គួរឲ្យសង្វែគណាស់!!! ថ្ងែ៨មិនាគេនាំគ្នាទិញកាដូរឲ្យអ្នកម្តាយ ចំណែកលោក ហេង​​​ នរះកក្កដា បែរជាដេកអោបសព្វម្តាយទៅវិញ….

លោកអ្នកទាំងអស់ប្រកដជាបានស្គាល់តារាសម្តែង គឺលោក ហេង នរះកក្កដា ហើយមែនទេ​ ?​

ភ្នំពេញ៖ ជាកាពិតណាស់ នាព្រឹកថ្ងៃទី​ ០៨ ខែមិនា​ ឆ្នាំ២០១៨​ នេះបងប្អូនប្រជាបលរដ្ឋទូទាំងខេត្ត ក្រុង ខ្លះនាំគ្នាដើរលេងកំសាន្តសប្បាយ ខ្លះ​ទៀតជួបជុំបងប្អូន តែផ្ទុយទៅវិញលោក ហេង​ នរះកក្កដា បែរជាជួបទុក្ខ​យ៉ាងធំ ដោយសារតែម្តាយរបស់គាត់ បានទទួលមរណភាពទាំងព្រឹកព្រលឹមដោយសារជំងឺជាយូខែឆ្នាំមកហើយ៕

ដោយផ្អែកលើពត៍មាននេះ​ ក្នុងគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់បានបង្ហោះរូបម្តាយរបស់គាត់អមជាមួយខ្លឹមសារដូចតទៅ៖ ( ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះឥលូវម៉េចម៉ែក្បត់ពាក្យសន្យាជាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ )

ក្រោយពីបានលឺតំណឹងដ៍សោកសៅមួយនេះ ក៍មានមហាជនជាច្រើនបានសម្តែងនៅកាអាណិតអាសូរលោកក្រៃលែង៕

ដោយ៖ SVD

 

បាញ់មុខផ្ទះស្រីស្នេហ៍ 5គ្រាប់ទុកជាការព្រមាន

បាត់ដំបង ៖ មានករណីប្រើប្រាស់អាវុធបាញ់រះ អស់៥គ្រាប់បានកើតឡើងនៅត្រង់​ចំណុច​ក្រុមទី​២ ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ខាងមុខ​ផ្ទះ​នារី​ម្នាក់​ដែល​ជា​មេការ​ខារ៉ាអូខេ​ក្នុង​ក្រុង​បាត់ដំបង កាលពីម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៨។

តាមប្រភពពិសមត្ថកិច្ចបានអោយដឹងថា ៖ ការបាញ់​នេះ នៅ​ខាង​មុខ​ផ្ទះ​ឈ្មោះ ព្រឿន ចរិយ៉ា ហៅ​យ៉ា អាយុ​៣២​ឆ្នាំ ស្ថិននៅភូមិឃុំខាងលើ។ តាមការ​ត្រួតពិនិត្យ​ព្រមទាំង​បាន​ប្រមូល​សំបក​កា​ទុស្ស​ចំនួន​៥​គ្រាប់ និង​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​សំបក​គ្រាប់កាំភ្លើង​ឡុក ដែល​ជន​មិន​ស្គាល់​មុខ​បានធ្វើ​សកម្មភាព​បាញ់​នៅ​ទីនោះ រួចហើយ​ក៏​បាន​គេចខ្លួន​បាត់ ។​

បើតាមប្រភពលោកលោក​ឧត្តមសេនីយ៍ កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាននិងកំពុង​កោះហៅ​បុគ្គល​ដែល​មាន​ការសង្ស័យ​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល​ក្នុង​កង​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​មាន​ស្នេហា​ត្រីកោណ​ជាមួយ​នារី​មេកា​ខារ៉ាអូខេ​នោះ មក​សាកសួរ​ដោយ​បាន​ធ្វើ​ការដកហូត​នូវ​អាវុធ​ម៉ា​កឡុក ចំនួន​១​ដើម​ទុកជា​បណ្តោះអាសន្ន ប៉ុន្តែ​ចម្លើយ​សារភាព​ថា​យ៉ាងណា​នោះ​យើង​នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​លោក​បាន​សន្យាថា បើ​ពិតប្រាកដ​លោក​នឹង​ដក​បញ្ឈរជើង​មួយរយៈ​ទៅតាម​វិន័យ​ជា​កងកម្លាំង​៕

ខ្លួនជាមនុស្សចិត្តតិរច្ឆាន ហ៊ានលើកដៃសំលាប់ប្រពន្ធទើបសំរាលកូន

ខេត្តតាកែវ ៖ តាមប្រភពពិសម្ថកិច្ចបានអោយដឹងថា មានអំពើរឃាតកម្មដ៏រន្ធត់មួយបានកើតឡើងនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងប្រតិបត្តិការនេះដែរត្រូវបាន បញ្ជារ និង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ ស៊ើបអង្កេត​ជា​បន្ទាន់ ។

ប្រភពដដែលបានអោយដឹងទៀតថា ៖ នៅ ថ្ងៃអាទិត្យ ទី​៤ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣ នៅ​ចំណុច​បន្ទប់ ស្ថិតនៅ​ភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុក​ត្រាំកក់ ដែល​ផ្តើម​ចេញ​ករណី​ហិង្សា​ក្នុង​គ្រួសារ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ នួន សុផល ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជា​ប្តី មាន​ស្រុកកំណើត នៅ​ភូមិ ព្រៃស្រោង ឃុំ អង្គតាសោម បាន​ផឹកស្រា​ស្រវឹង ធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅ​លើ ជនរងគ្រោះ​ជា​ប្រពន្ធ (​ពុំ​បាន​រៀបការ​) ឈ្មោះ បួ​រ សួន ភេទ ស្រី អាយុ ៣២​ឆ្នាំ ស្រុកកំណើត នៅ​ខេត្ត​បន្ទាយ មានជ័យ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ។

បច្ចុប្បន្ន ជនសង្ស័យ ជា​ប្តី​ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង សុំណុំរឿង តាម​និតិ​វិធី រីឯ​សាកសព​បាន​ប្រគល់ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

កុំមើលរំលងត្រឹមសំបកបាវស៊ីម៉ង់ត៍សោះមានតំលៃរហូតដល់ 264$

ប្រភព Elephbo ៖ នៃជាគំនិតឆ្នៃប្រឌិតមួយដែលមិនអាចមើលរំលង និងគួរអោយកោតសរសើរ ពិសេសជាងនេះទៅទៀតគំនិតកែរឆ្នៃនិងការធ្វើអោយបរិស្ថានមានភាពល្អប្រសើរឡើងនេះត្រូវបានគេផ្តល់តំលៃអោយយ៉ាងផុសផុលនៅ អ៊ឺរ៉ុប។

ក្រុមហ៊ុនដែលបានច្នៃបាវស៊ីម៉ង់ត៍ទៅជាសំភារៈប្រើប្រាស់នេះមានឈ្មោះថា  Elephbo ដែលមានលោក Nicolas Huxley គឺជាស្ថាបនិក ។ Elephbo គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ហើយមានទីតាំងផលិតនៅក្នុងប្រទេសកម្ពុជា ។ តាមរយះការបង្ហាញរបស់លោក Nicolas Huxley បានទទួលការសរសើរនិងចាប់អារម្មណ៍ជាខ្លាំង រហូតអាចធ្វើឲ្យគាត់អាចប្រមូលទុនគ្រប់គ្រាន់ក្នុងការបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Elephbo មួយនេះ ។

ជាងនេះទៅទៀតគម្រោងមួយនេះបានធ្វើឲ្យលោក Nicolas Huxley បានទទួលពានរង្វាន់  SML Alumni Award 2016 ពីសកលវិទ្យាល័យ  Zurich University of Applied Sciences (ZHAW) ទៀតផង ។ តាមប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុន Elephbo ដែលមានទីតាំងនៅក្នុងទីក្រុង Zurich ប្រទេសស្វីសនេះ បានតាំងបង្ហាញ ផលិតផល និង សំភារៈប្រើប្រាស់ដែលធ្វើពីបាវស៊ីម៉ង ជាច្រើនប្រភេទ ដែលមានដូចជា កាបូបយួរដៃ កាបូបដាក់លុយ កាបូបស្ពាយក្រោយ និង ស្បែកជើងជាដើមនៅក្នុងប្រទេស្វីស ក៏ដូចជាប្រទេសមួយចំនួននៅតំបន់អ៉ឺរ៉ុប ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការបញ្ចេញវាលក់ទៅកាន់ទីផ្សារប្រទេសជាច្រើនទៀតទាំងនៅអ៉ឺរ៉ុប អាមេរិក ក៏ដូចជាមកកាន់តំបន់អាស៉ី ផងដែរ ។ ចំពោះតំលៃវិញគឺមានតម្លៃចន្លោះពី ៥០ដុល្លារ ទៅ ២៦៤ដុល្លារ ទៅតាមប្រភេទនីមួយៗ៕

 

ដោយ ៖ Sing Ly

 

ករណីរំលោភដោយកម្រ​ កំពុងតែស្រួលធ្លាក់កាំបិុត រត់ប្តឹងប៉ូលីស

កណ្តាល៖ កាលពីម្សិលមិញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យវ័យ២៤ឆ្នាំ ជនជាតិវៀតណាម បានដើរមកពីកន្លែងផឹកសុីជាមួយមិត្តភក្ក័ ឆ្ពោះមកផ្ទះលើទឹកដោយភ្ជាប់ជាមួយនៅកាំបិតតាំងតោចំនួន ០១ពេលនោះក៍បានជួបជនរងគ្រោះវ័យ ១៣ឆ្នាំកំពុងអង្គុយលេងនៅក្បែរមាត់ផ្លូវ ក៏ល្បួងចូលព្រៃដើម្បីសម្រេចកាម ដោយសន្យាឲ្យលុយ ៥ពាន់រៀល។

ជនសង្ស័យឈ្មោះ ត្រាង កុកណាម ភេទប្រុស បានសួរនាំទៅកាន់ជនរងគ្រោះថា «ម៉េចហ្អែងស្រី ឬប្រុស បើហ្អែងប្រុសបៀមរបស់អញទៅ អញឲ្យលុយ»។ ឮដូចនោះ ជនរងគ្រោះក៏ព្រម លុះបៀមកំពុងតែស្រួល ស្រាប់តែជ្រុះកាំបិតតាំងតោពីហោប៉ៅ ធ្វើឲ្យក្មេងប្រុសជនជាតិខ្មែរនោះ ភ័យយ៉ាងខ្លាំង និងរត់រកឲ្យម៉ែជួយ រហូតដាក់ពាក្យបណ្តឹងឈានដល់ការឃាត់ខ្លួនតែម្តង៕

អុញ ! សូម្បីផាវនៅហាមដុតបែរជាយកគ្រាប់បែកបោកលេង អបអរចូលឆ្នាំថ្មី

កំពង់ធំ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនាពេលកន្លងទៅថ្មីនេះ ពោល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នៅភូមិក្រែកចាស់ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយប្រជាពលរដ្ធក៏ដូចជាសមត្ថកិច្ចមានការភ្ញាក់ផ្អើលនិងរន្ធត់ជាខ្លាំងដោយសារជនបង្កមានឈ្មោះ ហ៊ុល ដូង ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅកន្លែងកើតបានយកគ្រាប់បែកមួយគ្រាប់មកបោកលេងនៅមុខផ្ទះរបស់ខ្លួន។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ នៅមុនពេលកើហេតុ ដែលជា ថ្ងៃចូលឆ្នាំចិន វៀតណាម  បុរស់ ជនសង្ស័យ ស្រវឹងស្រា យ៉ាងខ្លាំង បន្ទាប់មក ក៏ដើរមកផ្ទះ មកយកគ្រាប់បែកមកគុបដាក់ខាងមុខផ្ទះខ្លួនឯង ធ្វើអោយផ្ទុះផ្អើលប្រជាពលរដ្ធ ព្រលឹងនៅចុងសក់ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

 

មិនដឹងខុសខាងណា ខឹងហក់មកក្រញ៉ៅ ទះអុកគូទប៉ូលីសចាប់ខ្លួន

ក្រុងតាខ្មៅ ៖ កាលពីថ្ងៃទី ១៤​ ខែកុម្ភះ ឆ្នាំ ២០១៨ មានករណីហឹង្សាដោយចេតនាមួយបានកើតឡើង ហើយជនល្មើសត្រូវបានចាប់ខ្លួនផងដែរ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅម៉ោងប្រមាណ ១៦.៣០ នាទី ចំណុច ផ្សារដឺលុច្យភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានករណីបង្ករហឹង្សាមួយដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ប៉ៅ ចាន់ដារ៉ា និង ជនរងគ្រោះ ឈ្មោះ ហួ ឆៃរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរ ផ្ញើរ-ម៉ូតូ។

តាមប្រភពដដែលបានអោយដឹងថា ៖ លពីវេលាកើតហេតុខាងលើ ជនរងគ្រោះ បានកំពុងឈរកិបកង់ម៉ូតូគេ ក៏ស្រាប់តែជនជនសង្ស័យបានជិះម៉ូតូ Honda wave RSX ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1DC-7414 ចូលកន្លែងផ្ញើរម៉ូតូដោយមិនបានផ្ញើរម៉ូតូឡើយពេលនោះខាងជនរងគ្រោះបានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់ឡើង ពេលនោះជនរងគ្រោះក៏បានស្ទុះមកក្រញ៉ៅ ជនល្មើសចំ ដៃខាងឆ្វេងបណ្តាលឲ្យមានរបួសស្នាម ទើបជនល្មើសខឹងក៏បានទះជនរងគ្រោះបីបួនដៃបណ្តាលឲ្យដួលអុកគូទនៅលើដី ហើយក៏ ត្រូវសមត្ថកិច្ច ចុះមកនាំខ្លួនយកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕

 

អ៊ី​រ៉​ង់​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​ខ្លួន ដែលគួរអោយខ្លាច

ប្រទេស​អ៊ី​រ៉​ង់​ ៖ ទីភ្នាក់ងារ​ព័ត៌មានអ៊ី​រ៉​ង់​ FARS រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ថា អ៊ី​រ៉​ង់​បាន​បង្ហាញ​សាធារណជន​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​ខ្លួន​ធុន QADER មាន​រហស្ស
នាម​ថា KHORRAMSHAHR នា​ឱកាស​នៃ​ព្យុហយាត្រា​យោធា​ប្រារព្ធ​ខួប​លើក​ទី​៣៩​នៃបដិវត្ត​ន៍​អ៊ី​រ៉​ង់​។ នេះ​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​អុ​ី​រ៉​ង់​ផលិត​ដោយ​ខ្លួនឯង ។

មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់អ៊ី​រ៉​ង់​នេះ​អាច​បាញ់​បាន​ចម្ងាយ​២.០០០​គីឡូម៉ែត្រ ហើយ​អាច​បំពាក់​មី​ស៊ី​ល​មួយ​ដែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​បញ្ជា​ឆ្ពោះទៅ​កាន់​បណ្តា​គោល​ដៅ​ខុស​គ្នា ។ មី​ស៊ី​ល​នេះ​អាច​បាញ់​តាម​ជើង​ទម្រ​ចល័ត ឬ​ចេញពី​ជើង​ទម្រ​អ​ចល័តមួយ ។ ក្នុង​ពេល​ព្យុហយាត្រា​យោធា​នេះ សា​ធារណ​ជន​ក៏​អាច​ឃើញ​នូវ​មី​ស៊ី​ល​រយៈ​ខ្លី​ថ្មី​ធុន FAJR-5 និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ទូរបញ្ជា​ធុន TOUFAN 2-M ។

ម្យ៉ាងវិញទៀត គេ​អាច​ឃើញ​នាវាមុជទឹក​អ៊ី​រ៉​ង់​ FATEH ទើប​បញ្ចប់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​មុន​ពេល​យកទៅ​បំពាក់​ឱ្យ​កង​ម៉ា​រី​ន​អ៊ី​រ៉​ង់​៕

តើបងប្អូនមានបានដឹងអំពីពិធីបំបួសនាគដែរឬទេ ? ហើយមានដឹងទេថាគេធ្វើពិធីនេះដើម្បីអ្វី ? បើចង់ជ្រាបច្បាស់តោះចុចអានទាំងអស់គ្នា ……( មានវិដេអូ)

ខ្មែរកាលពីសម័យ​បុរាណ នៅមុន​ពេល​កម្លោះចូល​ស្តីដណ្តឹងកូនក្រមុំ រៀបមង្គល​ការ​ជាភរិយា ​គឺ​​ឳពុក​ម្តាយតែងតម្រូវឲ្យ​កូនប្រុស​ចូលទៅ​បួសរៀន យក​ចំណេះដឹង និងដុសខាត់ គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ​ ដូចឥលូវនេះទេ។​ ក្រោយពី​ចាក សិក្ខាបទ​មកវិញ អ្នក​ស្រុក​ច្រើនហៅ​ កូនកម្លោះនោះ ថា អ្នកបណ្ឌិត ក្រោយ​មកពាក្យនោះក៏ក្លាយ​ជា (អន្ទិតៗ) គឺសំដៅទៅលើ ប្រុសៗកម្លោះ ដែលបានបួសរៀន មាន​ការចេះ​ដឹង​ទាំ​ង​​ផ្លូវ​លោក​​ និង​ផ្លូវធម៌ ។

ការចូលទៅបួស​រៀន​នោះ ត្រូវ​បានគេ​ហៅថា​ (បំបួសនាគ) នៅបច្ចុុប្នន្ន​នេះ ពលរដ្ឋ យើង មិនសូវ ដឹងអំពីពិធីនេះទេ ។  ចំពោះអត្ថន័យ នៃពាក្យថា (នាគ)នៅទីនេះ ​មិនមែន​សំដៅទៅ លើសត្វនាគនោះទេ តែមានន័យថា ល្អប្រសើរ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ដូច្នេះ ការ “បំបួសនាគ”  ផ្តោតអត្ថន័យសំខាន់ ទៅលើអ្នក​ដែលមាន ​ឋានៈខ្ពង់ខ្ពស់ អ្នកប្រសើរ ដែលបានលះបង់​ នូវអំពើបាប​គ្រប់​យ៉ាង ។

ការបំបួសនាគចែកចេញ​ជាពីរគឺ ៖ បំបួសភិក្ខុុ និងបំបួសនេន

-បួសភិក្ខុ គឺសម្រាប់​បុរស​ពេញ ​វ័យ​ចាប់ពី ២០ឆ្នាំឡើង

-រីឯបំបួសនេន ​គឺការបំបួសតាំង ពីអាយុ៧ឆ្នាំឡើង ទៅ

ពិធីបំបួសនាគគេប្រារពឡើងដូចតទៅ៖ ថ្ងៃទី១ ឳពុកម្តាយ រួមទាំងសាមីខ្លួន ដែលស្មគ្រ័ចិត្តបួសនោះ ត្រូវធ្វើដំណើរ មកកាន់ វត្តឤរាម លុះដល់ថ្ងៃត្រង់ វេលាម៉ោង ១រសៀល ទើបចាប់ ផ្តើមពិធីកោរសក់ រួចទៅ ងូតទឹក ជម្រះកាយ ហើយបំពាក់ចីពរស​ ទៅបុរសនោះ ដែលគេ ច្រើនហៅថា (នាគ ឬកូននាគ ​​) នៅម៉ោង៦ល្ងាច គេមានពិធីសូត្រមន្ត។

ថ្ងៃទី២: បន្ទាប់ពីស្រស់ ស្រូបអាហារ ពេលព្រឹករួច សាច់ញាតិជិតខាង និងបងប្អូនដែល រស់នៅក្បែរវត្ត នាំគ្នាដង្ហែ កូននាគ ចំនួន ៣ជុំ ព្រះវិហារ ដែលជាភស្តុតាង តំណាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ  បន្ទាប់មក អ្នកបួស ត្រូវចាប់ផ្តើមរៀនធម៌ រំងាប់ឤអារម្មណ៍ កិលេស ទាំងឡាយ ដើម្បីលាង បាបកម្មដែលបានធ្វើកន្លងមក ។

 

 

កាលពីសម័យបុរាណ អ្នកចូលទៅ បួសរៀន នៅក្នុងទីវត្តអារាម ត្រូវចំណាយ ពេលវេលា យ៉ាងតិចគឺមួយព្រះវស្សា(មួយឆ្នាំ) ទើបអាច សឹកមកកសាង ជីវិតជាមនុស្សសាមញ្ញវិញ ៕

ដូគ្នានេះដែរពិធីបំបូសនាគនេះមិនមែនមានតែនៅប្រទេសយើងនោះទេសូម្បីតែនៅប្រទេសជិតខាងយើងក៍គេមានប្រារពពិធីបំបួសនាគនេះដែរ គ្រាន់តែធ្វើខុសគ្នាបន្តិចបន្ទួចតែប៉ុណ្ណោះ។

តោះសូមទស្សនាវិដេអូទាំងអស់គ្នា

ពិធីបំបួសនាគខ្មែរ

ពិធីបំបួសនាគថៃ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fboy.jaguon%2Fvideos%2F1048941578577866%2F&show_text=0&width=560

ដោយ៖ SVD

គួរឲ្យស្រៀវណាស់!!! បុរសម្នាក់ត្រូវបានខ្លាខាំបន្ទាប់ពីគាត់បានអោយចំណីវា….(មានវិដេអូ)

គួរប្រុងប្រយ័ត្ន៖ បុសរម្នាក់ត្រូវបានសត្វខ្លាខាំដាច់បន្ទាប់ពីរូបគាត់បានព្យាយាមអោយចំណីវាសុី ទោះបីយើងជាអ្នកមើលថែវាក៍ពិតមែនតែក៍មិនត្រូវទុកចិត្តសត្វសាហាវបែបនេះដែរ។

អ្នកទាំងអស់គ្នាបានដឹងហើយថា ខ្លា​ គឺជាសត្វសាហាវណាស់ហើយវាសុីសាច់ស្រស់ៗធ្វើជាអាហារ ដូចនេះយើងទាំងគ្នាគួរតែប្រុសប្រយ័ត្នកុំអោយដូចជាបុរសម្នាក់នេះអោយសោះ(អ្នកអោយចំណីខ្លា)។

បុរសម្នាក់បានអោយចំណីទៅសត្វខ្លាសុី តែដោយគាត់មិនបានប្រុងប្រយ័ត្នក៍ត្រូវសត្វខ្លានោះខាំដៃតែម្តង ឃើញហើយពិតជាស្រៀវណាស់។

បើចង់ជ្រៀបច្បាស់សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphumreakreay%2Fvideos%2F1767479979939715%2F&show_text=0&width=560

ដោយ៖ SVD

ប្រភព៖ FB