បង្ក្រាប​ការនាំ​ចូល​នំ​កញ្ចប់​ក្លែងក្លាយ​ពី​វៀតណាម ជាច្រើនកេស តាម​ច្រកព្រំដែន ក្នុងស្រុក​កោះធំ…(មានវិដេអូ)

(កណ្តាល)៖ ​នំ​កញ្ចប់​ក្លែងក្លាយ​ជាច្រើន ដែល​បង្ក្រាបបាន​ពី​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន ក្នុងស្រុក​កោះធំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ។

ជាពិសេស​នំ​ទាំងនេះ សម្រាប់ក្មេងៗបរិភោគ និង​ជា​ប្រភេទ​នំ​កញ្ចប់ មី​កញ្ចប់ និង​ចាហួយ​ទឹកជា​ដើម ការបង្ក្រាបនេះធ្វើឡើងនៅ​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញ។

មុនដំបូង​កម្លាំង​នគរបាល​ការិយាល័យ​ប្រ​ឆាំ​ង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​នគរបាល​តាម​ព្រំដែន បាន​ចាប់​ឃាត់​រថយន្ត​មួយគ្រឿង ដឹក​នំ​យ៉ាង​ពេញព្រៀប​ពី​វៀតណាម​មក​ស្តុក​នៅ​ស្រុក​កោះធំ។

នគរបាល​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ចុះទៅ​ឆែកឆេរ​នៅ​តី​តាំង​ស្តុក​នំ​ក្លែងក្លាយ​ទាំងនេះ ដោយ​រកឃើញ​នំ​ជាច្រើន​ផ្សេងទៀត និង​បន្ត​ចាប់​រថយន្ត២គ្រឿង​ទៀត។

នំ​ក្លែងក្លាយ​ទាំងនេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ជាពិសេសក្មេងៗ រហូត​អាចធ្វើ​ឲ្យ​ស្លាប់​ទៀតផង។ ជាមួយគ្នានេះ នគរបាល សូម​អំពាវនាវ​ដល់​ក្រុម​ឈ្មួញ​ទាំងអស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ការនាំ​ចូល​ប្រភេទ​នំ​ក្លែងក្លាយ​ទាំងនេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​បរិភោគ​យ៉ាងខ្លាំង និង​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ជន​ដែល​នៅតែ​រឹងទទឹង៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100023713415005%2Fvideos%2F297573491043096%2F&show_text=0&width=560

ប្រភព៖ FB

រន្ធត់ណាស់..! ក្មេងតូចក្នុងគ្រួសារក្រីក្រម្នាក់ ដែលបានលេបត្រីអណ្តាតឆ្កែចូលបំពង់ខ្យល់ កុំតែបានមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាលជួយសង្គ្រោះទាន់ កុំក្មេងប្រុសរូបនេះនឹងស្លាប់មិនខាន…(មានវិដេអូ)

កាលពីពេលថ្មីៗនេះ មន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានជួយសង្គ្រោះក្មេងតូចក្នុងគ្រួសារក្រីក្រម្នាក់ ដែលបានលេបត្រីអណ្តាតឆ្កែចូលបំពង់ខ្យល់ ហើយស្លាក់ប្រសិនបើមិនមានការជួយសង្គ្រោះពីគ្រូពេទ្យទេ ក្មេងប្រុសរូបនេះនឹងស្លាប់មិនខាន ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phany Sreng បានឱ្យដឹងថា ថ្ងៃនេះគ្រូពេទ្យនៅផ្នែក ORL នៃមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានជួយសង្រ្គោះជីវិតក្មេងប្រុសអាយុ១០ខែម្នាក់ដែលក្រីក្រណាស់ លេបត្រីអណ្តាតឆ្កែចូលបំពង់ខ្យល់ ។ បើមកមិនទាន់ពេលទេក្មេងនឹងស្លាប់ហើយ ។ អ្នកម្តាយគ្រប់រូបគប្បីប្រយ័ត្នផងណា !!!» ។

ជាមួយគ្នានេះដែរ ក្រៅតែអំពីការយកចិត្តសង្គ្រោះដោយយកចិត្តទុកដាក់ហើយនោះ ក្រុមគ្រួពេទ្យមិនបានយកប្រាក់ពីម្ដាយក្មេងរងគ្រោះឡើយ ដោយសារតែជីវភាពគាត់ក្រីក្រី ហើយថែមទាំងផ្ដល់ជាថ្នាំសង្កូវបន្ថែមទៀតផងដែរ ដែលសកម្មភាពនេះ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកដែលនិយមតាមដានបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F2183155975268491%2F&show_text=0&width=560

ប្រភព៖​​​​​ FB

អាណោចអាធមន៍ណាស់..! យុវតីវ័យក្មេង ម្នាក់ស្លាប់បាត់បង់ជីវិត ខណៈជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត រួចដួលក៏ត្រូវរ៉ឺម៉កកង់បី កិនចំក្បាលស្លាប់ភ្លាមមួយរំពេច…(ចុចអានបន្ត)

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលអោយយុវតីវ័យក្មេង ម្នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធមន៍ ខណៈជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត រួចដួលក៏ត្រូវរ៉ឺម៉កកង់បី កិនចំក្បាលស្លាប់ភ្លាមមួយរំពេច ក្រោយមករ៉ឺម៉កបានព្យាយាមបើកគេចខ្លួនបាត់ ដោយគ្មានអ្នកបើកតាមជួយឃាត់។

ហេតុការណ៍ដ៏រន្ធត់នេះ នៅវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី ០៨ កញ្ញា ២០១៨ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស មុខក្រុមហ៊ុនហុងដា ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

យុវតីរងគ្រោះ ឈ្មោះ លី សៀវហ្វុង អាយុជាង២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ ។

ជិះម៉ូតូម៉ាក ហុងដារស្កុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របគ្នាជាមួយរ៉ឺម៉កកងបី តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប៉ះម៉ូតូដៃជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលអោយដួលស្របគ្នានោះ ក៏មានរ៉ឺម៉កកង់បីមកដល់ កិនចំក្បាលបែកឈាម ស្លាប់មួយរំពេចតែម្តង ក្រោយបង្កររួច ម៉ូតូរ៉ឺម៉កមិន បានឈប់នោះទេ បន្ថែមល្បឿនរត់បាត់ តែសោតស្តាយបំផុត គឺគ្មាន នរណាម្នាក់ហ៊ានដេញជួយឃាត់រ៉ឺម៉កកង់បី នោះ មកទទួលខុសត្រូវ ៕

សង្សយ័ស្រវឹង យុវតី​រូប​ស្រស់ស្អាត​ម្នាក់បើក​រថយន្ត Mazda ​ល្បឿនលឿនរេ​ចង្កូត​ទៅបុក​ក្បាល​នាគ​កណ្ដាល​ទ្រូងផ្លូវ​

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១២រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

រថយន្ត Mazda ស៊េរី​ទំនើប​មួយគ្រឿង បើកបរ​ដោយ​យុវតី​រូប​ស្រស់ស្អាត​ម្នាក់ ទំនង​ស្រវឹង​ផង ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​កណ្ដាល​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង។

ដោយ​រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅមុខ​ប្រហែល២០ម៉ែត្រ​ទៀត ទើប​ឈប់​ទៅមុខ​លែងរួច បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ និង​ទ្រូងផ្លូវ​បាន​ខ្ទាត​បាក់​អស់១កង់ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ឡើយ។

នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Mazda ស៊េរី​ទំនើប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-7173 បើកបរ​ដោយ​យុវតី​រូប​ស្រស់ស្អាត​ម្នាក់ មើលទៅ​ទំនង​ស្រវឹងស្រា​ផង បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ៥៩៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។

លុះ​មកដល់​ចំណុចកើតហេតុ មិនដឹងថា អ្នកបើកបរ​រវល់​ធ្វើ​អ្វី​នោះទេ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ​ថ្ម​កណ្ដាល​ទ្រូងផ្លូវ​ពេញទំហឹង​តែម្ដង បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​បន្តដំណើរ​ទៅមុខ​ប្រហែល២០ម៉ែត្រ​ទៀត ទើប​ឈប់ ព្រោះ​បើក​ទៅមុខ​លែងរួច។

ចំណែក​ទ្រូងផ្លូវ​បាន​ខ្ទាត​ចេញពី​ផ្លូវ​បាក់​អស់​ចំនួន១កង់ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​នារី​រូប​ស្រស់​ខាងលើ​រងរបួស​អ្វី​ឡើយ។ យុវតី​រូប​ស្រស់ ដែលជា​អ្នកបើករថយន្ត​បង្ក​បាន​ប្រមូល​សុ​ម្ភា​រៈ និង​របស់​មានតម្លៃ​ទុក​ក្នុង​កាបូប រួច​ប្រញាប់ប្រញាល់​ចុះ​ពី​រថយន្ត រួច​ហៅ​រ៉ឺម៉ក​កង់​បី​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ៕

ប្រភព៖ FB

ចោរឆក់២នាក់ជួបស៊យ ត្រូវពលរដ្ឋដេញចាប់បានវាយប៉ោងមុខ ប៉ោងមាត់ របួសពេញខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច..(មានវិដេអូ)

ភ្នំពេញ៖ ហេតុនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៨នៅ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកេីតហេតុ រូបគេបានជិៈម៉ូតូ ជាមួយសង្សារ តាមបណ្ដោយផ្លូវព្រះសីហានុ ចំណុចហាងលក់ផ្លែឈេីមួយកន្លែង ក្នុងខណ្ឌចំការមន។

ដោយបុរសជាសង្សាបានដកទូរស័ព្ទមកនិយាយ ភ្លាមនោះក៏ត្រូវជនសង្ស័យពីរនាក់ជិៈម៉ូតូឌ្រីមសង់មកឆាបជិត ហេីយបានឆក់ទូរស័ព្ទIpone 6 Plush ពីជនរងគ្រោះ រួចព្យាមបេីករត់គេចតែត្រូវបានពលរដ្ឋនិងសម្ថតកិច្ច ដេញតាមពីក្រោយហេីយធ្វេីការឃាត់ខ្លួនបានត្រង់ចំណុចវិហារ អ៊ីស្លាម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចក៏មានការវាយតប់តិចតួច។

ជនសង្ស័យទាំងពីរនាក់ទី១មានឈ្មោះ ពេជ្រសាល កុម្ភៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនច្បាស់លាស់ មានស្រុកកំណេីតនៅស្រុកកំពូល ខេត្តកណ្ដាល ។

ទី២ឈ្មោះ ឃៀងម៉េង លៀង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរបេីករថយន្ត ជនសង្ស័យទាំងជិៈម៉ូតូម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FZ.8433.ជាមធ្យោបាយប្រព្រឹត្តបទល្មើស។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F2179267472328960%2F&show_text=0&width=560

ប្រភព៖ ព័ត៍មានបន្ទាន់ៗជួយសង្គម

នគរបាលបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់…(មានវិដេអូ)

ខេត្តព្រះសីហនុ៖ នគរបាលបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន២នាក់កាលពីម៉ោងជិត១១យប់ថ្ងៃទី៥ខែកញ្ញា២០១៨ នៅក្នុងក្រុងព្រះសីហនុ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។

ជនសង្ស័យ ទាំង០២នាក់៖
១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។


២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។

ជនរងគ្រោះចំនួន ០៤នាក់ ៖
១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។
២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។


៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។
៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។

ជនរងគ្រោះទាំង ០៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤.០៧.២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ ។

សូមបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារទៅលើជនរងគ្រោះ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ»ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះ៤នាក់ រងរបួសលើដងខ្លួន និងជើង រួចបានរត់គេចខ្លួន តែទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

តាមចម្លើយសារភាពបឋម ក្រុមជនសង្សយ័អោយនគរបាលដឹងថា ពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវៀចៗបែបនេះមិនមែនជាមនុស្សល្អ ទើបពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។

ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លា ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuybunleng2017%2Fvideos%2F1768446069920241%2F&show_text=0&width=560

ប្រភពវិដេអូ៖ Huy Bunleng

សេះក្រហម Ferrari F12 តំលៃ រាប់សែនដុល្លារ ហោះទៅបុកដើមត្នោតរបងផ្ទះ ផ្អើលទាំងកណ្តាលថ្ងៃត្រង់…(ចុចអានបន្ត)

រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​បុក​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាង​ដំណំ​ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ​ វេលាម៉ោង​១២នឹង​៤០នាទី​ថ្ងៃ​ត្រង់​ នៅ​ថ្ងៃទី​០៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨។

សេះក្រហម Ferrari F12 តំលៃ រាប់សែនដុល្លារ ហោះទៅបុកដើមត្នោតរបងផ្ទះឧបនាយករដ្ឋមន្ត្រី ទើបនឹងឡើងថ្មី ទាំងកណ្តាលថ្ងៃត្រង់
រថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតំលៃខ្ទង់សែនដុល្លារ គឺ Ferrari F12 ពណ៌ក្រហមឆ្អិនឆ្អៅ បានជ្រុលហោះទៅបុកដើមត្នោតរបងផ្ទះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបនឹងឡើងដំណែងជាឧបនាយករដ្ឋមន្ត្រីថ្មីៗនេះ។

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ជាង១២ថ្ងៃត្រង់ នៅចំនុចផ្លូវ 598 សង្កាត់ទួកសង្កែ២ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណាក្តីគេមិនទាន់ដឹងពីទំហំខូចខាត រថយន្តនៅឡើយទេ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្ករបួសស្នាមដល់អ្នកណាឡើយ គ្រាន់តេបង្កការភ្ញាក់ផ្អើលខ្លាំង ជាមួយរថយន្តតំលៃថ្លៃកប់ពពកមួយគ្រឿងនេះ៕

ប្រភព​៖ FB

ចោរលួចរថយន្ត ​តារាចម្រៀង Rap MC Bull បើក​ពី​ខណ្ឌដង្កោ យកទៅ​ប្លុង​ចោល នៅ​កំពង់ស្ពឺ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៣និង២០នាទី ទាបភ្លឺ ចូល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រុម​ជនសង្ស័យ​ដែល​បាន​លួច​យក​រថយន្ត Camary បា​ឡែ​ន​របស់​តារាចំរៀង Rap MC Bull ជិះ​គេចខ្លួន។

តែ​ម្ចាស់​រថយន្ត​ដេញតាម​រហូត រកឃើញ​នៅ​ម្ដុំ​ដី​ឡូ​មួយកន្លែង នៅក្នុង​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​បើករថយន្ត​មួយគ្រឿង ម៉ាក​កា​ម៉ា​រី បា​ឡែ​ន ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3664 មក​ឈប់​ចាំ​យក​ប្អូន​នៅមុខ​បុរី​ចំការ​ដូង​ខណ្ឌដង្កោ។

តារាចម្រៀង​បន្តថា​គាត់​បាន​ចូលទៅ​អង្គុយ​ញាំ​អី​បាន​មួយសន្ទុះ ប្អូនស្រី​របស់គាត់​ក៏បាន​មកដល់។ប្អូន​សួរ​គាត់​ថា បង ឡាន​នៅ​ណា? ស្រាប់តែ ភ្ញាក់​ព្រើត ទើប​គាត់​ប្រ​ញាប់​ដក​ទូរស័ព្ទ​មក​មើលឃើញ លោត​សញ្ញា GPS ប្រាប់​មកពី​សកម្មភាព​រថយន្ត​របស់គាត់ បានធ្វើ​ដំណើរ​ចេញទៅ។

រថយន្ត​ដែល​ត្រូវគេ​លួច​យកទៅ​នោះ ត្រូវបាន​ម្ចាស់​រថយន្ត គឺ​តារាចម្រៀង​រ៉េ​ប MC Bull សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល បាន​ស្វែងរក​តាម​ប្រព័ន្ធ​GPS ឃើញ​វិញ​ហើយ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់ថា ជនសង្ស័យ​មាន​គ្នា​ប៉ុន្មាន​នាក់​នៅឡើយ​ទេ៕

ប្រភព៖ FB

ជនសង្ស័យ២នាក់ ​លួច​ឡានពីខេត្តព្រះសីហនុ ទៅជាប់ខ្នោះ នៅ​ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅ​រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនសង្ស័យ២នាក់នៅ​ហាង​កាហ្វេ​យើង ស្ថិតនៅភូមិ ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ពាក់ពន្ឋ័ករណីលួច​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពី​ខេត្ត​ព្រះសីហនុ រត់​ចូលមក​ខេត្ត​ត្បូងឃ្មុំ។

ជនសង្ស័យ​ទី១ឈ្មោះ ធឿន ចាន់ថា ភេទ​ប្រុស អាយុ២៥ឆ្នាំ

និង​ទី២ ឈ្មោះ ឈុន ភា​ល័យ ភេទ​ប្រុស អាយុ២៨ឆ្នាំ ។


ដកហូត​បាន រថយន្ត​ម៉ាក កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់១គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2923 ដែល​លួច​ចេញពី​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បាន​ទាក់ទង​ទៅខាង​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​មក​ទទួល​ជនសង្ស័យ​ទាំង២នាក់ ដើម្បី​ចាត់ការ​តាមច្បាប់៕

ប្រភព៖ FB

ជនជាតិចិនបើករថយន្ត Range Rover ​ បុករថយន្ត Pirus ដែលបើកដោយជនជាតិខ្មែរ របួសធ្ងន់ម្នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ៥៩២ កែងនិងផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នក​ឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ត Pirus ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-5792 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ

ស្រាប់តែមានរថយន្ត ម៉ាក Ranger Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5188 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច បត់ឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តព្រូសរងរបួសធ្ងន់ បែកក្បាលដោយសារបុកជាមួយកញ្ចក់រថយន្តខាងមុខ ពីព្រោះមិនដាក់ខ្សែក្រវ៉ាត់ ។ ភ្លាមៗក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ មកវាស់វែងយករថយន្តទាំង២ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

ប្រភព៖ FB