តោះទស្សនា តារាល្បីៗ មកចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ នាព្រឹកនេះ…(មានវិដេអូថ្មី)

ក្រោយពីសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ បានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះហើយ ដែលក្នុងនោះឃើញថាមានបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅទទួលយកសពនាង នៅព្រលានយន្តហោះ ដោយក្តីក្រៀមក្រំបំផុត។ នៅក្នុងនោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗប៉ុន្មានដួង បាននាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់តារាចម្រៀងរូបនេះ ទាំងយប់តែម្តង ដោយក្នុងនោះមានដូចជាអ្នកនាងពេជ្រ សោភា កញ្ញាសុខ សីឡាលីន អ្នកនាងប៊ីរីយ៉ា និងកញ្ញាសុខ ពិសី បានទៅទទួលយកសពតាំងពីព្រលានយន្តហោះផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះនាព្រឹកនេះ ក៏លេចវត្តមានតារាចម្រៀងលោកព្រាប សុវត្ថិ នាំកូនប្រុសទាំង៣ បានចូលរួមពិធីបុណ្យនាងកាលពីព្រឹកមិញនេះផងដែរ។ ដោយការ

ស្រលាញ់ របស់តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ពួកគេក៏បានរំលឹកពីអនុស្សាវរីយ៍ជាមួយគ្នា ហើយការស្លាប់របស់តារាស្រីរូបនេះ ពិតជាធ្វើឲ្យពួកគេក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានកោតសរសើរដល់ពួកគេ ដែលមកផ្តល់កម្លាំងចិត្ត ដល់លោកខេមរៈ សិរីមន្ត ដែលកំពុងតែជួបបញ្ហាបាត់បង់មនុស្សជាទីស្រលាញ់ស្មើជីវិត ត្រឹមរយៈពេលដ៏ខ្លីបែបនេះ៕ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100019399232393%2Fvideos%2F309485183041454%2F&show_text=0&width=560

សពកមដល់ប្រទេលកម្ពុជា តារាល្បីៗទាំងនេះ ចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ ភ្លែត

នំពេញ៖ សាកសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ បានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះហើយ ដែលក្នុងនោះឃើញថាមានបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅទទួលយកសពនាង នៅព្រលានយន្តហោះ ដោយក្តីក្រៀមក្រំបំផុត។ នៅក្នុងនោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗប៉ុន្មានដួង បាននាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់តារាចម្រៀងរូបនេះ ទាំងយប់តែម្តង ដោយក្នុងនោះមានដូចជាអ្នកនាងពេជ្រ សោភា កញ្ញាសុខ សីឡាលីន អ្នកនាងប៊ីរីយ៉ា និងកញ្ញាសុខ ពិសី បានទៅទទួលយកសពតាំងពីព្រលានយន្តហោះផ្ទាល់តែម្តង។​មិនត្រឹមតែប៉ុណ្ណោះនាព្រឹកនេះ ក៏លេចវត្តមានតារាចម្រៀងលោកព្រាប សុវត្ថិ នាំកូនប្រុសទាំង៣ បានចូលរួមពិធីបុណ្យនាងកាលពីព្រឹកមិញនេះផងដែរ។​ ដោយការស្រលាញ់ របស់តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ពួកគេក៏បានរំលឹកពីអនុស្សាវរីយ៍ជាមួយគ្នា ហើយការស្លាប់របស់តារាស្រីរូបនេះ ពិតជាធ្វើឲ្យពួកគេក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានកោតសរសើរដល់ពួកគេ ដែលមកផ្តល់កម្លាំងចិត្ត ដល់លោកខេមរៈ សិរីមន្ត ដែលកំពុងតែជួបបញ្ហាបាត់បង់មនុស្សជាទីស្រលាញ់ស្មើជីវិត ត្រឹមរយៈពេលដ៏ខ្លីបែបនេះ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100019399232393%2Fvideos%2F309485183041454%2F&show_text=0&width=560

អាចជាជនឆ្លៀតឪកាស ដែលបានបាញ់ទៅលើប្រជាពលរដ្ឋតវ៉ារឿងដីធ្លី មិនមែនជាសមត្ថកិច្ចទេ

ព្រះសីហនុ៖ នៅក្នុងប្រតិបត្តិការណ៍អនុវត្តសាលដិការលេខ ៣៤៨ឈ.ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលលើទំនាស់ដីធ្លីក្នុងភូមិសាស្ត្រនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ មករា ឆ្នាំ២០១៩ ថ្មីៗកន្លងមកនេះ ពុំមានអ្នកស្លាប់ដូចដែលបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនធ្វើការចោតប្រកាន់នោះទេ ។ បច្ចុប្បន្នជនរងគ្រោះម្នាក់ដែលរងរបួសក្នុងហេតុការណ៍បាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ ហើយទទួលបានការធូរស្បើយ ដោយចេញពីបន្ទប់សង្រ្គោះបន្ទាន់មកសម្រាកព្យាបាលនៅបន្ទប់ធម្មតាវិញហើយ ហើយនៅថ្ងៃច័ន្ទ ទី២៨ មករា ស្អែកនេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ លោកគ្រោងនឹងអញ្ជើញទៅសួរសុខទុក្ខផងដែរ ។

ដោយឡែកក្បាលគ្រាប់ដែលបៀមជាប់ក្នុងខ្លួនជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញរកឃើញថាជាប្រភេទគ្រាប់ ” ឡុក ” ដែលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដោយហេតុថា ក្នុងពេលប្រតិបត្តិការណ៍ សមត្ថកិច្ចបានបាញ់ឡើងលើដើម្បីរារាំងកុំអោយក្រុមអ្នកតវ៉ា គប់ដងសាំង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលជាហេតុនាំអោយមានមហន្តរាយខ្លាំងថែមទៀត ហើយសមត្ថកិច្ចក៍មិនបានប្រើប្រាស់កាំភ្លើងម៉ាក ឡុក នេះក្នុងពេលនោះនោះដែរ ។

សមត្ថកិច្ចបានដាក់ការសង្ស័យថាអាចមានជនទី៣ លួចបន្លំប្រើកាំភ្លើងម៉ាក ឡុក នេះដោយបាញ់ចេញពីក្នុងព្រៃ នៃគោលដៅណាមួយក្នុងឱកាសដែលក្រុមអ្នកតវ៉ារត់ប្រសេកប្រសាចនេះបើតាមការបញ្ជាក់ពី លោក ផៃ ប៊ុនវណ្ណះ អភិបាលរងខេត្តព្រះសីហនុ នៅវេលាម៉ោង ៣ និង៣០ នាទីរសៀលថ្ងៃទី ២៧ មករា ឆ្នាំ២០១៩នេះ ៕

គួរអោយសោកស្ដាយណាស់!! សិល្បករជើងចាស់ ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ» ទទួលមរណភាពហើយ

បរទេស៖ បើនិយាយពីបទចម្រៀងមរតកដើមមួយបទ មានចំណងជើងថា “ទន្លេសូឡូ” ឬ “បឹងហ្គាវ៉ាន់សូឡូ” ប្រិយមិត្តមួយចំនួន ប្រាកដជាស្គាល់ជាមិនខាននោះទេ ព្រោះបទចម្រៀងមួយបទនេះ ត្រូវបានតារាចម្រៀងជំនាន់ថ្មីជាច្រើនដួង យកមកច្រៀងម្តងទៀត ដែលធ្វើឲ្យបទនេះ នៅតែមានភាពល្បីល្បាញ មិនសាបសូន្យនោះឡើយ។ យ៉ាងណាមិញ ស្រាប់តែពេលនេះ បានលេចលឺដំណឹងដ៏ក្តុកក្តួលថា ម្ចាសបទចម្រៀងមរតកដើមដ៏ល្បីមួយបទនេះ ក៏ដូចជាតារាចម្រៀងជើងចាស់ដ៏ល្បី លោកយាយ ឈុន វណ្ណា បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៨០ឆ្នាំ។ ម៉្យាងវិញទៀត បើតាមប្រភព នៅលើបណ្តាញសង្គមបានបញ្ជាក់បន្ថែមថា សពរបស់លោកយាយ ឈុន វណ្ណា នឹងត្រូវបូជា នៅថ្ងៃសុក្រទី១ដើមខែក្រោយនេះហើយ។ ទោះជាយ៉ាងណាក្តី ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្របទចម្រៀងមរតកដើមជាច្រើន សម្តែងក្តីសោកសៅយ៉ាងខ្លាំងក្នុងការបាត់បង់ តារាចម្រៀងដើមដ៏ឆ្នើមម្នាក់នៅពេលនេះផងដែរ៕

តោះទស្សនាវិដេអូLive ស្តែងៗក្តៅៗ សពស្រីពៅបានមកដល់ផ្ទះហើយ…(មានវីឌីអូ)

នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ គេបានឃើញលោក ខេមរៈ​ សិរីមន្ត និងក្រុមគ្រួសាររបស់លោកចំនួនបានទៅទទួលសព របស់ ខេមរៈ ស្រីពៅ ដោយផ្ទាល់តែម្តងនៅឯព្រលានយន្តហោះ ជាមួយទឹកមុខដ៏ក្រៀមក្រំ និងសោកសៅបំផុត។ ក្នុងនោះគេក៏បានឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនសឹងតែមិនគួរឲ្យជឿ ក៏បានទៅចូលរួមទទួលសពរបស់ស្រីពៅ នៅ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ហើយក៏មានអ្នកខ្លះនៅរងចាំនៅមុខរោងបុណ្យផងដែរ។តែពេលនេះបានមកដល់ផ្ទះហើយ សូមទស្សនាវិដេអូLive ខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsereymun.official%2Fvideos%2F999556310235807%2F&show_text=0&width=560

ក្តុកក្តួលក្នុងចិត្តណាស់ ខណៈពេលទៅយក សព ខេមរៈ ស្រីពៅ ម្តាយរបស់នាងបានពោលបែបនេះសឹងស្រក់ទឹកភ្នែក

ភ្នំពេញ៖ ខណៈពេលនេះសាកសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ កំពុងចេញដំណើរមកកាន់ប្រទេសកម្ពុជាហើយ។ ម្តាយឪពុកក៏ដូចជាបងប្រុសនាងបានធ្វើដំណើរទៅយកដោយក្តីក្រៀមក្រំបំផុតនៅឯប្រទេសឥណ្ឌា។

មហាជនក៏ដូចជាក្រុមគ្រួសាររបស់នាងកំពុងត្រៀមចិត្ត និងរង់ចាំទទួលនាងវិលត្រលប់មកកាន់មាតុប្រទេសវិញ ដែលមានតែរូបរាងកាយសាកសពប៉ុណ្ណោះ ខណៈពេលដែលពិធីបុណ្យនៅស្រុកខ្មែរកំពុងប្រព្រឹត្តធ្វើឡើងពោរពេញដោយក្តីទុក្ខ។

ស្របពេលម្តាយឪពុកនាងកំពុងទៅយក ក៏ស្រាប់តែម្តាយនាងបានបង្ហោះសារយ៉ាងក្តុកក្តួលដូច្នេះថា៖ «ពេលទៅម៉ែសង្ឃឹមថាកូនពៅនឹងបានជាសះស្បើយវិញ ពេលម៉ែមកវិញម៉ែ ហៅកូនតាមខ្យល់រហូត ម៉ោកូនពៅតាមម៉ែមក កូនម៉ែយកកូនទៅផ្ទះយើងវិញ គេកំពុងរង់ចាំកូនគ្រប់គ្នាពៅតាមម៉ែម៉ោកូន»។

រាល់ពាក្យពេចន៍ទាំងនេះបានធ្វើឲ្យមហាជនជាច្រើនសឹងតែស្រក់ទឹកភ្នែកតាម ព្រោះការស្លាប់របស់តារារូបនេះនៅតែធ្វើឲ្យគ្រួសារមិនអស់ចិត្ត និងមិនដាច់អាល័យសោះឡើយ៕សូមទស្សនារូបភាពខាងក្រោមនេះ៖

ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន កញ្ញាសុខ ពិសី បានស្កាត់ទៅជួបម្តាយ ខេមរៈ​ ស្រីពៅ​ នៅប្រទេសថៃសោះ ថែមទាំងពោលពាក្យថា…

ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ បាន​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​ ក្រុម​គ្រួសារ​សព​ របស់​តារា​ចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ក្រោយពី​ទទួលបានដំណឹង​ដ៏​សែន​ក្តុកក្តួល​អំពី​មរណភាព​របស់​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ រួច​មកនោះ​ ។ក្រោយ​ពី​បានទទួល​ដំណឹង ​មរណភាព​ដ៏​ក្រៀមក្រំ​នេះ​ ក្រុម​គ្រួសារ​សព​ របស់​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែលមាន​លោក​ ខេមរៈ​ ភារុណ​ ក៏បានចាកចេញ ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ឥណ្ឌា​ ដេីម្បី​ទៅទទួល​យក សាកសពប្អូនស្រី​ ដង្ហែ​រមកកាន់​ ប្រទេស​កំណេីតវិញ​ផងដែរ​ ។

គួរ​បញ្ជាក់​ដែរថា​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានទទួល​រងនូវជំងឺសួត​ និងក្រលៀន​ យ៉ាង​ធ្ងន់ធ្ងរ​ អស់​រយៈពេល​ ៤ឆ្នាំ​មក​ហើយ​ ទេីប​ធ្វើ​ឲ្យ​នាង កាន់តែ​ធ្ងន់ធ្ងរ​​ រហូត​ក្រុម​គ្រួសារ​ ក៏បានសម្រេច​ចិត្ត​បញ្ចូន ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​ តែជា​អកុសល​ ត្រូវ​បាត់បង់​ជីវិត​ កាលថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១រសៀល​ ដោយ​ក្រុម​គ្រូពេទ្យជំនាញ​មិនអាច​ជួយ​សង្គ្រោះ​បាន។ដោយឡែក​ នៅមុននេះ​បន្តិច​ កញ្ញា​ សុខ​ ពិសី​ ក៏បាន​បង្ហោះសារ​រៀបរាប់ថា៖​ «ស្រក់ទឹកភ្នែក​ ទាំងមិនដឹងខ្លួន​ ពេលស្ដាប់គាត់​ រៀបរាប់ទាំងទឹកភ្នែក​ មុនពេលពៅឃ្លាតទៅឆ្ងាយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងម៉ាក់អុំ សំរាប់ការបាត់បង់ប្អូនពៅ ដែលជាក្មេងឆ្លាតនិងគួរអោយស្រលាញ់»។

ស្រក់ទឹកភ្នែក លោកខេមរះ សេរីមន្ត កំពុងធ្វើដំណើរទៅកាន់ប្រលានយន្តហោះដើម្បីចាំទទួលប្អូនស្រី (មានរូបភាពច្រើន)

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុករបស់ ហេង ឡុងប្រធានសមាគមន៌អ្នកសិល្បះ បានបង្ហោះនិងសរសេររៀបរាប់ថា៖«ទប់ចិត្តប្អូនប្រុស គាត់ជិតមកដល់ហើយ ជួបគ្នាល្ងាចនេះនៅព្រលានយន្តហោះ។ ប្អូនសិរីមន្តកំពុងធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីទទួលប្អូនស្រី៕» បើយោងទៅតាមការផ្តល់សំភាសន៌ជាមួយតារាញ៉ូ លោក ខេរះ សេរីមន្តលើកឡើងថា “នៅយប់នេះថ្ងៃទី២៧ខែមករានេះ ប្អូនស្រីខ្ញុំដឹកមកដល់ផ្ទះនៅម៉ោង៨យប់ និងសូមបងប្អូនដែលស្រឡាញ់រាប់អាននាង អាចមកជួយទទួលបាន។ ដូចគ្នានេះដែរ បងប្អូនជួយផ្តល់កិត្តិយស់ថ្ងៃទី២៨ខែមក​រា​ ជួយជូនដំណើរប្អូនស្រីខ្ញុំចុងក្រោយផង គឺនៅវេលាម៉ោង១២និងដង្ហែទៅបូជា»។”គូររំលឹកថា កញ្ញា បានចាក់ចេញពីប្រទេសឥណ្ឌា កាលពីម្សិលមិញនេះ ម៉ោងប្រហែល ២ និងមកដល់ប្រទេសថៃកាលពីព្រឹកមិញនេះ រួមជាមួយ លោកឪកពុក អ្នកម្តាយ និងលោក ភារុណដែលជាបងប្រុសផងដែរ

ប៉ាវតាក់ស៊ី ពីភ្នំពេញដល់កោះកុង ហើយជិះកៅអីមុខម្នាក់ឯងអត់លុយឲ្យសូម្បីម៉ារៀល(មានវីដេអូ)

បច្ចុប្បន្នមុខរបរតាក់ស៊ី មានការចាប់អារម្មណ៍ជាខ្លាំង ដោយវាមានតម្លៃថោកសមរម្យ ហើយថែមទាំងជូនយើងដល់គោលដៅដែលយើងចង់ទៅថែមទៀតផង។ តែក៍មានរឿងគួរអោយចាប់អារម្មណ៍ដែល ងោយមានស្ត្រីម្នាក់ បានជិះឡានពីភ្នំពេញទៅខេត្តកោះកុង ហើយជិះសុទ្ធតែកៅអីមុខម្នាក់ឯងទៀត តែបែរជាគ្មានលុយសូម្បីមួយរៀល អោយលុយថ្លៃឡាន។ បើតាមគណនីឈ្មោះ ណាតាផានុ កូនអ្នកកំពត បានបង្ហោះថា៖ “នេះជាមេរៀនមួយសម្រាប់បងៗខាងតាក់ស៊ីដែរ ជួនកាលឃើញមនុស្សស្លៀកពាក់ខោមិនខោអាវមិនអាវមិនហានអោយជិះខាងមុខទេខ្លាចបាក់កាលិបអោយស្រីស្អាតជិះ តែចែនេះមើលកាស្លៀកពាក់ទៅដូចដមរម្យដែរដាក់ខាងមុខហ្មងទៅសូន្យ 😳😳 ឲ្យរាង មកពីហៅគេជិះតើ! ជិះឡានពីភ្នំពេញដល់កោះកុង អត់លុយឲ្យសូម្បីម៉ារៀល តែសុទ្ធតែជិះកៅអីមុខម្នាក់ឯងទៀត!ឥលូវ បើពូឯងអត់ព្រម ដឹកគេទៅកន្លែងដើមវិញទៅ😳😅 “៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnata.kp%2Fvideos%2F288969378446595%2F&show_text=0&width=219

លោកខេមរៈ សេរីមន្ត សំណូមពរបងប្អូនទាំងអស់គ្នា ដែលមានបំណងចងចូលរួមផ្តល់ជាកិត្តិយល់ គោរពវិញ្ញានក្ខ័ន្ធរបស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមអញ្ជើញមកគេហដ្ឋានគាត់ នៅជិត….

បងប្អូន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ បានទទួល​ជ្រាប​រួចមកហេីយ​ អំពី​ដំណឹងមរណភាព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែលត្រូវជា​ប្អូនស្រីពៅ​បង្កើត​របស់​កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ ដែលបានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលាម៉ោង​ប្រមាណ​ជា​ ១រសៀល​ នៅឯ​មន្ទីរ​ពេទ្យ​ប្រទេស​ ឥណ្ឌា​ ។ដោយឡែក​ មកដល់ថ្ងៃ​នេះ​ផងដែរ​ សាកសព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ កំពុង​តែ​ត្រូវ​បាន​ដង្ហែ​រចេញពី​មន្ទីរ​ពេទ្យ​ប្រទេស​ឥណ្ឌា​ ដោយមានលោក​ ខេមរៈ​ ភារុណ​ បាននិមន្ត​សម្តេច​សង្ឃ​ជាច្រើន​អង្គដេីម្បី​សូម​មន្តនាំដួងវិញ្ញាណក្ខន្ធ​ តារារូបនេះ​មកប្រទេសកំណេីត​វិញផងដែរ​។

ក្នុង​នោះដែរ​ បេីតាមការ​បញ្ជាក់​ពី​លោក​ ហេង​ ឡុង​​​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ជាផ្លូវការ​របស់​លោក​​ បាន​ធ្វើការ​បញ្ជាក់​ដែរថា​ សាកសព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ នឹងដង្ហែរមកដល់ប្រទេស​កម្ពុជា​ នៅថ្ងៃទី​២៧នេះ​ វេលា​ម៉ោង​ ៨យប់​ ។ចំពោះ​ដំណឹង​មរណភាព​ដ៏ក្រៀមក្រំ​នេះ​ដែរ​ កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​លោក ក៏បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ ដែលមានបំណងចង់​គោរពវិញ្ញានក្ខ័ន្ធ​ចំពោះ​ប្អូនស្រីពៅ​របស់លោក​ អាច​អញ្ជើញ​មកគេហដ្ឋាន​របស់​លោកផ្ទាល់ផងដែរ។ ក្នុង​នោះដែរ​លោកបាន​បញ្ជាក់​ដែរថា​៖

«ខ្ញុំបាទ សូមអរគុណដល់ បងប្អូនទាំងអស់គ្នា…នៅថ្ងៃស្អែកនេះ បើបងប្អូនណា មានបំណងចង់ចូលរួម​ ផ្តល់ជាកិត្តិយល់ គោរពវិញ្ញានក្ខ័ន្ធ​ របស់ប្អូនស្រីខ្ញុំបាទ ខេមរៈ ស្រីពៅ បងប្អូនអាចអញ្ជើញ​ មកគេហដ្ឋាន ខ្ញុំបាទផ្ទាល់បាន​ ដែលនៅជិតវត្ត សំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខ័ណ្ឌសែន សុខ ។ សូមអរគុណ»។