ខ្លាំងបាត់.! ជនជាតិចិនទំនើងមួយក្រុម បានវ៉ៃគ្នា បង្ករភាពអនាធិបតេយ្យនៅខេត្តព្រះសីហនុ…(មានវិដេអូ)

ក្រុងព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះនៅចំនុច ឆ្នេរអូរឈើទាល ក្បែរកំពងផែដឹកភ្ញៀវទេសចរណ៍ ក្រុមជនជាតិចិនមួយក្រុមបានបង្កភាពអនាធិបតេយ្យកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

បន្តិចក្រោយមក ទើបកំលាំងនគរបាលបានចុះមកអន្តរាគមន៍ តែជនជាតិចិនទំនើងទាំងនោះបានតដៃទៅលើសមត្ថកិច្ចវិញ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើដើម្បីបង្រ្កាប ជនជាតិចិនទំនើងទាំងនោះ។

នេះបើតាមនគរបាលប្រាប់អោយដឹងថា កំលាំងនគរបាលបាញ់ឡើងលើ គឺដើម្បីបំបែកហ្វូងដែលជនជាតិចិន ដែលប្រហើនបំរុង ចង់ធ្វើការតដៃជាមួយសម្ថកិច្ចតែប៉ុននោះ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmerlerdigital%2Fvideos%2F296228401157217%2F&show_text=0&width=560

ប្រភព៖ ហ្ចេសបុក ឡេង​ ស៊

អតីត​ថៅកែ​សណ្ឋាគារ ឆាយ ហុង ដែលបើកម៉ូតូទឹកធ្លាក់លិច​បាត់នោះ​ ឥឡូវ​រក​សាកសព​ឃើញ​ហើយ

ភ្នំពេញ៖​ ករណី​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទឹក​ហើយ​បាន​ធ្លាក់ទឹក​បាត់​ខ្លួន តាំងពី​ល្ងាច​អាទិត្យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នៅ​ចំណុច ដង​ទន្លេមេគង្គ​ ក្នុងភូមិល្វា
សង្កាត់​កោះដាច់ ​ខណ្ឌ​ជ្រោយចង្វារ រហូតមកដល់​វេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះទើបប្រទះឃើញ​។

សាកសព​ត្រូវបាន​សាច់ញាតិយកមក​តម្កល់ទុក​នៅ​វត្ត​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ធ្វើបុណ្យតាមប្រពៃណី។

ជនរងគ្រោះ​ដែល​ធ្លាក់ទឹក​បាត់​ខ្លួន​នោះ​ឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅ​តា​ហ៊ុយ ភេទ​ប្រុស​អាយុ ប្រមាណ​ជាង៤០ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន ជា​ថៅកែ​ហាង​គុយទាវ​មួយកន្លែង នៅក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។

គួរ​រំលឹក​ផងដែរ​ថាកាលពីល្ងាច​ថ្ងៃអាទិត្យអតីត​ថៅកែសណ្ឋាគារ​រូបនោះបាន​បើក​ម៉ូតូ​ទឹកខ្លះ​ហៅថា អូ​ប៊័រដែល​ទើបតែ​ទិញ​ក្នុងតម្លៃ​ជិត២ម៉ឺន​ដុល្លារ លំហែរ​កាយ​តាម​ដង​ទន្លេ ។

មិនដឹង​ជា​មូលហេតុអ្វី​នោះទេនៅពេល​បើកបរក៏បាន​ធ្លាក់ទឹក​លិច​បាត់ហើយ​ម៉ូតូ​ទឹកក៏បាន​អណ្តែតតាម​ទឹក​ចូល​ខាង​ហើយនគរបាល​ក៏បាន​រក្សាទុក ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSamnangburry%2Fvideos%2F1353790371424196%2F&show_text=0&width=267

ប្រភព៖ Sam Nang

ចោរម្នាក់ជិះម៉ូតូSmash កញ្ចាស់មួយគ្រឿង ទៅឆក់​ទូរស័ព្ទ​Iphoneពីយុវតីម្នាក់ បានសំរេច ពេលជិះគេច មូលហ្គែរ ហុយតែផ្សែងមិនលឿនទៅមុខ ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បាន នាំគ្នាព្រួតវាយ រួចប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone ពីនារី​ម្នាក់ ខណៈ​កំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច ត្រូវនារីរងគ្រោះស្រែក រួចជិះគេចខ្លួនរហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋ​សហការជាមួយសមត្ថកិច្ចដេញតាមឃាត់បាន រួចវាយខ្នោះនាំខ្លួន​មកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលបីវេលាម៉ោង៩ ​និង៣០នាទីយប់ថ្ងៃពុធ​ ទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ហើយត្រូវឃាត់បាននៅជាប់របងសាលាកូលាប​ គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ រិទ្ធី​ អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំគៀនស្វាយ ខេត្តកណ្តាល​ ជិះម៉ូតូ​ Smash ស៊េរីចាស់​ បានធ្វើសកម្មភាពឆក់​ទូរស័ព្ទ Iphone 6Plus ពីនារីរងគ្រោះ​មិនស្គាល់​ឈ្មោះជិះម៉ូតូ​ Icon ពណ៌បៃតងលាយស (មិនចាំស្លាកលេខ​)​ មានទីលំនៅក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ FB

ជនជាតិ​អាមេរិកកាំង​ម្នាក់ ​រំលោភ​កុមារ​ជាច្រើន​នាក់ រួច​រត់​មក​លាក់ខ្លួន​នៅខេត្ត​ព្រះសីហនុ ត្រូវប៉ូលីសចាប់ខ្លួន

ព្រះសីហនុ ៖ កាលពីយប់​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប៉ូលិសអន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​អាមេរិកកាំង ដែល​បាន​រំលោភ​ផ្លូវ​លើ​កុមារ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​រួចរ​ត់ម​កពួន​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ។

ជនជាតិ​អាមេរិក​ដែល​ចាប់ខ្លួន​នោះមានឈ្មោះ (William David BRENNER) ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើ​សុំរបស់​ការិយាល័យ​សន្តិសុខ​ភូមិភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា រួច​បញ្ជូនមក​ភ្នំពេញ។

យោងតាម​លិខិត​របស់​ការិយាល័យ​សន្តិ​សុខភូមិ​ភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ផ្ញើជូន​សម្តេច ស ខេង កាលពី​ថ្ងៃទី២៣ ខែសីហា បាន​ឲ្យ​ដឹងថា ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បានទទួល​ព័ត៌មាន​ថា ពលរដ្ឋ​អាមេរិកាំង​ឈ្មោះ William David BRENNER មាន​ដីកាចាប់ខ្លួន​ដែលមាន​សុពលភាព ពាក់ព័ន្ធ​បទ​រំលោភបំពាន​ផ្លូវភេទ​ជា​បន្តបន្ទាប់​ទៅលើ​កុមារ។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​លុបចោល​សុពលភាព​លិខិតឆ្លងដែន​របស់​ជនល្មើស។ ហើយ​ជនល្មើស​កំពុងតែ​រស់នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ដោយសារ​ជនល្មើស គ្មាន​ឯកសារ​ធ្វើដំណើរ​ដែលមាន​សុពលភាព វា​ស្តែង​ឲ្យ​ឃើញថា ឈ្មោះ William David BRENNER កំពុងតែ​រំលោភ​ទៅលើ​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា។

ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​ស្នើសុំ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជួយ​ស្វែងរក និង​ឃាត់ខ្លួន​ជនល្មើស ដោយ​ផ្អែកលើ​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ប្រសិនបើ​ជនល្មើស​បង្ហាញមុខ​នៅ​ស្ថានទូត ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ​នឹង​ជូនដំណឹង​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អំពី​វត្តមាន​ជនល្មើស​ឈ្មោះ William David BRENNER។

ការិយាល័យ​សន្តិសុខ​ភូមិ​ភាគ បាន​នឹង​កំពុងធ្វើការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ជូន​ខ្លួន​ជនល្មើស​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ធ្វើការ​កាត់ទោស៕

ប្រភព៖ FB

ប្រពន្ធអូនលំបាកហើយ.! នគរបាលស្រុកចំការលើ ចុះ​បង្ក្រាប​ទីតាំង​លួច​លេង​ល្បែង​សុីសង​ខុស​ច្បាប់ចំនួន១១នាក់

កំពង់ចាម៖ នៅថ្ងៃទី​២៨ សីហា ២០១៨​ វេលាម៉ោង​១៥ និង​០០នាទី​ បន្ទាប់​ពី​ទទួល​បាន​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ ឧត្ដមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​បញ្ជា​ដល់​កំលាំង​ជំនាញ​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ ដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ថាញ់​ សុខ​វុន​ នាយការិយា​ ល័យនគរបាលព្រហ្មទណ្ឌ​កំរិត​ស្រាល​ សហការ​ជា​មួយ​កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះ​បង្ក្រាប​ទីតាំង​លួច​លេង​ល្បែង​សុីសង​ខុស​ច្បាប់​( ចាក់ បៀ​ប៉ក់  ក្ដាមឃ្លោក​ ដាក់​លុយ​ និងកត់កន្ទុយឆ្នោត​វៀតណាម)​ នៅ​ចំ​ណុច​​ភូមិ​តាប៉ាងថ្មី​ ឃុំ​តាប្រុក ស្រុកចំការលើ​ ខេត្ត​កំពង់ចាម​ ។

១-​ឈ្មោះ​ សូស​ វ៉ាន់​ ភេទ​ស្រី​ អាយុ​៤៦ឆ្នាំ​ ជាតិខ្មែរ ជាម្ចាស់ផ្ទះ បើកឲ្យលេងយកតុង នៅ​ភូមិ​តាប៉ាងថ្មី​ ឃុំតាប្រុក​ ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​ ។
២-ឈ្មោះ​ ខាន់​ សុភាព​ ភេទ​ស្រី​ អាយុ​៤៩ឆ្នាំ​ ជាតិខ្មែរ ជាអ្នកបោះបៀរ​ នឹង​លក់​ឆ្នោត​ នៅ​ភូមិ​តាប៉ាង​ ឃុំ​តាប្រុក​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​ ។
៣-ឈ្មោះ​ ឈុន​ ស្រីនីត​​ ​ ភេទ​ស្រី​អាយុ​៣៥ឆ្នាំ​ ជាតិខ្មែរ ជា​អ្នកលេងល្បែង​ ។
​៤-ឈ្មោះ​ កក់​ សុភាព​​ ភេទ​ស្រី​ អាយុ​៤៨ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។
​៥-​ឈ្មោះ​ ហ៊ុត​ រី​ ភេទ​ស្រី​ អាយុ៤៧ឆ្នាំ​ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។
​៦-ឈ្មោះ​ ង៉ែត​ ថេន​ ភេទ​ស្រី​ អាយុ​៣៥ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកអង្គុយមើល ​
​៧-ឈ្មោះ​ សំ​ ភីម​ ភេទ​ស្រី​ អាយុ​៥៥ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។


​៨-ឈ្មោះ​ ស៊យ​ សុភា​ ភេទ​ប្រុស​អាយុ​៣៥ឆ្នាំ​ ជាតិ​ខ្មែរ​ ជា​អ្នកលេងល្បែង​ ។
៩-ឈ្មោះ​ អន​ ភាព​ ភេទ​ស្រី​ អាយុ​៣៧ឆ្នាំ​ ជាតិ​ខ្មែរ​ ជាអ្នកអង្គុយមើល​
​១០-ឈ្មោះ​ កប់​ សុភី​ ភេទ​ស្រី​ អាយុ​៣២ឆ្នាំ​ ជាតិ​ខ្មែរ​ ជាអ្នក​លេងល្បែង
​១១-ឈ្មោះ​ លី​ សុីហេង​ ភេទ​ស្រី​អាយុ​៣៤ឆ្នាំ​ ជាតិ​ខ្មែរ​ ជានាក់អង្គុយមើល​ ។

និងដកហូត​វត្ថុ​តាង​រួមមាន ៖ម៉ូតូ​ ចំនួន​០២គ្រឿង​ហាន់​តោ​ ក្ដាមឃ្លូោក​ ០១សៀវភៅ​កត់​លេខ​ឆ្នោត​ ០១ក្បាលបៀរ​ ចំនួន​០២ហ៊ូប្រាក់​ចំនួន​២២៨៥០០រៀល ។

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាងខាងលើ​ ត្រូវបាន​នាំ​មក​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​និតិវិធី​៕

ប្រភព៖ FB

ក្រុម Avatar FC, Khmer United និង Bayon Wanderersនៅសល់១ប្រកួតសំខាន់ចុងក្រោយ ដើម្បីឈ្នះជើងឯក២០១៨

(កីឡា) ៣ក្រុមលើកំពូលតារាងនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពាន រង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate League លើកទី៧ រដូវកាល ២០១៨ គឺក្រុម Avatar, Khemr United និងក្រុម   Bayon Wanderers ដែលកំពុងឈ្នះ និងចាញ់តែ១ពិន្ទុគ្នា ត្រឹមតែ១ពិន្ទុនោះ នឹងត្រូវប្រើ ប្រាស់១ប្រកួតដ៏សំខាន់ចុងក្រោយ នាចុងសប្តាហ៍នេះ ក្នុងការប្រជែងឈ្នះម្ចាស់តំណែង​ជើងឯក។

ក្រុមទាំង៣នឹងត្រូវប្រឹងប្រែងអស់ពីលទ្ធភាពដូចៗគ្នា ដើម្បីរក្សាខ្លួន និងប្រជែងរកពិន្ទុបន្ថែម នៅ១ប្រកួត ចុងក្រោយ ដើម្បីឈ្នះពានរង្វាន់ម្ចាស់តំណែងជើងឯក នាចុងសប្តាហ៍នេះ។ សម្រាប់មួយប្រកួតចុងក្រោយរបស់ក្រុមទាំង៣ គឺក្រុម Avatar នឹងត្រូវប្រជែងជាមួយក្រុម​យុវជន កំពង់ចាម ខណៈ Khmer United នឹងប៉ះជាមួយក្រុម កូនខ្មែរ និង Bayon Wanderers ត្រូវជួបក្រុម Mambo PP។

ក្រុម Avatar FC ដែលកំពុងមានប្រៀប១ពិន្ទុ លើក្រុម Khemr United និងក្រុម Bayon Wanderers បាន បញ្ចប់១៨ប្រកួតដោយមាន៤៧ពិន្ទុ ឈ្នះ១៥ប្រកួត ស្មើ២ប្រកួត និងចាញ់១ ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ខណៈ១៨ប្រកួតរបស់ក្រុម Khemr United មាន៤៦ពិន្ទុ ឈ្នះ១៤ប្រកួត ស្មើ៤ប្រកួត ឈរនៅ ចំណាត់ថ្នាក់លេខ២ និង១៨ ប្រកួតរបស់ Bayon Wanderers បានបញ្ចប់ជាមួយនឹងចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្ន ដោយឈ្នះ១៥ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត ដោយមាន៤៦ពិន្ទុដែរដោយចាញ់គ្រាប់ បាល់។

ចំពោះលទ្ធផលសប្តាហ៍ទី១៨របស់ក្រុមទាំង៣នេះ គឺក្រុម Avatar និង Khemr United ចែកគ្នា ម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ២ទល់២ ខណៈក្រុម Bayon Wanderersរកបាន៣ ពិន្ទុបន្ថែមពីក្រុម Riel PP ដោយលទ្ធផល ៣ទល់០។

សូមបញ្ជាក់ថា លទ្ធផលនាសប្ដាហ៍ទី១៨នេះដែរ ដែលមាន៧ប្រកួតផ្សេងទៀតនោះ រួមមាន៖ យុវជន ខេត្តកំពង់ចាម បំបាក់ក្រុម Giant ១៩-២, ក្រុម Blue Dragonយកឈ្នះក្រុមបាសាក់ ៣-២, ក្រុម Mambo PP យកឈ្នះ ក្រុមទន្សោងFC ២-០, ក្រុមយុវជនច្បាប់យកឈ្នះក្រុមវត្តកោះ ៣-០, ក្រុមយុវជនស្នោរយកឈ្នះក្រុម Anvaya ៣-០, ក្រុមតាំងគោក ឈ្នះក្រុមអាណា ចក្រទួលគោក ៣-០, ក្រុម HHK ឈ្នះក្រុមកូនខ្មែរ ៨-៣ ស្របពេលដែល ក្រុម V.Trian ប្រកួត ចាញ់ ក្រុម RFL នៅក្នុងលទ្ធផល ០ទល់៣៕ប្រភពAKP

អង្គរថាយហ្គឺរ ជឿជាក់ ១០០% លើគ្រូបង្វឹក សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup

(កីឡា) ដោយមើលឃើញពីសមិទ្ធិផលដ៏ល្អប្រសើរទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នាប៉ុន្មានប្រកួតចុងក្រោយ ថ្នាក់ដឹកនាំក្រុមអង្គរថាយហ្គឺរ បានដាក់ការជឿជាក់ជាខ្លាំងលើគ្រូបង្វឹកលោក Oriol Mohedano និងកីឡាករទាំងអស់ សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី០២ ខែកញ្ញាចុងសប្ដាហ៍នេះ ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា សុខ មួយ អគ្គលេខាធិការក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ។

អគ្គលេខាធិការក្លឹបស្រីវ័យក្មេងរូបនេះ បានបញ្ជាក់ក្រោយរកឃើញគូប្រកួតវគ្គ ១/២ ថា៖ «ខ្ញុំទុកចិត្ត និងជឿជាក់ ១០០% សម្រាប់គ្រូបង្វឹករបស់យើង ក្នុងការដឹកនាំ ដោយសារប៉ុន្មានប្រកួតចុងក្រោយ ទាំងកីឡាករ និងគ្រូបង្វឹក សុទ្ធតែស៊ីចង្វាក់គ្នា ពួកគាត់ធ្វើបានល្អ ។ អុីចឹងថ្នាក់ដឹកនាំ គាត់មានការទុកចិត្តខ្ពស់បំផុត ទៅលើពួកគាត់ ហើយសង្ឃឹមថា ពួកគាត់នឹងធ្វើបានល្អ ដើម្បីទទួលបានជ័យជម្នះក្នុងជំនួបជាមួយក្រុមប៉ូលិស» ។ តែយ៉ាងណាកញ្ញា បានអះអាងថា នឹងមិនធ្វេសប្រហែស ឬមើលងាយគូប្រកួតឡើយ ព្រោះប៉ូលិស ក៏ធ្លាប់លើកពាននេះដែរ ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដោយប្រើប្រាស់ទឹកដីកណ្ដាល គឺពហុកីឡដ្ឋានជាតិ ដើម្បីប្រកួតកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ តែក្រុមចាញ់នឹងទទួលបានលេខ៣ ដោយស្វ័យប្រវត្តិ មិនបាច់ប្រកួតនោះទេ ។

រីឯកម្មវិធីប្រកួត គឺក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុមណាហ្គាវើល នៅថ្ងៃទី០១ កញ្ញា និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៨ ។ ចាំមើលតើក្រុមណាខ្លះ នឹងក្លាយជាបេក្ខភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រពានប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធមួយនេះ ៕ ប្រភពCAMSPORT

សមយុទ្ធយោធារុស្ស៊ីបង្ហាញ ពីការពង្រីកចំណងទាក់ទងកងទ័ពចិន

(អន្តរជាតិ) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយពីថ្ងៃអង្គារថា ការប្រកាសរបស់ ប្រទេសចិនដែលថា ខ្លួននឹងចូលរួមនៅក្នុងសមយុទ្ធយោធា Vostok-2018 ( East- 2018 ) របស់ប្រទេសរុស្ស៊ីនោះនឹងបង្ហាញឱ្យឃើញពីការពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ក្នុងក្រុមវិស័យទាំងអស់ ។

Vostok-2018 ដែលត្រូវធ្វើចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញានឹងចូលរួមដោយកងទ័ពជិត ៣០០.០០០ នាក់ , រថយន្តយោធាប្រហែល៣៦.០០០ គ្រឿងនឹងយន្តហោះជាង ១.០០០ គ្រឿង មកពីសង្កាត់យោធា ភាគខាងកើត និងកណ្តាលរបស់រុស្ស៊ី ព្រមទាំងកងនាវាភាគខាងជើង ។

ក្រសួងការពារប្រទេសចិនបានប្រកាសកាលពីសប្តាហ៍កន្លងទៅថា ចិននឹងបញ្ជូនកងទ័ពប្រហែល ៣.២០០នាក់ ព្រមជាមួយគ្រឿងសព្វាវុធជាង៩០០ គ្រឿង ហើយនឹងយន្តហោះមានកង្ហាល់និង ឧទ្ធម្ភាគ ចក្រ៣០គ្រឿងទៅចូលរួមនៅក្នុងការវាយប្រហារបាញ់គ្រាប់ពិត ព្រមទាំងការហ្វឹកហាត់ប្រឆាំងនឹងការវាយ ប្រហារ ។

កងយោធារបស់ប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធរួមនៅឯកន្លែងហ្វឹកហាត់ Tsugol ក្នុងតំបន់ Trans-Baikal របស់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា ខាងមុខ នេះ ៕ប្រភពAKP

អាមេរិកគ្មានផែនការណាមួយផ្អាកសមយុទ្ធយោធាថែមទៀតជាមួយកូរ៉េខាងត្បូងទេ

(អន្តរជាតិ) រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ជេម ម៉ាតទីស (James Mattis ) បាននិយាយពីថ្ងៃអង្គារថា ស.រ.អា គ្មានផែនការណាមួយដើម្បីផ្អាកការធ្វើសមយុទ្ធយោធាថែមទៀតណាមួយ ជាមួយកូរ៉េខាងត្បូងនោះទេ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយលោក ម៉ាតទីស បាននិយាយថា ​យើងប្រកាន់យកនូវជំហាន ដើម្បីផ្អាកសមយុទ្ធដ៏ធំបំផុតជាច្រើនធ្វើជាវិធានការសុឆន្ទៈមួយ ដែលកើតចេញមកពីកិច្ចប្រជុំកំពូលនៅ សិង្ហបុរី ។

លោកបាននិយាយថា នៅពេលនេះយើងគ្មានផែនការណាមួយ ដើម្បីផ្អាកការធ្វើសមយុទ្ធថែមទៀតណាមួយទេ ដោយលោកនិយាយបន្ថែមថា គ្មានការសម្រេចចិត្តណាមួយនៅឡើយទេ ស្តីពីការធ្វើសមយុទ្ធយ៉ាងសំខាន់សម្រាប់ឆ្នាំខាងមុខ ។

លោកបាននិយាយថា ក្រុងវ៉ាស៊ីងតោន មិនបានធ្វើការសម្រេចចិត្ត ស្តីពីថាតើនឹងបន្តការផ្អាកការ ធ្វើសមយុទ្ធយ៉ាងសំខាន់ជាមួយកូរ៉េខាងត្បូងសម្រាប់ឆ្នាំខាងមុខនេះ ឬយ៉ាងណានោះទេ ។

លោក ម៉ាតទីស បាននិយាយថា ​យើងនឹងរង់ចាំមើលថាតើ កិច្ចចរចានានានឹងប្រព្រឹត្តិទៅយ៉ាងម៉េច ហើយបន្ទាប់មកយើងនឹងពិចារណាទៅអនាគតថា តើយើងនឹងដំណើរការទៅមុខតាមរបៀបណានោះ។

មន្ទីរប៉ង់តាហ្គោនបាននិយាយពីថ្ងៃទី ២២ ខែមិថុនាថា ខ្លួនបានផ្អាកដោយគ្មានកំណត់កម្មវិធីសមយុទ្ធយោធា ២ ជាមួយកូរ៉េខាងត្បូងដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ៕ ប្រភពAKP

ស៊ែរឲ្យអ្នកផ្សេងដឹងផង! ជនជាតិខ្មែរម្នាក់ ទទួលបានពានរង្វាន់ Hero ពីទូរទស្សន៍ CNN

ជនជាតិខ្មែរម្នាក់នេះធ្វើអោយអ្នកទស្សនានៅទូរទស្សន៏ CNN សហរដ្អមេរិចស្រក់ទឹកភ្នែកស្ទើគ្រប់គ្នា ពេលដែលលោកជាប់ពាន Hero ដែលរៀបចំដោយទូរទស្សន៏ CNN គាត់ឈ្មោះថា អាគីរ៉ា គាត់គឺជា Hero របស់ពួកយើង សូមជួយចែករំលែកនូវអំពើល្អរបស់គាត់ផង។

ឪពុកម្តាយ និងសាច់ញាតិរបស់លោកអាគីរ៉ា ត្រូវបានសម្លាប់ក្នុងរបបប៉ុលពតអស់ហើយ នៅសល់តែគាត់បានឆ្លងកាត់របបនោះ កាលសម័យនោះគាត់មានអាយុប្រហែលជាជាង១០ឆ្នាំ ពួកប៉ុលពត បានបង្រៀនគាត់អោយចេះដាក់មីន និងដោះមីន។

គាត់បាននិយាយថាដោយសារតែកាលនោះគាត់នៅក្មេង គាត់មិនបានដឹងអ្វីល្អ អ្វីអាក្រក់ទេតែពេលនេះគាត់ដឹងអ្វីល្អអ្វីអាក្រក់ហើយ គាត់ខិតខំប្រឹងរៀនសូត្រនិងស្វែងយល់បានច្រើន។

កាលពីមុនមានក្មេងៗជាច្រើនត្រូវរងគ្រោះថ្នាក់ដោយសារគ្រាប់មីន គាត់បាននិយាយថាគាត់ចង់ជួយប្រទេស ចង់ជួយក្មេងៗ កសាងប្រទេសជាតិឡើងវិញ អតីតកាលអាចលុបបំបាត់បានដោយឺតៗប៉ុន្តែដើម្បីធ្វើវាបានលុះត្រាតែជើងខំប្រឹងទាំងអស់គ្នា។

សូមទស្សនាវីដេអូនៃការទទួលពាន Hero របស់គាត់ខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F308138536432590%2F&show_text=0&width=560

ប្រភព៖ FB