សមត្ថកិច្ច បញ្ជូនស្ត្រីជនជាតិចិន ដែលបើកឡានដេញបុក ចោរឆក់ទូរស័ព្ទនាង២នាក់ ទៅតុលាការហើយ…

ភ្នំពេញ៖ ក្រោយពីរកឃើញថា ស្ត្រីជនជាតិចិនម្នាក់ ពិតជាបានបើករថយន្ដ ដេញតាមបុក ចោរឆក់ទូរស័ព្ទ ២នាក់ឲ្យរងរបួសធ្ងន់ ប្រាកដមែន សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ YUAN TANG (ថា ង យៀន) ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ និងជាជនរងគ្រោះផងទី១ឈ្មោះ សារុន ពិសិដ្ឋ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះ លេខ២៥០ ផ្លូវលេខ ៤៦០ ក្រុម ២២ ភូមិ ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន (រងរបួសធ្ងន់) និងទី២ឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ ៣២A ផ្លូវលេខ ២៨០ ក្រុម៤៣ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន (ស្លាប់)។

គួររំឭកថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបាន បើករថយន្តម៉ាក រថយន្ត ម៉ាក LEXUS RX-300 ព័ណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9745 បុកម៉ូតូ ជនរងគ្រោះ ម៉ាក SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះ ជាចោរឆក់ទូរស័ព្ទ ២នាក់ រងរបួសធ្ងន់៕

ប្រភព៖ FB

សូមមានការប្រុងប្រយ័ត្ន នៃទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មានការហក់ឡើងយ៉ាងគំហុក ដោយសាទឹកភ្លៀង

(រតនគិរី) ក្រសួងធនធានទឹក និងឧតុ​និយម នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានពីការហក់ឡើយខ្លាំងយ៉ាងគំហុក រហូតលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៃទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី ដោយសារបរិមាណទឹកភ្លៀង ដែលបានធ្លាក់ច្រើនជាប់ៗគ្នា។

តាមរយៈ Facebook ផ្លូវការក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង១០៖៣០នាទី នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន មានកម្ពស់ ១០.៧០ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០.៥០ម៉ែត្រប៉ុណ្ណោះ៕ ប្រភពក្រសួងធនធានទឹក

សមត្ថកិច្ច​បង្ក្រាប​ចោរជនជាតិ​ចិនចំនួន ៣ នាក់ ប្លន់​អ្នក​វេរ​លុយ នៅ​ស្រុកពួក…

សៀមរាប​ ៖​ ចោរប្លន់ប្រដាប់អាវុធជាជនជាតិចិន​ ៣​ នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបបង្ក្រាបបាន​ នៅយប់ថ្ងៃទី​ ១៤​ ឈានចូលថ្ងៃទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋខ្មែរនៅស្រុកពួក​ ខេត្តសៀមរាប​ នៅវេលាម៉ោង​ ជាង​ ៧​ យប់ថ្ងៃទី​ ១៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ ។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​នេះ​ថា ក្នុង​ប្រតិបត្តិការ​តាម​ប្រ​ម៉ា​ញ់​ករណី​រឿង​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​អាវុធ​ខ្លី​) កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​សមត្ថកិច្ច​យើង​តាម​ចាប់​បាន​ទាំង​មនុស្ស និង​រថយន្ត រួច​យក​មក​សួរនាំ​នៅ​អធិការ ។ លោក​បាន​បញ្ជាក់​ថា តាម​ដំណើររឿង​នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ តៅ សុភា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ (​ម្តាយមីង​) ជា​អ្នក​ចុះ​បើក​ទ្វាររបង​បម្រុង​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ចាប់​វាយ​ក្បាល និង​កាំភ្លើងខ្លី បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​យើង​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​ឃើញ​ឡាន​របស់​ជន​រង​គ្រោះ (​ធុន​ខាងលើ​) មាន​បែក​កញ្ចក់​ខាងស្តាំ និង​ឃើញ​មាន​វត្ថុ​តាង​ដូច​ជា គ្រាប់កាំភ្លើង​១​គ្រាប់ , បង់​កាំភ្លើង​១ មាន​៨​គ្រាប់ នៅ​ដី​ជិត​របង​ផ្ទះ​ជន​រង​គ្រោះ និង​ដំបង​ទីប​ដែក​១​មូល​ប្រវែង​៧៩​ស​.​ម នៅ​មាត់​ស្ទឹង​ខាងកើត​កន្លែង​កើតហេតុ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​រួម​ទាំង​ប្រជា​ការពារ និង​អាវុធហត្ថ​ស្រុក​ក៏​បាន​ធ្វើការ​រុករក​តាម​ក្រុម​ជនសង្ស័យ​ក្នុង​មូលដ្ឋាន​នោះ​បានឃើញ​មាន​គ្រាប់កាំភ្លើង​១​គ្រាប់​ទៀត នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក បន្ទាប់​មក​យើង​ឃើញ​មាន​ឡាន​១​គ្រឿង ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​២០០៤ គ្មាន​ស្លាក​លេខ ក្នុង​ឡាន​នោះ​មាន​ដាក់​ម៉ូតូ​១​គ្រឿង​ទៀត ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​ឆ្នាំ​២០១៦ ទុក​ចោល ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ចាក់សោ​ឡាន​ជាប់ ហើយ​កម្លាំង​យើង​ក៏​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​សិន ។

លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ឃើញ​រថយន្ត​របស់​ជនសង្ស័យ​រួច​មក យើង​បន្ត​តាម​រក​ជនសង្ស័យ​បន្ត​ទៀត​ដល់​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​រហូត​ម៉ោង​៤​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ទើប​កម្លាំង​យើង​បាន​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​ពួក (​ឈ្មោះ​Le xiaosi ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន បន្ទាប់​មក​ឃាត់​បាន​ម្នាក់​ទៀត ឈ្មោះ Hu Ming chaa ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន និង​ជនសង្ស័យ​ទី​៣ ឃាត់​បាន​នៅ​ក្បែរ​វត្ត​ធម្ម​យុទ្ធ​ឈ្មោះ Lhang yong sheng ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​ដែរ រួច​នាំ​យក​មក​សួរ​នៅ​អធិការ​ស្រុក ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។


បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖​ FB

រន្ធត់.! ឃាតកម្ម ចាក់សំលាប់មន្ត្រីប៉ូលិស​ម្នាក់ ចំនួន១០កំាបិតនៅក្រុងសៀមរាប បង្ករការភ្ញាក់ផ្អើលទាំងព្រលឹម

ខេត្តសៀមរាប ៖ ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៤និង០៥នាទី​ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម ក្រុមទី១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

ករណី​ឃាត​កម្មនេះ បង្កឡើង​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់មុខ បានធ្វើ​សកម្មភាព​ចាក់ទៅលើ​ជនរងគ្រោះ​ចំនួន១០កាំបិត គឺ​សឹងតែសុះសាច់ បណ្តាលអោយ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ។ ជនរងគ្រោះ​និង​ជនសង្ស័យ​អាចមាន​គំនុំ​នឹង​គ្នា​ទើប​ឈានដល់​ធ្វើឃាត ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ។

ជនរងគ្រោះ​មានឈ្មោះ ហ៊ឹម សុ​វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាល​ប៉ុស្ដិ៍​គោកចក រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

ប្រភព៖ FB

ចាប់ឃាត់ខ្លួនម្ចាស់រថយន្ត Lexus 570 ដែលបុករៈសួនច្បារ នឹងបង្គោលភ្លើង ហើយដកកាំភ្លើងខ្លីភ្ជង់ អ្នកបើករថយន្តស្ទូច មិនឱ្យយករថយន្តខ្លួនទៅស្នងការ គឺបញ្ជារអោយយកទៅផ្ទះរបស់ខ្លួន

ភ្នំពេញ៖ ហេតុការណ៍នេះត្រូវបាន លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ និងព្រះរាជអាជ្ញាអមសាលាដំបូងក្រងភ្នំពេញ បញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន ម្ចាស់រថយន្តស៊េរីទំនើប Lexus 570 រួមទាំងម្ចាស់រថយន្តស្ទួច យកទៅអធិការខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់។

នៅព្រឹកថ្ងៃទី១៥ ខែសីហា​ឆ្នាំ២០១៨នេះ តំណាងអយ្យការបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដកហូតយករថយន្តបង្កនេះ មកវិញ ស្ថិតនៅចំណុចផ្ទះលេខ R02-04 ក្រុម១​ ភូមិខ១​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿងហេតុ៖បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត Lexus 570 ពាក់ស្លាកលេខរដ្ឋ:07-2-8989​ បុកបង្គោលភ្លើងបាក់មួយដើម នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី១៥ខែ​សីហា​ឆ្នាំ២០១៨ ត្រូវបានមន្ត្រីចរាចរណ៍

បានហៅរថយន្តស្ទួចដើម្បីដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ទៅមុន បែរជាម្ចាស់រថយន្ត Lexus 570នេះ យកកាំភ្លើងភ្ជង់ម្ចាស់ឡានស្ទួច មិនឱ្យយកមកស្នងការ បែរឱ្យដឹកយកទៅផ្ទះរបស់ខ្លួនវិញ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ កម្លាំងនគរបាលចរាចរណ៍បានហៅរថយន្តស្ទួចដើម្បីដឹកយកទៅការិយាល័យក្រុងដើម្បីដោយស្រាយ និងផាកពិន័យតាមផ្លូវច្បាប់ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ចេញទៅមុន ហើយឡានស្ទួចដឹកទៅតាមក្រោយដោយឆ្លងកាត់វត្តទួលអស់លោក ដោយសារតេធ្វើស្ពានទៅមិនរួច ក៏បើកត្រឡប់មកវិញស្រាប់តែម្ចាស់រថយន្ត Lexus 570​ បានយកកាំភ្លើងភ្ជង់អ្នកបើកឡានស្ទួច ឱ្យបើកតយករថយន្តរបស់ខ្លួនទៅដាក់នៅផ្ទះទៅវិញ។

លុះមកដល់ព្រឹកថ្ងៃទី១៥ ខែសីហា​ឆ្នាំ២០១៨នេះ តំណាងអយ្យការបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដកហូតយករថយន្តបង្កនេះ មកវិញ ស្ថិតនៅចំណុចផ្ទះលេខ R02-04 ក្រុម១​ ភូមិខ១​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបថា រថយន្ត​Lexus 570 ស៊េរី​ទំនើបពាក់ស្លាកលេខរដ្ឋបុកបង្គោលភ្លើង​បាក់ទ្រេតមួយដើមបណ្ដាលឲ្យខូចខាតទាំងរថយន្តទាំង​បង្គោលភ្លើងតែសំណាងល្អអ្នកបើកបរមិនរងរបួសនោះទេ។​ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី១៥ខែ​សីហា​ឆ្នាំ២០១៨ដែល​មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ស្ថិតក្នុងសង្កាត់ឬស្សីកែវ​ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus 570 ពណ៌​ស​ពាក់ស្លាកលេខ រដ្ឋ​07 2-8989 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ក៏ជ្រុលចង្កូតឡើងឃឿនទៅបុកចំបង្គោលភ្លើងមួយ​ដើមបណ្តាលឱ្យបាក់រីឯ​រថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕

ប្រភព៖ FB

គោយន្តសណ្តោងរីម៉ក់ដឹកក្អមឆ្នាំងដីលក់ ក្រឡាប់ផ្ងាជើង ធ្លាក់ផ្លូវ ខណៈបើកគេចពី រថយន្តពីរគ្រឿង ដែលកំពុង បើកវ៉ាគ្នា

កំពង់ឆ្នាំង​៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនៅវេលា ម៉ោង៥ថ្ងៃទី១៤​ខែសីហា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៥ ខាងត្បូងផ្លូវខ្លោងទ្វារចូល វត្តមង្គល់បញ្ញា ហៅវត្តបាញ់ស្គោល ស្ថិតក្នុងភូមស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ច នគរបាលពីកន្លែង កើតហេតុបានឱ្យដឹងថា គោយន្តកែច្នៃ នេះដឹកក្អម ឆ្នាំងដីចេញពីភូមិបាញ់ស្គោល គោលដៅដឹកលក់ ទៅតាមបណ្ដាខេត្តនានា ក្នុងប្រទេស ប៉ុន្តែអកុសល់ កំពុងធ្វើដំណើរមកដល់កន្លែង កើតហេតុស្រាប់តែមានរថយន្ត ពីរគ្រឿង កំពុងតែបើកវ៉ាជែងគ្នា ធ្វើអោយអ្នកបើកបរ ដែលជាម្ចាស់គោយន្តនេះ ភ័យបើកគិច ជ្រុលទៅក្រឡាប់ផ្ងាជើងឡើង លើក្នុងទឹកប្រឡាយតែម្ដង។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនបណ្ដាលអោយ មនុស្សស្លាប់ឬរងរបួសធ្ងន់ធ្ងនោះទេ គឺគ្រាន់តែ របួសស្រាលៗ២នាក់ប៉ុណ្ណោះ៕

ប្រភព៖ FB

រថយន្ត​កាមរី​កែច្នៃ​មួយគ្រឿង កំពុងបើកបរសុខៗ ស្រាប់តែឆ្លង​ចរន្ត​ភ្លើង​ឆេះ បណ្តាលឲ្យមនុស្ស៩នាក់បានរត់ចែកជើងគ្នា…

ខេត្ត​បន្ទាយមានជ័យ :ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុចនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩C​ភូមិ​រោង​គោ​កណ្តាល ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។

តាមប្រភព​នាយ​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋា​ល​ឃុំ​ចំណោម បានបា្រប់ឱ្យដឹងថា : មុនពេល​កើតហេតុ រថយន្ត​កាមរី​ពណ៌​ស កែច្នៃ​ទ្រុង ខាងលើ ពាក់​ស្លាក​លេខ​៣៤២០ ភព​២ បានធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​។ លុះ​មកដល់​កន្លែងកើតហេតុស្រាប់តែ រថយន្ត​​ឆាបឆេះ​ជា​ណ្តា​ត​ភ្លើង​ចេញពី​ផ្នែក​ខាងមុខ តែម្តង។​

នៅពេលនោះ អ្នកជិះ​លើ​រថយន្ត​ប្រមាណ​៩​នាក់ នាំគ្នា​រត់ចេញ​ស្រែក​ឱ្យ​អ្នកភូមិ​ជួយ ។​អ្នកភូមិ​បាននាំគ្នា​ដងទឹក​ជះ​ពន្លត់​ផង ភ្លៀង​ធ្លា​ក់មក​ខ្លាំង​មក​ផង ទើប​ភ្លើង​បាន​រលត់​។​អ្នកបើករថយន្ត​មានឈ្មោះ ម៉ក់ ចន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្រូវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់​សមត្ថកិច្ច​: មូលហេតុ​រថយន្ត​នោះ​ដាច់​ខ្សែ​ពាន បង្ក​ឱ្យ​ផ្ទុះ​ធុង​ទឹក​ហើយ​ហុយ​ផ្សែង​ឆ្លង​ចរន្ត​ជា​អគ្គិភ័យ​​តែម្តង៕

ប្រភព៖ FB

ប្រទះឃើញនារីម្នាក់ដេកស្លាប់ខ្លួនប្រឡាក់ឈាម នៅក្នុងបន្ទប់ផ្ទះសំណាក់ដួងចន្ទ័២ សង្ស័យករណី«ឃាតកម្ម» 

(ភ្នំពេញ) នារីម្នាក់ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីរសៀល ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ លេខ៥០២E និង៥០២F តាម បណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្តីម្ចាស់ផ្ទះសំណាក់ «ដួងច័ន្ទ២» បាន ប្រាប់ សមត្ថកិច្ច អោយដឹងថា មានគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់នេះបានមកជួលស្នាក់នៅផ្ទះ សំណាក់ ដួងច័ន្ទ២ របស់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ។

គាត់បានបន្តថាលុះដល់ព្រឹកក៏បុរសដែរមកជាមួយស្រ្តីរងគ្រោះខាងលើក៏បានជិះម៉ូតូមួយគ្រឿងម៉ាហុង ដាC125បានជិះចេញទៅបាត់តែមង្ត មិនឃើញត្រលប់មកវិញឡើង រហូតនៅវេលាម៉ោងកើតហេតុម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះដេកមិនងើបក៏មានការសង្ស័យក៏បានស្រែកហៅទោះជាយ៉ាងណាក៏មិនឮ គាត់ក៏បានមើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់ធ្វើអោយមានការភិតភ័យយ៉ាងខ្លាំងក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើល។

ក្រោយកេីតហេតុកម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យនិងរកមូលហេតុដែរបង្កអោយជនរងគ្រោះស្លាប់ដោយសារអីនោះទេតែប្រជាពលរដ្ឋរស់នៅក្បែរនិយាយថា សង្ស័យករណីឃាតកម្ម៕ ប្រភពFB

ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានស្លាប់ហើយ ករណីឆក់ទូរសព្ទ័ ហើយនារីជនជាតិចិន២នាក់ បើករថយន្តបុកផ្ទប់នឹងជញ្ជាំងផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃយប់ថ្ងៃទី១២

ភ្នំពេញៈក្រោយសាកសួរនាំរយៈពេល២ថ្ងៃ សមត្ថកិច្ចបាន​កសាងសំណុំរឿងបញ្ជូលទៅកាន់សា​លា​ដំបូងរាជធានីភ្នំពេញ ទាំងជនសង្ស័យ និងនារី​ជនជាតិចិនជាអ្នកបើករថ​យន្ត​ឡិចស៊ីស។

គួររំលឹកថា នារី​ជនជាតិចិន២នាក់ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូស្គុបពី ឆក់ទូរស័ព្ទម៉ាកMUTUពណ៌ខ្មៅ ពេលឈប់រថ​យន្ត រួចជិះ​រត់គេចខ្លួន ធ្វើឲ្យ​នារីរងគ្រោះខឹងបើករថយន្តតាម​ប្រមាណជិត២០០ម៉ែត្រ ទើបបំបុកផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យជនសង្ស័យទាំងពីររងរបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យឯកជន។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើ​លដល់​កម្លាំងនគរបាលសមត្ថកិច្ចចុះមកកន្លែងកើតហេតុ កាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច​៤៥៥​កែង១២៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថាន យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមផ្លូវលលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់ទូរស័ព្ទម៉ាក MUTU ពណ៌ខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ បេ សុភាដេវិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ៣២A តាមផ្លូវ២៨០ ក្រុម៤៣ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនជាអ្នកបើកម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CL-៧២​៤១ ។ ទី២ ឈ្មោះ សារិន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់​នៅផ្ទះលេខ២៥០ ផ្លូវ៤៦០ ក្រុម២២ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការ​មន(អង្គុយខាងក្រោយ)។

អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានប្រាប់ថា មុនកើតហេតុស្រ្តីជនជាតិចិនម្នាក់ បានប្រាប់សមត្ថកិច្ចថា គាត់ជិះរថយន្តឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AN-៩៧​៤៥ បានឈប់ ហើយបើ​កកញ្ចក់អង្គុយនិយាយទូរស័ព្ទម៉ាកMUTU ពណ៌ខ្មៅ ជាមួយ​មិត្តភក្តិស្រីម្នាក់ទៀតអង្គុយខាងស្ដាំដៃគាត់ ក្រោយមកក៏មានជនសង្ស័យ​២នាក់ ជិះម៉ូតូស្គុបពី ពណ៌ស មកអែបរថយន្តគាត់ខាងឆ្វេង​ រួចឆក់យកទូរស័ព្ទដៃគាត់ដែលកំពុងនិយាយហើយជិះម៉ូតូគេចខ្លួន ពេលនោះគាត់ក៏បើក​រថយន្តដេញតាមចាប់​ជនសង្ស័យ​ រួចក៏បំបុកម៉ូតូជនសង្ស័យពីក្រោយផ្ទប់នឹងរបងផ្ទះ បណ្ដាលឲ្យ​រងរបួសធ្ងន់ទាំងពីរនាក់តែម្ដង៕

ប្រភព៖ FB

តើម្តាយធ្វើចិត្តយ៉ាង កូនទើបនឹងកើត ប្តីក៏ស្លាប់ចោលទៀត ឈឹចាប់បំផុតដែលជួបរឿងបែបនេះ

ឈឹចាប់បំផុតដែលជួបរឿងបែបនេះ 😥😥ព្រោះតែគ្រោះថ្នាកចរាចរណ៍ បានសម្លាប់បុរស ដែលត្រូវទទួលខុសត្រូវចិញ្ចឹមបាច់កូននឹងប្រពន្ធ វាពិតជាខ្លោចផ្សារណាស់  ជីវិតរបស់ក្មួយកើតមកមិនទាន់បានស្គាល់មុខឳពុកផង ត្រូវឳពុកជួបគ្រោះថ្នាក់ស្លាប់ចោលបាត់ អាសូរណាស់ តើអ្នកនឹងម្តាយអ្នកទោជាយ៉ាងណាទៅ វាជាទុក្ខសោកសៅដ៏ធំបំផុតនៅក្នុងឆាកជិវិតរបស់អ្នក។😭😭😭😭

សូមបញ្ជាក់ដែរថា កាលពីវេលា​ម៉ោង​៥​និង​២៥​នាទីទៀប​ភ្លឺ​ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨  បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កការភ្ញាក់ផ្អើល​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹល​ថ្លា សង្កាត់​ទឹកថ្លា ក្រុងសិរិសោភណ័ ខេត្ត បន្ទាយមានជយ័។

សាច់ញាតិជន​រង​គ្រោះប្រាប់ថាសព​ឈ្មោះ ឡុ​ក ប៉ោល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មក​ក្រុង​សិរី​សោភណ្ឌក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុងល្បឿនលឿន បន្ទាប់មកពីទិញ ក្បាល​ជ្រូក និង​នំប៉័ង​ដើម្បីជប់លៀងទម្លាក់ចង្ក្រាន​ប្រពន្ធកូនខ្ចី ដោយមិន​ពាក់មួក​សុវត្ថិភាព ​ម៉ូតូ​មិន​មាន​ភ្លើង​បំភ្លឺផ្លូវ​គ្រប់គ្រាន់​ ងងឹតពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍បុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់តែ​ម្តង ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ ហើយ​អ្នក​បើក​គោ​យន្ត​ក្រោយ​កើតហេតុ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ៕ ដោយ វុន សុខជា