ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ស្រី០២នាក់ ពីបទ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង០០នាទី កំលាំងជំនាញបានចុះបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចបន្ទប់ខារ៉ាអូខេរ៉ូម ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ហើយជនសង្ស័យទាំងនោះមានឈ្មោះ ៖

១.ឈ្មោៈ អ៉ិត ស្រីគីម ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

២.ឈ្មោៈ យិន ស្រីនិច្ច ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ

៣.ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៤.ឈ្មោះស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៥.ឈ្មោះឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

៦.ឈ្មោះជឿន មុនីរ័ត្ថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

៧.ឈ្មោះសុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ

៨.ឈ្មោះឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

ក្រោយពីបានឃាត់ខ្លួន បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ទម្ងន់ ៥,៧៦g ទាំងសំបកថង់ទូរសព័្ទ៤គ្រឿងថង់សម្រាប់ច្រកថ្នាំ និងសម្ភារៈមួយចំនួន ៕


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត៕

ជួយស៊ែរបន្តផង!! បុរសម្នាក់នេះ ប្រកាសស្វែងយុវជនក្លាហាន២រូប ដែលបានជួយសំរួលចរាចរណ៍អោយរថយន្តសង្គ្រោះបន្ទាន់បានទៅមុខ ស្របពេលផ្លូវកំពុងកកស្ទះខ្លាំង…(សូមទស្សនាវិដេអូ)

ថ្មីៗនេះតាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះ Rocky Phiroeun បានប្រកាសស្វែងរកយុវជនក្លាហានពីររូប ដែលបានជួយជួយសម្រួលចរាចរណ៍ឲ្យឡានសង្គ្រោះបន្ទាន់បានឆ្លងកាត់ខណៈដែលផ្លូវ កំពុងតែកកស្ទះ ណែនតាន់តាប់ នាពេលល្ងាច ។

ដោយម្ចាស់គណនីហ្វេសប៊ុករូបនោះបានសរសេររៀបរាប់ថា៖“ជំរាបសួរបងប្អូននៅលើបណ្តាញសង្គមFacebook ទាំងអស់ជាទីស្រឡាញ់និងគោរព! ខ្ញុំបាទឈ្មោះសោម ភីរឿន សុំរំខានចិត្តនិងពេលវេលារបស់បងប្អូនទាំងអស់គ្នា មេត្តាជួយស្វែងរកប្អូនប្រុសពីរនាក់នេះ ដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកខ្ញុំបាទដែលកំពុងត្រូវការសង្គ្រោះបន្ទាន់នៅលើរថយន្តរបស់គ្លីនិក។

តែដោយសារលក្ខណៈមិនអំណោយផលនៃដងផ្លូវក្នុងទីក្រុងភ្នំពេញនាវេលាម៉ោង៥ល្ងាចស្ទះគ្រប់ផ្លូវសឹងជៀសគ្នាមិនរួច ក៏ស្រាប់តែ លេចមុខប្អូនប្រុសទាំងពីរបានជួយសំរួលចរាចរណ៍ដែលអាចអោយរថយន្តទៅមុខនិងសង្គ្រោះជីវិតពុកខ្ញុំបានជោគជ័យ។

ដោយវេលាមិនអំណោយផល ខ្ញុំបាទពុំទាន់បានអរគុណប្អូនទាំងពីរដោយផ្ទាល់ ក៏បានបែកផ្លូវគ្នានាមុខពេទ្យរុស្សី ក្នុងវេលានេះបងចង់ធ្វើការអរគុណប្អូនដោយផ្ទាល់។

ប្រសិនជាប្អូនប្រុសទាំងពីរបានឃើញ សូមប្អូនទាក់ទងមកបងតាមលេខ010 964 570 ឬក៏បងប្អូនមេត្តាស៊ែរចែករំលែកដើម្បីអោយប្អូនទាំងពីរបានឃើញផង។ បញ្ជាក់: បើតាមរយៈកាមេរ៉ាដែលខ្ញុំបានថត ស្លាកលេខម៉ូតូរបស់ប្អូនប្រុសទាំងពីរគឺ ភ្នំពេញ 1HD-0384។  អរគុណបងប្អូនទាំងអស់គ្នា” ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphiroeunsom%2Fvideos%2F1943144172408290%2F&show_text=0&width=560

ប្រភព៖Rocky Phiroeun

ពលរដ្ឋដេញចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ករណីកាច់កម៉ូតូទាំងថ្ងៃនៅស្រុកស្វាយអន្ទរ

(ព្រៃវែង)៖ ជនសង្ស័យម្នាក់ត្រូវបានពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេបើកម៉ូតូ រត់គេចបណ្ដាលឲ្យដួល ខណៈជនសង្ស័យម្នាកទៀតជិៈម៉ូតូជនរងគ្រោះយកទៅបាត់ ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង១៤,៣០នាទីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូឈ្មោះ អ៊ាច ជាង ភេទស្រី អាយុ ២៦ឆ្នាំនៅភូមិត្បូងក្តី ឃុំដំរីពួុន ស្រុកស្វាយអន្ទរ បានប្រើកូនស្រីឈ្មោះ អ៊ាច ធីម ភេទ ស្រីអាយុ ១៣ឆ្នាំ អោយជិៈម៉ូតូខ្លួនម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1G, 2326 ទៅទិញទឹកកកនៅផ្ទះឈ្មោះសាយ ថង ភេទ ប្រុស អាយុ ៣៤ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។

ពេលដែលជិៈទៅដល់ឈ្មោះ អ៊ាច ធីម បានចុះពីលើម៉ូតូដើរចូលទៅទិញទឹកកក ដោយមិនបានដកសោចេញពីម៉ូតូទេ ភ្លាមនោះស្រាប់តែមានជនសង្ស័យ ០២នាក់ជិៈឌុបគ្នា មកពីទិសខាងត្បូង មកជិត ខណៈនោះជនសង្ស័យម្នាក់បានចុះពីលើម៉ូតូពួកគេ រួចឡើងជិៈម៉ូតូជនរងគ្រោះបញ្ឆេះ យកទៅទិសខាងជើងទាំង២តែម្ដង។

ប៉ុន្តែពេលជិៈមកដល់ចំណុចភូមិអូរកណ្តោលត្បូង ឃុំដំរីពួន ជនសង្ស័យឈ្មោះ ស ដាលាង ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិព្រៃសំឡាញ ឃុំសំរោង ដែលជិៈម៉ូតូសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1 AS 3374 ផលិតឆ្នាំ២០១៦ជាម៉ូតូមធ្យោបាយប្រព្រឹត្តបទល្មើស។

បានដួលម៉ូតូហើយរត់គេចខ្លួុនទៅវាល ពេលនោះក៏ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ កង សុភាព ភេទប្រុសអាយុ ៣០ឆ្នាំនៅភូមិព្រៃសំឡាញឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានជិៈម៉ូតូជនរងគ្រោះគេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបន្តទៀត៕

ប្រភព៖ ធារ៉ា

បញ្ជូនជនសង្សយ័ជាជនជាតិចិន ពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់

ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័ជាជនជាតិចិន ពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។

យោងតាមរបាយការណ៍ពីកងរាជអាវុធខេត្តព្រះសីហនុអោយដឹងថា កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយ កម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកំសាន្ត អុីតៃ ជាយិន របស់ជនជាតិចិននៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។


ឃាត់ជនសង្ស័យបានចំនួន១៣នាក់ ស្រី ចំនួន ០៥ នាក់៖

១/ ឈ្មោះ shi xue chengភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការKTV ។

២/ឈ្មោះRuan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មេការបន្ទប់ខារ៉ាអូខេ ។

៣/ឈ្មោះWu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។

៤/ឈ្មោះPan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។

៥/ឈ្មោះLuo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៌ ។

៦/ឈ្មោះLin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៌។

៧/ឈ្មោះXiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៌ ។

៨/ឈ្មោះLiao yun ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។

៩/ឈ្មោះChen xiao ni ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។

១០/ឈ្មោះLi xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។

១១/ឈ្មោះchen xiao tianភេទប្រុសអាយុ៣៩ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។

១២/ឈ្មោះBen Bai yuភេទស្រីអាយុ២៣ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។

១៣/ឈ្មោះចាន់ សៀវនី ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិន មុខរបរទេសចរណ៌។


ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន០៣ កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់សុទ្ធ )ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

បើតាមរបាយការណ៍ដ៍ដែលបញ្ជាក់ថា ក្រោយពីធ្វើការសាកសួររួច កម្លាំងជំនាញបានបែងចែកជនសង្សយ័ជាពីប្រភេទ រួមមាន អ្នកពាក់ពន្ធ័បទល្មើសផ្ទាល់ចំនួន០៤នាក់(ប្រុសទាំង០៤ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចំណែកជនសង្សយ័០៩នាក់ទៀត ក្នុងនោះមានស្រី០៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

ប្រភព៖ Huy Bunleng

គួរអោយសង្វែកណាស់ បុរសជាអ្នករើសអេតចាយម្នាក់បាន បីសពប្រពន្ធរបស់ខ្លួន ដើរតាមជាច្រើនម៉ែត្រ រហូតទន់ជង្គង់ដើរ លែងរួច

( ភ្នំពេញ ) បុរស់វ័យចំណាស់ជាអ្នករើសអេតចាយម្នាក់បានបីសពប្រពន្ធរបស់ខ្លួនដើរជាច្រើនម៉ែត្រទាំងត្រដរខ្យល់ដើម្បីរកកន្លែងតម្កល់សពប្រពន្ធដែលស្លាប់ដោយសារជំងឺនៅចិញ្ចើមផ្លូវជាប់របងវត្តស្ទឹងមានជ័យ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៥០នាទីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៨ នៅមុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពពត័មានពីប្តី(សព)បានប្រាប់អោយដឹងថា មុន ពេលប្រពន្ធរបស់គាត់ស្លាប់នោះគឺមានជំងឺឈឺធ្មេញហើយហើម ថ្គាមជាច្រើនថ្ងៃមកហើយ ហើយគាត់តែងតែទិញថ្នាំអោយប្រពន្ធលេបជាប្រចាំ តែមិនធូរស្បើយនោះទេ ដោយសារជីវភាពក្រីក្រគ្មានលុយឯណាយកប្រពន្ធជាទីស្រលាញ់ទៅព្យាបាល នៅមន្ទីរពេទ្យនិងគេ ។

ទើបថ្ងៃនេះប្រពន្ធរបស់គាត់បានឃ្លាតឆ្ងាយចោលគាត់ដោយគ្មានថ្ងៃនិងវិលត្រលប់ក្រោមវិញបាន នោះទេ(ស្លាប់)ហើយអ្វីដែលគួរអោយសង្វែកបំផុតទៅទៀតនោះគឺបុរសវ័យចំណាស់គ្មានលុយនិងធ្វើបុណ្យសពភរិយាជាទីស្រលាញ់របស់គាត់តែម្តង។

ក្រោយកើតហេតុសមត្តកិច្ចមូលដ្ឋានចុះមកដល់និងធ្វើកោសល្យវិច្ឆ័យរួចអោយប្តីបីសពប្រពន្ធដើរជាច្រើនម៉ែត្រពីរបងវត្តស្ទឹងមានជ័យដើម្បីរកកន្លែងតម្កល់សពប្រពន្ធរបស់គាត់អោយបានសមរម្យ៕ប្រភពFB

អ្នកសារព័ត៌មានកាសែត​អំណាច​រាស្ត្រ ម្នាក់ ជិះ​ម៉ូតូ​ដួល​ខ្លួនឯងបណ្តាលឲ្យ…..

(ភ្នំពេញ) ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោងជាង១១យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​មុខ​ជិត​ស្នងការដ្ឋាន​នគរបាល​ក្រុង តាម​បណ្ដោយ​ផ្លូវ៥៩៨ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ដួល​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​រូបនោះ បោក​ក្បាល​ទៅ​ហ្នឹង​ថ្នល់​ពេញទំហឹង ទាំង​មួក​ការពារ​សុវត្ថិភាព​ក៏​ពាក់​មិន​ជាប់ ធ្វើ​ឲ្យ​បែកក្បាល​ហូរឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​តែម្ដង។

ជនរងគ្រោះ​ឈ្មោះ សេង ខេ​ម​រិ​ទ្ធ មុខរបរ​អ្នកយកព័ត៌មាន បម្រើការ​ឲ្យ​អង្គភាព​កាសែត​អំណាច​រាស្ត្រ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-0423។ សមត្ថកិច្ច​ពិនិត្យ រួច​យក​សព​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា ៕ប្រភពFB

ប្រទះឃើញបុរស​ម្នាក់​ដេក​ផ្កាប់មុខស្លាប់​នៅលើ​ពូក ក្នុង​បន្ទប់​ផ្ទះសំណាក់ យីហោ បេ៩ សង្ស័យ​ជា​ករណី​ឃាតកម្ម

(ភ្នំពេញ) ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ43B9 ផ្លូវ៨៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ សព​បុរស​នេះ មានឈ្មោះ ជី ពៅ អាយុ៣៥ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​រ័ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល។

មុនពេល​កើតហេតុ នៅវេលា​ម៉ោង១៖០០នាទី​រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-4355 បាន​ឌុប​នារី​ម្នាក់ មករក​បន្ទប់​ស្នាក់នៅភ្លាមៗនោះ បុគ្គលិក​ដែល​ដែល​បម្រើការ​នៅ​ទីនោះ បាន​យក​សោ​បន្ទប់​ឡៅ​តឿន​ជាន់​ទី១ ឲ្យ​ទៅ​បុរស​នោះ ដើម្បី​ចូលទៅ​ស្នាក់នៅ។

នៅ​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​នារី​រូប​នោះបាន​ចុះមក​ខាងក្រោម​តែម្នាក់ឯង រួច​ចេញទៅ​ខាងក្រៅ​បាត់ ដោយ​មិនឃើញ​ត្រឡប់មកវិញ​សោះ។ ដោយមាន​ការសង្ស័យ​បុគ្គលិក ដែល​បម្រើការ​នៅ​ទីនោះ បាន​ឡើងទៅ​មើល ស្រាប់តែ​ឃើញ​បុរស​រង​ជន​គ្រោះ​រូបនេះ បាន​ដេក​ផ្កាប់មុខ​ស្លាប់​នៅលើ​ពូក​តែម្នាក់ឯង ដោយ​មិនមាន​ស្លៀក​សំលៀកបំពាក់​អ្វី​ទាំងអស់ រឺ​ឯ​សម្ភារៈ​របស់​ជនរងគ្រោះ​បាន​បាត់បង់​មួយចំនួន រួមមាន ទូរស័ព្ទដៃ មួយគ្រឿង និង​កាបូប​លុយ។

បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទីនោះ បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​នៅក្នុង​ផ្ទះសំណាក់​ខាងលើ។ នៅពេលដែល​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់ផ្ទះ​សំណាក់​ខាងលើ ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល​វិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យមើល​សាកសព​បុរសរងគ្រោះ​ខាងលើ ។ សាកសព​បុរសរងគ្រោះ​ខាងលើ ត្រូវ​សមត្ថកិច្ច​យក​ដឹក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​ស្រាវជ្រាវ និង​ស្វែងរក​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត រឺ​ឯ​ម៉ូតូ​របស់​បុរសរងគ្រោះ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក៕

ក្រុមចោរធ្វើសកម្មភាពលួចប្លន់ ចំនួន ៣៥០ដង ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល តាមបង្ក្រាបបានហើយ…(មានវិដេអូ)

(ភ្នំពេញ) ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ លោកឧ/ទោ នឹម ចន្ទ័តាណា និងលោកឧ/ទោ ប៉ុល រតនា បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលផ្ទាល់ ចុះស្រាវជ្រាវបង្រ្កាបក្រោពីកេីតហេតុករណីប្លន់ម៉ូតូម៉ាក NEC បានដោយជោគជ័យក្នុងរយះពេល១៨ម៉ោងក្រោយមក

មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចំលើយសារភាពរបស់វាគឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ម៉ូតូត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលន ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញឿន)រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើនេះបានអោយដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាពរបស់វា គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ។

ក្នុងនោះ សកម្មភាពរបស់ពួកវាមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អគឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភ័ន្តភ្នែកអ្នកជិតខាង

រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។

លោកឧត្តមសេនីយ៏ ប៉ុល រតនា កាលពីវេលាម៉ោង២ និង៤៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ពួកវាបានធ្វើសម្មភាពភ្ជុងប្លន់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិក១គ្រឿង ពីជនរងគ្រោះឈ្មោះស៊្រុន សុខផល្គុន ខណៈជិះចេញពីកន្លែងធ្វើ ការនៅតាមបណ្ដោយផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសំរេច។

ក្រោយប្លន់យកម៉ូតូ នៅថ្ងៃទី៣១ ខែសីហា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ទើបកម្លាំងជំនាញ ដឹកនាំដោយរូបលោក ផ្ទាល់បើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្ដង។

ចំណែកបក្ខពួករបស់វាមួយចំនួនទៀតបានរត់ គេចខ្លួនអស់ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។

តាមចម្លើយសារភាពរបស់ជនល្មើសបានអោយថា កន្លងមករូបវាធ្លាប់ធ្វើសកម្មភាពប្លន់ នៅហាងសាំងតេលា នៅគោកឃ្លាង ប្លន់ យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់ លួចម៉ូតូមិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកវាមិនដែលបរាជ័យនោះទេ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F1150226788461451%2F&show_text=0&width=560

ប្រភពvideos៖ Fresh News

ចុមលេងប្លន់ ចំនួន ៣៥០ដង ក្រុមចោរធ្វើសកម្មភាពលួចប្លន់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល តាមបង្ក្រាបបាន

(ភ្នំពេញ) ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ លោកឧ/ទោ នឹម ចន្ទ័តាណា និងលោកឧ/ទោ ប៉ុល រតនា បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលផ្ទាល់ចុះស្រាវជ្រាវបង្រ្កាបក្រោពីកេីតហេតុករណីប្លន់ម៉ូតូម៉ាក NEC បានដោយជោគជ័យក្នុងរយះពេល១៨ម៉ោងក្រោយមក

មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចំលើយសារភាពរបស់វាគឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ម៉ូតូត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលន ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញឿន)រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើនេះបានអោយដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាពរបស់វា គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ។

 

ក្នុងនោះ សកម្មភាពរបស់ពួកវាមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អគឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភ័ន្តភ្នែកអ្នកជិតខាង រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។

លោកឧត្តមសេនីយ៏ ប៉ុល រតនា កាលពីវេលាម៉ោង២ និង៤៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ពួកវាបានធ្វើសម្មភាពភ្ជុងប្លន់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិក១គ្រឿង ពីជនរងគ្រោះឈ្មោះស៊្រុន សុខផល្គុន ខណៈជិះចេញពីកន្លែងធ្វើ ការនៅតាមបណ្ដោយផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសំរេច។ក្រោយប្លន់យកម៉ូតូ នៅថ្ងៃទី៣១ ខែសីហា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ទើបកម្លាំងជំនាញ ដឹកនាំដោយរូបលោក ផ្ទាល់បើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្ដង។

 

ចំណែកបក្ខពួករបស់វាមួយចំនួនទៀតបានរត់ គេចខ្លួនអស់ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។ តាមចម្លើយសារភាពរបស់ជនល្មើសបានអោយថា កន្លងមករូបវាធ្លាប់ធ្វើសកម្មភាពប្លន់ នៅហាងសាំងតេលា នៅគោកឃ្លាង ប្លន់ យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់ លួចម៉ូតូមិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកវាមិនដែលបរាជ័យនោះទេ៕

ពិតជាសាហាវមែន! ក្មេងស្រីអាយុ៣ឆ្នាំជាង ត្រូវឪពុកបង្កើត…….

(ភ្នំពេញ) ពិតជាសាហាវមែន! ក្មេង​ស្រី​អាយុ៣ឆ្នាំជាង​ ត្រូវឪពុកបង្កើតប្រើហិង្សារហូតមានឈាមកកខ្មៅក្នុងភ្នែក​ និងជ្រាំក្រោមភ្នែក​ នៅបន្ទប់ជួលលេខA8 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកជិតខាងដែលឃើញក្មេងរងរបួសភ្នែកខ្លាំងពេក ទើបរាយការណ៍ប្រាប់វិទ្យុABC ដោយទង្វើដ៏កាចសាហាវនេះបានកើតឡើងច្រើនដងមកហើយ។

ទើបនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមការងារវិទ្យុABC ​សហការគ្នា​ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍ ជួយរំដោះក្មេងស្រីចេញពីផ្ទះជួលកើតហេតុ និងនាំទៅស្នាក់នៅវិទ្យុABC បណ្ដោះអាសន្ន​សិន ចំណែកឯបុរសជាឪពុកត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកធ្វើការឃាត់ខ្លួនយកទៅបញ្ជការដ្ឋានអាវុធហត្ថរាជធានី ដើម្បីធ្វើការសាកសួរ។

ក្មេងស្រីរងគ្រោះឈ្មោះ ចាន់ណា​ អាយុ០៣ឆ្នាំ និងមានបងប្រុសបង្កើតម្នាក់ទៀតអាយុ៨ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើជាមួយគ្នា ចំណែកឪពុកចិត្តសាហាវខាងលើឈ្មោះ អ៊ុក​ ផាន់ណា ភេទប្រុស​ អាយុ៣០ឆ្នាំ​ ស្នាក់នៅផ្ទះជួលកើតហេតុ​ និងមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ។

តាមការរៀបរាប់របស់ក្មេងប្រុសដែលជាបងបង្កើតក្មេងស្រីរងគ្រោះទាំងអួលដើមក ចំពោះមុខសមត្ថកិច្ចនិងក្រុមការងារវិទ្យុABCថា​ កន្លងមក​រូបគេក៏ធ្លាប់ត្រូវបានឪពុកវៃដែរ លុះនៅយប់កើតហេតុ មូលហេតុ​ដែលគាត់វៃនោះ គឺដោយសារតែ នៅមុនពេលកើតហេតុ​ ​ប៉ាមកពីធ្វើការវិញ​ ហើយផឹកស្រា​ស្រវឹង​ លុះវេលាយប់បន្តិច មិនដឹងថាប្អូនស្រីឈឺអីទេ ស្រាប់តែក្អក​ខ្លាំងៗ និងធ្វើទុក្ខ​បម្រុង​ក្អួតចង្អោរ​ទៀត ទើបធ្វើអោយប៉ាមិនបានដេកមិនបានពួន ហើយភ្ញាក់មកវៃយកៗម៉ង ដោយភ័យខ្លាចប៉ាផង ប្អូនស្រីរបស់ខ្លួនសង្ងំយំរហូតគេងលក់បាត់ទៅ​ ។

លុះស្អែកឡើងទើបបានប្រជាពលរដ្ឋជិតខាងឃើញមានស្នាមជាំភ្នែកទាំងសងខាងបែបនេះ ទើបនាំគ្នាសួរនាំ​ហើយក្មេងស្រីរងគ្រោះឆ្លើយថា​ ប៉ា​វៃ​ ហើយបានថតរូបទុក ហើយក្មេងស្រីរងគ្រោះក៏ចេញទៅរត់លេង​ក្បែរៗនោះជាមួយក្មេងដទៃទៀតទៅ ទើបពួកគាត់ដែលជាអ្នកជិតខាងបានរាយការណ៍ប្រាប់វិទ្យុABC អំពីទង្វើដ៏កាចសាហាវនេះបានកើតឡើងច្រើនដងមកហើយ​ ។

ក្រោយពីទទួលបានព័ត៌មានហើយ ក្រុមការងារវិទ្យុABC បាន​សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសើបសួររកផ្ទះកើតហេតុសិន លុះស្អែកឡើងបានដឹងដំណឹងថា​ បុរសជាឪពុកមកផ្ទះវិញ ក៏ចុះទៅបន្ទប់ជួលកើតហេតុនោះ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន​បុរសជាឪពុក រួចនាំយកទៅធ្វើការសាកសួរ​នៅ​បញ្ជាការ​អាវុធហត្ថ​រាជធានី​ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានរំដោះចេញមករួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៀត ដែលជាបងបង្កើតរបស់ក្មេងស្រីរងគ្រោះនោះ រួចនាំឡើងរថយន្ត​អន្តរាគមន៍​វិទ្យុABC ដែលជាអំណោយសម្ដេច​ ធ្វើដំណើរទៅវិទ្យុABC ដើម្បីអោយក្មេងទាំង២នេះគេងមួយយប់សិន​​ ដើម្បីរងចាំទៅពិនិត្យភ្នែកបន្តទៀត ។

បច្ចុប្បន្ន​បុរសជាឪពុកកំពុងត្រូវនាំយកទៅធ្វើការសាកសួរបំភ្លឺ​ នៅអាវុធហត្ថរាជធានីភ្នំពេញ ដោយមិនទាន់​ទទួលបាន​ កំណត់ហេតុដែលបុរសជាឪពុកនោះឆ្លើយបំភ្លឺយ៉ាងណានោះទេ ខណៈដែលផ្នែកជំនាញអាវុធហត្ថ​ កំពុងបន្តធ្វើការសាកសួរនៅឡើយ៕ ប្រភពFB