ចោរលួចរថយន្តពីកំពង់ស្ពឺ បើកទៅគាស់ផ្ទះគេបន្តទៀតនៅកំពង់ធំ បានម៉ូតូ១គ្រឿង ទើបប៉ូលិសប្រមាញ់ចាបបានតែវត្ថុតាង ជនសង្សយ័ដាក់មេប្រូតបាត់…(ចុចអានបន្ត)

ខេត្តកំពង់ធំ៖ ចោរមួយក្រុមជិះរថយន្ត​ដើរធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ​ បំណងលួចយករថយន្តនោះទេ ប៉ុន្តែ​មិនបានសម្រេច ពួកចោរ​ ក៏យកបានម៉ូតូមួយគ្រឿង បណ្តើរដាក់លើរថយន្តរបស់ពួកគេ ជិះគេចខ្លួន តែត្រូវសមត្ថកិច្ចតាមប្រកៀកប្រកិត រត់ប្រាស់អាយូស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចកងរាជអាវុធហេត្ថខេត្តកំពង់ធំបានឲ្យភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តដឹងថា បន្ទាប់ពីសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋបណ្ដើម៉ូតូឡើងលើរថយន្ថទាំងយប់ ភ្លាមៗនោះ កម្លាំងដែលចេញល្បាត ក៏តាមប្រមាញ់ជួបរថយន្ដភិនភាគ ដូចសេចក្តីរាយការណ៍ ទើបបើកតាមពីក្រោយ លុះជិតដល់ ភូមិសានគរ ជនសង្ស័យ បានបើកឡានត្រឡប់ក្រោយ ឃើញដូច្នោះ ទើបកម្លាំងចេញទៅដល់ចំណុច រមាងងាប់ ស្រាប់តែជនសង្ស័យឈប់រថយន្ដហើយបើកទ្វារចុះរត់បាតជើងសព្រាត បន្សល់ទុករថយន្ដចោល ហើយដោយសារតែយប់ងងឹត

ទើបសមត្ថកិច្ចសម្រេចចិត្តយករថយន្ដមកកាន់បញ្ជាការរដ្ឋានអាវុធហត្ថខេត្តវិញ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត តែពេលស្រាវជ្រាវ ទើបដឹងថា រថយន្ដនោះ គឺក្រុមចោរលួចពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ករណីចោរកម្មគាស់ផ្ទះលួចខាងលើនេះ គឺពួកគេធ្វើសកម្មភាព នៅភូមិស្នោរ លួចបានម៉ូតូមួយគ្រឿង និងនៅភូមិត្រពាំង លួចបានម៉ូតូ១គ្រឿងទៀត ប៉ុន្តែសមត្ថកិច្ចយកបានវិញតែ១គ្រឿងទេ មួយគ្រឿងទៀត មិនទាន់រកឃើញនៅឡើយ ៕

ប្រភព៖ FB

បុរសជនជាតិវៀតណាមម្នាក់ឈ្លោះជាមួយប្រពន្ធ ខឹងចិត្តផឹកស្រាស្រវឹងបែជា…..

(ភ្នំពេញ) បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ បន្ទាប់ពី​បាត់​ខ្លួន​មួយ​យប់ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង៧នឹង០០នាទី ស្ថិតនៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​បានអោយដឹងថា មុន​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​ទាស់ទែង​ពាក្យសម្ដី​ជា​ប្រពន្ធ​បន្តិចបន្តួច បុរស​ជា​ប្ដី​ខឹង​ចិត្ត​រួច​ក៏​ផឹកស្រា​ហើយ​ចុះ​ហែល​ទឹក​ទៅរក​ប្រពន្ធ​ក៏​បាត់​ស្រ​មោង​ឈឹង​តែម្ដង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ត្រូវបាន​គេ​ប្រទះឃើញ​បុរស​ជា​ជនរងគ្រោះ​បាន​អណ្ដែត​ទឹក​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ទើប​បង្ក​ការភ្ញាក់ផ្អើល ជនរងគ្រោះ(ស្លាប់)មានឈ្មោះ យ៉រ យាំង​ឡាំ ភេ​ទ្រ​បុស អាយុ៣៩ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​ភូមិ​កើតហេតុ​ខាងលើ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​រួមទាំង​កម្លាំង​ជំនាញ​ផ្នែក​កោសល​វិ​ច្ច័​យ​បាន​ចុះមក​ដល់​ហើយ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សាកសព ក្រោយ​ការត្រួតពិនិត្យ​រួចរាល់​សម្ថ​ត​កិច្ច​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​លង់ទឹក​យ៉ាងពិត​ប្រាកដ​មែន ៕ ប្រភពFB

ហួសចិត្ត..!​ ប្តីចិត្តអប្រិយ ហ៊ានលើកដៃវាយប្រពន្ធដែលទើបតែរៀបការរួចបានត្រឹម…(ចុចអានបន្ត)

មានរឿងដ៍ហួសចិត្តមួយ បានកើតទៅនារីស្រស់ស្អាតម្នាក់ ខណះទើបតែរៀបការបានត្រឹម៤-៥ខែក៍ត្រូវប្តីវៃឡើងជាំខៀវភ្នែក បែកមាត់ នេះបើយោងតាមគណនេយ្យហ្វេសប៊ុកឈ្មោះ (ថៃ ចាន់ធី ) បានរៀបរាប់ថា ៖
«ខ្លោចចិត្តអាណិតប្អូនស្រី ! សូមអ្នកទាំងអស់គ្នាជួយពិចារណាមើល ការបានបួនប្រាំខែ អាប្តីនឹងវាវៃធ្វើបាបរហូតមកដល់ពេលនេះ ប្រពន្ធនៅក្មេងហើយស្រឡាញ់វាណាស់ ។

វៃធ្វើបាបប្អូនខ្ញុំច្រើនលើកច្រើនសារ ពេលនេះខ្ញុំទ្រាំលែងបានហើយទើបដាច់ចិត្តផុសអោយអ្នកទាំងអស់គ្នាបានឃើញនឹងជួយអាណិតប្អូននាងខ្ញុំ ប្តីនិងធ្វើការនៅច្រកព្រុំដែនថៃនៅឡែម វៃត្រាចេញចូលនៅក្នុងផ្សារថៃ ។

ប្រពន្ធក្មេងស្អាតប៉ុននឹងហើយវានៅដាច់ចិត្តវៃធ្វើបាបទៀតអ្នកទាំងអស់គ្នាមើលចុះ វាវៃឡើងជាំខៀវភ្នែក បែកមាត់ឈាមរហាមពេលនេះប្អូនខ្ញុំខ្លាចវាណាស់ ព្រោះថាវៃធ្វើបាបច្រើនដងពេក ។ សូមអ្នកទាំងគ្នាជួយ Shearឲវាបានឃើញផងនឹងសុំម្នាក់មួយមាត់ទៅកាន់វា» ៕

ប្រភព៖ ថៃ ចាន់ធី

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាឲ្យមន្ទីរ២៥រាជធានី-ខេត្ត ដាច់ខាតកុំចុះបញ្ជីឲ្យអ្នកដែលរំលោភយកដីសម្បទានសង្គមកិច្ចឲ្យបាន

(ភ្នំពេញ) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យមន្ទីរដែនដី២៥រាជធានី-ខេត្ត ត្រូវការពារដីសម្បទានសង្គមកិច្ចឲ្យបានប្រសិនបើមានអ្នករំលោភយក មិនត្រូវចុះបញ្ជីឲ្យជាដាច់ខាត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ការថ្លែងបែបនេះ អញ្ជើញជាអធិបតីភាព ក្នុង​ពិធីបិទវគ្គ បណ្តុះបណ្តាលបច្ចេកទេសវាស់វែង ដោយឧបករណ៍ទំនើប នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «អំពីគោលដៅនៃការរៀបចំលំនៅស្ថាន ដែលមានតម្លៃសមរម្យ នេះជាគោលដៅចម្បងរបស់ក្រសួង របស់យើងទាំងអស់គ្នា មន្ទីររាជធានី និងខេត្ត។ ខេត្តយើងមានដីសម្បទានសង្គមកិច្ច… សូមគ្រប់គ្រងដីដែលជាគោលដៅ សម្រាប់សង្គមកិច្ចនេះឲ្យបាន កុំឲ្យមានការរំលោភបំពាន ហើយបើគេរំលោភ និងចូលកាន់កាប់ កុំចុះបញ្ជីឲ្យដាច់ខាត»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា  «ប្រសិនបើយើងបណ្តោយគេចាប់រំលោភយកអស់ដីធ្លីនេះ ហើយយើងនៅសល់ដៃទរទេ ឯដីគេយកបាត់។ នេះជាគោលដៅ ដែលយើងចង់ធ្វើ អញ្ចឹងតាមខេត្ត ដែលយើងមានដីសម្រាប់មុខសញ្ញាសង្គមកិច្ចនេះ សូមឲ្យចាប់អារម្មណ៍»។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចំពោះដីដែលមានសភាពលក្ខណៈគ្រប់គ្រាន់ ដែលបានគ្រប់គ្រងជំហានដំបូង រៀបចំរួចរាល់ហើយនោះ លោកសូមស្នើឲ្យមានការពិនិត្យ និងអាចពិភាក្សាលើកយោបល់ ជាមួយនឹងថ្នាក់ខេត្ត ៕

អ្នកដែលអាណិតចោរស្រីបន្លំចូលលួចគេថ្ងៃមុននោះ ពិតជាខកចិត្តមិនស្ទើទេ ដោយសាតែចោរស្រីរូបនេះ កាលពី២-៣ឆ្នាំមុនក៍ធ្លាប់បានចូលទៅបន្លំលួចនៅឯ…(មានវិដេអូ)

ភ្នំពេញ៖ នាងស្រីដៃឆៅ លប​លួចទូរស័ព្ទដៃក្នុងផ្សារព្រៃទា ខណ្ឌពោធិ៍សែនជ័យ មិនទាន់បានសម្រេចត្រូវម្ចាស់គេតាម​ទាន់ ហើយផ្អើលនាំគ្នាព្រួតចាប់និងជ្រុលជូនបួន​ប្រាំកណ្តាប់ដៃរួចកោសក់នោះ ត្រូវអ្នកលេងបណ្តាញសង្គមផ្ទុះការរិះគន់។

ទន្ទឹមនឹងក្តីអាណិតផ្ទុះឡើងយ៉ាងផុសផុលពេញប្រទេសលើជនសង្ស័យលួចទូរស័ព្ទ ម្ចាស់គណនីហ្វេសប៊ុក «Oun Yeye» ដែលមិនប្រកាន់ថាខាងណាត្រូវខាងណាខុសនោះ បានរំឭកសកម្មភាព​ទុច្ចរិករបស់នារីរងការវាយកោសក់ថា «កាល២០១៦ ធ្លាប់ធ្វើសកម្មភាពនៅប៉ោយប៉ែត ដើរលួចគ្រប់ផ្សារ នៅក្នុងប៉ោយប៉ែត ហើយត្រូវគេចាប់បានម្ដង ដោយមិនមានការវាយដំអី ហើយក៏ប្រគល់ឲ្យសមត្ថកិច្ច។

ប្រហែលជាបានចិត្ត មិនរាងទើបធ្វើសកម្មភាពម្ដង ហុឺម….អ្នកណាក៏អាណិតដែរ តែយើងខ្លួនឯទេដែលប្រព្រឹត្តធ្វើខុសចេះកែខ្លួនបានល្អ»។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Frechbotsokay%2Fvideos%2F1906213203021384%2F&show_text=0&width=267

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Frechbotsokay%2Fvideos%2F1906213209688050%2F&show_text=0&width=267

ប្រភព៖  ចិត្ត សុលីណា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចែកជូននូវឧបករណ៍វាស់វែងដីធ្លីទំនើប(SinoGNSS T300 Plus) ដល់២៥រាជធានី ខេត្ត

(ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងដី ដោយប្រើប្រាស់ឧបការណ៍ទំនើប (SinoGNSS T300 Plus)   នៅទីស្ដីការក្រសួង ដើម្បីបន្ត និងជម្រុញឲ្យការវាស់វែង កាន់តែមានសុក្រិតភាព ច្បាស់លាស់ រហ័សទាន់ពេលវេលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបែងចែក ឧបរកណ៍ទំនើបវាស់វែង តាមមន្ទីររាជធានី ខេត្ត នានា ។

ក្នុងនោះដែរ ឯកឧត្តម បានផ្តាំផ្ញើ ដល់មន្ត្រីបច្ចេកទេស ទាំងអស់ បន្តខិតខំបម្រើការងារប្រចំាថ្ងៃ ប្រើប្រាស់ថែទាំឧបករណ៍ទំនើបដែលបានចែកជូននេះឲ្យបានត្រឹមត្រូវនឹងយូអង្វែង។

 

ដោយឡែក លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានទទួលឧបករណ៍វាស់វែងដីធ្លីទំទើប  SinoGNSS T300 Plus នេះចំនួន ២គ្រឿងដើម្បីប្រើប្រាស់ជាផលប្រយោជន៍ដល់អង្គភាព និងសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ ៕

 

បន្ទាប់ពីស្រាយកំហឹងហើយទៅដេកគុក ឃាត់ខ្លួនជនដៃដល់​ ៤​ នាក់​ ពាក់ព័ន្ធ​ប្រើហឹង្សារ​លើជនសង្ស័យលួចទូរស័ព្ទ​ ពេលនេះ……..

(ភ្នំពេញ) ជនសង្ស័យ​ចំនួន​ ៤​ នាក់​ ប្រុស​ ៣​នាក់​ ស្រី​ ១​នាក់​ ដែលពាក់ព័ន្ធ​ប្រើហឹង្សារ​លើ​ជនសង្ស័យលួចទូរស័ព្ទ​ នៅផ្សារព្រៃទា​ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ។​ នេះបើតាមការប្រាប់អោយដឹងពីលោក​វរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការ​ នគរបាលខណ្ឌពោធិសែនជ័យ​ ។​

កំហឹងមួយឆាវបំផ្លាញអនាគតខ្លួនឯងក្នុងមួយប៉ប្រិចភ្នែក​ ។​ ដូច្នេះ​សូមកុំចូលចិត្តប្រើហឹង្សារដោះស្រាយបញ្ហា​ ។​

សូមគាំទ្រ​សមត្ថកិច្ច​នគរបាល​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិសែនជ័យ​ ដែលចាត់វិធានការណ៍ចំពោះជនបង្ករហឹង្សារខាងលើ​ ៕ ប្រភព ផែង វណ្ណះ

តើឲ្យសិស្សរំពឹងអ្នកណា ឱក្រសួងអប់រំជាទីស្នេហាអើយ បើលទ្ធផលប្រឡងប្រកាសពីរដងបែបនេះ

(ភ្នំពេញ) នៅព្រឹកថ្ងៃទី១៤ខែកញ្ញានេះ ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមប្រកាសលទ្ធផល​ថ្មី​​​​ ជាលើកទី២ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨

សូមបញ្ជាក់ថា៖ ក្រសួង​ប្រកាស​ផ្សាយ​តែ​បញ្ជី​រាយ​នាម ​​បេក្ខជន​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ​ដែល​ជាប់​តែ​ប៉ុណ្ណោះ។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មិន​មាន​ការ​ប៉ះពាល់​ទេ។

គណៈគម្មការកោលវិសល្បវិច័យ បានរកឃើញថា ដំណើការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេសដែលបានប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រ មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់។ បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡងមានដូចតទៅ ៖ បេក្ខជនជាប់សរុប ៧៦.០៣៤នាក់ ត្រូវជា ៦៧,០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន​ ៤០៨នាក់ និទ្ទេស B ចំនួន២.២២២នាក់ និទ្ទេស C ចំនួន ៦.០៥១នាក់ និទ្ទេស D ចំនួន ១៥.១៨០នាក់ និងនិទ្ទេសE ចំនួន៥២.១៨៣នាក់។ ក្រសួងអប់រំ នឹងចេញលទ្ធផលប្រឡងថ្មី សម្រាប់ថ្នាក់វិទ្យាសាស្រ្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លើទំព័រហ្វេសប៊ុកនៃក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៨ នៅតាមមន្ទីរអប់រំយុវជននិងកីឡា។

ជាមួយករណីកំហុសបច្ចេកទេសលើលទ្ធផលប្រឡងរបស់បេក្ខជននេះ បណ្តាញសង្គមហ្វេសប៊ុក បានសរសេររថា ក្រសួងអប់រំ​ យុវជន​ និង​ កីឡា​ រកឃើញជន​ប្រព្រឹត្តកំហុស ក្នុងការកែវិញ្ញាសាបេក្ខជន​ប្រឡងបាក់ឌុបឃើញហើយ​ ។​ ឆ្លើយដាក់តែលើ​ Computer និង​ កំហុសបច្ចេកទេសទៅ​ មន្ត្រីអប់រំរួចខ្លួនទាំងអស់​ ។ ជនបង្ក ដែលត្រូវបានវែកមុខរកឃើញនាពេលគឺកុំព្យូទ័រ ដែលធ្វើឲ្យការប្រឡងមានការតវ៉ា​ ដូច្នេះសូមសមត្ថកិច្ចត្រូវតែមានវិធានការជាបន្ទាន់ ចាប់កុំព្យូទ័រដាក់គុក។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសេរថា មានសិស្សស្រីម្នាក់ ធ្លាក់សម្លាប់ខ្លួនរួចទៅហើយ​ ហើយមានឈ្មោះជាប់វិញ​នៅថ្ងៃនេះ តើអ្នកណាទទួលខុសត្រូវ ?​ ចំណែក ឈ្មោះ Hun Som Rith SP បានសរសេរថា បានត្រឹមតែសោកស្តាយ តែជីវិតមនុស្សមិនអាចយកអ្វីមកទិញបាន បើសិនលទ្ធផល ក្មេងស្រីដែលសម្លាប់ខ្លួន ដោយសារប្រឡងធ្លាក់ បែរជាជាប់វិញ មន្ត្រីដែលពាក់ព័ន្ធ គួរតែសុំលាឈប់ពីក្រសួង ឬនាយកដ្ឋានឲ្យអស់ទៅ។ ឈ្មោះ Ly Bunna បានបញ្ចេញមតិថា នេះដោយសារមានសិស្សធ្វើការតវ៉ា បើគ្មានទេរឿងទាំងនេះ ត្រូវកប់បាត់ ហើយបេក្ខជនត្រូវរៀនត្រួតថ្នាក់មួយឆ្នាំទៀត ដោយឥតប្រយោជន៍ ម៉្យាងទៀតការប្រឡងឆ្នាំកន្លងទៅ មិនដឹងយ៉ាងម៉េច បើឆ្នាំនេះ ទើបតែបែកធ្លាយថ្មីៗ ។ វិន័យតឹងរ៉ឺងណាស់ចំពោះបេក្ខជនប្រឡង បើមានកំហុសក្រសួង ឱ្យធ្លាក់ដោយស្វ័យប្រវតិ្ត ចុះកំហុសរបស់ក្រសួងធំប៉ុនមេឃ តើអ្នកណាទទួលខុសត្រូវ?។ ចឹងសុំឱ្យក្រសួងមើលឃើញ កំហុសខ្លួនឯងខ្លះផង កុំឃើញតែកំហុសអ្នកដទៃ។ គណនីហ្វេសប៊ុក Bunnarith Kuch បានសរសេរថា រដ្ឋមន្រ្តីអប់រំ គាត់ខិតខំបានល្អ កន្លងមក តែដើម្បីជាគំរូ នូវកង្វះការត្រួតពិនិត្យនេះ លោកនិងមន្រ្តីមួយចំនួនទៀត ត្រូវតែលាលែងពីតំណែង ជាគំរូដល់ស្ថាប័នផ្សេងទៀតផង។ តើហ៊ានទេ?។

ចំណែក បេក្ខជន ឆាយ លីអាន បាន​ធ្លាក់​មុខ​វិជ្ជា​គណិត ក្នុង​ការ​ប្រកាស​លទ្ធផល​លើក​ទី​១ បាន​រៀបរាប់ទាំង​​អារម្មណ៍​រំភើប​ថា ខ្លួនកំពុង​ត្រៀម​ប្រឡង​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ) លើ​មុខ​ជំនាញ​វិស្វកម្ម។ គោល​ដៅ​បន្ទាប់​ទៀត​ប្រសិន​បើ​មាន​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ​ទៅ​បរទេស លី​អាន គ្រោង​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឬ​ប្រទេស​ចិន។ លទ្ធផល​លើក​ទី​១ និង​ពេល​នេះ លីអាន ប្រាប់​ថា​ ខុស​គ្នា​ដូច​មេឃ និង​ដី។ លើក​ទី១ ​លីអាន បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង អស់​សង្ឃឹម តែ​ពេល​នេះ​ខ្លួន​រីករាយ​នឹង​លទ្ធផល​ដែល​ក្រសួង​កែប្រែ​ថ្មី​នេះ។ មុនការស៊ើរើនេះ បេក្ខជនដែលធ្លាប់ជាប់លេខ២ ក្នុងការសិស្សពូកែគណិតឆ្នាំ២០១៥ និងលេខ១ឆ្នាំ២០១៨រូបនេះ បានទទួលត្រឹមនិទ្ទេសD ប៉ុណ្ណោះ។

គណនីហ្វេសប៊ុក Doung David បានបញ្ចេញថា ធ្វើ​អ៊ីចឹង ​ទើប​វា​យុត្តិធម៌​សម្រាប់​គ្នា​។ គ្នា​យំ​ឡើង​អស់​ទឹក​ភ្នែក ​ចង់​ពាក់​កណ្ដាល​ទន្លេ​មេគង្គ​ហើយ។​ យ៉ាងណា​ក៏​អរគុណ​ដល់​លោក​គ្រូ ​អ្នកគ្រូ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​អប់រំ​ទាំងអស់​ ដែល​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ ជូន​ប្អូន​ៗ​សិស្សានុសិស្ស​បាន​យ៉ាង​លឿន។​

ចំណែកផេកហ្វេសប៊ុកឈ្មោះ IMan-KH បានបញ្ចេញនូវសាររបស់ខ្លួនថា ធ្វើការងារដូចអាចម៍ភេ

ធ្វើការងារគ្មានទំនួលខុសត្រូវ ហើយតាំងមកទម្លាក់កំហុស ដាក់បន្ទុកឲ្យកុំព្យូទ័រ ដែលជាម៉ាស៊ីនមិនចេះនិយាយបកស្រាយ។ ធាតុពិត គឺកំហុសរបស់មនុស្ស ប៉ុន្តែ ដើម្បីលើកមុខលើកមាត់ មនុស្ស ទើបទម្លាក់រឿងនេះ ឲ្យម៉ាស៊ីនកុំព្យូទ័រទទួលខុស ហើយក្រុមបក្ខខ្លួនឯងរួចខ្លួន។ នេះបើសិនជាគ្មានការតវ៉ា ម្ល៉េះអនាគត សិស្សខំរៀនរាប់ពាន់នាក់ ត្រូវបានបំផ្លាញដោយសារទឹកប៊ិច របស់មន្ត្រីក្រសួងអប់រំ ដែលធ្វើការខ្ជីរខ្ជារ។ ធម្មតាម៉ាស៊ីនកុំព្យូទ័រ វាត្រូវតែដំណើរការ ជាមួយមនុស្ស ក្រោមការត្រួតពិនិត្យ និងបញ្ជាដោយមនុស្ស ហេតុនេះ មុននឹងសម្រេចលទ្ធផល បែបណា គឺមនុស្សជាអ្នកផ្ទៀងផ្ទាត់ និងចុះហត្ថលេខា លើកិច្ចការដែលកុំព្យូទ័រ បញ្ចេញលទ្ធផលមកក្រៅ។

កុំព្យូទ័រក៏ត្រូវការឲ្យមនុស្សពិនិត្យ និង កែប្រែកំហុស របស់វាផងដែរ បើក្រសួងធ្វើការពឹងលើកុំព្យូទ័រ តើចាំបាច់មានអស់លោកឯងនេះ បើកប្រាក់ខែធ្វើអ្វី? ម្តេចមិនបើកប្រាក់ខែឲ្យកុំព្យូទ័រ?។

 

ចំណែក ឈ្មោះ Yim Sinorn បានលើកឡើងថា បើនិយាយពីទំនួសខុសត្រូវវិញ រដ្ឋមន្រ្តីអប់រំ ត្រូវធ្វើការសុំទោសជាសាធារណៈ និងត្រូវលាលែងពីតំណែង។

 

ផេកហ្វេសប៊ុក មរតក ជាតិ បានលើកឡើងថា ជនដែលធ្វើឱ្យមានការកំហុសដ៏ធ្ងន់ធ្ងរ នៃការបូកសរុបលទ្ធផលការប្រឡងបាក់ឌុប ត្រូវបានចាប់ខ្លួនហើយ….!!!​ អាងតែគ្នាមិនចេះនិយាយ ដាក់កំហុសលើគ្នារហូត តែមិនដឹងធ្វើម៉េចទេ នេះកម្មរបស់ឯង…!!! ចំណែកមន្ត្រីក្រសួង ដែលកាន់ការផ្នែកនេះ ទំនងជាមិនមានវាសនាដូច Computerនេះឡើយ…!!!។

 

ផេក okmean Alexandra បានបញ្ចេញនូវសាររបស់ខ្លួនថា នរណាៗក៏និយាយពីរឿងនេះដែរ គេ (បេក្ខជន ឆាយ លីអាន ) តួឯកនៃប្រធានបទ “លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨” ។ គេជាមេទ័ពដឹកនាំនាវាអប់រំកម្ពុជា ទៅកាន់ត្រើយយុត្តិធម៌ គេជាយុវជនទេវតា កែប្រែវាសនាពីនិទ្ទេស D ‌មក ‌A ។ គេជាវាគ្មិនការទូតដ៏ពូកែ ពាំនាំពាក្យទៅកាន់ពិភពសារព័ត៌មាន ដោយជោគជ័យ ។ គេជានិមិត្តរូបនៃភាពជឿជាក់លើសមត្ថភាពបុគ្គល។

 

Sovann Heng បានសរសេរថា និយាយរួម ខុសមកពីអាកុំព្យូទ័រហ្នឹង! វាអត់ដឹងថា ​គេលោតទឹក ចងករដោយសារវាសោះ… អានេះវ៉ី!!! ។ តាម​ចិត្តខឹង ចង់តែ​ដោះ Hard Disk យកទៅហាលថ្ងៃ ។ កាច់ Ram បំពងខ្លាញ់។ ដក​ CUP លាយសាច់ចិញ្ច្រាំ​ឆាជាមួយមី។ ហើយអា Main Bord វិញត្រាំទឹក​ទុកឱ្យបាន​២ខែ ចាំស្រង់មកវិញប្រឡាក់គ្រឿងអាំងស៊ីឱ្យអស់! កុំឱ្យវាខូចពេក

ព្រះចៅអធិការ​វត្ត​ទេពធីតា​រាម “ហៅ​វត្ត​យាយ​ទេព” សុគត៌នៅលើ​គ្រែ​សឹង ដោយ…….

(កំពង់ឆ្នាំង) ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី​ល្ងាច​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវត្ត​ទេពធីតា​រាម (ហៅ​វត្ត​យាយ​ទេព) ស្ថិតនៅ ភូមិ​ផ្សារឆ្នាំង ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។  សព​ព្រះអង្គ​ព្រះនាម ព្រហ្ម នរៈ​សិទ្ធិ ព្រះជន្ម៤១ព្រះវស្សា ជា​ព្រះចៅអធិការ​វត្ត។

តាម​ប្រភពព័ត៌មាន​ពី​គណៈ​ក​ម្មារ​ធិ​ការ​វត្ត បាន​ឲ្យ​ដឹងថា ព្រះអង្គ​បាន​សុគត​តាំងពី​ម៉ោង​ប្រហែល៣ៈ៤០នាទី​ទៀបភ្លឺ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ លុះ​វេលា​កើតហេតុ​ខាងលើ ខណៈដែល​កូនសិស្សលោក បើកទ្វារ​ចូលទៅ​ដាស់ ទើប​ដឹងថា ព្រះអង្គ​បាន​សុគត​បាត់ទៅហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស​ទ្ធ​ចំណុះ​ជើង​នាំគ្នា​ចោមរោម​មើល។

ក្រោយ​ទទួលបាន​ព័ត៌មាន​ព្រះអង្គ​សុគត សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត បាន​ចុះមក​ធ្វើ​កោសល​វិច័យ ឃើញថា ព្រះអង្គ​ពិតជា​សុគត ដោយសារ​រោគ​គាំងបេះដូង​ពិត​ប្រា​ដក​មែន។ សព​ព្រះអង្គ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ ប្រគល់ជូន​គណៈ​ក​ម្មារ​ធិ​ការ​អាចារ្យវត្ត ដើម្បី​បុណ្យ​តាម​ប្រពៃណី​ខ្មែរ។ វត្ត​ពោធិ​តា​រាម ហៅ វត្ត​យាយ​ទេព ស្ថិតនៅក្នុង ភូមិ​ផ្សារឆ្នាំង ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយ​វត្ត​នេះ​សង់​នៅលើ​ផ្ទៃដី​ទំហំ​ជាង ២ ហិកតា ចាប់តាំងពី​កកើត​ជាទី​អារាម​តាំងពី​ឆ្នាំ ១៦៧៧ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺមាន​អាយុកាល ៣២៥ ឆ្នាំ​ហើយ៕

ស្ត្រី​ម្នាក់​ជិះម៉ូតូឌុបម្តាយ បានពាក់កណ្តាលផ្លូវធ្លាក់​ម្តាយបោកក្បាលស្លាប់ភ្លាមៗនៅស្រុក​អង្គស្នួល

(កណ្តាល)  ករណី​នេះបានកើតឡើងកាលពី​រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ផ្លូវ​ចូល​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​ម៉ាក ហុងដា សេ១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DH-4521 បើកបរ​ដោយ​ឈ្មោះ ញឹម ចិន្ដា ភេទ​ស្រី អាយុ២៥ មាន​ទីលំនៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ បាន​ឌុប​ម្ដាយ​ឈ្មោះ ទូច ណា​រី អាយុ៦៧ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា បាន​បើក​មកពី​លិចទៅ​ទិសខាងកើត​មកដល់​ចំ​ណុ​កើតហេតុ បាន​ធ្លាក់ ម្ដាយ​ពីលើ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់។ ករណីនេះ​តាម​ការ​បំ​ភ្លឹ​របស់​កូនស្រី​គាត់​ប្រាប់ថា​ម្ដាយ​មាន​ជំងឺ​បេះដូង​ប្រចាំកាយ៕