ខឹង​ម្តាយ​មិន​ឲ្យ​ប្លង់ដី​យកទៅ​បញ្ចាំ យកលុយ​ទិញ​ម៉ូតូ​ជិះ ដុត​ផ្ទះ​​ឆេះខ្ទេច…(ចុចអានបន្ត)

កំពង់ឆ្នាំង៖ កាលពី​រសៀល​ថ្ងៃទី ១១ខែ កញ្ញា ឆ្នាំ២០១៨ យុវជន​ប្រមឹក​នេះ ឈ្មោះ លឹ​ង ឆើត អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​សិរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង មាន​ឪពុក​ឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំ ម្តាយ​ឈ្មោះ លឹ​ង ហាន អាយុ៦៤ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ស្រុក​កើតហេតុ​។

មុនពេល​កើតហេតុ ជនសង្ស័យ​ជា​កូន​បាន​សុំ​ប្លង់ដី​ម្តាយ​យកទៅ​បញ្ចាំ​គេ ដើម្បី​យកលុយ​ទៅ​ទិញ​ម៉ូតូ​ជិះ តែ​ម្តាយ​និង​ឪពុក​មិន​ព្រម​ឲ្យ ពេលនោះ​រូបគេ​ក៏​ខឹងហើយក៏​យក​ស្លឹកត្នោត​ចំនួន៣ធាង​ដុត​ផ្ទះ បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​គ្មាន​សល់ ខណៈដែល​រូបគេ​កំពុង​ស្រវឹងស្រា​ជោកជាំ។

ផ្ទះ​ដែល​កូន​ប្រមឹក​ដុត​ឆេះ​អស់នោះ​មាន​ទំហំ៥ × ៤ម៉ែត្រ ប្រក់​ស្លឹកត្នោត ជ​ញ្ជាំ​ស្លឹក រនាបឫស្សី។ កូន​ប្រមឹក​នេះ ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ប្រភព៖ FB

ឃើញគេ ចតម៉ូតូភ្លេចដកកូនសោរ ឡើងជិះចេញបាន២គីឡូម៉ែត្រ រលត់ម៉ាស៊ីន ត្រូវម្ចាស់តាមទាន់ចាប់វាយរួចប្រគល់សមត្ថកិច្ច

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្សារបាវិត ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យិន ជីវ័ន្ត អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់ព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ចំណែកម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេច ម៉ាកហុងដាសេ ១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H៩០០៤ ។

តាមម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាបានឈប់នៅផ្សាបាវិតរួចក៏បានចុះពីលើម៉ូតូភ្លេចដកសោចេញប្រមាណជិត១០នាទី ក៏បានក្រឡេកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូដែលចតនោះ បង្កការភ្ញាក់ផ្អើល និងនាំគ្នាដើររកម៉ូតូប្រមាណ២គីឡូម៉ែត្រប្រទះឃើញជនសង្ស័យកំពុងបណ្ដើរម៉ូតូតាមផ្លូវ សំណាងគាត់ដាក់លេខសម្ងាត់ក៏ឃាត់ខ្លួនជនសង្ស័យឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ប្រភព៖ FB

បុរសម្នាក់ជិះ​ម៉ូតូ​ម៉ាកNex ល្បឿន​លឿនរអិលដួលអូសប្រហែលជាង១០ម៉ែត្រ បែកផ្កាភ្លើង ផ្ទុះឆេះម៉ូតូខ្ទេច ចំណែកមនុស្សរងរបួសសន្លប់

ភ្នំពេញ៖ ករណី​នេះ​ភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង១២និង០១នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​មុខ​សាលារៀន​ចាក់អង្រែ​ក្រោម តាមផ្លូវ​ជាតិ​លេខ២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖
មុនពេល​កើតហេតុ មាន​ម៉ូតូម៉ាក Nex មួយគ្រឿង ពណ៌​ស (មិន​ចាំ​ស្លាក​លេខ) បើកបរ​ដោយ​យុវជន​ម្នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​កោង ខណៈដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ពេក ស្រាប់តែ​រអិលដួល​ដោយ​ខ្លួនឯង អូស​ជាង១០ម៉ែត្រ បែក​ផ្កាភ្លើង​ឆាបឆេះ​ឡើង​តែម្ដង ចំណែកឯ​យុវជន​ដែលជា​អ្នកបើកប​ម៉ូតូ បាន​សន្លប់​ស្ដូកស្ដឹង​ផងដែរ ។

ក្រោយកើតហេតុ​កម្លាំង​ប៉ូលិស​ដែល​កំពុង​ល្បាត​បានមក​ដល់​​នាំគ្នា​ចុះមក​បាច់​ទឹកភ្លៀង​ដែល​ដក់​នៅក្បែរនោះ ដើម្បី​ជួយ​ពន្លត់ ចំណែកឯ​យុវជន​ដែលជា​អ្នកបើកប​ម៉ូតូ ដែល​សន្លប់​នោះ បាន​ងើប​ដឹងខ្លួន​ហើយ ដោយ​គ្រាន់តែ​រងរបួសរ​លោត​ដៃរ​លោត​ជើង​ប៉ុណ្ណោះ។

យុវជន​រងគ្រោះ​បាន​ទាក់ទង​ទៅ​មិត្តភក្តិ​ឲ្យ​មក​ដឹក​យកទៅ​គ្លីនិក​ឯកជន ដើម្បី​លាង​របួស និង​ម៉ូតូ​យកទៅ​ជាមួយគ្នា​ផងដែរ៕

ប្រភព៖ FB

សមត្ថកិច្ចឃាត់ខ្លួន យុវជនប្រុសស្រីចំនួន ១៤នាក់ ពាក់ព័ន្ធករណីចាត់ចែង និងសំរួលអោយប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្តសៀមរាប៖ នៅវេលាម៉ោង ០១៖៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការពីសមត្ថកិច្ចចំណុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់ពីសំណាក់លេាកឧត្តមសេនីយ៏ទេា ទិត្យ ណារ៉ុង

ស្នងការនគរបាលខេត្ត និងលេាកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើស បានចុះបង្ក្រាបករណីចាត់ចែង និងសំរួលអោយប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេ វី (ខារ៉ាអូខេពីរ៉ាមីតចាស់) ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិការនេះ ដោយមានការចូលរួមសម្របសំរួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាប និងលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង កំលាំងសមត្ថកិច្ចនគរបាល បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ស្រី០៥នាក់ និងឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine) ចំនួន ១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយបាននាំខ្លួនមកធ្វើការសាកសួរបន្តទៅតាមនីតិវិធី ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsrpostnews%2Fvideos%2F2244627559090694%2F&show_text=0&width=261

ប្រភព៖ FB

កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខផ្សារTK ដែលប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ម៉ាកMK ពណ៌ ស សរុប លុយ និងគ្រឿងអលង្កា ជិត ១ម៉ឺន ដុល្លារ)…(មានវិដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង ០០ នាទី  កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខផ្សារTK ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ម៉ាកMK ពណ៌ ស សរុប លុយ និងគ្រឿងអលង្កា ជិត ១ម៉ឺន ដុល្លារ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១៤ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស្រេង ហេងពី ហៅ ពី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យឥន្ទ្រទេវីស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ ឆ្នាំផលិត២០១៩លេខតួ-លេខម៉ាស៊ីន ៨១២៥០៨០ ពាក់ស្លាកលេខ ភ្នំពេញ១HA-១៩៣៩ និងមួកសុវត្ថិភាព ពណ៌ ខ្មៅ ម៉ាក C&N ចាប់យកពី ឈ្មោះ ស្រេង ហេងពី ហៅ ពី ។

ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបាន៖ ទូរសព្ទ័ដៃម៉ាក NOKIA ចំនួន ០១ និងខ្សែកាសទូរសព្ទ័ ចំនួន ០១ បន្តោងរូបព្រះ រាងស្លឹកពោធិ ធ្វើពីលោហធាតុ ពណ៌លឿងស្លេក ចំនួន ០១ ,កូនកាបូបដៃតូចមានរូបកូនដំរី ពណ៌ ឈាមជ្រូក ចំនួន ០១ ប្រាក់ដុល្លារ ចំនួន៣,០០០ ដុល្លារអាមេរិកខ្សែកធ្វើពីលោហធាតុ ពណ៌លឿងស្លេក មួយខ្សែមានបន្តោងចំនួន ០២ គឺ ១ បន្តោងតូចរាងបេះដូងធ្វើពីលោហធាតុ ពណ៌លឿងស្លេក និង ២បន្តោងដាំត្បូង ពណ៌សធំចំកណ្តាលនិងមានត្បូងតូចៗជុំវិញចំនួន ១២គ្រាប់ ចិញ្ជៀនផ្លាកទីន មានដាំត្បូងពណ៌ស ចំនួន ០៣គ្រាប់ ខ្សែដៃធ្វើពីលោហធាតុ ពណ៌ ស មានដាំត្បូង ពណ៌ស ចំនួន ៣១គ្រាប់ ។

ជនរងគ្រោះឈ្មោះ ចាង គឹមណៃ ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ លក់គ្រឿងសំអាង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsattya.bon%2Fvideos%2F2186028534802652%2F&show_text=0&width=560

ប្រភព៖ FB

សប្បាយក្លាយទុក្ខ បុរស២នាក់​ហែល ទឹកកម្សាន្តលេង​ បណ្តាល…..

ខេត្តកំពង់ចាម៖ បុរស២នាក់ បាននាំគ្នាទៅហែលទឹកលេង ក៏ជួបរឿងអកុសល បណ្តាលឲ្យមិត្តម្នាក់ លង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង​ប្រហែល១៥និង១៥នាទី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្ពានដែក ស្ថិតនៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ យ៉ាវ គង់អ៊ី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលង់ទឹកបាត់ នៅចំណុចខាងលើ។ មូលហេតុគឺបាននាំគ្នាទៅហែលទឹកលេងនៅទីនោះ។

បន្ទាប់មកសមត្ថកិច្ចបានសហការកម្លាំងពាក់ព័ន្ធធ្វើការចុះរាវរកសព ហើយបានឃើញសាក សព ជនរងគ្រោះនៅក្បែរនោះចម្ងាយប្រមាណជា៥០ម៉ែត្រ ។

សពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

Mazda ​ពន្លះ​ឡាន​Range Roverមួយគ្រឿង បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​ស្ទើរ​តែ…(ចុចអានបន្ត)

ភ្នំពេញ៖ នារី​​រូប​ស្រស់ជនជាតិ​ចិន​ម្នាក់ បើកឡាន Mazda ​ពន្លះ​ឡាន​Range Roverមួយគ្រឿង បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​ស្ទើរ​ទាំងស្រុង ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង១០និង៣០នាទី យប់​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច​ផ្លូវបែក​ជា​បួន ផ្លូវ៣៣៧ កែង​ផ្លូវ៥២៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ នារី​ជនជាតិ​ចិន​រូប​ស្រស់​ម្នាក់នេះបើករថយន្ត​ស៊េរី​ទំនើបម៉ាក Mazda ក្នុង​ល្បឿន​យ៉ាង​លឿន​ ជ្រុលចង្កូតទៅបុក​ជាមួយ​រថយន្ត​ស៊េរី​ទំនើប Range Rover ចំ​ពេញទំហឹង ហើយរថយន្ត​វិល​ទៅ​បោក​ផ្ទប់​នឹង​គល់ឈើ បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​ស្ទើ​ទាំងស្រុង និង​រថយន្ត Mazda ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។


នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-7736 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដ​យ​ផ្លូវ៣៣៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន។

លុះ​ធ្វើដំណើរ​មកដល់​វេលា​កើតហេតុ ដែលជា​ផ្លូវបែក​ជា​បួន​ផង​នោះ ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Mazda ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-1118 បើកបរ​ដោយ​នារី​រូប​ស្រស់​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​ពី​កើ​តទៅ​លិច តាម​បណ្ដោយ៥២៨ ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​ទៅបុក​ចំពាក់​កណ្ដាល​រថយន្ត Range Rover លាន់​ដូច​រន្ទះ ហើយ​រថយន្ត​វិល​ទៅ​បោក​ផ្ទប់​នឹង​គល់ឈើ​ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង​ទៀត បណ្តាល​ឲ្យ​រថយន្ត Range Rover រង​ការខូចខាត​ខ្ទេច​យ៉ាងដំណំ និង​ផ្ទុះ​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​ទាំងអស់។

ចំណែកឯ​រថយន្ត Mazda បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​ពិតជា​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ ៕

ប្រភព៖ Heng Ly

ចាប់ឃាត់ខ្លួន​ជនជាតិចិន៤នាក់ ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ធ្វើ​ទារុណកម្ម ជនរងគ្រោះជាជន​ជាតិចិន​ដូចគ្នា នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ កាលពី​ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨ ក​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនជាតិ៤នាក់ ពាក់​ពន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម បង្កឡើង​ដោយ​ជន​ជាតិចិន​ដូចគ្នា ដែល​ហេតុការណ៍​បានកើត​ឡើង​នៅ​បន្ទាប់​លេខ៤០៦ ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស ស្ថិតនៅ​ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យ ១-ឈ្មោះ WU TAOTAO ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ E៤៧១១០៧៨៣ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ ៤០៩ ស្ថិតនៅ​ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ ។

២-ឈ្មោះ WU XIONG BO ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ E១៨៤៨៥៥៨៨ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ៤០៩ ស្ថិតនៅ​ភូមិ៤ សង្កាត់៤ ខេត្ត​ព្រះ​សី ហ​នុ ។

៣-ឈ្មោះ WU XUXIANG ភេទ​ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ E៨៩៦៨៤៣២៧ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ ៤០៩ ស្ថិតនៅ​ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ ។

៤-ឈ្មោះ REN JIHU ភេទ​ប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ E៤៥៣៧០៣៤៨ ស្នាក់នៅ​ជាន់​ទី៤ នៃ​កាស៊ីណូ​ខ្សាច់មាស បន្ទប់​លេខ ៤០៩ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ខេត្ត​ព្រះសីហនុ ។

វត្ថុតាង​ចាប់យក​មាន​ពិល​ឆក់​ចំនួន ២គ្រឿង រថយន្ត១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2A.៥០១០ ។

ចំណែក​ជន​រង គ្រោះ​មាន​គ្នា២ នាក់ ម្នាក់​ឈ្មោះ CHEN TI ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេ​ខៈ ED៦៦៨០៨៤២ ស្នាក់នៅ​ស​ណ្គា​រ​ដើមត្នោត ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ រងរបួស​បែក​មាត់ ស្នាម​ដាច់​រលាត់​ខ្នង និង គ្រិច​ឆ្អឹងខ្នង ( រងរបួស​មធ្យម ) ។

និង​ម្នាក់​ឈ្មោះ DAI YANYING ភេទ​ស្រី អាយុ ៤៤ឆ្នាំ មុខរបរ​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេ​ខៈ ED៦៦៨៩៣៨២ ស្នាក់នៅ​សណ្ឋាគារ​ដើមត្នោត ភូមិ៤ សង្កាត់៤ ក្រុង.ខេត្ត​ព្រះសីហនុ។

ករណីនេះ​កើតឡើង​ដោយសារ ជនរងគ្រោះ​បាន​ធានា​លុយ​ចំនួន១០០,០០០យាន់ ( ដប់​ម៉ឺន​យាន់ ) ពី​ក្រុម​ជនសង្ស័យ ដើម្បី​ឲ្យ​មិត្តភក្តិ​យកទៅ​លេងល្បែង​ស៊ីសង​នៅកាស៊ី​ណូ ឆាង​យូ ។

ពេល​លេង​ចាញ់​អស់​មិត្តភក្តិ​របស់​ជន​រងគ្រោះ គ្មាន​លុយ​សង​ឲ្យ​ក្រុម​ជនសង្ស័យ​វិញ ពេលនោះ​ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ ឃុំឃាំង​ក្នុង​បន្ទប់​ហើយ​ធ្វើ​ទារុណកម្ម វាយ​ធ្វើបាប និង ប្រើ​ពិល​ឆក់ ដើម្បី​បង្ខំ​ឲ្យ​ជនរងគ្រោះ​សរសេរ​លិខិត​ជំពាក់​ប្រាក់ ។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កំពុង​សាកសួរ​យក​ចម្លើយ ដើម្បី​បន្ត​នីតិវិធី ៕

ប្រភព៖ FB

ពតជារំភើបជំនួស..! កូនភ្លោះមួយគូរ ប្រលងជាប់និទ្ទេសAទាំងពីរនាក់ ចំថ្ងៃកំណើតរបស់ខ្លួន…(ចុចអានបន្ត

ភ្នំពេញ៖ លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ នឹងត្រូវប្រកាសនៅក្នុងថ្ងៃនេះហើយ ដែលក្នុងនោះមានសិស្សរាប់ម៉ឺននាក់បានចូលរួមធ្វើការប្រលង ស្របពេលជាមួយនឹងថ្ងៃនេះដែល សិស្សជាច្រើនក៏កំពុងតែភ័យបុកពោះមិនស្ទើរនោះទេ ខណៈពេលដែលសិស្សដែលជាប់និទ្ទេសA មាន២៩០នាក់ប៉ុណ្ណោះ ដែលអត្រាតិចជាងឆ្នាំមុន។

ជាក់ស្តែងប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា នៅក្នុងការប្រលងមួយនេះក៏មានការអន្ទះសាររង់ចាំមើលលទ្ធផលដែលខ្លួនទទួលបាន ក្រោមការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ។

នៅក្នុងនោះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើកូនភ្លោះមួយគូ ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ ដែលមានឈ្មោះថានី លាងអ៊ី(៩៩.៩៦០) និងម្នាក់ទៀតឈ្មោះ នី លាងអ៊ីម(៩៩.៩៣១)។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ស្របពេលដែលជាថ្ងៃទទួលបានលទ្ធផលល្អនេះ គឺចំថ្ងៃកំណើតដែលពួកគេកើត ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ (ជាថ្ងៃប្រកាសលទ្ធផល) ដោយវាពិតជាចៃដន្យតែម្តង។ ដូច្នោះហើយគ្រាន់តែឃើញបែបនេះ ក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមគ្រប់គ្នា។

ក្រោយពីទទួលដំណឹងដ៏សែនត្រេកអរនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសអ្នកទាំងពីរគ្រប់គ្នា ដែលទទួលបានភាពជោគជ័យបែបនេះ៕

ប្រភព៖ FB

នេះ​ហើយ​ជើង​ខ្លាំង ប្រចាំ​បាក់​ឌុប ២០១៨! និទ្ទេស A លំដាប់​ពិន្ទុ ១០០ ពេញ ហើយ​បាន A គ្រប់​មុខ​ទៀត គឺ​ប្អូន​ប្រុស…(ចុចអានបន្ត)

ភ្នំពេញ៖លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ នឹងត្រូវប្រកាសនៅក្នុងថ្ងៃនេះហើយ ដែលក្នុងនោះមានសិស្សរាប់ម៉ឺននាក់បានចូលរួមធ្វើការប្រលង ស្របពេលជាមួយនឹងថ្ងៃនេះដែល សិស្សជាច្រើនក៏កំពុងតែភ័យបុកពោះមិនស្ទើរនោះទេ ខណៈពេលដែលសិស្សដែលជាប់និទ្ទេសA មាន២៩០នាក់ប៉ុណ្ណោះ ដែលអត្រាតិចជាងឆ្នាំមុន។

ជាក់ស្តែងប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា នៅក្នុងការប្រលងមួយនេះក៏មានការអន្ទះសាររង់ចាំមើលលទ្ធផលដែលខ្លួនទទួលបាន ក្រោមការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ។

នៅក្នុងនោះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើ​ជើង​ខ្លាំង ប្រចាំ​បាក់​ឌុប ២០១៨! និទ្ទេស A លំដាប់​ពិន្ទុ ១០០ ពេញ ហើយ​បាន A គ្រប់​មុខ​ទៀត គឺ​ប្អូន​ប្រុស ប៉េង គឹមហេង មក​ពី​សាលាប៊ែលធី!។

ក្រោយពីទទួលដំណឹងដ៏សែនត្រេកអរនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសគ្រប់គ្នា ដែលទទួលបានភាពជោគជ័យបែបនេះ៕