កក្រើកហ្វេសប៊ុក តើការរួមភេទមុនពេលរៀបការខុសទេ?

ប្លែកៗ ៖ A Dose of Cath គឺជាតារាហ្វេសប៊ុកមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យបច្ចុប្បន្ន ដោយសារតែកញ្ញាតែងតែបង្ហោះនូវវីដេអូលើកយកនូវប្រធានបទទាក់ទងនឹងស្រ្តី និងសង្គមមកពិភាក្សា មានដូចជា ច្បាប់ស្រី ប្រពៃណីទំនៀមទម្លាប់ និងទិដ្ឋភាពជាក់ស្ដែងផ្សេងៗ។ យ៉ាងណាមិញ ប្រធានបទទាំងនេះគឺមានទាំងមតិគាំទ្រ និងរិះគន់ប្រឆាំងទៅវិញ។  ជាក់ស្តែងក្នុងប្រធានបទ តើការរួមភេទមុនពេលរៀបការខុសទេ? មានមតិចរិះគន់ និង ខំមិនតបតជាច្រើនផងដែរ តែអ្វីដែលមហាជនភាគច្រើនមិនអាចទទួលយកបាននោះគឺការរួមភេទមុនពេលរៀបការជាទង្វើមួយដែលមានការប៉ះពាល់ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរយើង៕

Image may contain: one or more people
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fadoseofcath%2Fvideos%2F2020311074890094%2F&show_text=0&width=560

ហួសចិត្តតែម្តង ! ស្ពានអាកាសផ្សារដីហុយត្រូវគេបុកប៉ារ៉ាស់ទៀតហេីយ

ភ្នំពេញ ៖ បទល្មើសចរាចរនៅប្រទេសកម្ពុជាសព្វថ្ងៃមួយភាគធំបង្ករមកពីកត្តាមនុស្ស ដោយពួកគេម្នាក់ៗមិនដែលគិតពីបញ្ហានានាដែលបំរុងនិងកើតមាននោះទេ ម្នាក់ៗប្រឹងណាស់ល្មើសល្បឿន បើកបរដោយមានជាស្រវឹង មិនចេះយោគយល់ ពិសេសមិនដែលបានគិតដល់ច្បាប់ដែលខាងរដ្ធសភា ក្រសួងពាក់ព័ន្ធ ក៏ដូចជារាជរដ្ធាភិបាលបានបង្កើតនិងផ្សព្វផ្សាយនោះទេ។ ជាក់ស្តែងជាថ្មី ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថានៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ស្ពានអាកាសផ្សារដីហុយ បានបើកឲ្យដំណើរការសាកល្បងជាបណ្តោះអាសន្ន ក៏មានរថយន្តក្រុងបើកឆ្លងកាត់លើស្ពាន បណ្ដាលឲ្យបាក់ធ្លាក់បារ៉ាស់ដែលមានស្លាកសញ្ញាហាមឃាត់។ យ៉ាងណាមិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច នៅយប់ថ្ងៃទី១៧ មេសា នេះក៏មានព័ត៌មានជាបឋម មានករណីបើកឆ្លងកាត់ស្ពានអាកាសផ្សារដីហុយ ហើយក៏ប៉ះបារ៉ាស់នេះបានកើតឡើងជាថ្មី នៅវេលាម៉ោង ៩យប់ ថ្ងៃទី១៧ ខែមេសា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច។ ធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត រិះគន់ ស្តីបន្ទោសដល់តៃកុងរថយន្ត ដែលមិនមើលស្លាកសញ្ញាហាមរថយន្តក្រុងឆ្លងកាត់ ហេីយនៅតែល្មេីស។ មនុស្សជាអ្នកប្រព្រឹត្តិ មនុស្សជាអ្នកល្មើសកុំទៅបន្ទោសប៉ូលីស កុំទៅបន្ទោសរដ្ធាភិបាលគួរតែភ្ញាក់រលឹកឡើងគ្រប់ៗគ្នា៕

ប្ដីប្រពន្ធ បើប្រកាន់ចរិត៦យ៉ាងនេះរៀងខ្លួន កុំសង្ឃឹមរស់មានក្ដីសុខឲ្យសោះ

ក្រោយរៀបការហើយជីវិតប្តីប្រពន្ធត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា ហើយការថែរក្សាភាពផ្អែមល្ហែមដល់ចាស់កោងខ្នងមិនមែនជារឿងដែលងាយស្រួលនោះឡើង ដើម្បីជៀសវាងជំលោះដែលនាំទៅរកភាពប្រេះឆាត្រូវជៀសវាងរៀងទាំង ៦ យ៉ាងនេះដាច់ខាត នោះជីវិតគូរបស់លោកអ្នកនិងទទួលបានភាពសុខដុមរមនាពិតៗជាក់ជាមិនខាន។ តែអ្វីដែលគូរស្នេហ៍ភាគច្រើនតែងតែមើលរំលងនេះហើយទើបឈានដល់ការថ្នាំងថ្នាក់ និង បែកបាក់នៅថ្ងៃណាមួយមិនខាន ហើយចុងបញ្ចប់បន្សល់ទុកនូវតែវិប្បដិសារីនិងភាពទុក្ខសោកតែប៉ុណ្ណោះ៕

Related image

Image result for broken heart

Image result for broken heart

Image result for tears

ប្រភព ៖ Sabay News Social

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabayNewsSocial%2Fvideos%2F2082410435325877%2F&show_text=0&width=560

នាយពែកមីធ្វើអោយមហាជនលាន់មាត់សរស់ើរគ្រប់ៗគ្នារឿង . . . !

សិល្បះខ្មែរ ៖ ឆ្នាំ ២០១៨ នេះចាត់ទុកជាឆ្នាំមួយដែលមានភាពឧត្តុងឧត្តមជាខ្លាំងពោលគឺគ្រប់ទីកន្លែង គ្រប់បណ្តារខេត្តមានការរៀបចំជាសង្ក្រាន្ត ដើម្បីអបអរទទួលទេវតាឆ្នាំថ្មីដែលជាបុណ្យប្រពៃណីជាតិដ៏យូរលង់ណាស់មកហើយរបស់ខ្មែរយើង។

តែអ្វីដែលយើងចាប់អារម្មណ៍គឺសកម្មភាពរបស់តារាកំប្លែងដែលមានឈ្មោះបោះសម្លេង នាយ ពាក់មី ស្ថិតក្នុងថ្ងៃចូលឆ្នាំថ្មី នាយពាក់មី បាននាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួនដោយក្ដីរីករាយ ពិសេសតារាកំប្លែងរូបនេះ ថែមទាំងបាននាំយកនូវបរិយាកាសរីករាយជូនបងប្អូន និងចាស់ៗ ក្នុងភូមិ ដោយបង្កើតជាល្បែងប្រជាប្រិយលេងកម្សាន្តជុំគ្នាទៀតផង។

តែអ្វីដែលគួរតែចាប់អារម្មណ៍នោះគឺ ក្នុងការលេងល្បែងប្រជាប្រិយនេះ មិនត្រឹមតែមានក្មេងៗ និងជំទង់ៗ ប៉ុណ្ណោះទេ តែសូម្បីតែចាស់ៗ ចំនាស់ណាក៏មកចូលរួមលេងកម្សាន្ត ធ្វើឲ្យប្លែកភ្នែកតែម្ដង។ តែទោះជាយ៉ាងណាក្ដី ការធ្វើបែបនេះកាន់តែញ៉ាំងឲ្យបរិយាកាសកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត សូមសរសើរនូវទឹកចិត្តនាយពាក់មី៕
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F838302033026762%2F&show_text=0&width=560

មែនក៍អី!!! រូងចម្លែកឲ្យតែដាក់ភ្លើងនៅក្បែរដឹងតែរលត់ រីឯបើយកកាំភ្លើងទៅបាញ់ក៏បាញ់មិនចេញ..( មានវិដេអូ )

រូងចម្លែកឲ្យតែដាក់ភ្លើងនៅក្បែរដឹងតែរលត់ រីឯបើយកកាំភ្លើងទៅបាញ់ក៏បាញ់មិនចេញ តែបាញ់ខាងក្រៅចេញ ដោយសារតែមានរឿងបែបនេះហើយធ្វើឲ្យចម្ងល់ជាច្រើនខ្លះ លើកឡើងថា តែកាំភ្លើងបាញ់មិនចេញ មកពីមានវត្ថុសក្ដ័សិទ្ធិតាមចាស់បុរាណ ខ្លះទៀតថា  មកពីរូងនេះបើធ្លាក់ចូលទៅប្រាកដជាស្លាប់ ព្រោះវាគ្មានអុកសុីសែនទេ​ រីឯខ្លវិញទៀតថា មានតែសំរិតនៅក្នុុងរ៉ូងនិងហើយមើលទៅ ប៉ន្តែអ្វីជាការពិតមិនបានលាតត្រដាងឲ្យដឹងច្បាស់អំពីរូងភ្នំនោះថាយ៉ាងណានោះទេ ៕

 

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូទាំងគ្នា

គួរឲ្យអស់សំណើច!!! ចាក់សាក់ពេញខ្លួន​ តែខ្លាចម្ជុលចាក់ថ្នាំ…(​ មានវិដេអូ )

ប្រទេសថៃ៖​ វាជារឿងមួយគួរឲ្យអស់សំណើច និងក៍ជារឿងមួយដ៍អាម៉ាស់ដែលបុរសជាជនជាតិថៃម្នាក់មានស្នាមសាក់រូបពេញខ្លួន តែបែជាមកខ្លាចម្ជុលចាក់ថ្នាំដ៍តូចមួយនេះទៅវិញ ។

បើយើងមើលតាមវិដេអូយើងឃើញថា បុរសនោះមានស្នាមសាក់ពេញខ្លួនហាក់បីដូចជាអ្នកលេងបងធំអញ្ចឹងមិនខ្លាចអ្វីទាំងអស់ តែផ្ទុយទៅវិញបុរសម្នាក់នេះត្រូវបានអ្នកគ្រូពេទ្យម្នាក់បានយកម្ជុលមកចាក់ថ្នាំឲ្យគាត់ ហើយយើងមើលទៅគាត់គាត់ពិតជាខ្លាចម្ជុលនោះពិតមែន​ ដោយមានអាការះ ភ័យផង យំផង នេះហើយដែលហេតុធ្វើឲ្យអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកទាំងអស់មានការអស់សំណើចយ៉ាងខ្លាំង ៕

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ

អស្ចារ្យណាស់ តាមពិតថ្មាំស្បែកគង់ វាយមិនឈឺ វាយមិនចេញឈាមផ្សំពីប្រទាល 2 មុខសោះ

ប្លែកៗ ៖ កាន់​រំពាត់ផ្តៅ​វាយ​គ្នា​ជា​ប្រពៃណី​ជនជាតិភាគតិច​កួយ តែមុនពេលវាយគ្នាគេត្រូវសំដែងភ្លេង សូត្របាលី និង ផឹកស្រាប្រទាលវាយមិនឈឺ និងវាយមិនអោយបែកឈាម ដែលស្រាប្រភេទនេះគេប្រើប្រទាលពីរប្រភេទសំរាប់ជាថ្នាំ។ សូមមើលរបៀបផ្សំនៅខាងក្រោម

Image may contain: 8 people, outdoor

Image may contain: 11 people

Image may contain: 17 people, people standing and outdoor

Image may contain: 5 people, people smiling, hat and outdoor

វីដេអូ ៖ 60 Buzz

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKohSantepheap60Buzz%2Fvideos%2F1681278398659002%2F&show_text=0&width=476

តាមប្រភពបានអោយដឹងថា កាលពីមុខល្បែងវាយខែនេះមានលក្ខណះខ្លាំងខ្លាណាស់ ពោលគីមានដល់ថ្នាក់ស្លាប់ទៀតផង។ ទាក់ទងនិងការផ្សំស្រាយវាយមិនឈឺ ស្បែកគង់មិនបែកឈាមនេះត្រូវបានគេអោយដឹងថាផ្សំពីប្រទាល២ប្រភេទមានដូចជា ៖ ប្រទាលគីងគក់ ការពារមិនអោយឈឺ និង ប្រទាល់ ត្រខ្សាយការពារមិនអោយបែកសាច់៕

ប្រភព ៖ 60 Buzz

គូរស្វាមីភរិយាថ្មីមួយគូរ ធ្វើអោយអ្នកចូលរួមមង្គលការនឹកស្មានមិនដល់

ប្លែកៗពីនេះពីនោះ ៖ ថ្មីៗតាមប្រភពពីការចែករំលែកបន្តគ្នាជាច្រើនអំពីវីដេអូក្លីបមួយដែលបង្ហាញពីការរាំរែកយ៉ាងសប្បាយរីករាយ និង មានការបន្ទទះដៃ ស្រែករំពងអឺងកងផងនោះ គេសង្កេតឃើញក្បាច់រាំ និង សាច់ភ្លេងកន្ទ្រាក់ញាក់ញ័រពន់ពេក។ ទោះជាយ៉ាងណាក្នុងពិធីនោះមិនមានការរារាំង ឬ ផ្ទុះបាតុភាពណាមួយកើតឡើងទេ ពោលគឺសប្បាយរហូតចប់កម្មវិធីតែម្តង តែអ្វីដែលជាប្រធានបទក្លាយជាការបញ្ចេញមតិលើបណ្តាញសង្គម Facebook ផ្សេងៗគ្នា។ សំរាប់ការទស្សនាវីដេអូនេះទុកអោយប្រិយមិត្តបញ្ចេញមតិតាមការគួរចុះ៕
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F845579292287855%2Fvideos%2F881230938722690%2F&show_text=0&width=266

មិននឹកស្មាន ! ចោរជិតដាច់បាយប្រើល្បិចបោកលោកឧកញ៉ាបានសំរេច

ភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា ពិសេសលោកមិនដែលធ្វើខ្លួនជាសេដ្ធីម្តងណានោះទេ លោកតែងហូបចុក រស់នៅ និងធ្វើគ្រប់សកម្មភាពក្នុងនាមជាមនុស្សសាមញ្ញ។

Image may contain: 6 people, outdoor

ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមយើងបានទទួលពត៍មានហួសចិត្តមួយដែលបានកើតមានឡើង។ បើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី នៅលើទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាថា “ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់មុឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ពេលនេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោបាន​ខ្ចីម៉ូតូ​មាកលែតតម្លៃ1.450$​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។ ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​ ១,០០០$ បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែ​រ”៕

Vigo Vigo

តួសំខាន់២នាក់ក្នុងរឿងបន្តោងឆ្នាំងដី ដឹកនាំដោយនាយ ពាក់មី ត្រូវប៉ូលិសឃាត់ខ្លួនរឿងគ្រឿងញៀន

សិល្បះខ្មែរ ៖ ប្រិយមិត្តពិតជានៅចាំបានហោរាល្បីសម័យ Facebook ហៅហោរាអគ្គីនេត្រ និង ជាតួរអង្គក្នុងរឿងបណ្តោងឆ្នាំងដីត្រូវបានចាប់ខ្លួនក្នុងករណីគ្រឿងញៀន មិនតែប៉ុណ្ណោះលោក តាន់ គឹមសួ ដែលជាផលិតករវីដេអូអប់រំវ័យក្មេងដែលមានអ្នកគាំទ្រជាង សាបសិបម៉ឺននាក់ក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងករណីគ្រឿងញៀន ទោះយ៉ាងណាក៏ដោយមិនទាន់មានប្រភពផ្លូវការណ៍ណាមួយបញ្ជាក់ថាករណីលោកតាន់ គឹមសួ ជារឿងពិតនៅឡើយទេ៕

ដោយ ៖ សមវាយោ