កិច្ចប្រជុំពិភាក្សាការរៀបចំយន្តការសម្រាប់ការផ្ដល់សេវារដ្ឋបាល នៃវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្ត

(ព្រះសីហនុ )-នារសៀលថ្ងៃអង្គារ ២រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកិច្ចប្រជុំ​ពិភាក្សា​ការ​រៀបចំយន្តការសម្រាប់ការផ្ដល់សេវារដ្ឋបាល នៃវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរបស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយមានចូលរួមពីមន្ទីរ ការិយាល័យដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត ក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងចៅសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ។

របៀបវារៈនៃកិច្ចប្រជុំមាន៨ ទី១-ការចុះបញ្ជីបំពេញបន្ថែម ឬដាច់ដោយដុំ ទី២-ទុតិយតា​ និងតកិយតា, ទី៣-បង្រួមក្បាលដី , ទី៤-ការប្ដូរប្រភេទដី, ទី៥-ឯកសារ​ស្នើសុំលិខិតអនុញ្ញាតសាងសង់កម្រិតក្រោម ៣.០០០ម៉ែត្រក្រឡា , ទី៦-ឯកសារ​ស្នើ​សុំលិខិតបើកការដ្ឋាន (សមត្ថកិច្ចរាជធានី ខេត្ត) , ទី៧-ឯកសារស្នើ​សុំលិខិតបិទ​ការដ្ឋាន (សមត្ថកិច្ចរាជធានី ខេត្ត) និងទី៨ -ឯកសារស្នើសុំលិខិតអនុញ្ញាតជួសជុល (សមត្ថកិច្ចរាជធានី ខេត្ត) ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីឱ្យដំណើរ​ការ​អង្គភាពច្រកចេញ-ចូលតែមួយរបស់សាលាខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយ​រលូន ដើម្បីជួយសម្រួលសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងភាពជឿជាក់ បានសម្រេចប្រគល់ការងារបញ្ជូនឯកសារ​នៅអង្គភាព​ច្រកចេញ-ចូលតែមួយរបស់សាលាខេត្ត ទៅការិយាល័យភូមិបាលក្រុង ស្រុក ដើម្បី​កសាងឯកសារពីថ្នាក់ភូមិ ឃុំ សង្កាត់ប្រកបដោយតម្លាភាព​បម្រើសេវាជូន​ប្រជា​ពលរដ្ឋ ចូលរូមកាត់បន្ថយពេលវេលា និងថវិកា ។

ឯកឧត្តមក៏បានសំណូមពរឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខិតខំបំពេញការ​ងារបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ព្រោះមន្ត្រីភូមិ ឃុំ សង្កាត់ ជាមន្ត្រីស្នូល​នៅ​តាមមូលដ្ឋាន ធ្វើការបែងចែកការងារចុះនៅជិតនឹងប្រជាពលរដ្ឋ ផ្ដល់សេវា​​ជូនប្រជា​ពលរដ្ឋដោយប្រើយន្តការកែប្រែឥរិយាបថ ធ្វើការងារបម្រើសេវាសា​ធារណៈជូន​ប្រជា​ពលរដ្ឋ ឱ្យស្របតាមសភាពការណ៍ នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ។ ការដឹកនាំ​របស់រដ្ឋបាលមូលដ្ឋានត្រូវអនុវត្តន៍តាមច្បាប់ជាគោល ការពារផលប្រយោជន៍រួម ភាព​ទន់ភ្លន់នាំឱ្យប៉ះពាល់ដល់ការងារក្នុងមូលដ្ឋាន ។ អាជ្ញាធរមូលដ្ឋានមានតួនាទីការពារ​ទ្រព្យ​សម្បត្តិជាតិមានដូចជាព្រៃឈើ អូរ បឹងបួរ  ប្រឡាយ ឆ្នេរសមុទ្រ និងទ្រព្យសម្បត្តិ​សាធារណៈ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការក្នុងការពង្រឹងធានាសន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ៕

ឆេះអាគារពិភពកំសាន្តជីងសុីងផ្អេីលទាំងកណ្តាលថ្ងៃត្រង់

(ព្រះសុីហនុ)អាគារពិភពកំសាន្តជីងសុីងមួយកន្លែងនៅខេត្តព្រះសុីហនុត្រូវអគ្គិភ័យឆាប់ឆេះផ្អេីលដល់សមត្ថកិច្ចចេញមកធ្វេីការពន្លត់

សមត្ថកិច្ច បានប្រើរថយន្តទឹក អន្តរាគមន៍ជួយពន្លត់អគ្គីភយ័ដែលឆេះនៅក្នុងអាគារពិភពកំសាន្តជីងសុីង ដែលមានម្ចាស់ជាជនជាតិចិន ស្ថិតនៅតាមផ្លូវឯករាជ្យក្នុងសង្កាត់លេខ៤ ជិតរង្វង់មូលតោ២ វេលាម៉ោងជិត១រសៀលថ្ងៃ២៩សីហា២០១៨នេះ។

ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់នៅឡើយ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានសន្និដ្ឋានថា អគ្គីភយ័នេះទំនងជាកើតឡើងដោយសារឆ្លងប្រពន្ធ័ភ្លើងពីម៉ាសុីនត្រជាក់ និងថាស្ថានភាពនេះអាចគ្រប់គ្រងបាន មិនរាលដាលធ្ងន់ធ្ងរឬប៉ះពាល់ដល់មនុស្សរងគ្រោះថ្នាក់អ្វីឡើយ៕

 

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចុះប្រគល់វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៧០ប័ណ្ណ នៅខេត្តព្រះសីហនុ

នាព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក  បានប្រគល់វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  បងជូនប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បី ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការយកប័ណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់ តាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីប្រគល់វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  ជូនប្រជាពលរដ្ឋ ភូមគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុលោក សោម សុមនោ អនុប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានមានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានប្រគល់ប័ណ្ណកម្មសិទ្ធិ និងវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាច្រើនប័ណ្ណរួចហើយ ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិឃុំស្រុកមួយចំនួន ហើយនឹងកំពុងធ្វើបន្តរហូត ។

លោកបានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ឫវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយសន្លឹកប្រគល់ជូនបងប្អូននាពេលនេះ គឺមានតម្លៃណាស់សម្រាប់បងប្អូនយកទៅប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។  ដូចនេះ សូមបងប្អូនត្រូវចេះថែរក្សា ការពារប័ណ្ណដ៍មានតម្លៃនេះឲ្យបានល្អ និងមានសុវត្ថិភាព។ លោកក៍បានបញ្ជាក់បន្ថែមថា ការផ្តល់ប័ណ្ណឫវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺស្ថិតក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី ។

លោកអនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូយោដី ខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ គឺជាវិធីសាស្រ្តមួយ ដែលធ្វើការចុះបញ្ជី ដីធ្លីបានយ៉ាងច្បាស់ មានប្រសិទ្ឋិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដើម្បីកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ លោកបន្តថា ការគ្រប់គ្រងដីធ្លីបានល្អ គឺជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលចូលថវិកាជាតិបានកាន់តែប្រសើរឡើង។ ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ លោកថា គ្រប់សកម្មភាព មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ គឺក្រុមមន្រ្តីជំនាញសុយោដីបានចុះ វាស់វែងក្បាលដីជាច្រើនខែមកហើយ រហូតមកដល់ថ្ងៃនេះ គឺបានប្រគល់ទទួលជាផ្លូវការតែម្តង។

 

សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១២ ប្រជាពលរដ្ឋ មិនទាន់បានទទួលប័ណ្ណកាន់កាប់អចលនវត្ថុ ឫវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបានចុះវាស់វែងក្នុងយុទ្ធនាការបទបញ្ជា ០១ របស់សម្តេចតេជោ ហើយកន្លងមកមិនបានចែកប័ណ្ណជូនពួកគាត់ អស់ពេល៦ឆ្នាំ ហើយឥឡូវលោកប្រធានមន្ទីរបានរៀបចំ និងយកប័ណ្ណទាំងអស់ចែកជូនពួកគាត់ ពីព្រោះពួកគាត់ទន្ទឹងរង់ចាំ ៦ឆ្នាំហើយ ៕ ដោយ​ វុន សុខជា

កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ)

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០២ ករណីនិងចាប់យកវត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យ មាន ៖

ករណីទី១ អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប យួរដៃ ពណ៌ប្រផេះ ) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៤៥ នាទី ។

ជនរងគ្រោះមាន ឈ្មោះ CHAO ZHANG ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សម្ភារៈបាត់បង់មាន៖ កាបូបយួរដៃ ពណ៌ ប្រផេះ ចំនួន ០១ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន ០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ចំនួន ០១ ប្រាក់ហុងកុង ចំនួន ៣៦,០០០ ប្រាកចិនចំនួន ១០,០០០ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០កាតATM ចំនួន ១៥ប្រាក់ដុល្លារអាមេរិក មួយចំនួនទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ចំនួន ០១

ករណីទី២ អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់វាលីដាក់សំលៀកបំពាក់ ពណ៌ស្ករ មិនបានសម្រេច ) ប្រព្រឹត្តនៅចំណុច មុខយានដ្ឋានហេងវណ្ណៈ ផ្លូវលេខ ២៧៣ សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ៣០ នាទី ។

ជនសង្ស័យ ឃាត់ខ្លួនបាន
១-ឈ្មោះ តឺយ ពៅ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧២ ផ្លូវ ម៉ុងរិទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០០ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

២-ឈ្មោះ ហេង កុសល ហៅ តឿ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ ២៤ ផ្លូវលេខ ២៨៩ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

៣-ឈ្មោះ ទៀវ បញ្ញា ហៅ បញ្ញា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅផ្ទះលេខ មិនចាំ ផ្លូវលេខ ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ

វត្ថុតាងជាមមធ្យោបាយជិះធ្វើសកម្មភាពដែលចាប់យកបាន ៖ ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥៣០៨០៣០ ពាក់ស្លាកលេខ ភ្នំពេញ ១GZ ២៥០៦ ចាប់យកពីជនសង្ស័យឈ្មោះ ទៀវ បញ្ញា ហៅ ច្រមុះ សម្ភារៈដែលចាប់យកបាន ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨១៤៧៨ ពាក់ស្លាកលេខ ភ្នំពេញ ១HB ២៥២៨ ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន ៥S ពណ៌ ទឹកមាស មួយគ្រឿង និងទូរស័ព្ទដៃម៉ាក អាយហ្វូន ៥ ពណ៌ ទឹកប្រាក់ ចាប់យកពីជនសង្ស័យឈ្មោះ ហេង កុសល ហៅ តឿ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsattya.bon%2Fvideos%2F2164485126956993%2F&show_text=0&width=560

ប្រភព៖  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សាហាវមែន.! ក្មេងទំនើងពីក្រុមបើកឆាកប្រយុទ្ធក្នុងតូបអាហារមួយកន្លែង បង្ករឲ្យមានកាភ្ញាក់ផ្អើល…(មានវិដេអូ)

បរទេស៖ មិនថាប្រទេសណានោះទេ អំពើហឹង្សា ក្មេងទំនើង កាប់ចាក់ តែងតែមាន មិនថាប្រទេសជឿនលឿន រឺប្រទេសមិនទានជឿនលឿនក៍ដោយ តែងតែមានក្រុមក្មេងទំនើងដើរអុកឡុកបង្ករឲ្យមានភាពអសន្តិសុខ និងបង្ករឲ្យអាជ្ញាធរឈឺក្បាលដោយសាតែពួកក្រុមក្មេងទំនើងទាំងនេះ ។

បើយើងក្រឡេកមកមើល វិដេអូនេះវិញយើងឃើញថា មានក្រុមក្មេងទំនើងមួយក្រុមមានគ្នា៤ទៅ៥នាក់ មានកាន់ដាវសាំម៉ូរ៉ៃនៅក្នុងដៃ បានធ្វើសកម្មភាពមកកាប់និងវាយយុវជនមួយក្រុមទៀតដែលមានគ្នា៣នាក់ ដែលកំពុងតែហូបចុកនៅក្នុងហាងមួយកន្លែងនៅក្នុងប្រទេសថៃ ។

ហឹង្សាដែលគួរឲ្យភ្ញាក់មួយនេះ គេពុំអាចបញ្ជាក់បានថា ភាគីទាំងសងខាងមានទំនាស់អ្វីនឹងគ្នាពីមុនមកទេ បានឈានដាក់ថ្នាក់កាប់ចាក់គ្នាបែបនេះ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F307895289790248%2F&show_text=0&width=560

ប្រភព៖ កូន ខ្លាតូច

រន្ធត់ណាស់.! កំពុងតែនាំគ្នាធ្វើកាសុខៗស្រាប់តែបាក់អន្ទាធ្លាក់ចុះមកក្រោមគួរឲ្យរន្ធត់..(មានវិដេអូ)

បរទេស៖ គ្រោះថ្នាក់វាស្ថិតនៅជុំវិញខ្លួនយើងគ្រប់ពេលវេលា បើយើងពុំមានការប្រុងប្រយ័ត្ននោះទេ វាអាចបង្ករឲ្យយើងមានគ្រោះថ្នាក់ រឺអាចឈានដល់អាយុជីវិតយើងទៀតក៍ថាបាន ។

ជាក់ស្តែណាស់ បើយើងមើលនៅក្នុងវិដេអូនេះយើងឃើញថា មានកម្មករសំណង់មួយក្រុមមានគ្នាពី១០ទៅ២០នាក់ បានកំពុងតែនាំគ្នាធ្វើការយ៉ាងញ៉ាប់ដៃញ៉ាប់ជើង ស្រាប់តែរំពេចនោះក៍បានបាក់អន្ទាធ្លាក់ចុះមកក្រោមគួឲ្យរន្ធត់ខ្លាំងមែនទែន នេះបើយើងមើលនៅក្នុងវិដេអូ ។

យ៉ាងណាមិញ យើងមិនអាចបញ្ជាក់បានទេថា តើមានមនុស្សស្លាប់នឹងរបួសប៉ុន្មាននាក់នោះទេ នៅហេតុការណ៍បាក់អន្ទាដ៍គួរឲ្យរន្ធត់មួយនេះ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTheNewsAsia%2Fvideos%2F256951911617254%2F&show_text=0&width=560

ប្រភព៖ FB

ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ បើកកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ អំពីការពង្រឹងការគ្រប់គ្រងសំណង់ រាជធានី-ខេត្ត

(ភ្នំពេញ) នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ ក្រសួងដែនដី នគរូបនីយកម្ម សំណង់ បានបើកកិច្ចប្រជុំស្តីការ ផ្សព្វផ្សាយគោលការណ៍ណែនាំ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ អំពីការពង្រឹងការគ្រប់គ្រងសំណង់ នៅសាលាប្រជុំលេខ ១១៣ ជាន់ទី១ នៃទីស្តីការក្រសួង ក្រោមអធិតីភាព របស់ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ព្រមទាំងប្រធានម​​ន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្តទាំងអស់ និងលោកប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យ ដ.ន.ស.ភ ខណ្ឌទាំង១២។

ឯកឧត្តម ប៉ែន សុផល បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពការសាងសង់សំណង់ខុសបច្បាប់ បទល្មើស តាមផ្លូវសាធារណៈ  និងឲ្យប្រជាពលរដ្ឋមានទុកចិត្ត និងចូលរួមសហការជាមួយមន្ទីរ ក៏ដូចជាអាជ្ញាធរនៅតាមតំបន់ សុំពលរដ្ឋរាយការណ៍ជូនដល់មន្ត្រីដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី ដើម្បីចុះពិនិត្យ នឹងដោះស្រាយភ្លាម។

ឯកឧត្តម បានជំរុញឲ្រប្រធានមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អ ដើម្បីឲ្យពួកគាត់មានទំនុកចិត្តលើរាជរដ្ឋាភិបាល៕

បុរស​ជា​សន្តិសុខ​ក្លឹប​ហ្គោល​ឡាញ​ម្នាក់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពីរ​ស្រវឹងស្រា​ជោកជាំ ហើយ​ដើរ​ស្រែក​តាមផ្លូវ​និង​វាយ​កញ្ចក់​កង់​បី​ឥ​ណ្ឌ​មួយគ្រឿង នៅ​ភ្នំពេញ

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ១៩៨៦កែង​និង​ផ្លូវ១០១១ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ជនបង្ក​មានឈ្មោះ ពេជ្រ ប៊ុ​ន្ថា ភេទ​ប្រុស​អាយុ៣៣ឆ្នាំ ជា​សន្តិសុខ​យាម​ក្លឹប​ហ្គោល​ឡាញ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ។

ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ វ៉ា រី ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​កង់​បី ស្នាក់នៅ​ម្តុំ​ពោធិ៍ចិនតុង ស្ថិតក្នុង​សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក​ខាងលើ​រួមទាំង​បុរស២នាក់​ផ្សេងទៀត​បានធ្វើ​ដំណើរ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច និង​ក្នុងស្ថានភាព​ស្រវឹង ដោយ​បណ្តើរ​ជនបង្ក​ខាងលើ​ស្រែក​រក​អ្នកណា​ខ្លាំង​បណ្តើរ។ បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ដឹង​នារី​ម្នាក់​ពីក្រោយ តាម​បណ្តោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ពេលនោះ​ស្រាប់​ជនបង្ក​ខាងលើ​បាន​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ចង្អុលមុខ​ជនរងគ្រោះ​ស្រែក​ឲ្យ​ឈប់​កង់​បី។

មុនពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​កង់​បី​របស់គាត់​ដឹក​ភ្ញៀវ​ម្នាក់​ចេញ​មកពី​ខាងមុខ​ក្លឹប​ហ្គោល​ឡាញ បំណង​ដឹក​ទៅ​ដា​ក់នៅ​ម្តុំ​ពោធិ៍ចិនតុង។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនបង្ក​ខាងលើ​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ស្រែក​ឲ្យ​គាត់​ឈប់​ម៉ូតូ​កង់​បី ហើយដោយ​គាត់​ខ្លាច​មាន​បញ្ហា​ក៏​ព្រម​ឈប់​ម៉ូតូ​កង់​បី​របស់គាត់។ បន្ទាន់​មក​ក៏​ស្រាប់តែ​ជនបង្ក​ខាងលើ​ស្ទុះ​មក​វាយ​កញ្ចក់​ម៉ូតូ​កង់​បី​របស់​បណ្តាល​ឲ្យ​បែក ដោយ​ចោទ​គាត់​ថា​បំរុង​បើក​កង់​បីបំ​បុក​រូបគេ ៕

ប្រភព៖ FB

មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ សូមស្នើសុំឲ្យប្រជាពលរដ្ឋ ចូលរួមសហការ និងជួយផ្តល់ព័ត៌មានឲ្យបានច្រើន នៃការសាងសង់សំណង់ល្មើស

លិខិតសេចក្តីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម សំណង់  កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨  ជូនដល់ប្រធានមន្ទីររៀបចំដែនដី នរគរូបយីយកម្ម សំណង់ និងសុរិយោដី ដល់ថ្នាក់២៥រាជធានី ខេត្ត ដើម្បីបន្តពង្រឹង បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងសំណង់ឲ្យកាន់តែប្រសើរ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ដោយឡែកមន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ សូមស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុទាំងអស់ចូលរួមសហការ និងជួយផ្តល់ព័ត៌មានឲ្យបាន នៃការសាងសង់សំណង់ល្មើស និងករណីសំណង់ផ្សេងៗ ដែលមានភាពមិនប្រក្រតី សូមបងប្អូនជួយផ្តល់ព័ត៌មានតាមរយះ Tel: 034933864 / 098866886  អាស័យដ្ឋាន: ផ្លូវ២៨ មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

ហើយបងប្អូនអាចថតជារូបថត ព័ត៌មានច្បាស់លាស់ នៅទីតាំងកន្លែងណាជាក់លក្ខណ៍ ដែលបងប្អូនបានឃើញនឹង សូមចូលទៅក្នុងផេកមន្ទីរដែនដី ដើម្បីឲ្យក្រុមជំនាញចុះពិនិត្យមើលទាន់ពេលវេលា ៕ សូមចូលរួមទាំងអស់គ្នា អរគុណ!!!

 

២នាក់ស្លាប់ ១ម្នាក់រងរបួសធ្ងន់ ដោយសាតែ…..

នៅយប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១០.១៥ នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក បង្កដោយរថយន្ត បុកនឹងម៉ូតូ នៅចំណុច រង្វង់មូលអេស៊ីលីដា ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ៣ នាក់ស្រី ។

១/ ឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។២/ ឈ្មោះ ស៊ិន ពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ
ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។ ៣/ ឈ្មោះ ស៊ីន ពុំ ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ របួសធ្ងន់ ។

សពរងគ្រោះ ទាំងពីរត្រូវបានសាច់ញាតិដាក់ដំកល់នៅមន្ទីពេទ្យខេត្ត រីឯអ្នករងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តចំណែក រថយន្តបង្កបេីករត់បាត់ ករណីនេះ កម្លាំងយើងកំពុងស្រាវជ្រាវ ៕ ប្រភពFB