ជីវិតគឺជាត៏ស៊ូ នេះហើយគឺជាជិវិត ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ គឺជាកម្មករឡឥដ្ឋ ខិតខំធ្វើការដើម្បីសម្រេចក្តីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀន នាថ្ងៃអនាគត…..

កាលពីប៉ុន្មានម៉ោងមិននេះ នៅលើបណ្តាញសង្គមមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ថា “ទោះបីជាប្អូនប្រុសមានអាយុ ១៣ ឆ្នាំនិងជាកម្មកររោងចក្រឥដ្ឋក៏ដោយ ក៏ប្អូនមានក្តីសុបិន្តនឹងសង្ឃឹមថានឹងក្លាយជាគ្រូបង្រៀននៅពេលអនាគត។កាលពីមុនគាត់ធ្លាប់ធ្វើការងារ ១២ ម៉ោងក្នុងមួយថ្ងៃប៉ុន្តែឥឡូវនេះដោយសារតែមានគេជួយឧបត្ថម្ភដល់ប្អូន ទើបប្អូនមានឱកាសបានទៅសាលារៀនសូត្រវិញ ប្អូនគឺជាមនុស្សចូលចិត្តការសិក្សាណាស់។

ភ្ជាប់ជាមួយរូបភាពប្អូនប្រុសរូបនោះ ធ្វើឲ្យមហាជនសម្ដែងសេចក្ដីអាណិតអាសូរជាខ្លាំង ក្រីក្រគ្មានលទ្ធភាពសិក្សា សុខចិត្តធ្វើការកម្មករ ដើម្បីទទួលបានថវិកាមកចិញ្ចឹមជីវិត និងឆ្លៀតសិក្សា ទន្ទឹមនឹងអាណិតក៏មានមតិមហាជនកោតសរសើរពីការខំប្រឹងប្រែងរបស់ប្អូនប្រុសផងដែរ។

លើសពេកហើយ សង់រោងឡើងផ្ទះមួយ សង់បិទផ្លូវទាំងស្រុង ហើយលោកចៅសង្កាត់ប្រាប់ហើយថា ឲ្យសង់តែ១ភាគ៣ប៉ុណ្ណោះ ហេតុអ្វីមិនស្ដាប់

រោងពិធីឡើងគេហដ្ឋានថ្មី មួយកន្លែងសង់រំលោភលើផ្លូវបេតុង ដែលជា​​ចំ​ណុច​​សំ​ខាន់​​សំ​រាប់ការ​ធ្វើ​​ច​រាច​រណ៍​​ចេញ​ចូល របស់​​អ្នក​ភូមិ តែ​​ត្រូវបានម្ចាស់រោងសង់ បិទ​​ផ្លូវទាំង​ស្រុង​​តែ​ម្តង នាំ​​ឲ្យ​​មាន​​ភាព​​ក្តៅ​ក្រ​ហាយ និង​​រិះ​គន់​​យ៉ាង​ខ្លាំងកាលពី​ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ បាន​ប្រាប់ថា ហេតុ​អ្វីបានជា​ម្ចាស់ផ្ទះ​ថ្មី​នេះ ហ៊ាន​ឲ្យគេ​សង់រោង បិតផ្លូវ​បេតុង​បែបនេះ អាង​តែ​ខ្លួន​មាន​លុយ មានអំណាច ឬក៏​ផ្លូវ​បេតុង​នេះ គាត់​អ្នកចេញលុយ ហើយ​មើលទៅ បានជា​ហ៊ាន​ធ្វើបែបនេះ ។ ពួកគាត់​បន្តថា ប្រសិនជា មាន​អ្នក​ជម្ងឺ​ឈឺធ្ងន់ធ្ងរ នៅក្នុង​ថ្ងៃនោះ ឬ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹកបញ្ជូន​យកមក​មន្ទីរពេទ្យ តើ​អ្នក​ជម្ងឺ​ទៅជា​យ៉ាងណា បើ​ផ្លូវ​វាង​វា​ពិបាក​ខ្លាំងណាស់ គឺអាច​នាំ​ឲ្យ​ជនរងគ្រោះ បាត់បង់​ជីវិត ផងដែរ​។​

​លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បាន​ប្រាប់​ឲ្យ​ដឹងថា រោង​ឡើង​គេហដ្ឋាន​ថ្មីនេះ លោកបានចេញច្បាប់អនុញ្ញាត្តិឲ្យសង់ត្រឹមតែមួយភាគបីនៃចំណីផ្លូវប៉ុណ្ណោះ ដោយឲ្យទុកចំណែកផ្លូវសល់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចេញចូលផង។ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា​ កន្លងទៅ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ ត្រូវ​ចាត់​មន្ត្រី​ចុះត្រួតពិនិត្យរាល់ការសុំច្បាប់សាងសង់​រោង​បុណ្យ ​ឬ​រោងការ​ណា​ ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជម្រុញ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់ និង​ការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​​​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។

លោកឃួង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​ ​រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ​នា​ពេល​កន្លង​មក​នោះ គួរ​​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា​ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ ដូច​ជា ទី​អារាម តាម​ភោ​ជនី​យ​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​​សមរម្យ ​៕

មិនធម្មតា​ ស្ងាត់ៗ សាឡិ នាំអ្នកម្តាយបើកហាងលក់ខោអាវប៉ុនណាណីនៅឯ…..

ភ្នំពេញ ទស្សនិជណបាដឹងហើយថា សាឡិ ត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេស ក្រោយពេលបាន ស្រីស្អាតជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូ ជាមួយទេព្យ កោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបាន ដល់ទៅ១៥ភាសា ក្រោយពេលបង្ហោះវីឌីអូនេះភ្លាម មានការភ្ញាក់ផ្អើលខ្លំាង ជា ពិសេសល្បីដល់បរទេសទៀតផង ។

មួយរយះថ្មីៗនេះ ធុន សាលិក ក៏បានធ្វើការ live វីដេអូជជែកលេងជាមួយនឹងអ្នកគាំទ្រ និងលក់ខោអាវ កាបូបថែមទៀតផង។ ដោយប្អូនប្រុស សាលិក បានឲ្យដឹងថាខ្លួន និងក្រុមគ្រួសារមានតូបមួយនៅក្នុងផ្សារខេស៊ី សម្រាប់លក់ខោអាវ ពោលគឺតូបC01 ជាន់ទី១ ផ្សារខេស៊ី ផ្លូវ105K មុខព្រលានយន្តហោះ។ ក្នុងនោះ សាលិក បានបង្ហោះវីដេអូនិងរូបភាពដែលមានមហាជនទៅជាវសម្លៀកបំពាក់ ដោយបានសរសេរថា៖

“អរគុណបងៗដែលមកទិញខោអាវរបស់សាលិកដែលនៅផ្សារkc សូមជួយមកទិញខោអាវនិងកាបូបសាលិកផង”។ ចំពោះការលក់ដូរវិញ សាលិក បានបញ្ជាក់ថា តូបលក់ខោអាវនេះ គឺអ្នកម្តាយ និងមីងជាអ្នកលក់ជាប្រចាំ ទេ តែសាលិ មកជួយតែពេលទំនេរពីការសិក្សាទេ

ក្តៅៗ អគ្គស្នងការនគរបាលជាតិ​ ចេញសេចក្តីប្រកាសហាមដាច់ខាតមិនឲ្យ​មន្ត្រីនគរបាលអគ្គិភ័យ ដើរលក់បំពង់ពន្លត់អគ្គិភ័យឲ្យ​ប្រជាពលរដ្ឋ ឬទាមទារកម្រៃ​សេវាផ្សេងៗ

អគ្គស្នងការនគរបាលជាតិ​ បាន​ចេញសេចក្ដីណែនាំ មិនអនុញ្ញាតឲ្យ​មន្ត្រីនគរបាលអគ្គិភ័យអាជីព ដើរលក់បំពង់ពន្លត់អគ្គិ​ភ័យ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី-ខេត្ត ឬទាមទារកម្រៃ​សេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះនោះឡើយ។

យោងតាមទំព័រហ្វសប៊ុកផ្លូវការ (Facebook Page) របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានឲ្យ​ដឹងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៩នេះថា សូមជម្រាបជូនសាធារណជនគ្រប់រាជធានី/ខេត្ត ឲ្យ​បានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីណែនាំលេខ (០១២ ស.ណ.ន) ដល់មន្តីនគរបាលអគ្គិភ័យអាជីព នូវការមិនអនុញ្ញាតឲ្យ​ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី /ខេត្ត ដើរលក់បំពង់ពន្លត់អគ្គិភ័យ ឬទាមទារកម្រៃ​សេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ (គ្មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិ ដែលតម្រូវលើថ្លៃសេវានោះទេ)។ឧទាហរណ៍​ ៖ ថ្លៃប័​ណ្ណ ឬតែម បិទលើបំពង់ពន្ល់អគ្គិ​ភ័យ ដូចបានភ្ជាប់លើវិក័យបត្រ មិនត្រឹមត្រូវខាងក្រោមនេះ។

ករណីប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានជួបករណីនេះ សូយរាយការណ៍​មក នាយកដ្ឋាន ឬអគ្គស្នងការដ្ឋាននគរបាលជាតិ តាមយៈលេខ 117 ឬលេខ 078705705៕

ការកូនស្រី នាយក្រូច និមន្តសុទ្ធតែព្រះសង្ឃល្បីលំដាប់ប្រទេសនិមន្តសូត្រមន្ត….កាន់តែកក្រើក(មានរូបផ្សេង)

កំពង់ស្ពឺ ៖តារា​កំប្លែងប្រចាំស្ថានីយ៍​ទូរទ​ស្ស​ន៍​ CTN គឺនាយ ក្រូច យ៉ាងណាមិញ ថ្ងៃ​នេះ​ផងដែរជាថ្ងៃដែលកូនស្រីសំណព្វ​បណ្តូលចិត្ត​របស់​តារា​កំប្លែង​ដើមកំណើត​ពីខេត្តកំពង់ស្ពឺ នាយ ក្រូច ចូលរោងជ័យ​សំពះ​ផ្ទឹម​មុខ​មេបា​ចាស់​ទុំ​ទាំងសងខាង ។ ជាមួយគ្នានោះក្រៅពីវត្តមានតារាល្បី​ៗនោះក៏មានព្រះវត្តមាន​ធម្មកថិកដ៏ល្បី​លំដាប់​ប្រទេស​​គឺលោកម្ចាស់ ហ៊ី ភារម្យ បាននិមន្ត​ទៅសូត្រ​មន្ត​នាថ្ងៃចូលរោងផងដែរ។ ថ្លែង​ឲ្យ​ដឹងទាំង​ព្រះភក្ត្រស្រស់ស្រាយ ព្រះភិក្ខុសម្តែងធម៌​ គ្រប់ទិសទីអង្គនេះ​មានដីកា​បញ្ជាក់​ថា «18 មករា 2019 និមន្តសូត្រមន្តការ​ កូនស្រីបងក្រូច​ នៅភូមិត្រាចកុះ​ ឃុំមហាឬស្សី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ សុទ្ធ​តែតារា​ល្បីៗចូលរួមតែម្តង»។បើក្រលេកទៅមើលការរៀបចំកម្មវីធីដូចជាការតុបតែង និងសំអាងការវិញក៌មិនធម្មតាដែរចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

ពិតជាស្វីតណាស់លោកអើយ ពេជ្រ សោភា និង លោក ឆឹម សក្កដា ចូលរួមមង្គលការ នី រតនា ថែមទំាងឆ្លៀតជូនពរយ៉ាងពិសេសថា….

ភ្នំពេញ៖ ថ្ងៃពិសេសរបស់តារាចម្រៀងលោក នី រតនា ក៏បានមកដល់នៅក្នុងថ្ងៃនេះ ដែលនៅក្នុងនោះក៏មានការរៀបចំយ៉ាងអធិកអធមយ៉ាងខ្លាំង មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនបានចូលរួម អបអរសាទរ ខណៈដែលលោកបានលាភាពនៅលីវ ចាប់ដៃគ្នាជាប្តីប្រពន្ធជាមួយភរិយា។

តែបើងាកមកមើលទិដ្ឋភាពនៅក្នុងកម្មវិធី ឃើញថានៅក្នុងនោះក៏មានតារាប្រុសស្រីជាច្រើនដួង បាននាំគ្នារៀបចំខ្លួន យ៉ាងស្រស់សោភា ដើម្បីធ្វើការចូលរួមអបអរដល់គូប្តីប្រពន្ធភរិយាថ្មីមួយគូនេះ។យ៉ាងណាមិញគេសង្កេតឃើញតារារួមទ្រនំចូលរួផងដែល គឺអ្នកនាង ពេជ្រ សោភា និង លោក សកដា ផងដែរចុងក្រោយផ្លៀតជូនពរថា​”ជូនពរអោយប្អូនស្រលាញ់គ្នាយល់ចិត្តគ្នាអ្វីដែលសំខាន់ នេះគឺស្រលាញ់គ្នារហូតចាស់កោងខ្នងណា” ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖

ក្នុងពិធីសែនចងដៃ នី រតនា ទទួលបានសុទ្ធតែពេជ្រដែលមានតំលៃរហូតដល់……..

ភ្នំពេញ ៖ ពិធី​មង្គល​ការ​​រ​នៅ​ព្រឹក​នេះ ​ ជាថ្ងៃជ័យសិរីមង្គលរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា ដែលកំពុងធ្វើឡើងយ៉ាងអធិកអធម ក្រោយការរៀបចំយ៉ាងល្អ មានភ្ញៀវកិត្តិយស បងប្អូនទាំងសងខាង បូករួមនឹងមិត្តសិល្បៈជាច្រើនទៀតបាន នាំគ្នាចូលរួមអបអរសាទ ​របស់​ ​លោក នី រតនា ​និង​កញ្ញា ហេង សុវណ្ណភក្ដិណា ពិធីនេះបាន​រៀប​ចំ​ឡើង​យ៉ាង​អធិក​អធម ​រ នៅ​​គេហដ្ឋានខាងស្រី ក្នុង​បុរី​ប៉េងហ៊ួត ​នៅក្នុង​ពិធីចងដៃ​

ក្រាប​ផ្ទឹម នី រតនា ទទួលបាន​កាដូ​គ្រឿង អលង្ការ មាស ពេជ្រ យ៉ាងច្រើន​ពី​ក្រុមគ្រួសារ​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។​មង្គលការ​របស់ នី រតនា គឺ​លោក​ទទួលបាន​កាដូ គ្រឿងអលង្ការ​ជាច្រើន ពី​សំណាក់​បងប្អូន​របស់ខ្លួន ជាក់ស្តែង ឪពុកម្តាយ​ខាង​ស្រី​បាន​ចង​កាដូ​គ្រឿង អលង្ការ​ពេជ្រ មួយឈុត ដែលមាន ខ្សែក ខ្សែដៃ ចិញ្ចៀន ដល់ នី រតនា និង​ភរិយា ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ។ ក្រឡេក​ទៅ​មើល​ខាង​ប្រុស​វិញ​ក៏​មិន​អន់​ដែរ ឪពុកម្តាយ​របស់ នី រតនា បាន​កាដូ មាស មួយឈុត​ដល់​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ ធ្វើឱ្យ​អ្នក​នៅ​ជុំវិញ​នាំគ្នា​បើកភ្នែក​ធំៗ​មើល និង ​បាន​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ។ មិន​ត្រឹមតែ​គ្រួសារ​ទាំងសងខាង​ប៉ុណ្ណោះ​ទេ ដែល​បាន​កាដូ​ជា​គ្រឿងអលង្ការ មាស និង ពេជ្រ ចំណែក​បង បងប្អូន​របស់​ពួកគេ​វិញ

ក៏បាន​នាំគ្នា​កាដូ​គ្រឿងអលង្ការ មាស និង ពេជ្រ ដ៏​មានតម្លៃ​ផងដែរ ។​​មង្គលការ​រវាង នី រតនា និង កូន​ថៅកែ​ជំនួញ​ដ៏​ធំ​នេះ ពិតជា​ប្រព្រឹត្តទៅ​យ៉ាង​ធំដុំ និង​មាន​ភ្ញៀវកិត្តិយស អ្នករក​ស៊ីធំៗ​ជាច្រើន​ចូលរួម​អបអរសាទរ ។ បើតាម​គម្រោង​នៅ​ល្ងាច​នេះ នី រតនា ត្រៀម​អញ្ជើញ​ភ្ញៀវកិត្តិយស​ចូលរួម​មង្គលការ​របស់ខ្លួនរ​ហូត​ដល់​ទៅ​ជាង ១០០ តុ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ភ្ញៀវ​ខាង ឪពុក​ម្តាយក្មេក​របស់​ខ្លួន​ដែលជា​អ្នករកស៊ី​ជាមួយគ្នា ចំណែក​មិត្តភក្តិ​ក្នុង

សិល្បៈ​ក៏​លោក​អញ្ជើញ​ច្រើន​ដែរ ទាំង​ក្នុង​និង​ក្រៅ​ផលិតកម្ម ប៉ុន្តែ​ថ្ងៃនេះ​គឺ​មិត្តភក្តិ​ខ្លះ ជាប់រវល់​កម្មវិធី​តា​ម​ខេត្ត ប្រហែលជា​មិនបាន​មក​ចូលរួម​នោះទេ ។​នី រតនា និង ភរិយា ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​នៅក្នុង​ថ្ងៃ​ពិសេស​របស់ខ្លួន ម្នាក់ៗ​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សោភា រួមជាមួយ​ស្នាមញញឹម​ពោរពេញ​ទៅ ដោយ​សុភមង្គល ដែលមាន​ការជូន​ពរ​ពី​សំណាក់​បងប្អូន​ក៏ដូចជា​មិត្តភក្តិ ៕បើតាម​សម្តី​គ្រួសារ​ទាំងសងខាង​បានឱ្យដឹងថា ពួកគាត់​កាដូ​គ្រឿងអលង្ការ​ដល់​កូនៗ​ដើម្បី​ទុកជា​កេរ្តិ៍​តកូនតចៅ ពេល​ពួកគេ​ចាស់​ទៅ អាច​នឹកឃើញ​ចាស់ៗ​ដែល បាន​ចងដៃ​ពួកគេ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ ។តោះទស្សនាសកម្មភាពមង្គលការខាងក្រោម ប្រភពរូបភាព Sabay & Popular

មង្គលការនី រតនា ហៅភ្ញៀវ១០០តុ ឯថ្លៃម្ហូបការវិញ ដឹងហើយញាក់សាច់ទ្រឺត ព្រោះថ្លៃដល់ទៅ…

ភ្នំពេញ៖ ប្រិយមិត្តដឹងហើយថាពិធីរៀបការរបស់តារាចម្រៀងនីរតនានៅថ្ងៃនេះធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែលោកជាតារាចម្រៀងវ័យក្មេងសំណព្វចិត្តរបស់អ្នកគាំទ្រជាច្រើន។ចំពោះពិធីមង្គលការរបស់លោកដែលរៀបចំនៅThePremierCenterSensokត្រូវបានគេដឹងថារៀបចំចំនួន១០០តុហើយ

ត្រៀម១០តុបន្ថែមករណីមានភ្ញៀវកើនឡើងលើសការរំពឹងទុក។ បើតាមការសាកសួរពីលោកទូចរដ្ឋាប្រធានគ្រប់គ្រងទូទៅដែលរៀបចំម្ហូបតុការអាពាហ៍ពិពាហ៍របស់ម្ចាស់បទ”តើបងមានថ្ងៃនោះទេ”យីហោសេងហុកហេងឲ្យដឹងថាការចំណាយលើម្ហូបទាំងម្សិលមិញនិងពិធីថ្ងៃនេះទាំងមូលបានកុម៉ង់ក្នុងទឹកប្រាក់ចន្លោះ២៧០០០ដុល្លារ–៣០០០០ដុល្លារ។ ក្នុងនោះសម្រាប់ម្ហូបទទួលភ្ញៀវមានដូចជាមហាសម្បត្តិទាំងប្រាំស៊ុបក្ដាមស្កាឡប១០ពែងត្រីស្ពុងបំពងគ្រាប់ស្វាយចន្ទីជ្រូកខ្វៃស្ទេកសាច់គោញូហ្សីឡែនចំហុយប៉ាវហ៊ីចំណិតស្ដេចស្ពៃ១០ចានបាយឆាបាយសតុមយ៉ាំបង្កងរួមទាំងបង្អែមបាយដំណើបទាបបារាំង១០ចាន

ផងដែរ។ ក្នុងពិធីមង្គលការនេះលោកនីរតនាបានអញ្ជើញភ្ញៀវយ៉ាងច្រើនទាំងក្នុងសិល្បៈនិងក្រៅសិល្បៈឲ្យចូលរួមដោយក្នុងនោះគេឃើញមិត្តរួមអាជីពដូចជាឱកសុគន្ធកញ្ញាវីឌីណែតរ៉ូលីននិងតារាច្រើនទៀតបានមកជូនពរជ័យតាំងពីល្ងាចម្សិលមិញក្នុងពិធីសូត្រមន្តម្ល៉េះ៕

ពិតជាអស្ចារ្យណាស់! វត្តមាន​កិត្តិយស​ពីកំពូលតារា​ជេីងចាស់​អាយៃ​ លោកអ៊ុំ​ ព្រហ្ម​ម៉ាញ​ និង​អ្នក​មីង​ យ៉យ​ ធ្វើ​ឲ្យ​កក្រើក​តែម្តង​ ទិដ្ឋភាព​ពិធីកាត់សក់របស់លោក​ នី​ រតនា..(មានវីឌីអូ)

ដូចដែលបងប្អូន​ប្រិយមិត្ត​ និងមហាជន​បានជ្រាបរួចមកហេីយថា​ ថ្ងៃ​នេះគឺ​ជា​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់តារាចម្រៀង​ដ៏ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​ លោក​ នី​ រតនា​ ដែលលោក​គឺជា​អតីត​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​ Cambodia Idol​ រដូវកាលទី​១​ ។ក្នុង​ពិធី​ដ៏​មានជ័យមង្គល​នេះដែរ​ គឺមានការ​ប្រារព្ធ​ឡេីង​នូវ​ពិធី​ទំនៀម​ទំលាប់​ប្រពៃណី​របស់​ខ្មែរ​ជាច្រើន​កាលពី​ម្សិលមិញ​នេះ​ ដែលមានដូចជា​ កម្មវិធីសែន​កុម៉ា​ នៅពេលព្រឹក​ ពិធី​ក្រុងពាលី​ និង​ពិធី​សូត្រ​មន្ត​ នៅថ្ងៃរសៀល​ រួមជាមួយពិធីជាវខាន់ស្លា​ នៅថ្ងៃល្ងាច​ផងដែរ​ ។

ជាមួយគ្នា​នេះដែរ​ មកដល់ព្រឹក​ថ្ងៃ​នេះ​ ក៏​មានកម្មវិធី​ហែរជំនូន​ រួម​ជាមួយ​នឹង​ពិធីកាត់សក់​ដល់​កូន​កម្លោះ​កូន​ក្រមុំ​គូស្វាមី​ភរិយា​ថ្មោងថ្មី​ផងដែរ​ ក្រោម​វត្តមាន​ដ៏​កិត្តិយស​ពីកំពូលតារា​ជេីងចាស់​អាយៃ​ និង​យីកេ​ លោកអ៊ុំ​ ព្រហ្ម​ម៉ាញ​ ចាប់ដៃគូរ​ជាមួយ​អ្នក​មីង​ យ៉យ​ បាន​អង្រួន​ក្នុង​ពិធី​នេះ​ កាន់តែ​ទទួលបាន​នូវ​ភាព​អ៊ូអរ​ និង​រីក​រាយ​ទៀតផង​។ក្នុង​នោះដែរ​ ក៏នៅមាន​កម្មវិធី​ជាច្រើន​ទៀត​ ដែលត្រូវ​បានធ្វេីការ​រៀបចំជាបន្តបន្ទាប់​ បន្ទាប់ពី​ចប់​កម្មវិធី​នាពេលព្រឹកនេះផងដែរ​ ។ ជាពិសេស​កម្មវិធី​នាពេលល្ងាចនេះ​ ប្រាកដ​ជាមានអ្វី​កាន់តែប្លែក​ និង​អស្ចារ្យ​ ទៀតហេីយ។​

ប្លែកភ្នែក មង្គលការនៅខ្មែរ កូនកម្លោះ និងអ្នកកំដរជនជាតិបរទេស តែងខ្លួនក្នុងឈុតបុរាណពិតជាស្អាត

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលក៏ដូចជាសរសើរទៅដល់ពិធីមង្គលការរបស់ខ្មែរមួយ ដែលបានរៀបចំយ៉ាងអធិកអធម ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាត និងកូនកម្លោះជនជាតិបរទេសម្នាក់ ក្រោយការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយសជាច្រើន។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសរសើរកាន់តែខ្លាំង ទៅកាន់ពិធីជ័យសិរីមង្គលរបស់គូស្វាមីភរិយាមួយគូនេះគឺ កូនកម្លោះដែលជាជនជាតិបរទេស បានជ្រើសរើសយកសម្លៀកបំពាក់បែបបុរាណខ្មែរ នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន នៅក្នុងការរៀបចំខ្លួនយ៉ាងសាកសម ជាមួយនឹងកូនក្រមុំតែម្តង។

មិនត្រឹមតែប៉ុណ្ណោះកូនកំដរបីរូបទៀត ដែលជាជនបរទេស ក៏បានធ្វើខ្លួនយ៉ាងសង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំង ធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាចូលរួមកោតសរសើរ យ៉ាងខ្លាំង នៅពេលដែលគ្រងឈុតសម្លៀកបំពាក់បុរាណ បានយ៉ាងស្រស់សង្ហាយ៉ាងដូច្នោះ។

ក្រោយពីបានឃើញដូច្នោះ ក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក បូករួមជាមួយនឹងពាក្យពេចន៍សរសើរ ទៅកាន់ពួកគេ នៅក្នុងការស្លៀកពាក់ឈុតបុរាណ យ៉ាងស្រស់សង្ហាបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាការចែករំលែកនូវវប្បធម៌ខ្មែរឲ្យបរទេសបានស្គាល់ផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖