ពុទ្ធោលោកអើយ​មិនដឹង​នាង​តូច ឈឺចាប់​ប៉ុណ្ណា​ទេជាប់ដៃ​ក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ(មានវីដេអូ)

ខេត្តកោះកុង ៖ អ្នកលក់​ទឹកអំពៅ​ម្នាក់ កំពុង​កិន​អំពៅ​លក់​សុខ​ៗ ស្រាប់តែ​ក្មេង​ស្រី​ម្នាក់ មិនដឹងយ៉ាងម៉េច​រុញ​ដៃ​ចូល​ម៉ាស៊ីន​ បណ្តាល​ឱ្យ​កិន​ជាប់ដៃ​ម្ខាង រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​គល់​ស្ពាន​ខេត្តកោះកុង ។

បើ​តាម​ប្រភព​ពី ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា បង​ថា​រី សាន់ អេស​ស៊ី បាន​បង្ហោះ​វី​ដេ​អូ និង​រូបភាព យ៉ាង​ដូច្នេះ​ថា ៖ «21.01.2019 ម៉ោង​១២​ថ្ងៃត្រង់ ((​គល់​ស្ពាន​កោះកុង​)) អាណិត​ណាស់​ព្រះ​អើយ ពេល​ឃើញ​ផ្ទាល់​ភ្នែក បានដឹង​ថា​វា​ឈឺចាប់​ប៉ុនណា ក្មួយ​ស្រី​យំ​អោប​ខ្ញុំ ។ មុន​នេះ​បន្តិច ខ្ញុំ​បាន​ជិះ​កាត់​តាម​ផ្លូវ​រង្វង់​មូល​គល់​ស្ពាន​កោះកុង ខ្ញុំ​បានឃើញ​ក្មួយ​ស្រី​ម្នាក់ កំពុង​ជាប់ដៃ​ចូល​ក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ ពួក​ខ្ញុំ​ក៏​បាន​ចូល​ទៅ​ជួយ​គាស់ ទំ​រាំ​បាន​ចេញ ពួក​ខ្ញុំ​ត្រូវ​ប្រើ​ពេល​អស់​ជាង​កន្លះ​ម៉ោង ហើយ​ពេល​នេះ​ខ្ញុំ អរគុណ​បងប្អូន ដែល​ចូល​មក​ជួយ​គ្នា​ដោយ​ជោគជ័យ ហើយ​ខ្ញុំ​ក៏​ប្រាប់​បង​ម៉ូតូឌុប ដើម្បី​យក​គាត់​ទៅ​ពេទ្យ​ជា​បន្ទាន់​» ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpisith.sonboy%2Fvideos%2F2185130998393262%2F&show_text=0&width=267

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpisith.sonboy%2Fvideos%2F2185130535059975%2F&show_text=0&width=267

លោក ហេង ឡុង ប្រធានសមាគន៌សិល្បះខ្មែរ បានជួយសម្រាលបន្ទុកចេញថ្លៃថ្នាំព្យាបាល ចំណែកឯឡានរបស់លោកពូកុយ ត្រូវចំណាយជួសជុលអស់ប្រហែលជិត 1 ម៉ឺនដុល្លារ លោកហេង ឡុង នឹងប្រមែប្រមូលមិត្តភក្កិដើម្បីជួយសម្រាលបន្ទុកថ្លៃជួសជុលឡានគាត់ខ្លះ

នំពេញ យោងតាមប្រភពហ្វេសប៊ុក ហេង ឡុង ប្រធានសមាគន៌សិល្បះខ្មែរបានលើកឡើងមិននេះបន្តិចថា​”ព័ត៌មានថ្មី: ស្រណោះណាស់បងកុយចង់ឃើញសិល្បករទៅលើកទឹកចិត្តគាត់😭😭 ថ្ងៃនេះឆ្លៀតទៅសួរសុខទុក្ខបងកុយក្រោយពីជួបគ្រោះថ្នាក់បែកកង់ឡានរេទៅបុកដើមឈើ សភាពជំងឺរបស់គាត់ធូរស្រាលប៉ុន្តែស្រាំឆ្អឹងជំនីនិងរបួសដៃ សមាគមខេត្តវិញ ។ សិល្បករខ្មែរជួយសម្រាលបន្ទុកចេញថ្លៃថ្នាំព្យាបាល ចំណែកឯឡានរបស់គាត់ត្រូវចំណាយជួសជុលអស់ប្រហែលជិត 1 ម៉ឺនដុល្លារ ខ្ញុំនឹងប្រមែប្រមូលមិត្តភក្កិដើម្បីជួយសម្រាលបន្ទុកថ្លៃជួសជុលឡានគាត់ខ្លះដែរ។សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕” គូរបញ្ចាក់ឡើងវិញថា នាយ កុយ ជួបគ្រោះថ្នាក់ដោយរថយន្តបែកកង់ រ៉េទៅបុកដើមឈើខណះដែលត្រលប់មកពីកម្មវិធី ។

​ ជួយ​ស៊ែរបន្តផង​ ស្ថានភាព​ជំងឺ​នាយ​ ក្តឹប​ កាន់តែ​ធ្ងន់ធ្ងរ​ហេីយ​ ដោយពេលនេះ​ក្រុមគ្រួសារ​បាន​បញ្ចូន​ទៅ​ព្យាបាល​(មានវីដេអូ​)

កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ តារាកំប្លែងជេីងចាស់ដ៏​ល្បីឈ្មោះ​ នាយ​ ក្តឹប​ បាន​ទទួលរងនូវ​ជំងឺលេីសឈាម​ ដែលបានធ្វេីរូបលោកមានសភាព​ទ្រុឌទ្រោម​ជាខ្លាំង​ ក្រោយពេលចេញពី​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ និង​មកសម្រាក​ព្យាបាល​នៅ​ផ្ទះ​ ដែលមាន​ក្រុម​គ្រួសារ​ជាអ្នក​មេីលថែបន្ត​ផងនោះ​ ។ដោយឡែក​ ក្រោយពី​អាការៈ​របស់​លោក​បានចាប់មានភាព​ប្រសេីរវិញនោះ​ ក៏ស្រាប់តែ​កាលពី​ម្សិលមិញ​នេះ​ សភាព​ជំងឺ​របស់​តារា​កំប្លែង​រូបនេះ​ បានមានការ​រេីឡេីងសារជាថ្មី​ ដែលត្រូវ​បានក្រុម​គ្រួសារ​បានបញ្ជូនទៅព្យាបាល​ជា​បន្ទាន់​នៅប្រទេសថៃ ទាំងដែល​មិនមាន​ថវិកា​ក្នុង​ការ​ព្យាបាល​គ្រប់​គ្រាន់ផងនោះ។

ដែលនេះគឺជាការទទួលបា​ន​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ ​Huy Ou Dom​ បាន​រៀបរាប់​ថា៖​ «សូមមេត្តា​ ជួយដល់តារាកំប្លែង​ ជើងចាស់​ (នាយក្ដឹប)ផង, ក្រុមគ្រួសារគាត់​ កំពុងខ្វះខាតថវិកា​ ខ្លាំងណាស់!!!!​ នាយក្ដឹប ជាតារាកំប្លែងជើងចាស់​ ត្រូវបានសាច់​ និងក្រុមគ្រួសារ​បញ្ជូ​ទៅព្យាបាលនៅប្រទេសថៃ​

នៅថ្ងៃទី២១ ខែមករាឆ្នាំ២០១៩នេះ ដោយមានជំងឺធ្ងន់ធ្ងរ(ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង)។​ នេះបើតាមប្រភព​ ពីសាច់ញ្ញាតិ​ របស់នាយបានប្រាប់អង្គភាពសារព័ត៌មាន​ យុវជនដើម្បីកម្ពុជា​ ឱ្យដឹងនៅថ្ងៃនេះ​។​ 098996677/068886677»។ជាក់ស្តែង​នៅក្នុង​វីដេអូ​នេះ​ សូម្បី​តែលេីកដៃ​ និង​អង្គុយ​ក៏លោកមិនមាន​កម្លាំងនោះដែរ​ ។ដូចនេះ​ ប្រសិន​ជាបង​ប្អូន​ ប្រិយមិត្ត​ និង​មហាជន​មានបំណងចង់ជួយដល់រូបលោក​ អាចទំនាក់ទំនង​ទៅកាន់លេខដែលបាន​ដាក់បង្ហាញ​នៅខាងលេីនេះបាន។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuy.oudom.56%2Fvideos%2F376237869806499%2F&show_text=0&width=264

ឃើញហើយស្ទើរដាច់ខ្យល់ មង្គលការមួយនេះ គ្រាន់​តែ​គ្រឿង​អលង្ការ​ និងលុយ​ ហួសថ្លែង…(មានរូបភាពច្រើន)

ឡាវ៖ មង្គលការមួយកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ដោយកូនកម្លោះ និងកូនក្រមុំពាក់មាសស្រេចខ្លួន ជាពិសេសលុយដុល្លា ឬលុយផ្សេងៗទាំងដុំៗ ធ្វើអោយមហាជនកោតសរសើរពេញបណ្តាញសង្គម។នេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងថា រូបថតទាំងនេះគឺជាមង្គលការសេដ្ឋីឡាវ ដែលគេសង្កេតឃើញថាមានទំហំទឹកប្រាក់ប្រមាណជា១២មុឺនដុល្លា។តោះចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

ពិភពលោកនេះចង្អៀតណាស់មែនទេ បានជាបំពុលខ្ញុំឲ្យស្លាប់? សត្វឆ្កែស្លាប់ទាំងទឹកភ្នែកដោយចង់និយាយអ្វីមួយ តែនិយាយមិនចេញ

សត្វឆ្កែគឺជាសត្វមួយប្រភេទដែលគេគិតថាវាជាសត្វចេះ ដោយវាយល់ពីអារម្មណ៌របស់មនុស្សស្ទើរតែ១០០ភាគរយ នេះបើតាមការអះអាងពីអ្នកចិញ្ចឹមសត្វឆ្កែទូទៅ ហើយមួយវិញទៀតមានអ្នកចិញ្ចឹមខ្លះ ស្រលាញ់រហូតដល់ថ្នាក់យកវាទៅដេកក្បែរជាមួយទៀតផង។ តែជាអកុសលអ្វីបានជាឆ្កែមួយនេះត្រូវបានគេបំពុលស្លាប់ទៅវិញ ដោយអ្នកជិតខាងបានលឺសម្លេងវាព្រុសពីរបីថ្ងៃ។ស្រាប់តែព្រឹកឡើងក៏ឃើញវាស្លាប់បាត់ទៅហើយ ពេលភ្លាមៗនោះផងដែរវាត្រូវបានជួយសង្គ្រោះ ដោយបាញ់ទឹកដោះគោ១កំប៉ុង ប្រេងកន្លះលីត្រ ព្រមទាំងទឹកដូងផងដែរ ដាក់ចូលតាមមាត់របស់វាដើម្បីលាងសម្អាតជាតិពុលចេញ តែវិធីនេះនៅតែមិនអាចជួយវាបានទេ។

ហើយស្របពេលភ្លាមៗនោះក៏នាំវាទៅរកពេទ្យសត្វវិញម្តង។ តែតែតែវាជារឿងហួសចិត្តបំផុត ពេលទៅដល់ស្រាប់តែពេទ្យសត្វនោះទើបតែចេញទៅក្រៅផុតបាត់ទៀត ភ្លាមនោះផងដែរសត្វឆ្កែដែលគួរអោយអាណិតនោះបានដាច់ខ្យល់ស្លាប់បាត់ រឿងដែលធ្វើអោយម្ចាស់រឹតតែស្រណោះបំផុតនោះគឺវាចេះស្រក់ទឹកភ្នែកចេញមកទៀត ប្រហែលជាវាចង់និយាយអ្វីមួយហើយ តែគ្នានិយាយមិនចេញ។ ហេតុអ្វីត្រូវសំលាប់គ្នាដោយសារជាតិពុល? រឺមួយអ្នកបំពុលនោះមានបំណងអ្វីផ្សេង?

សត្វគោដើរឆ្លងផ្លូវ ត្រូវរថយន្តបុកងាប់ រកម្ចាស់មិនឃើញ អាជ្ញាធរដឹក យកទៅរក្សាទុកនៅសាលាសង្កាត់

មេគោមួយក្បាល ម្ចាស់លែងអោ​យដេីរ​​​ពាស់វាលពា​​​​​​​​​​ស់កាល​​​​​​​​​​​​​តាមផ្លូវសាធា​​​​​​​​​​​​​​​​រណះត្រូវរថ​​​​​​​​​​​​យន្តហា​​​​​​​​​​​​​​​​យឡែនឌ័រមួ​​​​​​​​​​​​​​​​​​​​​​​​​​​​យគ្រឿងបើកបុក បណ្តាល​​​​​​​​​​​ឲ្យងាប់ កាលពី​​​​​​​​​វេលាម៉ោង១​​​​​​​​​​និង៥០នា​​​​​​​​​​​ទីរំល​​​​​​​​​​​​​​​​​​​​​ងអធ្រាត្រ ចូលថ្ងៃទី២១ ខែម​​​​​​​​​​​​​​​​​​​​​ករា ឆ្នាំ២០១៩​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅតាមផ្លូវសហ​​​​​​​​​​​​​​ព័ន្ធរុស្សី ភូមិព្រៃជីសា​​​​​​​​​​​​​ក់ សង្កាត់ចោម​​​​​​​​​​​​ចៅ៣ ខណ្ឌពោធិសែ​​​​​​​​​​​​​​​​​​​នជ័យ​ រថយន្តបន្តដំណើរទៅ​បាត់។

តាមសន្តិសុខ​យាមហាង បា​​​​​​​នឲ្យដឹងថា ​​​​​​​​​​មុនកើតហេ​​​​​​​​​​​​តុ ឃើញគោ២​​​​​​​​​​ក្បាលដើរតា​​​​​​​​​​​​​​​​​​​​​មផ្លូវ ពីកើតទៅ​​​​​​​​​​លិច ​​​​​​​​​​​​​​​​​​​​​​​​​លើផ្លូវបញ្ច្រាស សសៀស្របតា​​​​​​​​​​​​មទ្រូងផ្លូវ លុះដល់ចំណុច​​​​​​​​​​​​​​​​​​​​ខាងលើ ដើរឆ្លងផ្លូវ​​​​​​​​​​​ទៅត្បូង ស្របពេលដែ​​​​​​​​​​​​រថយន្តហាយ​​​​​​​​ឡែនឌ័របើកពីលិចទៅកើត ព្យាយាម​​​​​គេ ចគោរ​​​​​​​​​​​​​​ត់កាត់មុខទើ​​​​​​បបណ្តលា​ឲ្យបុកពីចំ​​​​​​​​​​​​​​​​​ហៀងបណ្តា​​​​​​​​​​​​​​​លឲ្យបាក់​​​​​​​​​​​​​​​​​​​​​​​ជើងផ្នែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងស្តាំទាំងមុខ​​​​​ក្រោយ។ក្រោយកើត​​​​​​​​​ហេតុ រថយន្តឈប់ម្ចាស់ចុះ​​​​​​​​​​​​​មើល រកម្ចាស់​​​​​​​​​​គោមិន​​​​​​​​​​ឃើញ បន្តដំណើ​​​​​​​​​​​​រចាកចេ​​​​​​​​​​​ញទៅ​​​​​​​​​​​​​​​​​​​​​​​​​​​បាត់ សត្វគោត្រូវ​​​​​​​​​​​​​​​​​​​​​បានសមត្ថកិច្ចដឹកយ​​​​​​​​​​កមក​​​​​​​​​​​​ទរក្សាទុកនៅ​​​​​​​​​សាលា​​​​​​​​​​​​សង្កាត់ចោ​​​​​​​​​​​​​​​​​​មចៅ៣​​​​​​​​​​​​​​​​​​ ស្រាវជ្រាវរក​​​​​​​​​ម្ចាស់។

បើតាមប្រជា​​​ពលរដ្ឋវិញ បានលើក​​​​​​​​​​​​ឡើងថា ផ្លូវសហ​ព័ន្ធរុស្សី ត្រង់ចំណុច​​​​​​​​​​​​​​​​ខាងលើ និងផ្លូវទំនប់​​​​​​​​​​​​​​​​​​​​កប់ស្រូវ ភូមិ​​​​​​​​​​​​​​​​​​​​​​​​​​​សាស្រ្តខណ្ឌពោធិសែនជ័យ ​​​​​​​​​​​​សត្វ ហ្វូងគោ ឃើញដើ​​​​​​​​​​​​​​​​​​រសេរី តាមផ្លូវ ដេក​​​​​​​​​​​​​​​លើសួនច្បាររបស់សា​​​​​​​​​​​​លាក្រុង ទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យប់ថ្ងៃ គ្មានខាងណារវល់យកភ្នែក​​​​​​​​​​​​​​​​មើលទេ បង្កគ្រោះថ្នាក់ច​​​​​​​​​​​រាចរណ៍ ប៉ះពា​​​​​​​​​​​​​​​​​​​​​ល់ដល់អ្នកដំណើ​​​​​​​​​​​​​​រតាមផ្លូវ រកម្ចាស់មិ​​​​​​​​​​​​​​នឃើញ​​​​​​​​មិនដឹងថាពេល​​​​​​​​​​​​ណាទើបអាជ្ញាធរ​​​​​​​​​​មានវិធាន​​​​​​​​​​​ការ៕

រូបភាពតារាកំប្លែងនាយកុយ កាលពីនៅក្មេង និង មិនទាន់មានសាច់… តោះមើលទាំងអស់គ្នា

រូបថតជាច្រើនសន្លឹក របស់នាយកុយ កាលពីគាត់នៅក្មេងស្រស់សង្ហា បានបែកធ្លាយនិងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ូក ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ព្រើត មើលនាយកុយស្ទើរតែមិនស្គាល់ ព្រោះបើមើលតាមរូបភាព កាលពីនាយនៅកម្លោះ ពិតជាស្រស់សង្ហារមិនចាញ់តារាឥឡូវនោះឡើយ ។បើតាមប្រវត្តិខ្លះៗបានបង្ហាញថា លោកជួង ជី ហៅនាយកុយ ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេស បានស្គាល់ជាតារាកំប្លែងមួយរូប តាំងពីទស្សវត្សឆ្នាំ៨០ ហើយមុនពេលល្បី គឺលោកត្រូវបានមហាជនស្គាល់តាមរយៈ ជាតួរកំប្លែងក្នុងល្ខោនបាសាក់ ដែលចាស់ៗសម័យមុន និយមមើលស្ទើរគ្រប់ៗគ្នា ។ មិនត្រឹមតែប៉ុណ្ណោះ តារាកំប្លែងរូបនេះ ក៏ជាអ្នកកាត់សក់ដ៏ឆ្នើមមួយរូប តាំងពីវ័យក្មេងមកម្ល៉េះ ។ តោះ នាំគ្នាមើលរូបភាពនាយកុយ ពេលគាត់នៅក្មេង តើសង្ហាយ៉ាងណាទៅ?

ពុទ្ធោលោកអើយ មិនគួរណាសោះ តារាសម្ដែង ចាន់ សក្កដា ស្លាប់ទាំងវ័យក្មេងបែបនេះដោយសារ….

ហ្វេសប៊ុក៖ ពិតជាមិនគួរអោយជឿរដែលតារាសម្ដែង លោក ចាន់ សក្កដា ហៅរុន ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ជាពិសេសនោះគឺគ្រួសាររបស់គាត់មិនគួរណាបាត់បង់់សមាជិកគ្រួសារម្នាក់ យ៉ាងឆាប់រហ័សបែបនេះនោះទេ។ដោយឡែក ការស្លាប់របស់តារាវ័យក្មេងរូបនេះគឺដោយសារតែជំងឺសួត ក្រោយពេលបានក្រុមគ្រួសារបញ្ជូនចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បានរយៈពេលជាង១សប្ដាហ៍មក។ជាមួយគ្នានេះដែរការបាត់បង់ោក ចាន់ សក្កដា បានធ្វើអោយមឹត្តសិល្បះនឹងជាពិសេសក្រុមគ្រួសារគឺសោកស្ដាយខ្លាំងបំផុតដោយសារតែនៅវ័យក្មេងបែបនេះ។

រៀបមង្គលការហើយភ្លាម នី រតនា ដឹកដៃភរិយា ទៅក្រេបទឹកឃ្មុំក្រៅប្រទេស នៅឯប្រទេស…

នី រតនា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលទើបចូលរោងជ័យកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ ដោយមានការរៀបចំយ់ាងអធិកអធ័ម។ ដោយឡែកនៅព្រឹកនេះដែល គេសង្កេតឃើញគណនីរបស់បានបង្ហោះថា៖ “ទាយមើលថាពួកខ្ញុំកំពុងទៅណា?”។ ភ្លាមៗនោះមានអ្នកគាំទ្របានចូលទៅខមិនថា៖ “Honey moon, ទៅក្រេបទឹកឃ្មុំ ,សូមអោយបងទាំងពីរប្រកបដោយសុខសុវត្តិភាពនឹងរីករាយក្នុងការធ្វេីដំណេីរកំសាន្តនេះណានឹងឆាប់មានសមាជិកថ្មីតូចៗផង😝😝😝😘😘😘😘😘😘”។ គួរបញ្ជាក់ថា លោក ណី រតនាបានដឹកដៃភរិយាទៅដំណើរកំសាន្ត ក្រេបទឹកឃ្មុំនៅឯក្រៅប្រទេស ហើយប្រហែលជាទៅប្រទេសថៃតែម្តង ព្រោះលោកធ្វើដំណើរតាមជើងហោះហើយ របស់ក្រុមហ៊ុន បំាងកក អែរវេ៕

ទិដ្ឋភាពពិធីបុណ្យសព អ្នកគ្រូ គង់ ណារី តម្កល់នៅវត្តកោះ

កាលពីថ្ងៃម្សិលមិញ អ្នកគ្រូ គង់ ណារី វិរៈសិល្បការនី បានទទួលមរណៈភាពហើយ។ បន្ទាប់ពីទទួលមរណៈភាពហើយនោះ សពរបស់អ្នកគ្រូ ត្រូវបានយកទៅតម្កល់នៅវត្តកោះ សពនិងបូជា នៅថ្ងៃពុធ។បើយោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់យ៉ាងដូច្នេះថា “មកចូលរួមពិធីបុណ្យសព វិរៈសិល្បការនី អ្នកគ្រូ គង់ ណារី តម្កល់នៅវត្តកោះ សពនិងបូជា នៅថ្ងៃពុធ”។ដូចនេះសូមបងប្អូន រួមអាជីព កូនសិស្ស និងបងប្អូនដែលស្គាល់អ្នកគ្រូ បើមានបំណងចង់ចូលរួមក្នុងពិធីបុណ្យសពអ្នកគ្រូ សពអ្នកគ្រូតម្កល់នៅវត្តកោះ កុំភ្លេចចូលរួមទាំងអស់គ្នា។ សូមអរគុណ៕