គួរអោយរន្ធត់.! នាយទាហាន​ម្នាក់បានបោកក្បាលស្លាប់ភ្លាមៗ​ ចោលប្រពន្ធនិងកូនគួរឲ្យអាសូរ…(ចុចអានបន្ត)

ភ្នំពេញ ៖ ពិតជាគួរអោយរន្ធត់បុរសម្នាក់ជានាយទាហាន​ស័ក្តិ​២ ជិះម៉ូតូ PCX មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ​ ពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩នឹង២០ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ​ សុវណ្ណ​ ច័ន្ទតុលា មុខរបរ​ជានាយទាហាន នៃ​កងយោធពលខេមរភូមិន្ទ​ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធមិនស្គាល់ឈ្មោះ​ និងកូនប្រុសម្នាក់​ អាយុប្រហែល៣ខួប។

ប្រភពព័ត៌មានពីអ៊ុំប្រុសម្នាក់នៅទល់មុខកន្លែងកើតហេតុបាន រៀបរាប់ប្រាប់ឲ្យ ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរស ម្នាក់ជិះម៉ូតូ PCX ពណ៍ស​ លាយទឹកក្រូចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ​ 1CJ-1780 ក្នុងល្បឿនលឿន ខណៈដែល មិនឃើញពាក់មួក​សុវត្ថិភាព​នោះទេ ទិសដៅពីកើតទៅលិច​

លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្លោងទៅបុកបង្គោលភ្លើង នឹងទ្រូងផ្លូវពេញទំហឹង ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមតាំងពីកើតហេតុ មកម៉្លេះ ។

សូមបញ្ជាក់ថា​ ជនរងគ្រោះ​មានដាក់មួកសុវត្ថិភាពនៅជាប់ម៉ូតូដែរ តែពេលធ្វើដំណើរមិនបានពាក់មួកសុវត្ថិភាពនោះទេ។

ក្រោយពេលកើតហេតុសាច់ញាតិនិងក្រុមគ្រួសាររួមទាំងប្រពន្ធជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំស្រណោះអាឡោះអាល័យ ខណៈពេលដែលបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរខាងលើនេះ ក្រោយមកសពជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936655613301064%2F&show_text=0&width=560

ប្រភព៖ FB

អភិបាលរាជធានី បញ្ជាឲ្យ ខណ្ឌទាំង១២ លុបបំបាត់ និងបង្រ្កាបគ្រឿងញៀន ឲ្យបានដាច់ខាតសកម្មនៅក្នងមូលដ្ឋាន ក្នុងអាណត្តិថ្មី

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ បានដាក់ផែនការឲ្យសង្កាត់ទាំង១០៥ នគរបាលរដ្ឋបាលប៉ុស្តិ៏ អធិការ ប្រធានគណបញ្ជាការ ឯកភាពខណ្ឌទាំង១២ ស្នងការដ្ឋាននគរបាលរាជធានី ទីបញ្ជាករដ្ឋានកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រើយន្តការលុបបំបាត់ និងបង្រ្កាបគ្រឿងញៀន ឲ្យបានសកម្មនៅក្នុងមូលដ្ឋាន  ដើម្បីលប់បំបាត់គ្រឿងញឿន ដោយគោរព និងអនុវត្តទៅតាមគោលការណ៏ណែនាំនៃផែនការយុទ្ធសាស្រ្ត របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងកិច្ចប្រជុំ ស្តីពីវិធានការលុបបំបាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ លើក ទី៣ នៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ កញ្ញា នៅសាលារាជធានី ឯកឧត្តម ឃួង ស្រេង អភិបាលរាជអានីភ្នំពេញបានមានប្រសាសន៏ថា កិច្ចការងារលប់បំបាត់ ការបង្ក្រាប និងជួញដូរគ្រឿងញឿននេះ មិនមែនជាការងារថ្មីនោះទេ។ ប៉ុន្តែ ដោយសង្កេតឃើញការងារបង្រ្កាបនេះ មានភាពអសកម្ម ទើប យើងជំរុញឲ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តការងារនេះឲ្យបានសកម្មឡើង។

ឯកឧត្តម អភិបាលបន្តថា ដោយអនុវត្តតាមអនុសាសន៏ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ធៃ បានផ្តោតយកចិត្តទុកដាក់ចំពោះបញ្ហាគ្រឿងញៀននេះ  ដែលបានកើតមានទៅលើទីតាំងក្លឹបកម្សាន្ត ផ្ទះសំណាក់ កន្លែងសប្បាយភាព រង្គសាល ជាដើម ត្រូវ នាំគ្នាលុបបំបាត់ឲ្យបានសកម្មឡើងវិញ ។ បន្ទាប់ពីពិនិត្យឃើញថា បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន និងចំណុចគោលដៅមួយចំនួនមានការកើតឡើង បង្ករអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។ ដូច្នេះ  សង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៏ អធិការ ស្នងការ គណបញ្ជាការឯកភាពខណ្ឌទាំង១២ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបាន។

អ្នកជាប់គ្រឿងញៀនបើយើងមិនបង្ក្រាបមិនទប់ស្កាត់លុបបំបាត់ទីផ្សារអ្នកញៀនគ្រឿងញៀននឹងកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ  ចឹងទាល់យើងមានវិធានការម៉ឺងម៉ាត់ប្រធានគណបញ្ជាការ ឯកភាពខណ្ឌទាំង១២ ធ្វើកិច្ចការត្រួតពិនិត្យ នៅពេលពួកនេះចេញពីក្លឹប ទៅជួបភ្លាម ចេញមកភ្លាមឆែកភ្លាម ពិនិត្យភ្លាមឃើញធ្វើកំណត់ហេតុទុកឃាត់ខ្លួនយកទៅណ្យាបាលរាជធានីធ្វើមិនចុះ ត្រូវរាយការណ៏ជូន សម្តេចក្រឡាហោមដើម្បីសុំវិធានការច្បាប់ពិនិត្យកន្លែងនិងភូមិសង្កាត់មានសុវត្ថិភាពលុះត្រាភូមិ សង្កាត់ គ្មានគ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿញៀនបានបញ្ជាក់ថា គោលបំណងដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យល្អ ទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សា សន្តិសុខឲ្យបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមក៏បានស្នើឲ្យសមត្ថកិច្ច ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ព្រោះ គ្រឿងញៀនវាបានហូរទៅដល់មូលដ្ឋានភូមិ សង្កាត់ដូចកន្លែងទីប្រជុំដែរ។ ឯកឧត្តមថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើស ដូច្នេះ អាជ្ញាធរត្រូវចុះធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយសមត្ថកិច្ច នឹងធ្វើការបិទសេចក្តីប្រកាសណែនាំចំនួន២៣៩៨កន្លែងផងដែរ ដែលមាននៅតាមផ្ទះសំណាក់ ការ៉ាអូខេ ក្លឹប និងបាបារាំងជាដើម។

សូមបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៨នេះ វិធានការលុបបំបាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ លើកទី៣ នៅក្នុងរាជធានីភ្នំពេញ ដែលការអនុវត្តការងារ គឺបង្រ្កាបដោយរឹបអុសគ្រឿងញៀនបានជាង៤០០គីឡូក្រាម និងរុក្ខជាតិញៀនក្រៀមបានជាង៤តោន៕ ដោយ សុខជា

សមត្ថកិច្ច បង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ ព្រមទាំងវត្ថុតាងជាច្រើនទៀតមានដូចជា..(ចុចអានបន្ត)

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញ
មុខជនសង្ស័យមេខ្លោង និងបក្ខពួកគ្រឿងញៀន៥នាក់នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយរងការបង្រ្កាបគ្រឿងញៀន ដកហូតវត្ថុតាងគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើប្រាស់ខ្យល់១ដើម និងរថយន្ត២គ្រឿង ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការ

បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់នោះចំណាយពេល២ថ្ងៃចុងក្រោយធ្វើនៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងបន្តឈានទៅបង្រ្កាបផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាបខេត្តសៀមរាបរកឃើញគ្រឿងញៀនលាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាមនោះ ។

លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ជាបក្ខពួក និងជាមេខ្លោងគ្រឿងញៀនធំបានសម្រេចនៅពេលនេះក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតរយៈពេល១ខែមកហើយប្រើប្រាស់វិធានការសម្ងាត់តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀនដែលបានបង្រ្កាបកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថាជនសង្ស័យគ្រឿងញៀងទាំងនេះជាមុខសញ្ញាជួញដូរលក់ចែកចាយគ្រឿងញៀនចំនួន៣ខេត្តគឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង ។ ការបង្រ្កាបសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនwy៨៧៦៤គ្រាប់ស្មើទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀនមតំហ្វេតាមីនទឹកកកទម្ងន់១៩៩៥,០១ក្រាម, ថ្នាំញៀនកេតា មីន៨,៥១ក្រាម ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីទម្ងន់២,៩៦ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង, អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម,រថយន្តចំនួន២គ្រឿង ។

លោកស្នងការឱ្យដឹងទៀតថា ករណីបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងនគរបាលបន្តស្រាវជ្រាវដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា អង្គភាពអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្តេជ្ញាខ្ពស់ជាមួយ និងសមត្ថកិច្ចពាក់ដើម្បីបបង្រ្កាបគ្រឿងញៀឱ្យមានប្រសិទ្ធភាព កាត់បន្ថយ និងលប់បំបាត់គ្រឿងញៀនក្នុង ទឹកដីខេត្តបន្ទាយមានជ័យ ។

លោកព្រះរាជអាជ្ញាបញ្ជាក់ឱ្យដឹងទៀតថា គ្រឿងញៀនមានផលប៉ះពាល់ធ្ងនធ្ងរដល់ សង្គមខ្មែរ ជាពិសេសអ្នកប្រើប្រាស់គ្រឿងញៀនអាចទៅធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស លួច ឆក់ប្លន់ អំពើហឹង្សា បង្កឱ្យប៉ះពាល់សន្តិសុខសង្គម ។

ជនសង្ស័យគ្រឿងញៀន និងវត្ថុតាងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖ FB

ជនកំណាចឃោរឃៅ នៅក្នុងឆ្នាំ២០១៨! ចាប់បង្ខាំងមនុស្សស្រី តែត្រូវ…(ចុចអានបន្ត)

នៅព្រឹថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជន

ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅសេម ភេទប្រុស អាយុ ៣៩ឆ្នាំ ធ្លាប់ជាអណិកជនរស់នៅសហរដ្ឋអាមេរិក អាចចាត់ទុកថាជាជនកំណាចឃោរឃៅម្នាក់នៅកម្ពុជា ប្រចាំឆ្នាំ២០១៨ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថា ជននេះមានមុខរបរជាគ្រូបង្រៀនលំហាត់ប្រាណ នៅក្នុងក្លឹបស៊ុបភឺហ្វីត បានប្រព្រឹត្តអំពើ បង្ខាំងទុកនារីម្នាក់ ប្រើអំពើហិង្សា និងធ្វើទារុណកម្មផ្លូវភេទ លើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ ២២ឆ្នាំ ជានិសិត្សឆ្នាំទី២ ព្រមទាំងបានទូរស័ព្ទទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ប្រើពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ និងគម្រាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។

ជនសង្ស័យ បានសារភាពឲ្យដឹងថា រូបខ្លួន និងជនរងគ្រោះ បានស្គាលគ្នារយៈពេល ០១ឆ្នាំមកហើយ ពួកគេទាំង ០២នាក់ ស្គាល់ដំបូង គឺជនរងគ្រោះតែងមកហាត់ប្រាណនៅក្នុងក្លឹបស៊ុបភឺហ្វីតរាល់ថ្ងៃ ហើយខ្លួនជាគ្រូបង្រៀនលំហាត់ប្រាណនៅទីនោះ។

ក្រោយពេលពួកគេទាំង ០២នាក់ ស្គាល់គ្នាបានប្រហែល ០៣សប្តាហ៍ ពួកគេទាំង ០២នាក់ បានស្រលាញ់គ្នាជាសង្សារ ហើយតែងតែទូរស័ព្ទណាត់ជួបគ្នា ដើម្បីរូមភេទជាញឹកញាប់ក្នុង ០១សប្តាហ៍ ០២ទៅ ០៣ដង ហើយក្នុងពេលរួមភេទម្តងៗ ជនសង្ស័យខាងលើ តែងតែ ថតជាវីដេអូទុកផងដែរ។ លើកដំបូង ពួកគេរួមភេទ ជាមួយគ្នាក្នុងផ្ទះសំណាក់ម្តុំផ្សារសុវណ្ណា ហើយក្រោយៗមកទៀត ពួកគេបានជួលបន្ទប់ខុនដូរមួយឈ្មោះMHM បន្ទប់លេខ១៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីណាត់ជួបគ្នារួមភេទ។

តាមការបញ្ជាក់របស់នារីរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបនាងពិតជាបានស្រឡាញ់ជនសង្ស័យជាសង្សាខ្លាំងណាស់ តែរយៈកាលក្រោយៗមក រូបនាងបែរជាមានការភ័យខ្លាចជាខ្លាំង ព្រោះតែជនសង្ស័យហាក់ដូចជាមនុស្សរោគចិត្ត ត្បិតពេលរួមភេទជាមួយគ្នាម្តងៗ ជនសង្ស័យមិនត្រឹមតែថតវីដេអូទុកប៉ុណ្ណោះទេ រូបគេថែមទាំងប្រើទារុណកម្មឃោរឃៅ ក្នុងពេលរួមភេទ ដូចជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួលកដៃនិងវ៉ៃបែកមាត់ លើរូបនាងជាញឹកញាប់ រហូតដល់នាងបែកចិត្តទៅភ្ជាប់ពាក្យជាមួយអ្នកថ្មី។ ក្រោយពេលជនសង្ស័យ បានដឹងថានាងមានគូរដណ្តឹង ជនសង្ស័យក៏បានប្រើហឹង្សាលើរូបនាងចំនួន០៦ដង និង គម្រាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខណៈពេលដែលនារីរងគ្រោះនិងជនសង្ស័យនៅជាមួយគ្នា ស្រាប់តែគូដណ្តឹងនារីរងគ្រោះ បានឆាតមក ក៏ត្រូវជនសង្ស័យឆែកឃើញ បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នា ហើយជនសង្ស័យបានឆាតទៅគម្រាម គូរដណ្តឹងនារីរងគ្រោះ ឲ្យឈប់ទាក់ទងនាងជាបន្ទាន់ បើមិនដូច្នោះទេរូបគេនឹងធ្វើអ្វីមួយ ចំពោះគូរដណ្តឹងនារីរងគ្រោះជាក់ជាមិនខាន ហើយបន្ទាប់មក ជនសង្ស័យបានបង្ខាំងនារីរងគ្រោះទុកក្នុងបន្ទប់ខុនដូមិនឲ្យចេញទៅណា ព្រមទាំងបានចាប់បោចសក់ និងរុញផ្ទប់ នារីរងគ្រោះទៅនឹងជញ្ជាំង ហើយបានខាំទៅលើជនរងគ្រោះ០២កន្លែង គឺដៃ ០១កន្លែង និងខាំកំប៉េះគូថ ០១កន្លែង

បន្ទាប់មកជនសង្ស័យបានកាត់ក្រណាត់អាវយឺតជាកង់ៗ បំរុងយកមក ចងដៃ ចងជើងនាង តែដោយសារនារីរងគ្រោះអង្វរពេក ទើបរូបគេមិនបានចង ហើយក៏បង្ខំនារីរងគ្រោះឲ្យទូរស័ព្ទទៅនិយាយជាមួយគូរដណ្តឹង ថាពួកគេទាំង ០២នាក់ រស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ បើនាងមិនទូរស័ព្ទទៅទេ ជនសង្ស័យគំរាមថានឹងយកកន្ត្រៃមកកាត់សក់ចេញឲ្យអស់ ហើយសម្លាប់ចោលតែម្តង ទើបនារីរងគ្រោះបង្ខំចិត្តទូរស័ព្ទទៅគូរដណ្តឹង និយាយតាមការគម្រាមរបស់ជនសង្ស័យ ហើយ ជនសង្ស័យបានបង្ខាំងនាងទុកនៅក្នុងបន្ទប់ខុដូ និងយកកាំបិតចុងស្រួច សស្ញាចមួយ គម្រាមនាងមិនឲ្យចេញទៅណាជាដាច់ខាត។

លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម្តាយមីងរបស់នារីរងគ្រោះ បានបាត់ដំណឹងក្មួយស្រីពេញមួយយប់ ក៏បានដាក់ពាក្យបណ្តឹងមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយស្រាវជ្រាវ រហូតឈានទៅដល់រកឃើញទីតាំងបង្ខាំងទុកផ្ទាល់ ដោយមានការសហការណ៍ជាមួយសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន។

ពេលដែលសមត្ថកិច្ចអាវុធហត្ថចុះទៅដល់ ជនសង្ស័យមិនព្រមបើកទ្វារនោះទេ ថែមទាំងគម្រាមសមត្ថកិច្ចថារូបគេនឹងសម្លាប់នារីរងគ្រោះចោលក្នុងបន្ទប់ទៀតផង បន្ទាប់មកជនសង្ស័យបានយក ស្ព្រាយបាញ់ទៅលើទ្វារកញ្ចក់ មិនឲ្យសមត្ថកិច្ចមើលឃើញដល់ក្នុងបន្ទប់ បម្រុងរត់គេចខ្លួន តែមិនអាចចេញទៅណារួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថទម្លាយទ្វារចូលទៅឃាត់ខ្លួន និងរំដោះជនរងគ្រោះបានតែម្តង។

បន្ថែមពីលើនេះទៅទៀត តាមការធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ជនសង្ស័យដែលជាមនុស្សកំណាចឃោរឃៅម្នាក់នេះ មានជាប់សារធាតុញៀនផងដែរ៕

ប្រភព៖ Phnom Penh Gendarmerie

ឃើញនាងស្អាត ខំចែចង់អូសក្រឡានាំមកដល់បន្ទប់បានសម្រេចហើយ ស្រាប់តែផ្ទុយពីកាគិត ប្រុសកូរ៉េខឹងវ៉ៃគ្នាផ្អើល…(មានវិដេអូ)

ប្រទេសថៃ៖ មានភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ទាំងយប់ ក្រោយបុរសជនជាតិកូរ៉េ ២នាក់ ប៉ះជាមួយនឹងនារីវ័យក្មេងស្រស់ស្អាតជនជាតិថៃម្នាក់ ដល់ក្នុងអាផាតមិនមួយកន្លែង ក្នុងប្រទេសថៃ ជុំវិញនឹងរឿងឡើងឋានសួគ៌ ទឹកឃ្មុំក្លាយជាទឹកខ្មេះ បញ្ឆេះកំហឹងវាយគ្នាបែកក្បាលបែកក្បូង។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ទំនាស់ហិង្សាវាយតប់គ្នារវាងបុរសជនជាតិកូរ៉េ ជាមួយនឹងនារីវ័យក្មេងរូបស្រស់ជនជាតិថៃ ស្អាតមិនចាញ់តារានេះ បានកើតឡើងកាលពី ថ្ងៃសៅរ៍ ទី១៥ កញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ៣ទៀបភ្លឺ នៅអាផាតមិនមួយកន្លែង ស្ថិតក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

ដំណើរដើមទង រហូតកើតមានជម្លោះបែបនេះឡើង តាមសម្ដីពីនារីស្រស់ស្អាតខាងលើ ឈ្មោះ Somchai អាយុ ២២ឆ្នាំ បានរៀបរាប់ប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា នៅក្នុងយប់កើតហេតុនោះ គឺនាងបានដើរលេងកម្សាន្តនៅឆ្នេរសមុទ្រប៉ាតាយ៉ា បន្ទាប់មកក៏ស្រាប់តែមានបុរសជនជាតិកូរ៉េ ទាំង២នាក់ខាងលើនេះ បានដើរមករកនាង ទាំងស្ថិតក្នុងស្ថានភាពស្រវឹង ហើយក៏ចាប់ផ្តើមបញ្ចេញសកម្មភាព និងកាយវិការចែចង់ អូសកាឡានាងតែម្តង។

បន្ទាប់មកទៀត ពួកគេក៏បានស្នើសុំនាងឲ្យទៅជាមួយនឹងពួកគេ ពោលគឺ ទៅអាផាតមិនដែលពួកគេស្នាក់នៅ ដើម្បីក្នុងគោលបំណងចង់រួមភេទជាមួយនឹងនាង ហើយពួកគេនឹងគិតថ្លៃសេវាដល់នាងវិញផងដែរ។

ក្រោយមក នាងក៏បានយល់ព្រមទៅជាមួយនឹងបុរសកូរ៉េទាំង ២នាក់ ខាងលើនេះ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងកំឡុងពេលកំពុងតែប្រតិបត្តិការយ៉ាងពុះកញ្ជ្រោលលើគ្រែ ស្ថានភាពហាក់មិនដំណើរការរលូនទាល់តែសោះ ដែលធ្វើឲ្យបុរសកូរ៉េកើតការសង្ស័យ និងទីបំផុតទើបដឹងថា នារីដែលពួកគេនាំមកសម្រេចកាមនេះ មិនមែនជាស្រីពេញលក្ខណៈ ពោលគឺ នាងជាបុរសកែភេទប៉ុណ្ណោះ ទើបកើតជាកំហឹងឈ្លោះវាយតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ។

ប្រភពដដែលបន្តថា ភ្លាមៗក្រោយកើតហេតុ ប៉ូលិស រួមទាំងក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះជាច្រើន ត្រូវបានគេទាក់ទង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍។

ក្នុងនោះ បុរសជនជាតិកូរ៉េម្នាក់ បានរងរបួសបែកក្បាលចេញឈាម ចំណែកនារីភេទទីបី Somchai វិញ បានរងរបួសជើងឆ្វេង។ អ្នកទាំង៣ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យ Pattaya City Hospital ផងដែរ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ បច្ចុប្បន្នប៉ូលិសក៏កំពុងតែបន្តធ្វើការស៊ើបអង្កេតផងដែរ៕

(មានវិដេអូ)

ប្រភព៖ FB

អបអរសាទ!!! លោកនាយកសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ បានបន្តតួនាទី ជានាយកសាលាដដែល ពីរដ្ឋមន្ត្រី

ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ឯកឧត្តមរដ្ឋមន្ត្រី សម្រេច​ឲ្យ​មានការ​បោះឆ្នោត​ពី​លោកគ្រូ -​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ ដោយ​ទទួលបាន​សំឡេង​គាំទ្រ៩៧​សំឡេង និងសំឡេងមិនគាំទ្រ៥៤ សំឡេង ។ តាមរយៈសំឡេងគាំទ្រច្រើននេះ ទើបឯកឧត្តម ហង់ ជួន ណារ៉ុន សម្រេច​ឲ្យ​លោក មូល ស៊ុយ​ហេង បន្តធ្វើ​នាយក​វិទ្យាល័យ​វិញ​។​

ក្រោយពីការ​តវ៉ា​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សមួយចំនួន​នៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ មាន​ប្រសិទ្ធភាព ដោយនៅ​ថ្ងៃទី២០ ខែ​កញ្ញា នេះ កិច្ច​ប្រជុំមួយ​ដែល​ដឹកនាំដោយ​លោករដ្ឋមន្ត្រីអប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួន ណារ៉ុន បាន​សម្រេច​ឲ្យ​លោក មូល ស៊ុយហេង បន្ត​តួនាទី ជានាយក​សាលាដដែល។

​ក្រោយ​ចំណាយពេល​មួយ​ព្រឹក រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ដោះស្រាយ​ការទាមទារ​របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ បាន​មួយ​ករណី​ប៉ុណ្ណោះ​។ ចំណែកករណី​ដែល​គ្រូបង្រៀន និង​សិស្ស ទាមទារ​ឲ្យ​ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ស៊ីសុវត្ថិ​នេះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន សម្រេច​លើកយក​ទៅ​ដោះស្រាយ​នៅពេល​ក្រោយ​។​

 

 

តែ​យ៉ាងណា​លោកគ្រូ និង​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នឹង​បន្ត​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​លើ​ករណី​សាលា​ជំនាន់​ថ្មី​នេះ​។​

 

កន្លងមក​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​បូ​លី បាន​ប្រាប់សារព័ត៌មានថ្មីៗថា ក្រសួង​ដកតំណែង​លោក មូល ស៊ុយ​ហេង ចេញពី​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ ក្នុង​គោលបំណង​ផ្ទេរ​រូបគាត់​ទៅ​នាយកដ្ឋាន​នៃ​ក្រសួង​អប់រំ​។ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ៖«​មិនមែនជា​ការដកតំណែង​នាយក​សាលា​នោះទេ តាមពិត ជាការ​ផ្ទេរ​ភារកិច្ច​របស់​នាយក​សា​លា គឺ​ផ្ទេរ​ភារកិច្ច​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មក​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បច្ចេកទេស​។ ការផ្ទេរ​នេះ ដោយសារតែ​គាត់ (​មូល ស៊ុយ​ហេង​) ធ្វើ​នៅ​ទីនោះ​យូរហើយ ហើយ​មានបទពិសោធន៍​ចាស់ទុំ អាចមក​ជួយ​ការងារ​នៅ​នាយកដ្ឋាន​បាន​»៕ ប្រភពDAP

ក្រុមការងារចុះត្រួតពិនិត្យសំណង់ និងការរៀបចំអាងព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូ សម្រាប់ការអភិវឌ្ឍដីនិងសំណង់ នៅតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ១៩​ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រុមការងារចុះត្រួតពិនិត្យសំណង់ និងការរៀបចំអាងព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូ សម្រាប់ការអភិវឌ្ឍដីនិងសំណង់ នៅតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ។

កាចុះត្រួតពិនិត្យនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាអគ្គលេខាធិការ គ.អ.ឆ.ក ដោយមានការចូលរួមពីឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការ ឯកឧត្តម ម៉ៅ ក្រឹង អគ្គលេខាធិការរង គ.អ.ឆ.ក លោក រ៉ឺយ ង៉ា ប្រធានផ្នែក ដ.ន លោក​ទូច​ ហួសេង​ និងមានកិច្ចសហការពីឯកឧត្តម ជាវ វិជ្ធៈ អភិបាលរងខេត្ត លោក ចេង ស្រុង ប្រធានមន្ទីរ ដ.ន.ស.សខេត្

ត លោក មិន ម៉ន ប្រធានការិយាល័យ ដ.ន.ស.ភ ក្រុង មន្ទីរសាធារណៈការនិងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងសាលាក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យសំណង់អគារចំនួួន​៧​ និង​ ទីតាំងចាក់ដីចូលដីចំណីឆ្នេរ​ចំនួន​២គឺ​ ព្រែកអូរត្រេះ​ និង​ ឆ្នេរអូរឈើទាល​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះក្រុមការងារ​ ក៏ចុះពិនិត្យវឌ្ឍនភាពការងារកាយដីចេញនៅឆ្នេរព្រែកត្រែង​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ។

ដោយ៖ SVD

សាទរ.! បន្ទាប់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យការចាក់ដីរំលោភឆ្នេរសមុទ្រចំណុចព្រែកត្រែងរួចមក ឆ្នេរដ៍ស្រស់ស្អាតមួយនេះ វិលទៅរកសភាពដើមវិញហើយ

ខេត្តព្រះសីហនុ៖ អបអរសាទរ បន្ទាប់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យការចាក់ដីរំលោភឆ្នេរសមុទ្រចំណុចព្រែកត្រែងរួចមក ការប្រើកណ្តាប់ដៃដែក “​ ហ៊ានថា ហ៊ានធ្វើ ទោះអ្នកឯង ដុះចង្កូមលើក្បាលក៍មិនខ្លាចដែរ ” កាលពីលោកទេីបនឹងឡេីងកាន់តំណែងដំបូងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសន្យាថានឹងលប់បំបាត់ទំនាស់ដីធ្លី ការរំលោភដីប្រជាជនពីសំណាក់អ្នកមានអំណាច និងលុយធំៗ ការរំលោភបំពានទ្រព្យសម្បត្តិរដ្ឋ និងទីសាធារណផ្សេងៗ បេីទោះបីជាមិនបានទាំងស្រុង ក៍នឹងធ្វេីឲ្យអស់គ្មានថ្ងៃឈប់ដែរ។

ឥឡូវទង្វេីនេះនៅតែសបបញ្ជាក់ពីការគិតគូរ យកចិត្តទុកដាក់ តាមដាន គ្មានបំភ្លេចសោះឡេីយ។

ដោយខិតខំយកចិត្តទុកដាក់តាមការបញ្ជារផ្ទាល់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យឆ្នេរធម្ម​ជាតិនេះ ឱ្យនៅដូចដើម។

គួរំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនដែលបានចាក់ដីលប់ឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនឯកជន ដែលតាមដំណឹងប្រហែលជារបស់ លោកស្រី ជឹង សុភាព ហៅយាយភូ បានធ្វើសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមហ៊ុននេះបានធ្វើសកម្មភាពកាយដីចេញដើម្បីឲ្យឆ្នេរដ៍ស្រស់ស្អាតមួយនេះ វិលទៅរកសភាពដើមវិញ ព្រមគ្នានេះមានការអបអរសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋថែមទៀតផង ៕

ដោយ៖ SVD

ហេតុអ្វីចាំបាច់ប្រឆាំងតវ៉ាសាលារៀនជំនាន់ថ្មី -New Generation School ?

យោងតាមស្ថិតិនៃការប្រលងបានបង្ហាញឲ្យឃើញថា លទ្ធផលប្រលងបាក់ឌុបកន្លងទៅរវាងសិស្សដែលរៀនតាមកម្មវិធីសិក្សាចាស់ និងសិស្សរៀនតាមកម្មវិធីសិក្សាថ្មីនេះមានការខុសគ្នាច្រើន ពោលសិស្សរៀនតាមកម្មវិធីសិក្សាថ្មីមានអត្រាជាប់ខ្ពស់ជាងសិស្សរៀនតាមកម្មវិធីសិក្សាចាស់។ ការអនុវត្តន៍កម្មវិធីសិក្សាថ្មីនេះ បានធ្វើឲ្យមានការពេញចិត្តពេញថ្លើមខ្លាំងពីសិស្ស និងអាណាព្យាបាលផងដែរ ដោយបានធ្វើឲ្យចំណេះដឹងទទួលបានមានភាពល្អប្រសើរខ្លាំងបើធៀបជាមួយកម្មវិធីសិក្សាចាស់។

ពាក់ព័ន្ធនឹងការបង់វិភាគទានទ្រទ្រង់ការអនុវត្តន៍កម្មវិធីសិក្សាថ្មីប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំនោះ ត្រូវបានអាណាព្យាបាលមួយចំនួនលើកឡើងថា ចំនួននេះមិនច្រើននោះទេ បើធៀបជាមួយការសិក្សាក្នុងកម្មវិធីសិក្សាចាស់ ព្រោះថាកម្មវិធីសិក្សាចាស់បើមិនបង់លុយប្រចាំតែសិស្សត្រូវចំណាយច្រើនលើការសិក្សាក្រៅម៉ោង និងទិញឯកសារផ្សេងៗ។

តាមការសាកសួរទាំងសិស្ស និងអាណាព្យាបាលបានបង្ហាញថា សាលាជំនាន់ថ្មី ជាកម្មវិធីសិក្សាថ្មីមួយប្រកបដោយភាពល្អប្រសើរក្រោមការប្រឹងប្រែងធ្វើកំណែទម្រង់របស់ក្រសួងអប់រំ ដើម្បីឆ្ពោះទៅរកប្រព័ន្ធអប់រំមួយប្រកបដោយគុណភាព។ តែហេតុអ្វីបានជាគ្រូៗមួយចំនួននៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិនាំគ្នាមិនពេញចិត្តលើកម្មវិធីអប់រំនេះ ហើយព្យាយាមសាបព្រោះពាក្យអកុសលថា បង្កេីតសាលាក្នុងសាលាទៅវិញ ចំណែកមតិមហាជនដែលប្រេីប្រាស់បណ្តាញហ្វេសបុកមួយចំនួយយល់ច្រលំថាដូរសាលារដ្ឋទៅធ្វើជាសាលាឯកជន ឫលក់ឲ្យសាលាឯកជនទៅវិញ? ចំពោះការ comments និង post មួយចំនួនដែលសាបព្រោះ និងបង្កេីតពាក្យថ្មីៗមិនសមស្របខ្លះដោយហេតុថាពួកគាត់មិនបានដឹង និងយល់អ្វីទាល់តែសោះអំពីគោលនយោបាយសាលារៀនជំនាន់ថ្មីដោយគ្រាន់តែផ្តោតលេីនិន្នាការប្រឆាំង និងឃេីញតាមគ្នាខ្លះប៉ុណ្ណោះ។

មានការលើកឡើងថា ការតវ៉ាទាំងនេះធ្វើឡើងដើម្បីប្រយោជន៍សួនតួជាជាងប្រយោជន៍រួមរបស់ជាតិ ដោយហេតុថា កម្មវិធីសិក្សាថ្មីនេះ នឹងធ្វើឲ្យគ្រូៗបាត់បង់ចំណូលប្រចាំថ្ងៃរបស់ខ្លួនតាមរយៈការបង្រៀនក្រៅម៉ោង ក៏ដូចជាការលក់ឯកសារនានាទៅឲ្យសិស្សជាដើម។ ម្យ៉ាងទៀតតាមរយះការ live video ព័ត៌មាននៅថ្ងៃកេីតហេតុឃេីញថាសិស្សខ្លះបារម្ភចំពោះការរៀនសូត្រតាមបែបសាលាជំនាន់ថ្មីនេះតឹងរឹង និងតម្រូវឲ្យរៀនច្រេីនដែលគាត់មិនអាចរៀនតាមគេទាន់ ឫពិបាកយកពិន្ទុល្អ។

ដើម្បីធ្វើឲ្យការអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះទទួលបានជោគជ័យ នៅឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងអប់រំ បានដាក់ចេញគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មីនេះផងដែរ។ ក្នុងគោលនយោបាយនេះ បានដាក់ចេញនូវចំណុចជាច្រើន ដើម្បីធានាផ្តល់នូវការអប់រំមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

មួយវិញទៀតជាមោទនាភាពដែល

អង្គការ ISO បានធ្វើសំរង់អំពីចំនួនវិញ្ញាបន័បត្រ័ ISO 9001 Quality Management Systems ដែលប្រទេសក្នុងលោកមាន ក្នុងឆ្នាំ 2017។

នេះជាសំរង់តែប្រទេសអាស៊ាននិងមហាអំណាចខ្លះដើម្បីឱ្យដឹងថាតើកម្ពុជាយើងមានកំរិតណា មានកម្លាំងប៉ុនណា ក្នុង សហគមទីផ្សារអន្តរជាតិនេះ

 

.ប្រុយណេមាន 109,

.កម្ពុជាមាន         156,

.Indonesie  មាន 7287,

.Lao  មាន  31,

.Malaysia  មាន  10380,

.Myanmar មាន 163,

.Philippines  មាន 3874,

.Singapore មាន  3704,

.Thailand មាន 9088,

.Vietnam មាន 3897,

.China មាន 393008,

.France មាន 21808,

.Japan មាន 45030,

.USA មាន 25087.

 

សរុបក្នុងលោក 1055891.

 

lokkrou1@gmail.com

 

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី ៖

កីឡាករប្រដាល់ដ៏ល្បីនៅកម្ពុជា វង់ ណយ ជួបទុក្ខធំ ដោយម្តាយបានស្លាប់ហើយ

កីឡាករប្រដាល់កម្ពុជា វង់ ណយ ដែលជាកីឡាករមួយដែលបោះសំលេង ក្នុងវិស័យកីឡានៅកម្ពុជាយើង ពេលនេះ ម្តាយដែលបានឈឺ គាត់បានស្លាប់ហើយ ដោយរោគគាពាធ ណាមួយជីវភាពខ្សត់ខ្សោយ និងមានជំងឺ ឈឺរ៉ាំរ៉ៃ និង ឥលូវធ្ងន់ធ្ងរ យ៉ាងខ្លាំងថែមទៀតផងនោះ។

ដូចដែលយើងបានជ្រាបហើយថា ជីវិត ឬជីវភាពកីឡាករប្រដាល់របស់កម្ពុជាពុំសូវជាធូរធារប៉ុន្មានឡើយ ហើយមានកីឡាករខ្លះថ្វីបើមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក្ដី ក៏នៅតែមានជីវភាពខ្វះមុខក្រោយ ជាក់ស្ដែងដូចជា កីឡាករ វង្ស ណយ ជាដើម ដែលជាកីឡាករមួយរូបដ៏ល្បីល្បាញ បែជាមានជីវភាពក្រីក្រ ហើយក៏ធ្លាប់ទទួលបានការសន្ដោសប្រណីពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

សូមចូលរួមរំឡែកទុក្ខដ៏ក្រៀមក្រំនេះផង ។