ស្រណោះណាស់!! ពេលលឺម្ដាយហៅកូនអោយឡើងឡានមកផ្ទះវិញ

ប្រិយមិត្តបានដឹងហើយ នៅដំណឹងក្រៀមក្រំ របស់ស្រីពៅនោះយ៉ាងណាមិញ ថ្មីៗនេះ​តាម រយ់ៈគណនេយ្យហ្វេសបុកមួយឈ្មោះថា Mrr Nov ដែលបង្ហោះវីដេអូស្តីពីសកម្មភាពចុងក្រោយ នៃការនាំយកសពតារាចម្រៀងខេមរៈ សេរីពៅ មកកាន់ប្រទេសកម្ពុជា ក្នុងនោះផងដែរ មានការធ្វើពិធីបែបសាសនា ដោយព្រះសង្ឃជាច្រើនអង្គ បានសូមមន្តក្នុងការ​ ឧទ្ទិសវិញ្ញាណក្ខ័ណ្ណរបស់ខមរៈ សេរីពៅ មកកាន់ស្រុកកំណើតវិញ។ ក្នុង​វីដេអូ​នោះផងដែរ ​ម្ដាយ​របស់​​​សព​​បាន​​អើត​មើល​មុខ​កូន ហើយ​ពោល​ពាក្យ​ទាំង​ក្ដុក​ក្ដួល​ថា ​ទៅ​ផ្ទះ​យើង​វិញ ពៅ​…។គូរប្ញចាក់ថា កញ្ញា បានទៅប្រទេស ឥណ្ឌា ចំនួន២ខែមកហើយគីតចាប់ពីអាការះធ្ងន់ធ្ងរមក រីឯបងប្អូនសាច់ញាតិកំពង់តែរង់ចំា នៅប្រទេសកម្ពុជា ផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនា វីឌីអូខាងក្រោម៖

លោក ខេមរៈ សេរីមន្ត​​​​ ថាសពប្អូនស្រី​និងយកមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែក

ភ្នំពេញ៖​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ និងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកផ្ទាល់តែម្តង ដែលស្ថិតនៅជិតវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ​ ៕ នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយលោក សុវណ្ណរឹទ្ធី លោកខេមរៈ សេរីមន្ត បានបង្ហើបអោយដឹងថា នៅថ្ងៃចុងបញ្ចប់ក្រោយពីពិធីបូរជាប្អូនស្រីលោករួច លោកនឹងផ្តល់បទសម្ភាសន៍អោយក្រុម ការងារ TVFB ជុំវិញរឿងរ៉ាវនៃរបស់ខេមរៈ ស្រីពៅ ប្អូនស្រីរបស់លោក ក្នុងនោះគឺមានសារដាស់តឿនមួយចំនួនផងដែរ។ តែទោះជាយ៉ាងណានៅពេលនេះ លោកសូមរៀបចំបុណ្យប្អូនលោកអោយហើយសិន។លោក​ ខេមរៈ​ សិរីមន្ត​ បានប្រាប់មក​ TVFB ទាំងសម្លេងរន្ឋត់ចិត្ត​និងមិនអាចទទួលយកបាន​ នៅកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទអោយដឹងថា​ នៅវេលាយប់ស្អែកថ្ងៃអាទិត្យ​ ប្អូនស្រីរបស់គាត់​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ និងដឹកបញ្ជូនមកដល់ប្រទេសកម្ពុជាវិញហេីយ​ ។គូរបញ្ចាក់ផងដែរថា កញ្ញា បានទៅប្រទេស ឥណ្ឌា ចំនួន២ខែមកហើយគីតចាប់ពីជំងឺធ្វើទុក្ខខ្លំាង មក

នេះហើយទឹកចិត្តបងប្រុស លោកខេមរៈ សិរីមន្ត រង់ចំាប្អូនស្រីទំាងទឹកមុខស្រពាប់ស្រពោន…(មានរូបភាព)

ក្រុមគ្រួសារក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលកំពុងរៀបចំសម្រាប់ទទួល ខេមរៈ ស្រីពៅ អ្វីដែលគួរឲ្យស្រណោះនោះគេសង្កេតនោះគឺ ខេមរៈ សិរីមន្ត បង្ហាញទឹកមុខស្រពាប់ស្រពោនខណៈរង់ចាំសពប្អូនស្រីនៅរោងបុណ្យ។ផងដែរ យ៉ាងណាមិញ តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកដល់គេហះដ្ធាននៅថ្ងៃស្អែកនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ទើរទប់ទឹកភ្នែកមិនបាន ពេលឃើញវីដេអូបង្ហាញមុខរបស់សព ខេមរៈ ស្រីពៅ (មានវីឌីអូ)

សពរបស់តារាចម្រៀង ខេមរះ ស្រីពៅ កំពុងតែធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយបងប្រុសរបស់នាង ខេមរ: ភារុណ បានទៅទទួលនាង នៅប្រទេសឥណ្ឌា ដោយផ្ទាល់ ដើម្បីនាំប្អូនរបស់គាត់ មកធ្វើបុណ្យ នៅផ្ទះរបស់លោក ខេមរ: សេរីមន្ត ដែលស្ថិតនៅជិះ ចំការព្រីង។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNisaiFever%2Fvideos%2F248569329368455%2F&show_text=0&width=560

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ចូលរួមរំលែកទុក្ខ កញ្ញា ខេមរ: ស្រីពៅ ដោយមានប្រសាសន៍…

នៅព្រឹកថ្ងៃនេះដែរ សពរបស់តារាចម្រៀង ខេមរះ ស្រីពៅ កំពុងតែធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយបងប្រុសរបស់នាង ខេមរ: ភារុណ បានទៅទទួលនាង នៅប្រទេសឥណ្ឌា ដោយផ្ទាល់ ដើម្បីនាំប្អូនរបស់គាត់ មកធ្វើបុណ្យ នៅផ្ទះរបស់លោក ខេមរ: សេរីមន្ត ដែលស្ថិតនៅជិះ ចំការព្រីង។ក្នុងនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅពេលដែលបានទទួលដំណឹងមរណភាពរបស់ ខេមរ: ស្រីពៅ សម្តេច សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព ដោយកញ្ញា ខេមរៈ ស្រីពៅ គឺជាតារាចម្រៀងល្បីមួយរូបនៅកម្ពុជា។

ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «មរណភាព របស់កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹម តែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ ប្រកបដោយ កតញ្ញូតាធម៌ចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការ បាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់ បង់នូវធនធានមនុស្ស ដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅក្នុងវិស័យ សិល្បៈផងដែរ។ សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធកញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។គួរបញ្ញាក់ផងដែរថា ខេមរ: ស្រីពៅ បានទទួមរណភាពនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា ដោយសារតែជំងឺក្រលៀន ហើយនិងសួតធ្ងន់ធ្ងរ។ កញ្ញាខេមរ: ស្រីពៅ ទទួលមរណភាពក្នុងវ័យ ២៦ឆ្នាំ ខណះពេលដែលធ្លាក់ខ្លួនឈឺអស់រយះពេល ៤ឆ្នាំ។

សិល្បការិនី កញ្ញាមាស សុខសោភា បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង ក្រោយពេលទទួលបានដំណឹងមរណៈភាពរបស់កញ្ញាខេមរៈ ស្រីពៅ

ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមរបស់តារាល្បី និងជាមិត្តរួមអាជីព បាសម្តែងការសោកស្តាយចំពោះគ្រួសារលោក ខេមរៈ សិរីមន្ត ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នោះគឺកញ្ញា ខេមរៈ ស្រីពៅ ដែលជាតារាដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា។

ខណៈពេលនេះ កញ្ញាមាស សុខសោភា បានសម្តែងការសោកស្តាយចំពោះគ្រួសារនៃសព ព្រមទាំងចូលរួមរំលែកទុក្ខផងដែរដោយផុសនៅលើ បណ្តាញសង្គម facebook ” បងពិតជាមានអារម្មណ៍រន្ធត់ក្តុកក្តួលក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ប្អូនស្រី ខេមរៈ ស្រីពៅ ។ សម្រាប់បង ប្អូនស្រី គឺជាក្មេងស្រីគួរអោយស្រលាញ់ម្នាក់ គ្រប់ពេលបងនិយាយលេងក្រោយឆាកតន្រី្ត ប្អូនតែងតែសើចសប្បាយ រីករាយ ពោរពេញដោយស្នាមញញឹម ប្អូនតែងតែគោរពបងៗសិល្បៈរាមច្បង ទោះប្អូនមិនសូវចេះនិយាយច្រើនតែប្អូនចូលចិត្តការសប្បាយជាមួយបងៗសិល្បៈ.. នៅពេលដែលបាត់វត្តមានប្អូនពីសិល្បៈរយៈពេល ៣ ទៅ ៤ ឆ្នាំនេះ មហាជនក៏ដូចជាបងៗអ្នកសិល្បៈតែងតែបារម្ភពីសុខទុក្ខរបស់ប្អូន ចង់ជួបប្អូនតែគ្មានឱកាសនិងបានជួប រហូតបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ បងស្ទើរតែមិនជឿព័ត៌មានមួយនេះ ។ ជាចុងក្រោយបងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនស្រី ខេមរះ ស្រីពៅ ហើយសូមប្អូនទៅកាន់សុគតិភព កើតជាតិណាៗសូមកុំអោយអភ័ព្វដូចជាតិនេះ ..បង និង មហាជនគ្រប់រូបនិងចងចាំប្អូនស្រីទុកក្នុងចិត្តជារៀងរហូត….#rip #sundayproduction 🙏🙏🙏”

ក្តៅៗ សពរបស់ ខេមរះ ស្រីពៅ បានធ្វើដំនើរចេញពីមន្ទីពេទ្រនៅឥណ្ឌាមកកាន់ខ្មែរហើយ…(មានវីឌីអូ)

តារាចម្រៀង ខេមរះ ស្រីពៅនោះ ខេមរៈ ស្រីពៅ បាន ទទួលមរណភាពក្នុងអាយុ២៩ឆ្នាំ នៅមន្ទីរពេទ្យមួយ នៅប្រទេសឥណ្ឌា វេលាម៉ោង១រសៀលនៅថ្ងៃនេះ។ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោល គឺ ទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុម គ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ ។ ដោយសារតែមានការក្តុកក្តួលគ្រប់គ្នាពីមហាជន ក៌ដូចជាមិត្តអ្នកសិល្បះជាច្រើនផងដែរនោះ យើងឃើញមានមិត្តសិល្បះករជាច្រើន រួមទំាងមហាជនផងដែរផុសសារចូរួមេំលែកទុក្ខគ្រួសារនៃសព ។ មុននេះបន្តិចប្រភពហ្វេសប៊ុក លោក ខេមរះ ភារុណ បានផុសថា “ដោយមានការអាណិតស្រលាញ់ការយកចិត្តទុកដាក់ពី សំណាក់លោកជំទាវឯកឧត្តមកត្តិព្រិទ្ធបណ្ឌិត​​​ ហុីង​​​​​​​​​​​​​​​​​ ប៊ុនហៀង​ ដ៏ខ្ពង់ខ្ពស់​បាននិមន្តសម្តេចសង្ឃមកសូត្រមន្តនាំដួងវិញ្ញាណខណ្ឌប្អូនស្រីពៅខ្ញុំវិលទៅស្រុកកំនើតវិញ។​ក្នុងនាមគ្រួសារខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៏ធំធេងនេះ នឹងសូមជូនពរលោកអុំនឹងក្រុមគ្រួសារសូមមានសុខភាពល្អរហូត។” សូមទស្សនារូបភាំពខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsereymun.official%2Fvideos%2F2183158852002194%2F&show_text=0&width=267

ស្រណោះណាស់ សព​របស់​ ​ខេមរៈ​ ​ស្រីពៅ​ ​នឹង​មកដល់​ស្រុកខ្មែរ​នៅ​ល្ងាច​នេះ​

​តាមដំណឹងដែលយើងទទួលបាន សព​របស់​ ​ខេមរៈ​ ​ស្រី​ពៅ​ ​នឹង​មកដល់​ស្រុកខ្មែរ​នៅ​ល្ងាច​នេះ​ ដែល​នឹង​យក​មកធ្វើ​បុណ្យ​ទៅតាមបវេណីខ្មែរនៅ​គេហដ្ឋាន​នៅ​ជិត​វត្ត​សំរោង​អណ្តែត ស្ថិតនៅផ្លូវ​ហាណូយ​ ​ខណ្ឌ​សែនសុខ​ ​។​​ព័ត៌មាន​ទទួលមរណភាព​របស់​តារាចម្រៀង​ ​ខេមរៈ​ ​ស្រីពៅ​ ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ក្នុង ​និង ​ក្រៅ​សិល្បៈ​មាន​ការ​រន្ធត់ចិត្ត​ជា​ខ្លាំង ​ហើយសម្រាប់​សព​របស់​នាង​នឹង​យកមកដល់​ស្រុកកំណើត​នៅ​ល្ងាច​នេះ ​។​ ​សម្រាប់នៅ​គេហដ្ឋាន​នៅ​ជិត​វត្ត​សំរោង​អ​ណែ្ត​តវិញ ពេលនេះ​ក៏​មានការ​រៀបចំរួចរាល់សម្រស់ធ្វើ​ពិធីបុណ្យ​ទៅតាម​បវេណី​ផង​ដែរ​។​ ​ ​បើ​គេ​ក្រឡេក​មើល​ក្រុមហ៊ុន​ទឹកអប់​ ​Or​ ​Brand​ ​របស់​ ​ខេមរៈ​ ​សិរីមន្ត​ ​ក៏បាន​ផ្អាក​ធ្វើអាជីវកម្ម​បណ្តោះអាសន្ន​ដើម្បី​ចូលរួម​កាន់ទុក្ខ​ដល់​វិញ្ញា​ណ​ក្ខន្ធ​របស​ ​ខេមរៈ​ ​ស្រីពៅ​ ​ជាប្អូនស្រីកម្សត់របស់លោកផង​ដែរ​ ​។​ ​

​បាត់មុខ​ពី​សិល្បៈ​ជាច្រើន​ឆ្នាំ​តែ​ ​ខេមរៈ​ ​ស្រីពៅ​ ​នៅតែ​ទទួល​បានការ​ស្រឡាញ់​ចូលចិត្ត​ពី​សំ​ណា​ក់អ្នកគាំទ្រ​ជាច្រើន​ ​។​ ​មិនថា​អ្នក​សិល្បៈ​ក៏ដូចជា​អ្នកគាំទ្រ​សុទ្ធតែ​បង្ហាញ​សារ​ចូលរួម​រំលែកទុក្ខ​នាង​គ្រប់គ្នា​ ​ពោរពេញដោយការសោកស្តាយ ។​ ​ខេមរៈ​ ​ស្រីពៅ​ ​បាន​ទទួលមរណភាព​ក្នុង​វ័យ​ ​២៦ ឆ្នាំ​ ដោយ​ជំងឺ​ក្រលៀន ​និង ​សួត​កាលពី​វេលា​ម៉ោង​មួយ​នៅ​ប្រទេស​ឥណ្ឌា​ ​៕​

បើទោះជាមានជំងឺពិតមែន តែនៅឆ្លៀតធ្វើបុណ្យសាងសង់រូបសំណាក់នៅក្នុងវត្តមួយគឺ…

ប្រភពហ្វេសប៊ុក របស់ក្រុមគ្រួសារនិងសាច់ញាតិរបស់ ខេរះ ស្រីពៅ បានលើកឡើងថា”នេះជាសមិទ្ធផលចុងក្រោយដែលកញ្ញា ខេមរៈ ស្រីពៅ បានកសាងទុកដាក់ក្នុងវត្តជោតនារាម (គរ) សូមផលបុណ្យដែលកញ្ញាបានសាង ជួយអោយដួងវិញញ្ញាណក្ខន្ធដល់នូវសុគតិភព។ គ្មានអ្វីជួយកញ្ញាបានក្រៅពីផលបុណ្យដែលកញ្ញាបានសាងទេ។ អនត្តាជីវិតបើគិតទៅ ក្នុងពេលរស់នៅត្រូវធ្វើការ កសាងជូនជាតិជូនសាសនា អ្នកប្រាជ្ញពោលថារស់មុនស្លាប់។ អនិច្ចំ ទុក្ខំ អនត្តា” គូរបញ្ចាក់ឡើងវិញថា ដំណឹងដ៌ក្រៀមក្រំរបស់ខេរះ ស្រីពៅ ដោយបានទទួលមរណះភាព នៅឯប្រទេសឥណ្ឌាព្រោះតែជំងឺ ក្រលៀន និងសួត យ៉ាងណាមិញមានមិត្តអ្នកសិល្បះជាច្រើនរួមទំាងបងប្អូនជណរួមជាតិជាច្រើនបង្ហោះសារចូលរួមរំលែកទុក្ខគ្រប់គ្នាយ៉ាងណាមិញ ខណៈពេលដែលមហាជន និងអ្នកសិល្បៈទាំងអស់ កំពុងតែចូលរួមរំលែក ទុក្ខដល់ក្រុមគ្រួសាររបស់ លោក ខេមរៈ សេរី មន្ត យ៉ាងណាមិញ ខេមរៈ ស្រីពៅ កំពុងតែដឹកតាមយន្តហោះចេញពីប្រទេសឥណ្ឌា លោក ខេមរៈ ភារុណ ក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលបានរៀបចំរួចរាល់សម្រាប់ទទួល ខេមរៈ ស្រីពៅ ទាំងទឹកមុខស្រពាប់ស្រពោន

ស្រក់ទឹកភ្នែក សារ​របស់ ខេ​មរ​: ស្រី​ពៅ មុន​លាចាក​លោក

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​មួយ​ដ៏​ក្រៀមក្រំ​បំផុត និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​តារាចម្រៀង​លោក ខេមរៈ សេរី​មន្ត ផង ខណៈ​ដែល​ប្អូនស្រី​បង្កើត​របស់​លោក​គឺ​តារាចម្រៀង​ខេ​មរ​: ស្រី​ពៅ បាន​លាចាក​លោក​នេះ​ហើយ នៅ​ម៉ោង​១​សៀ​ល​ថ្ងៃ ទី​២៥ មក​រា ២០១៩​នេះ ក្នុង​មន្ទីរពេទ្យ​មួយ នៅ​ឯ​ប្រទេស​ឥណ្ឌា ។សព​តារាចម្រៀង ខេមរៈ ស្រី​ពៅ នឹង​ត្រៀម​រៀបចំ​ដឹក​ប​ញ្ចូ​ន​ពី​ប្រទេស​ឥណ្ឌា មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ នា​ពេល​ខាង​មុខ​នេះ ។ក្រុម​គ្រួសារ​របស់​លោក ខេមរៈ សិរីមន្ត បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ថា តាម​ការ​ពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ យូរណាស់​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​ទើបតែ​រយៈពេល​២​ខែ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារ សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ ។

កន្លង​ទៅ​ថ្មី​ៗ​នេះ តារាចម្រៀង ខេមរៈ ស្រី​ពៅ ធ្លាប់​បាន​ប្រកាសប្រាប់​មហាជន​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Khemarak Sereypov ថា នឹង​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ ក្រោយ​ពី​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ នាង​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ប៉ុន្មាន​សន្លឹក​ថា «​បងប្អូន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​គ្នា ប្រាកដជា​នៅ​រង់ចាំ​នាង​ខ្ញុំ ឲ្យ​មក​ចូល​សិល្បៈ​វិញ កុំ​បារម្ភ​អី​ណា នាង​ខ្ញុំ​ប្រាកដជា​ចូល​សិល្បៈ​វិញ ចង់​និយាយ​ថា​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា កុំ​ភ្លេច​ជួយ Like Comment និង Share បន្ត​ដើម្បី​ឲ្យ​បងប្អូន​បានដឹង​អស់​គ្នា​» ។ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់​នាង នៅ​មិន​ទាន់​បាន​ធូរស្បើយ​នៅឡើយ ស្រប​ពេល​ដែល​អ្នកគាំទ្រ​នាង​ជា​ច្រើន បាន​ជូនពរ​ឲ្យ​នាង​មាន​សុខភាព​ល្អ និង​ទទួល​ការ​វះកាត់​ដោយ​ជោគជ័យ ។

បើ​តាម​លោក ខេមរៈ សិរីមន្ត វិញ​ក៏​បាន​បង្ហោះ​រូបថត​ប្អូនស្រី​មួយ​សន្លឹក​លើ​ហ្វេ​ស​បុក ដោយ​រៀបរាប់​ថា «​ជា​ច្រើន​ឆ្នាំ​មកនេះ ប្អូនស្រី​ដ៏​កំសត់​ម្នាក់​នេះ មិន​ដែល​ចង់​ឃើញ fan​ដែល​គាំទ្រ​គាត់ ពិបាកចិត្ត ព្រោះតែ​ស្ថានភាព​ជំងឺ​របស់​គាត់​ឡើយ គាត់​ចង់​ឃើញ fan គាត់​រីករាយ​គ្រប់ពេលវេលា​… តែ​ក្នុង​នាម​ខ្ញុំ​ជា​បងប្រុស​របស់​គាត់ ចង់​ប្រាប់​បងប្អូន​ទាំងអស់​គ្នា​ថា នៅ​ពេល​ខាង​មុខ​នេះ​គាត់​ត្រូវ​ឆ្លងកាត់​ការ​វះកាត់​ដ៏​គ្រោះថ្នាក់​មួយ​… ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​ឲ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ បើ​បងប្អូន​ស្រលាញ់ នឹង​គាំទ្រ​គាត់ ជូនពរ​គាត់​ឲ្យ​ឆ្លង​ផុត​គ្រោះ​នេះ​ផង ដើម្បី​គាត់​មាន​សុខភាព​ល្អ មក​បំពេញការងារ​សិល្បៈ​វិញ​ណា » ៕