉ុនជួសជុលទាំងយប់ទាំងថ្ងៃលឿនជាងការរំពឹងទុក ស្ពានជ្រោយចង្វារចាស់ នឹងដាក់ឲ្យប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ

គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ គ្រោងនឹងដាក់អោយប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ក្រោយពេលដែលបានជួសជុលសាងសង់ ៩៣ ភាគរយហើយ ពោលគឺលឿនជាងការគ្រោងទុក។ យោងតាមការលើកឡើងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖

“គម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងនេះសម្រេចបាន៩៣ ភាគរយ លឿនជាងការគ្រោងទុក១៤ ភាគរយ។ ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ននៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ”៕

បងប្អួនគាំទ្រទេ?នាយឧត្តមសេនីយ៍ នេត សាវឿន ចោរឆក់ចាប់បាន ប្ដឹងពីបទ មនុស្សឃាតដោយចេតនា

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឪកាស ដែលនាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមក្នុង ពិធីតែងតាំងស្នងការនគរបាលខេត្តព្រៃវែង។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា “ចំណុចនេះ ខ្ញុំសំណូមពរឯកឧត្ដម ព្រះរាជអាជ្ញា និងតុលាការដែរ យើងខ្ញុំបានសំណូមពរ ព្រះរាជអាជ្ញានៅភ្នំពេញ ។ ភ្នំពេញធ្វើបានខ្ញុំក៏កោតសរសើរគាត់ ។ បើតាមទោស អានេះព្រហ្មទណ្ឌតូចតាច បទល្មើសមជ្ឈឹមស្រាល ប៉ុន្តែនៅភ្នំពេញមិនមែនស្រាលទេ ព្រោះឆក់ស្លាប់មនុស្ស ឆក់ទាញមកដួល បុក មនុស្សស្លាប់ ។ ចឹងមិនមែនប្លន់ទេ ប៉ុន្តែឆក់ស្លាប់មនុស្ស។ ចឹងហើយបានជានៅភ្នំពេញ បានឯកភាពគ្នាថា ពេលដែលចាប់បានប្ដឹងពីបទ មនុស្សឃាតដោយចេតនា ចូលបទឧក្រិដ្ឋ ព្រោះបទមជ្ឈឹមស្រាលពេក ។ ឆ្នាំ២០១៨ ចាប់បានជាង ៥០០នាក់ គ្រាន់តែភ្នំពេញជិត៤០០នាក់”៕

ទីបំផុត ដឹងអំពី មូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺធ្ងន់រហូតបាត់បង់ជីវិត (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីរបស់តារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត បានទទួលមរណភាពកាលពីថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីដំណឹងដ៏ក្រៀមក្រំមួយនេះ និងបានចូលរួមរំលែកទុក្ខ ខណៈដែលគ្រប់គ្នាក៏ចង់ដឹងច្បាស់ផងដែរ ពីមូលហេតុនៃការលាចាករបស់ប្អូនស្រីលោក។យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវខាងលើនេះ លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បានសន្យាមកកាន់ទស្សនិកជនដែរថា លោកនឹងធ្វើការបកស្រាយពីមូលហេតុមួយចំនួននៃការស្លាប់របស់ កញ្ញា ស្រីពៅ ជាប្អូនស្រីនាឆាប់ៗនេះផងដែរ។ជាក់ស្ដែង នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ខេមរៈ សិរីមន្ត ក៏បានធ្វើការ Live វីដេអូ ជាមួយនឹងការសរសេរបញ្ជាក់ថា៖ «ខ្ញុំ បាទ ខេមរៈ សិរីមន្ត និងប្រាប់អំពីមូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺរហូតបាត់បងអាយុជីវិតនៅពេលបន្តិចទៀតនេះ» ៕ដូច្នេះប្រិយមិត្តមានតែរង់ចាំទស្សនា និងស្តាប់ទាំងអស់គ្នា នូវវីដេអូ Live ខាងក្រោមនេះ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsereymun.official%2Fvideos%2F240327120231591%2F&show_text=0&width=560

សាឡិ គ្រាន់តែទៅដល់ប៉េកំាងភ្លាមមាន ភ្ញៀវកិត្តយសជាច្រើនសុំថតរូបជាមួយ ជាពិសេសទៀតនោះគឺ…..(មានវីឌីអូ)

ចិន៖ ទស្សនិជនបាដឹងហើយថា សាឡិ ត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេស ក្រោយពេលបាន ស្រីស្អាតជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូ ជាមួយទេព្យ កោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបាន ដល់ទៅ១៥ភាសា ក្រោយពេលបង្ហោះវីឌីអូនេះភ្លាម មានការភ្ញាក់ផ្អើលខ្លំាង ជា ពិសេសល្បី ដល់បរទេសទៀតផង។ ថ្ងៃនេះផងដែរ សាឡិបាន ចេញទៅចិន ក្នងដំនើរកំសាន្ត ក្នុងនោះសាឡិបានទៅដល់ ប៉េកំាង សាឡិ បានយកវត្ថុអនុស្សារី៌ចែកជូនផងដែរ ស្រាប់តែធ្វើអោយគេស្គាល់ថាសាឡិ ដែលជាក្មេងល្បីចេះ ១៥ភាសានោះ មហាជននំាគ្នាថតរូបជាអនុស្សវរិ៌ ទៀតផង ក្នុងនោះគេសង្កេតឃើញសាឡិ ហាក់មានការគំាទ្រជាច្រើន លើសពីនេះទៅទៀតសាឡិបាន ឡើងច្រៀងចំរៀងមួយបទជាភាសាចិនទុកជាអនុស្សវរីយ៌ទៀត ប្រិយមិត្តចង់ជ្រាបច្បាសសូមទស្សនាវីឌីអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsola.khang.14%2Fvideos%2F302066930504919%2F&show_text=0&width=267

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsola.khang.14%2Fvideos%2F302066090505003%2F&show_text=0&width=560

មកមើលរូបភាព ប៉ុន្មានសន្លឹកនេះគ្រួសារ នាយពែកមី ពិតជាមានក្តីសុខមែន

សិល្បៈ៖ តារាកំប្លែងកំពុងមានប្រជាប្រិយភាពប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន នាយពែកមី បន្ទាប់ពីទទួលបានភាពល្បីល្បាញតាមរយៈការលេងកំប្លែង ថតខ្សែភាពយន្ត និងស្ប៉តពាណិជ្ជកម្មតាមបណ្តាក្រុមហ៊ុននានា គេសង្កេតឃើញថាលោកហាក់ពុំសូវមានពេលទំនេរប៉ុន្មាននោះទេ ។ ថ្វីបើរវល់មានការងារសិល្បៈច្រើនយ៉ាងណាក្តី លោកក៏មិនដែលភ្លេចតួនាទីជាស្វាមីល្អ ឪពុកល្អនោះដែរ ជាញឹកញយលោកតែងតែបង្ហោះរូបភាពដ៏ដើរលេង និងស្និទ្ធស្នាលជាមួយកូនប្រពន្ធជាទីស្រលាញ់ប្រកបដោយសុភមង្គលផងដែរ ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាយពែកមី បានបង្ហោះរូបថតជាមួយក្រុមគ្រួសារប៉ុន្មានសន្លឹកយ៉ាងមានក្តីសុខ និងបានរំលេចសំណួរចោទសួរអ្នកគាំទ្រខ្លួនថា “សួរតាមត្រង់គ្រួសារបងប្អូនដូចគ្រួសារខ្ញុំអត់? ម្នាក់ៗគិតតែមើលទូរស័ព្ទមិនសូវមានការស្និទ្ធស្នាលនិយាយរកគ្នា ប្រឡែងគ្នាដូចឪពុកកូនជំនាន់មុនទេមែនអត់? ៕

លោក ផែង វណ្ណះ ហា៊នលេងដោយមិនខ្លាចជាប់គុក ថែមទាំងបានបោះសម្តីទៅកាន់ពួកមន្រ្តីពុករលួយយ៉ាងដូច្នោះថា…..

ប្រភពពីហ្វេសប៊ុក ៖ បើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pheng Vannak News បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ចោររកស៊ីចឹញ្ចឹមមន្ត្រីតុលាការពុករលួយ​ ?ចោរគាស់ផ្ទះលួចឡាន​ លួចទ្រព្យសម្បត្តិមានតម្លៃ​ គឺជាបទល្មេីសលួចមានស្ថានទម្ងន់ទោស​ (​ ប្លន់​ )​ តែត្របានក្រុមមន្ត្រីតុលាការពុករលួយឃុបឃិតគ្នាកែបទល្មេីស​ពីធ្ងន់មកស្រាល​ ជាប់គុកបានតែបន្តិចចេញមកវិញលួចគាស់ផ្ទះលួចវិញដដែល​ ។គិតត្រឹម​ពីឆ្នាំ​ ២០១៣​ មក​ ចោរប្លន់នេះ​ ចេញពីគុក​ ២​ ដងហេីយ​ លេីកនេះគឺជាលេីកទី៣ហេីយ​ ។ ចាំមេីលពួកមន្ត្រីតុលាការពុករលួយកែបទល្មេីសយ៉ាងម៉េចទៀត​ ?ក្រសួង​យុត្តិធម៌​ គួរធ្វេីអធិការកិច្ច​ករណី​ដោះលែងចោររូបនេះផង​ ដេីម្បីរកការពិតថា​ ហេតុអ្វីបានតុលាការចេះតែដោះលែងចោរដដែលៗបែបនេះ​ ?” ។

តារាល្បីៗ ១៨ដួងចេញទៅសំដែងនៅកូរ៉េកាលពីយប់មិញ មើលទៅម្នាក់ៗស្អាតខ្លំាងណាស់..(មានរូបផ្សេងទៀត)

ភ្នំពេញ ៖ ថ្ងៃទី ១ ខែមករានេះផងដែរមានតារាល្បីៗនៅប្រទេសកម្ពុជា ចេញទៅសំដែងប្រទេសកូរ់េរហូដល់ទៅ ១៨ដួង ឯនោះ ក្នុងកម្មវិធីប្រគុំតន្រ្តី “រដូវរងារ” ដែលធ្វើឡើងនៅតំបន់អាន់សាន់»ជាតំបន់ត្រជាក់មួយដែលក្នុងប្រទេសកូរ៉េ ។នៅព្រលានអន្តរជាតិភ្នំពេញ គេសង្កេតឃើញអ្នកសិល្បះក៌ដូចជាបងប្អូន ព្រមទំាងហ្វេនៗជាច្រើនអមដំនើរ

ជូនពរផងដែរ ក្នុងនោះមាន នី រតនា សួសវីហ្សា ែថៃ កុសុមា យូរី លីដា​ ថមី សៅ ឧត្តម ព្រមទំាងតារាល្បីៗជាច្រើនដួងទៀតផងដែរ ព្រលាននុងនោះគេក៏បានឃើញតារាចម្រៀង សួស វីសា ក៏បានបង្ហោះសារមួយបញ្ជាក់បន្ថែមទៀតថា៖“Boom (តន្រ្តីខ្នាតយក្ស ខ្មែរ~កូរ៉េ) ថ្ងៃទី01 ដល់ថ្ងៃទី06កុម្ភៈ ឆ្នាំ2019 នាងខ្ញុំពិតជារំភេីបណាស់ ព្រោះនាងខ្ញុំរួមទាំងសិល្បៈករ សិល្បៈការិនីជាច្រេីនរូបទៀត នឹងធ្វេីដំណេីររួមគ្នាទៅជួបដោយផ្ទាល់ជាមួយបងប្អូននៅប្រទសកូរ៉េ យេីងនឹងបានថតរូបអនុស្សាវរីយ៍ នឹងរាំច្រៀងលេងយ៉ាងសប្បាយជាមួយគ្នា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីកូរ៉េ នឹងកាន់តែពិសេសនោះគឺ យេីងនឹងបានរត់លេងព្រិលទឹកកកជាមួយគ្នាទៀតផងគ្រាន់តែគិត គឺសប្បាយបាត់ទៅហេីយ សំខានសុទ្ធតែidol កំពូលកូរ អញ្ចឹងសង្ឃឹមថាបងប្អូនខ្មែរដែលរស់នៅកូរ៉េ សូមមកចូលរួមអោយបានច្រេីនកុះករណា៎.. ជួយShare អោយបងប្អូនយេីងបានដឹងផង”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សូមអំពាវនាវពុទ្ធិបរិស័ទជួយវត្តកំសត់មួយនេះផង (មានរូបភាពច្រើន)

កាលពីវេលាម៉ោង​៩ព្រឹក​ថ្ងៃ​សុក្រ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ​ព្រមទាំង​ភរិយា​​កូនចៅ​បងប្អូន​ញាតិមិត្ត​បុគ្គលិក​ កម្មករ​ បាននាំយក​ចង្ហាន់​ ទ័យទាន​ បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំព្រះ​វស្សា​នៅក្នុង​ភ្នំបូរី​ ឃុំព្រែកផ្ទោល​ ស្រុក​អង្គ​របូរី​ ខេត្ត​តាកែវ​ ដេីម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ឧបាសិកា​កិម​ អុិន​ ​ត្រូវ​ជា​ម្តាយ​បង្កើតគំរប់​ខួប​៦ឆ្នាំ​​ ព្រមទាំង​ឪពុក​បង្កើត​ ឪពុក​ក្មេក​ម្តាយ​ក្មេក​ព្រមទាំង​សាច់សារលោហិត​ដែលបាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ ក្នុង​នោះផង​ដែក៏​បាននាំយក​អំណោយ​ជា​ក្រម៉ា​ និង​ថវិកា​ចែក​ជូន​អោយដល់​ប្រជាជន​ចាស់ជរា​ ជនពិការ​កុមារា​ កុមារី​ដែល​សរុប​ការចំណាយ​អស់​ប្រមាណ​ជា​ម្ភៃ​លានរៀល​ ។ឯកឧត្តមបណ្ឌិត បានឆ្លៀត​ពេលបន្តិច​ទៅបេីកមេីល​ឆ្នាំង​បបរ​ និង​មេីលឃេីញ​ប្រហុក​ចំហុយ​ដែលព្រះសង្ឃឆាន់​នៅសល់បន្តិច​ក្នុងចាន​ នៅក្នុង​កុដិដ៏សែន​មហា​តោកយ៉ាក​បំផុត​ស្ទើរតែ​រក​លេខដាក់គ្មាន​ ។ បន្ទាប់ពីឃើញសភាពបែបនេះហើយឯកឧត្តមបណ្ឌិតយកមក​ពិចារណា​ អោយឃេីញថាពិត​ជា​ពិបាក​វេទនា​ជាង​កាល​៤៨ឆ្នាំ​មុន​កាលពី​ខ្ញុំ​បួសនៅ​វត្ត​នាគវ័ន្ត​ទៅទៀត​ ។

ប្រជាជន​រស់ក្នុង​តំបន់​នោះ​ភាគច្រើន​ប្រកប​មុខរបរជា​​កសិកម្ម​ធ្វេីស្រែ​ ផល​ស្រូវ​ដែលគាត់​ទទួល​បាន​ចាប់ពី៧ទៅដប់តោន​ក្នុងមួយហិកតា​ បេីទោះបី​ជា​ពេលនេះ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​បន្តិច​មែន​តែពួកគាត់​នៅមិនទាន់​ខាតនៅឡេីយទេ​ ។ចុងក្រោយឯកឧត្តមបណ្ឌិតសូមថ្លែង​អំណរព្រះ​គុណ​ចំពោះ​ព្រះតេជព្រះគុណ ​ឡុង​ ចាន្ថា​ ព្រមទាំង​ព្រះ​សង្ឃ​ទាំង​១៣ព្រះអង្គ​ ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ទាំង​ជាងបីរយនាក់​ ​ដែល​បានមកចូលរួម​ទទួល​រីករាយ​រាក់ទាក់​ស្និទ្ធស្នាល​យ៉ាង​ក្រៃលែង​បំផុត​ ។ឆ្លៀតក្នុង​ឱកាស​នេះឯកឧត្តមបណ្ឌិតសុំអំពាវនាវ​ដល់​វត្ត​ណាដែលមាន​ចង្ហាន់​ហៀរហូរ​ បេីឆាន់មិនអស់​សុំជួយចែករំលែក​ខ្លះៗ​អោយមកដល់​វត្ត​ភ្នំ​បូរី​ ដែល​ជាដែនដី​សុវណ្ណ​ភូមិ​របស់​យេីង​ទាំងអស់​គ្នា​ផង​ ៕

ក្របីមួយក្បាលបំរើសម្ចាស់៣ជំនាន់ហើយ ធ្លាក់ខ្លួនឈឺដាច់ស្មៅដាច់ទឹក រង់ចំាទាល់តែម្ចាស់មកដល់ឃើញមុខទើបបិតភ្នែកផុតទៅ…..(មានវីឌីអូ)

នៅលើលោកនេះជីវិតសុទ្ធតែមិនទៀតទាត់ទំាងអស់ អ្វីៗក៌មានកើតរួចក៌រលត់តាមច្បាប់ធម្មជាតិផងដែរ។ យ៉ាងណាមិញ នៅកសិដ្ធានមួយ មានក្របីជាច្រើនតែក្របីដែលមានអាយុចាស់ជាងគេមាតែមួយទេ ក្របីបីនេះចេះណាស់ជួយបំរើម្ចាស់ជាយូរមកហើយ ថ្ងៃមួយអ្នកមើលថែរឃើញសត្វនេះ ដេកមិនចង់ច្រោក គ្មានកំលំាងកំហែងអីសោះមើលទៅដូចឈឺ ចឹង ឃើញដូចនេះក៌ប្េញាប់ប្រាប់ម្ចាស់កសិដ្ធានលោក ​បិញ ក្របីនេះគ្រាន់តែឃើញ លោកបិញដែលជាម្ចាស់នោះភ្លាមស្រាប់តែក្រោកស្ទុះស្ទៀមកស៊ីស្មៅដែលគាត់ដាក់អោយ ស្រាប់តែមួយសន្ទុះក្រោយមក វាបិតភ្នែកស្លាប់បាត់ទៅ ។ លោក បិញ យកក្រណាត់ពណ៌​លឿង​១​ផ្ទាំង គ្របពីលើ រួចស្រក់ទឹកភ្នែកដោយនិយាយថា អគុណខ្លំាងណាស់ដែលជួយការងារកន្លងមក សូមអោយជាតិក្រោយចាប់ជាតិជាមនុស្សនិងត្រកូនអ្នកមាន ដម្បីអោយជីវិតប្រសើរជាងនេះ ។ គូរបញ្ចាក់ថាក្របីនេះមានអាយុ ១១៧ឆ្នំាហើយ អ្វីដែលគួរកត់សំគាល់នោះទាល់តែបានឃើញមុខម្ចាស់ដង្ហើមចុងក្រោយទើបចាកចេញទៅ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម

លោក ខេមរះសេរីមន្ត និងលាតត្រដាងរឿងក្នុងចិត្តរយ:ពេល៤ឆ្នាំជុំវីញជំងឺខេមរ: ស្រីពៅនៅថ្ងៃទី…..

បើយោងតាមប្រភពហ្វេសប៊ុក លោក សុវណ្ណរិទ្ធី អគ្គនាយក TVFB បានលើកឡើងថា” មុននេះបន្តិចលោកខេមរ: សិរីមន្តបានទូរស័ព្ទមកខ្ញុំថា៖ រិទ្ឋី ពេលនេះសុខភាពខ្ញុំបានប្រសើរបន្តិចហើយ ! ស្អែកនេះល្មមដល់ពេលហើយដែលខ្ញុំត្រូវលាតត្រដានរឿងក្នុងចិត្តរយ:ពេល៤ឆ្នាំជុំវីញជំងឺខេមរ: ស្រីពៅ ប្អូនស្រីខ្ញុំចាប់ផ្តើមឈឺ រហូតដល់ថ្ងៃទទួលមរណ:ភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះដែរ ។ ស្អែកនេះខ្ញុំនឹងបកស្រាយអោយមហាជនបានជ្រាបច្បាស់ដើម្បីស្រាយបំភ្លឺពាក្យចរចាមរ៉ាមមួយចំនួនកន្លងមកក្នុងនោះក៏មានសារដាស់តឿនមួយចំនួនផងដែរ ។ ស្អែកយើងជួបគ្នារិទ្ឋី ! ចង់ដឹងច្បាស់សូមរង់ចាំទស្សនាការផ្សាយផ្ទាល់លើផេកTVFB ទាំងអស់គ្នា !!!” គូរបញ្ចាក់ឡើងវិញថា កញ្ញា ខេមរះ ស្រីពៅបានបាត់បង់ជីវិតនៅឯងប្រទេសឥណ្ឌា កាលពីថ្មីៗទៅនេះ ដែលពិធីបុណ្យ៧ថ្ងៃទើបតែកន្លងផុតម្សិលមិញនេះទេ នៅឯគេហាដ្ធានលោក សេរីមន្ត ទល់មុខសួនចំការព្រឹង