ចោរឆក់៥នាក់ទៀតហើយ ត្រូវតុលាការ បង្គាប់ឱ្យដាក់គុកព្រៃស…(មានវិដេអូ)

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនសង្ស័យ​ចំនួន០៥​នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ​(លួចមានស្ថានទម្ងន់ទោស) ដាក់ពន្ធនាគារព្រៃស ដើម្បីរងចាំជំនុំជម្រះនៅពេលក្រោយ។

ការសម្រេចរបស់លោកចៅក្រម គឺធ្វើឡើងបន្ទាប់ពីលោក សឿន មុន្នីរត្ន័ ព្រះរាជអាជ្ញាររង បានចោទប្រកាន់ក្រុមជនសង្ស័យទាំង៥នាក់ ពីបទឆក់ទូរសព្ទ័ដៃ (លួចមានស្ថានទម្ងន់ទោស)។

​យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា កាលពីថ្ងៃទី៧​ ខែកញ្ញា​ឆ្នាំ២០១៨​ វេលាម៉ោង២០​៖៣០​នាទី​មានករណីឆក់​ទូរស័ព្ទដៃពីបុរសម្នាក់​ជិះ ​Pass​ App​ ត្រង់ចំណុចផ្លូវគិរីរម្យ​ហើយកម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រដេញ​បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៥​នាក់។

​ជនសង្ស័យទី១៖​ ឈ្មោះ​ យិន​ មយូរ៉ា​ ភេទប្រុស​ អាយុ១៦​ឆ្នាំ, ទី២​៖ ឈ្មោះ​ សំ​ ម៉ារ៉ាឌី​ ភេទប្រុសអាយុ១៥​ឆ្នាំ,​ទី៣៖ ឈ្មោះ​សុខ​ ហេង ភេទប្រុស អាយុ១៤​ឆ្នាំ,​ទី៤៖​ ឈ្មោះ​ ទិត​ សុខជា ​ភេទប្រុស​ អាយុ១៧​ឆ្នាំ និងទី៥៖ ឃាង វណ្ណះ​ ភេទប្រុស​ អាយុ២៥​ឆ្នាំ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2108268986156590%2F&show_text=0&width=560

ប្រភព៖ FB

ភ្ញាក់ផ្អើលទាំងព្រលឹម !!សពបុរសអត់ស្គាល់អត្តសញ្ញាណម្នាក់ ត្រូវជនមិនស្គាល់មុខ ដឹកយកមកទម្លាក់ចោលនៅក្បែរចិញ្ចើមផ្លូវ ជិតប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេសក្រុងបាវិត

ស្វាយរៀង៖ មានករណីឃាតកម្ម ដឹកសពបុរសម្នាក់តាមរថយន្តយកមកផ្លុងចោល នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្តិនគបាលរដ្ឋបាលសង្កាត់ច្រក ម្ទេសចម្ងាយ៥០ម៉ែត្រ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវទាំងព្រឹកនិងសមត្ថកិច្ច។

ករណីប្រទះឃើញសពគេយកមកទម្លាក់ផ្លុងចោលនេះប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ប្រទះឃើញនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៣កញ្ញា២០១៨នៅភូមិ សាលាទាន សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា តាមការសន្និដ្ឋានជំហ៊ានដំបូង សពជនរងគ្រោះមានសប្បុរស ពាក់អាវខ្មៅ ស្លៀកខោខ្ លីហើយសពត្រូវបានក្រុមជនល្មើសសម្លាប់នៅកន្លែងផ្សេងហើយបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដឹកសាកសពតាមរថយន្តមកពីទិសខាងកើតមកទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ជិតប៉ុស្តិរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។


បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅម៉ោងប្រមាណជា៤ទៀបភ្ លឺគេឃើញមានរថយន្តតូចមួយគ្រឿង បើកមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានឈប់មួយសន្ទុះក៏បានបត់រថយន្តត្រឡប់ទៅទីសខាងកើតវិញ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ លុះម៉ោង៦និង០០នាទីព្រឹក អ្នកលក់នំបានប្រទះឃើញសពទើបឆោឡោនិងប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញមកពិនិត្យមកដល់ធ្វើកោសលវិច្ច័យមិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយសន្និដ្ឋានថាជាករណីឃាតកម្មដោយសភាពសពមាន បែកមាត់ បែកក្បាល និងស្នាមវ៉ៃចំំក្បាលពីក្រោយហើយសមត្ថកិច្ចបានបញ្ជាក់ថាពិតជាករណីឃាតកម្មពិតមែន។

ហើយសាកសពត្រូវសមត្ថកិច្ចយកសពមកតម្កល់ទុកនៅវត្តជិតកន្លែងកើតហេតុ បច្ចុប្បន្ន សមត្ថកិច្ចកំពុុងធ្វើការស្រាវជ្រាវ រកមុុខឃាត់ករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

រថយន្តសណ្ដោងម៉ាសុីនខួងអណ្ដូងបើកបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ស្លាប់អ្នករួមដំណើរម្នាក់ នៅលើស្ពានព្រែកក្ដាម

ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចលើស្ពានព្រែកក្ដាម(មិត្តភាពកម្ពុជា ចិន) ត្រើយខាងលិច ស្ថិតក្នុុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ផឹង គៀប ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង (ជាអ្នករួមដំណើរ) ។

ចំណែករថយន្តម៉ាកHYUNDAI សណ្ដោងម៉ាសុីនខួងអណ្ដូង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3474 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា សាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច(កំពង់ចាម-ភ្នំពេញ) ដោយបន្ថែមល្បឿនបើកឡើងស្ពាន និងចុះស្ពានវិញមិនបន្ថយល្បឿន ខណៈមកដល់ចំណុចផ្លូវកោង ជាកន្លែងកើតហេតុ ក៏រេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យធ្លាក់កម្មករកំពុងជិះនៅលើរថយន្តបោកក្បាលនិងឃឿនស្ពាន ស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុក បានចុះមកវាស់វែងនិងពិនិត្យកន្លែងកើតហេតុ រួចក៏សាងសំណុំរឿងដកហូតយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB

ឪពុកនិងកូនស្រី នាំគ្នាទៅរាយសន្ទូច បាត់មួយយប់ ព្រលឹមឡើងប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់ នៅបឹងក្រោយភូមិ

ខេត្តព្រៃវែង៖ ឪពុកនិងកូនស្រី នាំគ្នាទៅរាយសន្ទូច បាត់មួយយប់ ព្រលឹមឡើងប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់ នៅបឹងក្រោយភូមិក្នុងស្រុកពោធិ៍រៀង ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីប្រទះឃើញសាកសពឪពុកនិងកូនស្រី នៅចំណុចបឹងមួយកន្លែងក្រោយភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀងស្រុកពោធិ៍រៀងខេត្តព្រៃវែង។

ជនរងគ្រោះទាំង២នាក់រួមមាន៖ ឳពុកឈ្មោះរឿន រិត មានអាយុ៤៥ឆ្នាំ និងកូនឈ្មោះរិត ស្រីម៉ិច ភេទស្រីអាយុ១៤ឆ្នាំ អ្នកទាំង២ មានទីលំនៅកន្លែងកើតហេតុ។

តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា៖ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះទាំង២នាក់ ឪនិងកូន បាននាំគ្នាមករាយសន្ទូចក្រោយភូមិកើតហេតុខាងលើ។

ហើយក៏បាត់ដំណឹងសូន្យមិនឃើញមកផ្ទះវិញ ទើបបងប្អូនក្រុមគ្រួសារមានការសង្ស័យឆ្ងល់ លុះព្រឹកឡើងថ្ងៃទី១៣ ខែដដែល ទើបគេប្រទះឃើញសពអ្នកទាំង២ នៅចំណុចខាងលើទើបក្រុមគ្រួសារនិងសមត្ថកិច្ចដឹកជញ្ជូនមកផ្ទះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមការពិនិត្យរបស់សមត្ថកិច្ច ជាក់ស្ដែង ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯងមែន ខណៈពួកគេដើររាយសន្ទូច ឈានជើងចូលរណ្ដៅទឹកជ្រៅ រួចជួយគ្នាបណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់តែម្ដង៕

ប្រភព៖ FB

នារី​វ័យក្មេងស្រស់ស្អាតម្នាក់​បាន​ធ្លាក់ពីលើ​អាគារ The Litzស្លាប់​យ៉ាង​អាណោចអាធ័ម​

(ភ្នំពេញ)​៖​នារី​វ័យក្មេងម្នាក់​បាន​ធ្លាក់ពីលើ​អាគារ The Litz Hotel Suite បណ្ដាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹង​កន្លែង​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​១០៖៣០យប់​ថ្ងៃ​ទី​១២ខែ​កញ្ញា​ឆ្នាំ​២០១៨​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សណ្ឋាគារ​(​The Litz Hotel Suite) តាម​បណ្ដោយ​ផ្លូវ​១០៥ស្ថិត​ក្នុង​សង្កាត់​បឹង​ប្រលិត​ ខណ្ឌ​៧មករា​ក្រុងភ្នំពេញ​។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅ​មុន​ពេល​កើត​ហេតុគេបានលឺសំឡេងលាន់យ៉ាងខ្លាំង ស្រាប់តែក្រឡេកមើលទៅមុខ​សណ្ឋាគារ​(​The Litz Hotel Suite)​ ឃើញនារី​វ័យ​ក្មេង​ម្នាក់​បានដេកស្លាប់ដោយគេឃើញធ្លាក់មកពីលើអាគារ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​និង​កន្លែង​។

ក្រោយកើតហេតុសព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ​កំពុង​តែ​ត្រួត​ពិនិត្យ​ដើម្បី​ស្វែង​រក​ការ​ពិត​ដែល​នៅ​ពី​ក្រោយ​ថា​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​។

ប្រភព៖ FB

ក្មេងស្រីស្រស់ស្អាតម្នាក់ តូចចិត្តប្រលងបាក់ឌុបធ្លាក់ ហើយម៉ែ​ ឪ​ ស្ដីបន្ទោសបន្ថែមទៀត នាងបាន……

ភ្នំពេញ​ ៖ ក្មេងស្រីស្រស់ស្អាតម្នាក់ តូចចិត្តប្រលងបាក់ឌុបធ្លាក់ ហើយម៉ែ​ ឪ​ ស្ដីបន្ទោសបន្ថែមទៀត នាងបានគិតខ្លីបញ្ចប់ជីវិត ដោយចងក​ សម្លាប់ខ្លួន​

ក្រោយពីដឹងលទ្ឋផលថា ប្រលងធ្លាក់យុវសិស្សវ័យ ១៨ឆ្នាំ ត្រូវបានម្តាយឪពុក ស្តីបន្ទោសថែម រត់ទៅសំងំយំក្នុងបន្ទប់ លុះព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវម្តាយប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ស្លាប់បាត់ទៅហើយ​ ។

អ្នកបាក់ទឹកចិត្ត បើគ្មានអ្នកលើកទឹកចិត្តទេ បា្រកដជាមាន ហេតុការណ៍នេះកើតឡើងមិនខាន៕ សូមបញ្ជាក់ថា មនុស្សយើងកើតមក គ្មាននរណាម្នាក់ជោគជយ័១០០%នោះទេ
ហេតុអីប្អូនស្រីគិតខ្លីម៉្លេះ ??

ខឹង​ចៅសង្កាត់​មិន​បញ្ជាក់​លិខិត​ស្នាក់នៅអោយយក​ដុំថ្ម​គប់បំបែក​កញ្ចក់​រោង​យាម

ភ្នំពេញ ៖ កាល​វេលា​ម៉ោងជាង១១ថ្ងៃទី១២ខែកញ្ញា​ឆ្នាំ២០១៨ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ចាប់វាយ​ខ្នោះ​បន្ទាប់ពី​វាយបំផ្លាញ​ប៉ុស្តិ៍​យាម​រប​ស់ត​ម្រូ​ត​បទបញ្ជា​ការពារ​ក្រុង​បណ្ដាលឱ្យ​បែក​កញ្ចក់។

បង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ប៉ុស្តិ៍​យាម​ត​ម្រូ​ត​បញ្ជា​ការពារ​តាមផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​ផ្លូវ៤៦២ស្ថិតនៅ​ភូមិ១៣សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន យុវជន​ចាប់ខ្លួន​នេះ សារភាព​បញ្ជាក់ថា​ដោយសារ​ខឹង​លោក​ចៅសង្កាត់​ទន្លេបាសាក់ មិន​បញ្ជាក់​លិខិត​ស្នាក់នៅ​ឱ្យ​ខ្លួន​ដើម្បី​យក​លិខិតបញ្ជាក់​នេះ ទៅ​កន្លែងធ្វើការ ។

យុវជន​នេះ ឈ្មោះ​ស្រី​សានី​រ៉ា​ភេទ​ប្រុស​អាយុ២៥ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់នៅ​ភូមិ១៦សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​បញ្ជូនទៅ​មណ្ឌល​ឱកាស​ខ្ញុំ ដើម្បី​អប់រំ​បន្សាប​គ្រឿងញៀន៕

ប្រភព៖ FB

សម្ដេច ស ខេង បានបដិសេធថា ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត មិនមែន….

(ភ្នំពេញ) យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ខែកញ្ញានេះ បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាច្រើន បានចេញផ្សាយអំពីការផ្ទេរតំណែង និងការប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនលោកផ្កាយ៣ ស ថេត។

រយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយថា ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ឧត្តមសេនីយ៍ឯក ស ថេត ជាប្អូនបង្កើតរបស់សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនោះ សម្ដេច ស ខេង បានបដិសេធថា ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត មិនមែនជាប្អូនបង្កើតរបស់សម្ដេចឡើយ មិនដូចអ្នកសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ។

សម្ដេចថា “អ្វីដែលខ្ញុំកត់សម្គាល់ និងចង់បញ្ជាក់នៅពេលនេះ គឺសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា សារព័ត៌មានទាំងនោះ បានប្រភពមកពីណា ឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើតរបស់ខ្ញុំ ដូចដែលសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ”។

សូមរំឭកថា លោកផ្កាយ៣ ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ ជំនួសលោកផ្កាយ៤ ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឋានៈស្មើរដ្ឋមន្រ្តី ជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី៕

ថៃ​សម្រុកចូលមក​ទិញ​សត្វ​កណ្តូប​ពី​ពលរដ្ឋ​កម្ពុជា​​ពី​២​ទៅ​៣​តោន​ក្នុងមួយថ្ងៃ ដែលមានតំលៃ មួយគីឡូ ៣០០​បាត ស្មើនឹង​ជាង​៣​ម៉ឺន​រៀល

ខេត្តព្រះវិហារ ៖ ច្រក​ទ្វារ​អានសេះ​ជា​ច្រក​ដោះ​ដូរ​ទំនិញ​រវាង​អាជីវករ​ខ្មែរ និង​ថៃ​ដ៏​សំខាន់​​​មួយ ដែល​ធ្វើ​ឡើង​តាម​ទម្លាប់​យូរ​ឆ្នាំ​មក​ហើយ ។ ទំនិញ​ដែល​អាជីវករ​នៃ​ប្រទេស​ទាំង​​ពីរ​តែង​ធ្វើការ​ដោះ​ដូរ​មាន​ដូច​ជា ត្រី​សាច់ មាន់ ទា កសិផល និង​បន្លែ​ព្រៃ​ជាដើម ប៉ុន្តែ​​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅ​ក្នុង​រដូវវស្សា​នេះ ប្រជាជន​កម្ពុជា​កំពុង​កាក់កប​ជាមួយនឹង​ការ​លក់​សត្វ​កណ្តូប​ទៅ​ឲ្យ​ជនជាតិ​ថៃ ដោយ​ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​គីឡូក្រាម​សម្រាប់​យក​ទៅ​ធ្វើ​ជា​អាហារ​ដ៏​ពេញ​និយម​របស់​ពួក​គេ ។

ប្រជាពលរដ្ឋបា្រប់ថា សត្វ​កណ្តូប​នេះ​ក្នុង​មួយ​ថ្ងៃ អាជីវករ​ទាំងអស់​អាច​លក់​ទៅ​ឲ្យ​ថៃ ចន្លោះ​ពី​៥០០​គីឡូក្រាម​ទៅ​១​តោន ហើយ​ថ្ងៃ​ខ្លះ អាច​នាំ​ចេញ​ទៅ​ថៃ​ពី​២​ទៅ​៣​តោន​ក៏​មាន ប៉ុន្តែ​ក្នុងឆ្នាំនេះ ពុំ​សូវ​មាន​កណ្តូប​ដូច​ឆ្នាំ​មុន​នោះ​ទេ ។

លោក​បន្ដ​ថា ៖« នៅ​ពេល​រដូវ​លំហើយ​មក​ដល់ សត្វ​កណ្តូប​ក៏​ចាប់ផ្តើម​អស់​ដែរ ហើយ​សត្វ​កណ្តូប​ដែល​ពួក​គាត់​យក​មក​លក់​នេះ ភាគច្រើន​ឈ្មួញ​នៅ​ខេត្តកំពង់ធំ ជា​អ្នក​ដឹក​មក​ដល់​លើ​ភ្នំ​ដងរែក​តែ​ម្តង​ដើម្បី​លក់​ឲ្យ​ពួក​គាត់​ជា​ឈ្មួញកណ្ដាល​សម្រាប់​លក់​ឲ្យ​ថៃ»។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នកស្រី លី ដា​នី​ន ជា​អាជីវករ​លក់ដូរ​នៅ​ទីនោះ បាន​និយាយ​ថា អាជីវ​ករ​រកស៊ី​នៅ​ទី​នេះ​គឺ​លក់ដូរ​តាម​រដូវ​កាល​ដូច​ជា​រដូវប្រាំង លក់​ផ្សិត​រងា ផ្សិត​ឈើ ចុង​ផ្តៅ និង​កសិផល​ផ្សេង​ៗ​ជាដើម ។ ចំណែក​នៅ​រដូវវស្សា​នេះ មាន​សត្វ​កណ្តូប​, កង្កែប​, ដំឡូងទៀន និង​ចុង​ផ្តៅ សម្រាប់​លក់​ទៅ​ឲ្យ​ជនជាតិ​ថៃ ដែល​ចូល​មក​លេង​កម្សាន្ត​នៅ​ច្រក​ទ្វារ​អានសេះ ។

អ្នកស្រី​បញ្ជាក់​ថា ៖« ក្នុង​មួយ​ថ្ងៃ អាជីវករ​ម្នាក់​ៗ​អាច​លក់​សត្វ​កណ្តូប​ទៅ​ឲ្យ​ថៃ ក្នុង​ចន្លោះ​ពី​២០​ទៅ​២៥​គីឡូក្រាម ក្នុង​តម្លៃ​៣០០​បាត ស្មើនឹង​ជាង​៣​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម »​។

អ្នកស្រី​បន្ថែម​ថា ៖« ក្រោយ​ពេល​ផុត​រដូវ​សត្វ​កណ្តូប ពួក​គាត់​មាន​ទំនិញ​ដូច​ជា បន្លែ ផ្សេង​ៗ​ទៀត​ទៅ​តាម​រដូវ​របស់​បន្លែ​ព្រៃ ដូច​ជា ចុង​ផ្តៅ ស្លឹក​ព្រិច ផ្សិត និង​កសិផល​កសិកម្ម​ផ្សេង​ៗ​ជាដើម ។

បើ​តាម​ការ​លើក​ឡើង​របស់​ជនជាតិ​ថៃ​ម្នាក់ ដែល​បាន​នាំ​គ្នា​ចូល​មក​ទិញ​សត្វ​កណ្តូប​នៅ​ក្នុង​ផ្សារ​អានសេះ​ទឹកដី​កម្ពុជា បាន​ប្រាប់​ថា សត្វ​កណ្តូប​ពេញ​និយម​ខ្លាំង​សម្រាប់​យក​ទៅ​​ធ្វើ​ជា​អាហារ​របស់​ជនជាតិ​ថៃ ដែល​មាន​រសជាតិ​ឆ្ងាញ់ ពិសេស​នោះ គេ​យក​សត្វ​កណ្តូ​ប​ទៅ​បំពង រួច​ហូប​ជាមួយ​បុកល្ហុង​ជាដើម ។

ជនជាតិ​ថៃ​រូប​នេះ​បញ្ជាក់​ថា ៖« នៅ​ប្រទេស​ថៃ​ពុំ​មាន​សត្វ​កណ្តូប​ដូច​កម្ពុជា​នោះ​ទេ ហើយ​កណ្តូប​នេះ​ភាគច្រើន​មាននៅ​តាម​ចម្ការ ពិសេស​ចម្ការពោត ប៉ុន្តែ​នៅ​ថៃ កសិករ​ប្រើប្រាស់​ថ្នាំ សម្លាប់​សត្វល្អិត​ច្រើន ទើប​ធ្វើ​ឲ្យ​ស្រុក​ពួក​គេ ពុំ​មាន​សត្វ​កណ្តូប​ដូច​កម្ពុជា​ឡើយ »៕

ជនជាតិថៃបើករថយន្តបុកម៉ូតូ​បណ្តាលអោយក្មេងប្រុស២នាក់ស្លាប់​ភ្លាមៗ នៅផ្លូវជាតិ​លេខ៦A

ខេត្តកំពង់ធំ៖ ជនជាតិថៃបើករថយន្តបុកម៉ូតូ​បណ្តាលអោយក្មេងប្រុស២នាក់ស្លាប់​ភ្លាមៗ នៅផ្លូវជាតិ​លេខ៦A ក្នុងស្រុក​កំពង់ស្វាយ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៦និង២៦នាទី​ព្រឹក ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅលើ​កំណាត់​ផ្លូវជាតិ​លេខ០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ១៨៨-១៨៩ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត បុក​ម៉ូតូ​បើកបរ​បត់​ឆ្វេង ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ស្លាប់​ក្មេងប្រុស២នាក់​នៅនឹងកន្លែង​កើតហេតុ ។

ម្ចាស់​រថយន្ដ ឈ្មោះ ផន ថេប ភេទ​ប្រុស អាយុ៤២ឆ្នាំ នៅ​ភូមិ​បាងកក សង្កាត់​បាងកក ក្រុង​ថេប ប្រទេស​ថៃ បាន​បើក រថយន្ត​ម៉ាក ISUZU ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AV.7563 បើកបរ​ផ្លូវត្រង់​ទិសដៅ​ពី​កើ​តទៅ​លិច អ្នករួមដំណើរ​ជាមួយ​ចំនួន២នាក់ ឈ្មោះ ឆាន ណា​កាន ភេទ​ស្រី អាយុ២៨ឆ្នាំ នៅ​ភូមិ សង្កាត់ ជាមួយ​អ្នកបើកបរ​រថយន្ត និង​ឈ្មោះ ម៉ុ​ន ឈន ភេទ​ប្រុស អាយុ៣៥ឆ្នាំ នៅ​ភូមិ​ធ្នុង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ចំណែក​ក្មេង​បើក​ម៉ូតូ ឈ្មោះ ចាន់ យុ​ត្តិ​ការ ភេទ​ប្រុស អាយុ០៩ឆ្នាំ នៅ​ភូមិ​ត្រាំ​ខ្លា ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់មួក​សុវត្ថិភាព បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ តាកែវ 1C.3009 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បត់​ឆ្វេង អ្នករួមដំណើរ​ឈ្មោះ ធួ​ក ឌុល ភេទ​ប្រុស អាយុ៧ឆ្នាំ នៅ​ភូមិ ឃុំ​ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់មួក​សុវត្ថិភាព ។

មូលហេតុ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​បត់​ឆ្វេង​ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​មាន​ល្បឿន​លឿន​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៕

ប្រភព៖ FB