ថោកទាបហួសថ្លែង!! ទាក់ទងគ្នាបានបួនថ្ងៃខ្ចីលុយខាងស្រី140$ ហើយ ខមមិន អួតប្រាប់គេថាបានស៊ីចុកទៀត

គណនេយ្យហ្វេសប៊ុកស្រីស្អាត Dalis Kelly បានបង្ហោះពាក់ព័ន្ធនឹងមិត្តប្រុសខ្លួនដែលខ្ចីលុយនាងយកទៅជួសជុលឡាន តែបែរជាមិនសងនាងស្របពេលដែលនាងត្រូវការលុយដើម្បីផ្ញើឲ្យម្តាយនៅស្រុក។ ប៉ុន្តែរឿងនេះបានស្ងប់ទៅវិញនៅពេលដែលខាងប្រុសអះអាងថា នឹងសងលុយនាង ហើយសុំបញ្ចប់រឿងត្រឹមនេះ ។

តែដោយឡែកស្រាប់តែមុននេះបន្តិចម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Dalis Kelly បានបង្ហោះសាររៀបរាប់ថា ខាងប្រុសបានក្បត់ពាក្យសន្យា ហើយថែមទាំងខំមិន(Comment) នៅលើហ្វេសប៊ុកថាបានស៊ីនាងទាំងស្រវឹងអត់បានឲ្យលុយទើបនាងតាមរករឿងបែបនេះ ។

ខាងក្រោមនេះជាសំណេររបស់ម្ចាស់គណនេយ្យហ្វេសប៊ុកស្រីស្អាត Dalis Kelly បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាង «ខ្ញុំជាមួយគាត់ទាក់ទងគ្នាបានបួនថ្ងៃ ឡានរបស់គាត់បើកបុកហ្នឹងតុៗ ហើយអត់លុយធ្វើ ក៏ខ្ចីខ្ញុំ120$នៅថ្ងៃ14ខែ6 ឯ20$ទៀតគឺគាត់អោយវេរទៅគេ មិនដឹងវេរអោយអ្នកណាទេ!

តាំងពីថ្ងៃខ្ចីលុយហ្នឹងមកគាត់គេចមុខមិនដែលជួប ទូរស័ព្ទមិនខលដូចមុន ឆាតក៏មិនសូវតបខ្ញុំទាគាត់បែបធម្មតាដោយប្រាប់បងផ្ញើអោយម៉ាក់100$បានអត់? ឬបងមានខ្លះអត់សារ៉េអោយអូនផង តែគាត់អត់អោយ គាត់ស្ងាត់បាត់ឆឹង ដល់ខែនេះថ្ងៃ6ខ្ញុំឆាតសួរថា លុយហ្នឹងអត់អោយម៉ងហី? ហើយពីម្សិលម្ងៃខ្ញុំរកឆាតសួរម្តងទៀតក៏ឆាតមិនចេញព្រោះគេblockបាត់ ខ្ញុំបន្តយកទូរស័ព្ទ2-3លេខផ្សេងគ្នាខលទៅ គាត់អត់ហើយខ្លះគាត់លឺសម្លេងក៏ចុុចបិទហើយblock numberទៀត!

មុនខ្ញុំផុសម្សិលមិញ ខ្ញុំឆាតទៅaccមួយទៀតដែលគាត់ទុកចោលតែអត់blockខ្ញុំថា កុំដោយសារលុយប៉ុណ្ណឹងធ្វើអោយមើលគ្នាមិនត្រង់ តែគាត់អត់តប ហើយខ្ញុំក៏បង្ហោះការពិតទើបគាត់ខលមកសុំបកស្រាយសុំសំរួលហើយសុំសងលុយតាមABAនិងសុំអោយលុបអ្វីដែលផុសពីម្សិលមិញ ដំបូងខ្ញុំថាអត់ទេ តែមិនដល់2ម៉ោងផងមានអ្នកshareដល់1Kខ្ញុំក៏ព្រមគេសងលុយខ្ញុំក៏លុបតាមពាក្យសម្តីដោយមិនភ្លេចយាយថាចប់ហើយblockគេ តែអាណាដឹងសត្វនៅតែសត្វគេផុសវែងឆ្ងាយថាខ្ញុំមុខលុយ cmtសុទ្ធតែថាសុីខ្ញុំទាំងស្រវឹងអត់បានអោយលុយទើបខ្ញុំរករឿងចឹង ហាហាហា ខ្ញុំមានភស្តុតាងគ្រប់យ៉ាង ខ្ញុំអាចថតជាវីដេអូគ្រប់chatពេលគេភ័យដូចឆ្កែទាល់ជ្រកពីម្សិលមិញ!

ហើយមុននេះខ្ញុំសើរើម្តងទៀតព្រោះខ្ញុំទ្រាំនិងstatus and cmtដែលគាត់បង្ខូចឈ្មោះខ្ញុំមិនបានទើបខ្ញុំpost វេលាម៉ោង5កន្លះនេះគាត់ខលមក ខ្ញុំថាទាល់តែគាត់postទទួលកំហុសហើយសុំទោសខ្ញុំអោយល្បីដូចអីដែលគាត់បង្ខូចខ្ញុំទើបខ្ញុំឈប់! សុំដឹងថាខ្ញុំរវល់ណាស់គ្មានពេលទេ តែគាត់ខ្លួនឯងអ្នកចាប់ផ្តើមបោកទឹកចិត្ត បោកក្តីស្រលាញ់ បោកពេលវេលា បោកលុយ! ហើយខ្ញុំនឹងមិនព្រមចប់ជាដាច់ខាតបើគាត់មិនសុំទោសអោយពេញមុខពេញមាត់!!! បើខ្លាំងក៏អញ្ជើញលេងតាមចិត្តព្រោះមនុស្សប្រុសដូចគាត់មិនបាច់ខ្ញុំដៀលក៏មានបងប្អូនអ្នកមានភ្នែកចេះមើលភស្តុតាងចេះអានអក្សរខ្មែរជួយជេដែរ»៕

 

 

 

ម្នាក់ទៀតហើយបងប្អូន!! នារីម្នាក់កើតជំងឺ​ Depression ព្រោះតែអស់ព្រហ្មចារីជាមួយសង្សារហើយថែមទាំងធ្លាប់មានកូនដល់ទៅពីរដងទៀតតែម្តាយនាងនៅតែសណ្តោះប្រណី (មានវីដេអូ)

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ដោយសារតែជឿពាក្យផ្អែមល្ហែម លួងលោម បោកស៊ីស៊ីនពីសំណាក់ប្រុសព្រាន ក៏សុខចិត្តលះបង់ខ្លួនប្រាណដ៏សែនខ្ចីដូចបណ្ដូលចិត្តអោយប្រុសព្រានរួមដំណេករហូតភ្លាតស្នៀតមានផ្ទៃពោះរយៈពេល២ខែ។ក្រោយពេលឃើញនារីរងគ្រោះមានផ្ទៃពោះប្រុសព្រានឃ្លានមួយឆាវ ក៏មានបំណង់ប្រែដោះដៃមិនទទួលខុសត្រូវចំពោះទារកដែលនៅក្នងផ្ទៃរបស់នារីរងគ្រោះ។

ទើបនារីរងគ្រោះគិតអ្វីមិនចេញធ្លាក់ចូលទៅក្នុងជម្ងឺបាក់ទឹកចិត្តដែលអង់គ្លេសគេហៅថា depression ហើយក៏គិតខ្លីចង់សម្លាប់ខ្លួន។ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីដ៏ស្រស់ស្អាតដែលគិតខ្លីចង់សម្លាប់ខ្លួននេះសូមលាក់ឈ្មោះមានអាយុ២៣ឆ្នាំពេញក្រមុំស្ដូក។

តាមការរៀបរាប់របស់នារីរងគ្រោះបានអោយដឹងថានាងមិនធ្លាប់ស្រលាញ់មនុស្សប្រុសនោះទេកាលពីមុនមក។ស្រាប់តែពេលមួយនាងបានជួបបុរសរូបសង្ហាម្នាក់(សង្សានាងដែលចង់ដោះដៃ) គាត់បានព្យាយាមអូសក្រឡាតាមញ៉ែនាងរហូតដល់បានសម្រេច ធ្វើអោយនាងបាក់ចិត្តលង់ស្នេហ៍ព្រមប្រគល់អ្វីៗអោយទាំងអស់ព្រមទាំងខ្លួនប្រាណ។រហូតដល់ថ្ងៃមួយជាថ្ងៃដែលនាងព្រមបូជាព្រហ្មចារីដែលខំរក្សាតាំងពីកើតមកទៅអោយប្រុសព្រានម្នាក់នោះ។នាងបូជាព្រហ្មចារីអោយសង្សារនាងនៅពេលដែលនារីរងគ្រោះស្គាល់សង្សាររបស់នាងបានរយៈពេល៤ខែ ហើយនាំគ្នាទៅដើរលេងខេត្តព្រះសីហនុ។

ពេលទៅដល់ទីនោះដោយសារតែការស្រលាញ់ស្មោះទើបនាងសុខចិត្តបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សាររបស់នាងរួមភេទគ្នាយ៉ាងសប្បាយរីករាយរហូតភ្លាតស្នៀតហើយក៏ជ្រុលមានកូនជាមួយគ្នា(មិនប្រើស្រោមអនាម័យ)ជាលើកទីមួយ។តែមានកូនលើកទីមួយនោះនាងហើយនិងសង្សាររបស់នាងព្រមព្រៀងយកកូនចេញ។

ការស្រលាញ់គ្នាចេះតែអូសបន្លាយមានរយៈពេលរហូតទៅដល់៤ឆ្នាំ។ទើបនៅថ្ងៃមួយនោះពួកគេទាំងពីរនាក់ឡើងឋានសួគ៌ជាមួយគ្នាម្ដងទៀត ស្រាប់តែភ្លាត់ស្នៀតមានកូនជាលើកទីពីរ។នៅពេលនោះហើយដែលនារីរងគ្រោះសុខចិត្តកាត់កេរ្ដិ៍កាត់ខ្មាស់ចុះចោលផ្ទះទៅរស់នៅជាមួយនឹងសង្សាររបស់នាង។រស់នៅជាមួយគ្នាបានមួយរយៈស្រាប់តែមានភាពរកាំរកូសជាមួយគ្នាហើយក៏បែកបាក់គ្នាចែកផ្លូវរៀងខ្លួន។

ដោយគិតអ្វីមិនចេញនារីរងគ្រោះបានធ្លាក់ចូលទៅក្នុងជម្ងឺបាក់ទឹកចិត្តធ្ងន់ធ្ងរហើយក៏មានបំណង់ចង់បញ្ចប់ជីវិតខ្លួនឯងដោយសារធុញថប់នឹងជីវិតខ្លាំងពេក។ក្រោយមកទើបក្រុមគ្រួសាររបស់នារីរងគ្រោះដឹងថាកូនស្រីគាត់ចង់សម្លាប់ខ្លួនក៏បានទាក់ទងមកកាន់ក្រុមការងាររបស់លោក សុវណ្ណរិទ្ធី TVFB ដើម្បីធ្វើការLive Video អោយខាងប្រុសបានឃើញដើម្បីចូលខ្លួនមកទទួលខុសត្រូវពីព្រោះនារីរងគ្រោះមានកូនពីរខែហើយនៅក្នុងផ្ទៃ។

ដូច្នេះបើខាងប្រុសបានឃើញពត៌មាននេះហើយសូមត្រលប់មករកនារីរងគ្រោះវិញមកគ្នាខំកាត់កេរ្ដិ៍កាត់ខ្មាស់ទៅរស់នៅជាមួយយើងដោយគ្មានស្ដាយស្រណោះអ្វីទាំងអស់ ហើយយើងសុខៗរត់ចោលគ្នាទាំងកំពុងមានផ្ទៃពោះបែបនេះអោយគ្នារំពឹងអ្វីទៅ។

ក្តៅៗ!!​ ចេញលទ្ធផលហើយក្រោយបញ្ចប់ការស្រាវជ្រាវព្រឹកមិញរួចមក រដ្ឋមន្ដ្រីសុខាភិបាល ប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ព្រោះតែហេតុផលមួយនេះ (មានវីដេអូ)

(ភ្នំពេញ)៖ មានរឿងបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ហេតុការណ៍​នេះកេីតឡេីងនៅក្នុងមន្ទីរពេទ្យ វិចតូរៀ​ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​ នាយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ​២០១៩នេះ ក្នុងករណីមក​ពិនិត្យ​ជំងឺ​តែបែរជា​បង្ខិតបង្ខំ​ឲ្យ​វះកាត់​ បេី​មិន​វះកាត់​អាច​ត្រូវ​និងមិនរស់ ​ ។មុន ដំបូងថាមកតែពិនិត្យជម្ងឺទេ ព្រោះតែចុកឈឺខ្លាំងពេក ស្រាប់តែមកដល់ ពេទ្យខាងលើ បានបង្ខំឲ្យកូនស្រីគាត់ វះកាត់។

ស្រាប់តែ នៅថ្ងៃត្រង់នេះ  ក្រោយបញ្ចប់ការស្រាវជ្រាវរួចមក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook។

ការប្រកាសបិទមន្ទីរពេទ្យខាលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានចាត់ក្រុមការងារភ្លាមៗ ចុះទៅដោះស្រាយករណីនេះ ក្រោយទទួលដំណឹងពីករណីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមុខមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិត​នៅ​ផ្លូវ​លេខ​ ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មានFresh News នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះថា បន្ទាប់ពីខាងក្រសួងស្រាវជ្រាវរួចមក លោកបានឲ្យបិទសិន ដើម្បីធ្វើការស្រាវជ្រាវ បន្តទៀត។សូមជម្រាបថា កាលពីយប់មិញ ស្ថិតនៅមន្ទីរពេទ្យវ៉ិចតូរៀ មានហេតុការណ៍នារី​ម្នាក់ បានទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូរៀ ជាមួយ​ម្ដាយ ​​ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។

បន្ទាប់​ពី​បាន​ពិនិត្យ​រួច ​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​​ត្រូវ​តែ​វះកាត់​ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ​ភ្លាមៗ​នោះ​នារី​រងគ្រោះ​ បាន​និយាយ​ថា ​ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ​ថែមទាំង​សុំ​អង្វរ​ទៀត​ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លើ ​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។ភ្លាមៗ​នោះ​ខាង​មន្ទីរ​ពេទ្យ ​បាន​យក​ក្រដាស​១សន្លឹក​​ មិន​ដឹង​ថា ​ជា​សរសេរ​អ្វី​ខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​ ផ្ដិត​មេដៃ​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច ​ខាង​មន្ទីរ​ពេទ្យ​   បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ​ដោយ​អស់​ប្រាក់​ចំនួន​២,០០០ដុល្លារ​ ថ្លៃ​ពិនិត្យ​១០​ដុល្លារ​ ថ្លៃ​ពិសោធន៍​៤៦ដុល្លារ​ ហើយ​ការ​វះកាត់​នេះ​ មិន​ទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ​ គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ ​សល់​ប៉ុន្មាន​គាត់​សុំ​រំលួស​ ម្ដង១០០ដុល្លារ តែករណីនេះខាង​មន្ទីរ​ពេទ្យមិនព្រមទេ ទាល់តែ​មាន៥០០ដុល្លារទៀត។ ​

ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរ​ពេទ្យ ​ក៏ត្រូវ​សន្តិសុខ ​យក​ច្រវាក់​មក​ចាក់​ទ្វារ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។ក្រោយការវះកាត់ ​នារី​រងគ្រោះ​បាន​មាន​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង ត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូ​កង់​បី​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋវិញ និងករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយផ្ទាក់ព្រោងព្រាតផងដែរ៕

សូមស្តាប់ការរៀបរាប់របស់អ្នកមីងជាម្តាយរបស់ជនរងគ្រោះខាងក្រោម:

ក្តៅៗ!! រឿងរ៉ាវរបស់មន្ទីរពេទ្យ «វ៉ិចតូរៀ» ពិនិត្យអ្នកជំងឺប្រៀបដូចអ្នកទោសចឹងបើគ្មានលុយបង់អោយ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​និង​ម្តាយ​ រួម​ទាំង​បងប្អូន​បីទៅ​​បួន​នាក់​​ ​ត្រូវ​​បុគ្គលិក​​និង​គ្រូពេទ្យ​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ​ ចាក់សោ​ទ្វារ​បង្ខាំងទុង​​ខាងក្នុង​មន្ទីរពេទ្យ​ ហាក់ដូច​​អ្នកទោសក្រោយ​​ពី​គ្មាន​លុយ​បង់ថ្លៃ​ព្យាបាល​ទៅ​ឱ្យ​ទៅខាង​​មន្ទីរពេទ្យ​គ្រប់​ចំនួន ដោយសារ​តែ​ខាង​មន្ទីរពេទ្យ​មាន​លក្ខខណ្ឌ​មិន​​ពិត​ប្រាកដ ​។ ហេតុការណ៍​នេះ​ ក៏បាន​បង្ក​ភ្ញាក់ផ្អើល​​យ៉ាង​​ខ្លាំង និងធ្វើឱ្យមហាជន​មានក្តៅ​ក្រហាយ​ទៅ​ខាង​មន្ទីរទៀត​ កាលពី​វេលា​ម៉ោង០​៧ ​និង​៤០​នាទី​យប់ថ្ងៃ​ទី​១៣ ​មករា ស្ថិត​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច តូ​រៀ ជាប់​និង​ស្តុ​ប​ផ្សារ​មាន់​អាំង ​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ ។

​បើតាម​នារី​ដែល​ទៅ​រក​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​វិច​តូ​រៀខាងលើ ត្រូវបានស្គាល់​ឈ្មោះ មួយ​ហៀ​ង អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​ ។ ម្តាយ​របស់​នារី​រូបនេះ​​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​កូនស្រី​គាត់​មាន​អាកា​រៈហើម​ទ្វារមាស ប៉ុន្តែ​មិនដឹង​ថា ​ជា​ជំងឺ​អ្វី​នោះ​ទេ​ ។ ហើយ​នៅ​ថ្ងៃ​ទី​១១ ​​មករា​ ​​គាត់និងកូនស្រី​​​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ជំងឺ​របស់​កូនស្រី បន្ទាប់​ពី​បាន​មើលឃើញ​​ការ​ផ្សព្វផ្សាយ​សេវាកម្ម​របស់​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​មាន​សេវាកម្ម​ពិគ្រោះ​ និង​ពិនិត្យ​ជំងឺ​ដោយ​ឥ​គិត​ថ្លៃរួចមក ​។

ប្រភពបន្តថា លុះ​ពេល​ទៅ​ដល់​ ​​កូន​ស្រីគាត់​ក៏​ត្រូវ​បាន​គ្រូពេទ្យ​ជា​ជនជាតិ​ចិន ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ធ្វើការ​ពិនិត្យ​ជំងឺ​រួចរាល់ ហើយគ្រូពេទ្យ​បាន​ប្រាប់​នាង​​ថា នាង​មាន​ជំងឺ​ដុំ​គីស​​នៅ​ដៃ​ស្បូន​ដំណាក់​កាល​ចុង​ក្រោយ បើ​មិនឆាប់​ធ្វើការ​វះកាត់​នោះ​ទេ​ ​អាច​បណ្តាល​ឱ្យ​​ស្លាប់ ។ ពេលនោះ ​កូនស្រីគាត់បាន​បដិ​សេធន៍ ​មិន​ព្រម​ធ្វើការ​វះកាត់​នោះ​ទេ ព្រោះ​ពុំ​ទាន់​មាន​លទ្ធភាព​ ។ គាត់​និង​កូនស្រី​​ក៏បម្រុង​​ត្រលប់​ទៅ​ផ្ទះ​វិញ ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​បន្ត​ទៀត ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​និង​បុគ្គលិក​បម្រើ​ការ​ក្នុង​មន្ទីរពេទ្យ​ខាងលើ បាន​ធ្វើការ​រារាំង​មិន​​អោយ​ពួក​គាត់​ត្រលប់​ទៅ​ផ្ទះ​នោះ​ទេ ដោយ​បង្ខិតបង្ខំ​ឲ្យ​ធ្វើការ​វះកាត់​និងគំរាមកំហែង​ពី​សភាព​ជំងឺ​របស់​នារី​ជា​កូន​ខាងលើ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​ភ័យ​ខ្លាច​ពី​អាកា​រៈ​ជំងឺ​របស់​​កូនស្រី​ ពួក​គាត់​ក៏​ព្រម​ធ្វើការ​វះកាត់​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​ខាងលើ ដោយ​ជ្រើសរើស​យក​តម្លៃ​វះកាត់​ដែល​ថោក​បំផុត ​គឺ​ចំនួន​២៨០​ដុល្លារ ។ រួច​នារី​ជា​កូនស្រី​​ក៏​បាន​ផ្តិត​ព្រម​ធ្វើការ​វះកាត់​ជំងឺ​របស់​នាង ដោយ​បាន​សំរាក​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​ខាងលើ​មួយ​យប់​ដើម្បី​រង់ចាំ​ធ្វើការ​វះកាត់​ជំងឺ​។ លុះ​ពេលស្អែកថ្ងៃ​ទី​១២ ​មករា ក្រុម​គ្រូពេទ្យ​ដែល​ជា​ជន​ជាតិ​ចិ​ន​បួន​ ទៅ​ប្រាំ​នាក់ ក៏​បាន​ធ្វើការ​វះកាត់​នារី​ជា​កូន និង​បាន​បញ្ចប់​ទៅ​ដោយ​រលូន​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​វះកាត់​រួចរាល់​ហើយ នារី​ខាងលើ​​ស្រាប់តែ​មាន​អាកា​រៈ​ខ្សោយ​ទៅ​ៗ​ ជា​បន្តបន្ទាប់​រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី ។ ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ម្តាយ ​ក៏​បានរ​ត់ទៅ​ប្រាប់​បុគ្គលិក​និង​គ្រូ​ពេទ្យ​ឱ្យ​មក​ជួយ​មើល ស្រាប់តែ​បុគ្គលិក​និង​គ្រូពេទ្យ​ទាំងនោះ ប្រាប់​ទៅ​ស្ត្រី​ជា​ម្តាយ​នារី​ខាងលើ​ថា អ​ញ្ចឹ​ង​ហើយ​សេវាកម្ម​ដែល​ថោក​បំផុត​ គឺ​មិន​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ ​។ បុគ្គលិក​និង​គ្រូពេទ្យ​ទាំងនោះ​ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា ខាង​មន្ទីរពេទ្យ​យល់ព្រម​ផ្តល់​សេវាកម្ម​វះកាត់​និង​ព្យាបាល​តម្លៃ​២០០០​ដុល្លារ គ្រាន់តែ​បង់ថ្លៃ​ចំនួន​៦០០​ដុល្លារ​មុន​សិន​ក៏​បាន ។

ចំណែក​ថ្លៃ​ដែល​នៅ​សល់​ប៉ុន្មាន​ទៀត អាច​ធ្វើការ​បង់​ជា​ក្រោយ​ក៏​បាន​ដែរ ព្រោះ​អាកា​រៈ​ជំងឺ​របស់​នារី​ខាងលើ​ត្រូវការ​ថ្នាំ​ព្យាបាល​ច្រើន​ ទើបអាច​ជា​សះស្បើយ​វិញ​បាន បើ​មិន​ដូច​ច្នេះ​ទេ​នាង​នឹង​​ត្រូវ​ស្លាប់​។ បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​ ក៏​បាន​ទៅ​រក​ខ្ចី​លុយ​គេឯង និង​លក់​របស់របរ​មាន​តម្លៃ​ដែល​ខ្លួន​មាន​ក៏​បាន​យក​លុយ​ចំនួន​៦០០​ដុល្លារ​ទៅ​បង់ឱ្យ​​ខាង​បុគ្គលិក​មន្ទីរពេទ្យ ទើប​គ្រូពេទ្យ​ព្រមយក​ថ្នាំ​ទៅ​ធ្វើការ​ព្យាបាល​ធ្វើ​ឲ្យ​កូន​គាត់​បានដឹង​ខ្លួន​ឡើង​វិញ​ ។ លុះ​រហូត​ដល់​ថ្ងៃ​កើតហេតុ​បុគ្គលិក​មន្ទីរពេទ្យ​ខាងលើ ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​ជា​ម្តាយ​ឲ្យ​បង់ថ្លៃ​បន្ទប់​ក្នុង​មួយ​យប់​៥០០​ដុល្លារ ដោយឡែក​មិន​គិត​ចូល​ជាមួយ​ថ្លៃ​ព្យាបាល​នោះ​ទេ​។

ដោយសារ​អស់​លទ្ធភាព​និង​ការ​បង់ថ្លៃ​ផ្សេង​ៗ​ទៅ​អោយ​ខាង​មន្ទីរពេទ្យ ពួក​គាត់​ក៏​សូម​ធ្វើការ​ចាក​ចេញពី​មន្ទីរពេទ្យ​ទៅ​ស្នាក់​នៅ​​ផ្ទះ​វិញ ដោយ​សន្យា​ថា​ នឹង​​បង់ថ្លៃ​ព្យាបាល​ដែល​នៅ​​សល់​ទៅ​ឲ្យ​ជា​បន្តបន្ទាប់​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ឲ្យ​ចេញ​នោះ​ទេ ដោយ​ឲ្យ​ពួក​គាត់​ធ្វើការ​បង់លុយ​អោយ​គ្រប់​ជា​មុន​សិន ទើប​អាច​ចេញពី​ទី​នេះ​បាន ។

រហូត​ដល់​វេលា​កើតហេតុ​ ស្ត្រី​ជា​ម្តាយ​អស់​លទ្ធភាព មិន​មាន​លុយ​បង់​អោយទៅ​ខាង​មន្ទីរពេទ្យ​គ្រប់​តាម​ចំនួន​កំណត់ ខាង​មន្ទីរពេទ្យ​ក៏​បាន​បញ្ជា​ឲ្យ​បុគ្គលិក​យក​ច្រវាក់​និង​សោមក​ចាក់​បិទទ្វារ​បង្ខាំង​មិនឱ្យ​នារី​ខាង​លើ​និង​ស្ត្រី​ជា​ម្តាយ​រួម​ទាំង​បងប្អូន​បី​បួន​នាក់​ផ្សេង​ទៀត​ដែល​ចូល​សួរសុខទុក្ខ​មិន​អោយ​ចេញ​មក​ខាងក្រៅ​នោះ​ទេ​។ បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​នារី​ខាងលើ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរា​គមន៍​​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​​​បាន​ធ្វើការសម្របសម្រួល​ភាគី​ទាំង​​ពីរ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ​និង​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មន្ទីរពេទ្យ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រូបភាព​ ដែល​មិន​អាច​ទទួលយក​បាន​។

ការ​ចរចា​អស់​រយៈពេល​ប្រមាណ​២​ម៉ោងក្រោយ ភាគី​ខាង​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ ក៏​ព្រម​បើកទ្វារ​អោយ​ម្តាយកូន​ខាងលើ​ រួម​ទាំង​បងប្អូន​ចាកចេញ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​ទាមទារ​លុយ​ដែល​នៅ​​សល់​នោះ​ទេ​ ។

ក្តៅៗ!! មន្ទីរពេទ្យវុិចតូរៀ បិទទ្វារចាក់សោរមិនឲ្យអ្នកជម្ងឺចេញ ក្រោយបង្ខំអ្នកជម្ងឺវះកាត់ ហើយពួកគាត់គ្មានលុយឲ្យគ្រប់ ២០០០ដុល្លារ (មានវីដេអូ)

ក្ដៅៗមានរឿងបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងករណីមក​ពិនិត្យ​ជំងឺ​តែបែរជា​បង្ខិតបង្ខំ​ឲ្យ​វះកាត់​ បេី​មិន​វះកាត់​អាច​ត្រូវ​ស្លាប់​ ហេតុការណ៍​នេះកេីតឡេីងនៅក្នុងមន្ទីរពេទ្យ វិចតូរៀ​ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​ នាយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ​២០១៩នេះ។

មុនដំបូងថាមកតែពិនិត្យជម្ងឺទេ ព្រោះតែចុកឈឺខ្លាំងពេក ស្រាប់តែមកដល់ ពេទ្យខាងលើ បានបង្ខំឲ្យកូនស្រីគាត់ វះកាត់ ទោះជាថាគ្មានលុយក៏ដោយ បន្ទាប់មកពេទ្យបានវះកាត់រួច ចេញវិក្ក័យថ្លៃវះ សុទ្ធតែអក្សរចិន ២០០០ដុល្លារ តែអ្នកជម្ងឺ មានតែ ៦០០ដុល្លារ។

ទើបខាងមន្ទីរបានចាក់សោរ មិនឲ្យក្រុមគ្រួសារ និងអ្នកជម្ងឺចេញ ដោយសារពួកគាត់គ្មានលុយគ្រប់ថ្លៃវះកាត់ ២០០០ដុល្លារ ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ឯកឧត្តម ឃួង ស្រេង ៖ មិនឲ្យរថយន្តធន់ធំៗ រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូកង់បី ចរាចរចូលរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូកឡើយ

(ភ្នំពេញ) នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន១០ចំណុច ក្នុងនោះមិនឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឹម៉ក់ចរាចរចូលរាជធានីភ្នំពេញ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកសំណង់របស់ខ្លួនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមអានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ខាងក្រោមនេះ៖

 

 

មេក្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ជា​អតីតមន្ត្រី​យោធា ត្រូវសមត្ថកិច្ច បង្ក្រាបដកហូតបាន…(ចុចអានបន្ត)

(ភ្នំពេញ)៖ ប្រតិបត្តិ​ចាប់ខ្លួន​ជនសង្ស័យ២នាក់​ប្តី​ប្រពន្ធ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅ​ផ្លូវ​បេ​តុ​លេខ​៩៣z ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

មេក្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ជា​អតីតមន្ត្រី​យោធា និង​ប្រពន្ធ ដែល​ធ្លាប់ធ្វើ​សកម្មភាព​ជាច្រើន​ករណី ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្ម​ណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ក្រោម​ការសម្របសម្រួល​ពី​លោក អ៊ុំ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​ឈ្មោះ ហាត់ ឆាយ ហៅ​ហាក់ ឆាយ មុខរបរ​ជា​អតីតមន្ត្រី​យោធា អាយុ៤២ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៣៦៩ ផ្លូវ​៩៣z ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ស្រុកកំណើត​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម។

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ប្តី​ប្រពន្ធ​ខា​លើ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លេខ៤២២១ ចុះ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញ​ដោយ​លោក អ៊ូ ផាត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់​ព​ន្ធ័​នឹង​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស នៅ​ខេត្តកំពង់ស្ពឺ។

ការចាប់ខ្លួន​ជនសង្ស័យ​នេះ ខណៈ​ជនសង្ស័យ​កំពុង​ជិះ​រថយន្ត CRV ២នាក់​ប្តី​ប្រពន្ធ នៅ​ផ្លូវ​បេ​តុ​លេខ​៩៣z ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ បាន​ដកហូត​អាវុធខ្លី មួយ​ដើម ម៉ា​កឡុក​ចិន ពណ៌​ខ្មៅ គ្រាប់​មួយចំនួន ទូរស័ព្ទ២គ្រឿង និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ហើយ​នាំខ្លួន​ទៅ​ឆែកឆេ​ផ្ទះ​បន្តទៀត សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ PCX មួយគ្រឿង អាវុធ​ខ្លីម៉ាកK54 មួយ​ដើម​ទៀត គ្រាប់​ជាច្រើន​គ្រាប់ កាត​គ្រី​រថយន្ត និង​ម៉ូតូ១៤ ស្លាក​លេខ​រថយន្ត មួយគ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន។

ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់​ប្តី​ប្រពន្ធ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ប្រពន្ធ​ទៅផ្ទះ​វិញ ព្រោះ​គ្មាន​ការពាក់ព័ន្ធ​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​នោះទេ ហើយ​ចំណែក​ជនសង្ស័យ ត្រូវ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​វិញ ដែលជា​ម្ចាស់​ករណី៕ ប្រភព៖ Heng Ly

ផ្ទុះការិះគន់ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលលោកបានមានប្រសាសន៍ថា…..

ក្រសួងកសិកម្ម គឺត្រូវបានរដ្ឋាភិបាលចាត់ទុកជាក្រសួងអទិភាពមួយ ក្នុងចំណោមក្រសួងទាំងអស់ ។ ប៉ុន្មានឆ្នាំចុងក្រោយចុងនេះ យើងសង្កេតឃើញថា ដំណាំកសិកម្ម តម្លៃកសិផលរបស់ប្រជាពលរដ្ឋមានកាធ្លាក់ថ្លៃខ្លាំង កង្វះទីផ្សារ ដែលបង្កឲ្យមានការិះគន់ច្រើនចំពោះស្ថាប័នមួយនេះ។ ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋ ក្រសួងកសិកម្មក៍ដូចជារដ្ឋាភិបាល នឹងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗ បានបន្តខិតខំប្រឹងប្រែងរកវិធីកែច្នៃដើម្បីឲ្យមានភាពប្រសើរឡើងសម្រាប់កសិកម្មនៅកម្ពុជា។

យ៉ាងណាមិញមកដល់ពេលនេះ យើងឃើញ ប្រជាពលរដ្ឋ និងកសិករមានទំនុកចិត្ត និងជឿជាក់ទៅលើកាដឹកនាំរបស់ស្ថាប័ន និងវិស័យកសិកម្មនេះនៅកម្រិតទាបនៅឡេីយ។ ដោយឡែកកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ មានការផ្ទុះការិះគន់យ៉ាងខ្លាំងចំពោះមតិរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលលោកបានមានប្រសាសន៍ថា “កសិករ កម្ពុជា កំពុងប្រែក្លាយទៅជា កសិ-ពាណិជ្ជករ “។

នៅក្នុងនោះដែរយើងសង្កេតឃើញថា ការបញ្ចេញសារលេីបណ្តាញសង្គមរបស់បងប្អូនប្រជាពលរដ្ឋ ជាង៣០០សារ សុទ្ធតែមានភាពអវិជ្ជមាន មិនគាំទ្រ ព្រមទាំងបានលើកយកហេតុផលផ្សេងៗដូចជាកា ធ្លាក់ថ្លៃទំនិញ កង្វះទីផ្សារ សព្វគ្រប់បែបយ៉ាងថែមទាំងចោតសួរទៅរដ្ឋមន្ត្រីវិញតាមរយៈហ្វេសប៊ុក ៕ (អត្ថបទរបស់ការសែតហ្រេស ញូស៍)

សូមមើល ខំមិន ខាងក្រោមនេះ ៖

ពិតជាពិសេសមែន!!! សំរាប់បងប្អូនអ្នកជំងឺគ-ថ្លង់ ចំនួន៤នាក់ ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០%

(ភ្នំពេញ) នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៨  បន្ទាប់ពីមានការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ចំនួន៤នាក់ ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% ។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងក្នុងឱកាសបើកវះកាត់ជំងឺ គ-ថ្លង់ជាផ្លូវការថា ការវះកាត់អ្នកជំងឺគ-ថ្លង់នេះ ទើបតែមានជាលើកដំបូងតែប៉ុណ្ណោះនៅកម្ពុជា សម្រាប់ប្រសិទ្ធិភាពវិញ ធានាថា អាចស្ដាប់ និងនិយាយបានដូចមនុស្សធម្មតា រីឯតម្លៃគឺថោកជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិក គ-ថ្លង់ នឹងទទួលបានឱកាសល្អសម្រាប់ពួកគាត់ហើយ ។

នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងបន្ដថា «ជាក់ស្ដែងនៅថ្ងៃទី១៦-១៧ ខែតុលាម្សិលមិញនេះ មន្ទីរពេទ្យយើង សហការជាមួយក្រុមគ្រូពេទ្យកូរ៉េ ធ្វើការវះកាត់ ដល់កុមារ គ-ថ្លង់ចំនួន៤នាក់ ដោយឥតគិតថ្លៃផងដែរ សម្រាប់ប្រសិទ្ធិភាពក្រោយពេលវះកាត់វិញ គឺបានធ្វើឲ្យឪពុកម្ដាយ និងគ្រួសារ របស់កុមារទាំង៤នាក់នោះ ត្រេកអរយ៉ាងខ្លាំង ពេលឃើញកូនគាត់អាចស្ដាប់បាន នឹងអាចឈាននិយាយបាន ក្នុងពេលឆាប់ៗខាងមុខនេះ»។

លោកសាស្ដ្រាបន្ដថា បន្ទាប់ពីធ្វើការវះកាត់ហើយ គាត់អាចស្ដាប់ តែចំពោះការនិយាយមិនទាន់បាននោះទេ ព្រោះគាត់មិនធ្លាប់និយាយ ចឹងគាត់ក្រលាស់អណ្ដាតមិនទាន់ បាន ដូចនេះបន្ទាប់ពីវះកាត់ហើយ យើងនឹងបញ្ជូនគាត់ទៅដាក់សាលារៀន គ-ថ្លង់ ដើម្បីឲ្យគ្រូជួយបង្រៀនក្រលាស់អណ្ដាតបន្ដិចម្ដង រហូតដល់និយាយបានដូចមនុស្សទូទៅ ដោយប្រើប្រាស់ពេលក្រលាស់និយាយ យ៉ាងយូរបំផុត៦ខែ ទៅតាមការហាត់រៀន។

លោកសាស្ត្រាចារ្យ លូ លីឃាង បន្ដទៀតថា «កុមារដែលមានជំងឺគ-ថ្លង់ អាចបង្រៀនឆាប់ចេះនិយាយ ជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសំលេង ផ្ទុយពីមនុស្សចាស់ ដែលមានជំងឺគ-ថ្លង់ ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ -ថ្លង់ ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការវះកាត់ឲ្យស្ដាប់ និងនិយាយបាន ដូចមនុស្សទូទៅ ក្នុងរយៈពេលខ្លី និងទទួលជោគជ័យ១០០% ។

នេះជាឱកាសនៃក្ដីសង្ឃឹមរបស់គ្រួសារ និងអ្នកជំងឺផ្ទាល់ ហើយនេះក៏ជាសេចក្ដីសប្បាយរីករាយ ដែលក្រុមគ្រូពេទ្យកម្ពុជា បានខិតខំ និងទទួលបានជោគជ័យក្នុងការជួយព្យាបាលប្រជាពលរដ្ឋយើង បានស្គាល់ពីវិថីជីវិតថ្មីមួយសំរាប់ក្នុងឆាកជិវិតរបស់ពួកគេ ដែលគេគិតថាមិនអាចទៅរួច ៕

កម្មករ​នៅ​ក្នុងរោង​ចក្រ វីងស្តារស៊ូរ ផលិត​ស្បែក​ជើង​ ដែល​បានដួល​សន្លប់​ ដោយសារ…(ចុចអានបន្ត)

កងកម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ​ បានចុះធ្វើការ​សម្រប​សម្រួល​ជួយសង្គ្រោះ​ កម្មករ​នៅ​ក្នុងរោង​ចក្រ វីងស្តារស៊ូរ ផលិត​ស្បែក​ជើង​ ដែល​បានដួល​សន្លប់​កាលពីព្រឹកថ្ងៃ​ទី១៩​ ខែតុលា​ ឆ្នាំ​២០១​៨​ នៅតាមបណ្ដោយផ្លូវជាតិ​លេខ ៣ ស្ថិតនៅ​ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ។

កំពង់ស្ពឺ​ ៖​ ខណៈពេល​នេះ​ កម្មករ កម្មការិនី ប្រមា​ណ​ជិត​ ១០០​ នាក់​ /​ ១០,០០០​ នាក់​ មាន​អាការៈ​ភិ​តភ័យដោយតែមានបងប្អូន​កម្មករ​ កម្មការិនី​ ម្នាក់​​ឈ្មោះ​ យ៉េង សុីឌីម ភេទស្រី​ អាយុ​ ៣៤​ ឆ្នាំ​ អត្ត​លេខ​ Q201890570​ ធ្វើ​ការនៅក្រុម​ H8 ទើបតែនិងចូលធ្វើការថ្មី​ កាលពីថ្ងៃ​ 25,09,​20​18​ សង្ស័យ​ថាគាត់មានជំងឺ​ប្រចាំកាយ​បានធ្វើ​ការ​ស្រែកឡូ​ឡា​ខ្លាំង​ៗ​ បណ្ដាលឲ្យ​កម្មករ​ដទៃ​ទៀត​ ដែល​នៅក្បែរ​បាន​ឃើញ​និងឮ​ ក៏មានអារម្មណ៍ភិត​ភ័យ​ ​អ្នកខ្លះ​ក៏បានរត់ចេញ​មកក្រៅ​ អ្នកខ្លះ​ មានអាការៈស្ទើរខ្យល់​ស្ទើរ​វិលមុខ​ក៏បានទន់​ ដៃទន់ជើង​ ដួលសន្លប់​ងងឹត​មុខ​។

ក្នុង​នោះ​ត្រូវ​បា​ន​ការជួយសម្របសម្រួលជួយសង្រ្គោះបឋមពី​ក្រុមការងារ​សន្ដិសុខ​យាមក្រុមហ៊ុន​ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ ស្រុក​ និងមានមន្រ្ដីអាជ្ញាធរពាក់​ព័ន្ធជាច្រើនបានជួយបញ្ជូនបងប្អូនកម្មករ​ទៅកាន់​គ្លីនិក​ឯកជន​ និងមួយចំនួនទៀតបានបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុកគងពិសី​ តាមការបញ្ជាក់​ ពី​លោកវរសេនីយឯក​ ឃឹម​ សុផាន់រ៉ា​ អធិការ​ស្រុក​គងពិសី​ ថាកម្មករដែល​បានញ្ជូនចេញទៅមន្ទីរ​ពេទ្យ​បង្អែក​និងគ្លីនិកឯកជន​ គឺមានចំនួនប្រមាណជិត​ ១០០​នាក់​ ប៉ុន្តែ​ក្នុង​នោះ​មានអ្នកខ្លះក៏ជាអ្នក​ជួ​យគ្រាគេ​ អ្នកដែលមានអាការៈ​ ធ្ងន់​ ស្រាល​ ទៅ​ដល់ពេទ្យខ្លួនក៏រៀង​វិលមុខ​ក៏សំរាកនៅពេទ្យតែ​ម្ដង​ ​ទើបឃើញមានចំនួនច្រើន។

បច្ចុប្បន្ន​កម្មករ​ទាំងអស់មានអាការៈ​ ធូស្រាល​វិញហើយ​ មិនបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អាយុជីវិតនោះទេ៕

ប្រភព៖ FB