ឃើញហើយស្ទើរស្រក់ទឹកភ្នែក តោះមកទស្សនាសម្ថតភាព ប្អូនស្រី ប៉ុច ដែលគ្មានដៃទាំងសងខាង តែអាចធ្វើរឿងទាំងនេះបាន​​ (មានវីឌីអូ)

កាលពីម្សិលមិញបងស្រី អូន​ បានធ្វើការLive វិដេអូទាក់ទងនឹងការបង្ហាញសមត្ថភាពរបស់ប្អូនស្រី ពិការដៃទាំងសងខាង ដូចជាសរសេរអក្សរ និងសិតសក់ និង ចុចទូរស័ព្ទបានទៀតផង តាមរយៈសកម្មភាពទាំងអស់នេះ ហាក់បង្ហាញពីភាពតស៊ូខ្លាំងក្នុងជីវិត ហើយជាចុងក្រោយសង្ឃឹមថាបងប្អូនដែលមានជំងឺបាក់ទឹកចិត្តអាចទស្សនាវិដេអូខាងក្រោម រួចគិតជាថ្មី។តោះចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004775269297%2Fvideos%2F1212085148960649%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004775269297%2Fvideos%2F1212085008960663%2F&show_text=0&width=560

ស្ទើរដាច់ផ្ងារ គាស់ស្រាបៀរដំបូងឃើញឈ្នះ ១ពាន់រួចថាទិញ១កេះចែកគេទៀត ដល់ពេលពិនិត្រឡើងវិញ បាក់ចង្កេះពីព្រោះ….(មានវីឌីអូ)

បើតាមប្រភបហ្វេសប៊ុកមួយបានរៀបរាប់ថា ដោយមានបងប្រុសសន្តិចសុខម្នាក់ ទិញស្រាបៀរមកហូបស្រាប់តែគាស់ទៅឃើញដាក់លេខ១០០០ ហើយអពេកមិនបានពិនិត្រអោយច្បាស់ ស្មានតែ១ពាន់ដុល្លារ ហើយថែមទាំងបានថា​បើបើកបានចែកពួកម៉ាក់ម្នាក់២០០ដុល្លារថែមទៀតផង។ ស្រាប់តែគាត់ពិនិត្រឡើងវិញបែរជាឃើញដាក់១ពាន់រៀលទៅវិញ។ ធ្វើអោយគាត់សើចលែងចេញ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsoundheart168%2Fvideos%2F234761324102231%2F&show_text=0&width=560

ពុទ្ធោលោកអើយ ទៀតហើយជំងឺបាក់ទឹកចិត្តបានឆក់យកជីវិតស្រីស្អាតម្នាក់

កាលពីថ្មីៗនេះ មានករណី ជំងឺបាក់ទឹកចិត្ត ច្រើនអ្នកណាស់ យ៉ាងណាមិញ មុននេះបន្តិចគណនេយ្យហ្វេសបុកមួយឈ្មោះថាBoromey Pichបានបង្ហោះករណីនេះ ដែលបានកើតឡើងលើប្អូនស្រីរបស់គាត់ ដែលធ្វើឲ្យរូបនាងបញ្ចប់ជីវិតខ្លួនឯងទាំងនៅវ័យក្មេង បន្សល់ទុកនៅភាពក្រៀមក្រំ សោកសៅជាខ្លាំងក្នុងក្រុមគ្រួសារ។ តាមរយៈហ្វេសបុកខាងលើបានរៀបរាប់ដំណើររឿងយ៉ាងដូច្នេះថា៖ “អាជំងឺឆ្គួតឡប់ហេតុអីឯងមកឆក់យកជីវិតប្អូនស្រីរបស់ខ្ញុំទាំងនៅវ័យក្មេងយ៉ាងនេះ គ្នាខំប្រឆាំងជាមួយឯងមួយឆ្នាំជាងហេីយតែនៅតែមិនឈ្នះឯងទៀតចឹង​😭បងប្អូនស្រីតែ៣អ្នកតែបងមិនដែរត្រូវជាមួយប្អូនទេបងស្តាយណាស់ដែរបងមិនចេះផ្អែមល្ហែមអោយដូចបងប្អូនគេ👭👫ក្រោកឡេីងមកឈ្លោះគ្នាទៀតណា​😭” ទោះបីជាយ៉ាងណាក៌ដោយសូមណែនំាដល់អ្នកមានបញ្ហាក្នុងជីវិតទំាងអស់ត្រូវតែតស៊ូឡើង កុំគិតខ្លី ព្រោះដំនោះស្រាយនៅតែមានសំរាប់យើង

លោកឧកញ្ញា ដួង ឆាយ បង្ហោះសារប៉ុន្មានឃ្លានេះ ធ្វើអោយអ្នកមានប្ដីប្រពន្ធពេញចិត្តស្ដូក

ភ្នំពេញ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយ លោកឧកញ្ញ៉ា ដួង ឆាយ ដែលមហាជនតែងតែដាក់ងាថាជា ឧកញ្ញ៉ាចិត្តធម៌នោះ លោកឧកញ្ញា តែងតែជួយដល់ជនក្រីក្រ ទុរគតជន ជាពិសេសនោះ លោកឧកញ្ញា តែងតែចូលរួមក្នុងកម្មវិធីសប្បុរសធម៌ផ្សេងទៀតដូចជា មន្ទីពេទ្រ គន្ធបុប្ផា និងមូលនិធិផ្សេងៗទៀត យ៉ាងណាមិញ បច្ចុប្បន្ន លោកឧកញ្ញ៉ា និងភរិយា មានបុត្រា ២នាក់ និងម្នាក់ទៀតកំពុងនៅក្នុងផ្ទៃ។ ហើយនៅមុននេះ លោកឧកញ្ញ៉ា បានបង្ហោះបានឃ្លាដែលចាក់ដោតបេះដូងមហាជនទូទៅ គឺ «ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សស្រីគឺនៅពេលបុរសម្នាក់គ្មានអ្វីៗទាំងអស់ ប៉ុន្តែគេយកយើងជាស្វាមី។ ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សប្រុសគឺពេលគេមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគេមិនបោះបង់ចោលភរិយា ( ហាមមើលម៉ូតសក់ខ្ញុំបាទ )»។

លោក ពែកមី បង្ហោះសារក្រោយពីទទួលដំណឹងនាយ កុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍

បន្ទាប់ពីទទួលដំណឹង ថាតារាកំប្លែងដ៏ល្បីឈ្មោះ នាយ កុយ និង នាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍នោះ លោកពែកមី ដែលជាតារាកំប្លែងរួមអាជីពនោះ ក៏បានបង្ហោះសារភ្លាមថា “លោកគ្រូកុយគ្រោះថ្នាក់ចរាចរណ៏​ សូមជូនពរអោយលោកគ្រូឆាប់ជា🙏🙏🙏”។គួរបញ្ជាក់ផងដែរថា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា តារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់រេទៅបុកដើមឈើ។

បើតាមលោកឧត្តមសេនីយ៍​ស្នងការ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968។លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ទៀតថា រថយន្ដនេះបើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ​អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពី​ខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕

មូលហេតុដែលបណ្តាលអោយ តារាកំប្លែងនាយកុយ និង នាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារតែ….

កាលពីយប់ទាបភ្លឺ វេលាម៉ោង០៥:៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយអ្នកដែលគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានគេស្គាល់ថា គឺជាតារាកំប្លែងជើងចាស់ ដ៍ល្បីនៅក្នុងប្រទេសកម្ពុជាយើង គឺនាយកុយ។ហេតុការដ៍រន្ធត់នេះបានកើតឡើងដោយសារតែរថយន្តរបស់នាយកុយ បានបែកកង់ ខណះពេលដែលកំពុងតែបើបរនៅលើផ្លូវក្នុងល្បឿនលឿនគួរសម បណ្តាលអោយរ៉េចង្គួត ទៅបុកនឹងដើមឈើមួយកន្លែង​ ដែលបណ្តាលអោយរថយន្តរងការខួចខាត ពីមុខយ៉ាងខ្លាំង ហើយបង្កអោយ តារាកំប្លែង នាយកុយ រងបួសកែងដៃស្តាំលក្ខណៈស្រាល។

គួរបញ្ចាក់ផងដែរថា ជនរងគ្រោះមានឈ្មោះថា ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង នបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តបែកកង់ បណ្តាលអោយរ៉េចង្កូត ទៅបុកនឹងដើមឈើតែម្តង។រីឯអ្នករួមដំណើរជាមួយនឹងនាយកុយ គឺត្រូវបានគេស្គាល់ថា គឺជាតារាកំប្លែងដែរ ដែលមានឈ្មោះថា ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស)។ មុនពេលកើតហេតុ នាយកុយបានបើករថយន្តរបស់ខ្លួន ពីខេត្តរតនះគីរី មកទីក្រុងភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តក៍បែកកង់ រ៉េចង្គួតទៅបុកដើមឈើតែម្តង ហើយករណីនេះគឺមិនបង្កអោយមានរងរបួសធ្ងន់ធ្ងរនោះទេ៕

ស្គាល់មុខតែមិនស្គាល់ចិត្ត ឃើញមុខស្អាតចឹងតិចច្រលំថាតួកុនអីទៅ តាមពិតជា…

ភ្នំពេញ នៅវេលាម៉ោង ៩ និង៣០នាទី​យប់​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីឆក់កាបូបពីនារីម្នាក់បានកើតឡើង ត្រង់ចំនុចចំណុច​ភូមិ​ព្រែក​ទាល់១ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ខណះនោះ​សមត្ថកិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី២ ឃាត់ខ្លួន​បានភ្លាមៗ ជនសង្ស័យ​ទី១ឈ្មោះ សួស ឡុង ភេទ​ប្រុស​អាយុ១៨ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ និង​ទី២ឈ្មោះ គីម បញ្ញា ភេទ​ប្រុស​អាយុ២០ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ នារីរងគ្រោះបញ្ចាក់ប្រាប់ថា មុនពេលកើតហេតុនាងបាន ធ្វើដំណើរ​តាម​បណ្តោយផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច ជិត​ស្ដុ​ប​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ស្រាប់​តែមាន​ជន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម បានធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ភ្លាមៗ ខណះនោះដេញតាមភ្លាមៗតែម្តងទីបំផុតក៌ត្រូវជាប់ក្លេរបស់សម្ថកិច្ច។

ហេតុបានគិតខ្លីម្លេស បងស្រីម្នាក់ចង់លោតពីលើស្ពាន សម្លាប់ខ្លួនទាំងដៃបីកូនខ្ចី ដោយសារតែមានវិបត្តិ….

នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយ នៅកាលពីយប់ថ្ងៃ ទី១៨ ខែ មករា ឆ្នាំ២០១៩ នៅក្នុងពេលកើតហេតុនោះគេបានឃើញមានស្រ្តីម្នាក់ដែលបីកូនខ្ចី ដែលមានបំណងចង់លោតទឹក សម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែត្រូវកម្លាំងនគរបាលក្រុងជួយអន្ដរាគមន៍ទាន់ពេលវេលា។នេះបើយោងទៅតាម ប្រភពដែលចេញពីលោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅមុនពេលដែលបានកើតហេតុ មានកម្លាំង នគរបាលស្រុកកំពុងចាម ដែលបានធ្វើការចេញល្បាតនៅក្នុងមូលដ្ឋាន ហើយបានប្រទះឃើញមានស្រ្តីម្នាក់បានបីកូនខ្ចី ហើលយដើរសំដៅទៅលើស្ពានគីហ្សូណា ដោយឃើមានការសង្ស័យ ។

កម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងប្រចាំការ នៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់សួរនាំទើបដឹងថា ស្ដ្រីខាងលើបម្រុងបីកូនលោតទឹកសម្លាប់ខ្លួន។លោកបានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ស្ដ្រីដែលបម្រុងបីកូនលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ​ វី ស្រស់ ​អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយមូលហេតុដែលខ្លួនចង់មក លោតទឹក សម្លាប់ខ្លួនជាមួយ​កូន​ពីលើស្ពានគីហ្សូណានេះ ដោយសារតែ​មានវិបត្តិគ្រួសារ។ក្រោយដឹងមូលហេតុ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ​បានឲ្យ​សមត្ថកិច្ចក្រុង ជួយពន្យល់ណែនាំ អប់រំគាត់ រហូតគាត់បានកែប្រែគំនិត ដើម្បីរស់នៅ​បន្តចិញ្ចឹមមើលថែកូនវិញ ហើយកម្លាំងនគរបាលក្រុង បាន​ដូនគាត់ត្រលប់ទៅបន្ទប់ជួលវិញដោយសុវត្តិភាព

ញាក់សាច់ពិតជាមិនធម្មតា​ ជនជាតិចិន បើករថយន្តដេញកាប់គ្នា ដូចរឿងហូលីវូដ ផ្អើលនៅ ប៉ាតាយ៉ា(មានវីឌីអូ)

ថៃ៖ ថ្មីៗនេះ បក្ខពួកជនជាតិចិនមួយក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ ដោយម្នាក់ៗប្រដាប់ដោយកាំបិតគ្រប់ដៃ ដែលសកម្មភាពនេះបានកើតឡើង តាមផ្លូវនៅក្នុងតំប់ឆ្នេរ ប៉ាតាយ៉ា ប្រទេសថៃ​ ។ យោងតាមសកម្មភាពដែលថតបានបានបង្ហាញឲ្យឃើញថា ជនជាតិចិនបានបើករថយន្តប្រដេញគ្នា ដូចនៅក្នុងរឿងវាយប្រហារ យ៉ាងដូច្នេះដែរ ។

បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅក្នុងករណីហិង្សានេះ មានជនជាតិចិន ២នាក់រងរបួសធ្ងន់ ហើយសមត្ថកិច្ចក៏បានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាកសឺដេស ប៊ីន និងរថយន្តតូយ៉ូ តូរីស មួយគ្រឿងទៀត ព្រមទាំងជនជាតិចិនចំនួន ២នាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ ។ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួន ជនជាតិចិនដែលឃាត់ខ្លួនបាននោះ ព្រមទាំងរថយន្តទាំងពីរគ្រឿង ទៅប៉ុស្ដិ៍ប៉ូលិស ដើម្បីរង់ចាំចាត់ការតាមច្បាប់ ៕ប្រភព៖ kapook

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FWorkpointNews%2Fvideos%2F314144585876385%2F&show_text=0&width=560

តើពិតទេ រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បីខ្លំាង ​កាន់តែ​លេង​ចរិតនោះ ?

​នៅក្នុង​ថ្ងៃ​មង្គលការ​របស់ នី រតនា មាន​តារា​ល្បីៗ​ជាច្រើន​ចូលរួម​អបអរសាទរ ជាពិសេស​វត្តមាន​តារា​ចម្រៀង​វ័យក្មេង រ៉េ​ង ស៊ូ​ហ្សា​ណា ពិតជា​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ដោយសារ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ប្រៀបដូចជា​កូនកាត់​បរទេស ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ​គឺ​តារា​វ័យក្មេង​រូបនេះ មិនបាន​អើ​ពើ ឬ ​ថតរូប​ជា​អ្នក​ជុំវិញខ្លួន​ឡើយ រហូត​ធ្វើឱ្យ​មានការ​លើកឡើងថា រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បី​កាន់តែ​លេង​ចរិត ។​

​គ្រាន់តែ រ៉េត ស៊ូ​ហ្សា​ណា ឈាន​ជើង​ចូលដល់​មុខ​រោងការ​របស់ នី រតនា ភ្លាម បានធ្វើឱ្យ​អ្នកចូលរួម​ចោល​កន្ទុយភ្នែក​មើល​នាង​គ្រប់ៗ​គ្នា ហើយ​ម្នាក់ៗ​ថែមទាំង សរសើរ​ថា រ៉េត ស៊ូ​ហ្សា​ណា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត គួរឱ្យ​ស្រឡាញ់ មើលទៅ​ដូច​កូន​បរទេស រហូត​មាន​អ្នក​ជុំវិញ​បាន​ហៅ និង សុំ​នាង​ថតរូប ប៉ុន្តែ​នាង​បែរជា​ធ្វើ​មិនឮ និង ​ប្រញាប់ប្រញាល់​ចូលទៅក្នុង​កម្មវិធី​យ៉ាង​លឿន ខុសប្លែកពីសិល្បការីនីមួយចំនួន ។​​ដោយ​មើលឃើញ​ទង្វើរ​របស់ រ៉េត ស៊ូ​ហ្សា​ណា បែបនេះ ធ្វើឱ្យ​អ្នកចូលរួម​ម្នាក់ៗ​គិតថា រ៉េត ស៊ូ​ហ្សា​ណា កាន់តែ​ល្បី​កាន់តែ​លេង​ចរិត ។ ប​ច្ច​ុប្បន្ន រ៉េត ស៊ូ​ហ្សា​ណា ជា​តារាចម្រៀង​លេចធ្លោ​មួយរូប​នៅ​ផលិតកម្មរស្មី​ហង្ស​មាស ដោយសារ​មាន​ទេពកោសល្យ​ល្អ ថែមទាំង​មាន​រូប​សម្រស់​ស្រស់​សោភា នាង​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​ហៅ​ថត​ផ្សាយពាណិជ្ជកម្ម ៕ ប្រភព : Popular Magazine