គួរឲ្យអាសូរ.!! ដោយសារតែជីវភាពខ្វះខាត បណ្តាលឲ្យក្មេងប្រុសម្នាក់​​ ត្រូវម៉ាស៊ីនកិន​ដី ធ្វើឥដ្ឋ កិនដាច់ ដៃស្តាំម្ខាងត្រឹមកំភួនដៃ

ត្បូងឃ្មុំ ៖ ​ក្មេងប្រុសអាយុទើបតែ១៤ឆ្នាំ ព្រោះភាពក្រីក្រ បានទៅធ្វើការជាមួយឪពុកម្តាយ ជាកម្មករ​នៅសិប្បកម្មឡឥដ្ឋ មួយកន្លែង​ ដោយខ្វះការប្រុង ប្រយ័ត្ន បានជ្រុលដៃ ចូលក្នុង ម៉ាស៊ីនវាយដីឥដ្ឋ ដាច់ត្រឹមកំភួនដៃ ហូរឈាមស្រោចខ្លួន ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ​ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានមកជួយធ្វើការ ឪពុកម្ដាយនៅចំនុចសិប្បកម្មឡឥដ្ឋ​ របស់ឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ ស្ថិតនៅភូមិ​ឃុំខាងលើ ។ ជនរងគ្រោះ ឈ្មោះ អឿន វាយុ ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនរបស់ឈ្មោះ ស្រ៊ន់ វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកម្មករដូចគ្នា ជួយយកចេញពីម៉ាស៊ីន ហើយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕

ប្រភព៖ FB

មេល្បែងខាងអាជើងមួយ ពេលចាប់បាន ឆ្លើយថាបង់លុយឲ្យអធិការស្រុករាល់ ធ្វើឲ្យលោកអធិការឆេះដុំហើយ

ក្រោមពិអធិការស្រុកបានបង្រាបល្បែងស៊ីសង ហៅថា អាជើងមួយ ឫអាប៉ោង ធ្វើមានការភ្ញាក់ផ្អើលខា្លំង បន្ទាប់ពីមេល្បែងឆ្លើយថា គាត់បានបង់លុយឲ្យអធិការស្រុករតនមណ្ឌល រាល់ខែ តែលោកអធិការបដិសេដ ពេលនេះលោកអធិការខឹងខ្លាំងហើយ បានព្រមានដល់មេល្បែង។ប្រភពFB

សូមទស្សនាវីដេអូខាងក្រោម៖

 

អបអរសាទរ !!! រថភ្លើងពី ភ្នំពេញ ទៅ ប៉ោយប៉ែត នឹងបន្តឲ្យបងប្អូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០១៨

អបអរសាទរ !!! រថភ្លើងពី ភ្នំពេញ ទៅ ប៉ោយប៉ែត នឹងបន្តឲ្យបងប្អូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០១៨

 

ចុមលេងចឹងម៉ង!!! មេប៉ូលីសប៉ុស្តិ៍ព្រលឹត បានត់ស្លាកលេខរថយន្ត ជាច្រើនខែ ស្រាប់តែឃើញនៅ………

(ភ្នំពេញ) ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង
ប្រមាណ១០យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្លាកលេខរថយន្តរបស់លោកមេប៉ុស្ដិ៍បឹងព្រលឹត ដែលបានបាត់រាប់ខែនោះ គឺស្លាកលេខ ភ្នំពេញ 2AS-3231 ជាស្លាកលេខសម្គាល់រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ ស្រាប់តែឃើញត្រូវគេយកទៅបំពាក់ឲ្យរថយន្តម៉ាក Audi ស៊េរីទំនើប Q7 ពណ៌ស ទៅវិញ។

នាយប៉ុស្តិ៍នគរបាលបឹងព្រលឹត បានឲ្យដឹងថា កាលប៉ុន្មានខែមុននេះ រថយន្តរបស់គាត់បានបាត់ស្លាកលេខ (ភ្នំពេញ 2AS-3231)នេះ ដោយជនសង្ស័យលួចគាស់យកទៅបាត់ទាំងមុខទាំងក្រោយ នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខណៈគាត់បើករថយន្តយកទៅលាងក្នុងការ៉ាស់ជិតសាលាសង្កាត់បឹងព្រលឹត។ បន្ទាប់មក គាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ហើយបានបង្ហោះតាមហ្វេសប៊ុកឲ្យប្រជាពលរដ្ឋជួយស៊ើបសង្កេតរកស្លាកលេខខាងលើ និងមានប្រកាសជូនរង្វាន់ផងដែរ ប៉ុន្តែរាប់ខែមកហើយ រកពុំឃើញសោះ។

បើតាមនាយប៉ុស្ដិ៍ដដែល លុះដល់យប់ថ្ងៃកើតហេតុ គាត់បានជូនក្មួយឡើងយន្តហោះទៅប្រទេសបារាំង តែខណៈពេលកំពុងដើរក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែឃើញរថយន្តទំនើបម៉ាក Audi Q7 ពាក់ស្លាកលេខរថយន្តរបស់គាត់ ដែលបាត់នោះ។ ភ្លាមៗ គាត់បានប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យ ហើយលោកអធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុ តែអ្នកបើករថយន្តខាងលើគេចខ្លួនបាត់ នៅសល់តែអ្នករួមដំណើរ២នាក់ប៉ុណ្ណោះ ហើយអ្នករួមដំណើរទាំង២នាក់នោះ ក៏មិនព្រមសហការជាមួយលោកទេ។

បច្ចុប្បន្នលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានហៅកម្លាំងនគរបាលឲ្យយករថយន្តទំនើបម៉ាក Audi-Q7 នោះ ព្រមទាំងអ្នករួមដំណើរទាំង២នាក់ ទៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ដើម្បីរកដំណោះស្រាយ។ តែចំពោះអត្តសញ្ញាណរបស់ជនរួមដំណើរទាំង២ សមត្ថកិច្ចមិនអាចប្រាប់បានទេ ដោយអះអាងថា រង់ចាំការស៊ើបអង្កេតជាមុនសិន៕

នារីបរទេសម្នាក់ទំនងជាបែកថ្នាំ ដើរពេញកណ្ដាលផ្លូវ​ពីម្ដុំវត្តភ្នំ​រហូតដល់ ខណ្ឌច្បារអំពៅ​…(មានវិដេអូ)

ភ្នំពេញ​៖ នៅវេលាម៉ោង០៣ទាបភ្លឺ​ ឈានចូលថ្ងៃ​អង្គារ៍​ ទី១៤​ ខែសីហា​ ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋបានប្រទះឃើញនារីបរទេសម្នាក់ បានដើរ​ជើងទទេ​កណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅ​រវើរវាយ​សង្ស័យបែកថ្នាំ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ រហូតឆ្លងខណ្ឌមួយទៅខណ្ឌមួយ​ សង្កាត់មួយឆ្លងទៅសង្កាត់មួយ ដែលបណ្ដោយអោយ នាងចេះតែដើរៗទៅ​ ព្រោះលឺថានាងបែកថ្នាំ ទើបបានជាបណ្ដែតបណ្ដោយអោយនាងដើរទៅ​ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានរបស់ខ្លួន រហូតដល់ចុងផ្លូវច្រាំងបាក់ ខណ្ឌច្បារអំពៅ​។

នៅមុនពេលកើតហេតុ​ គេឃើញនារីបរទេសម្នាក់ សង្ស័យថាបែកថ្នាំ បានដើរ​ជើងទទេ​កណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅ​រវើរវាយ​ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ​ រួចបត់តាមបណ្ដោយផ្លូវព្រះមុនីវង្ស រហូតដល់ព្រំប្រទល់​ខណ្ឌ៧មករា និងរាយការណ៍ប្រាប់សមត្ថកិច្ចបន្តបន្ទាប់ដែរ​ តែគាត់មិនអាចជួយអ្វីបាន​ ក្រៅពីជិះតាមមើល​នាងដើរកណ្ដាលថ្នល់នឹងរួចបត់ឡើងមកផ្លូវព្រះព្រះសីហនុ ខណ្ឌចំការមន​ ។

រហូតបណ្ដោយអោយដើរដល់វិមានឯករាជ្យ ហើយដើរទៅតាមផ្លូវព្រះនរោត្តមវិញ រហូតទៅដល់ស្តុបចំការមន និងបន្តដើរទៅរហូតដល់ស្ពានអាកាសក្បាលថ្នល់ រួចរត់សំដៅឡើងទៅលើស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅថ្មី) ពេលនោះក្រុមអ្នកសារព័ត៌មានជិត១០នាក់​ ងាកមើលមុខគ្នា រួចនាំគ្នាចុះពីលើម៉ូតូរត់ចូលទៅដេញចាប់ ធ្វើអោយក្រុមអ្នកសារព័ត៌មាន នឹងប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់មានការភ័យតក់ស្លុតយ៉ាងខ្លាំង ខណៈដែលនៅកណ្ដាលស្ពាន ទើបនាំគ្នាបានលួងៗនាង​ តែនាងក៏ស្ទុះរត់ចុះទៅដល់ក្រោមស្ពាន​ ។

ក្រុមអ្នកសារព័ត៌មានក៏បានទិញទឹកអោយ​ តែនាងមិនព្រមផឹក ហើយបន្តរត់ទៅមុខផ្សារច្បារអំពៅ ផ្អើលទាំង​អាជីវករ​ឈរមើលនាង នាងកាន់តែរត់ទៅទៀតរហូតជិតដល់ច្រាំងប្រាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ ត្រូវក្រុមអ្នកសារព័ត៌មានព្យាយាមលួងលោមនាងទៀត តែនៅតែមិនស្តាប់​ និងមានសមត្ថកិច្ចម្នាក់មកដល់ដែរ ទើបក្រុមអ្នកសារព័ត៌មានសម្រេចសុំសមត្ថកិច្ចដេញចាប់នាង ប្រផាប់ចាប់ប្រភីងពេញផ្លូវម្ដុំច្រាំងបាក់ហ្នឹង។

ទាំងមានបងប្រុសម្នាក់ជួយចាប់បានហើយយកខ្សែចងជើងសិន​ ព្រោះទៅមុខទៀតមានតែចុះទឹកទន្លេ​ តែនាងស្រែក​ រើបម្រះ​ស្រាយខ្សែចេញ​ ហើយអង្គុយមើលមុខគ្នា​ ទាំងអ្នកជួយចាប់​ ទាំងក្រុមអ្នកសារព័ត៌មាន​ និងនារីបរទេសនោះ​ ដោយសារតែហត់​រៀងៗខ្លួន​ ។

ក្រោយមកក្រុមអ្នកសារព័ត៌មាននិងសមត្ថកិច្ចនៅសង្កាត់ច្បារអំពៅ២ម្នាក់ទៀត​ បានហៅកង់បីមក​អោយដឹកនាងទៅ​ នាយកដ្ឋាន​អន្តោប្រវេសន៍​ សិនទៅ​ ខណៈដែលសមត្ថកិច្ចពីខណ្ឌមួយទៅខណ្ឌមួយ​ សង្កាត់មួយឆ្លងទៅសង្កាត់មួយ បណ្ដោយអោយនាងចេះតែដើរៗទៅ​ ព្រោះលឺថាបែកថ្នាំ ចឹងមានតែបណ្ដោយអោយដើរទៅ​ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានគាត់គឺរួចហើយ ដោយមិនគិតពីសុវត្ថិភាពនាង​ នេះជាង៣ម៉ោងហើយ

ពួកខ្ញុំត្រឹមជាអ្នកសារព័ត៌មាន​ គ្រាន់តែមានបំណងចង់ជួយការពារ​សុវត្ថិភាព​នាង និងរបស់មានតម្លៃនៅជាប់ខ្លួននាងប៉ុណ្ណោះ​ ពួកខ្ញុំពិតជា​ពេញចិត្តនិងទង្វើកាយវិការ របស់អាជ្ញាធរ និងសមត្ថកិច្ចយ៉ាងខ្លាំង​ ដែលបានយកចិត្តទុកដាក់ជួយជិះតាមមើលនាងដើរកណ្ដាលថ្នល់ឆ្លងកាត់ពីមូលដ្ឋានរបស់លោកពូ ទៅសង្កាត់មួយទៀត ទៅខណ្ឌមួយទៀត ដោយសុវត្ថិភាពបែបនេះ រួចជិះទៅវិញបាត់​ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F296212534291857%2F&show_text=0&width=560

ប្រភព៖ កូន ខ្លាតូច

ទីតាំងម៉ាស្សា ​ឈ្មោះ​ «ប៉ាយជីងហាន់កុង» ត្រូវបានបង្ក្រាប ក្រោយបង្កប់សេវាបម្រើផ្លូវភេទ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន…

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនបានជនជាតិចិន ប្រុសស្រី២៩នាក់ នៅទីតាំងម៉ាស្សាឈ្មោះ «ប៉ាយជីងហាន់កុង» ដែលមានបង្កប់សេវាកម្មបម្រើផ្លូវភេទ ស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមលោក ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យអ្នកសារព័ត៌មានដឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង​ដោយ​កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ និងក្រោមការសម្របសម្រួលពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តព្រះសីហនុ ​បានធ្វើការចុះទៅឆែកឆេរហាងម៉ាស្សាជនជាតិចិនមួយកន្លែង ដែលមានស្លាកយីហោ «ប៉ាយជីងហាន់កុង» ហើយកម្លាំងសមត្ថកិច្ច​ជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន​២៩នាក់ ក្នុងនោះស្រី​១៤នាក់​ បន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេត​ និងសួរបំភ្លឺឃើញថា ស្ដ្រីទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ។

លោកស្នងការ បានបន្តថា ក្នុងពេលប្រតិបត្តិការបង្ក្រាបនេះ មានភ្ញៀវដែលមករកសេវាកម្ម​សច្ចារកម្ម មានចំនួន​០៨នាក់ ហើយអ្នកដែលពាក់ព័ន្ធ​ប្រព្រឹត្តិសច្ចារកម្ម (​ជួញដូរផ្លូវភេទខុសច្បាប់​) មានចំនួន​០៧នាក់៖

ទី១៖ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ​៤១ឆ្នាំ ថៅកែ,

ទី​២​៖ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ​៤៨ឆ្នាំ អ្នកគិតលុយ,

ទី៣៖ឈ្មោះ XU FEI ភេទប្រុស អាយុ​២៩ឆ្នាំ អ្នកគ្រប់គ្រងនារីនៅជាន់លើ,

ទី៤៖​ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ​៣៧ឆ្នាំ អ្នកបើកឡានជូនភ្ញៀវ,

ទី៥៖ឈ្មោះ CHEN GANG ភេទប្រុស អាយុ​៣៥ឆ្នាំ អ្នកទិញឥវ៉ាន់,

ទី៦៖ឈ្មោះ ZHANG BING ភេទប្រុស អាយុ​២៧ឆ្នាំ អ្នកចែកខិតប័ណ្ណ

និងទី៧៖ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកចែកខិតប័ណ្ណ។

ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង៧នាក់នោះ ត្រូវបានបញ្ជូនទៅ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បី​កសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

ប្រភព៖ FB

គួឲ្យអស់សំណើច.! ចោរល្ហេមល្ហាម ជិះម៉ូតូកញ្ចាស់គ្នា៣នាក់ទៅឆក់ទូរស័ព្ទគេបានសំរេច ពេលជិះរត់ មូលហ្គែរ ហុយតែផ្សែង មិនលឿនទៅមុខ ត្រូវសមត្ថកិច្ចចាប់ជាប់ទាំងបីនាក់

ភ្នំពេញ៖ ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៨៤ កែងនិងផ្លូវលេខ ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


ជនសង្ស័យទាំង៣នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ស្ទាក់ចាប់បាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងពីស្ត្រីម្នាក់បានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែដោយសារម៉ូតូកញ្ចាស់ជិះគ្នា៣នាក់មិនចង់ទៅមុខ បណ្ដាលឲ្យបុករថយន្តមួយគ្រឿងដួល ភ្លាមនោះកម្លាំងល្បាតនៅក្បែរជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនមានទី១-ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ ,ទី២-ឈ្មោះ ង្វៀង ទ្រីមីលិន ភេទទី៣ (ស្រីធ្វើ ប្រុស) អាយុ ២២ឆ្នាំ ,និងទី៣-សរ រក្សា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំខាងក្រោយពេទ្យកាល់ម៉ែត ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។ចំណែកឯនារីរគ្រោះមានឈ្មោះ ឆេង ចិន្តា អាយុ ៣១ឆ្នាំ មុខរបជាបុគ្គលិក បម្រើការ ងារនៅក្នុងហាងម្ហូបចិនមួយកន្លែង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីដដែរបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីកន្លែងធ្វើការរបស់នាងបំណងទៅផ្ទះវិញ ដោយដើរបណ្ដើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ នាំគ្នាជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AI-៥៤១៤ មួយគ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់នាងបានសម្រេចតែម្តង ។ ភ្លាមនោះនាងក៏ស្រែកឆោឡោឡើងធ្វើឲ្យពួកគេភ័យក៏ជិះ ម៉ូតូទៅបុកនិងរថយន្តមួយគ្រឿង បណ្តាលឲ្យដួលគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះនាំគ្នាចាប់ក្របួចជាប់ទាំង៣នាក់ រួមទាំងវត្ថុតាងផងដែរ ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង មកកាន់នគរបាលប៉ុស្តិ៍ស្រះចក ដើម្បីសាកសួរ និងកសាងសុំណំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញចាត់ការទៅតាមច្បាប់ ។ ចំណែកទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងប្រគល់ឲ្យទៅជនរងគ្រោះវិញ ៕

ប្រភព៖ FB

ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់ យកធ្វើ​ការអប់រំ​ ក្នុងករណី​ចែក​ខិត្តប័ណ្ណ​សេវាកម្ម​ផ្លូវភេទខុសច្បាប់..

ព្រះសីហនុ៖ កាលពី​យប់​ថ្ងៃទី​១២ ខែសីហា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការគ្នា ស្រាវជ្រាវ​ឆ្មក់​ចាប់បាន​ជនជាតិ​ចិន ដែលជា​អ្នកដើរ​ផ្សព្វផ្សាយ​ចែក​ខិ​ត្ត​បណ្ណ​ម៉ាស្សា​នោះ បាន​ចំនួន​៦​នាក់ និង​ដកហូត​បាន​ខិត្តប័ណ្ណ ជាច្រើន​សន្លឹក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កអគ្គ​ស្នងការ​នគរបាល​ជាតិ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា​នេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការនគរបាល​ខេត្ត បានឱ្យដឹងថា ពេលដែល​ហៅ​អ្នកជំនាញ មក​ធ្វើការ​បកប្រែ​ភាសា​ចិន ក្នុង​ខិត្តប័ណ្ណ​ទាំងនោះ មានន័យ​ត្រឹមតែ សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ ប៉ុន្តែ​រូបភាព វា​បង្កប់ ទៅជា​ការ ផ្សព្វផ្សាយ​អាជីវកម្ម​ផ្លូវភេទ ឬ ពេស្យាចារ ដែលជា​អំពើ​ខុសច្បាប់ នៅ​ប្រទេស​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា បុរស​ជនជាតិ​ចិន​ទាំង​៦​នាក់ នោះ យើង​បានធ្វើ​ការអប់រំ ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​នេះ​ទាំងស្រុង ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​នៅ​កម្ពុជា​៕

ប្រភព៖FB

២នាក់ប្ដីប្រពន្ធ បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ រីឯរថយន្តត្រូវ…(ចុចងានបន្ត)

ភ្នំពេញ ៖ បុរសម្នាក់ បានធ្វើដំណើររួមជាមួយប្រពន្ធក្នុងរថយន្តមួួយគ្រឿងម៉ាកឡិចស៊ីសLX470 ក្នុងល្បឿនលឿន និងមិនប្រុងប្រយ័ន្ន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបង្កកល់ជាប់ទ្រូងផ្លូវទៅមុខលេងរួច និងរងការខូចខាតផ្នែកខាងយ៉ាងដំណំផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមខ រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AG-1902 ដែលបើកបរដោយបុរសម្នាក់ រួមជាមួយនិងស្ត្រីម្នាក់ជាប្រពន្ធបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម (ក្បាលនាគ) បាក់អស់១កង់ រីឯរថយន្តបង្កវិញបានកល់ជាប់ជាមួយទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស ។

ក្រោយកើតហេតុ ប្ដីប្រពន្ធ២នាក់ដែលជាម្ចាស់រថយន្តបង្កបានទុករថយន្តចោល ហើយគេចចេញពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕

ប្រភព៖ FB

ឈាមស្រែកស្បែកហៅ..! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីឃាតកម្ម សំលាប់់ផ្តាច់ពូជមួយគ្រួសារ ហើយដុតផ្ទះ នឹងសាកសព ខណៈពេលនេះសមត្ថកិច្ចកំពុងតែ…

(ខេត្តក្រចេះ)៖ តាមប្រភពព័ត៌មាននៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៨ ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក ធុ​ច បញ្ច​សន្តិភាព ព្រះ​អាជ្ញា​រង អម​សាលាដំបូង ខេត្តក្រចេះ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់​ព​ន្ធ័​លើ​ករណី​ឃាតកម្ម កាលពី​ថ្ងៃ​ទី​០៩ សីហា នោះ​ហើយ​។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ​៤​នាក់​នោះ​មាន ១ ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង ២ ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ​។

និង ៣ ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយនិង​៤ ឈ្មោះ ចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។


ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បំពេញ​នីតិវិធី​ពាក់​ព​ន្ធ័​នឹង​ករណី​ឃាតកម្ម​នោះ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច នៅ​មិន​ទាន់​បាន បញ្ជាក់​ពី​ចម្លើយ​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​នៅឡើយ​ទេ ដូច្នោះ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែរ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​នេះ​។

សូម​បញ្ជាក់​ថា ចន្លោះ​ម៉ោង​១១​យប់ ទៅ​ម៉ោង​២​យប់ នៅ​ចំណុច​កោះ​ប្រឹ​ម ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មាន​ករណី​ឃាតកម្ម​ដុត​ផ្ទះ​សម្លាប់​មួយ​គ្រួសារ​៤​នាក់​ឪ​ពុ​ម្តាយ និង​កូន​។

ហើយ​សាកសព​មនុស្ស​ទាំង​៤​នាក់​បាន​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ក្នុង​គំនរ​ផេះ​ផង់​មើលទៅ​គួ​ឲ្យ​សោកសង្រេង​ជាទី​បំផុត​៕

ប្រភព៖ FB