ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉កសណ្តោង បណ្តាលឲ្យរបួសធ្ងន់ម្នាក់…

ស្រុកកោះធំ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉កសណ្តោង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ កើតហេតុនៅថ្ងៃ អាទិត្យ ៧ រោច ខែស្រាពណ៍ ឆ្នាំ ច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២ ខែកញ្ញា គ.ស ២០១៨ ម៉ោង ១៦និង ២០ នាទីលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិ ព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះបើកម៉ូតូឈ្មោះជុះ.ស្លេម ម៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

រីឯម្ចាស់រឺម៉កមានឈ្មោះ ណាន.ប៉េង ឈុន ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរ កម្មករ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ករណីនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ សណ្ដោងរឺុម៉កឈប់ចតស្ងៀម នៅលើផ្លូវ មិនផ្ដល់សញ្ញា ឲ្យអ្នកធ្វើដំណើរស្របទិសបានដឹង ចំណែកអ្នកបើកបរម៉ូតូម៉ាកវ៉េវ បើកបរ មានល្បឿនលឿនមិនមើលមុខ រវល់និយាយ ទូរស័ព្ទ ទើបទៅបុកកន្ទុយរឺុម៉ក ៕

ប្រភព៖ FB

អភិបាលក្រុងព្រះសីហនុ បានក្រើនរំលឹកអោយពលរដ្ឋឬអ្នកពាក់ពន្ធ័បញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ប៉ះពាល់ដីចំណីផ្លូវឬដីចំណីអូរ ដើម្បីរួមគ្នា កាត់បន្ថយនិងសណ្តាប់ធ្នាប់ទូទៅ ដោយសារថាបញ្ហាជំនន់ទឹកភ្លៀង

ក្រុងព្រះសីហនុឮ៖ អភិបាលក្រុងព្រះសីហនុ បានក្រើនរំលឹកអោយពលរដ្ឋឬអ្នកពាក់ពន្ធ័បញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ប៉ះពាល់ដីចំណីផ្លូវឬដីចំណីអូរ ដើម្បីរួមគ្នា កាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងនិងសណ្តាប់ធ្នាប់ទូទៅ ដោយសារថាបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ នៅតែបន្តកើតមាន

រាល់ពេលមានភ្លៀងខ្លាំងម្តងៗ ពិសេសការជន់លិចតាមតំបន់ទំនាប និងតាមផ្លូវមួយចំនួនក្នុងក្រុង បើទោះជាញឹកញាប់ អជ្ញាធរក្រុងព្រះសីហនុ និងអជ្ញាធរខេត្ត បានធ្វើយុទ្ធនាការ ចុះកាយ រំដោះបើកផ្លូវទឹកហូរ ដែលកន្លែងខ្លះកកស្ទះដោយសារសំរាមបិទមាត់លូបង្ហូរទឹក ឬការសាងសង់សំណង់ប៉ះពាល់ដីចំណីអូរជាដើម។

ជុំវិញបញ្ហានេះ លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុថ្លែងថា បច្ចុប្បន្ននេះ ក្រៅតែពីវិធានការអប់រំ រដ្ឋបាលក្រុងព្រះសីហនុ បានប្រើវិធានការរដ្ឋបាលបន្ថែមទៀត ដោយអោយកម្លាំងចម្រុះចុះរុះរើសំណង់ផ្សេងៗដែលអជ្ញាធរពិនិត្យឃើញថា ជាការសាងសង់ខុសច្បាប់រំលោភប៉ះពាល់លើដីចំណីផ្លូវឬដីចំណីអូររំដោះទឹក ដែលជាកត្តានាំអោយស្ទះចរន្តទឹកហូរ ពេលមានភ្លៀងខ្លាំងម្តងៗ។

ករណីនេះ លោកអភិបាលក្រុងព្រះសីហនុ បានអំពាវនាវបន្ថែមអោយពលរដ្ឋ ឬអ្នកពាក់ពន្ធ័ចូលរួមរុះរើសំណង់ផ្សេងៗ ដែលសង់ប៉ះពាល់ចំណីអូរដោយការស្មគ្រ័ចិត្ត មុនពេលអជ្ញាធរចុះរុះរើ ដែលនឹងមិនមានការទទួលខុសត្រូវលើការខូចខាតអ្វីឡើយ៕

ប្រភព៖ Huy Bunleng

ស្ត្រី​ជនជាតិ​អូ​ស្ត្រាលី​ម្នាក់ ត្រូវ​​ចោរឆក់​​​​កាបូប​បាន​សម្រេច បណ្តាលឱ្យ​ដួល​​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ

ខេត្តបាត់ដំបង ៖ស្ត្រី​ជនជាតិ​អូ​ស្ត្រាលី​ម្នាក់ ត្រូវ​​ចោរឆក់​​​​កាបូប​បាន​សម្រេច បណ្តាលឱ្យ​ដួល​​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ នៅក្រុងបាត់ដំបង ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៣រសៀលថ្ងៃ​ទី​០១ កញ្ញា ស្ថិត​​ក្នុង​​សង្កាត់​រតនៈ ក្រុងបាត់ដំបង​ ។

តាម​ប្រភពសមត្ថ​កិច្ចបានអោយដឹងថា៖​ ស្ត្រីជា​ម្ចាស់​កាបូប ​ឈ្មោះ ឡា ណា​អាន់ ​អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី ។
ដោយឡែក សម្ភារបាត់បង់​មាន​កាបូបស្ពាយ​ ពណ៌​ប្រផេះ​១ និងទូរស័ព្ទ​ដៃ​ម៉ាក​IPhone (៦plus) ព​ណ៌​ខ្មៅ​១​គ្រឿង ប័ណ្ណសម្គាល់ខ្លួន​១ច្បាប់ លុយ​៧០​ដុល្លា​អា​មេ​រិ​ក និង​កាត​ATM១ក្បាល ។

ប្រភពពីស្ត្រី​​រង​គ្រោះ​​ប្រាប់​សមត្ថកិច្ច​ថា កាលវេលា​ម៉ោង​ខាងលើ​ ខ្លួន​បាន​ជិះ​ម៉ូ​តូ​ឌុ​បចេញមក​ពី​ផ្សារ ក្នុង​គោលបំណង​ទៅ​ផ្ទះសំណាក់វិញ ។ លុះ​ជិះ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​លេច​​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មកអែបៗ​ទន្ទឹម​រួចក៏​​ឆក់​កាបូបតែម្តង ប៉ុន្តែ​ពេល​នោះ ខ្លួន​បាន​ទាញ​ទៅ​ទាញ​មក​ជាមួយ​ចោរ បណ្តាល​ដួល​លើ​ថ្នល់​រលាត់​ដៃជើង​រង​របួស ហើយ​ការ​បូ​ប​ស្ពាយ​នោះ​ត្រូ​ចោរឆក់​យក​ទៅ​បាត់ ។
បច្ចុប្បន្ន សមត្ថ​កិច្ច​បាន និង​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យហើយ ៕

ប្រភព៖ FB

កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់…

ភ្នំពេញ៖ នៅថ្ងៃទី២៩/០៨/១៨ វេលាម៉ោង២០:៥០នាទី កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រដេញបង្រ្កាបបានករណីឆក់កាបូបពីបុរសម្នាក់ ក្នុងភូមិសាស្រ្ត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កឡេីងដោយជនសង្ស័យចំនួន០៨នាក់ ម៉ូតូ ០៥គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ឈ្មោះ ចែម ចាន់ថូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះម៉ូតូបិទគូទ) ធ្លាប់ជាប់ពន្ធនាគារ មានសារធាតុញឿន  ឈ្មោះ កង ម៉េងរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ជាអ្នកជិះម៉ូតូបិទគូទ) មានសារធាតុញឿន ។

ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី ឯកឧត្តម ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញយេីងបានបន្តការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី ហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបេីកម៉ូតូធ្វេីសកម្មភាពឆក់) មានសារធាតុញៀន នៅថ្ងៃទី៣០/០៨/១៨ វេលាម៉ោង ១៥:៣០នាទី ។


លុះមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:១០កម្លាំងការិយាល័យបានធ្វេីការឃាត់ខ្លួនឈ្មោះ ស៊ុន លាងហាក់ ហៅសិដ្ធ ភេទប្រុស អាយុ១៧ឆ្នាំ (ជាអ្នកធ្វេីសកម្មភាពឆក់កាបូប) មានសារធាតុញឿន យកមកកាន់ការិយាល័យជំនាញ ។

បច្ចុប្បន្នជនសង្ស័យខាងលេី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានក៏សាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងដេីម្បីចាត់ការតាមនីតិវិធី ។

ប្រភព៖ FB

រថយន្ត២គ្រឿងបុកគ្នានៅប្រទេសថៃ បណ្តាលអោយអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនរងរបួសធ្ងន់ ចំណែកប្រពន្ធ…..

(​ប៉ៃលិន) ហេតុការណ៍​រថយន្ត​ថៃ​បុក​ជាមួយ​រថយន្ត​ខ្មែរ​បណ្តាល​ឱ្យ​ប្រពន្ធ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ស្លាប់​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឃាង ធា​រ៉ា​ថន អាយុ​៤១​ឆ្នាំ ជានា​យក​ស្តីទី​ចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន ប្តី​ឈ្មោះ សៀ​ក រតនៈ អាយុ​៥០​ឆ្នាំ រង​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី ។ រីឯ​រថយន្ត​ម៉ាក CRV ពណ៌​ប្រាក់ មិន​ស្គាល់​ផ្លា​ក​លេខ ទទួល​រង​ការ​ខូចខាត​ទាំងស្រុង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ភាគី​ថៃ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ។​

មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បើកបរ​រថយន្ត​របស់​ខ្លួន​ម៉ាក CRV ពណ៌​ប្រាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ឆ្លង​ព្រំដែន​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ លុះ​កំពុង​តែ​ធ្វើ​ដំណើរ​សុខ​ៗ​តាម​ដងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​ថៃ​១​គ្រឿង​ម៉ាក មី​សុ​យ​មី​ស៊ី ពណ៌​ស បើកបរ​វ៉ា​ជែង​គ្នា​ក៏​ជ្រុល​ទៅ​បុក​រថយន្តជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ស្លាប់​តែ​ម្តង ។

ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ស្ទូច​យក​ចេញពី​ផ្លូវ​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ ។​ ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដឹក​ត្រឡប់​យក​មក​ខេត្ត​ប៉ៃលិន​រួច​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​លោក សៀ​ក រតនៈ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ប្រទេស​ថៃ​នៅឡើយ ៕ប្រភពFB

មានចឹងដែរលោកព្រះ! ស្រ្តីម្នាក់ខំទៅរកគ្រូមន្តអាគមន៍ឲ្យដាក់ស្នេហ៍ ដើម្បីអន្ទងចិត្តប្ដីកុំបែកចិត្ត ស្រាប់តែ…..

(ភ្នំពេញ) ស្រ្តីម្នាក់បានប្ដឹងឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនគ្រូស្នេហ៍ម្នាក់ និងប្រពន្ធដោយចោទប្រកាន់ថា បានលួងលោមនាងចូលផ្ទះសំណាក់ រួចរំលោភបានសម្រេច នៅពេលដែលនាំខំទៅរកលោកគ្រូឲ្យដាក់ស្នេហ៍ដល់ប្តី អន្ទងចិត្តកុំឲ្យបែក និងទន់មកស្រឡាក់បីថ្មមនាងវិញ។

ហេតុការណ៍ដ៏គួរឲ្យហួសចិត្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ ពេជ្រលាភ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ។ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ទើបស្ត្រីរងគ្រោះ ប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ចាប់ខ្លួនគ្រូបោកទាំងពីរនាក់ប្ដីប្រពន្ធ។

ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះប្ដីឈ្មោះ ចាន់ ឈាន អាយុ៣៦ឆ្នាំ ក្រៅពីធ្វើជាគ្រូមន្តអាគមន៍ មានមុខរបរមួយទៀតគឺលាងម៉ូតូ និងប្រពន្ធឈ្មោះ ឈា ណូន អាយុ៣១ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្រ្តីរងគ្រោះឈ្មោះ ម.ម អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុ នាងបានពឹងពាក់ស្រ្តីម្នាក់ទៀតឈ្មោះ លូត ផល្លា ដែលជាមិត្តភក្តិឲ្យជួយរកគ្រូមន្តអាគមន៍ ដើម្បីឲ្យជួយបញ្ចុះស្នេហ៍ឲ្យប្ដីស្រឡាញ់ កុំឲ្យប្ដីទៅរកស្រីណាផ្សេងក្រៅពីនាង។ ខណៈនោះស្រ្តីឈ្មោះ លូត ផល្លា បាននាំនាងទៅកាន់ផ្ទះគ្រូស្នេហ៍ខាងលើ លុះពេលជូនទៅដល់ឈ្មោះ លូ ផល្លា បានត្រឡប់ទៅផ្ទះមុនបាត់ ហើយនាងបានស្ថិតនៅផ្ទះគ្រូនោះ។

ក្រោយមកគ្រូស្នេហ៍រូបនេះ និងប្រពន្ធបាននាំនាងជិះរថយន្តម៉ាកកូរ៉ូឡា១គ្រឿង ចេញពីផ្ទះទៅទិញសម្ភារនៅផ្សារត្រពាំងថ្លឹង សម្រាប់ធ្វើពិធីរួច ក៏បានបើករថយន្តទៅកាន់ផ្ទះសំណាក់ យីហោ ពេជ្រលាភ។ ពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ គ្រូមន្តអាគមន៍រូបនេះ បានឲ្យនាងស្រាតសម្លៀកបំពាក់ចេញឲ្យអស់ ហើយគ្រូនោះ និងប្រពន្ធក៏បានស្រាតអស់ដែរ។ បន្ទាប់គ្រូបានឲ្យនាងឡើងអង្គុយពីលើរួចរំលោភនាងរហូតបានសម្រេចតែម្ដង។

ស្ត្រីរងគ្រោះបានបន្តថា ចំណែកឯស្រ្តីជាប្រពន្ធរបស់គ្រូ បានយកដៃរុកចូលលេងប្រដាប់ភេទនាងរងគ្រោះតាមចិត្តបន្តទៀត ដោយគ្រូនោះប្រាប់ថា ធ្វើបែបនេះទើបស័ក្ដិសិទ្ធិ។ បន្ទាប់មកបាននាំចេញពីផ្ទះសំណាក់ រួចបើករថយន្តដឹកនាងត្រឡប់ទៅផ្ទះវិញ ហើយនាងមិនបានប្ដឹងភ្លាមៗនោះទេ រហូតដល់ថ្ងៃទី៣១ ខែសីហា ទើបភ្ញាក់ខ្លួនថា ចាញ់បោកគ្រូនេះហើយ ក៏បានប្ដឹងនគរបាលឲ្យចាប់ខ្លួនគ្រូបោកទាំងប្ដីទាំងប្រពន្ធចាត់ការតាមច្បាប់៕ប្រភពFB

ថៅកែ​ចិន​ម្នាក់​បាន​វាយ​កូន​ចៅ​និង​បាន​បណ្ដាញ​ចេញ​ពី​កន្លែង​ធ្វើការមាន​ទាំង​ក្មេង​ស្រី​តូច​និង​ធំ​ចំនួន​១៤នាក់​​

(ភ្នំពេញ​)​ ៖​ ថៅកែ​ចិន​ម្នាក់​បាន​វាយ​កូន​ចៅ​និង​បាន​បណ្ដាញ​ចេញ​ពី​កន្លែង​ធ្វើការមាន​ទាំង​ក្មេង​ស្រី​តូច​និង​ធំ​ចំនួន​១៤នាក់​​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជា​ង​១១យប់​ថ្ងៃ​ទី​៣១ខែសីហា​ឆ្នាំ​២០១៨ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ខណ្ឌ​មាន​ជ័យ​ក្រុងភ្នំពេញ​។

តាម​ប្រភព​ពី​ក្មេង​ស្រី​ដែល​រងគ្រោះ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុពួក​គេមាន​គ្នា​បី​ទៅ​បួន​នាក់​​កំពុង​តែ​ហាល​ខោអាវ​ផង​និង​និយាយ​គ្នា​លេងផង​ពេល​នោះស្រាប់តែ​​​ម្ចាស់​សិប្បកម្ម​ហាង​ធ្វើ​នំ​ដែល​មាន​យីហោ​ ឡាយ​ គារហួរ​ បាន​ដើរ​មក​ជិត​ហើយ​បាន​ចោទទៅ​កាន់​ក្មេង​ស្រីម្នាក់​​ដែល​មាន​ឈ្មោះ​ថា​ យឿន​ នីតា​ អាយុ​១៦ឆ្នាំ​ ថា” ​ម្ដេច​​ក៏​អាស​ម្ល៉េះ​ដែល​ទៅ​ទាក់ទង​ជាមួយ​និង​មនុស្ស​ប្រុស​ដែល​ទើប​នឹង​មក​ធ្វើ​ការ​ជាមួយ​បាន​បួន​ទៅ​ប្រាំ​ថ្ងៃ​នឹង​”បន្ទាប់​ពី​និយាយ​រួច​ស្រាប់​គាត់​បាន​រត់​ទៅ​ចាប់​ដៃ​ក្មេង​​ស្រី​ដែល​រងគ្រោះ​និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ហើយ​បាន​វា​យ​ទៅ​លើ​ក្មេង​ស្រី​ដែល​រងគ្រោះ​នោះ​ចំ​ថ្ពាល់​មួយ​ដៃ​បណ្ដាលឲ្យ​ហើម​ជាំ​។

ខណៈ​ពេល​ដែល​វាយ​ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បានរត់ចេញ​មកខាងក្រៅ​ដើម្បី​ឲ្យគេជួយ​តែបែរ​ជា​ថៅកែ​ចិនម្នាក់នោះបាន​ស្រែកខ្លាំង​ៗហើយ​ចោទ​ទៅ​កាន់ពួកគេថាជា​ចោរ​ទៅវិញ​។

បន្ទាប់​ពី​មាន​បញ្ហា​ខាង​លើ​នេះ​ហើយ​ថៅកែ​ចិន​ម្នាក់​នោះ​បាន​ដើរ​ទៅ​ក្នុង​ផ្ទះ​វិញ​រួច​ក៏​ទៅ​ជេរ​កម្មករ​ដ៏​ទៃ​ទៀត​ដែល​មិន​ដឹង​ខ្យល់​អី​​រហូត​ដល់​គាត់​បាន​ដេញ​ពួកគេ​ទាំង​អស់​សរុប​ចំនួន​១៤នាក់​អោយ​ឈប់​ធ្វើ​ការ​នៅ​សិប្បកម្ម​នឹង​ទៀត​ហើយ​ថែមទាំង​បាន​ដក​ហូត​យក​សម្ភារៈ​របស់​ពួកគេ​ទាំង​អស់​មិន​ឲ្យ​យក​ចេញ​ទេ​ ​។

ក្រោយ​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ទាំង​១៤នាក់​បានទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មានជ័យ​ទី​១ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការណ៍​ទៅ​លើ​ថៅកែ​ដែលបាន​បង្ក​ហិង្សា​និង​បញ្ឈប់​ពួក​គេ​ពី​ការងារ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​​​៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2101526143497541%2F&show_text=0&width=560

ប្រភព៖ ឱផ្សែង បា រី

មានសង្ឃឹមហើយ រោងចក្រកែច្នៃដំឡូងមី តម្លៃជិត ៣0លានដុល្លារ នឹង……

(ក្រចេះ) រោងចក្រកែច្នៃកសិផលដំឡូងមី តម្លៃប្រមាណ ២៩,៥៣លានដុល្លារអាមេរិក ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Green Leaders Starch Food First Factory Co., Ltd នឹងចេញជារូបរាងឡើងនៅក្នុងខេត្តក្រចេះ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC សម្រេចចុះបញ្ជីជាស្ថាពរ។ វត្តមានរោងចក្រនេះ ក៏និងអាចជួយប្រជាកសិករដែលមានដំណាំដំឡូងមី មានឱកាសបង្កើនចំណូលពីតម្រូវការកសិផលដំឡូងមីនេះផងដែរ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រកែច្នៃកសិផលដំឡូងមីនេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលអាចបង្កើតការងារបានចំនួន ៣៧កន្លែង។

កសិផលដំឡូងមី ជាផលិផលដែលមានតម្លៃបន្ថែមខ្ពស់ និងកំពុងមានតម្រូវការច្រើននៅលើទីផ្សារពិភពលោក ពីពព្រោះថា ដំឡូងមី អាចយកទៅផលិតជាអាហារសម្រាប់មនុស្សនិងសត្វ ជាពិសេសអាចផលិតជាអេតាណុល និងសម្ភារប្រើប្រាស់មួយចំនួន ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន លើសពីនេះផលិតនេះមិនងាយខូចដូចកសិផលដ៏ទៃទៀតនោះឡើយ។

សូមបញ្ជាក់ឡើងវិញថា ឆ្នាំ២០១៧កន្លងទៅ ផ្ទៃដីដាំដុះដំឡូងមីកម្ពុជាមានប្រមាណ៦០ម៉ឺនហិចតា។ ហើយចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។ លើសពីនេះ នៅឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក៕ ដោយ សុខជា

មានបុរសម្នាក់ មកដេកប្រកាច់ននៀលដីពេញផ្លូវ បង្ករឲ្យមានការភ្ញាក់ផ្អើល..(មានវិដេអូ)

នេះហើយគឺជាលទ្ធផលចុងក្រោយដែលអ្នកខំព្យាយាមប្រើប្រាស់វា សុំមេត្តាភ្ញាក់ខ្លួនឡើងវិញទៅ វាសម្លាប់អ្នកទាំងរស់ ហ្នឹងបំផ្លាញអនាគតរបស់អ្នកទៀត មើលចុះមនុស្សមិនចំមនុស្ស ខ្មោចមិនចំខ្មោច ពិតជាអាក្រក់មើលណាស់ ។

យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា ឥទ្ធិពលនៃគ្រឿងញៀន វាគ្មានបានជួយអីអ្នក ក្រៅពីបំផ្លាញជីវិតអ្នកនុះទេ ឈប់បានឈប់ទៅ សុំអាណិតដល់គ្រួសាអ្នកផង ។

មានបុរសម្នាក់ មកដេកប្រកាច់ននៀលដីពេញផ្លូវ បង្ករឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកដែលរស់នៅក្បែរនោះ ព្រមទាំងសមត្ថកិច្ចផងដែរ ហើយបុរសម្នាក់នេះគេមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ហេតុការណ៍កើតឡើងនៅជិតក្រុមហ៊ុន BIC (ប៊ី អាយ ស៊ី ) ផ្លូវព្រះមនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F309037059676071%2F&show_text=0&width=560

ប្រភព៖ កូន ខ្លាតូច

ខ្លាំងបាត់.! ជនជាតិចិនទំនើងមួយក្រុម បានវ៉ៃគ្នា បង្ករភាពអនាធិបតេយ្យនៅខេត្តព្រះសីហនុ…(មានវិដេអូ)

ក្រុងព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះនៅចំនុច ឆ្នេរអូរឈើទាល ក្បែរកំពងផែដឹកភ្ញៀវទេសចរណ៍ ក្រុមជនជាតិចិនមួយក្រុមបានបង្កភាពអនាធិបតេយ្យកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

បន្តិចក្រោយមក ទើបកំលាំងនគរបាលបានចុះមកអន្តរាគមន៍ តែជនជាតិចិនទំនើងទាំងនោះបានតដៃទៅលើសមត្ថកិច្ចវិញ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើដើម្បីបង្រ្កាប ជនជាតិចិនទំនើងទាំងនោះ។

នេះបើតាមនគរបាលប្រាប់អោយដឹងថា កំលាំងនគរបាលបាញ់ឡើងលើ គឺដើម្បីបំបែកហ្វូងដែលជនជាតិចិន ដែលប្រហើនបំរុង ចង់ធ្វើការតដៃជាមួយសម្ថកិច្ចតែប៉ុននោះ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmerlerdigital%2Fvideos%2F296228401157217%2F&show_text=0&width=560

ប្រភព៖ ហ្ចេសបុក ឡេង​ ស៊