ឆក់បានសំរេច តែរត់មិនរួច​ជាប់អន្ទាក់នគរបាល​ វ៉ៃខ្នោះបាន៣នាក់…

ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុ​ បានអោយដឹងថា​ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៣០នាទី នៅចំណុចឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ជនជាតិចិន ) មួយកើតឡើង បង្ករឡើងដោយជនសង្ស័យចំនួន ០៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើ សកម្មភាពឆក់ជនជាតិចិនកំពុងដើរគ្នា ០៣នាក់ ហើយគេចខ្លួនបាត់។​

បន្ទាប់ពីបានទទួលដំណឹងភ្លាមកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ រហូតដឹងថា ជនសង្ស័យបានជិះម៉ូតូទៅខេត្តកំពត ភ្លាមនោះកម្លាំងសមត្ថកិច្ចយើង បានធ្វើការសហការណ៍ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានទាំងស្រុង ។

ជនរងគ្រោះជាជនជាតិចិន ( មិនស្គាល់អត្តសញ្ញាណ ) ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ ។

 

ជនសង្ស័យ ០៣នាក់៖
១-ឈ្មោះ កប ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
២-ឈ្មោះ កេង ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅ ភូមិដំណាក់ចង្អើ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
៣-ឈ្មោះ ប៉ាញ ក្តៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងថ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តកំពត ។

វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ ០៩ គ្រឿង
-ម៉ូតូ ០១គ្រឿង ម៉ាក អិចសិចទ័រ ពណ៌ក្រហម ( មធ្យោបាយធ្វើសកម្មភាព )
-ម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ( មធ្យោបាយធ្វើសកម្មភាព ) ។

ករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធី​នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ​ ។

Update: កម្មពៀរមានមែន ចាប់ឃាតកបានហើយ ឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារ មានគ្នាចំនួន៤នាក់

(ខេត្តក្រចេះ) សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ក្រោយ​កើត​មាន​អំពើ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៨ ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក ធុ​ច បញ្ច​សន្តិភាព ព្រះ​អាជ្ញា​រង អម​សាលាដំបូង ខេត្តក្រចេះ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់​ព​ន្ធ័​លើ​ករណី​ឃាតកម្ម កាលពី​ថ្ងៃ​ទី​០៩ សីហា នោះ​ហើយ​។

ជនសង្ស័យ​៤​នាក់​នោះ​មាន ១-​ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ២-​ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ​។ ៣-​ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​៤-​ឈ្មោះ ចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​៕ ប្រភពFB

បុរសជួញដូរថ្នាំញៀនម្នាក់ វ៉ៃស្រីស្នេហ៍ ប៉ោងមុខ ប៉ោងមាត់ ព្រោះតែភ្លើងប្រចណ្ឌ

(កណ្ដាល)៖ ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៨ នៅចំណុចភូមិព្រៃបាំងឃុំស៊ីធរស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល ។

ស្ដ្រីជាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សេង សំអាង អាយុ៣៣ឆ្នាំមានទីលំនៅភូមិទួលពង្រ ឃុំសុីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល ប៉ុន្តែមកស្នាក់នៅរកស៊ីជាមួយប្រុសកំណាន់ចិត្តនៅភូមិកើតហេតុ។រីឯដៃដល់ឈ្មោះសឺម សើ ភេទអាយុ២៤ឆ្នាំរស់នៅភូមិព្រៃបាំងឃុំសធរស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល។

លោក ខេម ស៊ុយ មេប៉ុស្តិ៍ស៊ីធរ បានឲ្យដឹងថាកាលពីវេលាម៉ោងខាងលើ ស្រីអាង ជាជនរងគ្រោះបានទូសព្ទ័ បា្រប់ជនសង្ស័ុយឲ្យយកខោនិងទូសព្ទ័មកឲ្យខ្លួន រួចហើយឯងទៅណាក៏ទៅៗ។

មួយសន្ទុះក្រោយមកជនសង្ស័យមកដល់បានប្រកែកពាក្យសម្ដីខឹងក៏ចាប់បោចសក់ច្របាច់ក វ៉ៃ ជនរងគ្រោះប៉ោងមុខ តែម្តងដោយមិនសួរកហេតុផលសោះ។

លោកនាយប៉ុស្តិ៍បន្តថា ក្រោយពេលកើតហេតុនគរបាលយើង បានឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ស្រាប់តែមានអ្នកប្រើប្រាស់ថ្នាំញៀន២នាក់ បានទូរសព្ទ័មកទិញថ្នាំ។ ដោយនិយាយថាពួកគេធ្លាប់ទិញថ្នាំញៀនពីឈ្មោះ សឺម សើ ចំនួន១៥លើកហើយ បន្ទាប់មកជនសង្ស័យត្រូវបានបញ្ជូនទៅអធិការស្រុកខ្សាច់កណ្ដាលតែម្ដង៕

ខ្លោចផ្សារបំផុត ក្មេងស្រីម្នាក់ បានស្លាប់ដោយសាតែ……

(កែប) ក្មេងស្រីម្នាក់ បានឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ កាលពីម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ចំណុចក្បែរផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា៖ កុមារីរងគ្រោះ ឈ្មោះ សំ ក្តី ភេទស្រី អាយុ១០ឆ្នាំ មានឳពុកម្តាយ ជាកសិករ មានទីលំនៅ ភូមិ សង្កាត់ កើតហេតុ។ លោក ស្នងការ បន្តថា កុមារីរងគ្រោះ បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ ជនរងគ្រោះ ទៅកាន់ខ្សែភ្លើងដែលកំពុងមានចរន្តភ្លើងឆ្លងកាត់ បានដាច់ធ្លាក់ចុះមកដី បណ្តាលស្លាប់ភ្លាមនៅកន្លែង ក្រុមគ្រួសារសពរៀបធ្វើបុណ្យតាមប្រណី ដោយភាពខ្លោចផ្សាបំផុត ៕ប្រភពFB

ឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំង គ្រឿងញៀនជិត១០០គីឡូក្រាម បង្កប់ជាមួយចំណីសត្វ ផ្ញើពីអាល្លឺម៉ង់តាម…

ភ្នំពេញ៖ ថ្នាំញៀន​លាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ត្រួវ​កម្លាំងសមត្ថកិច្ចបង្ក្រាបបានជិត១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនម្នាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន ផ្ញើមកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ​បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើ​ចេញពី​ប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ​ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង​រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុបទម្ងន់សរុប 98kg 043.55g។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននគរបាលបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ FB

បុរស​ម្នាក់​ស្លាប់ ម្នាក់​រងរបួស ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅឯខេត្តស្វាយរៀង…

ស្វាយរៀង៖ កាលពី​ថ្ងៃ​ថ្ងៃ​សុក្រ ១៤រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង៦ និង៣០នាទី​ល្ងាច នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ០១ ស្ថិត​ក្នុងភូមិ ដើម​ពោធិ៍ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ។

បុរស ដែល​ស្លាប់​មានឈ្មោះ​អាំ វុត្ថា អាយុ២០ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង​អ្នករួមដំណើរ ម្នា​ក់មានឈ្មោះ គង់ សុវណ្ណ​ស័ក្ក ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍​ដោយ​ជិះ ម៉ូតូ​ម៉ាក់ SUZUKI NEX ពណ៌ ប្រផេះ ស្លាក​លេខ ស្វាយរៀង 1L 0362 ខូចខាត​យ៉ាងដំណំ ។


ចំណែក​អ្នកបើករថយន្ត​ត្រូវបាន​ស្គាល់ឈ្មោះ នុត ភក្តី ភេទ​ប្រុស អាយុ២៨ ឆ្នាំ​មុខរបរ​បើកបរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោយ​កើតហេតុ​បាន​រត់​ខ្លួនភ្លាមៗ ។

បុរស២នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់ SUZUKI NEX ពណ៌ ប្រផេះ ស្លាក​លេខ ស្វាយរៀង 1L 0362ដោយ​ធ្វើដំណើរ​ពី​ទិសដៅ​កើ​តទៅ​លិច លើ​កំណាត់​ផ្លូវជាតិ​លេខ១ក្នុង​ល្បឿន​លឿន​ស្រាប់តែ​ទៅបុក និង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1D7956 ពីក្រោយ​ស្រប​ទិស​គ្នា យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​អ្នកធ្វើដំណើរ​ចោមរោម​មើល និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍

ប៉ុន្តែ​ដោយ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ក៏​ដាច់ខ្យល់​ស្លាប់​គួ​ឲ្យ​សង្វេគ​អ្នករងរបួស​ត្រូ​វាន​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយទាប និង​ធ្វើការ​វាស់វែង​យក​មធ្យោបាយ​ទាំងពីរ​គ្រឿង មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ ៕

ប្រភព៖ FB

បុរសម្នាក់កំពុងតែស្រូតស្រូវសុខៗ ស្រាប់តែខ្យល់ គ ដួលចូលទៅក្នុងទឹក ឈ្លក់ទឹកលង់ស្លាប់បង្ករឲ្យ…

បន្ទាយមានជ័យ ៖ បុរសម្នាក់កំពុងតែស្រូតស្រូវសុខៗ ស្រាប់តែខ្យល់ គ ដួលចូលទៅក្នុងទឹក ឈ្លក់ទឹកលង់ស្លាប់បង្ករឲ្យមានកាភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើង កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​វាលស្រែ​ដង្កៀបក្តាម​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ​មានឈ្មោះ វឹង សា​រ៉ែ​ម ភេទ​ប្រុស អាយុ ៣៥ឆ្នាំ រស់នៅ​ភូមិ​ចក​ខាងលិច​ឃុំ​រហាត់ទឹក ​ស្រុ​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ។

បើតាមសម្តីអ្នកនៅក្បែរនោះបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ជា​ម្ចាស់​ស្រែ​បាន​កំពុង​ច្រូតស្រូវ​ជាមួយ​កម្លាំង​កងពល​ថ្មើរជើង​លេខ៥១ ហើយក៏​កើត​ខ្យល់គ ដួល​លង់​ឈ្លក់ទឹក​បណ្តាល​ស្លាប់ ។

កម្លាំង​កងពល​ថ្មើរជើង​លេខ៥១ខិតខំ​ជួយសង្គ្រោះ​ជាបន្ទាន់ ហើយ​ដឹក​តាម​កាណូត​លឿន​យកមក​ភូមិ ប៉ុន្តែ​មិនអាច​សង្គ្រោះបានទេ សពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕

ប្រភព៖ FB

គួរអាណិតណាស់ ទើបតែនឹងទិញសោះ ចោរដាក់ថ្នាំសណ្តំយកកង់បីឡាំប៉ាតាទៅបញ្ចាំ ម្ចាស់សល់តែ…

ភ្នំពេញ) ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​​នៅ​ចំណុច​ផ្លូវ១៨២ ជិត​នឹង​ស្តុ​ប​ទេព​ផន សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ខណ:ដែល​បុរស​ម្នាក់​ទើបតែ​ទិញ​ឡាំប៉ា​តា​បាន១ខែ ត្រូវបាន​ជនសង្ស័យ​ឆបោក ដាក់​ថ្នាំ​សណ្តំ​នាំយក​កង់​បី​ឡាំប៉ា​តា ទៅ​បញ្ចាំ​បាន២២០០ដុល្លារ​យកទៅ​បាត់ ចំណែក​ម្ចាស់​សល់​តែ​សំបុត្រ​បញ្ចាំ ហេតុការណ៍នេះបានកើតឡើង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ជនសង្ស័យ​ម្នាក់​បាន​ឲ្យ​ជនរងគ្រោះ​ឌុប​ពី​ផ្លូវ​សឡា ទៅ​ផ្លូវ២០០៤កន្លែង​លេង​បុក​ប៊ី​យ៉ែ មួយកន្លែង។ ពេល​កំពុង​ជិះ​ជនសង្ស័យ​បានគាស់​បា​កាស​ឲ្យ​គាត់១កំប៉ុង​ផឹក និង​និយាយ​លួងលោម​បោក​បញ្ឆោត លុះ​ពេលទៅដល់​គោលដៅ ជនសង្ស័យ​បាន​យក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ទុក ហើយ​ដើរចូល​ទៅក្នុង​បាត់ រហូត​ជនរងគ្រោះ​វិលមុខ ធ្វើ​អ្វី​តាម​គេ​បញ្ជារ​រហូត ដោយបាន​យក​ឡាំប៉ា​តា​នេះ​ទៅ​បញ្ចាំ​នៅ​ហាង​មួយកន្លែង​បាន​លុយ២២០០ដុល្លារ

ដោយមាន​ទាំង​សំបុត្រ​ពន្ធ​ផងដែរ ហើយ​យកលុយ​នោះមក​លេង​បុក​ប៊ី​យ៉ែ​ជាមួយ​ជនសង្ស័យ​រហូត​ចាញ់​អស់ពី​ខ្លួន ត្រូវ​ជនសង្ស័យ​យកលុយ​ទៅ​អស់​គេចខ្លួនបាត់ ចំណែក​ខ្លួន​សល់​តែ​សំបុត្រ​បញ្ចាំ ហើយ​រាង​ស្វាង​បន្តិច ទៅ​ដឹងថា​ខ្លួន​ចាញ់បោក​គេ ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង ។ ករណីនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ រកការពិត ដើម្បីចាត់ចែងតាមនិតិវិធីច្បាប់ ៕

ប្រភពFB

រថយន្ដកូរ៉េដឹកត្រីបុកជាមួយរថយន្ដសាំងយ៉ុង ចំពីមុខពេញទំហឹង បណ្តាលឲ្យ…

រថយន្ដកូរ៉េដឹកត្រីបុកជាមួយរថយន្ដសាំងយ៉ុង ៥នាក់រងបួសធ្ងន់ នៅស្រុកចិត្របុរី

ខេត្តក្រចេះ៖ យ៉ាងហោចណាស់មាន មនុស្សប្រុស ស្រីចំនួន៥នាក់រងបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ដ បុកជាមួយរថយន្ដ ក្នុងទិស៧ដៅបញ្ច្រាសទិសគ្នា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៧ ក្រចេះ ស្ទឹងត្រែង ចំនុចភូមិដីសម្បទានគាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ស្រុកចិត្របុរីឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដកូរ៉េដឹកត្រីបុកជាមួយរថយន្ដសាំងយ៉ុង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងម្នាក់រងរបួសស្រាល ក្នុងនោះស្ត្រីចំនួន២នាក់។ ហើយអ្នករថយន្ដបង្កហេតុ រថយន្ដ(ដឹកត្រី)ឈ្មោះ យ៉ យាំឡាំ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។

នគរបាលរូបនោះបន្តទៀតថា មូលហេតុដែលគ្រោះថ្នាក់នោះគឺមកពីរថយន្ដដឹកត្រី បើកបរក្នុងល្បឿនយ៉ាងលឿនើហើយ វ៉ាជែងរថយន្តខ្នាតយក្សមួយគ្រឿងទៀត ហើយយជ្រុលទៅបុករថយន្ដសាំងយ៉ុងពេញទំហឹងតែម្ដង។

ចំណែកអ្នករងរបួសទាំង៥នាក់ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តរីឯរថយន្ដទាំង២គ្រឿងត្រូវនគរបាលយកទៅរក្សាទុកនៅប៉ុស្ដិ៍នរដ្ឋបាលចង្រ្គង់រងចាំការដោយស្រាយតាមផ្លូវច្បាប់៕


ប្រភពFB

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFordRanger ក្នុងល្បឿនលឿន​ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងម្ខាង សង្ស័យថា.

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Ford-Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ13 2-5566 បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏ប្រលះក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង និងខូចខាតក្បាលនាគពុះចែកទ្រូងផ្លូវចំនួន១កង់ ចំណែកឯបុរសម្នាក់ដែលម្ចាស់រថយន្តនោះ បានជាប់ក្នុងរថយន្តត្រូវបានសមត្ថកិច្ចនឹងប្រជាពលរដ្ឋយកដែកគាស់ទាញចេញមកវិញ តែសំណាងល្អគ្រាន់តែរងរបួសស្រាល ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក ត្រូវបានសាច់ញត្តិរបស់គាត់ មកទទួលយកទៅលាងរបួស ។ រីឯសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ប្រភព៖ FB