សូមជួយស៊ែរឲ្យម្ចាស់ឡានខាងលើបានដឹងផង ពេលសមត្ថកិច្ចបានចាប់បានចោរដែលលួចស្លាកលេខរថយន្តថ្ងៃមុនបានហើយ…(មានវិដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ មានគណនេយ្យហ្វេសបុកមួយបង្ហោះវីដេអូស្តីពីអ្នករត់រឺម៉ក់កង៉បីឥណ្ឌា(PassApp)ម្នាក់ បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តគាត់ ដែលទុកចោលនៅមុនផ្ទះ ហើយម្ចាស់ឡានខាងលើបានប្រកាសស្វែងរកចោរដែលលួចខាងលើ ប្រសិនបើមាននរណាស្គាល់ សុំមេត្តាផ្តល់ដំណឹងដល់គាត់។

កាលពីព្រឹកមិញនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ នៅតាមរយៈបណ្តាញសង្គមហ្វេសបុក បានបង្ហោះប្រកាសស្វែងរកម្ចាស់រថយន្តខាងលើ ដែលបាត់ស្លាកលេខរថយន្ត ដែលខាងកងម្លាំងសមត្ថកិច្ចទើបនឹងឃាត់ខ្លួន មុខសញ្ញាខាងលើបានដោយបានសសេរថាស្វែងរកម្ចាស់យ៉ាងដូច្នេះថា ៖(ករណីលួចស្លាកលេខរថយន្តសកម្មក្នុងរាជធានីភ្នំពេញត្រូវបានបង្រ្កាបបេីបងប្អូនណាមានបាត់ស្លាកលេខរយន្ត សូមទាក់ទង មក ០១២ ៧១ ៨១ ៧១ )

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F749595792044545%2F&show_text=0&width=560

ប្រភព៖ FB

ចោរកំពុង​ធ្វើ​សកម្មភាព​លួច​កាច់​សោក ម៉ូតូរបស់ខ្លួន ក៍ស្រែកចោរៗ ត្រូវប្រជាពលរដ្ឋចាប់វាយប៉ោងមុខ រួច…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​គ្មាន ក្រុម២ ភូមិក សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ចាន់ សុខ វុទ្ធី ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន ក្រុម២ ភូមិក សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឌី ណា​រ៉ុង ភេទ​ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន ភូមិ​បិ​ង​ឈូក សង្កាត់​គី​ទ្បូ​ម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួន) ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល៣ឆ្នាំ​មកហើយ។

វត្ថុតាង​ដកហូត​វ​ឲ​បានរួម​មាន៖ ទី១-សោ​ខ្សៀ​លេខ៨ មួយ​ដើម, ទី២-ដែក​សំប៉ែត ចំនួន១ដើម, ទី៣-ម៉ូតូ​ស៊ុម​មឺ​អិ​ច ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-9125 មួយគ្រឿង។

មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅក្រោម​ផ្ទះ ដោយបាន​ចាក់​សោក​ត្រឹមត្រូវ រួច​ក៏​ទៅផ្ទះ លុះដល់​ម៉ោង១៖០៦នាទី ជនរងគ្រោះ​ក៏​មក​យក​ម៉ូតូ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​លួច (ឆ្កិះ​សោ​ម៉ូតូ) ភ្លាមនោះ​ជនរងគ្រោះ​ក៏​ស្រែក​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ល្បាត​នៅ​ជិត​កន្លែងកើតហេតុ ក៏​ធ្វើ​អន្តរាគមន៍​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​យកមក​សាក​សួរនាំ ៕

ប្រភព៖ FB

ក្រសួងអប់រំ ៖ មកពីមន្ត្រីថ្នាក់ក្រោម លែងបានផលប្រយោជន៍ គេលេងមួយក្បាច់ ឲ្យរដ្ឋមន្ត្រីបះជើង

(ភ្នំពេញ) ឆ្នាំនេះមិនត្រឹមតែលទ្ធផលប្រលង២ដងទេគឺថាមានចេញលទ្ធផល «អាជ័យធ្លាក់ទឹកហៃអើៗ» តមក «តែៗស្កៗ» ជាជំងឺចាស់ «វប្បធម៌ក្តីត្រួយ» រឿងក្តាមក្នុងធុងវាឡើងមិនរួចដោយសារតែក្តាមដទៃទាញទម្លាក់ចុះវិញ។ រឿងធំជាងមេឃរដ្ឋមន្ត្រីលើដៃសំពះតែមិនឃើញមានកម្មការធិការកែវិញ្ញាសារប្រលង ប្រធានមណ្ឌលប្រលង លោកសាស្ត្រាចារ្យ មេប្រយោគ អនុរក្ស លោកគ្រូអ្នកគ្រូទទួលបន្ទុកនាំគ្នាឈូឆរ ស្វះស្វែង ថ្លែងការណ៍ មានមតិយោបល់ច្រេីនសោះឡើយ។ កុំថាឡើយរដ្ឋលេខាធិការ ឬអស់លោកតែទឹកកក (ice tea) គឺសំងំលាក់លាក់ខ្លួនពួនអាត្មា។ ចំណែកអ្នកចាំទទួលផលប្រហែលជាផឹកស៊ីជប់លៀងដាច់យប់បណ្តើៗហើយចុងក្រោយលទ្ធផលគឺ«អ្នកឡើងបានបេះ អ្នកប្រឡេះបានស៊ី»៕

​ទោះ​​​​​​បី​ក្រសួង​ខំ​លា​​​​​​​​​ក់បាំង​​​​​​​​​​រឿងអាស្រូ​​​​​​​​វ​ផ្ទៃក្នុង​​​​​​​​​ យ៉ាងណាក្ដី​​​​​​​​​ ហើយ​អ្នក​​​​​​​​​នាំពា​​​​​​​​​ក្យ​ក្រសួ​​​​​​​​​​ង​អប់រំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​សុំទោស​ចំពោះ​​​​​​​​​​​​បេក្ខជន មា​​​​​​​​​តាបិតា អា​​​​​​​​​ណាព្យាបាល​​​​​​​​​​សិស្ស និង​​​​​​​​​អ្នកពាក់ព័​​​​​​​​​ន្ធ ចំពោះ​​​​​​​​​​​កំហុស កើ​​​​​​​​​​​តឡើង​​​​​​​​​​​ដោយ​​​​​​​​​​សារ​កម្ម​​​​​​​​​​​​​​​​​​​​​​វិធី​កុំព្យូទ័រ នៅក្នុង​​​​​​​​​​ពេល​ដំណើរការ​​​​​​​​​​​បូក​សរុប​ពិ​​​​​​​​​ន្ទុ​បេក្ខជ​​​​​​​​​ន​ប្រឡង​​​​​​​​​​​​​​​​​​​​បាក់​ឌុប មិន​​​​​​​​​​បាន​បូក​ស្រង់​​​​​​​​​​​​ពិន្ទុ​មុ​​​​​​​​ខវិជ្ជា​គ​​​​​​​​​​​ណិតវិ​​​​​​​​​​​​ទ្យា​​​​​​​​​​​​​​​​ក្ដី​។​

ប៉ុន្តែ​ក​រណី​ត្រូវបាន​ម​​​​​​​​​ជ្ឈដ្ឋាន​នា​​​​​​​​​​​​​​​​​នា​បញ្ចេញម​​​​​​​​​តិ​ថា មិន​​​​​​​​​​មែន​ជា​​​​​​​​​​​កំហុស​ប​​​​​​​​​​ច្ចេស​ទេ ​​​​​​​​​​គឺ​មកពី​​​​​​​​​​​មន្ត្រី​ថ្នា​​​​​​​​​ក់ក្រោ​​​​​​​​​​​​ម​មិ​​​​​​​​​​​​​​​​​​​ន​ស្តាប់​រដ្ឋមន្ត្រី​​​​​​​​​ក្រសួង​អ​​​​​​​​​ប់រំ លែង​បា​​​​​​​​​ន​លាភ​ស​​​​​​​​​ក្ការ​ក្នុង​​​​​​​​​​​ពេល​ប្រឡ​​​​​​​​​​ង ទើប​ធ្វើ​​​​​​​​​​​​ឲ្យ​មាន​កំ​​​​​​​​​​​​​​​​​​​​​​​​ហុស ចោទ​ដាក់​កុំ​​​​​​​​​ព្យូទ័រ ដើ​​​​​​​​​​​​​​​ម្បី​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​រដ្ឋមន្ត្រី​ដួ​​​​​​​​​​​ល​បះ​​​​​​​​​​​​​​ជើង​។​

​ពា​ក់ព័​​ន្ធ​នឹង​ក​​​​​​​​រណី​នេះ​​​​​​​​​​​ដែរ មជ្ឈដ្ឋាន​​​​​​​​​​នានា បាន​ប​​​​​​​​​​​​​​​​​​ញ្ចេញ​មតិ​ថា ឯកឧត្តម​រដ្ឋ​​​​​​​​​​មន្ត្រី​ក្រសួ​​​​​​​​​ង​អប់រំ បា​​​​​​​​​​ន​ធ្វើ​កំ​​​​​​​​​ណែទម្រ​​​​​​​​​​​​​​​​​​​​​​ង់​លើ​វិស័​​​​​​​​​​​​​​​​​​យ​អប់​​​​​​​​​​​​​​រំ​​​​​នេះ​​បាន​យ៉ាង​ល្អប្រសើ​​​​រ ប៉ុន្តែ​កា​​​​​​​​​រ​កែទម្រង់​​​​​​​​​​​នោះ គឺ​​​​​​​​​​​កែ​តែ​​​​​​​​​ខាង​លើ​​​​​​​​​​​ ចំណែ​​​​​​​​​​កឯ​ខា​​​​​​​​​​ង​ក្រោ​​​​​​​​​​ម មិន​បា​​​​​​​​​​​​ន​កែ​តាម​​​​​​​​​​ទបញ្ជា​របស់​​​​​​​​​​ឯកឧត្តមរដ្ឋ​​​​​​​​​មន្ត្រី​​​​​​​​​​​​​​នោះ​​​​​ទេ​។​

​ករណីនេះ​គេ​​ឃើញ​លោ​ក ឌី ​​​​​​​​​ខាំ​បូ​លី អ្ន​​​​​​​​​​​​​​​​​​កនាំពា​​​​​​​​​ក្យ​ក្រសួង​​​​​​​​​​អប់រំ យុវជន និង​កីឡា ចេញ​ម​​​​​​​​​​​​ក​ប្រាប់ថា កំហុស​នេះ ក្នុង​នាម​ថ្នាក់​​​​​​​​​​​ដឹកនាំ​ក្រសួ​​​​​​​​​ង​អប់រំ ​​​​​​​​​​​​​​​​​ឯកឧត្តម​រដ្ឋមន្ត្រី ហ​​​​​​​​​​ង់ ជួន​ណារ៉ុន បា​​​​​​​​​​ន​ផ្ដាំ​សុំទោ​​​​​​​​​​ស​បេក្ខជន​​​​​​​​​​​​​​​​​​​​ប្រឡង មាតាបិតា អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​​​​​​​​​​ទាំងអស់ ក្នុងក​​​​​​​​រណីនេះ ​​​​​​​​​​​​​​​​​​​​​​​​។ យើង​មិ​​​​​​​​​​ន​ចង់ឱ្យ​​​​​​​​​​​​​មាន​​​​​​​​​​​​​បញ្ហា​​​​​​​​​​​​​នេះ​​​​​​​​​​​​​ទេ ។ វា​កើ​​​​​​​​​​​​​​​​​​ត​ឡើង​​​​​​​​​​​​​​​​​​​​​​​​ព្រោះ​បច្ចេកទេ​​​​​​​​​​​ស​កំព្យូទ័រ ហើ​យ ​​​​​​យើង​​​បាន​ប្រជុំ ​​​​​​​​​ដើម្បី​មិ​​​​​​​​​​​នឱ្យ​មា​​​​​​​​​​ន​បញ្ហា​​​​​​​​​​​​​​​​​​​​​​នេះ​កើត​​​​​​​​​​​ឡើង​ទៀ​​​​​​​​​​ត​​​ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​ប្រភព​ខា​ងក្រៅ​បាន​បន្ត​​​​​​​​​​ថា ខាងលើ​បាន​​​​​​​​​​ខិតខំ​ប្រឹង​​​​​​​​​​​​​​​​​ប្រែង​ធ្វើការ រីឯ​ខា​​​​​​​​​​ង​ក្រោម​មិ​​​​​​​​​ន​បាន​ធ្វើ​​​​​​​​​​​​​​​​​​តាម​ទេ បានន័យថា នា​ឆ្នាំ​ក​​​​​​​​​​​​ន្លងមក ​​​​​​​​​មុនពេល​ធ្វើ​កំ​​​​​​​​​ណែ​ង​ទម្រង់​​​​​​​​​​​វិស័យ​អប់​​​​​​​​​រំ​៥​ឆ្នាំ​ចុង​​​​​​​​​​ក្រោយ​​​​​​​​​​​​​​​​​​​​​​នេះ គឺ​ពួកគេ​​​​​​​​​​ជា​មន្ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​ថ្នាក់ក្រោម​បាន​​​​​​​​​​​​​លាប​ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្កា​រះ​ខ្លះៗ​ក្នុ​​​​​​​​​​​ង​ពេល​​​​​​​​​​​​​​​ប្រឡង ជា​ថ្នូរ​នឹ​​​​​​​​​​​​ង​បេក្ខ​​​​​​​​​​​​​​​​​ជន​ប្រឡង​ជា​​​​​​​​​ប់​បាក់​ឌុប​​​​​​​​​​​​​។ ប៉ុន្តែ​ក្នុង​​​​​​​​​​​​​ពេល​កំ​​​​​​​​​​​​​​​​​​​​​​​ណែទម្រង់​ពួក​មន្ត្រី​ថ្នា​​​​​​​​​ក់ក្រោម​​​​​​​​​​ទាំងនោះ ​​​​​​​​​​លែង​បាន​​​​​​​​​​​ផលប្រ​​​​​​​​​​​​​​​​​​​យោជន៌​ពី​ការប្រ​​​​​​​​​​ឡ​ង​ទើប​ពួ​​​​​​​​​​ក​មន្ត្រី​ថ្នាក់​​​​​​​​​​ក្រោម​ទាំ​​​​​​​​​​​​​​​​​​ងនោះ​​​​​​​​​​​​​​​​​​​​​ មិន​ធ្វើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​​​​​​​​​​​ ទើប​ពួ​​​​​​​​​​កគេ​​​​​​​​​ធ្វើឲ្យ​មា​​​​​​​​​ន​កំ​​​ហុស ។​

​ករណី​នេះ​មិ​នមែន​ជា​ករ​​​​​​​​​ណី​កំហុស​ប​​​​​​​​​ច្ចេកទេស​​​​​​​​​​​​​​​​​​កុំព្យូទ័រ​ទេ គឺ​​​​​​​​​​ជា​កំហុស​ម​​​​​​​​​ន្ត្រី​ជាក់ស្តែ​​​​​​​​​​ង​តែ​ម្ត​​​​​​​​​​​​​​​​​​​ង ដោយសា​​​​​​​​​រ​ពួក​​​​​​​​​​​​​​​​​​​​​​​​គេ​បាត់​ប្រយោជន៍ ដូចនេះ​​​​​​​​​​ហើយ ទើ​​​​​​​​​​ប​មន្ត្រី​ទាំង​​​​​​​​​​​​អស់​នោះ​​​​​​​​​​ ធ្វើ​ឲ្យ​រ​​​​​​​​​​ដ្ឋមន្ត្រី​ធ្លា​​​​​​​​​​ក់ទឹក​​​​​​​​​​​​​​​​​​។ ប្រភព​ដដែ​​​​​​​​​​​ល បាន​​​​​​​​​​​​ស្នើ​ដល់​​​​​​​​​​​​មន្ត្រី​​​​​​​​​​​​​​​​​​​​​​ក្រសួ​​​​​​​​​​​​​​​​​​​​​​​​​ង​អប់រំ និង​រដ្ឋ​​​​​​​​​​មន្ត្រី​អប់រំ ​​​​​​​​​មេត្តា​ធ្វើ​​​​​​​​​​​កិច្ចកា​​​​​​​​​​​រ​អ្វី​ឲ្យ​ស៊ី​​​​​​​​​សង្វាក់​​​​​​​​​​​​​​​​​​​​​​​​​​​​គ្នា ហើយ​​​​​​​​​​​​​​​ម្យ៉ាងទៀ​​​​​​​​​​​ត កុំ​​​​​​​​​​​ធ្វើ​អ្វី​​​​​​​​​​​​​​​​​​​​គេ​សរ​​​​​​​​​​សើរ​តែ​​​​​​​​​​​​​​ឯកឧត្តមរដ្ឋ​​​​​​​​​​​​​​​​​​មន្ត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហង់ ជួន​ណារ៉ុន ។​​​​​​​​​​ចំណែក​​​​​​​​​​​មន្ត្រី​ខា​​​​​​​​​ង​ក្រោម ​​​​​​​​​​មិន​មាន​​​​​​​​​​​​​អ្នក​​​​​​​​​​​​​​​​​​​សរសើរ​​​​​​​​​​នោះទេ ​​​​​​​​​​​ដូច្នេះហើ​​​​​​​​​យ​ទើប​ធ្វើ​​​​​​​​​​ឲ្យ លោក​​​​​​​​​​​​​​រដ្ឋម​​​​​​​​​​​​​​ន្ត្រី​ក្រសួ​​​​​​​​​​​​​​​​​​​ង​អប់រំ ដួល ផ្ងារជើ​​​​​​​​​​​ង​មួយ​ក្បា​​​​​​​​​ច់​នេះ​ជា​​​​​​​​​​បទពិសោ​​​​​​​​​​​ធន៍​សម្រា​​​​​​​​​​​​​​​​​ប់​ក្រសួង​ផ្សេ​​​​​​​​​​ងៗ​ទៀត​​​​​​​​​​យក​ទុកជា​​គំរូ​។​

​លោក​ផែង វណ្ណៈ​ ដែលជា​​អ្នក​តាមដា​​​​​​​​​​​​​​​​​ន​លើ​បណ្តាញ​សង្គម​​​​​​​​​ បាន​និយាយថា​​​​​​​​​​​ តើ​មាន​​​​​​​​​​​រដ្ឋមន្ត្រី​ប៉ុ​​​​​​​​​​​​​​​​​ន្មាន​នាក់ ដែល​ហ៊ាន​ទទួលយក​កំហុស​​​​​​​​​ឆ្គង​ហើយ​សុំ​​​​​​​​​​ទោស​ប្រជា​​​​​​​​​​ជន ដូច ឯកឧត្ដម រដ្ឋមន្ត្រី​ក្រសួ​ង​អប់រំ យុវជន និ​​​​​​​​​ង កីឡា​​​​​​​​​​ ? សូ​​​​​​​​​​​​​​​​​​​ម​គាំទ្រ ឯកឧត្ដម រដ្ឋមន្ត្រី ដែល​​​​​​​​​​​ទទួល​យ​​​​​​​​​ក​ចំណុ​​​​​​​​​ច​ខ្វះខាត​​​​​​​​​​​ដើម្បី​កែ​​​​​​​​​​លម្អ​ឲ្យ​ប្រសើ​​​​​​​​​រ​ឡើង​​​​​​​​​​នៅ​ពេ​​​​​​​​​ល​ក្រោ​​​​យ ៕ ប្រភពFB

បុរសម្នាក់ស្រវឹងស្រា បើករថយន្ដទំនើប​ Lexus NX200t បុកក្បាលនាគ ពុះចែកទ្រូងផ្លូវចុះក្រោមដី ស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងាជើង

(ភ្នំពេញ) បុរសម្នាក់ស្រវឹងស្រា បើករថយន្ដទំនើប​ Lexus NX200t បុកក្បាលនាគ ពុះចែកទ្រូងផ្លូវចុះក្រោមដី ស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងាជើង គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចគល់ស្ពានក្រោមដីស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកលុចសុីល NX200t ពាក់ស្លាកលេខភ្នំពេញ 2BB-0088បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿងព្រមទាំងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏បានរេង្កូចទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវ

បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងាជើងច្រង៉ាងកណ្ដាលផ្លូវតែម្ដង និងរងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើករងរបួសស្រាលបានប្រមូល យកសំភារៈមានតម្លៃហើយចេញមកក្រៅទាក់ទងទៅសាច់ញាតិមកដឹកចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង រួចយករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ប្រភព៖ FB

ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​កាប់ចាក់គ្នា ក្នុង​ល្បឿន​លឿន ជ្រុលទៅបុករថយន្តដឹកដូង ស្លាប់២នាក់ នៅឯ…(ចុចអានបន្ត)

ភ្នំពេញ៖ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​កាប់ចាក់គ្នា ក្នុង​ល្បឿន​លឿន ជ្រុលទៅបុករថយន្តដឹកដូង ស្លាប់២នាក់ នៅខណ្ឌដង្កោ ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង៣និង២០នាទី​ទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ម្ដុំ​ធនាគារ​វឌ្ឍនៈ ស្ថិតក្នុង​ភូមិ​ទួល​ស្លែ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ។

 

ជនរងគ្រោះ​ទាំង២នាក់​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នោះ ទី១មានឈ្មោះ ហេង វិថី អាយុ១៦ឆ្នាំ មុខ​របប​ជា​សិស្ស​ថ្នាក់១១ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពុងស្ពឺ និង​ជា​ម្ចាស់​ម៉ូតូ និង ឈ្មោះ​ខាត់ ធារ៉ា អាយុ១៨ឆ្នាំ មុខ​របប​នៅផ្ទះ ភូមិ​ផ្សារ​គុម​ឬ​ស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ។

នៅពេល​កើតហេតុ រថយន្ត​ម៉ាក KAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពត 1A-1803 បាន​ដឹក​ដូង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ឡើង​ពី​ខេត្ត​ មក​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ក្នុង​ល្បឿន​លឿន ដោយ​ក្នុងនោះ​មាន យុវជន២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Suzuki Let’s ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 1U-2619 ទិសដៅ​បញ្ច្រាស​ជាមួយ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយក៏​ចូលទៅ​ខាង​ផ្លូវ​រថយន្ត រួច​ជ្រុល​បុក​ផ្ទប់​ជាមួយ​រថយន្ត​ពេញទំហឹង​តែម្ដង ទើប​បណ្ដាល​ឲ្យ​យុវជន២នាក់​នោះ បោក​ក្បាល​ជាមួយ​រថយន្ត​រួច​ធ្លាក់​មក​បោក​ក្បាលថ្នល់ ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង២នាក់ យ៉ាង​អាណោច​អធម៌ (ក្នុងនោះ​យុវជន​ម្នាក់​ស្លាប់​ទាំង​ដៃ​នៅ​កាន់​ខ្សែក្រវ៉ាត់​ជាប់ គួរ​ឲ្យ​ស​ង្វែ​ក​និង​ខ្លោចចិត្ត​យ៉ាងខ្លាំង) ចំណែកឯ​ម៉ូតូ​បាន​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង។

ភ្លាមៗម្ចាស់​រថយន្ត​ក៏បាន​បន្តដំណើរ​ទៅដល់​គោលដៅ២៤ម៉ោង​របស់​សមត្ថកិច្ច ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ប៉ុស្ដិ៍​តែម្ដង។ សាច់ញាតិ​សព​ជនរងគ្រោះ​ជាច្រើន​នាក់​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ទាំង​អារម្មណ៍​តក់ស្លុត ទួញ​យំ​បោក​ខ្លួន​សោកស្ដាយ​ជនរងគ្រោះ​ដែល​ស្លាប់។

បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានធ្វើការ​វាស់វែង យក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​តៃកុង ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ FB

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចែកម៉ូតូដល់សិស្សនិទេស្ទA៩នាក់នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) នារសៀលថ្ងៃសៅរ៍ ​ទី១៥ ខែ​ខែកញ្ញា ឆ្នាំ ២០១៨នេះ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា​ ជាអនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨​ មកពីស្រុកក្រូចឆ្មារ​ ស្រុកមេមត់​ ស្រុកត្បូងឃ្មុំ​ និងក្រុងសួង​ និទ្ទេសដែលទទួលបានរួមមាន៖​ និទ្ទេស​ A​ ៩នាក់,​ និទ្ទេស​ B​ ៤៧នាក់,​ និទ្ទេស​ C​ ៨១នាក់​,​ និទ្ទេស​ D ២៤៧នាក់​ និងនិទ្ទេស​ E ៧៥៥នាក់​ សរុបរួមចំនួន១១៣៩នាក់។

បញ្ជាក់ផងដែរថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា​ អនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ បានផ្តល់ជូននាយកក​ នាយករង​ និងមន្ត្រីការិយាល័យអប់រំ​ មកពី៤ក្រុង​ ស្រុក​ ចំនួន៦៥នាក់​ ក្នុងម្នាក់​ ១៥០០០០រៀល​ សិស្សានុសិស្សនិទ្ទេស៩នាក់ ម្នាក់ម៉ូតូមួយគ្រឿង ថវិកា១០០០០០រៀល និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់នូវថវិកា១០០០០០រៀលផងដែរ៕ ដោយ តារារ៉ាយ

 

ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរនៅផ្សាព្រៃទា…(មានវិដេអូ)

ក្តៅៗ ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរ កាលពីថ្ងៃវេលាម៉ោង១២ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

គួរំលឹកផងដែរថា កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មាននារីវ័យក្មេងម្នាក់ បានធ្វើសកម្មភាពចូលទៅបន្លំលួចទូរស័ព្ទអាជីវករនៅក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែមិនសម្រេចត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន និងកោសក់រួចដោះលែងវិញ ។

ក្រោយពីផ្ទុះហេតុការនេះ សមត្ថកិច្ចបានធ្វើកាស្រាវជ្រាវ នឹងឃាត់ខ្លួនជនដៃដល់​ ៤​ នាក់​ ពាក់ព័ន្ធ​ប្រើហឹង្សារ​លើជនសង្ស័យលួចបន្លំទូរស័ព្ទ​ កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ។

ដោយសាតែមូលហេតុនេះហើយ ទើបប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរ អោយមានសេរីភាពវិញ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftaahcha.tu%2Fvideos%2F2169873349955055%2F&show_text=0&width=267

ប្រភព៖ Tey Tey

បេក្ខនារីនៅខេត្តព្រះវិហារម្នាក់ ប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី១បាននិទ្ទេសD ពេលប្រកាសលើកទី២ ជាប់និទ្ទេសA ធ្វើអោយនាងរំភើបរហូតដល់…(ចុចអានបន្ត)

(ព្រះវិហារ)៖បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបជាលើកទី២ កាលពីថ្ងៃម្សិលមុិញនេះ បេក្ខនារីមួយរូបនៅខេត្តព្រះវិហារបានសម្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនក្រោយពីទទួលបាននិទ្ទេសAវិញ។

បេក្ខនារីជួបណាម៉ានអាយុ១៨ឆ្នាំជាសិស្សរៀនថ្នាក់ទី១២Aមកពីវិទ្យាលយ័រវៀងបានប្រាប់អ្នកយកពត៍មានអោយដឹងនៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះថា៖លទ្ធផលប្រឡងបាក់ឌុបដែលប្រកាសលើកទី១ នាងទទួលបាននិទ្ទេសD ប៉ុន្តែទោះជានាងបានប្រឡងជាប់និងទទួលបាននិទ្ទេសDក៍ដោយ តែនាងហាក់មិនសូវសប្បាយចិត្តនិងលទ្ធផលនិងទេ ព្រោះដោយសារមុខវិជ្ជាគណិតវិជ្ជានាងធ្វើបានល្អ ប៉ុន្តែបែជាធ្លាក់ទោវិញ។

គាប់ជួននិងមានការតវ៉ារបស់បេក្ខជន បេក្ខនារីដែលមិនអាចទទួលយកលទ្ធផលប្រកាសលើកទី១នោះ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ម្សិលមុិញនេះក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលជាលើកទី២នោះ បានធ្វើអោយនិទ្ទេសរបស់នាងមានការប្រែប្រួលពីនិទ្ទេសDទៅនិទ្ទេសAវិញ ធ្វើអោយនាងមានក្តីរំភើបរីករាយរហូតស្រក់ទឹកភ្នែក។

បេក្ខនារីជួប ណាម៉ានបានអោយដឹងទៀតថា៖នាងមានគ្រួសារជាត្រកូលកសិករមានឪពុកឈ្មោះភិម ភីនអាយុ៤២ឆ្នាំនិងម្តាយឈ្មោះកែវ ឡៃហួយអាយុ៣៩មុខរបរធ្វើស្រែ រស់នៅភូមិថ្កែង ឃុំរហស័ ស្រុករវៀង ខេត្តព្រះវិហារ។នាងមានបងប្អូន២នាក់ នាងជាកូនពៅក្នុងគ្រួសារ ចំណែកបងរបស់នាងមានគ្រួសារហើយ។

ដោយឡែកលោកចេងលឹមហ៊ាន់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារបានអោយដឹងថា៖ការប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី២ម្សិលមុិញនេះ៖គឺធ្វើអោយចំនួនអ្នកប្រឡងជាប់មានការកើនឡើង៤នាក់ ពោលពី៨៧.១០%ទៅ៨៧.៤០%ក្នុងនោះក៍មានអ្នកទទួលបាននិទ្ទេសAម្នាក់ផងដែរ៕

ខឹងរឿងចេះអាបធ្មប់ បុរសម្នាក់ កាប់បុរសចំណាស់ម្នាក់ ស្លាប់

(កំពង់ស្ពឺ) អធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី នៅភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម កាប់សម្លាប់បុរសម្នាក់ ដោយចោទថាចេះអំពើអាបធ្មប់។ ជនរងគ្រោះឈ្មោះ ហែម យឹម ភេទ អាយុ៦៦ឆ្នាំ មុខរបរកសិករ មានរបួសស្លាកស្នាមកាប់ដាច់ក្បាលខាងក្រោយ២កន្លែង ដល់គល់ក ស្លាប់នៅក្បែរពាងទឹក។ លទ្ធផលស្រាវជ្រាវបានឃាត់ខ្លួនជនល្មើស ឈ្មោះចិន ជុន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ នៅភូមិព្រីង ឃុំត្រែងត្រយឹង ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាំបិតផ្គាក់១។ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីកើតឡើងដោយមូលហេតុ ជនល្មើស ចោទប្រកាន់ថា ជនរងគ្រោះធ្វើអំពើអាបធ្មប់មកលើខ្លួន ។

ពេលកើតហេតុនោះ ប្រពន្ធជនរងគ្រោះ ឈ្មោះ សន សុត អាយុ ៥៦ឆ្នាំ បានឃើញផ្ទាល់ភ្នែក ក៏បានស្រែកឆោឡោ ជនសង្ស័យក៏បានរត់គេចទៅព្រៃខាងក្រោយផ្ទះ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះ នាំគ្នាព័ទ្ធចាប់បាន ទុកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ឃុំត្រែងត្រយឹង។

ជនសង្ស័យ ត្រូវបានចាប់បញ្ជូនខ្លួន ទៅកាន់អធិការរដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕ប្រភពFB

 

 

រថភ្លើង​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា អូសជិត២០ម៉ែត្របណ្តាល​ឲ្យ​បុរស​ជា​ភ្ញៀវ​ម្នាក់​បាក់….(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍នេះបានកើើតឡើងកាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ច្រកចូល​វត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ១៣២ កែង​និង​ផ្លូវ​រថភ្លើង ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។

នៅមុន​ពេល​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​កង់​បី​មួយគ្រឿង​ម៉ាក​បា​ចា ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 1M-4107 និង​បុរស​ជា​ភ្ញៀវ​បួន​នាក់​ទៀត​រួម​ដំណើរ​ពីក្រោយ។ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១៣២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។

លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ខណ:ពេលនោះ​ស្រាប់​តែមាន​រថភ្លើង​ដឹក​អ្នកដំណើរ​របស់​ស្ថានីយ៍​រថភ្លើង ភ្នំពេញ​មួយ​ខ្សែ ដោយបើកចេញពីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ឆ្ពោះចូលទៅស្ថានីយន៍រថភ្លើងភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត

រួចក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាខាងលើពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីឥណ្ឌាកៀបជាប់រថភ្លើងអូសជិត២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសជា ភ្ញៀវម្នាក់រងរបួសបាក់ជើងខាងស្តាំ ត្រូវបានមិត្តភក្តិដឹកយក ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង ៕

ប្រភព៖ FB