ពត៏មានលំអិត ៖ អំពីមរណះភាព ខេមរៈ ស្រីពៅដែលបណ្តាលអោយបាត់បងជីវិត

ភ្នំពេញ ៖ លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោក នៅម៉ោងជាង១រសៀល ថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោក បានទទួលមរណភាពហើយ ។ ក្រុមគ្រួសាររបស់ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោល គឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។ ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន

ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ។ តែអ្វីតែស្រណោះនោះ កន្លង​ទៅ​ថ្មី​ៗ​នេះ តារាចម្រៀង ខេមរៈ ស្រី​ពៅ ធ្លាប់​បាន​ប្រកាសប្រាប់​មហាជន​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Khemarak Sereypov ថា នឹង​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ ក្រោយ​ពី​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ នាង​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ប៉ុន្មាន​សន្លឹក​ថា «​បងប្អូន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​គ្នា ប្រាកដជា​នៅ​រង់ចាំ​នាង​ខ្ញុំ ឲ្យ​មក​ចូល​សិល្បៈ​វិញ កុំ​បារម្ភ​អី​ណា នាង​ខ្ញុំ​ប្រាកដជា​ចូល​សិល្បៈ​វិញ ចង់​និយាយ​ថា​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា កុំ​ភ្លេច​ជួយ Like Comment និង Share បន្ត​ដើម្បី​ឲ្យ​បងប្អូន​បានដឹង​អស់​គ្នា​» ។

សូមចូលរួមរំលែកទុក្ខ កញ្ញាខេមរៈ ស្រីពៅ ទទួលមរណភាព

លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ។ លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»៕ ប្រភព : CNC TV

ពុទ្ធោលោកអើយ សូមជួយលោកពូក្តឹបផងកូនសប្បាយចិត្តពេលគ្រូពេទ្យប្រាប់ថា អាចព្យាបាលបាន តែប៉ាអើយ តើយើងត្រូវទៅរកប្រាក់ឯណាដល់ទៅជាង១ម៉ឺនឯណោះ

ថៃ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ពីស្ថានភាពរបស់តារាកំប្លែង លោកពូ ក្តឹប ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃ ព្រោះថាស្ថានភាពរបស់លោកពូគឺកាន់តែធ្ងន់ធ្ងរខ្លាំងហើយ។យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Na FC បានបង្ហោះសារយ៉ាងដូច្នេះថា “24.01.2019 រយៈពេលបួនថ្ងៃហើយដែល ឪ ទៅព្យាបាលជំងឺនៅឯប្រទេសថៃ🇨🇷ស្ថានភាពជំងឺឪធ្ងន់ធ្ងរ តែលោកគ្រូពេទ្យគាត់បាននិយាយប្រាប់កូនថាជំងឺឪនៅមានសង្ឃឹមអាចព្យាបាលបាន👩‍⚕️កូនសប្បាយចិត្តខ្លាំងណាស់ 😊 តែអ្វីដែលធ្វើអោយកូនកង្វល់ចិត្តនោះគឺកូនពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ ឪទេ លោកគ្រូពេទ្យបានប្រាប់ទៀតថា ស្ថានភាពជំងឺ ឪ គឺត្រូវចំណាយប្រាក់អស់ជាង 1មុឺនដុល្លារជាបន្ទាន់ តើអោយកូនទៅរកលុយនៅឯណាទៅ ឪលុយជាង1មុឺនត្រូវកាជាបន្ទាន់😭សូមមិត្តអ្នកសិល្បៈករសិល្បៈការនីមេត្តាជួយដល់លោកពុកនាងខ្ញុំផង🙏🏻🙏🏻(នាយក្ដឹប)តារាកំប្លែងជើងចាស់😭😭ជួយស៊ែរម្នាក់ »1«បានទេ🙏🏻🙏🏻»មន្ទីរពេទ្យសុរិន្ទ« នៅប្រទេស៍ថៃ»🇨🇷🇨🇷🇨🇷🇨🇷”។

តោះ ស្ដាប់វរសេនីយ៍ឯកនិយាយច្បាស់ៗ រឿងបត់ស្ដាំពេលភ្លើងស្ដុបក្រហម

តាម​មាត្រា​ទី​ ១១ នៃ​ច្បាប់​ចរាចរណ៍​ដី​គោក​ ​បាន​ចែង​ថា​ពន្លឺ​ភ្លើង​ពណ៌​ក្រហម​ជា​សញ្ញា​ឃាត់​អោយ​ឈប់ អ្នក​បើក​បរ​ត្រូវ​ឈប់​នៅ​មុខ​ខ្សែ​បន្ទាត់​គំនូស​ជាប់​ពណ៌​ស​កាត់​ទទឹង​ទ្រូង​ផ្លូវ​ឬ​មុខ​គំនូស​សម្រាប់​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់ ។ បើ​គ្មាន​ឧបសគ្គ​ នៅ​ខាង​មុខ យាន​ជំនិះ​ខាង​ស្ដាំ​បំផុត​អាច​បត់​ស្ដាំ​បាន​ដោយ​ប្រុង​ប្រយ័ត្ន លើក​លែង​តែ​មាន​ភ្លើង​សញ្ញា​ព្រួញ​ក្រហម​ហាម​បត់​ស្កាំ។ក្នុង​កម្មវិធី​បេសកកម្ម​ប្រចាំ​សប្ដាហ៍​របស់​ទូរទស្សន៍​ PNN លោក​វរសេនីយ៍ឯក ថី វិសាល​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​​​បក​ស្រាយ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ជុំវិញ​​ការ​បត់​ស្ដាំ​នៅ​ពេល​ភ្លើង​​ចរាចរណ៍​លោត​ពន្លឺ​ក្រហម។​​​​​លោក​បាន​បក​ស្រាយ​ថា​ ក្នុង​ករណី​ដែល​ភ្លើង​ចរាចរណ៍​លោត​ពន្លឺ​ក្រហម​ អ្នក​អាច​បើកបរ​អាច​បត់​ស្ដាំ​បាន​ ប្រសិន​បើ​ច្បាស់​ថា​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ​។ លោក​ គង់ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ក៏​បាន​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​អ្នក​អនុវត្តច្បាប់​មួយ​ចំនួន​បាន​កេង​ប្រយោជន៍​លើ​ចំណុច​នេះ។​​​​ក្នុង​ករណី​ដែល​នៅ​​ខាង​ស្ដាំ​នៃ​​​ភ្លើង​ចរាចរណ៍​មាន​សញ្ញា​ព្រួញ អ្នក​បើកបរ​ត្រូវ​គោរព​ទៅ​តាម​សញ្ញា​ព្រួញ​នោះ ថា​អាច​បត់​ស្ដាំ​បាន​​ឬ​មិន​បាន។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​​វរសេនីយ៍ឯក ថី វិសាល។

​​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​ក៏​មាន​រៀបរាប់​លើ​ករណី​ជា​ច្រើន​ទៀត​ផង​ដែរ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMissionOfTheWeek%2Fvideos%2F406024879967508%2F&show_text=0&width=560

ទីបំផុត ឌី​ជេ ណា​ណា ចូលរោងការថ្ងៃនេះហើយអ្វីពិសេសនោះមង្គលការរបស់ខ្លួន គឺមិនបម្រើគ្រឿងស្រវឹងឡើយ

ប្រិយមិត្តពិតជាបានស្គាល់ហើយ VJ NaNa ដែលមានឈ្មោះពិត កញ្ញា នាង សុវ៉ាតនា កញ្ញាជាពិការនី មួយរូបរបស់ទូរទ្សន៍ MyTV ក្នុងកម្មវិធី #ជោគជ័យ ភាគច្រើនមនុស្សក្នុងស្រទាប់យុវវ័យ ណាណា ជារៀមច្បងមួយរូបដែលតែងតែជួយដោះស្រាយនូវវិបត្តិស្នេហា និងបញ្ហាជាច្រើនដល់ពួកគេតាមរយៈវិទ្យុ ទូរទ្សន៍ និងហ្វេសប៊ុកជាដើម។ ក្រៅពី ការងារជាអ្នកដោះស្រាយវិបត្តិស្នេហា កញ្ញា នាង សុវ៉ាតនា ក៏កំពុងមានឈ្មោះបោះសំឡេងខ្លាំងផងដែរ នៅក្នុងពិភពការងារ ជាពិធីការនីភាសាខ្មែរ ឬអង់គ្លេស សម្រាប់កម្មវិធីផ្សេងៗ បើនិយាយស្រួលស្តាប់គឺMC តែម្តង។មុននិងឈានដល់ការសំរេចចិត្តរៀប ការនេះ ណាណា និងមិត្តប្រុសបានស្គាល់គ្នាជាង១០ឆ្នាំហើយ និងបានឆ្លងកាត់ការតស៊ូជាមួយគ្នាជាច្រើនផងដែរ។ គឺអ្នកទាំងពីរបានរស់នៅឆ្ងាយពីរគ្នាររាប់ឆ្នាំដោយមិត្តប្រុស ឈ្មោះ ហាក់ បញ្ញារ័ត្ន ត្រូវបានទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី៕គូរបញ្ចាក់ផងដែរថា ណាណា បានសម្រេចចិត្តចូលរោងការហើយនៅថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩នេះហើយ។មួយវិញទៀតអ្វីដែលបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ថែមទៀតនោះគឺ ពិធីមង្គលការមួយនេះមិនពិសារគ្រឿងស្រវឹងឡើយ ដោយម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ngeth Ung បានបញ្ជាក់បន្ថែមថា៖ “DJ ណាណា កញ្ញា នាងសុវ៉ាតនា ចូលរោងការហើយថ្ងៃនេះ (ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩) អ្វីដែលល្អនោះនៅក្នុងធៀបការគឺបញ្ជាក់យ៉ាងច្បាស់គឺកម្មវិធីនេះមិនពិសារគ្រឿងស្រវឹងឡើយ។ ជាគំរូ ដ៏ល្អមួយក្នុងការចូលរួមកាត់បន្ថយគ្រឿងស្រវឹង និងជាសារមួយដ៏មានអត្ថន័យសម្រាប់យុវជន។”៕

ព្រឺសម្បុរខ្ញាក់ នាយ កុយ បានទម្លាយអាថ៌កំបាំងដ៏សែនរន្ធត់មួយមុនពេលគាត់គ្រោះថ្នាក់និយាយសុទ្ធតែផ្លូវងងឹត

ប្រិយមិត្តបានដឹងហើយថា មានចំងល់ជាច្រើនក្រោយពីឃើញនាយ កុយ ពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ ព្រោះថាតាមសភាពឡានរបស់គាត់គឺពុំសមហេតុផលដូច្នេះឡើយ ឡាននោះស្ទើរតែខ្ទេចទាំងស្រង់ទៅហើយ តែមនុស្សពុំមានអ្វីគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ ជាពិសេស នៅមុននេះបន្តិច នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក ហេង ឡុង បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតហើយទាក់ទងរឿងរបស់ នាយ កុយ ដែលទើបបានទំលាយរឿងមួយដែលស្តាប់មើលទៅពិតជាព្រឺសម្បុរសខ្លាំងណាស់។ ដោយក្នុងនោះ លោក ហេង ឡុង បានសរសេរថា៖

“បងកុយបានទម្លាយអាថ៌កំបាំងដ៏សែនរន្ធត់មួយថា មានអរូបីគោះកញ្ចក់ឡានគាត់ពីរដងមុននឹងបែកកង់។ នៅពេលដែលគាត់ងងុយគេងគាត់បានអែបឡានចតដើម្បីសម្រាកនៅវេលាម៉ោង4ទៀបភ្លឺ ប៉ុន្តែរឿងដែលមិននឹកស្មានដល់ គឺមានអ្នកគួរគោះកញ្ចក់ឡានគាត់ពីរដង គាត់ដើររកមើលជុំវិញឡានគ្មានឃើញអ្វីសោះ គាត់ក៏បានសន្និដ្ឋានថាប្រហែលជាគេ (អរូបី) មិនចង់ឲ្យយើងសម្រាកនៅទីកន្លែងនេះហើយ ទើបគាត់សម្រេចចិត្តបន្តរតំណើរទៅមុខទៀត នៅពេលធ្វើដំណើរបានបន្តិចស្រាប់តែបែកកង់តែម្ដង។បន្ទាប់ពីមានការអំពាវនាវអំពីខ្ញុំបាទ សុំឱ្យសិល្បករសិល្បការិនីទៅសួរសុខទុក្ខបងកុយ ឃើញថាមានបងប្អូនយើងបានទៅលើកទឹកចិត្តគាត់ជាច្រើន ក្នុងនោះដែរ​ ក៏មានប្រពន្ធខ្ញុំបាទរួមជាមួយបងប្អូនសិល្ប:ផ្សេងទៀត រំភេីបណាស់”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ នៅលើផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រេទៅបុកដើមឈើមួយកន្លែងនោះដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែង ហើយអ្នកបើកបរ ដោយឈ្មោះ ជួង ជី ហៅនាយកុយ ដែលជាតារាកំប្លែងបានរងរបួសកែងដៃស្តាំលក្ខណៈស្រាល ចំណែកអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ជាតារាកំប្លែងគឺគ្មានរបួសទេ៕

នារីអាយុ ១៨ឆ្នាំម្នាក់ ជឿជាក់លើសង្សារខ្លួនដោយទៅផ្ទះសំណាក់ជាមួយគ្នា ពេលទៅដល់ ស្រាប់តែសង្សាបែរជា…..

នៅប៉ុស្តិប៉ូលីស រ៉ាត់តាក់ណាធិបេត ខេត្ត នុនថាក់បុរី ប៉ូលីសស៊ើបអង្កេត បានចាប់ខ្លួនជនល្មើស ៤នាក់ ឈ្មោះ ១ នាយ ក្រៃរក្ស កែវខាំផែង អាយុ ១៩ឆ្នាំ អ្នកខេត្ត នុនថាក់បុរី ២ នាយ សៈរ៉ាវុធ ឬ កត វិធីចម្រើន អាយុ ២២ឆ្នាំ អ្នកស្រុក នុនថាក់បុរី ៣ នាយ អាក់ណាន់ ឬ ក្វាង បួរកៅ អាយុ ១៩ឆ្នាំ អ្នកខេត្ត នុនថាក់បុរី និងនាយ បួន ប៉ាន់ដែង អាយុ ៤៧ឆ្នាំ ពីបទព្រួតគ្នារំលោភអ្នកនាង ណយ (នាមសន្និដ្នាន) អាយុ ១៨ឆ្នាំ អ្នកខេត្ត នុនថាក់បុរី ដើម្បីប្ដឹងឡើងតុលាការ ហើយនៅមានជនជាប់ចោទដែលរត់គេច ២នាក់ទៀងគឺ ១ នាយ ណាត់ថៈផុង កាន់ថួង អាយុ ២២ឆ្នាំ ២ នាយ តាក់វ៉ាន់ ផាន់ក្រាក់ថូ អាយុ ២០ឆ្នាំ ។

ជនទាំងអស់នេះត្រូវបានជាប់ចោទពីបទ “ រួមគ្នារំលោភនារីដ៏ទៃដែលមិនមែនជាភរិយាខ្លួន “មានលក្ខណៈជាការរួមភេទជាក្រុម “ តាមមាត្រា 276 អ្នកណារំលោភអ្នកដ៏ទៃដោយប្រការណាមួយ ដោយប្រើកម្លាំងបាយដោយអ្នកដ៏ទៃនោះស្ថិតនៅក្នុងសភាពមិនអាចតបតបាន ឬធ្វើអោយអ្នកដ៏ទៃនោះយល់ច្រឡំថា ខ្លួនជាបុគ្គលផ្សេងត្រូវមានទោសជាប់គុកចាប់ពី 4-20 និងពិន័យជាទឹកប្រាក់ចាប់ពី 8,000-40,000 បាត ។សម្រាប់ក្ដីនេះកើតឡើងកាលពីវេលាម៉ោង 23.00នាទី ថ្ងៃទី ៧ មេសា កន្លងមក ។ ប៉ូលីសបានទទួលបណ្ដឹងពីជនរងគ្រោះគឺអ្នកនាងណយ ថា កាលពីក្បាលព្រលប់ថ្ងៃទី ៧ មេសា កន្លងមកវេលាម៉ោងប្រហែល 18.00នាទី ខ្លួនត្រូវនាយ សៈរ៉ាវុធ ឬហៅថា កត ដែលស្គាលគ្នា ជិះម៉ូតូមកទទួលខ្លួននៅមុខផ្ទះ ដោយប្រាប់ថានាំទៅជិះម៉ូតូដើរលេង ដោយខ្លួនស្គាល់នាយសៈរ៉ាវុធច្បាស់ ទើបជឿទុកចិត្ត ព្រមជិះម៉ូតូទៅជាមួយ ក្រោយមកនាយសៈរ៉ាវុធក៏នាំគ្នាទៅផ្ទះសំណាក់មួយដែលគ្មានលេខ ផ្លូវ សៀងមឿង នុនថាក់បុរី ១៥ ផ្លូវបែកជា ៨ ដែលមានក្រុមមិត្តភក្ដិនាយសៈរ៉ាវុធអង្គុយផឹកស្រារងចាំចំនួន ៥នាក់ ។

ក្រោយមកក្រុមមិត្តភក្ដិនាយសៈរ៉ាវុធ បានប្រើកម្លាំងបាយរំលោភខ្លួនរហូតបានសម្រេច ដោយនាយសៈរ៉ាវុធ ឈរចាំមើល ក្រោយមិត្តនាយសៈរ៉ាវុធរំលោភគ្រប់គ្នាហើយ នាយសៈរ៉ាវុធបានជិះម៉ូតូជូនខ្លួនត្រឡប់មកផ្ទះវិញ ព្រមទាំងនិយាយគម្រាមមិនអោយយករឿងខាងលើទៅប្រាប់អ្នកណា ទើបខ្លួនយករឿងហេតុទាំងអស់នោះទៅប្រាប់ម្ដាយ មុននឹងសម្រេចចិត្តចូលមកប្ដឹងប៉ូលីសអោយប៉ូលីសចាប់ខ្លួនក្រុមជនល្មើសទាំងអស់នោះដំណើតក្ដីតាមផ្លួវច្បាប់ ។ក្រោយពីបានទទួលបណ្ដឹងប៉ូលីសបានប្រមូលភ័ស្តុតាងនិងសាក្សី ព្រមទាំងនាំជនរងគ្រោះទៅត្រួតពិនិត្យរាងកាយនៅមន្ទីរពេទ្យមុននឹងនាំកម្លាំងទៅចាប់ខ្លួនក្រុមជនល្មើសដែលរួមគ្នាបង្កហេតុបាន ៣នាក់ មុននាំខ្លួនទៅធ្វើបែបបទសារភាពនៅកន្លែងកើតហេតុ ខណៈពេលដែលនាយ បួន ប៉ាន់ដែង អាយុ ៤៧ឆ្នាំ ជនល្មើសទី ៤ បានទាក់ទងចូលមកប្រគល់ខ្លួននិងបានបដិសេធគ្រប់បទចោទប្រកាន់ ។ ចំណែកជនល្មើស ២នាក់ទៀត នៅរត់គេចនៅឡើយ ទើបប៉ូលីសុំដីកាពីតុលាការខេត្ត នុនថាក់បុរី ដើម្បីតាមដានចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ប្រភព៖ ytfb

អ្នកជួបផ្ទាល់បានយល់មានអារម្មណ៍ថាឈឺចាប់ខ្លាំងយ៉ាងណា ចាប់ពីពេលនេះទៅ បងត្រូវរៀនរស់ម្នាក់ឯង ព្រោះពេលនេះអូនបិតភ្នែករហូតហើយ….

ថ្មីៗនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sarim Ry គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនបន្ទាប់ពីមនុស្សជាទីស្រឡាញ់របស់គាត់បានចាក់ចេញពីគាត់ដោយគ្នាមថ្ងៃត្រលប់ ដោយសារនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានធ្វើឲ្យនាបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ តែម្តង ។ជាក់ស្តែងបុរសខាងលើគាត់បានបង្ហោះសារយ៉ាងដូច្នេះថា វាហាក់បីដូចជាលឿនពេកមែនបងស្ទើតែមិនជឿថាវាជាការពិតទេ😭តែបើអូនហត់ហើយអូនសម្រាកចុះណាអូនសម្លាញ់ព្រោះអូនហត់ពេកហើយ😭បងដឹងបងអត់បន្ទោសអូនទេ😭៕ អូនទៅអោយបានសុខកុំមានចិត្តអាលោះអាល័យអ្វីអោយសោះណាអូនសម្លាញ់💝៕ បើមានជាតិមុខសូមអោយអូនជួបតែរឿងល្អក្នុងជីវិតដូចអំពើល្អរបស់អូនណា🙏🙏🙏៕ បងពិតជាមានសំណាងណាស់ដែរបានស្គាល់អូន💝៕ អូនជាមនុស្សល្អបំផុតសម្រាប់បង💝៕ បងនឹងចងចាំការស្រលាញ់មួយនេះទុកក្នុងបេះដូងបងជានិច្ច💝៕
បងមិនអាចធ្វើអ្វីបានក្រៅពីសំលឹងមើលរូបថតហើយនឹកអាល័យចំពោះរូបអូនបងពិតជាសោកស្ដាយអូនខ្លាំណាស់តែអូនកុំបារម្ភពីបងអីណាបងអត់អីទេ😭 បងសប្បាយចិត្តវិញទេដែរអូនទៅបានសុខនោះទៅអោយបានសុខណាអូនសម្លាញ់💝😭😭😭 លាហើយលារហូតហើយ 😭😭😭”។

បន្ទាប់ពីបានអានសាររបស់គាត់ហើយ គឺមានអារម្មណ៍ថា ឈឺចាប់ខ្លាំងណាស់ដោយសារតែនៅពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ ភ្លាមៗខ្លាំងពេកដូច្នេះហើយទើបធ្វើឲ្យមានអារម្មណ៍ថាក្តុកក្តួល ភ្លាមៗបែបនិងគាត់ពិតជាពិបាកធ្វើចិត្តខ្លាំងណាស់ តែយ៉ាងណាក៍សូមលើកទឹកចិត្តបងប្រុស រឹងមាំ ហើយព្យាយាមកាត់រៀនរស់ដោយគ្នាននាងនៅក្បែរ និងត្រូវតែទទួលស្គាល់ការពិតថា នាងបានលាបងទៅរហូតហើយ លែងបានឃើញនាងទៀតហើយ បានត្រឹមតែសម្លឹងរូបថត…….។ដូច្នេះហើយនៅពេលដែរបងប្អូន ធ្វើដំណើរទៅណាមកណាសូមមេត្តាបង្កើតការប្រុងប្រយ័ត្ន គ្រោះថ្នាក់ចរាចរណ៍អាចឆក់យកអាយុជីវិត របស់បងប្អូនបានគ្រប់ពេវេលា ។

ពុទ្ធោលោកអើយ មុនដំបូងរលាកបំពង់កធម្មតាដល់ពេលប្រើថ្នាំទៅក្លាយជាបែបនេះទៅវិញ…

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Sinaroth Ran បាននិយាយថា « ដំបូងរលាកបំពង់កទេ រួចហេីយក៍ផ្សំថ្នាំលេប ក្រោយលេបថ្នាំបានបួនម៉ោងហេីយក្លាយទៅជាចឹងទៅមិនដឹងកេីតអីទេសូមបងប្អូនពូមីងជួយ គាត់ផង » ។បន្ទាប់ពីឃើញរឿងនេះ ធ្វើឲ្យមហាជនជាច្រើនបណ្ដាញសង្គមហ្វេសប៊ុក អាណិតខ្លោចចិត្ត និងបានចែករំលែកជាង ៦០០០ដង ហើយនៅក្នុងនោះក៏មានខមិនមួយចំនួនធំ ថាក្មេងប្រុសម្នាក់នេះប្រតិកម្មថ្នាំ។

ប៉ុន្តែមានម្ចាស់គណនីឈ្មោះ Jee Thea បានខមិនថា « ព្រោះកូនញុំធ្លាប់ប្រតិកម្មចឹងហើយពេទ្យអោយញុំក៍ជាវិញ ព្រោះធ្លាប់មានបទពិសោធ» ឯម្ចាស់គណនី អុិន សុធារម្យ ថា «ប្រតិកមមជាតិថ្នាំជាមួយគ្រាប់ឈាមក្រហមហេីយ​ បានរលាកស្បែកបែបណឹង »ហើយនៅមានការខមិនរបស់ប្រិយមិត្តជាច្រើន។ ទោះជាយ៉ាងសូមបងពិចារណាដោយខ្លួនឯងចុះតើក្មេងនេះមកពីបញ្ហាអ្វី? បញ្ហាដែលគិតនោះគឺអាណិតក្មេងដែលបានកើតមកលើរូបគាត់បែបនេះ!

មកមើលម៉ូតូរបស់តារាកំប្លែង ប៊ូ រ៉ាជីម ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់មែន…អស់ទាស់

ហ្វេស​ប៊ុក៖​ ប្រិយមឹត្តនៅចាំទេតារាកំប្លែងលោក ប៊ូ រ៉ាជីម មានរហ័សនាមថា «មុខខ្មោច» ដែលមើលទៅគួរអោយអាណិតជាងគេក្នុងចំណោមអ្នកសិល្បះ ហើយជីវភាពរបស់គាត់ក៏មិនសូវជាធុធារដែរ។តែសមត្តភាពរបស់គាត់ក៏មិនធម្មតាដែរគឺភាពទាក់ទាញដល់ទស្សនិកជនផងនោះភាគច្រើនគាត់ត្រូវគេចាត់អោយសម្តែងជាតួខ្មោច។ គាត់ក៏ធ្លាប់គីជាបេក្ខជនមួយរូបក្នុងកម្មវិធី “ប្រាជ្ញកំប្លែង” របស់ស្ថានីយទូរទស្សន៍ MYTV ក៏ក្លាយជាតារាកំប្លែងប្រចាំ CBS ផងដែរ។យោងតាម ប៊ូ រ៉ាជីម បានបង្ហើបប្រាប់ MYTV Plus ថា «សព្វថ្ងៃនេះលោកកំពុងតែមានភាពលំបាក ដោយខ្វះខាតថវិកាមួយចំនួនសំរាប់ផ្គត់ផ្គង់គ្រួសារ សូម្បីតែម៉ូតូក៏មិនទាន់សម័យដូចគេដែរ» ។ ក្រៅពីអ្នកកំប្លែងលោកក៏មានតួរនាទីជាកម្មករតុបតែងឆាករបស់ទូរទស្សន៍ដែរហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងដោយសារគាត់មានភាពច្នៃប្រឌិតខ្ពស់។ងាកមកមើលម៉ូតូរបស់លោកម៉ាក់ Fino ស៊េរីចាស់វិញលោកប៊ូរ៉ាជីមខិតខំច្នៃដាក់រោមសត្វថែមទាំងស្នែងគោក្របីដើម្បីប្រិយមឹត្តបានដឹងថាលោកជាតារាកំប្លែងមុខខ្មោចដែរ។ប្រភព ctn