ក្លាយជាឃាតករទាំងវ័យក្មេង ផ្តើមចេញពីរឿងខ្ចីលុយ៤ម៉ឺនរៀលមិនសងហើយឌឺដងទៀតទៅយកកាំបិទចាក់សម្លាប់ចោល

ស្រុកមុខកំពូល៖ ឃាតកម្ម ចាក់សម្លាប់ជនរងគ្រោះដោយកាំបិតបណ្តាលឲ្យស្លាប់ ជាលទ្ធផលស្រាវជ្រាវនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានវែកមុខឃើញហើយ និងធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតករវ័យក្មេង០១នាក់ ដែលកើតហេតុនៅថ្ងៃទី​២១.០៩.២០១៨វេលាម៉ោង​០៥.២០នាទី នៅចំណុច សាលាអាន់នៀកម៉ះភូមិជ្រោយ មេត្រីលើ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ​ឈ្មោះម៉ាអាត នោតវ៉ាវី ភេទប្រុសអាយុ១៤ឆ្នាំ នៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(នៅក្នុងបន្ទុក)។

មានស្នាមរបួស ៖មុតជ្រៅដល់បំពង់ក ប្រវែង៦ស.ម×៣ស.មស្នាមមុតលើគ្រាប់ពោនរាងឆូតត្រង់ប្រវែង៣ស.មស្នាមរលាត់ដាច់ស្បែកក្រោយថ្គាមស្ដាំនិងរបួសមុតក្រោយចង្ការខាងស្ដាំស្នាមរលាត់លើ កខាងស្ដាំដាច់សរសៃឈាមធំ(អាក់ទែរ)។

ជនសង្ស័យ ០១ នាក់ឈ្មោះ ទ្រេស សាគីរិន ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិ ជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខ កំពូលខេត្តកណ្ដាល មុខរបរ សិស្ស ។

មូលហេតុ៖មានគំនុំ(រឿងជនរងគ្រោះខ្ចីលុយជនសង្ស័យចំនួន៤០០០០រៀលជនរងគ្រោះបានខ្ចីលុយពីជនសង្ស័យហើយសន្យាសងវិញនៅថ្ងៃ២០ខែកញ្ញាឆ្នាំ២០១៨។

លុះព្រឹកថ្ងៃ២០.កញ្ញា.២០១៨ពេលជនសង្ស័យទៅ ទារលុយពីជនរងគ្រោះមិនបានហើយខឹងនិងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៏កើតចឹត្តខឹងនិងមានគំនុំលើជនរងគ្រោះ។

វត្ថុតាងចាប់យក៖ ទូរសព្វ័ Ipone 4មានស្រោមពណ៏ខ្មៅ ១គ្រឿង ចំណែកកាំបិតរកមិនឃើញ(តាមចម្លើយ របស់ជនសង្ស័យបានសារភាពថា៖ ខ្លួនបានបោះចោលទៅក្នុងទឹកទន្លេ នៅកន្លែងជនរងគ្រោះដួលស្លាប់)។

នៅមុនម៉ោងកើតហេតុជនសង្ស័យ បានឃើញជន រងគ្រោះកំពុងអង្គុយមើលfacebook នៅក្រោមដើមស្វាយជិតកន្លែងកើតហេតុ ក៏ដើរទៅយកកូនកាំបិតចិតបន្លែក្នុងធុងទឹកអំពៅរបស់ម្ដាយ មកលួចចាក់លើជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់ក ដាច់សរសៃឈាមធំ បណ្ដាលឲ្យជនរងគ្រោះស្លាប់។

បើតាមសម្តីប្រជាពលរដ្ឋរស់នៅក្នុងភូមិបានឲ្យដឹងថា គាត់បានយកសំរាមទៅបោះចោលនៅមាត់ទន្លេក្រោយសាលារៀនអាន់នៀកម៉ះភូមិជ្រោយមេត្រីលើ រួចបានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ដោយមានហូរឈាមដាបលើ(សាប)ផ្លូវដើរចុះទន្លេ រួច ក៏មានការផ្អើលឆោរឡោ ហៅអ្នកភូមិចេញមកមើល។

ការសន្និដ្ឋាន៖ក្រោយពីធ្វើការពិនត្យហេតុជនរងគ្រោះពិតជាស្លាប់ដោយសារជនយកកូនកាំបិតចិតបន្លែមានដងឈើចុងស្រួចមានប្រវែងប្រហែល២តឹកមកចាក់បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់។

ប្រភព៖ FB

ភ្ញាក់ផ្អើល​យ៉ាងខ្លាំង.! ​រថយន្ត Nissan Naverra បើក​បុក​ចូល​ផ្ទះ​លក់​ក្តា​មឈូស បណ្ដាល​ឲ្យ…(ចុចអានបន្ត)

ភ្នំពេញ៖ កាលពី​វេលា​ម៉ោងជាង១០យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុច​ផ្ទះ​លេខ​43A.B លក់​ក្ដាម​មឈូស យីហោ តាំង ហួរ​សែ(88) នៅតាម​បណ្ដោយ​ផ្លូវ២៣០ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ ខណៈ​មេឃ​កំពុង​ភ្លៀងរលឹមស្រិចៗ គេ​ឃើញ​ផ្ទះ​លក់​ក្ដាម​ឈូស​កើតហេតុ​ខាងលើ បាន​បិទទ្វារ​ចូល​ផ្ទះ​សំរាក​ដូច​យប់​ធម្មតា លុះដល់​វេលា​កើតហេតុ ស្រាប់​តែមាន រថយន្ត​មួយគ្រឿង ម៉ាក Nissan Naverra ពណ៌​ទឹកប្រាក់ (អត់​ពាក​ស្លាក​លេខ) បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​កើ​តទៅ​លិច

ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅបុក​ចំ​ទ្វារផ្ទះ​លក់​ក្តា​មឈូស​ខាងលើ លាន់​ដូច​រន្ទះ និង​ខ្ទាត​ទៅបុក​រថយន្ត​កូរ៉េ​ដឹក​មឈូស ដែល​ចត​នៅមុខ​ផ្ទះកើតហេតុ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​បណ្ដាល​ឲ្យ​អ្នកបើកប​រថយន្ត​បង្ក រងរបួស​ស្រាល បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ម្ចាស់​ផ្ទះកើតហេតុ ប្រញាប់ប្រញាល់​ចេញមក សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍ភ្លាមៗ ៕

ប្រភព៖ FB

លោក មូល ស៊ុយហេង នៅតែបន្តធ្វើជានាកយសាលាវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែលោក ត្រូវសងថវិកាក្រសួងវិញ ចំនួន…….

(ភ្នំពេញ) ធ្លាយរឿងក្រសួងអប់រំ ធ្លាប់ផ្តល់ថវិការប្រមាណ១លានដុល្លារ អោយសាលាស៊ីសុវត្ថិ តែនាយកសាលាប្រើប្រាស់មិនមានតម្លាភាព ទើបក្រសួងដកចេញ ឥលូវលោកគ្រូសាលានេះមិនព្រម ក្រសួងក៏សម្រេចអោយសងថវិការនោះវិញ ហើយអោយធ្វើជានាយកសាលាជាបន្តទៀត។

បញ្ហាវិទ្យាល័យព្រះស៊ីសុវត្ថិត្រូវបានបញ្ចប់ ស្រាប់តែធ្លាយរឿងក្រសួងធ្លាប់ផ្តល់ថវិការប្រមាណ ១លានដុល្លារអោយសាលានេះ ប៉ុន្តែដោយសារតែការគ្រប់គ្រងរដ្ឋបាលរបស់លោកនាយកសាលា មូល ស៊ុយហេង ទើបក្រសួងដកនាយកសាលារូបនេះមកបំរើការងារនៅ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ដែលធ្វើអោយអ្នកគ្រូលោកគ្រូនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ធ្វើការតវ៉ាចំពោះចំណាត់ការរបស់ក្រសួង។

 

ដោយសារតែមានការតវ៉ាបែបនេះ ទើបក្រសួងសម្រេចធ្វើការប្រជុំជាមួយលោកគ្រូអ្នកគ្រូវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីធ្វើការបោះឆ្នោតដោយទី១ទទួលយកការសម្រេចចិត្តរបស់ក្រសួង និងទី២រក្សាទុកលោក មូល ស៊ុយហេង ធ្វើការនាយកសាលាជាបន្តទៀត។ ដោយគោរពលើស្មារតីបោះឆ្នោត និងជាលទ្ធផលការគាំទ្រការសម្រេចរបស់ក្រសួងមានសំលេងគាំទ្រ ៥៤សន្លឹក និងការបោះឆ្នោតរក្សាទុកលោក មូល ស៊ុយហេង មាន៩៧សន្លឹក ពេលនេះក្រសួងសម្រេចរក្សាទុកលោក មូល ស៊ុយហេង ធ្វើការជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិជាបន្តទៀត តែតម្រូលអោយលោក សងថវិការក្រសួងដែលបានប្រើប្រាស់មិនមានតម្លាភាព។ សូមអានលំអិតសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

សមត្ថកិច្ចប៉ូលីសក្រុង ឆ្មក់​បង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្សប្រុសស្រី១៨នាក់ និងដកហូតទូហ្គេមបានចំនួន…(មានវិដេអូ)

រាជធានីភ្នំពេញ​ ៖ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៊ុន សិត្យា បានបើក​ប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួនជាច្រើននាក់នាក់​ និងទូហ្គេមជាច្រើនគ្រឿងផងដែរ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីការតាមដានមុខសញ្ញានិងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ ទើបដឹងច្បាស់នឹងបើក​ប្រតិបត្តិការ​ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៨នាក់ និងដកហូតទូហ្គេមបានសរុប ១០គ្រឿង​ (ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន ៥គ្រឿង និងទូហ្គេមបៀរ ចំនួន​ ៥គ្រឿង)​ ។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងទូហ្គេមខាងលើត្រូវបានឃាត់ខ្លួននិងយកទៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936704019962890%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936704066629552%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936713639961928%2F&show_text=0&width=560

ប្រភព៖ FB

សមត្ថកិច្ចថៃ ចាប់ពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ លួច​ចូលទៅ​កាប់​ឈើ​គ្រញូង ក្នុង​តំបន់ហាមឃាត់​នៅ​ថៃ

ថៃ៖ សេចក្តីរាយការណ៍ ដែល​យើង​ទទួលបាន គឺ​កម្លាំង​តម្រួត មេព្រៃ និង​យោធា​ថៃ បានចេញ​ប្រតិបត្តិការ នា​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ឧទ្យាន​ជាតិ( ថាប់​ឡាន​ទី៣ )ត្រង់​បរិវេណ ប៉ា​ខៅ​រ៉ុ​ប ស្ថិតក្នុង​ឃុំ​គោក​ក្រៈ​ឆាយ ស្រុក​ខន​បុរី ខេត្ត​នគ​រាជ​សីមា ប្រទេស​ថៃ។

ពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ ខ្លះទៅ​ពី​ខេត្តបន្ទាយមានជ័យ និង​ខ្លះទៀត​ទៅ​ពី​ខេត្តសៀមរាប ត្រូវបាន​កម្លាំង​មេព្រៃ​ថៃ​ធ្វើការ​ឃាត់ខ្លួន នៅក្នុង​ឧទ្យាន​ជាតិ ដែលជា​តំបន់​អភិរក្ស​ព្រៃឈើ និង​ជា​តំបន់ហាមឃាត់ ខណៈ​ពួកគេ​ទាំងនោះ បាន​លបលួច​ចូលទៅ​កាប់​ឈើ​គ្រញូង នៅក្នុង​តំបន់​ខាងលើ។

សមត្ថកិច្ច​ចម្រុះ​ថៃ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន៧នាក់ ក្រោយ​ពួកគេ​បាន​លប​ចូលទៅ​កាប់​ឈើ​គ្រញូង ដោយ​ភាគី​ថៃ​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ដូចជា​ឈើ​គ្រញូង អារ​ស្រេច ចំនួន៥០ដុំ គឺ​គេ​បាន​ត្រៀម​ចង​សម្រាប់​ស្ពាយ​ចេញពី​ព្រៃ​យកទៅ​ឲ្យ​មេ​ឈ្មួញ។

ពលរដ្ឋ​ខ្មែរ​ទាំង៧នាក់​នោះ គឺ១.ឈ្មោះ ធី ចន្ថា ភេទ​ប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ ថន ថេ ភេទ​ប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះ ដេ​ត ថៃ ភេទ​ប្រុស អាយុ៣២ឆ្នាំ អ្នក​ទាំង៣ រស់នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុ​ន​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤. ឈ្មោះ សែ តេង ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​គុ​ត្ត​សត ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ៥. ឈ្មោះ រ៉េត ធី ភេទ​ប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះ សុខ រៀង ភេទ​ប្រុស អាយុ៣៥ឆ្នាំ និង៧ ឈ្មោះ ប៊ិន ឈួ​ត ភេទ​ប្រុស អាយុ៣៣ឆ្នាំ អ្នក​ទាំង៣ រស់នៅ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ជនសង្ស័យ​ទាំង៧នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ (មេព្រៃ )ថៃ រៀបចំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

ប្រភព៖ Heng Ly

ឃាតកម្ម​សង្ស័យថា កូនប្រុស​បង្កើត ដែលមាន​ជំងឺសរសៃប្រសាទ​វ៉ៃ​សម្លាប់ សមត្ថកិច្ចចាប់កូនយកទៅសាកសួរ លទ្ឋផល .

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង៦និង៥០នាទី​ព្រលប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ត្រី​ម្នាក់​ត្រូវបាន​កូនស្រី​ចេញពី​ធ្វើការ​វិញ​ប្រទះឃើញ​ឃើញ​ដេកស្លាប់​នៅលើ​ពូក​ក្នុងផ្ទះ ដោយ​សង្ស័យថា កូនប្រុស​បង្កើត ដែលមាន​ជំងឺ សរសៃប្រសាទ​វ៉ៃ​សម្លាប់ ។

នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ផ្ទាល់ ស្ថិតនៅ​ភូមិ​ព្រៃ​កី(ខ)សង្កាត់​ពងទឹក ខណ្ឌដង្កោ ។
សព​ជនរងគ្រោះ​មានឈ្មោះ ម៉ៃ នួន ភេទ​ស្រី អាយុ៦៣ឆ្នាំ មុខរបរ នៅផ្ទះ​ស្នាក់នៅ ផ្ទះ​អត់​លេខ ភូមិ​ព្រៃ​កី(ខ) សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ចំនែក​ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ពិន ខន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ម្តាយ (ដោយ​អះអាងថា​មាន​ជំងឺ​ស​សៃ​ប្រសាទ)។ ក្រុមគ្រួសារ​បាន រាយការណ៍​ទៅខាង​ជំនាញ​កោសល​វិច័យ​ខណ្ឌដង្កោ​និង​ជំនាញ​កោសល​វិ​ច្ច័​យ​ក្រុងភ្នំពេញ ឲ្យ​ចុះមក​ពិនិត្យ​សាកសព​ជនរងគ្រោះ​តែម្តង ។

តាម​សម្តី​បំភ្លឺ​ពី​អ្នកជិតខាង អ៊ិន សុខ​ខុម ភេទ​ស្រី អាយុ៤០ឆ្នាំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង៩ព្រឹក រូបគាត់​បានឮ​បុរស​ជា​កូន​ហើយក៏​ត្រូវ​ជនសង្ស័យ មាន​អកា​រៈ​ស្រវឹង ហើយ​អង្គុយ​និយាយ​ម្នាក់ឯង ថា​ថ្ងៃ​ហ្នឹង​អញ​និង​សម្លាប់ ង៉ែ​ង​ឲ្យ​បាន ហើយ​ពេលនោះ​ស្ត្រីជន​រងគ្រោះ​ជា​ម្តាយ បាន​ដើរ​ពីលើ​ថ្នល់​មក​ផ្ទះ​វិញ ឃើញ​កូន​និយាយ​បែបនេះ ក៏បាន​ទាស់សម្តី​គ្នា ជេរ​គ្នា​មួយ​ប្រាវ ហើយ​ក៏បាន​សំឡេង​តែម្តង ។ លុះ​មកដល់​ពេល​កើតហេតុ កូនស្រី​របស់​ជនរងគ្រោះ បាន​ត្រលប់​មកពី​ធ្វើការ​វិញ ក៏​ផ្អើល​ថា​ម្តាយ​របស់ខ្លួន​ស្លាប់​តែម្តង ។

តាម​ការបញ្ជាក់ ពី​ជំនាញ​កោសល​វិ​ច្ច័​យ​ក្រុង និង​សំរេច​ដោយ​លោក ឧក​ញ្ញា នង សុវណ្ណរ​ត្ន័ វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំ កោសល​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ លើសឈាម និង​ជំងឺថ្លើម (ហើយ​ស្លាប់​ដោយ​គាំងបេះដូង​ឬ​ជំងឺថ្លើម) ហើយ​មិន​ទាក់ទង​និង​ករណី ឃាតកម្ម នោះទេ ។

ចំណែក​បុរស​ជា​កូន ដែល​គេ​សង្ស័យថា វាយ​សម្លាប់​ម្តាយ ត្រូវបាន​សមត្ថកិច្ច ដោះលែង​ឲ្យ​មក​ចូលរួម បុណ្យសព​ម្តាយ នៅឯ​ផ្ទះ​វិញ ៕

 

នៅថ្ងៃដំបូងនៃការប្រកួត ក្រុមវ៉ាន់ដាអែហ្វ.ស៊ី និងហ្សាម៉ាន់ រកបាន៣ពិន្ទុដូចគ្នា

(កីឡា) ក្រុមវ៉ាន់ដា អែហ្វ.ស៊ី ដែលរកបាន៣ពិន្ទុនេះធ្វើសម្រេចនៅក្នុងលទ្ធផល ៣ទល់១ ជាមួយ​ក្រុមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈក្រុមសាកលវិទ្យាល័យ ហ្សាម៉ាន់ រកបាន៣​ពិន្ទុដែរ ដោយលទ្ធផល ៣ទល់០ ជាមួយក្រុមសាកលវិទ្យាល័យបាត់ដំបង បានបោះបង់ការ​ប្រកួត។

ក្រុមបាល់ទាត់វិទ្យាស្ថាន វ៉ាន់ដា អែហ្វ.ស៊ី និងក្រុមសាកល វិទ្យាល័យ ហ្សាម៉ាន់ រកបាន៣ ពិន្ទុដូចគ្នា នាថ្ងៃដំបូង ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅក្នុងវគ្គសន្សំពិន្ទុ ពូលD នៅកីឡដ្ឋានជាតិ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៃព្រឹត្តិការណ៍កីឡា​​និស្សិត​ឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨។

ចំពោះប្រភេទកីឡាបាល់ទាត់ផ្នែកបុរសនេះមានក្រុមចូលរួមសរុបចំនួន១៣ក្រុម ត្រូវបានចែក​ចេញជា៤ពូល ដោយមាន៣ក្រុមដូចៗគ្នា ក្នុងពូលA ពូលB និងពូលC រីឯក្រុមD មាន៤ក្រុម។ ក្រុមទាំងអស់នឹងត្រូវ ប្រកួតសន្សំពិន្ទុវិលជុំ នៅក្នុងពូលរៀងៗខ្លួន ហើយបន្ទាប់ពីបញ្ចប់វគ្គ សន្សំពិន្ទុ គឺ២ក្រុមលើកំពូលតារាងនឹងត្រូវ បន្តការប្រកួតខ្វែងពូល និងឈានទៅប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ ជាតិ ឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងក្រសួងអប់រំ យុវជន និងកីឡា ដែលមាន៦ប្រភេទកីឡា ក្នុងនោះមានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម ប៉េតង់ និងប្រភេទកីឡាវាយកូនឃ្លី លើតុ ដែលមានអត្តពលិក សរុប៦៩៩នាក់ ក្នុងនោះមានកីឡាការិនី៩៤នាក់ មកពី២២ គ្រឹះស្ថាន​ឧត្តមសិក្សាទូទាំងប្រទេស៕ ប្រភពAKP សំរួលដោយ សុខជា

ប្រាសាទកោះកេរ្តិ៍ នឹងត្រូវបញ្ជូលជាសម្បត្តិបេតិក ភណ្ឌពិភពលោកបន្ទាប់ពីប្រាសាទសំបូរព្រៃគុក

(ភ្នំពេញ) លោកជំទាវ​រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​អះអាងថា អាជ្ញាធរ​ជាតិ​ព្រះ​វិហារបាននិង​កំពុងតែរៀបចំឯក​សារ​ពាក់ព័ន្ធ​ និង​ប្រាសាទកោះកេរ្តិ៍ដើម្បី​ត្រៀម​ដាក់​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏ អស្ចារ្យ​មួយនេះ​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោករបស់​អង្គការយូណេស្កូ ហើយការរៀប ចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នំាំទើបរួច​រាល់។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពីបញ្ជប់​កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់​គណៈ​កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារ កាលពី​ល្ងាច​ថ្ងៃទី ២០ខែកញ្ញាឆ្នាំ២០១៨ ​លោកជំទាវ​ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានមាន​ប្រសាសន៍ថា ប្រាសាទ​កោះកេរជាប្រាសាទ​បុរាណ​ខ្មែរមួយដ៏អស្ចារ្យ​ដែល​ត្រូវ​បាន និង កំពុងរៀបចំឯកសារស្នើសុំដាក់​បញ្ជូល​ជាសម្បត្តិ​បេតិកភណ្ឌពិភពលោកក្នុង​បញ្ជីរបស់អង្គ ការ យូណេស្កូ បន្ទាប់​ពី​ប្រាសាទ​សំបូរព្រៃគុក​។ ​បច្ចុប្បន្ននេះអាជ្ញាធរ​ព្រះ​វិហារ​កំពុងតែរៀបចំ ឯកសារពាក់ព័ន្ធ និង​ប្រាសាទ​កោះកេរនេះ និង​បាន​ឈាន​ទៅ​មុខ​បន្តិចហើយ។

លោកជំទាវបាន​បន្តថា ការ​រៀប​ចំឯក​សារ​សម្រាប់​បញ្ជូល​ប្រាសាទ​កោះកេរទៅ​ជា​សម្បត្តិបេតិ កភណ្ឌពិភពលោកនេះ​ គឺ​ត្រូវ​ប្រើពេល​វែង​ឆ្ងាយ​ទៀត​ព្រោះ​ថា ឥឡូវការ​រៀបចំដាក់ប្រាសាទ​ណាមួយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមាន​ការ​ពិបាក​ជាង​មុន​ខ្លាំងដោយលក្ខខណ្ឌ របស់​អង្គការយូណេស្កូតម្រូវ និងមានការតឹងតែង​ ​លំបាក​ជាងមុន។ លោកជំទាវបាន អះអាងថា ប៉ុន្តែទោះជាមានការ​លំបាកក្តី​ក៏ក្រុម​មន្រ្តី​ជំនាញ​នៅ​តែបន្តការងារ​នេះ​ទាំង​នៅ​ថ្នាក់ ជាតិ​ និង​ថ្នាក់​អន្តរជាតិ ហើយការរៀបចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នំាំទើបរួច​រាល់។ លោកជំទាវ​បង្ហាញ​នូវក្ដីរំពឹងថា ប្រាសាទ​កោះកេរ និង​ចូល​ជាសម្បត្តិ បេតិកភណ្ឌបាន​ព្រោះប្រាសាទ​​កោះកេរមាន​សក្តានុពលមួយធំ គឺ​ជា​អតីតជារាជធានី របស់ ខ្មែរ។

លោកជំទាវបានគូស​បញ្ជាក់ទៀតថា ការ​រៀបចំ​ឯក​សារដាក់ប្រាសាទឬបេតិកភណ្ឌជាតិ​ណា មួយទៅ​ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺចាំបាច់ត្រូវមាន​ការ​ចូលរួមស្ទើគ្រប់​ស្ថាប័ននៅក្នុង​ប្រទេស ដូច្នេះបើមាន​ភាព​ជោគជ័យ​ គឺជា​ជោគជ័យ​របស់ប្រទេសជាតិ​ ហើយការ​រៀប​ចំ​ឯក​សារ​ដាក់​ប្រាសាទ​កោះ​កេរ​ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។

យោងតាមឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន បាន​អះអាងថា ប្រាសាទ​កោះកេរ បាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទជ័យ​វរ្ម័នទី៤(៩២៨-៩៤២)ការកសាងប្រាសាទនេះ ឡើងក្នុង គោលបំណងដើម្បីឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ​តាមបែប​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ​ ពី​ដើម​ឈ្មោះ​ឆក​គគីរ ឬ​ផៃ្ទ​ដីគោក​គគីរសព្វ​ថៃ្ង​ហៅថា អតីត​រាជធានី​កោះកែរ មានផៃ្ទ​ដី​ទំហំ ២៥៦ គីឡូម៉ែត្រ​ក្រឡា រួមមានប្រាសាទចំនួន​៩៨នៅក្នុងតំបន់​នោះ។

ចំណែក​ប្រាសាទ​ទាំងនោះ ​មិនបាន​សង់​ជាប់ៗ​គ្នានោះ​ទេ ​ពោលគឺ​នៅ​ដាច់ៗ​ពីគ្នា​ចាប់ពី១គីឡូម៉ែត្រ​ ទៅ៣​ ឬ៤គីឡូម៉ែត្រ​ ហើយក៏​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការខូចខាត​បាត់​បង់ក​ប់​ក្នុង​ដី​ខ្លះ​ក៏មាន។ ប្រាសាទ​កោះកេរ​មាន៧ជាន់ កម្ពស់៣៥ម៉ែត្រ កសាង​ឡើង​តាំងពី​សម័យបុរាណ​ទុក​សម្រាប់​ជាការគោរពបូជា​តាម​លទ្ធិ​ព្រហ្មញ្ញសាសនា៕ ប្រភពAKP

ប្រធានាធិបតីវៀតណាមទទួលមរណភាពក្នុងជន្មាយុ៦២ឆ្នាំ

(វៀតណាម) ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមVNA បានឲ្យដឹងថាតាមប្រភពព័ត៌មាននៃគណៈកម្មការថែរក្សាសុខភាពកម្មាភិបាលមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមឲ្យដឹងថា ឯកឧត្តម ចិន ដាយក្វាង កើតនៅឆ្នាំ១៩៥៦ ជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ប្រធានាធិបតីសង្គមនិយមវៀតណាមដែលមានជំងឺដ៏ធ្ងន់ទោះបីជាត្រូវបានវេជ្ជបណ្ឌិតចំណានៗទាំងក្នុងនិងក្រៅប្រទេសជួយព្យាបាលយ៉ាងណាក៏ដោយក៏ឯកឧត្តមមិនអាចចៀសផុតពីជំងឺកាចបានឡើយ ទើបបណ្ដាលឲ្យគាត់ទទួលមរណភាពកាលពីម៉ោង១០:០៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាមជ្ឈិម១០៨។

 

ឯកឧត្តម ចិន ដាយក្វាង កាន់តំណែងជាប្រធានាធិបតីវៀតណាមចាប់តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦មក៕

ឯកឧត្តម ឃួង ស្រេង ថា ៖ យុវជនមានចំណេះដឹង និងជំនាញ ដូចសព្វថ្ងៃ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ

(ភ្នំពេញ) យុវជនមានចំណេះដឹង និងជំនាញ​ ដូចសព្វថ្ងៃ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន៕

អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើរអោយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏ផ្សព្វផ្សាយការពិតពីកម្ពុជាដល់យុវជនអាស៊ាន  ខណៈដែលប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី។

ការផ្តាំផ្គើរបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងឧិកាសដែលលោកជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជាជាង៣០នាក់ កាលពីរសៀលថ្ងៃទី២០កញ្ញា២០១៨នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើរដល់ក្រុមយុវជនជាង៣០នាក់ ដែលដឹកនាំដោយលោកស៊្រាង    គឹមលី នោះថា យុវជនយើងត្រូវធ្វើការផ្សព្វផ្សាយពីសភាពការពិតនៅកម្ពុជាដល់យុវជនបណ្តាប្រទេសអាស៊ាន និងយុវជនជប៉ុនឲ្យបានយល់ដឹងកាន់តែច្បាស់ពីកម្ពុជា។ជាពិសេសស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីធ្វើអោយព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងលើឆាកតំបន់ និងអន្តរជាតិ។

ឯកឧត្តមអភិបាលបានបន្តថា យុវជនរបស់យើងត្រូវហ៊ានបកស្រាយពន្យល់ដល់យុវជនអាស៊ាន និងយុវជនជប៉ុនពីប្រពៃណី វប្បធម៏ដ៏ល្អផូផង់របស់ខ្មែរ និងធ្វើសកម្មភាពដោយស្មើមុខ និងស្មើភាព។

ប្រធានសមាគមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាឲ្យដឹងថា នេះជាការធ្វើដំណើរជាលើកទី៤៥ហើយដោយធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤នៅតំបន់អាស៊ានរួមមាន ប្រុយណេ,ហ្វីលីពីន,ថៃនិងវៀតណាមដែលមានយុវជនអាស៊ាន និងយុជនជប៉ុនសរុបចំនួន៣៣០នាក់ដោយជូបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីបើកកម្មវិធីជាផ្លូវការ។ កម្មវិធីធ្វើដំណើរតាមនាវាក្រោមការជួយឧបត្ថម្ភ ពីប្រទេសជប៉ុននេះ មានរយះពេល៥២ថ្ងៃដោយចាប់ចេញដំណើរពីថ្ងៃទី២៣ខែតុលា ដល់ថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨នេះ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនតាមរយៈយុវជនដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា  ការសំដែងសិល្បះ វប្បធម៌ និងការធ្វើដំណើរ។

ក្នុងឳកាសនោះ ក្នងនាមរដ្ឋបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានផ្តល់ជូនថវិកាចំនួន៥០០០ដុល្លាអាមេរិកដល់ក្រុមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាសំរាប់បំពេញតំរូវការក្នុងការធ្វើដំណើរផងដែរ៕