ចាប់ឃាត់មន្ត្រី​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​ ពីបទបង្កររបួសស្នាម ដល់យុវជនម្នាក់…

ខេត្តកំពង់ឆ្នាំង ៖ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​រួមគំនិត​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ដែល​ប្រើ​ហិង្សា ដោយ​ចេតនា​បង្ក​របួស​ស្នាម​វាយ​យុវជន​ម្នាក់​ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។

ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ជនសង្ស័យ​ម្នាក់​ទៀត​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ យ៉ាងនេះ​ក្តី​ជន​បង្ក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​បង្ក​របួស​ស្នា ម​ដោយ​ចេតនា​មានឈ្មោះ ទី សារៈ អាយុ​២៨​ឆ្នាំ មាន​ឋានៈ​ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង និង​ទី​២ មិន​ទាន់​ស្គាល់ឈ្មោះ តែ​ដឹង​ថា ជា​ប្អូនបង្កើត​របស់​ឈ្មោះ ទី សារៈ និង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ចំណែក​ជង​រង​គ្រោះ​មានឈ្មោះ ប្រាក់ ណា​រិ​ន អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ ប្រភព​ដដែល​បាន​បន្ត​ថា តាម​ចម្លើយ​របស់​សាក្សី​ឈ្មោះ ប្រាក់ សុភាព អាយុ​៣២​ឆ្នាំ ជា​អ្នក​ទៅ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​លេង​បុក​ប៊ី​យ៉ា ជន​រង​គ្រោះ​ក៏​មាន​ជម្លោះ​ជាមួយ​អ្នក​តុង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ពេល​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់តែ​ឈ្មោះ ទី សារៈ បាន​ទាញ​យក​ដងកឺ​បុក​ប៊ី​យ៉ា មក​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ​ពីមុខ ខណៈនោះ​ជន​ដៃដល់​ជា​ប្អូនបង្កើត​ឈ្មោះ ទី​សារៈ ក៏​បាន​យក​ដងកឺ​បុក​ប៊ី​យ៉ា​១​ទៀត មក​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ​ពីក្រោយ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​រង​របួស​ជា​ទម្ងន់ ។

បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទី សារៈចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ៕

ប្រភព៖ FB

កម្លាំងប៉ូលីសប៉ុស្តិ៍ដង្កោបង្ក្រាបជនសង្ស័យប្រុស ស្រី៤នាក់ខណៈកំពុងធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌប៉ុស្តិ៍រដ្ឋបាលដង្កោធ្វើការឃាត់ខ្លួនជាក់ស្តែង ខណៈពួកគេធ្វើសកម្ម ភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុចចំណុចមុខផ្ទះលេខ៦E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលដង្កោបានអោយដឹងថាដោយមានការណែនាំពីលោកអធិការខណ្ឌ រូបលោក បានដឹកនាំកម្លាំងល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ។

លោក តុន តូនី បានបន្ដថា ខណៈកំពុងល្បាត ស្រាប់តែ ប្រទះឃើញជនសង្ស័យប្រុសស្រី៤នាក់ ជិះម៉ូតូពីរគ្រឿងឌុបគ្នាមកធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅមុខផ្ទះ ភ្លាមៗនោះ កម្លាំងក៏ឡោព័ទ្ធត្រង់ទីតាំងកើតហេតុ ឃាត់ក្រុមជនសង្ស័យបាន យកមកស្នាក់ការប៉ុស្តិដង្កោដើម្បីធ្វើការសាកសួរ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ត្រូវបាន បញ្ជូនមកឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ប្រភព៖ FB

ជំលោះផឹកសុី ទាញដុំថ្មវាយដៃគូរស្លាប់ អូសទម្លាក់ទឹកស្ទឹងសង្កែ ឃាតករត្រូវសមត្ថកិច្ច ចាប់ខ្លួន

បាត់ដំបង៖ ជនដៃដល់​ក្នុង​អំពើហិង្សា​ប្រើប្រាស់​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​និង​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​នោះ​ គឺ​ឈ្មោះ ចាន់ សុ​ហេង ភេទ​ប្រុស អាយុ២៤ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង មក​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨នេះ ។

ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ ធឿន មករា ហៅ​ស៊ុយ ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវបាន​បាត់​ខ្លួន​
ចាប់តាំងពី​រាត្រី​ថ្ងៃទី០៣ ខែកញ្ញា​ឆ្នាំ២០១៨ ដោយ​មិនមាន​ក្រុមគ្រួសារ​បានដឹង​ពី​ដំណឹង​អ្វី​ទាំងអស់ រហូតដល់​ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ក្នុង​ទឹកស្ទឹង​សង្កែ ឃើញ​ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ព័ត៌មាន​នេះ​ជូន​នគរបាល​ស្រុក​ឯក​ភ្នំ ក្រោយ​ធ្វើការ​ស្រង់​សាកសព​ចេញពី​ក្នុង​ទឹកស្ទឹង​មក ពិនិត្យ​លើ​រាងកាយ​សាកសព​ឃើញ​មាន​ស្លាកស្នាម​របួស​ដែល​នាំទៅដល់​ការវាយតម្លៃ​អំពី​ស្ថានភាព​ដែលមាន​អំពើហិង្សា​ណាមួយ​ដែល​បង្កឡើង​ចំពោះ​សាកសព​បុរស​រូបនេះ។

ផ្តើមចេញពី​រូបភាព​សាកសព​នេះ​ទើប​ក្រុមគ្រួសារ​របស់​សព​បាន​ដឹង ហើយ​បានបង្ហាញ​ប្រាប់​សមត្ថកិច្ច​ថា​សាកសព​មានឈ្មោះ​ធឿន មករា ហៅ ស៊ុយ ភេទ​ប្រុស​អាយុ៣៣ឆ្នាំ​រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវបាន​បាត់​ខ្លួន​ចាប់តាំងពី​រាត្រី​ថ្ងៃទី០៣ខែកញ្ញា​ឆ្នាំ២០១៨ រហូតមក​ដោយ​មិនដឹង​មូលហេតុ ។

រសៀល​ថ្ងៃទី៥ ខែ ក​ញ្ញ ឆ្នាំ២០១៨ដដែល​នេះ​ពោលគឺ​ត្រឹមតែ​រយ:ពេល៤ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​សាកសព​ស្រង់​ចេញពី​ទឹក​នគរបាល​បាន​វែកមុខ​ជនដៃដល់ ក្នុង​ការប្រើ​ហិង្សា​បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ធឿន មករា​ហៅ​ស៊ុយ​បាត់​បង់ជីវិត មក​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់។

ជនដៃដល់​ឈ្មោះ​ចាន់ សុ​ហេង បាន​ឆ្លើយ​សារភាពថា​នៅ​រាត្រី​ថ្ងៃទី០៣ ខែ កញ្ញា​ឆ្នាំ២០១៨ក្នុងអំឡុង​យប់​ជ្រៅ​រំលងអធ្រាត្រ​ខ្លួន​និង​ជនរងគ្រោះ​មាន​ជម្លោះ​ជាមួយគ្នា​ក្នុងពេល​ផឹកស៊ី រហូត​ខ្លន​ប្រើប្រាស់​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ធ្លាក់​ចូលក្នុង​ទឹកស្ទឹង​សង្កែ​ហើយ​បន្ទាប់មក​ក៏​លិច​ចូលក្នុង​ទឹកស្ទឹង​បាត់ទៅ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ខ្លួន​ក៏​សំងំ​ធ្វើ​ហាក់​មិន​បានដឹង​រឿង​អ្វី​ទាំងអស់​រហូតដល់​ពេល​ដែល​សមត្ថកិច្ច​នគរ​បាល​ធ្វើការ​ឃាត់ខ្លួន ៕

ប្រភព៖ FB

អាងតែក្នុងបូរី មិនសូវប្រយត្ន័ ចោរលួចរថយន្តសាំយ៉ុងមួយគ្រឿងយកទៅបាត់ នៅក្នុងបុរី «ប៊ុន ជេស្ឋ ព្រែកព្នៅ» ក្នុងខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ លោក សួន គឺមសេង អាយុ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិសាមគ្គី សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបាត់រថយន្តម៉ាក SSANG YONG ១៥កៅអី ពណ៌ស១គ្រឿង នាយប់ នាថ្ងៃទី០៤ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងលំនៅដ្ឋាន «ប៊ុន ជេស្ឋ ព្រែកព្នៅ» ដែលមានទីតាំងនៅខាងលិចផ្សារព្រែកព្នៅ ចម្ងាយ៦០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ កាត់នៅផ្លូវភ្នំប្រសិទ្ធិ ក្នុងខណ្ឌព្រែកពនៅ។

ម្ចាស់រថយន្តម៉ាក SSANG YONG បានទទូចឲ្យស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សវុណ្ណ និងសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ និងជួយតាមរករថយន្តមួយគ្រឿងនេះឲ្យផង ពីព្រោះទើបតែទិញសោះ និងសូមឲ្យបងប្អូនដែលបានឃើញសូមជូនដំណឹងមកលោក តាមរយៈទូរស័ព្ទលេខ ០១២ ២៤៥ ៨៨៧ លោកនឹងមានជូនជាសារគុណផងដែរ។

សូមបញ្ជាក់ថា បើតាមប្រជាពលរដ្ឋរូបនេះ លំនៅដ្ឋាន «ប៊ុន ជេស្ឋ ព្រែកព្នៅ» ពុំមានការយាមល្បាតដោយសន្ដិសុខយាមនោះទេ ហើយក៏មិនទទួលខុសត្រូវទៅលើការបាត់បង់ឡើយ ដូច្នេះសូមប្រជាពលរដ្ឋទាំងឡាយ ដែលរស់​នៅក្នុងលំនៅដ្ឋានមួយ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្លាំងផងខ្លាចជួបគ្រោះដូចលោក៕

ប្រភព៖ FB

ប្រុងប្រយ័ត្នទាំងអស់គ្នា.! ធ្វើល្បិចជាចូលទិញទូរស័ព្ទ ដល់ម្ចាស់ភ្លឹេចខ្លួនដាក់មេប្រូតយកទូរស័ព្ទទៅបាត់…(មានវិដេអូ)

ធ្លាប់តែឃើញស្តាយលួចបែបនេះនៅស្រុកគេ ឥលូវនៅស្រុកខ្មែរយើងមានដែរហើយសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា បងប្អូនដែលប្រកបរបរលក់ទូរស័ព្ទដៃទាំងអស់ជ្រាបជាដំណឹងផង ។

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងហាងទូរស័ព្ទមួយកន្លែងដែលបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ បានបន្លំធ្វើជាចូលមករកមើលទិញទូរស័ព្ទនៅក្នុងហាង បន្ទាប់មកខណៈពេលដែលអ្នកលក់កំពុងតែភ្លេចខ្លួន ក៏បុរសជាចោរនោះកាន់ទូរស័ព្ទស្ទុះរត់ចេញពីហាងគេចខ្លួនបាត់តែម្តង។

តាមសំដីម្ចាស់ហាងបានឲ្យដឹងថា “ចោរចូលលួចយកទូសព្ទ័ក្នុងហាង apple gold 2 ជិតស្តុបកោសដូង IPhone X បេីមានមនុស្សដួចរូបខាងលេីយកទៅលក់ call មកខ្ញុំជូន 1000$ ជាសាគុណ កុំទិញទូសព្ទ័ពីគាត់ព្រោះគាត់ជាចោរ កុំអោយមានបញ្ហា បេីប្រាប់ខ្ញុំនឹងជូនសាគុញវិញ Tell 012242241-010242241″ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fbon.tan.31%2Fvideos%2F2240580306170536%2F&show_text=0&width=560

ប្រភព៖ FB

អាសូរពន់ពេក យុវជនម្នាក់ប្រកបរបររត់រ៉ឺម៉ក់កង់៣រកលុយចិញ្ចើមម្ដាយចាស់ជរា ជួបគ្រោះថ្នាក់ចរាចរស្លាប់បាត់បង់ជីវិត ម្ដាយលើកដៃសំពះសប្បុរសជនព្រោះគ្មានថវិកាធ្វើបុណ្យ

ភ្នំពេញ ៖ យុវជនម្នាក់បានជួបគ្រោះថ្នាក់ចរាចរបណ្ដាលអោយស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម អ្វីដែលគួរអោយសង្វេគនោះក្រុមគ្រួសារជនរងគ្រោះមានជីវភាពខ្វះខាត សូម្បីតែថវិកាទិញមឈូសដាក់សពក៏ពុំមានលទ្ធភាពផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-0423 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលអោយដួលបោកនិងថ្នល់ស្លាប់តែម្ដង។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សេង ខេមរិន ភេទប្រុស អាយុ៣០ឆ្នាំ ជាអតីតអ្នកកាត់តវីដេអូនៅផលិតកម្មមហាហង្ស បច្ចុប្បន្នប្រកបរបរ រត់ម៉ូតូរ៉ឺម៉ក់កង់៣ដើម្បីចិញ្ចឹមម្ដាយចាស់ជរា។

អ្វីដែលគួរឲ្យសង្វេគ ក្រុមគ្រួសារសព កំពុងជួបការលំបាកខ្វះខាតលុយកាក់ច្រើនដើម្បីធ្វើបុណ្យ ដោយសារជនរងគ្រោះ មានតែម្ដាយ ហើយជីវភាពខ្សត់ខ្សោយខ្លាំង សូម្បីតែថវិកាទិញក្ដារមឈូសដាក់សពក៏គ្មានផង។

បច្ចុប្បន្នសពជនរងគ្រោះ បានតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អាស្រ័យហេតុនេះ បងប្អូនមិត្តភ័ក្ដិរបស់សព អាចចូលរួមរំលែកទុក្ខ ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Frithy.sovann.5%2Fvideos%2F2235880006623392%2F&show_text=0&width=560

ប្រភព៖ FB

មិនចាញ់បរទេសទេ! ប៉ូលិសខេត្តរតនគិរី ឆ្មក់បង្ក្រាបគ្រឿងញៀន ក្នុងបន្ទប់ខារ៉ាអូខេ “រ៉ូម” នៅក្រុងបានលុង ឃាត់ខ្លួនប្រុសស្រី៨នាក់..

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង០០នាទី កំលាំងជំនាញបានចុះបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចបន្ទប់ខារ៉ាអូខេរ៉ូម ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ហើយជនសង្ស័យទាំងនោះមានឈ្មោះ ៖

១.ឈ្មោៈ អ៉ិត ស្រីគីម ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

២.ឈ្មោៈ យិន ស្រីនិច្ច ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

៣.ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៤.ឈ្មោះស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៥.ឈ្មោះឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

៦.ឈ្មោះជឿន មុនីរ័ត្ថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៧.ឈ្មោះសុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ

៨.ឈ្មោះឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

ក្រោយពីបានឃាត់ខ្លួន បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ទម្ងន់ ៥,៧៦g ទាំងសំបកថង់ទូរសព័្ទ៤គ្រឿងថង់សម្រាប់ច្រកថ្នាំ និងសម្ភារៈមួយចំនួន ៕


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F479661612500553%2F&show_text=0&width=560

ប្រភព​៖ FB

រថយន្ត​រ៉េ​ង​រ៉ូ​វើ មួយគ្រឿង ឆ្លង​ប្រព័ន្ធ​ភ្លើង ឆេះបង្ក​ការភ្ញាក់ផ្អើល​ដល់​ នៅខ្លោងទ្វារចូល​ណាហ្គា​វើ​ល

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតពីយប់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (មុខ​ខ្លោ​ទ្វារ​ចូល​ណាហ្គា​វើ​ល(1)។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រ៉េ​ង​រ៉ូ​វើ ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ បាន​បើក​មកដល់​មុខ​ខ្លោងទ្វារ​ណាហ្គា​វើ​ល ហើយ​ឈប់​មួយសន្ទុះ ស្រាប់​តែមាន​ផ្សែង​ហ៊ុយ​ចេញពី​ខាងមុខ​រថយន្ត បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆេះ​ទ្បើង ផ្អើល​ដល់​សន្តិសុខ​ណាហ្គា និង​ប្រជាពលរដ្ឋ​ចោមរោម​មើល។

ប្រើប្រាស់​យក​បំពុង​បាញ់​ពន្លត់​អគ្គិភ័យ​អស់​ប្រហែល ២០បំពុង​ជាង តែ​នៅ​មិន​រលត់ រួច​ខាង​ពន្លត់​អគ្គិភ័យ​របស់​ណាហ្គា​វើ​ល បាន​ទាញ​ទុយ​យោ​ទឹក​បាញ់​មួយសន្ទុះ​ធំ ទើប​រលត់ ៕

ប្រភព៖ FB

ស្រវឹងស្រា ដាល់ប្រពន្ធមួយដៃដាច់ផ្ងារសន្លប់ស្ដូកស្តឹង អ្នកជិតខាងទៅជួយឃាត់ ត្រូវបុរសប្រមឹកនេះទាញ​កាំបិត​ប៉័ងតោ កាប់ឲ្យរបួសធ្ងន់២នាក់ទៀត…

ភ្នំពេញ៖ បុរសម្នាក់ ត្រូវប៉ូលីសចាប់ដាក់ខ្នោះក្នុងហេតុការណ៍ហិង្សាក្នុងគ្រួសារ នឹងបង្កររបួសស្នាមដល់អ្នកជិតខាង ដែលកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ផ្លូវលំ​ ក្រុមទី៣៣​ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនបង្កហេតុ ឈ្មោះ ខៃ ពិសិទ្ធ​ ហៅក្រៅ (ចាន់ថា​) ភេទប្រុស​ អាយុ៣០ឆ្នាំជាង មានស្រុកកំណើតនៅភូមិខ្លា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ​(ជាប្ដី) ។

រីឯស្ត្រីជាប្រពន្ធឈ្មោះ ផល សារី អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់​ តែឲ្យទៅនៅជាមួយជីដូន នៅឯស្រុកកំណើត ​ភូមិឬស្សីជ្រោយ ស្រុកឬស្សីជ្រោយ ខេត្តកណ្តាល​ និងបច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្បែរកន្លែងកើតហេតុ​។

ចំណែកអ្នកជិតខាងដែលរងរបួសធ្ងន់ទី១ ឈ្មោះ រស្មី អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ និងម្នាក់ទៀតជាសាច់ថ្លៃ សុំមិនបញ្ចេញឈ្មោះ ត្រូវមួយកាំបិតចំថ្ងាស។

តាមការបំភ្លឺរបស់ស្ត្រីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានត្រលប់មកពីធ្វើការរោងចក្រវិញ ពេលមកដល់បន្ទប់ក៏បើកទ្វារចូលទៅឃើញមានចានឆ្នាំងប្រលាក់រួចក៏ប្រមូលលាង ប្រហែលជាមួយសន្ទុះក្រោយមក ប្តីរបស់នាងបានមកពីផឹកស៊ី ទាំងមានសភាពស្រវឹងស្រា​ទន់ខ្លួន រួចបានមកសួរនាំរករឿងរូបនាង តែដោយសារខ្លាចមានរឿង ទើបមិនសូវឆ្លើយជាមួយនិងប្តី ហើយភ្លាមនោះប្តីរបស់នាងក៏ខឹងនិងឈ្លោះទាស់សម្ដីគ្នាពេញក្នុងបន្ទប់ ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជួលជិតនោះចេញមក​មើលតែម្តង ។

ជនរងគ្រោះបន្តទៀតថា ភ្លាមនោះប្ដីរបស់ខ្លួនក៏ស្រែកដាក់អ្នកជិតខាងទាំងនោះថា​ “រឿងប្ដីប្រពន្ធខ្ញុំទេ ខ្ញុំឈ្លោះយប់ហ្នឹង​ ស្អែកឡើងត្រូវគ្នាវិញហើយ” ដោយសារតែមិនចង់ឲ្យមានរឿងទើបនាង​អូសដៃប្ដីឲ្យចូលក្នុងបន្ទប់ ស្រាប់តែកើតជម្លោះម្តងទៀតរហូតក្លាយជាអំពើហិង្សា ដោយប្ដីរបស់នាងបានដាល់នាងមួយដៃដាច់ផ្ងារ បែកអំពិលអំពែកតែម្ដង ឃើញដូច្នេះ​ទើបអ្នកជិតខាង ​និងបងៗសាច់ថ្លៃ នាំគ្នាចូលមកជួយឃាត់ប្តីរបស់នាង នឹងបាន​ប្រទាញប្រទង់​រុញគ្នាទៅមក ហើយក៏នាំរូបនាងចេញទៅបន្ទប់​របស់សាច់ថ្លៃនាងនៅជិតនោះវិញ រួចលាបប្រេងកូឡា ។

ស្រ្តីរងគ្រោះបន្តថា បន្តិចក្រោយមកប្ដីរបស់នាង ក៏បានដើរមកសួររកនាង ចង់នាំទៅបន្ទប់វិញ តែត្រូវបុរសរងគ្រោះខាងលើម្នាក់ដែលមិនបញ្ចេញឈ្មោះ (ត្រូវជាប្តីរបស់សាច់ថ្លៃនាង)​ ហាមឃាត់មិនឲ្យទៅទេព្រោះខ្លាចបុរសជាប្តីវាយធ្វើបាបទៀត ទើបប្ដីរបស់នាងខឹងក៏ទៅយកកាំបិត​ប៉័ងតោ លាក់ក្រោយខ្នង​មកកាប់ទៅលើបុរសរងគ្រោះចំក្បាលផ្នែកខាងមុខ និងកាប់ចំបុរសម្នាក់ទៀតឈ្មោះរស្មី ដែលជាអ្នកជិតខាង របួសធ្ងន់ដាច់សាច់ស្មាខាងឆ្វេង​ ឈាមហូរជោគខ្លួនតែម្តង ។​ ភ្លាមនោះអ្នកជិតខាងទ្រាំមិនបានក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរបួសបែកមុខបែកមាត់ និងពកក្បាលជាច្រើនកន្លែងដែរ និងដកយកកាំបិតចេញមកទុក​ រួចរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកឃាត់ខ្លួនបុរសជាប្តីតែម្តង ។

ក្រោយកើតហេតុ​ បុរសរងគ្រោះទាំង២នាក់ និងស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះផងនោះ​ ត្រូវអ្នកជិតខាងនាំគ្នាជួយដឹកតាមម៉ូតូបញ្ជូនទៅគ្លីនិកឯកជន ដើម្បីសង្គ្រោះនិងព្យាបាលផងដែរ ។ លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ​ភាគីបុរសរងគ្រោះទាំង២នាក់​ និងស្ត្រីរងគ្រោះជាប្រពន្ធ​ បាននាំគ្នាមកប៉ុស្តិ៍ ដើម្បីសុំសម្របសម្រួលគ្នា​ចេញថ្លៃព្យាបាលរបួស​ រួចឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំនិងផ្ដិតមេដៃ នៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងតែម្តង ៕

ប្រភព៖ FB

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជំរុញរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ស្របតាមឆន្ទៈ និងការទុកចិត្តរបស់ប្រជាជននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា។

 

ព្រះអង្គបានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖  ជាឪកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៦ ប្រារព្វបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាម កាលកំណត់របស់ធម្មនុញ្ញនៃព្រះរាជធាណចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ ត្រូវបានជ្រើសរើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ ២០១៨ កន្លងទៅនេះ ។

ក្នុងឪកាសដ៏ឧត្តុងឧត្តម នេះ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបសាទរពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការរដ្ឋសភា ទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែង នូវឆន្ទះ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកន្លងទៅនេះ ។

ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្និជាថ្មីនាឆ្នាម ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ២៥ឆ្នាំកន្លងមកហើយ កម្ពុជាបានក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញតិ្ត និងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ កសាង ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុត្តន៍ច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។

តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទំាងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន ។

ច្បាប់ទាំងឡាយដែលរដ្ឋសភាបនាអនុម័ត គឺជាឧបករណ័គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតីរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គាន់ និងល្អ ស្របតាមការវិវឌ្ឍន៍រីកចំរើនរបស់សង្គមជាតិ ។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា និងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកម្ពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងករអភរិក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ។

ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ  ប្រជាជាតិកម្ពុជាមាន​ឯកភាព និងសាមគ្គីភាពជាតិខ្អស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

 

លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕